" យ៉ុងវ៉ូ " សម្លេងត្រជាក់របស់យ៉ុងហ្គីនៅពីក្រោយខ្នងយ៉ុងវ៉ូ ធ្វើអោយយ៉ុងវ៉ូបែរទៅរកតិចទៅ
" បងយ៉ុង.. " យ៉ុងវ៉ូបែរមករកយ៉ុងហ្គីទាំងភ័យ តើគេត្រូវជួបរឿងអ្វីទៅ
" មានអ្វីបកស្រាយទេ?? " យ៉ុងហ្គីនាយខ្ជិលបង្វែលរឿងច្រើនទើបសួរត្រង់ៗតែម្តងទៅ
" សុំទោសបងយ៉ុង សុំទោស អូនគ្មានចេតនាទេ.. គឺអូនច្រឡំដៃទេ កុំដេញអូនចេញអី ហឹកៗ " យ៉ុងវ៉ូលត់ជង្គង់មុខយ៉ុងហ្គី គេយំផងនិយាយបកស្រាយអោយ ព្រោះគេមិនចង់ចេញពីទីនេះទេ
" យើងធ្លាប់ប្រាប់ហើយថាកុំអោយធ្វើ តែមិចក៏មិនស្តាប់ហាស៎.. " យ៉ុងហ្គីស្រែកសម្រុតទៅយ៉ុងវ៉ូ នេះនាយមានជីមីនជួយ ចុះបើអត់ជីមីននាយទៅធ្វើជាមួយយ៉ុងវ៉ូ ជីមីនមិនយល់ច្រឡំហី
" សុំទោស បងយ៉ុង សុំទោស... " យ៉ុងវ៉ូនៅតែយំដដែរ
" តើអោយយើងធ្វើយ៉ាងមិចចំពោះឯងទៅ?? " យ៉ុងហ្គី
" បងយ៉ុង កុំដេញអូនអី សុំទោសពិតមែន... " យ៉ុងវ៉ូ
" តែ... ឯងមានធ្វើអោយយើងនៅជាមួយជីមីនចឹងចាត់ថាគ្មានអ្វីចុះ លើកក្រោយគ្មានចឹងទៀតទេ " យ៉ុងហ្គីញញឹមនឹកឃើញរឿងយប់មិញនាយក៏ញញឹមដើរចេញទៅបាត់
" ហឹកៗ.. យើងមិនចុះចាញ់ទេ កាលណាយើងនៅតែណៅទីនេះ " យ៉ុងវ៉ូជូតទឹកភ្នែកអោយអស់ ហើយក៏ក្រោកឡើងវិញ
____________________________________
+ មន្ទីរពេទ្យ
" ហើុយ... ចុកចង្កេះណាស់ " ជីមីនដែលកំពុងមើលជំងឺទាំងគេនេះឈឺពេញខ្លួនទៅហើយ គេចាំអោយអ្នកជំងឺទៅអស់បានហ៊ានរអ៊ូ
" តុក... "
" ចូលមក " ជីមីនលឺសម្លេងគោះទ្វាក៏អនុញ្ញាតទៅ
" សូមអញ្ជើញអង្គុយ មានឈឺអ្វីដែរ?? " ជីមីនគេនិយាយទាំងមិនបានមើលថាជានរណា
" ឈឺបេះដូង យប់មិញសង្សារមិនបានមកតាមសន្យា " សម្លេងបុរសម្នាក់និយាយទាំងខឹង
" បងចូហាន " ជីមីន
" ឆាប់ព្យាបាលមក ឈឺបេះដូង " ចូហាននាយមិនបានញញឹមទេ នៅមុខក្រញ៉ូវដដែរ
" ហ៊ូយ.. បងចូហាន... កុំចឹងអីណា សុំទោស យប់មិញរវល់មែន " ជីមីនគេមកលួងលោមម្សិលមិញគេខុសពិតមែន
" មិនដឹងទេ គេខឹងហើយ " ចូហាន នាយគ្មានតែចង់បានលួងលោមពីជីមីនទេ នាយគ្មានទៅខឹងស្អីទេ.
" ឈឺបេះដូង ត្រូវការបេះដូងមកព្យាបាល ចឹងម្សិលមិញអូនខកខានជួបបង ចឹងពេលនេះពួកយើងទៅញុំាអ្វីទៅ ម៉ោងស្មាននេះអូនក៏ដល់ម៉ោងសម្រាកដែរ " ជីមីន
" អឹម.. ចឹងក៏បាន " ចូហាននាយក៏ញញឹមមកវិញ នាយស្រួលលួងណាស់
" ហឹសៗ ក្បាលខូចណាស់ ចាំបន្តិចទៅ អូនរៀបឯកសារសិន " ជីមីន
" ជីមីន...ហើុយ.. បងចូហាននៅដែរហេស៎ " ខាយ៍គេចូលមកដើម្បីបបួលជីមីនញុំាបាយដូចរាល់ដង តែថ្ងៃនេះប្រហែលមិនបានទេដឹង
" សួស្តីខាយ៍ " ចូហានលើកដៃហាយ៍ ទៅខាយ៍
" មកបបួលយើងទៅញុំាបាយមែនទេ?? តោះទៅជាមួយគ្នា " ជីមីន
" មិនបានទេ " ចូហាននៅនិយាយភ្លាម នាយចង់ស្វីតតែពីរនាក់ មិចនិងអាចយកខាយ៍ទៅដែរនោះ
" បងយ៉ាងមិច?? " ជីមីន
" គឺ.. គឺ .. បង.. " ចូហាននាយនិយាយមិនចង់ចេញទេ
" មិនអីទេ ពួកឯងទៅញុំាទៅ ខ្ញុំមិនរំខាន់ទេ បាយៗ បងចូហាន ជីមីន ញុំអោយសប្បាយចុះណា " ខាយ៍គេយល់ពីគំនិតចូហានហើយ ណាមួយគេក៏ដឹងពីទំនាក់ទំនងចូហាននិងជីមីនដែរ ទើបគេចេញទៅបាត់
" ហេ.. ខាយ៍ .. ហើុយ.. បងនេះ " ជីមីនរកតែឃាត់ខាយ៍មិនទាន់
" បានហើយ តោះទៅញុំាបាយ " ចូហានក៏កាន់ដៃជីមីនទៅបាត់ នៅយូរតិចទៀត ជីមីនទេសនាឥឡូវហើយ
_________________________________
+ ភោជនីយដ្ឋាន
" នេះញុំាទៅ " ចូហានចាប់ម្ហូបអោយជីមីនរហូត
" បានហើយ ញុំាខ្លួនឯងខ្លះទៅ ចាប់អោយអូនឡើងពេញចានហើយ " ជីមីន
" បងខ្លាចអូនគ្មានជីវជាតិគ្រប់គ្រាន់និងណា ញុំាមួយចាននេះអោយអស់ " ចូហាន
" សុទ្ធតែបន្លែ ដាក់សាច់ខ្លះមក " ជីមីនគេមិនសូវចូលចិត្តបន្លែប៉ុន្នានទេ
" បន្លែមានជីវជាតិ អូនជាពេទ្យក៏ដឹងដែរណា " ចូហាន
" អឹម.... " ជីមីនមុខក្រញ៉ូវ ហ៊ានដាក់គំហឹតលើគេទៀត
" បាន.. បាន ញុំាសាច់ខ្លះទៅ បងចាប់អោយ " ចូហាននាយចាញ់ទឹកមុខជីមីនណាស់ ទើបនាយព្រម
" អរគុណ បងល្អជាងគេ " ជីមីនគេញញឹមឡើងវិញ
" អឹម.. ឆ្ញាញ់ណាស់ " ជីមីនគេញុំាទាំងសប្បាយចិត្ត
" ហើុយ.. ឆ្អែតណាស់ " ជីមីន
" អូនញុំាច្រើនណាស់នេះ " ចូហានមើលម្ហូបលើតុគឺអស់គ្មានសល់
" យ៉ាងមិច.. ចង់ឈប់ស្រលាញ់ហេស៎?? " ជីមីន
" ហឹសៗ អូនញុំាអស់មួយហាងក៏បងមានលុយចេញដែរ " ចូហាន
" ហឹស.. បងនេះ " ជីមីនគេសើចនិងចូហាន ពេលនៅជាមួយចូហានម្យ៉ាងដែលនាយអាចធ្វើអោយគេសើចបាន មានអារម្មណ័ថាធូរ មិនគិតច្រើន
" ចូហាន បងមិនសួរអូនរឿងយប់មិញទេហេស៎?? " ជីមីន
" អូនប្រាប់ហើយថាមានការសំខាន់ បើការសំខាន់ ប្រាកដជាអាថ៍កំបាំងហើយ ចឹងបងមិនចំបាច់សួរទេ " ចូហាន
" មិចក៏បងគួរអោយស្រលាញ់ម្ល៉េះ " ជីមីនគេញញឹមទៅចូហាន គេស្មានថាត្រូវរកនឹកលេសដើម្បីដោះស្រាយទៅហើយ មិនគិតថានាយយល់សោះ
" បងគួរអោយស្រលាញ់យូរហើយ អូនទើបតែដឹងទេហេស៎ " ចូហាន
" ហឹសៗ បងនេះ .. បានហើយ អូនដល់ម៉ោងទៅធ្វើការហើយ ពួកយើងទៅ " ជីមីន
" បានតោះ " ចូហាន
" បងមានរឿងចហ់ប្រាប់អូន " ចូហាន
" អឹម និយាយមក " ជីមីន
" រឿងអ៊ំបងថានិងមកពិនិត្យសុខភាពជាមួយអូននោះ បងបានដំណឹងហើយ ពួកគាត់និងមកដល់ពីរ បីថ្ងៃទៀត ចឹងប៉ុន្នានថ្ងៃទៀត បានពួកគាត់មកពិនិត្យ " ចូហាន
" អូខេបាន ចាំអូនកក់អោយពួកគាត់ " ជីមីន
" សឺត.. គួរអោយស្រលាញ់ហើយ នៅម៉ត់ចត់ទៀត " ចូហានហក់ទៅថើបថ្ពាល់ជីមីន
" បងនេះ.. ខ្មាស់គេ " ជីមីន
" បាននរណាមើលទៅ ឯណា..ឯណា " ចូហានបែរមើលឆ្វេង ស្តាំ ថាមាននរណាមើល
" ហើុយ.. ស្អប់បងណាស់ " ជីមីនក៏ចេញទៅមុន ព្រោះអៀនពេក
" ហឹស.. " ចូហានសើចតិចៗមើលជីមីនដែលកំពុងដើរទៅឡាន
( បងដឹងថាអូនជានរណា?? តែបងមិមអាចឈប់ស្រលាញ់អូនបានទេ មានពេលវេលាល្អប៉ុណ្ណា យកប៉ុណ្ណឹងចុះ ) ចូហាននឹកក្នុងចិត្ត កុំគិតថានាយល្ងង់ អ្វីក៏នាយដឹង គ្រាន់តែមិនចង់និយាយ សុខចិត្តធ្វើល្ងង់ចុះ
____________________________________
+ ពេលល្ងាច
" អឹម.. ហត់ណាស់ រកអីញុំាសិន " ជីមីមថ្ងៃនេះគេមកពីធ្វើការលឿន តែក៏ឃ្លានណាស់ដែរ
" លោកប្រុសតូចត្រូវការអ្វីដែរ ចាំខ្ញុំរៀបចំអោយ " ឡាណាចូលមកមើលជីមីនដែរនៅក្នុងផ្ទះបាយ កំពុងរកអ្វី
" ខ្ញុំឃ្លានណាស់ ជួយធ្វើម្ហូបអោយពីរបីមុខមក នៅបានទឹកសម្លរដាក់អោយជូរមកណា " ជីមីន
" ចា លោកប្រុសតូចចាំនៅខាងក្រៅសិនទៅ បន្តិចទៀតខ្ញុំលើកជូន " ឡាណា
" អរគុណហើយ " ជីមីនក៏ឡើងទៅលើដើម្បីផ្លាស់ខោអាវសិន
" លោកប្រុសចុះមកហើយហេស៎.. ខ្ញុំធ្វើអាហារហើយៗ " ឡាណា
" អរគុណហើយ ទៅធ្វើការនាងចុះ " ជីមីន ក៏មកអង្គុយញុំា
" ហឹស.. មិនឃើញយ៉ុងវ៉ូ ប្រហែលយ៉ុងដេញចោលហើយទេដឹង ហឹស.. " ជីមីននិយាយចឹងព្រោះតាំងពីចូលមកគ្មានអ្នករំខាន់គេដូចរាល់ដង
" យើងមិនងាយចេញទេ ហាស៎ៗ " យ៉ុងវ៉ូចូលមកក្នុងភូមិគ្រិះទាំងសើច ព្រោះមិញយ៉ុងវ៉ូទើបតឬមកពីដើរលេងខាងក្រៅ ក៏ល្មមលឺជីមីននិយាយដែរ
" នៅបានទៀតហេស៎.. " ជីមីនមើលទៅយ៉ុងវ៉ូគេនៅសប្បាយដដែរ គ្មានស្នាមទារុណកម្មអ្វីខ្លះទេហេស៎ នៅដើរលេងបានទៀតហេស៎
" ចឹងគួរតែយល់ហើយថាបងយ៉ុងគាត់មិនដាច់ចិត្តពីយើងទេ នៅអោយលុយយើងដើរលេងទៀត ឃើញទេ?? " យ៉ុងវ៉ូលើកអីវ៉ាន់ដែលមានខោអាវនិងរបស់របរច្រើនទៀតមកបង្ហាញជីមីន
" ឯង.... " ជីមីនមើលហើយក៏រាងឈឺចិត្តដែរ ស្មានថាយ៉ុងដាក់ពិន័យយ៉ុងវ៉ូខ្លាំងហើយ តែមើលចុះ យ៉ុងវ៉ូនៅធម្មតានៅមកសើចចម្អក់គេទៀត
" មានរបស់ច្រើនណាស់ ចង់បានខ្លះទេ យើងចែកអោយខ្លះ ហាស៎ៗ " យ៉ុងវ៉ូនៅមកបញ្ជួសជីមីនទៀត
" ជីមីន... " យ៉ុងហ្គីក៏ចូលមកដល់ តែក៏ឃើញជីមីនមុខខឹង នៅមានយ៉ុងវ៉ូដែលកំពុងសលចសប្បាយទៀត នាយមានអារម្មណ៍មិនស្រួលទេ ទើបប្រញាប់មករកជីមីន
" ជីមីន.. ស្តាប់បងសិន " យ៉ុងហ្គីមករកជីមីន នាយរកចាប់ដៃតែជីមីនសូម្បីតែដៃក៏មិនអោយនាយប៉ះផង ទើបនាយចង់បកស្រាយ
" ខ្ញុំទៅលើហើយ " ជីមីនគេទ្រាំមើលយ៉ុងវ៉ូសើចសប្បាយចឹងបានទេ នៅមកឃើញយ៉ុងហ្គីដែលធ្វើមុខមិនដឹងអីទៀត គួរអោយខឹងមែន
" ជីមីនស្តាប់បងសិន គឺបងគិតថា... " យ៉ុងហ្គីចាប់ដៃកុំទាន់អោយជីមីនទៅសិន
" បងធ្វើអ្វីក៏ធ្វើទៅ ព្រោះនេះជាភូមិគ្រិះបង " ជីមីនបែរមកនិយាយពីរបីម៉ាត់ហើយ ក៏ក្រវាស់ដៃយ៉ុងហ្គីឡើងទៅលើបាត់
" ជីមីម.. ហើុយ.. " យ៉ុងហ្គីដកដង្ហើមធំ
" បងយ៉ុង.. អូនទៅលើសិនហើយ " យ៉ុងវ៉ូគេដឹងថាបើនៅបន្តិចទៀត ប្រាកដជាត្រូវយ៉ុងហ្គីសួរនាំហើយ ចឹងភៀសខ្លួនទៅលើជាការល្អបំផុត
" ហើុយ.. មិចក៏ទៅជាចឹង?? " យ៉ុងហ្គីនាយខឹងណាស់ ទើបតែស្វីតពីព្រឹកសោះ បែរមកឈ្លោះគ្មានពេលល្ងាចអីណា
" នេះ.. លោកប្រុសតូចឈប់ញុំាហើយហេស៎?? នៅសល់ទាំងអស់នេះ " ឡាណាចូលមកមើលឃើញថានៅតុគ្មានមនុស្សទេ ទើបនាងចង់មកប្រមូល
" អាហារជីមីនហេស៎?? " យ៉ុងហ្គី
" ចា ជារបស់លោកប្រុសតូចគាត់កម្មង់ពេលមកសល់ភូមិគ្រិះភ្លាម គាត់ទើបតែញុំាមិញទេ " ឡាណា
" ទុកនិងហើយ ចាំយើងយកអោយជីមីន " យ៉ុងហ្គីគិតថាមានតេវិធីនេះទេអាចនិយាយជាមួយជីមីនបាន
" ចា លោកប្រុស " ឡាណា
___________________________________
+ ខាងលើ
" ហឹស... នេះស្រលាញ់ដល់ថ្នាក់និងផងហេស៎?? ដល់ថ្នាក់គេធ្វើដល់ចឹងហើយ នៅលើកទោសអោយទៀត " ជីមីនគេខឹងនិងយ៉ុងហ្គីណាស់មកអង្គុយខឹងម្នាក់ឯង ចាក់សោមិនអោយម្នាក់នោះចូលទេ
" បើស្រលាញ់ដល់ម្លឹង?? មិចក៏មកចង់ផ្សះផ្សាជាមួយយើងធ្វើស្អី?? " ជីមីន
" តុកៗ "
" ជីមីន ជីមីន បើកទ្វាអោយបងតិចមក " យ៉ុងហ្គីគោះទ្វាពីក្រៅព្រោះជីមីនចាក់សោបាត់ទៅហើយ.
" ..... " ជីមីនលឺតែគេមិនចង់ឆ្លើយតបទេ
" ជីមីនបងដឹងថឆអូនលឺបង បើកទ្វាអោយបងតិចមក " យ៉ុងហ្គី
" បងចង់បកស្រាយអោយអូនណា " យ៉ុងហ្គី
" គឺបងមិនដេញយ៉ុងវ៉ូ ដោយសារតែ.. " យ៉ុងហ្គីមិមចាំអោយជីមីនបើកទេ នាយនិយាយពីក្រៅតែម្តង
" ខ្ញុំមិនចង់ស្តាប់ទេ ចេញទៅ " ជីមីនគេមិនចង់ស្តាន់ពាក្យដដែរទេ វាជាលេសតែប៉ុណ្ណោះ
" បានៗ បងយកអាហារអោយអូន បងទុកនៅមុខទ្វា ចាំចេញមកយកផង " យ៉ុងហ្គីនាយក៏ធ្វើតាមជីមីន ព្រោះដឹងថាជីមីនខឹង នាយបកស្រាយអ្វីក៏ជីមីនមិនស្តាប់ដែរ
" បងទៅហើយ " យ៉ុងហ្គីក៏ចាកចេញទៅ
" ហឹស.. គ្មានលួងអីតិចទេ យ៉ាប់មែន.. " ជីមីនពេលលឺថាយ៉ុងហ្គីទៅបន្ទប់បាត់ហើយ គេក៏មកទ្វាដើម្បីយកអាហារទៅញុំា ខឹងយ៉ាងណាក៏មិនអាចអត់ញុំាបានដែរ ពីមុនគេអាចនិងអត់ញុំា តែឥឡូវអត់ទេ ក្រពះគឺសំខាន់ជាង
" ហើុយ.. ឃ្លានណាស់ " ជីមីនក៏លើកអាហារចូលមកញុំាហើយ ក៏សម្រាកទៅ ចាំស្អែកចាំគិតថាខឹងនាយមិចទៀត
____________________________________
+ skip
ច្រើនថ្ងៃកន្លងផុតទៅ ជីមីនមិននិយាយរកយ៉ុងហ្គីទេ ឯយ៉ុងហ្គីតាមលួងជីមីនឡើងវិលក្បុងហើយ នាយខំនិយាយផង លួងផង ជីមីនគ្មាននិយាយរកនាយវិញអីទេ រាល់យប់នាយដេកនៅបន្ទប់ធ្វើការរហូតព្រោះជីមីនមិនអោយចូល។ ឯជីមីនវិញថ្ងៃនេះគេទៅធ្វើការដូចសព្វដង ហើយថ្ងៃនេះក៏ជាទទួលដែលគ្រួសារវីលៀមមកពិនិត្យជំងឺដែរ ជីមីនកំពុងពិនិត្យអោយពួកគាត់
" នេះជាលទ្ធផលរបស់អ៊ំប្រុស អ៊ំស្រី គឺមើលឃើញថាសុខភាពអ្នកទាំងពីរគឺល្អទាំងអស់ តែឧស្សាហ៍ហាត់ប្រាណផង ដើម្បីអោយរាងកាយរឹងមាំ " ជីមីនហុតឯកសារពិនិត្យអោយពួកគាត់
" អរគុណហើយ គ្រូពេទ្យផាក " អ្នកស្រីវីលៀម
" បាទ នេះជាតួនាទីខ្ញុំទេ " ជីមីនញញឹមទៅពួកគាត់
" បើកូនយើងបានតែប៉ុនគ្រូពេទ្យផាកណា បងសប្បាយចិត្តស្លាប់ហើយ " លោកវីលៀម
" បងនេះ.. មិចក៏ថាអោយកូនចឹង " អ្នកស្រីវីលៀម
" ក៏និយាយការពិតនិងហើយ មួយថ្ងៃៗមិនខលមកសួរសុខទុក្ខទេ នៅតែកូរ៉េនិង ធ្វើអោយម៉ែឳមកតាមរក " លោកវីលៀម
" បងបានហើយ កូនចង់លំហែកាយប៉ុណ្ណោះ " អ្នកស្រីវីលៀម
" អឹម.. លំហែលកាយឡើងកន្លះឆ្នាំហើយ " លោកវីលៀម ក៏ចេញទៅ
" សុំទោសផងណា គ្រូពេទ្យផាក ប្តីអ៊ំគាត់តែចឹងឯង " អ្នកស្រីវីលៀមនិយាយជាមួយជីមីនហើយ ក៏ទៅតាមប្តី
" បាទ មិនអីទេ " ជីមីនញញឹមទៅវិញ
( ម៉ែចឹងសោះ បានកូនបានដៃណាស់ ) នាយនឹកក្នុងចិត្ត នេះគេមិនសង្ស័យទេ ថាយ៉ូងវ៉ូនេះបានដៃដោយសារម៉ែទម្រើសកូនពេក
+ ខាងក្រៅ
" លោកអ៊ំ យ៉ាងមិចហើយ ?? លទ្ធផលយ៉ាងមិច?? " ចូហានដែលកំពុងចាំនៅខាងក្រៅ ឃើញលោកវីលៀមភ្លាមនាយក៏សួរនាំភ្លាម
" អ៊ំមិនអីទេ សុខភាពល្អទាំងពីរនិង " លោកវីលៀម
" សុខភាពល្អមិចក៏អ៊ំមុខក្រញ៉ូវម្ល៉េះ?? " ចូហាន
" គឺអ៊ំឯងនេះ និយាយចុះនិយាយឡើងក៏ដល់រឿងវ៉ូយ៉ុង ខឹងភ្លាមតែម្តង " អ្នកស្រីវីលៀមដែលចេញមកតាមក្រោយ
" អ៎.. ចឹងទេហេស៎ " ចូហានក៏យល់ហើយ
" ចុះអ៊ំចង់ទៅណាទៀតទេ?? ចាំខ្ញុំជូនទៅ " ចូហាន
" ជូនអ៊ំទៅជួបវ៉ូយ៉ុង "លោកវីលៀម
" បង.. ពួកយើងទៅសម្រាកសិនទៅ ជូនអ៊ំទៅសណ្ឋាគារសិនទៅ ជួបយ៉ុងវ៉ូចាំស្អែកក៏បានដែរ " អ្នសស្រីវីលៀម
" បាទ " ចូហាន
" និយាយចឹងក្មួយមានសង្សារអីណា បើគ្មានទេកូនអ៊ំនេះសារ៉េទៅ អ៊ំបើកដៃអោយ " លោកវីលៀម គាត់អស់សមត្ថភាពកែកូនគាត់ហើយ ទើបអោយអ្នកផ្សេងកែម្តង
" បងនេះ.. " អ្នកស្រីវីលៀមហួសចិត្តនិងប្តីគាត់ណាស់
" បាទ មានហើយ នោះគេមកដល់ហើយ " ចូហានចង្អុលទៅក្រោយខ្នងពួកគាត់ ពួកគាត់ក៏បែរមើល
" ហាស៎!! គ្រូពេទ្យផាក " លោកវីលៀម និងអ្នកស្រីវីលៀមស្រែករួមគ្នា ពនរោះមិននឹកស្មានថាជាជីមីន
" បាទ នេះជាសង្សារខ្ញុំ ឈ្មោះផាកជីមីន ដែលពួកអ៊ំហៅថាគ្រូពេទ្យផាកនិង " ចីហានក៏ចូលមកអោបស្មាជីមីនហើយណែនាំទៅពួកគាត់
" ពួកបងនិយយពីអ្វីនិង?? " ជីមីនកេះសួរចូហាន ព្រោះគេមិនទាន់យល់
" បងកំពុងណែនាំសង្សារអោយអ៊ំបងស្គាល់ " ចូហានអោនទៅខ្សឹបជីមីនវិញ
" ណ៎.. ឃើញទេ កូនយើងបាត់បង់បុរសល្អបាត់ " លោកវីលៀម
" ធ្វើមិចបើកូនយើងវាមិនព្រមនោះ " អ្នកស្រីវីលៀម
" ពួកអ៊ំប្រហែលហត់ហើយ ពួកយើងទៅសម្រាកទៅ បងទៅហើយណា " ចូហាននិយាយហើយ ក៏មិនភ្លេចលាជីមីនដែរ
" គ្រូពេទ្យផាកពួកយើងទៅហើយ បើមានឱកាសចាំអ៊ំហៅញុំាបាយជាមួយគ្នាណា " លោកវីលៀមនិងអ្នកស្រីវីលៀមក៏ចេញទៅ
" លាហើយ ជួបគ្នាលើកក្រោយទៀត " ជីមីនក៏អោនគោរពហើយ ក៏ចូលធ្វើការគេវិញទៅ
___________________________________
To Be Continue
You are reading the story above: TeenFic.Net