Episode 2 : សុំទោសបងខុសលើអូនហើយ

Background color
Font
Font size
Line height


+ កន្លែងកើតហេតុ

" យ៉ុងវ៉ូ... យ៉ុងវ៉ូ " យ៉ុងហ្គីនិងជុងហ្គុកបានមកដល់កន្លែងកើតហេតុដែលប៉ូលីសខលមកនាយ។ ការនាយលើកទូរស័ព្ទនោះឃើញថាជាទូរស័ព្ទរបស់ប៉ូលីស។ ប៉ូលីសទាក់ទងបានដោយសារគេឃើញទូរស័ព្ទមួយនៅជិតកន្លែងកើតហេតុ ទើបសន្មត់ថាជាទូរស័ព្ទររបស់ជនរងគ្រោះ

" លោកកុំចូលទៅ ឆេះកំពុងឆេះខ្លាំងណាស់ " ប៉ូលីសបានហំទ័ព្ធកន្លែងកើតហេតុព្រោះមានភ្លើងឆេះ។ ប៉ូលីសមកឃើញគឺឡានបុកនិងដើមឈើ ដោយសារតែហូរប្រេងចេញមកទើបធ្វើអោយឡានឆេះ ឯប៉ូលីសកំពុងតែពន្លត់ឡាននិងបាន60%ហើយ

" លែងយើង យើងទៅជួយយ៉ុងវ៉ូ លែងទៅ... យ៉ុងវ៉ូ " យ៉ុងហ្គីរើសបម្រាស់ពីការចាប់របស់ជុងហ្គុក ដែលជុងហ្គុកចាប់កុំអោយនាយរត់ចូលទៅរកឡានដែលឆេះ

" បងយ៉ុងស្ងប់ចិត្តសិនទៅ ប្រហែលជាមិនមែនឡានយ៉ុងវ៉ូក៏ថាបាន " ជុងហ្គុកមិនស្គាល់ឡានរបស់យ៉ុងវ៉ូទេ

" បងចំណាំផ្លាក់លេខនិង ជាឡានរបស់យ៉ុងវ៉ូ " យ៉ុងហ្គីនាយមកដល់ឃើញផ្លាកលេខឡានដែរឆេះតែអាចមើលលេខបាន

" លោកប៉ូលីសមានឃើញមនុស្សទេ ?? "ជុងហ្គុកចង់ដឹងថាមានឃើញយ៉ុងវ៉ូអត់

" ពេលខ្ញុំមកដល់ឡាននេះបានឆេះទៅហើយ ឯអ្នកនៅជិតនេះក៏ថាមនុស្សនៅក្នុងនិង ពួកគេជួយមិនបានទេ តែណេលយើងពន្លត់អស់ យើងនិងទៅឆែកមើល " ប៉ូលីស

" ហេតុអ្វីគ្មានអ្នកជួយអូនចឹង ហេតុអ្វីទៅ?? "យ៉ុងហ្គីពេលលឺថាមានមនុស្សនៅក្នុងនិង នាយស្លុតថានោះជាយ៉ុងវ៉ូទេ

" ពន្លត់អស់ហើយ " ឡានក៏ត្រូវបានប៉ូសីលពន្លត់រួចហើយ ក៏ស្រែកប្រាប់ទៅមេ

" ឆាប់ទៅយកភស្តុតាងមក ថាវាកើតឡើងដោយរបៀបមិច??" ប៉ូលីស

" ឃើញតែផេះនៅលើកៅអីឡានកន្លែងបើក សង្ស័យថាជាមនុស្សដែលបានឆេះ នេះជាការសន្មត់ជំហានដំបូង " ប៉ូលីស

" មិនអាចទេ មិនអាចទេ... មិចក៏ទៅជាចឹង មិនអាចទេ... " យ៉ុងហ្គីស្រែកដោយក្តីឈឺចាប់មិចក៏ថ្ងៃពិសេសរបស់គេប្រែក្លាយទៅជាថ្ងៃទុក្ខសោកចិត្ត

" បងយ៉ុង កាត់ចិត្តទៅ " ជុងហ្គុកមិនអាចធ្វើអ្វីបាន មានតែជួយលួងលោម

" បងមិនជឿថាជារឿងគ្រោះថ្នាក់ទេ បងគិតថាជាទង្វើរបស់មនុស្ស " យ៉ុងហ្គីពរលគិតម្តងទៀតនាយមានអារម្មណ៍ថាជារឿងដែលមនុស្សធ្វើ

" ចាំមើលប៉ូលីសសើុបមើល ហើយខ្ញុំនិងជួយសើុបបន្ថែម "ជុងហ្គុក

" អឹម " យ៉ុងហ្គីនាយនៅតែខូចចិត្ត

" ពួកយើងទៅវិញសិនទៅ " ជុងហ្គុកក៏ជូនយ៉ុងហ្គីទៅវិមានវិញ

_______________________________

+ ព្រឹកស្អែក

( សួស្តី ពួកយើងខលពីខាងប៉ូលីសមក តាមការធ្វើតេស្តមករកឃើញថានេះផេះរបស់មនុស្ស ហើយការគ្រោះថ្នាក់នេះកើតឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ) ប៉ូលីសខលមកយ៉ុងហ្គីព្រោះយ៉ុងហ្គីជាសាច់ញាតិរបស់ម្ចាស់ឡាន

" មិចក៏ទៅជាបែបនេះទៅ?? អាយ៎.... ប្រាវ"យ៉ុងហ្គីស្រែកដោយក្តីឈឺចាប់ ហើយក៏ក្រវាសរបស់នៅជិតនិងចោលខ្ទេច

" បងយ៉ុង មានរឿងអ្វី?? " ដោយសារលឺសម្លេងខ្លាំង ទើបថេយ៍ចូលមកមើល

" ថេយ៍ យ៉ុងវ៉ូទៅចោលបងហើយ យ៉ុងវ៉ូគេទៅហើយ " យ៉ុងហ្គីសម្រូតខ្លួនអង្គុយលើការ៉ូ ពេលនេះនាយយំគ្មានខ្មាសនរណាទៀតទេ

" គេទៅបានសុខហើយ បងកុំខូចចិត្តអី " ថេយ៍ចូលមកអង្គុយជិតយ៉ុងហ្គី

" ប៉ូលីសថាជាគ្រោះថ្នាក់ចរាចរណ៍ តែបងមិនចង់ជឿទេ បងទើបតែខលនិយាយជាមួយគេមួយម៉ោងមុន ដល់មួយម៉ោងក្រោយបែរជាជួបថាគេស្លាប់ បងពិបាកទទួលយកណាស់ " យ៉ុងហ្គីនៅតែមិនអស់ចិត្ត ព្រោះវាភ្លាមៗពេក

" បងយ៉ុង " ជុងហ្គុកក៏ចូលមក ដោយសារតែនាយនភសើុបទើបមកដល់វិមាន

" ខ្ញុំសើុបហើយ នេះជារឿងគ្រោះថ្នាក់មែន បងកាត់ចិត្តទៅ" ជុងហ្គុក ក៏ចូលមកអង្គិយជិតយ៉ុងហ្គី

" ប៉ូលីសក៏សើុបឃើញចឹងដែរ " យ៉ុងហ្គី

" ចាំខ្ញុំជួយរៀបចំពិធីបុណ្យអោយយ៉ុងវ៉ូចុះ "ជុងហ្គុកមានតេជួយបែបនិងឯង

" អឹម ឯងទៅធ្វើចុះ ពួកឯងចេញទៅ បងចង់នៅតែឯង" យ៉ុងហ្គីនាយគ្មានអារម្មណ៍អ្វីទេ ពេលនេះចង់នៅតែឯង

" តែ.... " ថេយ៍ចង់នៅកំដរព្រោះក្លាយយ៉ុងហ្គីគិតអ្វីផ្តេសផ្តាស

" ពួកយើងចេញទៅសិនទៅ " ជុងហ្គុកយល់អារម្មណ៍បងប្រុសក៏ទាញថេយ៍ចេញទៅ

" បាន ចាំខ្ញុំយកបាយមកអោយបងចុះ " ថរយ៍និងជុងហ្គុកក៏ចាកចេញទៅ

_____________________________

+ ថ្ងៃថ្មី

ចាប់ពីថ្ងៃនោះមក យ៉ុងហ្គីក៏បានរៀបចំផ្នូរមួយអោយយ៉ុងវ៉ូ ។ នេះជិតមួយអាទិត្យដែលយ៉ុងហ្គីតែងតែមកមើលផ្នូរយ៉ុងវ៉ូ នាយមិនទាន់កាត់ចិត្តបានទេ ពេលថ្ងៃមកមើលយ៉ុងវ៉ូ ពេលយប់ក៏ផឹក នាយគ្មានអារម្មណ៍អ្វីធ្វើការទេ

" យ៉ុងវ៉ូ នេះមួយអាទិត្យហើយដែលអូនចាកចេញពីបង អូនអាក្រក់ណាស់ ចាកចេញដោយមិនបានប្រាប់បង បងឈឺចិត្តណាស់ " យ៉ុងហ្គីអង្គុយជិតផ្នូរយ៉ុងវ៉ូនិយាយរៀបរាប់អារម្មណ៍នាយ

" បងមិនចង់ជឿទេថាអូនចាកចេញពីបង "យ៉ុងហ្គី

" ថ្ងៃនោះបងចង់សុំអោយរៀបការ តែបែរជាថ្ងៃដែរពួកយើងបែកគ្នាវិញ តើអោយបងធ្វើយ៉ាងមិចទៀតទៅ យ៉ុងវ៉ូអូនចូលមកប្រាប់ផងមក " យ៉ុងហ្គី

" យ៉ុងវ៉ូ បងនឹកអូនខ្លាំងណាស់ " យ៉ុងហ្គីនៅអង្គុយផ្អែកក្បាលទៅលើផ្នូរយ៉ុងវ៉ូ

________________________________

+ ក្លិប

" ចៅហ្វាយបានហើយ ផឹកប៉ុណ្ណឹងបានហើយ " ស៊ូសុីឃាតយ៉ុងហ្គី ព្រោះនាយផឹកតាំងពីចូលមកដល់ក្លិបភ្លាមនេះជាង4ម៉ោងហើយ

" លែងយើងចង់ផឹក ឯងចេញទៅមើលការងារទៅ " យ៉ុងហ្គីនិយាយទាំងស្រវឹង ជាងមួយអាទិត្យហើយដែរនាយមិនធ្វើការមិនធ្វើអ្វីទាំងអស់

" ចៅហ្វាយបានហើយ " ស៊ូសុីទាញដបស្រាពីយ៉ុងហ្គីព្រោះនាយលើកអកទាំងដកតែម្តង មិនមែនចាក់ដាក់កែវអ្វីទេ

" យ៉ុងវ៉ូ ... មករកបងវិញមក "យ៉ុងហ្គីនាយនិយាយមិនដឹងណាណីទេ

" ហើុយ... មិចចៅហ្វាយទៅជាចឹង?? " ស៊ូសុីគ្មានលិទ្ធភាពឃាត់ទៀតទេ គេអស់វិធីហើយ

_________________________________

+ ខាងក្រោម

" ខាយ៍យើងគ្មានអារម្មណ៍រាំអ្វីទេ ឯងទៅតែឯងទៅ " ថ្ងៃនេះខាយ៍និងជីមីនមកក្លិបយ៉ុងហ្គីទៀតហើយ តែលើកនេះជីមីនអ្នកបបួលមក ។ ខាយ៍បបួលជីមីនមករាំ ទាញដែផង បកដៃផង ជីមីនក៏មិនទៅ គេគ្មានអារម្មណ៍ ឯភ្នែកដូចរកមើលនរណាចឹង

" មកក្លិបបើមិនរាំមិចសប្បាយឆាប់មក ក្រែងឯងបបួលយើងមកហេស៎" ខាយ៍នៅតែទាញដៃមកដដែរ តែជីមីនមិនមកទើបខាយ៍ទៅងង្គុយជិតជីមីនវិញ

" យើងគ្រឆន់តែចង់មក តែមិនចង់រាំយ៉ាងមិច " ជីមីន

" រកមើលគេហេស៎?? " ខាយ៍ក៏សួរសំណួរដែរគេចង់សួរយូរហើយ

" នរណា?? អត់ទេ " ជីមីនបដិសេធ

" ចង់រកលោកយ៉ុងហ្គីគឺទៅមើលខាងលើ ទីនេះគ្មានគេទេ បារម្ភពីគេក៏ទៅរកមើលទៅ " ខាយ៍លើកស្រាមកផឹក

" លាក់ឯងមិនជិតទេ យើងគ្រាន់តែចង់ដឹងគេយ៉ាងមិចប៉ុណ្ណោះ បាត់បងមនុស្សដែលខ្លួនស្រលាញ់គឺពិបាកចិត្តណាស់ " ជីមីន

" ឯងនេះ.... ថាកាត់ចិត្តពីគេហើយ គ្រាន់តែគេពិបាកចិតនតបន្តិច ឯងក៏បារម្ភភ្លាម អស់និយាយនិងឯងហើយ " ខាយ៍

" ទឺត... ទឺត " សម្លេងទូរស័ព្ទខាយ៍

" អាឡូ ខាយ៍និយាយ " ខាយ៍លើកទូរស័ព្ទ

" បាទ.. បាទ ខ្ញុំនិងទៅភ្លាម " ខាយ៍ក៏ចុចបិទទូរស័ព្ទវិញ

" មានរឿងអ្វី?? " ជីមីន

" នៅមន្ទីរពេទ្យ អ្នកជំងឺយើងមានបញ្ហាបន្តិច យើងទៅមើលសិន " ខាយ៍

" អឺ.. ទៅមុនទៅ បន្តិចទៀតយើងទៅដែរហើយ " ជីមីន

" អឹម.. ឆាប់ទៅផ្ទះផង ត្រូវធ្វើការព្រឹក យើងទៅមុនហើយ " ដោយសារខាយ៍និងជីមីនមកឡាមផ្សេងគ្នាទផបខាយ៍មិនសូវបារម្ភថាជីមីនទៅវិញដោយសារអ្វី

" អឹម.. ជិះអោយស្រួលបួល " ជីមីន

" បាយៗ.... " ខាយ៍ក៏ចាកចេញទៅ ឯជីមីនគេនៅផឹកបន្តិចទៀត

" ហើុយ... ទៅបន្ទប់ទឹកសិន " ជីមីនគិតថាទៅបន្ទប់ទឹកហើយ ទើបទៅផ្ទះ

" អ្នកប្រុសជីមីន " ពេលទៅបន្ទប់ទឹកនិងក៏ជួបស៊ូសុីដែលគេចុះមកមើលការបន្តិច ហើយឆាប់ឡើងទៅបិញដើម្បីមើលយ៉ុងហ្គី

" បងស៊ូសុី " ជីមីន

" អ្នកប្រុសមកជាមួយនរណាដែរ?? " ស៊ូសុី

" ខ្ញុំមកជាមួយមិត្តតែឥឡូវគេទៅបាត់ហើយ " ជីមីន

" អ្នកប្រុសជិតទៅវិញហើយមែនទេ?? " នេះជិតយប់ជ្តៅហើយទើបស៊ូសុីសួរបែបនេះ

" ពិតហើយ ខ្ញុំគិតថានិងទៅឥឡូវ " ជីមីន

" ចឹងខ្ញុំលាសិនហើយ " ស៊ូសុី

" បងស៊ូសុី... " ជីមីនហៅឃាត់ស៊ូសុីដែលបម្រុងនិងចេញទៅ

" បាទ អ្នកប្រុសជីមីន " ស៊ូសុី

" យ៉ុង.. យ៉ុងហ្គីគេយ៉ាងមិចហើយ?? គេមិនអីទេមែនទេ?? " ជីមីនគេដាច់ចិត្តសួរហើយ

" ហើុយ... ពិបាកនិយាយណាស់ " ស៊ូសុីពេលគិតដល់ចៅហ្វាយគឺដកដង្ហើមធំហើយ

" មានរឿងអ្វីមែនទេ ?? " ជីមីន

" អ្នកប្រុសឡើងទៅមើលជាមួយខ្ញុំទៅ ខ្ញុំពិបាករៀបរាប់ណាស់ " ស៊ូសុី

" ចឹងក៏បាន " ជីមីនសម្រេចថាទៅមើលមួយភ្លែតក៏ល្អដែរ

_______________________________

+ ខាងលើ

" អ្នកប្រុសមើលខ្លួនឯងទៅ " ស៊ូសុីបើកទ្វាបន្ទប់អោយជីមីនមើលតែម្តង

" មិចក៏គេធ្លាក់ខ្លួនដល់ថ្នាក់នេះ?? យ៉ុងហ្គី យ៉ុងហ្គី.. " ជីមីនឃើញសភាណយ៉ុងហ្គីហើយ គេពិបាកភ្នែកណាស់ ព្រោះនាយអោបដបស្រាមិនលែងទេ ឯក្លិនស្រាគឺភាយពេញបន្ទប់តែម្តង ។ ជីមីនដើរទៅមើលយ៉ុងហ្គីនិងទះមុខនាយតិចៗ

" យ៉ុងវ៉ូ អូនមករកបងវិញហើយមែនទេ ?? យ៉ុងវ៉ូ " យ៉ុងហ្គីបើកភ្នែកតិចៗ តែនាយឃើញជីមីនថាជាយ៉ុងវ៉ូទៅវិញ ព្រោះនាយស្រវឹងឡើងវង្វេងអស់ហើយ

" ខ្ញុំមិនមែនយ៉ុងវ៉ូទេ ខ្ញុំជាជីមីន " ជីមីន

" យ៉ុងវ៉ូ អូនមកវិញហើយ បងមិនលែងអូនអោយទៅណាទេ " យ៉ុងហ្គីអោបជីមីនឡើងជាប់ ធ្វើអោយជីមីនរើខ្លួនមិនរួច

" បងស៊ូសុី ជួយខ្ញុំផង " ជីមីនហៅស៊ូសុីអោយជួយទាញគេចេញពីការអោបរបស់យ៉ុងហ្គី

" អ្នកប្រុសជីមីនជួយមើលចៅហ្វាយអោយខ្ញុំផង ខ្ញុំទៅមើលការងារសិន គាត់អោបតែបន្តិចទេ បន្តិចទៀតគាត់លែងអ្នកប្រុសហើយ ផ្ញើចៅហ្វាយផង " ស៊ូសុីសុំដកខ្លួនហើយ ព្រោះគេត្រូវមានការងារធ្វើ ហើយមានអ្នកនៅមើលចឹងគេអស់ចិត្តហើយ ។ ស៊ូសុីក៏ចេញទៅបាត់

" បងស៊ូសុី ហើុយ... ដឹងកាលលែងទេ ធុំក្លិនស្រាណាស់ នេះមិនដឹងផឹកតាំងពីស្មានណាទេ កុំតែស្រលាញ់ទេ បានចេះតែអោយអោបទៅ " ជីមីនក៏នភស្ងៀមទៅ ទុកអោយយ៉ុងហ្គីនិយាយតែឯងទៅ

" អូនសម្លាញ់ អូនសម្លាញ់... អឹក " យ៉ុងហ្គីអោបយូរៗក៏ទន់ខ្លួនគេងទៅបាត់

" ហើុយ... ចង់អោបក៏អោប ចង់ដេកក៏ដេក យ៉ាប់ណាស់.. មិនដឹងយើងមកស្រលាញ់មនុស្សចឹងទេ " ជីមីន

" ហើុយ... ធ្ងន់ណាស់ .. អាក់... ព្រូស.. បានហើយ " ជីមីនព្យាយាមលើកយ៉ុងហ្គីដាក់លើគ្រែអោយនាយគេងអោយបានស្រួល សំណាងដែលនាយនៅជិតគ្រែសម្រាប់ គ្រាន់តែលើកនាយបន្តិចគឺបានហើយ

" ទុកអោយបែបនេះ មិនបានទេ ជួយគេជួយអោយដល់ចប់ចុះ " ជីមីនរអ៊ូតែមាត់ទេ តែគេក៏ទាញក្រណាត់ដាក់ទឹកមកជូតខ្លួនអោយយ៉ុងហ្គី ដើម្បីបំបាត់ក្លិនស្រាខ្លះ

" ជីមីន.. ជីមីនស្រាងឡើង .. កុំគិតអ្វីផ្តេសផ្តាស " ជីមីនដែលគេកំពុងដោះអាវយ៉ុងហ្គីចេញ តែដោយសារដងខ្លួនយ៉ុងហ្គីគឺសង្ហារពេក មានសាច់ដុំកង់ៗផង ធ្វើអោយជីមីនគិតច្រើន តែគេព្យាយាមតាំងសតិ និងជូតអោយលឿនដើម្បីឆាប់បិទអាវវិញ

" ទីបំផុតហើយៗ ... អាក់ " ជីមីនជូតខ្លួនអោយយ៉ុងហ្គីរួច គេគិតថាយកក្រណាត់ទុក ហើយក៏ចាក់ចេញតែត្រូវយ៉ុងហ្គីចាប់ដៃទាញអោយមុខគេបិសប៉ះនិងមុខយ៉ុងហ្គីហើយ

" អូនសម្លាញ់កុំទៅអី ... " យ៉ុងហ្គីទាញជីមីនអោយនៅក្រោមគេវិញ

" ខ្ញុំមិនមែនយ៉ុងវ៉ូទេ លែងខ្ញុំទៅ " ជីមីនទោះចង់បែបនិងក៏គេមិនចង់អោយយ៉ុងហ្គីធ្វើចឹងព្រោះគិតថាគេជាយ៉ុងវ៉ូទេ គេមិនចង់ជំនួសតំណាងនរណា

" បងដឹង បងដឹង... អូនសម្លាញ់ពួកយើងអ្វើទៅ បងក្តៅណាស់ " យ៉ុងហ្គីគេមមើមមាយចង់ធ្វើរឿងលើគ្រែ ព្រោះនាយក្តៅពេញខ្លួនដោយសារស្រា

" ខ្ញុំជាជីមីនណា ... យ៉ុងហ្គី " ជីមីនចង់បញ្ជាក់ថាគេជានរណា

" បងដឹង.. បងដឹងគ្រប់យ៉ាងនិង ពួកយើងធ្វើទៅ អឹម.. " យ៉ុងហ្គីក៏ចាប់ផ្តើមថើបមាត់ជីមីនយ៉ាងរោលរាល នាយចង់ខ្លាំងណា់

" អឹម... " ជីមីនក៏ទោលទន់ទៅតាមការថើបរបស់យ៉ុងហ្គី ពួកគេក៏ធ្វើរឿងនេះជាមួយគ្នាទៅ

________________________________

+ ព្រឹកឡើង

" អឹម.... មានរឿងអ្វីនិង?? ជីមីន?? " យ៉ុងហ្គីក្រោកមកឃើញថានាយគេងដោយអត់ខោអាវហើយនៅជាមួយជីមីនទៀត តើយប់មិញមានរឿងអ្វី?? នាយមិនចាំអ្វីទាំងអស់

" អឹម.. យ៉ុង " ជីមីនក៏ក្រោកតាមក្រោយ នាយញញឹមដាក់យ៉ុងហ្គី

" យប់មិញមានរឿងអ្វី?? មិចក៏ឯងនៅទីនេះ ?? " យ៉ុងហ្គីសួរទៅជីមីនដូចយប់មិញនាយមិនដឹងអ្វីទាំងអស់

" បងមិនចាំអ្វីទេ.. យប់មិញពួកយើង.. " ជីមីន

" បងហេស៎?? ហៅខ្ញុំធម្មតាទៅ ពួកយើងគ្មានអ្វីស្និតស្នាលដល់ថ្នាក់និងទេ យប់មិញខ្ញុំមិនចាំអ្វីទេ ឈប់គិតពីវាទៅ " យ៉ុងហ្គីមិនព្រមទទួលស្គាល់ការពិត នាយរើសកន្សែងមកពាក់ហើយក៏ដើរទៅបន្ទប់ទឹកបាត់

" មិនចាំហេស៎ មិនស្និតស្នាលគ្នា ... តើខ្ញុំគិតម្នាក់ឯងមែនទេ ?? " ជីមីនភ្លាំងជាខ្លាំង ទឹកភ្នែកគេស្រក់មកទាំងមិនបានត្រៀមខ្លួន គេចិត្តងាយណាស់មែនទេ ជីមីនគិតរួចហើយក៏ចុះមកស្លៀកខោអាវដើម្បីទៅផ្ទះវិញ

" ខ្ញុំអោយលុយ.. ចាត់ទុកថា.... " យ៉ុងហ្គីចេញពីបន្ទប់ទឹកភ្លាមទៅរកកាបូបលុយដើម្បីអោយលុយខ្លះ ដូចជីមីនជារបស់លក់ដូរចឹង

" ខ្ញុំមិនមែនលក់ខ្លួនទេ ចាត់ទុកថាយប់មិញអោយឆ្កែសុីទៅចុះ " ជីមីនភ្នែកគេក្រហមណាស់ គេប្រឹងទប់មិនអោយស្រក់ទឹកភ្នែកមុខមនុស្សប្រុសបែបនេះទេ ជីមីននិយាយហើយក៏ចាកចេញទៅ ចង់បន្ទោសយ៉ុងហ្គីក៏មិនត្រូវ គួរបន្ទោសខ្លួនឯងដែរចិត្តងាយ

" ឯងនិយាយខ្លួនឯងទេ ចាំសម្តីខ្លួនឯងផង " យ៉ុងហ្គីស្រែកប្រាប់ទៅជីមីនដែរចេញទៅ នាយគិតថានេះចង់ទាមទាញចំណាប់អារម្មណ៍ផង

" យ៉ុងវ៉ូ សុំទោសបងខុសលើអូនហើយ " យ៉ុងហ្គី នាយមិនបានគិតពីជីមីនអ្វីទេ នាយគិតពីសង្សារនាយ ដែលនាយធ្វើខុសទៅលើយ៉ុងវ៉ូ

_____________________________

+ ភូមិគ្រិះផាក

" ជីមីនកូនបាត់ទៅណាមួយយប់ហើយ?? ម៉ាក់បារម្ភណាស់ " អ្នកស្រីផាក ឃើញជីមីនចូលភ្លាមគាត់សួរភ្លាមព្រោះបារម្ភពីកូន ពួកគាត់មានតែជីមីនម្នាក់ផង

" អ្នកម៉ាក់យប់មិញកូនគេនៅខុនដូរ ដោយសារយប់ពេកទើបមិនបានខលប្រាប់អ្នកម៉ាក់ សុំទោសអោយម៉ាក់បារម្ភហើយ " ជីមីនគេនិយាយកុហកព្រោះមិនចង់អោយគាត់គិតច្រើន ឯប៉ាជីមីនទៅធ្វើការហើយ

" មិចក៏មុខកូនមិនស្រស់ចឹង?? មិនស្រួលខ្លួនមែនទេ?? " អ្នកស្រីផាកមកអង្អែរមុខជីមីន

" កូនធ្វើការទើបមិនសូវបានគេងទើបមុខមិនស្រស់ កូនសម្រាកបន្តិចបានហើយ " ជីមីន

" ចឹងម៉ាក់ខលសុំច្បាប់អោយកូនសម្រាកមួយថ្ងៃចុះណា កូនឡើងសម្រាកទៅ" អ្នកប្រុស

" ម៉ាក់.... " ជីមីនចូលមកអោបម៉ាក់គេពីក្រោយ ពេលដែលអ្នកស្រីផាកកំពុងតែខលទៅមន្ទីពេទ្យសុំច្បាប់អោយជីមីន

" កូនយ៉ាងមិចនិង?? មិនស្រួលខ្លួនទៅគេងទៅ " អ្នកស្រីផាកលើកដៃអង្អែរក្បាលជីមីន

" បាទ... កូនទៅហើយ " ជីមីនគេអោបមិញព្រោះត្រូវការអោបនរណាម្នាក់កុំអោយគេមានអារម្មណ៍ឯការ

" ប្លែកៗ .. កូននេះ " អ្នកស្រីផាក

__________________________________

+ បន្ទប់ជីមីន

" ហឹក... ហាៗ " ជីមីនអង្គុយក្រោមតំណក់ទឹកផ្កាឈូកក្នុងបន្ទប់ទឹក ពេលនេះគេមានអារម្មណ៍ថាស្អប់ខ្លួនឯង នៅសុខៗមកបំផ្លាញ់ខ្លួន៕ង ទោះគេជាមនុស្សប្រុសតែគេដឹងខ្លួនឯងច្បាស់ ។

" ហិក.. អាប្រុសចង្រៃ ឯងគិតថារឿងអ្នកលក់ខ្លួនហេស៎ បានយកលុយមកមើលងាយយើងចឹង " ជីមីនគេអង្គុយអោបក្បាលជង្គុង យំបញ្ចេញអារម្មណ៍ឈឺចាប់ អារម្មណ៍ខ្ពើមខ្លួនឯង

" មិចក៏ឯងចិត្តងាយម្លេះ ជីមីន មិចក៏ឯងចឹង?? " ជីមីនបន្ទោសខ្លួនឯង ឯដៃយកមកដុស ក គេដែលមានស្នាមដោយសារយប់មិញ

" ហឹក... " ជីមីននៅអង្គុយមួយសន្ទុះធំទើបគេចេញមកក្រៅវិញ ជីមីនញុំអីហើយក៏ចូលគេង បំភ្លេចរឿងអាក្រក់ ស្អែកចាប់ផ្តើមជីវិតថ្មី លែងខ្វល់ពីគេហើយ

______________________________

To Be Continue


You are reading the story above: TeenFic.Net