ភាគ១០៖ប្រចណ្ឌ

Background color
Font
Font size
Line height

     ៤ ខែបន្ទាប់
     វិទ្យាល័យ

     ជីវិតជាសិស្សវិទ្យាល័យត្រូវបានបញ្ចប់..

     បន្ទាប់ពីថ្ងៃដែលបានប្រឡងបញ្ចប់សព្វគ្រប់រួចមកហើយ ថ្ងៃប្រកាសលទ្ធផលបានឈានចូលមកដល់។ ថេយ៉ុង និង ជុងហ្គុក មកអង្គុយរង់ចាំលទ្ធផលដ៏ស្វិតស្វាញព្រមទាំងញញឹមនៅពេលដែល ដឹងថាមានម្នាក់ណាជាប់បាននិន្ទេសល្អ សូរប្រកាសបន្លឺប្រកូកយ៉ាងរណ្តំពេញត្រចៀក ហើយអ្នកដែលជាប់ក៏មានអារម្មណ៍សប្បាយរីករាយ អបអរជាមួយគ្រួសារនិងមិត្តភក្តិ ជាពិសេសនោះគឺរីករាយជាមួយខ្លួនឯងបំផុតដែលអាចជម្នះធ្វើរឿងទាំងអស់នេះបាន។

     “ជាប់ហើយ!” ជុងហ្គុក ស្រែកឡើងអស់មួយទំហឹងនៃសំឡេង ប៉ុន្មានខែចុងក្រោយមកនេះ គេប្រឹងប្រែងរៀនសូត្រណាស់ ហើយក៏អរគុណដល់ ថេយ៉ុង ដែលបានជួយមើលថែគេកន្លងមកដូចគ្នា។

     “គីម ថេយ៉ុង!” សូរឈ្មោះប្រកាសបន្ទាប់នោះ ធ្វើឱ្យរាងតូចស្ទុះលោតកញ្ឆេងសប្បាយអរកខិកកខុបព្រមទាំងកញ្ជ្រោលស្ទុះចូលទៅឱបក្រព័ទ្ធក ជុងហ្គុក សឹងតែដួលទីងណាត់ទីងណែងទាំងពីរនាក់។

     “អូយធ្ងន់ណាស់!” ថេយ៉ុង សើចហែកថ្ពាល់គ្រហាញៗ មិនចាំយូរក៏ប្រញាប់ដកទូរស័ព្ទចេញមកផ្ញើដំណឹងពិសេសនេះ ទៅកាន់អ្នកផ្ទះហើយរៀបចំកម្មវិធីជប់លៀងឱ្យធំដុំជាងឆ្នាំណាៗទាំងអស់មិនឱ្យខកចិត្តឡើយ។
    
     “យើងគួរទៅណាបន្ត?”

     “មួយរយៈនេះស្បែកយើងស្ងួតណាស់ យើងចង់ទៅធ្វើខ្លួន ត្រាំទឹកដោះគោ ស្ពារស្បែកឱ្យភ្លឺ!” ថេយ៉ុង បើកឡានអែបចូលហាងសាឡនទំនើបមួយកន្លែង។ គ្រាន់តែក្រឡេកទៅឃើញហាងនោះភ្លាម ជុងហ្គុក ដកកចំហមាត់រហង់ ខាងក្នុងហាងមានសុទ្ធតែជាមនុស្សស្រី ធ្វើឱ្យគេក្រាញននៀលមិនហ៊ានដើរចូលទៅក្នុងនោះទេ។

     “ចុះមក!” ថេយ៉ុង សម្លឹងមើលមុខកំលោះវ័យក្មេង រួចជ្រួញចិញ្ចើម ឃើញគេធ្វើឫកពាញ័រៗដូចកើតជំងឺគ្រុនចាញ់យ៉ាងអ៊ីចឹង។

     “មិនទៅបានទេ..ខ្ញុំ..អឺខ្ញុំ!!” ជុងហ្គុក និយាយញ័រមាត់ត្រដិត ដ្បិតមិនហ៊ានចុះដើរចូលទៅក្នុងហាងនោះសោះ។

     “ខ្លាចអី? ខ្លាចស្រីស៊ីឯងឬ?”

     “ខ្ញុំចង់នៅអង្គុយចាំក្នុងឡាននេះវិញ!”

     “អង្គុយក៏អង្គុយទៅចឹង យើងធ្វើខ្លួនយូរណាស់ ប្រយ័ត្នតែចាំរហូតដល់ពេលថប់ដង្ហើមស្លាប់ទៅ!” ថេយ៉ុង យួរកាបូបដើរចូលទៅក្នុងហាងលេងចរឹកយ៉ាងឡូយឆាយ រីឯអ្នកដែលឮសូរគេនិយាយភ្លាមដូច្នោះប្រឹងស្ទុះស្ទាដើរចូលទៅតាមយ៉ាងត្របាញ់ជើង។
    
     មកដល់ខាងក្នុងហាង កែវភ្នែកមនុស្សស្រីរាប់រយគូរសម្លឹងបាញ់ចំកណ្តាលមុខ ជុងហ្គុក ធ្វើឱ្យគេញ័រជើងតតាត់ ហើយស្ទុះទៅចាប់កាន់ជាយអាវ ថេយ៉ុង ដើរវឹងទៅអង្គុយលើកៅអីមួយក្បែររាងតូច។ ពួកនាងអស់នោះនាំគ្នាញញឹមញញែមក្រឡេកមកសម្លឹងកំលោះវ័យក្មេងដែលធ្វើឫកពាក្រញោនៗ ដូចកូនឆ្មាលុងទឹកញ័រខ្លួនតតាត់ ថែមទាំងធ្វើភ្នែកឡិងឡង់ៗ ធំៗដូចពងមាន់អង្គុយកាន់កាបូបស្ពាយឱ្យសង្សាមិនខ្ចីមាត់កចូលអ្នកណាទាំងអស់។
 
     “ថេយ៉ុង ថ្ងៃនេះមកទទួលសេវាកម្មអីដែរ?” យេរីន ដែលជាម្ចាស់ហាងខាងណេះ ចេញមកទទួលរាក់ទាក់ភ្ញៀវវីអាយភីយ៉ាងយកចិត្តទុកដាក់ ចំណែកឯ ថេយ៉ុង ក្រឡេកមកសម្លឹងមុខនាងដោយស្នាមញញិមមិនភ្លេចណែនាំប្រុសក្មេងឱ្យ យេរីន បានស្គាល់ផងដែរ។

     “អ្នកកំលោះខាងណេះជាអ្នកណាអ្ហាស៎ ថេយ៉ុង?”

     “អរ..គឺ..ក្មេងរបស់ខ្ញុំហ្នឹងណាចែ!”

     “និយាយក្មេងៗយ៉ាងម៉េចចែស្តាប់មិនសូវជាយល់ន័យ?” ថេយ៉ុង សម្លក់មុខ យេរីន ធ្វើជាសើចញញឹមនិងចាប់អូសនាងមកជិតរួចខ្សឹបប្រាប់នាង។

     “ប្តីក្មេង!”

     “ហ្អូយ ថេយ៉ុង នេះពូកែមើលណាស់ អ្នកកំលោះណេះសង្ហាអើយសង្ហា ថាមិនត្រូវណា ស្មានតែកូនអ្នកមានស្តុកទៀត!”

     “កុំនិយាយអ៊ីចឹងចែ..មានក្រអី ខ្ញុំមិនខ្វល់ទេ ក៏ប៉ុន្តែថ្ងៃនេះខ្ញុំមកទទួលធ្វើសេវាកម្ម ត្រាំទឹកដោះគោនិងស្ពារស្បែកដែរ ហើយក៏អ៊ុតសក់បន្ថែមហ្នឹងណា ចែមើលមកខ្ញុំនេះ មួយរយៈនេះស្បែកស្រអាប់ស្ងួតជាងមុន ខ្ញុំមិនសូវមានពេលថែទាំខ្លួនសោះ!”

     “ចែយល់ណា..ម៉ោះមកតាមចែ អាអូនអង្គុយចាំនៅហ្នឹងហើយ!”

     ជុងហ្គុក ងក់ក្បាលអង្គុយឈ្ងោកមុខចុះចុចទូរស័ព្ទ ធ្វើខ្លួនធ្មឹងៗដូចគ្មានព្រលឹងព្រលៈក្នុងខ្លួនខ្លះសោះ។ រង់ចាំយូរណាស់ មិនដឹងថាពេលណាចេញមកវិញទេ។ ជុងហ្គុក អត់ទ្រាំអស់ការអត់ធ្មត់ មុននឹងដើរចូលទៅតាមរក ថេយ៉ុង ខណៈនោះរាងតូចដែលជាប់អង្គុយត្រាំទឹកដោះគោស្រាប់តែដកកចំហមាត់ ឃើញកំលោះសក់ក្បាលកំប្រើកៗដើរចូលមកធ្វើមុខស្អុយប៉ែ ហើយថែមទាំងអង្គុយចោងហោងលើកែងជើងលូកដៃទៅចាប់ប៉ះស្មា ថេយ៉ុង ទឹកមុខហេវហត់អស់កម្លាំងសម្បើមណាស់។

     “ពេលណាទើបរួចដៃទៅបងស្រី?” ជុងហ្គុក ស្ញូញមុខធុញទ្រាន់ដល់កំពូលហើយទម្រាំអាចបានបាយចូលពោះគេស្ងាបដប់ដងឥឡូវហើយ។

     “កន្លះម៉ោងទៀត ចាំសិនទៅសង្សាអូនឯងចង់ស្អាតធ្វើខ្លួនយូរអ៊ីចឹងហើយ!” យេរីន ឯណេះព្យាយាមបញ្ចុះបញ្ចូលណាស់ តែចង់កែកុនខ្លួនឱ្យបានស្អាតបាតវាយូរអ៊ីចឹងឯង ទៅប្រញាប់អីពេកក៏មិនកើតដែរ។

     “សួរធ្វើអី? ឱ្យចាំក៏ចាំទៅ កុំចេះរអ៊ូ!” ថេយ៉ុង ងាកមកសម្លក់មុខកំលោះវ័យខ្ចីថ្មែរ ចេះមករអ៊ូរទាំ ធ្វើមុខស្អុយទៅកើត មនុស្សមិនមែនម៉ាស៊ីនទេ ចង់បានលឿនៗដូចចិត្ត ធ្វើមិនបានដូចស្រាប់ហើយ។

     “បើអត់ធ្វើខ្លួនក៏ស្អាតដែរ ធ្វើខ្លួនយូរៗរាប់ម៉ោង ខ្ញុំងងុយគេង ឃ្លានបាយទៀត!”

     “មានសង្សាក្មេងកិកកុករករឿងច្រើនអ៊ីចឹងពិបាកទេថេយ៉ុង?” យេរីន ឱនមុខមកសួរ ថេយ៉ុង តាមពិតរាល់ដងវាមិនពិបាកទេ ទើបតែមកពិបាកថ្ងៃនេះឯង ទាំងកិកកុក រអ៊ូរងូវដូចឃ្លានទារបៅកណ្តាលថ្ងៃចែស។

     “ឱ្យកិកកុកសិនទៅ រួចដៃហើយពេលណា ដឹងគ្នាហើយ!” ថេយ៉ុង ដំឡើងសំឡេងប្រឹងសំងំធ្វើខ្លួនទាល់តែរួចរាល់ទើបឈប់ មនុស្សដូចជាគេនេះមហច្ឆិតាធំខ្លាំងណាស់ មិនមែនចេះតែឈប់ ក៏ព្រមឈប់តាមសម្តីអ្នកផ្សេងនិយាយឯណា។
    
     ថ្ងៃបន្ទាប់

     “ជិតដល់ពេលចូលរួមពិធីជប់លៀងហើយគួរស្លៀកឈុតណាល្អទៅ?” ថេយ៉ុង ឯណេះរវល់នោះរវល់ មមាញឹកសម្បើមណាស់ ប្រឹងខ្វេះខ្វាយរកឈុតស្លៀកទាំងអារម្មណ៍មួម៉ៅមិនដឹងស្លៀកមួយណាល្អភ្នែកសោះ។

     “ជុងហ្គុក..”

     “បាទ!”

     “មកណេះបន្តិច មកជួយមើលឈុតយើងបន្តិចមើល៍!” ជុងហ្គុក ទម្លាក់ដៃហ្គេមចុះ ក្រោកតាមមកអង្គុយលើគ្រែ ធ្វើភ្នែកឡិងឡង់ៗតាមមើលកាយវិការ ថេយ៉ុង ប្រឹងកកាយគំនរខោអាវទាល់តែខ្ទេចខ្ទីដូចសំបុកជ្រូកទៅហើយ។

     “បើយើងស្លៀកឈុតមួយនេះស្អាតទេ ឈុតនេះថ្លៃណាស់ឆែកភ្លៅ វាលខ្នង ចំហឃើញសាច់ក្បាលពោះបន្តិច តែយើងថាស្អាតណា!”  ថេយ៉ុង ទាញអាវម៉ូតផ្កាៗឡើងលទៅលើខ្លួន ឈរកាច់ឫក កាច់រាង បង្អួតបង្ហាញភ្នែកចំពោះមុខអ្នកកំលោះ។

     “បើអត់ស្លៀកអាហ្នឹងមិនបានទេអ្ហេ?” ជុងហ្គុក ធ្វើមុខជូរហួញហើយជ្រួញចិញ្ចើម មិនដឹងខោអាវស្អីម៉ូតម៉ាកដាច់រហែកទាំងផ្ទាំងៗអ៊ីចឹងទេ បើទិញមកចោលស្តាយលុយទៀតហ្នឹង។

     “ហើយបើយើងស្លៀកវាយ៉ាងម៉េច?” ថេយ៉ុង សំដែងទឹកមុខខឹង ឈុតទិញមកអស់រាប់ពាន់ដុល្លារដេញឱ្យគេដូរចេញទៀត។

     “ខោអាវស្អី ដាច់រយីរយាក ធ្លុះធ្លាយមុខក្រោយ ប្រហោងលិច ប្រហោងកើត ពណ៌មិនចំជាពណ៌ស្អី ៧ពណ៌ដូចឥន្ទធនូ មានផ្កា មានស្លឹក មានធាង មានសត្វ ពាក់ទៅដូចអាម៉េចមិនដឹងទេ!”

     “គេហៅថា Fashion!”

     “Fashion មនុស្សកើតបញ្ហាសតិអារម្មណ៍ដឹង?”

     “អាកូននេះ!”

     “ដូរៗ អត់ល្អមើលនិងភ្នែកទេ!”

     “ហ៊ើយ..យើងទ័លតម្រិះហើយនៀក មួយនេះក៏មិនស្អាត មួយនោះកាន់តែមិនស្អាតទៀត គួរស្លៀកមួយណាទៅ? ឈុតយើងទិញមកថ្លៃៗណាស់ ពាក់មួយណាក៏មិនឃើញថាស្អាតពេញចិត្តដែរ!” ថេយ៉ុង តន្រ្តំជើងទធាក់ឥដ្ឋ មិនសុខចិត្ត មិនសុខថ្លើមរឿង រើសឈុតស្លៀកមិនបានដូចចិត្ត។

     “មែនហើយ យើងកុម្មង់គេកាត់ឈុត!”

     “ហ៊ើយ..” ជុងហ្គុក បានត្រឹមតែដកដង្ហើមធំៗ អារម្មណ៍មនុស្សស្រី ឬមនុស្សប្រុសដែលមានអារម្មណ៍ដូចជាមនុស្សស្រីនេះ ចិត្តផ្លាស់ប្តូរមួយម៉ោងប៉ុន្មានដងទៅ ប្រាប់តាមត្រង់ក៏មិនបាន ប្រាប់ថាស្លៀកមិនស្អាតក៏ខឹងរករឿងឆេវឆាវដាក់ដែរ។
    

      សប្តាហ៍ក្រោយ

      @ភូមិគ្រឹះគីម
     
      ពិធីជប់លៀងធំដុំបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងកណ្តាលទីធ្លាភូមិគ្រឹះ "គីម" យ៉ាងមានភាពថ្លៃថ្នូរនិងល្បីរន្ទឺក៏មិនធម្មតាដែរ។ ដ្បិតការរៀបចំទាំងមូលនៅទីនេះគ្រប់យ៉ាងហាក់បីដូចជាបានផ្តល់នូវភាពសប្បាយរីករាយ បូកផ្សំជាមួយពិធីផ្ទេរមុខងារតំណែងថ្មី នៃម្ចាស់ហាងពេជ្រដ៏ល្បីល្បាញ លោកស្រី ហ្គូហ្សិន បានធ្វើកិច្ចព្រមព្រៀង ប្រគល់ជូនអាជីវកម្មខ្នាតធំបំផុតរបស់ខ្លួនមួយនេះ ទៅឱ្យកូនប្រុសពៅដែលជាទាយាទស្នងតំណែងតែមួយគត់ មានតម្លៃវាល់លានដុល្លារ ថ្លៃកប់ពពក ស្ទើរតែមិនគួរឱ្យជឿទៀតផង។

      ថេយ៉ុង ស្ថិតក្នុងឈុតពណ៌ទឹកប៊ិកបែកក្រម៉ៅ អាវកាត់ឆែកវាលខ្នង ខោកាត់រឹបរាងស្រឡូន ត្រគាកសាយ សក់វែងរួញអង្គាដីលុបបាំងត្រចៀកបន្តិចៗ បំពាក់នូវខ្សែកស្វារ៉េពេជ្រត្បូងពណ៌សចាំងផ្លាត ស័ក្តិសមជាមួយនិងទឹកមុខដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ។

      “កូនប្រុសតែមួយគ្រាប់របស់ត្រកូលគីម នេះពិតជាស្រស់ស្អាតមែន ស័កិ្តសមហើយដែលម្តាយយល់ព្រមប្រគល់មុខងារតំណែងថ្មីមួយនេះទៅឱ្យគេនោះ!” គ្រប់គ្នាសុទ្ធតែលាន់មាត់សរសើរ ថេយ៉ុង គ្រប់ៗគ្នា រីឯអ្នកដែលឈរក្បែរនេះចាប់ធ្វើភ្នែកក្រហមឆិលសម្លឹងមើលមុខម្តាយកូនមួយគូរនោះស្និទ្ធស្នាលចំពោះគ្នាយ៉ាងល្អូកល្អឺន។

      “ថេអីន..នៅឈរត្រង់នោះធ្វើអីកូន? មកថតរូបជាមួយប្អូនមក!” លោកស្រី ហ្គូហ្សិន ស្រែកសឹងតែភ្លាត់សំឡេងមកកាន់កូនស្រីច្បងដែលឈរលាក់អារម្មណ៍ឈឺចាប់ខាងក្រោមវេទិការពេញដោយអារម្មណ៍ឈឺចុកចាប់។

      គីម ថេអីន ជាកូនស្រីច្បង ដែលទើបតែរៀបការហើយរួចជាមួយនឹងស្វាមីដែលជាអតីតសង្សាចាស់របស់ ថេយ៉ុង។ បច្ចុប្បន្ននាងនិង ថេយ៉ុង សម្លឹងមើលមុខគ្នាមិនចំនោះឡើយ ពួកគេទាំងពីរស្អប់ខ្ពើមចំពោះគ្នាណាស់ បីដូចជាសត្រូវស៊ីសាច់ហុតឈាមយ៉ាងអ៊ីចឹង។

      “ចាស៎!” នាងសំដែងទឹកមុខរីករាយទាំងទ្រូងឈឺពើត ព្រមទាំងដើរតាមទៅឈរកៀកក្បែរដៃម្តាយ ហើយសម្លឹងមើលមុខប្អូនទាំងអារម្មណ៍អួលណែន ខ្សែកពេជ្រស្វារ៉េមួយខ្សែនោះស្អាតណាស់ ហើយមានតម្លៃថ្លៃសម្បើមទៀត។

      “ច្រណែនអ្ហេស? ចង់បានអ្ហេស? ចង់បាន ចង់ដណ្តើម ដូចដណ្តើមប្តីប្អូនដែរឬ តែថាលើកនេះវាទៅមិនរួចទេ!”

      “ថេយ៍..និយាយស្តីអីបែបនេះកូន?” ថេយ៉ុង ដកខ្សែភ្នែកពីមុខម្តាយសឹមក្រឡេកទៅញញិមដាក់ជាងថត ដើម្បីថតរូបជុំគ្រួសារ ព្រោះមិនចង់ធ្វើឱ្យពិធីរអាក់រអួលទៅនោះឡើយ។
     
       យប់បន្តិច..

       “សូមអនុញ្ញាត!” ថេយ៉ុង ញញិមនិយាយកាត់ចាស់ទុំបន្តិច ដែលអ្នកម៉ាក់ណែនាំឱ្យស្គាល់រួច ទើបប្រញាប់ប្រញាល់ដើរចូលទៅរកបន្ទប់ទឹក ហាក់ដូចជាមានអារម្មណ៍ចង់បន្ធូរភាពតានតឹងខ្លះ។

       “ម្សៅមុខខ្ញុំ..ស្លាប់ហើយ កកទាំងផ្ទាំងៗមិនបានទេ..” ប្រអប់ដៃស្រឡូនលូកចូលទៅចាប់យកប្រអប់ម្សៅមកតប់ថែមថយលើមុខថ្នមៗដៃ ឃើញថារៀបរយហើយ ទើបរៀងធូរក្នុងចិត្តបន្តិច។

       “អ្នកប្រុស!”

       “ជុងហ្គុក!” ថេយ៉ុង រហ័សបែរមកសម្លឹងទឹកមុខប្រុសក្មេង ដោយមិនភ្លេចលូកដៃចូលមកក្រសោបថ្ពាល់នាយបន្ថែម។

       “នឹកណាស់..ថើបបន្តិចណា!”

       “មិន-” ជុងហ្គុក ដកខ្លូនចេញបន្តិច ហើយសម្លឹងមុខ ថេយ៉ុង ធ្វើដូចជាខឹងណាស់។

       “យ៉ាងម៉េចនៀក?”

       “ទោះខ្ញុំ គ្មានសិទ្ធ តែខ្ញុំពិតជាចង់ប្រចណ្ឌអ្នកប្រុសតូចឱ្យដល់ទីបញ្ចប់ណាស់ពិធីជប់លៀងមានមនុស្សចូលរួមច្រើនកុះករ ស្លៀកពាក់សិចស៊ី ធ្វើដូចគ្មាននរណាចាប់អារម្មណ៍យ៉ាងអ៊ីចឹង?” ជុងហ្គុក មិនត្រឹមតែខឹងនោះទេ នៅពេលដែលគេលួចសម្លឹងមើលមកពីចម្ងាយ ឃើញថាមានប្រុសៗដទៃតាមមើលមក ថេយ៉ុង ច្រើនណាស់ ដល់ថ្នាក់គេទប់អារម្មណ៍មិនជាប់ផង ចុះទម្រាំអ្នកផ្សេងទៀតនោះ?

       “កាលដែលយើងស្លៀក ព្រោះយើងចង់ឃើញឯងប្រចណ្ឌយើង!” ថេយ៉ុង ញញិមចុងមាត់លូកដៃមកប៉ះស្ទាបអង្អែលដើមទ្រូងនាយ។

       “មិនស្លៀកក៏ខ្ញុំប្រចណ្ឌ!” សំឡេងរឹងកំប្រឹង ធ្វើឱ្យនាយតូចញោចស្មាសើចទាំងអារម្មណ៍ហួសចិត្ត។

       “បើអ៊ីចឹងយើងស្រាតលើវេទិការឱ្យគេឯងបានមើលមកយើងដែរ!” សម្តី ថេយ៉ុង ធ្វើឱ្យ ជុងហ្គុក ក្រឡេកទៅឃើញកូនកាំបិតតូចមួយដែល ថេយ៉ុង កាន់ជាប់រូតលើទ្រូងសើរៗ គិតថាយកកាំបិតមកកាត់ថ្នេរដែលមានសរសៃអំបោះលានចេញមកគួរឱ្យរំខានទៅហើយ។

       “កាំបិតកាន់ជាប់និងដៃទុកធ្វើអី? ចាក់ចំកណ្តាលដើមទ្រូងខ្ញុំមក!”

       “កុំមកបញ្ជោះ..”

















      
      


You are reading the story above: TeenFic.Net