+ ព្រឹកឡើង
" ថ្ងៃនេះជីមីនកើតអ្វី?? មុខមិនស្រស់ទាំងព្រឹកតែម្តង " ជីអាអោនទៅខ្សឹបសួរស៊ូសាន
" អូនក៏មិនដឹងដែរ ឃើញគេមុខក្រញ៉ូវចឹង អូនមិនហ៊ានសួរទេ " ស៊ូសាន
" ប្រហែលជាខឹងបងយ៉ុងហ្គីទៀតហើយ " ខេវីនក៏មកចូលរួមដែរ
" ប្រហែលហើយ ព្រោះយ៉ុងហ្គីមើលមុខជីមីនរហូត " ជីអា
" អ្នកទាំងបីអោនខ្សឹបអ្វី?? មិនញុំាបាយទេហេស៎ " ជីមីនដែលកំពុងស្ងាត់សុខៗ ក៏និយាយឡើង ធ្វើអោយពួកគែទាំងបីឡើងភ្ញាក់ហើយ
" ញុំាបាយ ញុំាបាយៗ ចាប់ផ្តើមញុំាបាយទៅ " ស៊ូសាន
" ម៉ោះ បងចាប់អោយ " ខេវីនក៏ប្រញាប់ចាប់ម្ហូបអោយស៊ូសាន នេះសំឡេងជីមីនក៏ធ្វើអោយនាយខ្លាចដែរ
" បងក៏ចាប់អោយអូនដែរ " ជីអាក៏ប្រញាប់ញុំាបាយអោយហើយ នៅយូរដូចជាធុំក្លិនចំហាយខ្លាមកបណ្តើរៗហើយ
" ជីមីន អូនញុំាអានេះទៅ " យ៉ុងហ្គីដោយចង់និយាយរកជីមីន នាយក៏ចាប់ម្ហូបអោយជីមីនទៅ ដើម្បីអោយជីមីនបានជេរដាក់នាយខ្លះក៏បានដែរ ស្ងាត់បែបនេះនាយពិតជាបារម្ភណាស់
" ... " ជីមីនមិននិយាយអ្វីទេ បានត្រឹមសម្លឹងមើលម្ហូបយ៉ុងហ្គីចាប់អោយហើយ ក៏មិនបានចាប់យកមកញុំាដែរ តែគេក៏ចាប់ម្ហូបផ្សេងយកមកញុំាជំនួសវិញ នៅទុកម្ហូបយ៉ុងហ្គីទុកចោលតែម្តង
" ហើុយ... " យ៉ុងហ្គីឃើញបែបនេះនាយមិនសប្បាយចិត្តទេ តែក៏មិនដឹងធ្វើយ៉ាងមិចទៀតដែរ មានតែញុំាបាយខ្លួនឯងនិងហលយ អាងទៅធ្វើការបន្ត
" បងទៅធ្វើការហើយ សឺត " មួយសន្ទុះក្រោយមកពួកគេក៏ញុំាបាយព្រឹកហើយ ខេវីនក៏ថើបលាស៊ូសានទៅធ្វើការបាត់
" សឺត.. បងក៏ទៅដែរ " ជីអាក៏ថើបលាទៅដែរ ពេលនេះនៅសល់តែជីមីននិងយ៉ុងហ្គីទេ ពនរោះស៊ូសានចង់ទុកពេលអោយពួកគេនៅតែពីរនាក់
" ជីមីន... " ពេលឃើញថាជីមីនរកដើរចេញ យ៉ុងហ្គីក៏ហៅអោយឈប់ដូចចង់និយាយអ្វីចឹង
" មិនទៅធ្វើការទេហេស៎?? " ជីមីនគេនិយាយទាំងមុខស្មើ
" អូននៅខឹងបងចឹង បងមិចនិងអាចទុកអូនចោលទៅធ្វើការបានសុខទៅ " យ៉ុងហ្គី
" ... " ជីមីនគេមិននិយាយអ្វីទេ តែចាំមើលថាយ៉ុងហ្គីនាយចង់និយាយអ្វីទៀត ជីមីនគេមិនដែរខឹងចឹងទេ ប្រហែលជាអរម៉ូនប្រែប្រួលច្រើនហើយ ទើបធ្វើរឿងអ្វីបន្តិចក៏គេខឹងដែរ
" អូនខឹងបងរឿងម្នាក់ស្រីនិងមែនទេ?? បងបកស្រាយបាន បងមិនបានពាក់ព័ន្ធអីនិងនាងទេ គ្រាន់តែជារឿងយល់ច្រឡំប៉ុណ្ណោះ ដែលអូនឃើញ.. " យ៉ុងហ្គីពន្យល់បកស្រាយហេតុផល
" ជារឿងយល់ច្រឡំ ខ្ញុំស្តាប់សុំាហើយ គ្មានអ្វីក្រៅពីនិងទេមែនទេ?? ទៅធ្វើការទៅ " ជីមីនស្តាប់ការពន្យល់របស់យ៉ុងហ្គីហើយ មានអារម្មណ៍ថាជារឿងដោះសាររបស់ប្រុសគ្រប់គ្នាពេលក្បត់ចឹង
" អត់ទេជីមីន.. បងពិតជាមិនបានធ្វើអ្វីពិតមែន?? អោយបងធ្វើការយ៉ាងមិចទៅ បើអូននៅខឹងចឹងនោះ?? " យ៉ុងហ្គី
" ... " ជីមីន
" អូនចង់អោយបងធ្វើមិច ទើបអូនឈប់ខឹង .. អោយបងធ្វើអ្វីក៏បានដែរ " យ៉ុងហ្គី
" អ្វីក៏បាន?? " ជីមីនសួរបញ្ជាក់
" អឹម.. អូននិយាយមក អ្វីក៏ធ្វើបានដែរ " យ៉ុងហ្គីចាប់ផ្តើមញញឹមមកវិញ អោយតែជីមីននិយាយរកនាយ ទោះការងារលំបាកប៉ុណ្ណាក៏នាយធ្វើបានដែរ
" ថ្ងៃនេះរកអោយបាន 1000វ៉ុនមក ចាំមើលថាលោករវល់យ៉ាងនេះ មានពេលញ៉ែស្រីទៀតទេ?? " ជីមីន
" 1កេស 50វ៉ុន ហើយ20កេសទើបបាន1000វ៉ុន ហើយ1កេស មាន50ផ្លែ បងរៀបយ៉ាងមិចទាន់ទៅ " យ៉ុងហ្គីនាយមិនទាន់ស្ទាត់និងការបេះស្រ្តប៊ីរីទើបនាយអាចធ្វើមិនទាន់
" អោយរវល់ចឹងហើយ ទើបគ្មានពេលមានស្រី យ៉ាងមិច?? បើធ្វើមិនបានទេ មិនបាច់អោយខ្ញុំឃើញមុខទេ ទៅធ្វើការទៅ " ជីមីននិយាយហើយក៏ឡើងទៅលើបាត់ បើនៅទៀតប្រាកដជានៅស្តាប់សម្លេងយ៉ុងហ្គីទៀតហើយ
" ហើុយ... គួរតែខ្ចីលុយខេវីនទេ?? ដើម្បីអោយឆាប់បានជួបប្រពន្ធ " យ៉ុងហ្គីនិយាយតិចៗម្នាក់ឯង អោយគេបេះអោយបាន20កេសហេស៎ នាយធ្វើមិចទាន់ទៅ
" កុំចង់ប្រើល្បិចអោយសោះ បើខ្ញុំដឹងត្រៀមខ្លួនទៅសេអ៊ូលតែឯងទៅ " ជីមីនស្រែកមកពីលើមក
" នេះត្រចៀកទិព្វហេស៎?? បានស្តាប់លឺយើងនិយាយ ឆាប់ទៅធ្វើការហើយ " យ៉ុងហ្គីមិនចាំយូរក៏ប្រញាប់ទៅចម្ការបាត់
__________________________________
+ ពេលថ្ងៃ
" យ៉ុងហ្គី ដល់ម៉ោងបាយហើយ ឆាប់ញុំាបាយសិនទៅ " កម្មករជិតនិងក៏ហៅយ៉ុងហ្គីទៅព្រោះម៉ោង12ហើយ
" បាទ បន្តិចទៀតខ្ញុំទៅហើយ បងទៅមុនចុះ " យ៉ុងហ្គីនាយធ្វើការឡើងបែកញើសអស់ហើយ
" ហើុយ.. បានតែ5កេសទេហេស៎?? យើង5ម៉ោងហើយ " យ៉ុងហ្គីមើលទៅកេស៎ដែលនាយរៀបហើយគឺបានតែ5ទេ នៅសល់ឡើង15កេសទៀត ថ្ងៃនេះបានជួបប្រពន្ធអត់ទេ
" នេះជីមីនមិនយកបាយអោយយើងទេហេស៎?? " យ៉ុងហ្គីក៏តាមមើលផ្លូវជីមិនដែរ តែម៉ោងស្មាននេះគួរតែមកដល់ហើយ តែនាយមិនឃើញសោះ
" បើមិនយកអោយ អូនចាំមើលចុះបងក៏មិនញុំាបាយដែរ បងនិងធ្វើការអោយងាប់ម៉ង ចាំមើលអោយអូនស្តាយក្រោយណា " យ៉ុងហ្គីក៏រាងអន់ចិត្តដែរ ហើយធ្វើការតែបន្តតែម្តង មិនបាច់បាយមិនបាច់ទឹកទេ
" ទៅលប់មើល អាបុិកនិងសិន មិនដឹងញ៉ែស្រីណាទៀតទេ តែឃើញណា វាយលោកនៅនិងកន្លែងតែម្តង " ថ្ងៃនេះជីមីនមិនបានយកបាយអោយយ៉ុងហ្គីទេ ព្រោះខ្លាចយ៉ូងហ្គីថាគេចិត្តទន់ហើយ តែគេមកនេះគឺមកដើម្បីមកលប់មើលប៉ុណ្ណោះ មើលហើយក៏ទៅវិញ ឯបាយអោយនាយទៅញុំាជាមួយកម្មករទៅ
" នៅធ្វើការតើ សំណាងហើយដែរឃើញនៅធ្វើការ ប៉ុណ្ណឹងអស់ចិត្តហើយ " ជីមីនមើលទៅឃើញយ៉ុងហ្គីនៅធ្វើការ គេស្មានថានាយធ្វើបន្តិចទៀតទើបឈប់ក៏រកចេញទៅវិញទៅ
" បងជីមីន " នៅតាមផ្លូវទៅវិញគេក៏ជួបនិងលីលី
" លីលី បងជួបលោកអ៊ំហេស៎?? " ជីមីន
" ចា៎.. " លីលី
" ម្សិលមិញឯងមិនអីទេហេស៎?? " ជីមីនចង់សួរថាយ៉ុងហ្គីបានធ្វើអ្វីអោយលីលីមិនសប្បាយចិត្តទេ ព្រោះគេនៅគិតថាយ៉ុងហ្គីញ៉ែលីលីតែម្ខាង
" អឹម.. និយាយពីរឿងម្សិលមិញ គួរអោយខឹងណាស់.. " លីលី ចាប់ផ្តើមខឹងតែម្តងអោយតែរំលឹករឿងនិង
" គេធ្វើបាបឯងមែនទេ?? ប្រាប់បងមក បងទៅចាត់ការអោយ " ជីមីន
" បងស្គាល់ម្នាក់យ៉ុងហ្គីនិងដែរហេស៎?? " លីលី
" ត្រូវហើយ គេធ្វើបាបឯងមែនទេ?? បងទៅចាត់ការសិន " ជីមីនរកចង់ទៅវាយយ៉ុងហ្គីតែម្តង
" អតឭទេ.. បងជីមីនស្តាប់ខ្ញុំសិន គឺ ម្សិលមិញ... " លីលីក៏ប្រាប់តាមដំណើររឿង
" អឹម.. តែប៉ុណ្ណឹងទេហេស៎ ចឹងឯងមិនអីទេហេស៎?? " ជីមីនក៏បានដឹងការពិត ការពិតគេយល់ច្រឡំខ្លួនឯងទេហេស៎
" មិនអីទេ ថ្ងៃនេះបងទំនេរទេ?? " លីលីនាងចង់រកពេលនៅជាមួយជីមីន
" អឺ.. សុំទោសណា ចាំលើកក្រោយទៅ ថ្ងៃនេះបងមានការបន្ទាន់បន្តិច បងទៅសិនហើយ " ជីមីនដឹងថាខ្លួនឯងយល់ច្រឡំក៏ចង់ធ្វើអ្វីប៉ះពៅយ៉ុងហ្គីបន្តិច
" អ៎.. ចឹងក៏បានដែរ " លីលីក៏មិនហ៊ានសួរអ្វីទៀតដែរ មានតែស្របតាមជីមីន
" ចឹងបងទៅសិនហើយ បាយៗ " ជីមីនក៏ចេញទៅបាត់
" បាយៗ ហើុយ.. អត់ទៀតហើយ " លីលីក៏ដកដង្ហើមធំ តែក៏មិនដឹងធ្វើយ៉ាងមិចដែរ
____________________________________
+ ពេលល្ងាច
" ឡា ឡា ... អឹម.. ឆ្ងុយណាស់.. បុិននេះប្រហែលលួងអាបុិកនិងបានហើយ " ជីមីនគេកំពុងតែធ្វើម្ហូបដើម្បីលួងយ៉ុងហ្គីវិញ
" អារម្មណ៍ល្អណាស់ណ៎.. " ស៊ូសានដើរចូលមកមើលជីមីនក្នុងផ្ទះបាយ
" ហឹស.. គ្មានអ្វីទេ " ជីមីនញញឹមដាក់ស៊ូសាន
" គ្រួសារគេនេះ ព្រឹកមិញមើលមុខគ្នាមិនចំផង តែពេលល្ងាចមកធ្វើម្ហូបអោយគេអីណា " ស៊ូសាន
" មានឯណា?? ខ្ញុំធ្វើម្ហូបដូចតែរាល់ដងនិង គ្រាន់តែបងមិនចាប់អារម្មណ៍ប៉ុណ្ណោះ " ជីមីនគេនៅធ្វើម្ហូបបន្ត
" ទៅ ទៅ បងនិយាយមិនឈ្នះឯងទេ ឆាប់ធ្វើអោយហើយទៅ ព្រោះបន្តិចទៀតប្តីឯងមកហើយ " ស៊ូសាន
" បងស៊ូសាន.. " ជីមីន
" សុំទោសៗ ប្តីបងៗ ហឹសៗ.. បងទៅមើលផ្លូវប្តីបងសិន " ស៊ូសានក៏ប្រញាប់រត់ចេញទៅ នៅបន្តិចទៀតជីមីនដាក់មួយវែកឥឡូវហើយ
" បងសម្លាញ់ ធ្វើការហត់ទេ?? " ស៊ូសានមកទទួលស្វាមីទាំងពីរដែលមកជាមួយគ្នា
" មិនហត់ទេ សឺត.. បាត់ហត់តែម្តង " ខេវីនចូលមកអោបថើបស៊ូសាន ពួកគេតែងតែធ្វើបែបនិង ទោះជារឿងដដែរតែវាជាចំណងមួយដែរបងគ្រួសារអោយមានសុភមង្គល
" សុំថើបដែរ.. សឺត " ជីអាក៏មិនអោយចាញ់ដែរ
" ឯងនេះ លើសបន្តិចមិនបាន " ខេវីន
" ពួកបងមកដល់ហើយ ចឹងបងឃើញយ៉ុងចេញនៅ?? " ជីមីនចេញមកព្រោះគេធ្វើម្ហូបហើយៗ ហើយចង់មកចាំផ្លូវយ៉ុងហ្គី
" បងយ៉ុងហេស៎.. បងមិនបានទៅមើលគាត់ផង ប្រហែលបន្តិចទៀតគាត់មកហើយ កុំបារម្ភអី " ខេវីន
" អ៎.. បាទ " ជីមីនក៏ងក់ក្បាល ប្រហែលជាចឹងមែនហើយ
" ពួកបងទៅងូតទឹកទៅ ឆាប់បានញុំាបាយ " ស៊ូសានក៏ដេញលោកប្តីអោយទៅងូតទឹកសិនទៅ ឯពួកនាយក៏ទៅតាមសម្តីប្រពន្ធនិងហើយ
" ជីមីន ទៅងូតទឹកសិនដែរទៅ " ស៊ូសាន
" មិនអីទេបង ខ្ញុំចង់ចាំយ៉ុងសិន " ជីមីននៅងងុយលើសាឡុងចាំផ្លូវយ៉ុងហ្គី ថ្ងៃនេះគេតាំងចិត្តថាលួងយ៉ុងហ្គីហើយ
" អឹម.. ចឹងក៏បានដែរ " ស៊ូសានក៏ទៅមើលអ្នកបម្រើរៀបចំបាយទឹកសិនហើយ
" ថ្ងៃនេះមិចក៏យូរម្ល៉េះ នេះមិនចង់ជួបប្រពន្ធទេហេស៎?? ហេស៎.. ចង់ជួបយើង.. ច្រឡំមាត់ " ជីមីនអង្គុយរអ៊ូតែឯង
" បន្តិចទៀតមិនមក ដកពិន្ទុលោកហើយ ចាំមើលចុះ " ជីមីនចេះតែនិយាយគម្រាមអោយតែយ៉ុងហ្គីមកទេ ក្នុងអារម្មណ៍ក៏រាងភ័យដែរ តែក៏មិនដឹងធ្វើមិច មានតែអង្គុយចាំ
+ 6PM
" ជីមីន មកញុំាបាយសិនមក " ស៊ូសាន
" អត់ទេ ពួកបងញុំាមុនទៅ ខ្ញុំចាំយ៉ុងមកសិន " ជីមីនគេប្រកែកមិនចង់ញុំាចោលយ៉ុងហ្គីទេ ឯភ្នែកគេមើលតែទ្វារងចាំផ្លូវយ៉ុងហ្គីមកទេ
" នេះបងយ៉ុងហ្គីមិនទាន់មកទៀតហេស៎?? " ជីអា
" មិនទាន់មកទេ " ជីមីន
" ចាំបងទៅតាមមើលអោយ " ខេវីនក៏ចង់ចេញទៅ
" មិនបាច់ទេ ប្រហែលជាគាត់ចង់ធ្វើការអោយហើយៗ ចេញពួកបងទៅញុំាបាយមុនទៅ " ជីមីនមិនចង់រំខាន់ពួកគេក៏អោយញុមាមុនទៅទុកអោយគេអ្នកមើលផ្លូវ
" អឹម.. បើឃ្លាន ឆាប់មកញុំាមកណា មិនបាច់ចាំទៅ បារម្ភពីកូនឯងផង " ស៊ូសានក៏មិនចង់បង្ខំជីមីនអ្វីដែរ មានតែបណ្តោយតាមជីមីនទៅ តែក៏មិនភ្លេចរំលឹកជីមីនដែរ
" បាទ " ជីមីនក៏នៅមើលផ្លូវបន្ត
+ 6:30PM
" ជីមីន បងយ៉ុងហ្គីមិនទាន់មកទៀតហេស៎?? អោយខេវីនទៅតាមទៅ " ស៊ូសានដើរមកមើលជីមីនព្រោះពួកគេញុំាបាយហើយៗ
" អឹម.. ចឹងក៏បានដែរ រំខានបងហើយ " ជីមីនក៏ដាច់ចិត្តអោយទៅរកទៅ
" ខេវីន ជីអា បងទៅមើលបងយ៉ុងបន្តិចមើល ម៉ោងស្មាននេះហើយ នៅមិនទាន់មកដល់ទៀត អោយប្រពន្ធចាំនៅផ្ទះ " ស៊ូសានស្រែកហៅពួកលោកប្តីមក
" បានៗ បងទៅហើយ " ខេវីននិងជីអាក៏ទៅមើលនៅចម្ការមុន
" ថ្ងៃនេះចម្លែកណាស់ មិចក៏គាត់មិនទាន់មកទៀត?? " ស៊ូសានក៏ឆ្ងល់ដែរ
" រឺក៏... " ជីមីនក៏នឹកឃើញរឿងព្រឹកមិញ ព្រឹកមិញគេនិយាយចោលទេ រឺក៏នាយយកជាការពិត
" មានរឿងអ្វីមែន?? " ស៊ូសាន
" ព្រឹកមិញខ្ញុំខឹងពេកក៏បាននិយាយចោលទៅថា អោយគាត់រកលុយអោយបាន 1000វ៉ុន ពីការធ្វើការ ទើបខ្ញុំឈប់ខឹងគាត់ រឺក៏គាត់ទុកជាការពិតទៅ " ជីមីនក៏រាងបារម្ភដែរ ព្រោះយ៉ុងហ្គីនិយាយម៉ាត់ណាគឺម៉ាត់នឹង
" ប្រហែលជាមិនអីទេ គាត់ប្រហែលជារវល់ជួយធ្វើការប៉ុណ្ណោះ កុំគិតច្រើនអី " ស៊ូសានមិនដឹងនិយាយអ្វី មានតែជួយលើកទឹកចិត្តប៉ុណ្ណោះ
" សង្ឃឹមចឹងចុះ " ជីមីន
+ មួយសន្ទុះក្រោយមក
" ទៅតាមពេទ្យមកនៅ?? " សម្លេងអ៊ូអរពីខាងក្រៅ ធ្វើអោយអននកក្នុងផ្ទះក៏ប្រញាប់រត់ទៅមើល ក៏ឃើញខេវីនអៀវយ៉ុងហ្គីមក ឯសម្លេងមិញជាសម្លេងជីអា នាយបានអោយអ៊ំមេការហៅពេទ្យមកហើយ តែមិនទាន់ឃើញមកទេ
" មានរឿងអ្វី?? យ៉ុងក៏អ្វី?? " ជីមីនឃើញចឹងក៏ប្រញាប់ទៅមើល ខ៖ញថាយ៉ុងហ្គីសន្លប់មិនដឹងខ្លួនទេ
" បងយកគាត់ដាក់អោយសម្រាកសិន " ខេវីនក៏ប្រញាប់អៀវយ៉ុងហ្គីអោយគេងលើសាឡុងសិន រងចាំពេទ្យមកពិនិត្យ
" មានរឿងអ្វីកើតឡើង?? មិចក៏យ៉ុងមុខស្លេកម្ល៉េះ?? ហិកៗ " ជីមីនដោយភ័យពេកក៏យំចេញមកតែម្តង ធ្លាប់តែឃើញនាយសប្បាយ តែបែរជាមកសន្លប់មិនមាត់ចឹង នរណាមិនភ័យ
" បងទៅដល់ក៏ឃើញគាត់សន្លប់បាត់ទៅហើយ ទើបបងអៀវមកតែម្តងទៅ " ខេវីន
" បងលឺថា គាត់ធ្វើការមិនព្រមញុំាបាយថ្ងៃហើយនៅធ្វើការរហូត ទោះអ៊ំមេការអោយឈប់ក៏គាត់មិនឈប់ ទើបទៅជាបែបនេះ " ជីអាក៏បានលឺដំណឹងនេះពីអ៊ំមេការដែរ
" ហឹកៗ មកពីខ្ញុំ មកពីខ្ញុំ ទើបយ៉ុងទៅជាបែរនេះ " ជីមីនយំស្តាយកំហុសដែលខ្លួនបានសាង ដោយសារកំហឹង
" កុំចឹងអី គាត់មិនអីទេ ពេទ្យជិតមកដល់ហើយ " ស៊ូសានលួងលោមជីមីន កូមអោយគេយំខ្លាំងពេក
" ពេទ្យមកហើយ ពេទ្យមកហើយ " អ៊ំមេការក៏នាំពេទ្យមកដល់
" លោកគ្រូពេទ្យឆាប់ពិនិត្យគាត់ទៅ គាត់មុខស្លេកណាស់ " ជីមីនក៏ប្រញាប់អោយពេទ្យមកពិនិត្យ
" សុំឈរម្ខាងសិនទៅ ខ្ញុំសុំពិនិត្យសិន " លោកគ្រូពេទ្យក៏ធ្វើការតាមវិជ្ជាជីវ:ខ្លួន
" លោកគ្រូពេទ្យ គាត់យ៉ាងមិចហើយ?? " ជីមីន
" គាត់គ្រាន់តែសន្លប់ ដោយសារមិនបានញុំាអ្វី និងធ្វើការលើសកម្លាំង ខ្ញុំមានជួយដាក់សារ៉ូម អោយគាត់ហើយដើម្បីអោយមានកម្លាំងខ្លះ នេះជាថ្នាំ អោយអ្នកជំងឺញុំាពេលបាយហើយ ដោយសារយប់នេះគាត់អាចនិងក្តៅខ្លួនខ្លះ បើក្តៅខ្លួនជួយយកកន្សែងមកជូតខ្លួនទៅបានហើយ " គ្រូពេទ្យ
" បាទ អរគុណគ្រូពេទ្យ " ជីមីន
" ចឹងខ្ញុំទៅសិនហើយ " គ្រូពេទ្យ
" ចាំខ្ញុំជូនដំណើរ ខ្ញុំទៅសិនហើយចៅហ្វាយ " អ៊ំមេការក៏ជូនដំណើរពេទ្យហើយក៏ចាកចេញទៅដែរ
" ចឹងឯងនៅមើលគាត់សិនទៅ ចាំបងអោយគេធ្វើស៊ុបទុកអោយបងយ៉ុងហូប " ស៊ូសាន គេមិនចង់រំចាន់ពេលជីមីនក៏ប្រញាប់ចេញទៅជាមួយប្តីទៅ
" មិចក៏មិនញុំាអី?? ធ្វើបែបនេះបើស្លាប់បាត់ទៅ អោយកូននិងខ្ញុមរស់នៅយ៉ាងមិចទៅ គួរអោយស្អប់មែន.. ដឹប* " ជីមីនដើរមកមើលយ៉ុងហ្គីដែលកំពុងដេកលើគ្រែដោយដៃព្យួរសេរ៉ូម ឃើញសភាពនាយហលយ ជីមីនមានអារម្មណ៍ថាខុសបន្តិច ចង់យំបន្តិច និងខឹងយ៉ុងហ្គីបន្តិច គ្រាន់តែដាក់ទោសតិចតួចសោះ មិចក៏ដល់ថ្នាក់និង
" ឃើញលោកបែបនេះ ខ្ញុំមិនស្រួលចិត្តទេ ណា.. ឆាប់ក្រោកមក ខ្ញុំធ្វើអាហារអោយញុំាវិញ ហើយបន្ថែមពិន្ទុកអោយលោកវិញណា .. " ជីមីនគេមិនដឹងថាត្រូវធ្វើយ៉ាងមិចទេ ដឹងត្រឹមថាពេកនេះចង់អោយយ៉ុងហ្គីក្រោកមកវិញ ធ្លាប់តែជាមនុស្សស្រស់ស្រាយ មានកម្លាំងកំហែង បែរជាមកសន្លប់មុខឡើងស្លេកអស់ហើយ ជីមីនចេះតែនិយាយទៅដើម្បីអោយយ៉ុងហ្គីឆាប់ងើបមក
" ឆាប់ក្រោកមក ឃើញលោកបែបនេះ ខ្ញុំមិនសប្បាយចិត្តទេ បើខ្ញុំមិនសប្បាយចិត្ត កូនលោកក៏មិនសប្បាយចិត្តដែរណា " ដោយអស់ពាក្យនិយាយក៏លើករឿងកូនម្តង ព្រោះអស់វិធីហើយ
" អឹម.. ជី ជីមីន.. " គ្រាន់តែជីមីននិយាយចប់ភ្លាមសម្លេងយ៉ុងហ្គីក៏បន្លឺឡើងតិចៗរបៀបមិនទាន់ដឹងអ្វី
" ហឹស.. និយាយរឿងកូនភ្លាម ក្រោកភ្លាមហ៎... " ជីមីននេះចង់ហួសចិត្តដែរ ខំនិយាយពីខ្លួនឯងឡើងយូរគ្មានមកក្រោកទេ មកក្រោកដោយសារពាក្យថាកូន
" ជីមីន .. អូនមែនទេ?? មិចក៏បងនៅលើគ្រែ បងចាំបានថាបងនៅចម្កាតើ " យ៉ុងហ្គីពេលបានមើលច្បាស់ហើយថាខ្លួននៅឯណា ក៏សួរជីមីនឡើង
" ខ្លាំងណាស់ណ៎... ធ្វើការមិនឈប់ហើយ មិនញុំាអីទៀត ចង់ស្លាប់មែនទេ?? " ជីមីនគេខឹងផង នៅបារម្ភផង ទើបសួរបញ្ជួស
" បង.. បង គ្រាន់តែចង់អោយអូនសប្បាយចិត្តតើ " យ៉ុងហ្គីអោនមុខចុះ ព្រោះមិននឹកស្មានថាមានរឿងចឹង នាយជាមនុស្សរឹងមាំណាស់ កាលពីមុនធ្វើសង្គ្រោម7យប់7ថ្ងៃក៏នាយមិនកើតអ្វីដែរ មិចក៏ឥឡូវគ្រាន់អត់បាយមួយពេលក៏សន្លប់ដែរនោះ
" ជិតសប្បាយហើយ.. ពុងសប្បាយដល់ក៎ហើយ .. នេះមានគេរកឃើញ ចុះបើរកមិនឃើញ សត្វព្រៃយកទៅសុីបាត់ អោយខ្ញុំនិងកូនរស់នៅយ៉ាងមិចហាស៎?? " ជីមីនដោយខឹងពេកក៏ស្រែកខ្លាំងៗនិងនិយាយពីអារម្មណ៍ខ្លួនតែម្តងទៅ
" អូន.. អូន បារម្ភបងហេស៎.. " លឺជីមីនបារម្ភពីខ្លួនចឹង ក៏សប្បាយចិត្តងើបមុខឡើងវិញ
" ខ្ញុំ.. គ្មានថាលើកឡើងតើ គ្មានបារម្ភស្អីទេ មិចចង់ស្លាប់ណាស់ហេស៎?? បើខ្ញុំមិនបារម្ភ " ជីមីនមិនចង់អោយយ៉ុងហ្គីបានចិត្តក៏មិនហ៊ានទទួលស្គាល់
" អត់ទែ.. អត់ទេ នរណាទៅដាច់ចិត្តទុកប្រពន្ធស្អាតអោយនៅតែឯងនោះ នៅមានកូនដែលគួរអោយស្រលាញ់ផង " យ៉ុងហ្គីក៏ប្រញាប់មកអោបលួងលោមជីមីន នាយអាចមើលដឹងថាជីមីនក៏ចង់អោបនាយដែលតែមិនហ៊ាន ខ្លាចដាចភាពខ្មឺត
" ណែក.. កុំចង់មកបន្លំណា " ជីមីននិយាយតែមាត់ទេ តែក៏មិនរើខ្លាំងអ្វីដែរ នៅបែបនេះក៏កក់ក្តៅ
" សុំអោបបន្តិចទៀតមក កុំរើអី ប្រយ័ត្នដាច់សេរ៉ូមបង " យ៉ុងហ្គីនិយាយតិចៗ បានអោបប៉ុណ្ណឹងក៏មានកម្លាំងហើយ នៅសង្ងំបិទភ្នែកស្រូបយកក្លិនដែលមិនបានហិតមួយថ្ងៃហើយ
" ហើុយ... " ដោយមិនដឹងធ្វើយ៉ាងមិចមានតែនៅស្ងៀមទៅ
" អ្នកប្រុស.. ខ្ញុំតកស៊ុបមក.. អ៊ុប.. ខ្ញុំមិនបានឃើញអ្វីទេ អត់ទេ " អ្នកបម្រើក៏លើកស៊ុបមកតែក៏បានឃើញប្តីប្រពន្ធមួយគូមកអោបគ្នា នាងឡើងប្រញាប់បិទភ្នែក កុំអោយអ្នកប្រុសជីមីនអៀននាង
" ហើុយ.. លែងទៅ..អោយស៊ុបមកខ្ញុំ អរគុណហើយ ទៅវិញចុះ " ជីមីនក៏លែងពីការអោបយ៉ុងហ្គីហើយ ក៏ប្រញាប់មកយកស៊ុបនិងដេញអោយអ្នកបម្រើឆាប់ចេញទៅ នេះគេក៏ចេះអៀនដែរណា
" មិចក៏មកកាន់ចង្វាក់ចឹង កំពុងតែមានក្តីសុខផង " យ៉ុងហ្គីមិនសុខចិត្តទេ ឱកាសអោបជីមីនមិនចេះតែមានឯណា
" នៅមុខក្រញ៉ូវអីទៀត ឆាប់មកញុំាស៊ុបមក " ជីមីនបែរមកមើលយ៉ុងហ្គីវិញឃើញនាយមុខក្រញ៉ូវចឹងក៏ចង់សើចដែរ ចេះមកងរងក់អីណា
" អឹម.. បញ្ចុកបងមក បានបងញុំា " យ៉ុងហ្គី
" ហើុយ.. ក៏បាន ធ្វើដូចក្មេងអីណា " ជីមីនដោយនឹកថានាយឈឺក៏តាមចិត្តនាយទៅ
" ហាមាត់មក.. " ជីមីនក៏លើកស្លាបព្រាមកដាក់ជិតមាត់យ៉ូងហ្គី
" *ស៊ុបអីក៏ធុំស្អុយចឹង តែញុំាទៅធ្វើមិចជីមីនបញ្ចុកហើយ* " យ៉ុងហ្គីក៏ហាមាត់តាមទៅ តែពាក្យមិចនិងក៏នឹកក្នុងចិត្តមិនហ៊ាននិយាយចេញ ខ្លាចជីមីនថាគេចេះចុះ
" អឹម.. " ដាក់ចូលមាត់មិនទាន់បានលេបផង យ៉ុងហ្គីក៏ខ្ទប់មាត់ចង់រត់ទៅបន្ទប់ទឹក
" យ៉ាងមិចនិង ?? កើតអ្វី?? ទៅបន្ទប់ទឹកមែន?? ចាំតិចៗ ចាំខ្ញុំជូនទៅ " ជីមីនដោយឃើញថាយ៉ុងហ្គីរត់ទៅបន្ទប់ទឹក គេក៏ប្រញាប់ទៅយកសេរ៉ូមទៅតាមយ៉ុងហ្គីខ្លាចនាយធ្វើអោយដាច់សេរ៉ូម ពិបាកហៅពេទ្យទាំងយប់
" អ៊ួក.. អ៊ួក " មកដល់ភ្លាមយ៉ុងហ្គីក្អួតយកតែម្តង មិននិយាយអ្វីទេ
" កើតអ្វី?? មិចក៏ក្អួតចឹង?? ស៊ុបនិងមានបញ្ហាអ្វីមែន ?? " ជីមីនគេមិនយល់ទេ នៅធម្មតាសោះ ស្រាប់តែមកក្អួតអីណា នរណាមិនភ័យ
" ជីមីន?? " យ៉ុងហ្គីចង់យំបន្តិច មិចបន្តិចមិនដឹងទេ ព្រោះពិបាកក្នុងខ្លួនណាស់
" ខ្ញុំនៅទីនេះ កើតអី " យ៉ុងហ្គីពេលដឹងថាជីមីននៅជិតខ្លួនក៏ប្រញាប់មកអោបហើយដាក់មាត់ជិតកជីមីន ដើម្បីស្រូបក្លិនខ្លួនជីមីនបាន បានចឹងនាយបានធូរបន្តិច
" ទៅគ្រែសិនទៅ " ដោយឃើញថានាយនៅចឹងធ្វើអោយនាយស្រួលខ្លួន គេក៏មិនបានដេញអ្វីដែរ មានតែជួយគ្រានាយអោយទៅគ្រែសិន
" បាទ.. " យ៉ុងហ្គីនិយាយតែមាត់ទេ ឯភ្នែកបិទបាត់ហើយ តែជើងនៅដើរធម្មតា
" ស៊ុបនិងកើតអ្វី?? មានអីឯណា?? " ជីមីនមកដល់លើគ្រែភ្លាមក៏យកស៊ុបមកហិតនិងភ្លក់មើល ដូចគ្មានបញ្ហាអ្វីផង
" អូនយកស៊ុបចេញទៅ កុំយកមកជិតបង " យ៉ុងហ្គីប្រញាប់អោយជីមីនយកស៊ុបទៅទុកអោយឆ្ងាយ
" បាន បាន " ជីមីនក៏តាមចិតហតនាយទៅ
" យ៉ាងមិចបានស្រួលខ្លួននៅ?? " ជីមីនសួរបញ្ជាក់
" បាត់តិចៗហើយ " យ៉ុងហ្គីនៅតែបន្តហិតក្លិនក៎ជីមីនដដែល
" បើមិនញុំាអ្វីទេ ឆាប់ទៅងូតទឹកចូលគេងទៅ ខ្ញុំងងុយហើយ " ជីមីនមិនមែនមិនចង់អោយយ៉ុងហ្គីអោបទេ តែគេហត់ពេកទើបចង់សម្រាក
" បើបងងូតទឹកហើយ អោយបងគេងជាមួយទេ បើអត់ទេ បងមិនព្រមទេ " យ៉ុងហ្គី
" មកគេងលើពូកក៏បានដែរ " ជីមីនខ្ជិលបដិសេធណាស់
" ហិស.. អរគុណអូនសម្លាញ់ សឺត* ចាំបងណា " យ៉ុងហ្គីសប្បាយអរ ហក់ទៅថើបជីមីនហើយរត់ទៅបន្ទប់ទឹកតែម្តង
" ហឹស.. ខិលមែន " ជីមីនលើកដៃអង្អែរថើបហើយញញឹមតិចៗ
នៅយប់នោះយ៉ុងហ្គីចង់សុំអ្វីក៏បានដែរ មានទាំងអោបថើប ជីមីនខ្ជិលរើ ដោយលើកហេតុផលថាមកពីនាយឈឺ ឯយ៉ុងហ្គីក៏បានដៃ អោបផង ថើបផង ជាក្តីសុខនាយហើយ
___________________________________
To Be Continue
ចាំpost អោយដល់ចប់អោយ
Thank for your waiting 💜💜
You are reading the story above: TeenFic.Net