+ ប៊ូសាន
" លោកប្តី " សម្លេងក្មេងប្រុសម្នាក់ដែលរត់មករកអ្នកជាស្វាមីដែលទើបមកពីក្រៅ ម្នាក់នោះជាយ៉ុងវ៉ូ
" អូនសម្លាញ់ មិចក៏រត់លឿនម្ល៉េះ?? បើដួលគិតយ៉ាងមិចទៅ ?? " អ្នកជាស្វាមីអោបប្រពន្ធជាប់ព្រោះខ្លាចគេដួល បើទៅប្រពន្ធនាយចរិតដូចកូនក្មេងណាស់ ។ អ្នកជាប្តីឈ្មោះដុងមីន
" អូននឹកបងពេកទើបរត់មកនិងណា ឥឡូវអូនមានអីណា " យ៉ុងវ៉ូ
" បងគ្រាន់តែបារម្ភ នេះបែកគ្នាតែមួយព្រឹកសោះ ធ្វើមើលបែកគ្នារាប់ឆ្នាំ " ដុងមីន
" បែកគ្នាមួយព្រឹកក៏អូននឹកដែល បងដឹងទេថានៅផ្ទះតែឯងគឺអផ្សុកណាស់ " យ៉ុងវ៉ូងរងក់ដាក់ប្តី ព្រោះវាជាការពិតគេនៅក្នុងផ្ទះធំតែឯងព្រោះប្តីគេត្រូវធ្វើការ គេមិនអាចទៅតាមបានទេ ចឹងមានតែនៅផ្ទះចាំប្តីប៉ុណ្ណោះ។
" បងដឹង បងដឹង សុំទោសណា តែបើបងមិនរកលុយ មិចចិញ្ជឹមអូនបានទៅ មោះ.. ពួកយើងចូលក្នុងទៅ អូនបហរហែលឃ្លានហើយ ចាំបងធ្វើអ្វីអោយអូនញុំា " ដុងមីនក៏អោបចង្កេះយ៉ុងវ៉ូចូលក្នុងបាត់ ។ ដុងមីនស្រលាញ់ប្រពន្ធណាស់ ទោះយ៉ុងវ៉ូមិនធ្វើអ្វីក៏នាយមិនប្រកាន់ដែល គឺនាយរ៉ាប់រងធ្វើទាំងអស់ ដូចធ្វើអាហារជាដើម មុនធ្វើការនាយរៀបម្ហូបអោយយ៉ុងវ៉ូសិនទើបនាយចេញទៅ
" អូនចង់ញុំា ស៊ុបគីមឈឺ អូនជើញនៅក្នុងទូរទស្សន៍ទំនងណាស់ " យ៉ុងវ៉ូដើរផងរៀបរាប់ពីម្ហូបគេចង់ញុំាផង
" បាន .. តាមប្រពន្ធបងគ្រប់យ៉ាង សឺត* " ដុងមីន
" បងនេះ.. ដឹងថើបអីទេ អៀនណាស់ " យ៉ុងវ៉ូគេឡើងមុខក្រហមហើយ ពួកគេទើបតែស្រលាញ់គ្នាបាន5ខែទើបនៅអៀនគ្នាចឹងនោះ
" ហឹសៗ.. អូនទៅអង្គុយទៅ បងទៅធ្វើអ្វីអោយអូន " ដុងមីនក៏ទៅផ្ទះបាយបាត់
" ទឺង*... " សម្លេងទូរស័ព្ទ
" លោកប្តី ទូរស័ព្ទបងមានអ្នកខលមក " យ៉ុងវ៉ូដែលកំពុងញុំានំដើម្បីទ្រាប់ពោះក៏លឺសម្លេងទូរស័ព្ទទើបគេហៅដុងមីន
" អូនជួយយកទូរស័ព្ទអោយបងបន្តិចមក " ដុងមីន
" បាទ " យ៉ុងវ៉ូ
" លោកប្តី ទូរស័ព្ទបង " យ៉ុងវ៉ូ
" អរគុណអូនសម្លាញ់ អូនទៅអង្គុយវិញទៅ បន្តិចទៀតបានញុំាហើយ " ដុងមីននិយាយហើយ យ៉ុងវ៉ូក៏ទៅបាត់
" ចៅហ្វាយ " ដុងមីនក៏ឃើញថានេះជាចូហានចៅហ្វាយរបស់នាយ
" អាឡូ ចៅហ្វាយ " ដុងមីន
( ថ្ងៃស្អែកមានមនុស្សចង់ជួបយ៉ុងវ៉ូ ឯងត្រៀមផង) ចូហាន
" អ្នកណាគេចៅហ្វាយ?? ខ្ញុំអាចដឹងបានទេ?? " ដុងមីនដូចមានអារម្មណ៍ភ័យតិចៗដែល
( ស្អែកគង់តែដឹងទេ?? យើងនិយាយតែប៉ុណ្ណឹងទេ បានហើយ) ចូហាននិយាយហើយបិទបាត់
" នេះគេមកយកអូនវិញហើយមែនទេ !! " ដុងមីនបែរទៅមើលយ៉ុងវ៉ូដែលអង្គុយមើលទូរទស្សន៍មិនដឹងអ្វីសោះ តែសម្រាប់នាយគឺមានអារម្មណ៍ថាពិបាកចិត្ត
" ទោះមានរឿងអ្វីក៏បងមិនអោយនរណាយកអូនចេញពីបងដែរ " ដុងមីននាយតាំងចិត្តថាមិនអោយនរណាយកយ៉ុងវ៉ូចេញពីនាយទេ ព្រោះនាយស្រលាញ់យ៉ុងវ៉ូណាស់
រឿងរ៉ាវរបស់យ៉ុងវ៉ូនិងដុងមីនគឺ ពេលដែលចូហានយកយ៉ុងវ៉ូមកមន្ទីរពេទ្យនាយក៏បានអោយពេទ្យចាក់ថ្នាំលុបការចង់ចាំទាំងអស់របស់យ៉ុងវ៉ូព្រោះនាយមិនចង់អោយយ៉ុងវ៉ូមករករឿងវ៉ូយ៉ុងទេ ណាមួយខ្លាចយ៉ុងវ៉ូត្រឡប់មកវិញ វ៉ូយ៉ុងអាចសម្លាប់យ៉ុងវ៉ូម្តងទៀត ទើបនាយសម្រេចចិត្តធ្វើចឹង។ ពេលចាក់ថ្នាំរួចរាល់ហើយ ចូហានត្រូវត្រឡប់ទៅខុនដូរវិញ ទើបនាយអោយកូនចៅជំនិតនាយឈ្មោះដុងមីនអោយមកមើលយ៉ុងវ៉ូ និងយកយ៉ុងវ៉ូទៅប៊ូសានក្រោមការមើលថែរបស់ដុងមីន ណាមួយចូហានមានការងារមើលខុសត្រូវនៅប៊ូសានដែរ ទើបចូហានអោយដុងមីននៅមើលទីនោះទៅ ។ ដំបូងៗ យ៉ុងវ៉ូក្រោមមកគឺយំព្រោះមិនដឹងថាថ្នាំធ្វើទុក្ខមិចបាន យ៉ុងវ៉ូបាត់ការចងចាំហើយ ចរិតដូចកូនក្មេងទៀត ដុងមីនជាមនុស្សមុខមាំ មិនស្គាល់ស្នេហាអ្វីទេ ហើយក៏មិនស្លូតដែរ ពេលយ៉ុងវ៉ូគេរករឿងរបៀបកូនក្មេងនាយក៏រាងខឹងដែរ ពេលខ្លះស្រែកដាក់យ៉ុងវ៉ូម្តងម្កាល។ តែយូរៗទៅនាយក៏សម្របខ្លួនព្យាយាមមើលថែយ៉ុងវ៉ូយូរៗទៅក៏ក្លាយទៅជាស្រលាញ់ ហើយយូរៗក៏ក្លាយជាស្នេហា មិនយូរប៉ុន្នានពួកគេក៏ក្លាយជាប្តីប្រពន្ធដោយមានការដឹងលឺពីចូហានតែម្តងប៉ុណ្ណោះ ព្រោះដុងមីនមិនមានប៉ាម៉ាក់ទេ នាយមានតែខ្លួនមួយនិងឯង ។ ដុងមីនក៏បានដឹងរឿងយ៉ុងវ៉ូដែលធ្វើអោយនាយអាណិតក៏មើលថែរហូតដល់ស្រលាញ់និងឯង ។ ដូច្នេះពេលដឹងថាមាននរណាចង់ជួបយ៉ុងវ៉ូ នាយដឹងថាពេលវេលានាយប្រហែលជិតបានលែងនៅជាមួយយ៉ុងវ៉ូហើយ នេះជាការគិតរបស់ដុងមីន ។
___________________________________
+ ព្រឹកឡើង
" តុកៗ " សម្លេងគោះទ្វា
" លោកប្តីអូនទៅបើកទ្វាហើយណា " យ៉ុងវ៉ូមិនចាំប្តីអនុញ្ញាតគេក៏ទៅបើកទៅ
" យ៉ុងវ៉ូ.... " សម្លេងហៅឈ្មោះអ្នកដែលមកហៅព្រមគ្នាព្រោះនេះជាយ៉ុងវ៉ូមែនហេស៎
" ពួកលោកជានរណា?? មិចក៏ស្គាល់ឈ្មោះខ្ញុំ?? " យ៉ុងវ៉ូមើលពួកគេភ្លឹកៗព្រោះចម្លែកណាស់ គេមិនដែលស្គាល់ផង មិចក៏ពួកគេស្គាល់គេចឹង
" យ៉ុងវ៉ូ... " យ៉ុងហ្គីចូលមកអោបយ៉ុងវ៉ូ នាយមានអារម្មណ៍ថានឹកណាស់ ព្រោះជាមនុស្សធ្លាប់ស្រលាញ់គ្នា ពេលអោបយ៉ុងវ៉ូម្នាក់នេះ នេះហើយជាយ៉ុងវ៉ូដែលនាយស្រលាញ់ពិត មិនដូចការអោយវ៉ូយ៉ុងទេ
" លោកជានរណាមិចក៏អោបខ្ញុំចឹង?? " យ៉ុងវ៉ូចាប់ផ្តើមភ័យព្រោះមិនស្គាល់គ្នាផង ហើយណាមួយគេដូចជាក្មេងចឹងទើបភ័យខ្លាច និងមនុស្សភ្លែកមុខ
" លោកជានរណាមិចក៏អោបប្រពន្ធខ្ញុំ?? " ដុងមីនចូលមកចង់បំបែកព្រោះឃើញយ៉ុងវ៉ូអារម្មណ៍ដូចខ្លាចចឹង
" អោយពួកគេអោបគ្នាសិនទៅ " ចូហានចូលមកឃាត់ដុងមីន ទើបដុងមីនមិនដើរទៅទៀត
" តែ... " ដុងមីន
" គេជាយ៉ុងហ្គី " ចូហាន
" លែងទៅ..លោកប្តី " យ៉ុងវ៉ូក៏រុញយ៉ុងហ្គីចេញហើយ រត់ទៅអោបដុងមីនព្រោះមានតែដុងមីនទេដែលធ្វើអោយគេមានអារម្មណ៍សុវត្ថិភាព
" យ៉ុងវ៉ូ .. នេះគឺបងយ៉ុងណា " យ៉ុងហ្គីក៏ឆ្ងល់ដែលមិចយ៉ុងវ៉ូមិនចាំគេចឹង ទើបនាយព្យាយាមណែនាំខ្លួន
" គេបាត់បង់ការចងចាំហើយ គេមិនស្គាល់ឯងទេ " ចូហានចូលមកនិយាយ
" មានរឿងអ្វី?? " យ៉ុងហ្គី
" ចូលទៅក្នុងសិនទៅ ចាំនិយាយគ្នា " ដុងមីនក៏នាំពួកគេចូលក្នុង
" និយាយមក " ពេលអង្គុយភ្លាម យ៉ុងហ្គីព្យាយាមចង់ដឹងការពិត
រឿងគឺ កាលដែលគ្រោះថ្នាក់និងវ៉ូយ៉ុងបានអោយកូនចៅកាក់មុខឡានយ៉ុងវ៉ូហើយកូនចៅវ៉ូយ៉ុងក៏បានខ្ទប់មុខយ៉ុងវ៉ូ ធ្វើអោយយ៉ុងវ៉ូសន្លប់បាត់ ។ ពេលសន្លប់ហើយ វ៉ូយ៉ុងបានអោយចូហានចាប់ផ្តើមធ្វើការដោយគេចង់អោយយ៉ុងវ៉ូស្លាប់តែម្តង ដោយអោយឡានបុកនិងឈើហើយដុតឡានបង្កើតជាគ្រោះថ្នាក់ចរាចរណ៍ ។ ពេលវ៉ូយ៉ុងនិយាយហើយ គេក៏ទៅសេអ៊ូលមុនទុកការងារអោយចូហានធ្វើបន្ត ។ ចូហានដោយអាណិតយ៉ុងវ៉ូផង តែក៏មិនចង់អោយវ៉ូយ៉ុងខកចិត្ត នាយក៏អោយកូនចៅយកយ៉ុងវ៉ូទៅពេទ្យ ឯកូនចៅផ្សេងទៀតរៀបចំអោយដូចគ្រោះថ្នាក់ចរាចរណ៍។ ....
" មានតែប៉ុណ្ណឹង " ចូហាន
" យ៉ុងវ៉ូ... " វ៉ូយ៉ុងដើរទៅរកយ៉ុងវ៉ូប្អូនគេតិចៗ ពេលនេះគេមានអារម្មណ៍ថាខ្លួនឯងខុសធ្ងន់ណាស់ ដែលកាលនោះហ៊ានធ្វើបែបនេះដាក់ប្អូន ទាំងដែលប្អូនគេមិនដែលទៅរញ៉េរញ៉ៃជីវិតគេផង នេះសំណាងហើយដែលប្អូនគេមិនអី
" លោកជានរណាគេ?? មិចក៏មុខដូចខ្ញុំម្ល៉េះ?? លោកប្តី.. " យ៉ុងវ៉ូចូលមកកេះដុងមីនអោយនាយជួយព្រោះគេមានអារម្មណ៍ថាខ្លាចណាស់
" គេជាបងភ្លោះអូន កុំខ្លាចអីណា.. " ដុងមីនលួងលោម គេមើលទៅវ៉ូយ៉ុងក៏ដូចជាមកចង់កែខ្លួនដែរ ទើបនាយអនុញ្ញាតអោយវ៉ូយ៉ុងចូលមកជិត
" បងភ្លោះ... ជាបងប្រុស.. បងប្រុស " យ៉ុងវ៉ូពេលដឹងចឹង គេក៏អនុញ្ញាតអោយវ៉ូយ៉ុងប៉ះគេ
" ប្អូនប្រុស. ហឹកៗ " វ៉ូយ៉ុងគេលើកដៃអង្អែរមុខប្អូនគេដោយទឹកភ្នែក គេមានអារម្មណ៍ថារអៀសចិត្តណាស់
" បងប្រុស.. មិចក៏លត់ជង្គង់ចឹង?? ងើបឡើងមក " យ៉ុងវ៉ូគេញញឹមអោយបងប្រុសគេមើលអោយច្បាស់ តែសុខៗវ៉ូយ៉ុងបែរជាលត់ជង្គង់មុខគេទាំងគេមិនខ្លួន
" បងសុំទោស .. បងអាក្រក់ បងធ្វើបាបឯង.. លើកទោសអោយបងផង... ទេ ទេ .. មិនលើកទោសអោយបងក៏បានដែរ ព្រោះកំហុសបងគឺធន់ធ្ងន់ណាស់ " យ៉ុងវ៉ូគេយំរឥបរាប់កំហុសទាំងអស់ គេមកនេះគឺដើម្បីមើលយ៉ុងវ៉ូ មើលសុខទុក្ខប្អូនគេ និងនិយាយពីកំហុស
" មានរឿងអ្វី?? ខ្ញុំអត់យល់ទេ " យ៉ុងវ៉ូក្រវីក្បាលគេមិនបានចាំរឿងអ្វីទាំងអស់
" រឿងគឺអញ្ចេះទេ ចាំបងប្រាប់... " ដុងមីននាយទាញយ៉ុងវ៉ូអោយមកជិតនាយហើយនាយប្រាប់រឿងទាំងអស់ទៅយ៉ុងវ៉ូ
" កុំខឹងអី យ៉ាងណាបងប្រុសអូនក៏ដឹងកំហុសហើយ អត់ទោសអោយគាត់ទៅណា កុំចងគំនុំគ្នាអី ពាររំងាប់ដោយការមិនចងពារណា " ដុងមីនឃើញទឹកមុខយ៉ុងវ៉ូប្រពន្ធនាយមើលទៅក៏ខឹងដែរ តែនាយព្យាយាមប្រាប់កុំអោយយ៉ុងវ៉ូចងកម្មចងពារអី
" ណា.. ណា បងសុំទៅចុះ " ដុងមីននិយាយបន្ថែម
" បានៗ អូនតាមបង អូនមិនខឹងទេ " យ៉ុងវ៉ូក៏ងក់ក្បាលយល់ស្រប
" បងប្រុស ក្រោកមក រឿងពីមុនចាត់ទុកថាជារឿងអតីតកាល អតីតកាលជារឿងកន្លងហួស ចាត់ទុកថាជាមេរៀនអោយបងចុះ យ៉ាងណាក៏ខ្ញុំមានប្តីម្នាក់ដែរល្អចំពោះខ្ញុំដែរ " យ៉ុងវ៉ូបែរមកនិយាយជាមួយវ៉ូយ៉ុង
" ហឹកៗ .. ប្អូនប្រុស អរគុណ.. អរគុណ " វ៉ូយ៉ុងអោនទៅអោបយ៉ុងវ៉ូទាំងទឹកភ្នែក មិននឹកស្មានថាគេទទួលបានការលើកទោសបានយ៉ាងល្អចឹងចុះ
" ប៉ា ម៉ាក់ កូនសុំទោស " វ៉ូយ៉ុងអោនសំពះបាតជើង ព្រោះគេអកត្តញ្ញូណាស់ បានប៉ាម៉ាក់ល្អហើយ នៅតែធ្វើខ្លួនដូចគ្មានអ្នកប្រដៅ ធ្វើអោយអាប់មុខគ្រួសារ
" មិនអីទេ កូន ចាប់ផ្តើមសារឡើងវីញ កែខ្លួន ប៉ាម៉ាក់ចាំទទួលកូនគ្រប់យ៉ាង មកធ្វើជាកូនប៉ាម៉ាក់វិញ" លោកវីលៀមនិងអ្នកស្រីវីលៀមគាត់អង្អែរក្បាលវ៉ូយ៉ុង
" យ៉ុងវ៉ូនេះជាប៉ាម៉ាក់ចិញ្ជឹមបង បងត្រូវបានពួកគាត់យកទៅចិញ្ជឹម " វ៉ូយ៉ុងបានទាញដៃយ៉ុងវ៉ូអោយមកស្គាល់ប៉ាម៉ាក់គេ
" ជំរាបសួរ អ៊ំប្រុសអ៊ំស្រី " យ៉ុងវ៉ូអោនគោរពអ្នកទាំងពីរ
" ហៅ ប៉ាម៉ាក់ដូចកូនវ៉ូយ៉ុងចុះណា កូនពិតជាមុខដូចគ្នាណាស់ " អ្នកស្រីវីលៀមអង្អែរមុខយ៉ុងវ៉ូ
" មុខដូចគ្នា ដល់ថ្នាក់បងមើលច្រឡំ ហិស.. ហិស ពិតមែមទេ ជីមីន.. អ៊ួយ.. មុខក្រញ៉ូវណាស់ បងឈប់និយាយហើយ " យ៉ុងហ្គីនាយលើកនិយាយឡើង តែបែរមកនិយាយជាមួយជីមីនបែរជាមុខគេក្រញ៉ូវឡើងនាយមិនហ៊ាននិយាយអ្វីទៀត ក៏បិទមុខ
" ចឹង កូនទៅនៅជាមួយប៉ាម៉ាក់នៅអាមេរិកតេម្តងទៅ " អ្នកស្រីវីលៀម
" មិនបានទេ " ដុងមីនស្រែកឡើង ឡើងផ្អើរអ្នកក្នុងផ្ទះអស់ហើយ
" ណែក.. មកស្រែកស្អី?? " ចូហាននិយាយឡើង
" ចៅហ្វាយ យ៉ុងវ៉ូជាប្រពន្ធខ្ញុំ យកគេទៅងាយៗ មិចកើត " ដុងមីន
" អោយយ៉ុងវ៉ូសម្រេចចិត្តទៅ " ចូហាន
" អូនសម្លាញ់.. " ដុងមីនមើលភ្នែកយ៉ុងវ៉ូ បញ្ជាក់ថាកុំអោយទៅឆ្ងាយពីនាយអី
" សុំទោស លោកប៉ាអ្នកម៉ាក់ ខ្ញុំមានប្តីហើយ ខ្ញុំមិនអាចចោលប្តីខ្ញុំបានទេ ប៉ាម៉ាក់អាចមកលេងខ្ញុំរឺខ្ញុំអាចទៅលេងប៉ាម៉ាក់បានដែរ " យ៉ុងវ៉ូសម្រេចចិត្តនៅទីនេះ ណាមួយនៅទីនេះជិតដុងមីនប្តីគេធ្វើអោយគេមានអារម្មណ៍សុវត្ថិភាព
" មិនអីទេ ប៉ាម៉ាក់សម្រេចតាមកូន " អ្នកស្រីវីលៀមញញឹម
" បងតាមឯង កុំគិតច្រើនអី " វ៉ូយ៉ុងនិយាយបន្ថែម ដើម្បីអោយយ៉ុងវ៉ូស្ងប់ចិត្ត
" បងប្រុស " យ៉ុងវ៉ូអោបវ៉ូយ៉ុងព្រោះគេមិនដែលមានបងប្អូន
" ពេលនេះរឿងបានដោះស្រាយហើយ " ចូហាននិយាយឡើង
" អឺ.. ជីមីន ខ្ញុំ.." វ៉ូបែរមកមើលជីមីនក៏ឃើញថាគេរកដើរចេញ
" កុំមិនលើកទោសអោយឯងទេ " ជីមីនបែរមកនិយាយជាមួយវ៉ូយ៉ុង
" ជីមីន អូនកុំចឹងអី.. និយាយគ្នាសិនទៅ " យ៉ុងហ្គីនាយក៏មកអោបដៃជីមីនដើម្បីអោយស្តាប់វ៉ូយ៉ុងសុំទោសសិន
" អត់ទេ.. យ៉ុងវ៉ូគេនៅរស់ គេលើកទោសអោយក៏មិនខុសដែរ តែកូនខ្ញុំ...កូនខ្ញុំ គេអាយុទើបតែបីខែ គេមានដៃមានជើងហើយ គេជាជីវិតមួយហើយ ឯងចិត្តសាហាវ លើកដៃរុញយើងអោយធ្លាក់ពីកាំជណ្តើរ រលូតបាត់បងកូនដែលពេញស្រលាញ់ ឯងគិតទៅថាគួរអោយយើងលើកទោសទេ បើសិនជាឯង ឯងលើកទោសទេ ឆ្លើយមក?? " ជីមីនគេនិយាយរៀបរ៉ាប់ កុំគិតថារឿងកូនគេភ្លេចនោះ គេនៅចាំទាំងអស់
" ខ្ញុំ.. ខ្ញុំ.. " វ៉ូយ៉ុងក៏ឆ្លើយមិនចេញដែរ
" ឆ្លើយមិនចេញហេស៎?? ឆ្លើយមិនចេញក៏មានន័យថាឯងគិតដូចយលងដែរ លើកទោសមិនបាន " ជីមីនគេស្រែកខ្លាំងៗ គេប្រឹងទប់ទឹកភ្នែកណាស់
" ជីវិតត្រូវសងដោយជីវិត បានជីវិតមួយសងជីវិតមួយ ខ្ញុំសម្លាប់ខ្លួនជាសំណងខ្លួនអោយកូនឯងចុះ " វ៉ូយ៉ុងលើកកាំបិតនៅជិតនិងមកភ្ជុងនិងក
" កុំអី រឿងនិងបងក៏អ្នកបណ្តោយវ៉ូយ៉ុងអោយធ្វើចឹងឯង ចង់យកជីវិត យកបងទៅ " ចូហានចូលមកយកកាំបិតពីវ៉ូយ៉ុងហើយលត់ជង្គង់មុខជីមីន ចូហានគេមិនទាន់អស់ចិត្តស្រលាញ់ពីវ៉ូយ៉ុងទេ
" អត់ទេ .. ខ្ញុំអ្នកធ្វើខ្ញុំអ្នកទទួល ឯងកុំមកចូលរួមអី ចេញទៅ កុំតែឯងទេ " វ៉ូយ៉ុងទាញកាំបិតមកវិញ
" ចង់បានជីវិត យកខ្ញុំទៅ ខ្ញុំប្រដៅកូនមិនបានល្អ បន្ទោសម៉ែឳដែលបណ្តោយអផយកូនធ្វើតាមចិត្ត " អ្នកស្រីវីលៀមក៏មកលត់ជង្គង់ដែរ
" ម៉ាក់ កុំអី កំហុសខ្ញុំទេ " វ៉ូយ៉ុងគេឃើញចឹងក៏មិនសប្បាយចិត្តដែរ
" ជាកំហុសម៉ាក់ ប្រដៅកូនកិនបានល្អ " អ្នកស្រីវីលៀម
" ជាកំហុសខ្ញុំដែរបណ្តោយវ៉ូយ៉ុង មិនឃាត់គេ " ចូហាន
" ខ្ញុំទេ.. " ពួកគេទាំងបីនាំគ្នាប្រទាញប្រទូងដណ្តើមកាំបិតគ្នា
" បានហើយ!! ឈប់ទៅ ធ្វើចឹងចង់អោយខ្ញុំអាណិតហើយ " ជីមីនស្រែក ពិបាកភ្នែកមើលណាស់ ពួកគេធ្វើចឹង ធ្វើមើលតែគេជាមនុស្សអាក្រក់បង្ខំអោយមនុស្សស្លាប់ចឹង
" មិនមែនចឹងទេ ជីមីន ឯងចង់អោយខ្ញុំធ្វើអ្វីក៏បានដែរ " វ៉ូយ៉ុង
" អ្វីក៏បានដែរចឹងហេស៎?? " ជីមីនសួរបញ្ជាក់ម្តងទៀត
" ពិតមែនហើយ អ្វីក៏បានដែរ " វ៉ូយ៉ុងងក់ក្បាល
" អូនចង់ធ្វើអ្វី?? " យ៉ុងហ្គីចូលមកឃាត់
" បងកុំមាត់នៅអោយស្ងៀមទៅ " ជីមីនបែរមកមើលមុខយ៉ុងហ្គី នាយក៏ដកខ្លួនដកវិញ
" មកតាមខ្ញុំ " ជីមីននិយាយហើយក៏ចេញទៅក្រៅបាត់
" តែគេម្នាក់បានហើយ " ជីមីននៅបន្ថែមពាក្យខាងក្រោយទៀត
" ទៅតាមទៅ អ៊ំប្រុសអ៊ំស្រី ស្នាក់នៅទីនេះសិនទៅ ចាំខ្ញុំទៅតាម " ចូហាននិយាយហើយ ក៏ចាកចេញជាមួយយ៉ុងហ្គី
" ឯងចង់នាំខ្ញុំទៅណា?? " ពេលមកដល់ឡាន ជីមីនក៏បើកចេញទៅបាត់
" បិទមាត់ទៅ ទៅដល់គង់តែដឹងទេ " ជីមីនក៏ផ្តោតអារម្មណ៍ទៅលើការបើកបរវិញ ឯវ៉ូយ៉ុងក៏លែងហ៊ានមាត់ទៅ
____________________________________
+ ទីកន្លែងបញ្ចុះ
" ចុះទៅ " ជីមីន
" ជាផ្នូរនរណា?? មិចក៏មកទីនេះ?? " វ៉ូយ៉ុងចុះមកដល់ក៏ឃើញសុទ្ធតែផ្នូរ នៅចំពោះមុខគេដូចជាផ្នូរទារកចឹង
" ផ្នូរកូនយើង ឯងចង់សុំទោស សុំទោសអោយត្រូវមនុស្សទៅ ឆាប់សុំទោសទៅ " ជីមីនចាប់ក្បាលវ៉ួយ៉ុងអោយអោនដល់ដីគោរពកូនរបស់គេ
" ជីមីន ជាផ្នូរកូនរបស់ពួកយើងហេស៎?? " យ៉ុងហ្គីដែលមកតាមក្រោយ ក៏ទើបតែដឹងថាកន្លែងនេះជាកន្លែងកូននាយនិងជីមីននៅដែរ
" មែនហើយ កូនដែលសាហាវលិកសម្លាប់ដោយទម្លាក់ពីកាំជណ្តើរ " ជីមីន
" បាន ខ្ញុំនិងសុំទោស " យ៉ុងវ៉ូក៏រៀបចំខ្លួន
" ខ្ញុំគួរហៅឯងថាក្មួយទៅចុះ ខ្ញុំសុំទោស ខ្ញុំល្ងីល្ងើដើម្បីខ្លួនឯងហ៊ានធ្វើអ្វីគ្រប់យ៉ាង សូម្បីសម្លាប់មនុស្ស សុំទោស សុំទោស សុំទោស " វ៉ូយ៉ុងអោនគោរពក្បាលដល់ដី គេពិតជាគោរពដោតសុទ្ធតែចិត្តពិតមែន
" ហើុយ... " ជីមីនមើលហើយទើសចិត្តក៏ដើរចេញទៅ
" ជីមីន.. ជីមីន ឯងលើកទោសអោយខ្ញុំហើយមែនទេ?? " វ៉ូយ៉ុងបែរមកសួរជីមីន
" ខ្ញុំមិនបាននិយាយថាលើកទោសអោយឯងទេ យើងគ្រាន់តែនិយាយថា ឯងអាចធ្វើអ្វីបានគ្រប់យ៉ាងប៉ុណ្ណោះ " ជីមីន
" កុំអោយខ្ញុំជួបឯងទៀត " ជីមីននិយាយបានប៉ុណ្ណឹងហើយ ក៏ចេញទៅបាត់
" មានន័យថាមិច?? គេមិនលើកទោសអោយខ្ញុំទេ?? " វ៉ូយ៉ុង
" កុំបារម្មណ៍អ្វី?? គេស្ងប់ចិត្តចាំបងនិយាយជាមួយគេទៀត " ចូហាន មកអោបវ៉ូយ៉ុង
" បើចង់អោយជីមីនលើកទោស ឯងកុំមកជួបជីមីនទៀត ន័តជីមីនប៉ុណ្ណឹងឯង កូនសម្លាញ់ប៉ាទៅសិនហើយមទំនេរប៉ាមកលេងទៀត" យ៉ុងហ្គីនិយាយហើយក៏ទៅឡើងឡានជាមួយជីមីនបាត់ ទុកអោយចូហាននៅជាមួយវ៉ូយ៉ុងចុះ
__________________________________
To Be Continue
You are reading the story above: TeenFic.Net