Episode 28: បើគ្មានឯងម្នាក់ទៀតក៏គ្មានបញ្ហាអ្វីដែរ

Background color
Font
Font size
Line height


+ ភូមិគ្រិះមីន

" ហើុយ.. ភ្លេចមើលម៉ោង ឥឡូវម៉ោង11បាត់ហើយ " ជីមីនដើរចូលមកក្នុងភូមិគ្រិះទាំងមើលម៉ោង ឃើញថាយប់ជ្រៅហើយ ដោយសារចូហានបបួលគេទៅដើរលេង គេសប្បាយរហូតដល់ភ្លេចមើលម៉ោង ។ ពេលមកដល់ក្នុងភូមិគ្រិះគឺស្ងាត់បាត់ហើយ

" ប្រហែលពួកគេសម្រាកអស់ហើយ " ជីមីន

" នរណាគេនិង?? ហើុយ.. មិចសុទ្ធតែកំប៉ុងស្រាចឹង " ជីមីនដើរចូលមកឃើញមនុស្សម្នាក់អង្គុយលើកៅអីហើយនៅលើការ៉ូសុទ្ធតែកំប៉ុងស្រា

" ជីមីន ជីមីនអូនមកវិញហើយហេស៎?? ជីមីន " ម្នាក់នោះគឺយ៉ុងហ្គីនាយលឺសម្លេងជីមីនភ្លាម នាយក៏ក្រោករត់មករកជីមីនទាំងស្រវឹងមិនដឹងអ្វី

" ហើយមិចក៏មកអោបចឹង?? ស្អុយស្រាណាស់ ងើបចេញទៅ " ជីមីនដែលត្រូវយ៉ុងហ្គីអោបគេក៏ចង់រុញចេញដែរ តែមាឌយ៉ុងហ្គីធំពេកគេមាឌតូចរុញមិនដួលសោះ

" ជីមីនមិចក៏អូនមកយូរម្ល៉េះ?? បងខំចាំអូនណា .. បងធ្វើម្ហូបច្រើនណាស់ សម្រាប់អូន មិចក៏មិនមកចឹង?? " យ៉ុងហ្គីនាយនិយាយទាំងស្រវឹង

" សុំទោស តែក្រោលឈរអោសស្រួលសិនទៅ " ជីមីន

" អត់ទេ ឆ្លើយនិងបងមក ខឹងបងរឿងថ្ងៃមិញមែនទេ?? បានមិនមករកបង " យ៉ុងហ្គី

" យ៉ុង យ៉ុង ស្វាងស្រាខ្លះទៅ " ជីមីនលើដៃទះខ្នងនាយតិចៗ គេទ្រទម្ងន់នាយសឹងតែមិនជាប់ទៅហើយ

" អូនចង់ធ្វើអ្វីក៏បានដែរ តែកុំចេញពីបងអីណា សុំអង្វរអូនសម្លាញ់ បងមិនចង់បាត់បង់អូនទៀតទេ " យ៉ុងហ្គី

" បានៗ ខ្ញុំឈប់ខឹងហើយ ក្រោកសិនបានទេ ខ្ញុំទ្រទម្ងន់លោកលែងជាប់ហើយ " ជីមីន

" ជីមីន... " យ៉ុងហ្គីក៏ក្រោកអោយស្រួលវិញ តែក៏មិនត្រង់ដែរ

" ឡើងទៅលើទៅ យប់ហើយឆាប់ចូលគេង ស្អែកត្រូវធ្វើការ " ជីមីន

" បាទ... " យ៉ុងហ្គីនិយាយទាំងស្រវឹងមិនដឹងអ្វី

" ចឹង ខ្ញុំទៅលើហើយ " ជីមីនក៏រកដើរទៅលើ

" ព្រូស... " ជីមីនរកឡើងទៅលើមិនបានប៉ុន្នាន ក៏លឺសម្លេងអ្វី ពេលគេបែរមើលក៏ឃើញថាយ៉ុងហ្គីនាយដួលបាត់ទៅហើយ

" ហើុយ... យ៉ាប់មែន រវល់ដល់ឯងទៀត " ជីមីនមើលហើយក៏ដើរមកជួយគ្រាយ៉ុងហ្គីទៅលើ ព្រោះគ្មាននរណានៅក្រៅពីគេទេ

" ធ្ងន់នោះធ្ងន់... ឡើងអោយស្រួលមក នេះជាជណ្តើរណា " ជីមីនគ្រាយ៉ុងហ្គីផងរអ៊ូផង

+ បន្ទប់

" អោយបងគេងមួយយប់ចុះ " ជីមីនដាក់យ៉ុងហ្គីលើពូកហើយ គេក៏និយាយឡើងព្រោះតាំងពីឈ្លោះគ្នាមកគេមិនអោយយ៉ុងហ្គីមកគេងបន្ទប់គេទេ

" ជីមីន.. ជីមីន " យ៉ុងហ្គីរវើរវាយហៅជីមីន នៅលើដៃរាវរកទៀត

" នៅទីនេះ... យ៉ាងមិច?? " ជីមីនក៏លើដៃអោយនាយកាន់ បើមិនចឹងទេ នាយរាវរកពេញនិងហើយ

" កុំទៅ.. កុំទៅអី កុំចោលបងអី " យ៉ុងហ្គីអោបដៃជីមីនឡើងជាប់ហើយ

" គេងទៅ... មិនទៅណាទេ " ជីមីន

" អឹម... " ចាប់ដៃជីមីនបានមួយសន្ទុះ យ៉ុងហ្គីក៏គេងលក់បាត់ពេលនាយទទួលបានអារម្មណ៍ថាជីមីននៅក្បែរនាយហើយ

" ហើុយ.. ស្អុយស្រាណាស់ អោយយើងគេងមិចលក់ទៅ " ជីមីន

" លំបាកដល់គេឯងមែន " ជីមីនរអ៊ូហើយ ក៏ដើរទៅបន្ទប់ទឹកហើយចេញមកវិញដោយមានក្រណាត់សើមមួយដើម្បីយកមកជូតខ្លួនអោយយ៉ុងហ្គី

" កុំតែបងគេងនៅគ្រែខ្ញុំហើយស្អុយខ្លួនទេ កុំអីខ្ញុំក៏មិនជូតខ្លួនអោយដែរ " ជីមីនជូតខ្លួនអោយយ៉ុងហ្គីបណ្តើររអ៊ូបណ្តើរ

" ហើយៗ ទៅងូតទឹកមុខទឹកវិញ ងងុយគេងណាស់ " ជីមីនទៅបន្ទប់ទឹកបាត់

" អឹម.. ស្រួលខ្លួនណាស់ ទៅគេងសិន " ជីមីន

" ជីមីន.. អឹម.. " ជីមីនដាក់ខ្លួនលើគ្រែភ្លាម ក៏ត្រូវយ៉ុងហ្គីអោបបាត់ទៅហើយ

" ហើុយ.. ធ្ងន់ណាស់ ដកដៃចេញទៅមើល.. នេះស្រវឹងមែនទែនរឺធ្វើពុតនិង " ជីមីនព្យាយាមដកដៃយ៉ុងហ្គីចេញដែរ តែដូចគ្មានបានផលសោះ

" ហើុយ.. មិចក៏មិចទៅ ដេកហើយ " ជីមីនដោយអស់លទ្ធភាពហើយមានតែបណ្តោយទៅ ព្រោះពេលនេះគេងងុយហើយ

" ជីមីន.. បងសុំទោស បងខុស បងសុំទោស កុំចេញពីបងអី.. កុំអី " យ៉ុងហ្គីនាយមមើរនិយាយសុំទោសជីមីនរហូត ដល់ថ្នាក់ជីមីនបិទភ្នែកមិញក៏ត្រូវបើកភ្នែកវិញដែរ

" បើដឹងថាធ្វើបែបនិងខុស មិចក៏នៅតែធ្វើ ?? ហេតុអ្វីធ្វើហើយទើបសុំទោស ?? ហេតុអ្វី?? " ជីមីនគេនិយាយដល់ត្រង់និងក៏នឹកឃើញអតីតកាលដ៏សែនជូរចត់របស់គេ វាពិតជាឈឺចាប់ណាស់

" តែបន្ទោសបងក៏មិនត្រូវដែរ ព្រោះគេជាស្នេហាដំបូងរបស់បង តែបើដឹងថាគេមិនមែន តើបងនិងធ្វើយ៉ាងមិចទៅ?? ហើយបើគេជាអ្នកសម្លាប់មនុស្សដែលបងស្រលាញ់តើបងធ្វើយ៉ាងមិចទៅ?? " ជីមីនគេសួរយ៉ុងហ្គីទាំងដែលយ៉ុងហ្គីនាយគេងបាត់ហើយ

" ហើុយ... ពេលបងបានដឹងរឿងទាំងអស់ ខ្ញុំបានសងសឹកអោយកូនខ្ញុំ ពេលនោះខ្ញុំនិងចេញដូចគ្នា ពួកយើងក៏លែងជួបគ្នាទៀតដែរ " ជីមីនគេនិយាយទាំងមើលមុខយ៉ុងហ្គី ផែនការរបស់ជីមីនគឺបែបនិង

" អឹម... ខ្ញុំឈប់និយាយហើយ គេងហើយ " ជីមីនអោនទៅថើបមាត់យ៉ុងហ្គីហើយ ក៏គេងលើទ្រូងនាយបាត់ គេមិនដឹងមិចបានធ្វើចឹង ដឹងត្រឹមតែអារម្មណ៍គេចង់ធ្វើចឹង ជីមីនក៏គេងបាត់ទៅ

____________________________________

+ ខុនដូរចូហាន

" ឡា.. ឡា.. " ចូហាននាយទើបតែមកពីដើរលេងជាមួយជីមីនហើយក៏មកខុនដូរវិញទាំងសប្បាយចិត្ត

" ថ្ងៃនេះសប្បាយចិត្តណាស់ " ចូហាន

" ហិក.. ហិក " សម្លេងមនុស្សយំ

" សម្លេងអ្វីនិង?? មានមនុស្សនៅក្នុងបន្ទប់យើងហេស៎?? តិចចោរទេដឹង " ចូហានដោយសង្ស័យក៏កាន់ដំបងមួយដើរទៅតាមសម្លេងដែលគេលឺ

" នរណា?? យ៉ុងវ៉ូ " ចូហានដើរទៅដល់បន្ទប់នាយព្រោះសម្លេងលឺចេញពីបន្ទប់គេងនាយ ពេលបើកទ្វាទៅក៏ឃើញថាជាយ៉ុងវ៉ូដែលកំពុងស្រវឹងនៅជិតគ្រែនាយ នៅមានដបស្រាជាច្រើនទៀត

" ហើុយ..ភ្លេចថាឯងនៅមានសោខុនដូរយើង មកទីនេះធ្វើអ្វី?? " ចូហានក៏ដើរទៅរកយ៉ុងវ៉ូ

" ហិក..ចូហានឯងមកដល់ហើយហេស៎ ឯងទើបមកពីណា?? មិចក៏ទុកយើងចោលចឹង?? " យ៉ុងវ៉ូពេលលឺសម្លេងចូហាន គេក៏បើកភ្នែកមើលនិងសួរចង់បានចម្លើយ ។ យ៉ុងវ៉ូរត់ចេញពីយ៉ុងហ្គីមក គេក៏មករកចូហាននៅខុនដូរ ដើម្បីកំដរគេ តែពេលមកដល់គ្មានឃើញនរណា ធ្វើអោយគេឯការលើសដើម ទើបគេផឹកស្រាដើម្បីអោយធូរចិត្ត

" ឯងស្រវឹងហើយ គេងទៅ " ចូហានឃើញសភាពយ៉ុងវ៉ូហើយ ក៏ដឹងហើយថាត្រូវយ៉ុងហ្គីថាអោយទើបរត់មករកនាយ

" ឯងទើបមកពីណា?? មិចក៏ទុកយើងចោល?? " យ៉ុងវ៉ូនៅតែចង់បានចម្លើយដដែរ

" ទើបមកពីដើរលេង អស់ចិត្តនៅ " ចូហាន

" ជាមួយអាជីមីនមែនទេ?? " យ៉ុងវ៉ូ

" អឹម.. ឡើងមកគេងលើគ្រែសិនមក " ចូហាននៅតែព្យាយាមលើកយ៉ុងវ៉ូមកលើគ្រែ តែគេមិនព្រមសោះ

" ហឹក.. អាយ៎.. មិចក៏ម្នាក់ៗចូលចិត្តតែអាជីមីនចឹង?? បងយ៉ុងម្នាក់ ឯងក៏ម្នាក់ដែរ ហេតុអ្វីម្នាក់ៗស្រលាញ់តែវាចឹងហាស៎ ហិក " យ៉ុងវ៉ូពេលបានចម្លើយហើយ គេក៏ប្រតិកម្មភ្លាមក្រោកយ៉ាងកម្រោលស្រែកដាក់ចូហានខ្លាំងៗ

" យ៉ុងវ៉ូ.. យ៉ុងវ៉ូ ស្ងប់អាម្មណ៍សិនទៅ កុំឡូឡាអី " ចូហានព្យាយាមចូលទៅចាប់យ៉ុងវ៉ូព្រោះគេកម្រោលណាស់

" ហិកៗ ឆ្លើយមក វាមានស្អីល្អ បានម្នាក់ៗស្រលាញ់តែវាចឹង ចុះខ្ញុំ?? ខ្ញុំនេះ?? ខ្ញុំក៏ជាមនុស្សដែរ " យ៉ុងវ៉ូគេស្រែកយំឡើងពេញនិងហើយ

" យ៉ុងវ៉ូស្ងប់អារម្មណ៍សិនទៅ " ចូហានចង់ចូលទៅអោបយ៉ុងវ៉ូ តែគេរើពេញនិង ធ្វើអោយនាយចូលមិនបាន

" ហេតុអ្វី?? " យ៉ុងវ៉ូស្រែកអស់ចិត្តក៏ស្ងប់ចិត្តមកវិញ ហើយស្រូតខ្លួនអង្គុយលើការ៉ូវិញ

" យ៉ុងវ៉ូ ... " ចូហានចូលទៅលប់ៗ ព្រោះខ្លាចយ៉ុងវ៉ូកម្រោលមកទៀត

" ហិក... " យ៉ុងវ៉ូនៅតែយំដដែរ

" ឈប់យំទៅ មិនមែនគ្មានមនុស្សស្រលាញ់ឯងទេ មានច្រើនណាស់ដែលស្រលាញ់ឯង ដូចជាម៉ាកប៉ាឯង ពួកគាត់ស្រលាញ់ឯងណាស់ គួរគិតពីពួកគាត់ផង " ចូហានចូលមកអោបយ៉ុងវ៉ូ

" ចុះឯង?? " យ៉ុងវ៉ូក៏បែរមកមើលមុខចូហាន

" មិនដឹងដែរ តែឯងគួរគិតពីអ្នកដែលស្រលាញ់ឯងផង " ចូហាន

" ឯងឈប់ស្រលាញ់យើងហើយមែនទេ? ក្រែងពីមុនឯងស្រលាញ់យើងហេស៎?? មិចឥឡូវឈប់ចឹង?? " ចូហាន

" យើងនៅតែស្រលាញ់ឯងតើ.. " ចូហាននិយាយចឹងធ្វើអោយយ៉ុងវ៉ូគេញញឹមបានបន្តិច តែក៏អាក់វិញពេលលឺប្រយោគចុងក្រោយ

" ស្រលាញ់ជាមិត្ត " ចូហាន

" ហេតុអ្វី?? ឯងស្រលាញ់អាជីមីនហើយមែនទេ?? លឺយើងសួរទេ " យ៉ុងវ៉ូចាប់ផ្តើមកម្រោលម្តងទៀត

" មែន យើងស្រលាញ់គេយ៉ាងមិច " ចូហានដោយធុញនិងយ៉ុងវ៉ូនិយាយមិនស្តាប់គ្នា នាយក៏និយាយអោយយ៉ុងវ៉ូអស់ចិត្តទៅ ណាមួយនេះក៏ជាអារម្មណ៍នាយពិតដែរ

" តែអាជីមីននិងវាចង់បានបងយ៉ុងដែរ វាក៏ដូចតែយើងដែរ ហេតុអ្វីឯងមិនស្រលាញ់យើងដែរ " យ៉ុងវ៉ូ

" គេមិនដូចឯងទេ ស្រវឹងហើយគេងទៅ យើងទៅគេងបន្ទប់ផ្សេង " ចូហាននិយាយហើយក៏ចង់ដើរទៅក្រៅបន្ទប់

" អត់ទេ កុំទៅអី កុំចោលយើងម្នាក់ទៀតអី កុំចោលអី យើងអត់ចង់ឯការទេ " យ៉ុងវ៉ូរត់ទៅអោបចង្កេះចូហានពីក្រោយ

" ... " ចូហាននាយមិននិយាយអ្វីទេ ចាំស្តាប់ថាយ៉ុងវ៉ូគេនិយាយអ្វីទៀត

" ចូហាន ពួកយើងចាន់ផ្តើមម្តងទៀតទៅណា " យ៉ុងវ៉ូ

" យ៉ុងវ៉ូ " ចូហានបែរមកមើលយ៉ុងវ៉ូ នាយចង់បកស្រាយថាមិនអាចទេ

" ពួកយើងមិន... អឹម " ចូហានចង់បដិសេធតែពេលនាយនិយាយក៏ត្រូវ យ៉ុងវ៉ូចាប់នាយថើបមាត់ទៅហើយ

" អឹម... " ថើបយូរៗក៏ប្រែទៅជាសុំជម្រៅរៀងខ្លួន

" ពួកយើងចាប់ផ្តើមទៅ " យ៉ុងវ៉ូដកមាត់មួយភ្លែកក៏ចាប់ផ្តើមអោយចូហានបន្តទៀត បញ្ជាក់ថាគេយល់ព្រម ។ ពួកគេក៏ធ្វើរឿងនិងទៅ

+ ព្រឹកឡើង

" ចាត់ទុកថានេះជាលើកចុងក្រោយចុះ យើងសម្រេចចិត្តហើយ យើងរើសជីមីន ហើយឯងក៏នៅតែជាមិត្តរបស់យើងដដែរ គេងបន្តទៀតទៅមិនរំខាន់ទេ " ចូហានក៏ក្រោកមុនយ៉ុងវ៉ូ នាយក៏មកនិយាយរឿងដែលនាយត្រូវនិយាយយប់មិញបន្តទោះយ៉ុងវ៉ូកំពុងគេងលក់ក៏ដោយ ចូហាននិយាយចប់ នាយក៏ចាកចេញទៅក្រៅបាត់ទុកអោយយ៉ុងវ៉ូនៅតែឯង

" ហេតុអ្វី?? មិចម្នាក់ៗមិនត្រូវការយើង ត្រូវការតែឯងចឹង " រឿងអម្បិញមិញយ៉ុងវ៉ូគេស្តាប់លឺអស់ទៅហើយ ព្រោះគេក៏ភ្ញាក់ពេលចូហានចូលបន្ទប់ទឹក តែគេធ្វើពុតជាគេង

" បើគ្មានឯងម្នាក់ទៀតក៏គ្មានបញ្ហាអ្វីដែរ ផាក ជីមីន " យ៉ុងវ៉ូនិយាយទាំងកំហឹង ដំបូងកំហឹងគេតែបន្តិចទេ តែយូរៗទៅគេក៏គុំកាន់តែខ្លាំង

____________________________________

+ skip

យ៉ុងហ្គីតាំងពីដឹងថាជីមីនមានសង្សារ នាយក៏ចាប់ផ្តើមស្និតស្នាលជាមួយជីមីនជាងមុន សឹងតែថាបើមានពេលទំនេរគឺនាយទៅរកជីមីនតែម្តង ។ ឯចូហានវិញ នាយនៅតែណាត់ជាមួយជីមីនពេលល្ងាចតាមទម្លាប់ ទំនាក់ទំនងជីមីននិងចូហានគឺល្អធម្មតា ។ ឯយ៉ុងវ៉ូវិញប៉ុន្នានថ្ងៃនេះគេមិនបានមកភូមិគ្រិះវិញទេ មិនដឹងថាគេទៅណាទេ តែដោយសារយ៉ុងវ៉ូជាមនុស្សគ្មានអ្នកចាប់អារម្មណ៍ចឹងហើយ យ៉ុងវ៉ូនៅផ្ទះរឺអត់ក៏គ្មានអ្នកខ្វល់ដែរ សឹងតែពេលខ្លះអ្នកបម្រើបន់អោយតែយ៉ុងវ៉ូមិននៅផង ។

( ចៅហ្វាយ ចូហានគឺនៅហាងកាហ្វេជិតកន្លែងធ្វើការចៅហ្វាយ ) កូនចៅយ៉ុងហ្គីពីរនាក់បានរាយការណ៍ប្រាប់ទៅយ៉ុងហ្គីពីក្នុងឡាន ព្រោះយ៉ុងហ្គីបានអោយពួកគេតាមដាន ។

" ដឹងហើយ ទៅធ្វើការពួកឯងចុះ " យ៉ុងហ្គីក៏ចុចបិទទូរស័ព្ទចុះ

" ថ្ងៃនេះត្រូវដោះស្រាយអោយហើយ យើងទ្រាំមើលឯងស្និតស្នាលនិងប្រពន្ធយើងមិនបានទេ " យ៉ុងហ្គីនាយបានគិតពីរ បីថ្ងៃហើយថាគួរតែនិយាយអោយច្បាស់លាស់ជាមួយចូហាន ។ យ៉ុងហ្គីក៏ចាកចេញទៅ

+ ហាងកាហ្វេ

" អង្គុយផងបានទេ ?? " យ៉ុងហ្គីនាយក៏មកសុំកន្លែងអង្គុយរបស់ចូហាន ព្រោះចូហានអង្គុយនៅតែឯង

" កន្លែងមានច្រើនណាស់ អង្គុយកន្លែងផ្សេងទៅ " ចូហានមើលថាជានរណាហើយ នាយក៏ស្គាល់ ពេលមើលទៅជុំវិញក៏ឃើញថាមានកន្លែងសល់ច្រើនដែរ ទើបនាយបដិសេធ ហើយមកអង្គុយផឹកភេសជ្ជះនាយវិញ

" មិនអោយក៏អង្គុយដែរ " យ៉ុងហ្គីមិនខ្វល់គឺចូលអង្គុយតែម្តង

" បើអញ្ចឹងដដែរ សួរធ្វើស្អី យ៉ាប់មែន " ចូហាននាយហួសចិត្តនិងយ៉ុងហ្គីណាស់

" យើងគិតថាឯងដឹងថាយើងជានរណាហើយ " យ៉ុងហ្គី

" មិនដឹង " ចូហាននិយាយតែមួយមាត់ប៉ុណ្ណោះ

" កុំមិនធ្វើភ្លើ យើងជាប្តីជីមីន ដឹងខ្លួនចាកចេញផង " យ៉ុងហ្គីខ្ជិលបត់បែនច្រើនណាស់.

" No No ជាអតីតប្តី សូមនិយាយអោយត្រូវផង " ចូហាន

" អតីត ពីមុន ឥឡូវយើងកំពុងត្រូវគ្នាវិញហើយ ជីមីនពេលនេះនៅជាមួយយើង គឺដូចប្តីប្រពន្ធចឹង " យ៉ុងហ្គីនាយចង់បញ្ជាក់ថាពួកគេធ្លាប់មានអីៗហើយ ចង់អោយចូហានដកខ្លួន

" មិនខ្វល់ " ចូហាន

" ឯង.. ឯង ឯងចង់បានអ្វីពីជីមីន?? " យ៉ុងហ្គី នាយចាប់ផ្តើមទប់កំហឹងមិនបានទេ

" ស្រលាញ់ " ចូហាន

" ឯង... " យ៉ុងហ្គីនាយខឹងចង់តែដាល់ទេ តែខ្លាចលិចលឺដំណឹងដល់ជីមីន

" ត្រូវចាំណា ជីមីនស្រលាញ់យើង គេមិនស្រលាញ់ឯងដែរ ខ្លួនមួយជិះទូកពីរទេ ចាំទុក " ចូហាននិយាយហើយក៏ចាកចេញទៅ

" ទឺត.. ទឺត " សម្លេងទូរស័ព្ទយ៉ុងហ្គី

" អាឡូ "

( ចៅហ្វាយ GPS របស់លោកប្រុសតូចគឺចាកចេញទៅក្រៅក្រុងហើយ ខ្ញុំមានអារម្មណ៍ថឆមិនស្រួលទេ ) កូនចៅយ៉ុងហ្គីដែលជាអ្នកតាមដានជីមីន ព្រោះបារម្ភពីសុវត្ថិភាព

" ហាស៎?? ផ្ញើទីតាំងមកយើងទៅមើល " យ៉ុងហ្គីលឺបែរនេះអារម្មណ៍ក៏មិនស្ងប់ដែរ ទើបនាយចាកចេញទៅ

" ផាំង.. ហើុយ. គ្មានមើលមនុស្សទេហេស៎?? ប្រញាប់ទៅណា " យ៉ុងហ្គីដោយរត់ប្រញាប់ពេកក៏បុកនិងចូហាន

" ហើុយ.. យើងទៅមើលជីមីន " យ៉ុងហ្គី

" ជីមីន.. ដូចមិនស្រួលសោះ " ចូហានក៏មានអារម្មណ៍មិនស្រួលដែរ ណាមួយឃើញយ៉ុងហ្គីរត់ប្រញាប់ប្រញាល់ផង

" ណែក.. ឡើងមកឡានយើងធ្វើស្អី ចុះទៅ." យ៉ុងហ្គីនាយដាក់ខ្សែក្រវ៉ាតហើយ ក៏ឃើញថាចូហានចូលមកដែរ

" ក្រែងថាប្រញាប់ហេស៎.. ចេញឡានទៅ " ចូហាន

" ហើុយ.. ឯងនេះ " យ៉ុងហ្គីមិនដឹងនិយាយមិចមានតែចេញឡានតែម្តងទៅ

____________________________________

To Be Continue


You are reading the story above: TeenFic.Net