Episode 15: ថ្នាំ

Background color
Font
Font size
Line height


+ skip

In call

( អាឡូបងប្រុស កាលបងមកលេងខ្ញុំ ខ្ញុំនឹកណាស់ ) ស៊ូសានខលមកលេងស៊ូសុី

" ឈ្លោះជាមួយប្តីទៀតហើយហេស៎ " ស៊ូសុីដឹងថាប្អូនគេខលមកតែបែបនេះឯង.

( បងប្រុសគឺពួកគេមិនតាមខ្ញុំទេ ពួកគេជំទាស់ចិត្តខ្ញុំ នៅមានជីអាគេញ៉ែសុីទៀត ខ្ញុំឈឺចិត្តណាស់បងប្រុសហឹកៗ ) ស៊ូសានធ្វើសម្លេងយំសោកដូចនរណាធ្វើបាបខ្លះណាស់ចឹង

" វ៉ាង ជីអា អាចង្រៃធ្វើបាបប្អូនយើងហេស" ស៊ូសុីស្រែកខ្លាំងតាមទូរស័ព្ទ

( ហើុយ.. អូនសម្លាញ់ អីទៀតហើយ?? បងញ៉ែស្រីឯងណា ពួកនាងអោយដៃបងទេ បងថ្លៃកុំស្តាប់អី ) ជីអាចូលមកនិយាយម្តង

( គឺបងអោយភ្នែកពួកនាង ទើបពួកនាងមករកបង បងពីអូនលែងស្អាតមែន ទើបបងអស់ចិត្តហាស៎) ស៊ូសានងងក់ដាក់ប្តីទៀតហើយ

( បងអត់ទេ ស៊ូសាននរណាថាអូនមិនស្អាតនោះ អូនស្អាតអូនល្អសម្រាប់បងរហូតនិង ពួកនាងមិនដល់អូនទេ ចឹងកុំប្រៀបខ្លួននិងពួកនាងអី) ជីអាចូលមកលួងលោមប្រពន្ធ

" ហើុយ.. ពួកឯងនេះឈ្លោះគ្នាក៏មកខលប្រាប់បង ត្រូវគ្នាក៏មកស្វីតអោយបងស្តាប់ទៀតនេះចង់ធ្វើស្អីនិង " ស៊ូសុី

( បង់អោយបងមកលេង ខ្ញុំនិងបងណាស់ មានតែបងទេដែលតាមចិត្តខ្ញុំនោះ បងស៊ូសុីមកលេងខ្ញុំមក ) ស៊ូសាន

" បានៗ ចាំបងទៅលេងចុះ បងទៅសុំចៅហ្វាយសិន បាននៅ?? " ស៊ូសុី

( ស្រលាញ់បងជាងគេ ឆាប់មកណា ហើយទិញរបស់ផ្ញើខ្ញុំផង ចាំខ្ញុំផ្ញើថាត្រូវទិញអីខ្លះ) ស៊ូសុី

" អឹម... បងដឹងហើយ ឯងកុំបុិនខឹងប្តីពេក ប្រយ័ត្នកូនកើតមកកាចដែរទៅ " ស៊ូសុី

( ដឹងហើយ បងប្រុស ) ស៊ូសាន

" ចឹងប៉ុណ្ណឹងសិនចុះ បងធ្វើការសិន " ស៊ូសុិក៏ចុចបិទ

" នេះអោយទិញស្អីក៏ច្រើនម្ល៉េះ " ស៊ូសុីដើរមើលរបស់ដែលស៊ូសានអោយតិច

" នេះ ហើយនៅមាននេះទៀត " ស៊ូសុីចាប់ដាក់តែម្តង

" នេះ... យ៉ុងវ៉ូមែនទេ?? ហើយដើរជាមួយនរណាគេ ?? " ស៊ូសុីអើតចុះឡើងក៏ឃើញយ៉ុងវ៉ូដើរជាមួយនរណា មើលទៅស្និតស្នាលណាស់

" ថតទុកសិន " ស៊ូសុីថតទុកជាភស្តុតាង

" សមមុខហើយ ក្បត់ប្រពន្ធ ឥឡូវត្រូវគេក្បត់វិញហើយ " ស៊ូសុី និយាយហើយក៏ដើរទិញបន្ត ព្រោះគេមិនបានទៅខ្វល់និងយ៉ុងវ៉ូទេ

__________________________________

+ ផ្សារទំនើប

" ណែក... ចង់ទិញអ្វីទិញនិងទៅ អោយឆាប់ឡើង " យ៉ុងវ៉ូត្រូវបង្ខំចិត្តមកដើរផ្សារជាមួយចូហាន ដោយសារចូហានបង្ខំគេមក

" ការទិញអីវ៉ាន់ត្រូវការផ្ចង់អារម្មណ៍ យ៉ាងហោចណាស់ត្រូវការពេល2 3 ម៉ោងដែរ សម្រាប់ការទិញដែរ ចឹងកុំបន្ទន់អី " ចូហានមិនបានខ្វល់ពីសម្តីយ៉ុងវ៉ូទេ នាយគិតតែពីមើលនេះមើលនោះប៉ុណ្ណោះ

" កុំអោយខានពេលបានទេ បើចង់ជួបគ្នាជួបនៅខនដូរបានហើយ មកដើរឆ្វេចឆ្វាចចឹងប្រយ័ត្នមានគេឃើញទៅ " យ៉ុងវ៉ូគេពាក់វ៉ែនតាខ្មៅផងនៅមានមួកទៀត គេខ្លាចតែមានអ្នកឃើញយកទៅប្រាប់យ៉ុងហ្គីទេ

" បងចង់ដើរផ្សារ ណាត់តែនៅខនដូរអផ្សុកណាស់ ចង់ទិញអីទិញទៅ បងទិញអោយ " ចូហាន

" មិនបាច់ទេ ទិញអោយលឿនទៅ អាងទៅវិញ " យ៉ុងវ៉ូ

" ហើុយ... " ចូហាននាយដកដង្ហើមធំដោយសារតែយ៉ុងវ៉ូនេះគេរអ៊ូទារទៅវិញរហូត

" ចូហាន " យ៉ុងវ៉ូគេនឹកឃើញអ្វីមួយក៏សួរទៅចូហាន

" បាទ អូនសម្លាញ់ " ចូហានបែរមកញញឹមចាប់អារម្មណ៍និងយ៉ុងវ៉ូ

" មានថ្នាំសម្រើបទេ?? " យ៉ុងវ៉ូសួរត្រង់តែម្តង

" ណែក... ជាមួយបងមិនបាច់ប្រើថ្នាំក៏បានដែរ " ចូហាននិយាយសម្តីព្រានដាក់យ៉ុងវ៉ូ

" មិនមែនដាក់ជាមួយឯងទេ កុំស្រមៃពេក " យ៉ុងវ៉ូ

" ចឹងមានន័យថាធ្វើជាមួយបង គឺគ្រប់គ្រាន់សម្រាប់អូនហើយ ហើយអូនយកថ្នាំទៅធ្វើអ្វី?? " ចូហាន

" យកទៅដាក់អោយយ៉ុងហ្គី នេះយើងចាំយូរទៀតមិនបានទេ ត្រូវតែលែងផ្លូវកាត់ហើយ " យ៉ុងវ៉ូនិយាយត្រង់តែម្តង ព្រោះពួកគេចូលចិត្តនិយាយត្រង់ជាមួយគ្នា

" ណែក.. មិចក៏ចង់អោយខ្លួនទៅវាម្ល៉េះ?? " ចូហាននាយមិនពេញចិត្តនិងគំនិតយ៉ុងវ៉ូទេ

" ព្រោះគេជាមនុស្សដែលយើងស្រលាញ់ ទើបយើងនិងគាត់មានខ្លួនគ្នា គាត់និងទទួលខុសត្រូវលើយើងហើយ យល់ទេ?? " យ៉ុងវ៉ូ

" ហើុយ.. " ចូហាននាយដកដង្ហើមធំនិងយ៉ុងវ៉ូ ទើបនាយដើរទៅមុនយ៉ុងវ៉ូទៅ

" ណែក... អោយថ្នាំទេ?? " យ៉ុងវ៉ូដើរទៅទាញស្មាចូហានដើម្បីទាមទារចម្លើយ

" ចាំដល់ខន់ដូរ បងយកអោយ " ចូហានទោះបដិសេធគំនិតយ៉ុងវ៉ូតែនាយមិនអាចបដិសេធសំណើរយ៉ុងវ៉ូទេ

" បែបនេះទើបគួរអោយស្រលាញ់ សឺត* គួរអោយស្រលាញ់មែន គួរតែទិញរបស់ពៅអោយបងយ៉ុងសិន " យ៉ុងវ៉ូគេញញឹមដល់ថ្នាក់ថើបថ្ពាល់ចូហាន ហើយគេក៏ដើរមើលរបស់ពៅណាគួរធ្វើម្ហូបអោយយ៉ុងហ្គី

*រាល់ថ្ងៃឯងចាប់ទុកយើងជាអ្វីទៅ?? វ៉ូយ៉ុង* ចូហាននាយមើលទៅយ៉ុងវ៉ូដែលរីករាយក្នុងការរើសបន្លែនោះ នាយធ្វើអ្វីមិនបានក្រៅពីដើរតាមយ៉ុងវ៉ូទៀតនោះ

__________________________________

+ បន្ទប់ធ្វើការ

" ស៊ូសុី!! ចូលមកក្នុងបន្តិច " យ៉ុងហ្គីដែលកំពុងធ្វើការក្នុងក្រុមហ៊ុន

" មានការអ្វីចៅហ្វាយ?? " ស៊ូុសុីចូលមក ប៉ុន្នានថ្ងៃនេះគេមិនសូវនិយាយជាមួយយ៉ុងហ្គីទេ ព្រោះខឹងដែលមិនមើលថែជីមីន

" ទឹកមុខឯងកើតអ្វី?? ទឹកមុខឡើងក្រញ៉ូវ " យ៉ុងហ្គី

" គ្មានទេ គ្រាន់តែមិនពេញចិត្តនិយាយជាមួយអ្នកខ្លះ ចៅហ្វាយមានអ្វីត្រូវប្រើក៏និយាយមក " ស៊ូសុី

" ទៅទិញអាហារអោយយើងតិចមក " យ៉ុងហ្គី

" តែប៉ុណ្ណឹងទេហេស៎ ចាំខ្ញុំទៅទិញ ហើុយ... ម្ហូបប្រពន្ធយើងអោយបែបយកអោយអ្នកផ្សេងញុំ ឥឡូវធ្លាក់ខ្លួនមកទិញម្ហូបក្រៅញុំ " ស៊ូសុីនិយាយដៀមដាមចោលទៅអ្នកខ្លះ

" ណែក..ឯងនិយាយអ្វី?? ធ្លាក់ខ្លួនស្អី?? " យ៉ុងហ្គីនាយនិយាយទៅស៊ូសុី នេះហ៊ានប្រដៅនាយផងហេស៎

" អ៎មែន... ចៅហ្វាយប៉ុន្នានថ្ងៃទៀត ខ្ញុំទៅលេងប្អូនខ្ញុំ ចឹងត្រូវសុំច្បាប់មួយរយះ " ស៊ូសុី

" អឹម... ក៏ល្អដែល ប៉ុន្នានថ្ងៃនេះក៏មិនសូវរវល់ដែរ ទៅចុះ " យ៉ុងហ្គី

" អរគុណចៅហ្វាយ " ស៊ូសុី

" ជួយសួរសុខទុក្ខគេផង ?? " យ៉ុងហ្គី

" អ្នកផ្សេងអោយជួយសួរសុខទុក្ខ តែប្រពន្ធនៅជាមួយរាល់ថ្ងៃគ្រាន់និយាយជាមួយក៏អត់ផង តែបារម្ភពីអ្នកផ្សេង តែមិនបារម្ភប្រពន្ធខ្លួនឯង ហើុយ.. មនុស្សយើង " ស៊ូសុី

" យ៉ា... ស៊ូសុី ឯងប្រដៅក្បាលយើងពីរបីដងហើយណា " យ៉ុងហ្គីនាយចង់អស់ទ្រាំហើយ

" ចុះប្រដៅនិងត្រូវអត់?? គួរតែគិតខ្លះផង ហើយគួរយល់អារម្មណ៍គេផង កុំអាងគេស្រលាញ់ធ្វើអីតាមតែចិត្ត ចេះមើលតែមនុស្សនៅជិតខ្លួនផង ហើយក៏ប្រយ៏ត្នអ្នកដែលខ្លួនទុកចិត្តខ្លាំងផង ប្រយ័ត្នគេក្បត់មិនដឹងខ្លួន យកទៅគិតផង ខ្ញុំទៅហើយ " ស៊ូសុីនិយាយអារម្មណ៍ក្នុងចិត្តអស់ហើយ ក៏ចេញទៅបាត់ដោយបិទទ្វាខ្លាំងៗចង់របើកទ្វាហើយ

" វានិយាយស្អី?? នរណាក្បត់នរណាទៅ?? តែបើជីមីន... ហើុយ.. ឈឺក្បាលណាស់ " យ៉ុងហ្គីនាយក៏គិតពីសម្តីស៊ូសុីដែរ នាយក៏បារម្ភតែនាយមិនដឹងធ្វើមិច នាយមិនយល់អារម្មណ៍ខ្លួនឯងផង

___________________________________

+ ភូមិគ្រិះមីន

" បងយ៉ុង មកវិញហើយហេស៎ ?? ហត់ទេ?? " យ៉ុងវ៉ូគេមកទទួលយ៉ុងហ្គី គេខំចាំនៅលើសាឡុងយូរហើយ

" មិនហត់ទេ ចុះអូនញុំអីហើយរឺនៅ?? " យ៉ុងហ្គីនាយញញឹមដាក់យ៉ុងវ៉ូ

" នៅទេ អូនចាំបង អូនធ្វើស៊ុបសម្រាប់បងណា " យ៉ុងវ៉ូ

" អឹម.. អរគុណ ចឹងអូនធ្វើអោយឆាប់ហើយទៅ បងនិងចាំញុំ បងទៅងូតទឹកសិនណា " យ៉ុងហ្គី

" បាទ ចឹងបងឆាប់ចុះមកផង " យ៉ុងវ៉ូក៏ទៅធ្វើស៊ុបគេបន្ត

" មីណា !! " យ៉ុងហ្គី

" ចា លោកប្រុស មានការអ្វីដែរ?? " មីណា

" ជីមីននៅណា?? " យ៉ុងហ្គី ក៏បានអើតមើលចុះមើលឡើងដែលតែដូចមិនឃើញជីមីនសោះ

" អ្នកប្រុស គាត់ក្នុងបន្ទប់ចា " មីណា

" គេញុំអីបានច្រើនអត់?? " យ៉ុងហ្គី

" គាត់ញុំមិនសូវបានច្រើនទេ តែគាត់ប្រឹងញុំហើយ " មីណា

" អឹម.. អរគុណហើយ ដែលមើលថែគេ ទៅធ្វើការចុះ " យ៉ុងហ្គីក៏ឡើងទៅលើបាត់

" ក្រាក " សម្លេងបើកទ្វា

" ហើុយ.. នេះគេងតាំងពីស្មានណាទៅ?? ម៉ោងស្មាននេះមិនទាន់ក្រោកទៀត " យ៉ុងហ្គីចូលមកឃើញជីមីនគេងនៅលើគ្រែ នេះនាយបើកទ្វាចូលមកហើយក៏មិនដឹងខ្លួនទៀត

" អេ... ក្រោក កុំគេងត្រម៉កពេក ប្រយ័ត្នកូនកើតមកខ្ជិលណា " យ៉ុងហ្គីចូលទៅអង្គុយលើគ្រែជិតជីមីន និងអង្រួនជីមីនតិចៗ

" អឹម... កុំរំខាន់ងងុយណាស់ " ជីមីនគ្រវាសដៃថាកុំអោយរំខាន់គេគេង

" ណែក.. ប្រុងគេងមិនញុំអីម៉ងហេស៎ ក្រោកសិនមក ញុំអីហើយចាំគេងទៀត " យ៉ុងហ្គីសើចនិងចរិតជីមីនមើលចុះគួរអោយស្រលាញ់ដែរតើ

" អឹម.. គួរអោយរំខាន់មែន ក្រោកហើយ " ជីមីនដោយមានអ្នករំខាន់ពេកគេក៏ក្រោកដោយបើកភ្នែកមិនចង់រួចផង តែនៅប្រឹងក្រោកដោយមានការជួយទប់របស់យ៉ុងហ្គី

" អឹម.. អរគុណហើយ .. អ្ហា៎.. យ៉ុង បងចូលមកធ្វើអ្វី?? " ជីមីនពេលមើលភ្នែកបានស្រឡះហើយ គេក៏មើលគេថាយ៉ុងហ្គីនៅជិតគេ គេក៏ចង់ភ្ញាក់ដែរ សុខៗមករកគេនេះ

" បន្ទប់យើង យើងមកមិនបានហេស៎ គេងត្រម៉ក់ទៅ ប្រយ័ត្នកូនកើតមកខ្ជិលទៅ " យ៉ុងហ្គីនាយបែបនិយាយអ្វីផ្សេងវិញ បន្លប់សំណួរដែលជីមីនសួរគេមិញ

" អូនទើបតែគេងបានមិញទេ ចុះបងចូលមកអ្វី?? មិនដែលឃើញបងមកទើបអូនចម្លែងចិត្តសួរទៅ " ជីមីន គេនៅតែមិនចង់ជឿថានេះជាយ៉ុងហ្គី

" មកលេងកូន ខានមកមើលកូនយូរ ទើបមកចូលលេងទៅ មិចមិនចង់អោយបឮាកូនគេជួបគ្នាទេហេស៎?? " យ៉ុងហ្គីនៅតែនិយាយអឿដដែរ

" អត់ទេ គ្រាន់តែឆ្ងល់ប៉ុណ្ណោះ " ជីមីនក៏លែងសួរទៅ

" នេះទិញមកអោយ ឆាប់ញុំទៅ លាងទឹកហើយៗ " យ៉ុងហ្គីដកស្រ្តប៊ីរីមួយប្រអប់ធំហកមកដាក់មុខជីមីន ហើយនាយក៏មកបន្លំអង្អែរពោះជីមីនតិចៗ នាយខានមើលយូរ ពោះជីមីនធំណាស់ អាចអោយនាយដឹងថាមានជីវិតមួយនៅក្នុងនេះ

" អឹម... នឹកឃើញអីយកមកអោយ តែអរគុណ ឆ្ញាញ់ណាស់ " ជីមីនក៏ញុំដោយសេចក្តីសុខទៅ

" គ្មាននឹកឃើញអ្វីទេ ចង់យកមកអោយកូនញុំក៏ញុំទៅ មិនបាច់អរគុណទេនេះយើងយកអោយកូនទេ " យ៉ុងហ្គីនៅតែមាត់រឹងដដែរ

" អឹម... ដឹងហើយ ថាដោយសារកូន " ជីមីនក៏លួចអន់ចិត្តដែល ខំគិតថាគេមកមើលតែការពិតដោយសារកូនគេសោះ គួរអោយចង់សើច

" ញុំអ្វីហើយរឺនៅ?? " យ៉ុងហ្គីដឹងថាជីមីនអន់ចិត្តនាយក៏មកនិយាយសួរគេវិញទៅ មិញនាយក៏ដឹងថានិយាយលើសដែរ

" នៅទេ បន្តិចទៀតចុះទៅញុំហើយ ចុះបងញុំហើយរឺនៅ?? នេះទើបមកពីធ្វើការមែនទេ?? " ជីមីនទើបចាប់អារម្មណ៍ថាយ៉ុងហ្គីគេនៅពាក់ខោអាវធ្វើការទេ

" នៅទេ មកភ្លាមក៏យកផ្លែឈើអោយឯងទៅ ពេលនេះឡើងមកងូតទឹកនិង " យ៉ុងហ្គី

" បើមិនចង់ចុះទេ នៅទីនេះចុះ ចាំអោយមីណាយកអីមកអោយ ហើយម៉ាសុីនម៉ាស្សាជើងនេះ ប្រើស្រួលទេ?? " យ៉ុងហ្គី

" មិនអីទេ អាចប្រើបាន " ជីមីនឆ្លើយស្របទៅព្រោះនេះជាអ្វីដែលយ៉ុងហ្គីទិញអោយហើយ ទោះបីម៉ាសុីននេះវាមិនស្រួលដូចយ៉ុងហ្គីច្តបាច់អោយក៏ដោយ

" មានឈឺចង្កេះទៀតទេ ?? " យ៉ុងហ្គី

" នៅតិចៗទេ " ជីមីនគេញញឹមតិចៗ ទោះគេឈឺខ្លាំងក៏មិនហ៊ានរអ៊ូដែរ

" បើឈឺប្រាប់ផង យ៉ាងមិចដែលធូរទេ?? " យ៉ុងហ្គីចូលមកឈ្លីចង្កេះជីមីនពីក្រោយ

" មិនអីទេ បងទៅងូតទឹកទៅ មកពីធ្វើការហត់ហើយនោះ " ជីមីន

" ចឹងក៏បាន " យ៉ុងហ្គីក៏ដើរមករើសខោអាវក្នុងទូក្នុងបន្ទប់ ជីមីនក៏ឆ្ងល់ដែរ នេះនាយធ្វើអ្វីនិង

" នេះបន្ទប់ទឹកអូនណា??? " ជីមីនឆ្ងល់មិចយ៉ុងហ្គីចូលងូតទឹកបន្ទប់គេ នេះយ៉ុងហ្គីខ្មោចចូលមែនទេ

" យ៉ាងមិច?? នេះក៏បន្ទប់យើងដែរ នៅទីនេះហើយ កុំទាន់ចុះក្រោមអី " យ៉ុងហ្គីនិយាយហើយក៏ចូលទៅបនញតប់ទឹកបាត់ យ៉ុងហ្គីនិយាយបែបនេះព្រោះមិនចង់អោយជីមីនចុះទៅជួបយ៉ុងវ៉ូទេ ខ្លាចមានរឿងទៀត

" អឹម.. គាត់កើតអ្វីនិង?? តែស្រ្តប៊ីរីនេះឆ្ងាញ់ណាស់ " ជីមីនខ្ជិលគិតច្រើនក៏មកញុំស្រ្តប៊ីរីដោយក្តីសុខវិញ

_________________________________

+ ខាងក្រោម

" បងមកអង្គុយទីនេះមក អូនទៅលើកស៊ុបមកសិន " យ៉ុងវ៉ូឃើញយ៉ុងហ្គីមកគេក៏ប្រញាប់ទៅលើកស៊ុបមក

" មីណា ចាំយកអាហារទៅអោយជីមីនផង " យ៉ុងហ្គីពេលឃើញថាយ៉ុងវ៉ូចូលទៅក្នុងបាត់ហើយ ក៏លួចប្រាប់មីណាដែលនៅជិតនិង

" ចា លោកប្រុស " មីណាក៏ទៅរៀបចំ

" បងនិយាយអ្វីជាមួយមីណានិង?? " យ៉ុងវ៉ូចេញមកដោយលើកស៊ុបមួយចានមក តែក៏បានឃើញនាយនិយាយអ្វីជាមួយមីណាដែរ

" អត់មានអីទេ វ៉ោយ.. ស៊ុបនេះឈ្ញុយណាស់ គួរអោយចង់ញុំ " យ៉ុងហ្គីបង្វែររឿងមកនិយាយរឿងស៊ុបវិញ

" ចឹងបងឆាប់ញុំទៅ " យ៉ុងវ៉ូ អង្គុយញញឹមមើលយ៉ុងហ្គីញុំ

" ចុះអូននោះ?? " យ៉ុងហ្គី.

" នេះរបស់អូន ពួកយើងញុំជាមួយគ្នា " យ៉ុងវ៉ូនិងយ៉ុងហ្គីក៏ញុំជាមួយគ្នាទៅ

*អោយបងពៅសិន យប់បន្តិចចាំយើងធ្វើរឿងពិសេសចុះ* យ៉ុងវ៉ូនឹកក្នុងចិត្តមើលមុខយ៉ុងហ្គី ស៊ុបនេះគ្រាន់តែពៅមិនទាន់ដាក់ថ្នាំទេ

__________________________________

+ ពេលយប់

" អ្នកប្រុស ត្រូវការអីអោយខ្ញុំជួយទេ?? " មីណាឃើញថាយ៉ុងវ៉ូកំពុងឆុងកាហ្វេទើបនាងចូលមកចង់ដឹងថាមានអ្វីអោយនាងជួយអត់

" មិនបាច់ទេ នាងទៅសម្រាកចុះ " យ៉ុងវ៉ូប្រកែក បើនាងនៅផែនការគេមិនចប់ទៅហើយហេស៎

" ចា ចឹងខ្ញុំទៅហើយ " មីណាក៏ចាកចេញទៅ

" ថ្នាំនេះ និងធ្វើអោយពួកយើងស្និតស្នាលជាងមុន យប់នេះជាយប់ពិសេសពួកយើងហើយ " យ៉ុងវ៉ូសម្លឹងមើលថ្នាំហើយ គេក៏ចាកថ្នាំចូលទៅក្នុងកាហ្វេបាត់

" កាហ្វេនេះ ឈ្ញុយណាស់ " យ៉ុងវ៉ូរៀបចំរួចហើយ ក៏យកទៅលើបាត់

+ បន្ទប់ធ្វើការ

" តុតៗ "

" ចូលមក " យ៉ុងហ្គីដែលកំពុងអង្គុយមើលឯកសារនោះ

" បងយ៉ុង ហត់ទេ?? អូនយកកាហ្វេមកអោយ "យ៉ុងវ៉ូ គេចូលមកដោយកាន់កាហ្វេ ឯខោអាវិញគឺខោខ្លីនិងអាវស្តើងវែង មើលទៅsexyណាស់

" អរគុណហើយ បងកំពុងចង់បានកាហ្វេផង " យ៉ុងហ្គីក៏ទទួលយកមកផឹកតែម្តង ព្រោះពេលនេះភ្នែកនាយចង់បិទហើយ តែបើបានកាហ្វេប្រាកដជាអាចមើលការងារបានទៀត

" អូនទៅវិញហើយ ហើយបងកុំធ្វើការខ្លាំងពេក ធ្វើការចប់មករកអូនណា អូនចាំ " យ៉ុងវ៉ូដោយឃើញថាយ៉ុងហ្គីផឹកហើយ គេក៏ញញឹមចេញទៅវិញដោយមិនភ្លេចអោយភ្នែកទេ

" ហើុយ.. មិចក៏ក្តៅម្ល៉េះ?? ម៉ាសុីនត្រជាប់បើកលេខ16ហើយតើ " យ៉ុងហ្គីធ្វើការមួយសន្ទុះក៏មានអារម្មណ៍ក្តៅជាខ្លាំងធ្វើអោយនាយបែកញើសមកស្រាក់ៗ

" ហើយមិចក៏មានអារម្មណ៍ថាចង់ចឹង?? ហើុយ.. កើតស្អីនេះ " យ៉ុងហ្គីចាប់ផ្តើមធ្វើការអ្វីមិនជាប់ទេ គឺនាយមានអារម្មណ៍លើគ្រែច្រើនជាង

" ហើុយ.. ទ្រាំមិនបានទេ " យ៉ុងហ្គីក៏ប្រញាប់ងើបចេញទៅរកបន្ធូរទើបបាន

" ហើុយ... " យ៉ុងហ្គីក៏មកដល់មុខទ្វាបន្ទប់ជីមីននិងយ៉ុងវ៉ូដែលនៅទប់មុខគ្នា នាយកំពុងសម្រេចថាចូលខាងណា

" ហើុយ... ចូលហើយ ទ្រាំលែងបានហើយ ក្រាក.. ផាំង " យ៉ុងហ្គីក៏សម្រេចបើកទ្វាបន្ទប់មួយចូលទៅបាត់

មិនដឹងបន្ទប់ណាទេ??

_________________________________

+ ខនដូរ

ក្រាក* ផាំង ( សម្លេងបើកបិទទ្វា )

" ហើុយ.. នរណាគេនេះ?? " ចូហានដែលកំពុងគេងសុខៗ ទ្វាបន្ទប់គេងគេបើកហើយបិទដោយខ្លួនឯង ហើយក៏ឃើញនរណាម្នាក់ចូលមករកនាយ ដោយសារងងឹតពេកទើបនាយមើលមិនឃើញថានរណា

" អឹម.. នេះនរណា មករំលោភមែន?? " ចូហានចង់ភ័យណាស់ នេះមិនដឹងនរណាផង ចូលមកចាប់ថើបមាត់គេតែម្តង

" នរណា?? នេះអោយយើងលេបស្អីនិង?? " ចូហានគ្មានតែម្នាក់នោះដកមាត់ភ្លាមនាយក៏ទទួលបានអារម្មណ៍ថាមានដូចថ្នាំអ្វីចូលមាត់គេ

" ហើុយ.. ក្តៅណាស់ ថ្នាំសម្រើកហេស៎ " ចូហានទទួលបានអារម្មណ៍ថាក្តៅក្នុងខ្លួន

" បើក្តៅហើយ ធ្វើទៅ " សម្លេងអ្នកដែលចូលមកបន្លឺឡើង

" សម្លេងនេះ?? យ៉ុងវ៉ូហេស៎?? មកទីនេះធ្វើអ្វី ?? ក្រែង... " ចូហានក៏ដឹងថានេះជាយ៉ុងវ៉ូមែន ក្រែងនៅភូមិគ្រិះមីន មិចក៏មករកនាយចឹង

" កុំនិយាយច្រើន ឆាប់ធ្វើទៅ " យ៉ុងវ៉ូមិនដឹងកំហឹងមកពីណាទេ គេបង្ខំអោយចូហានធ្វើរឿងលើគ្រែជាមួយគេ

" បាន!! " ចូហានអាចយល់សាច់រឿងខ្លះៗ នាយក៏ញញឹមហើយក៏ធ្វើរឿងនេះជាមួយយ៉ុងវ៉ូទៅ

_________________________________

+ បកទៅយ៉ុងហ្គីវិញ

" ហើុយ.. ក្តៅណាស់ " ការពិតយ៉ុងហ្គីបានចូលមកបន្ទប់ជីមីន ទោះជាចង់ធ្វើរឿងលើគ្រែក៏នាយតហរូវធ្វើជាមួយប្រពន្ធនាយដែល ទើបនាយចូលមកឃើញជីមីនគេងបាត់ហើយ

" ជីមីន .. ជីមីន ជួយផង ក្តៅណាស់ " យ៉ុងហ្គីប្រញាន់ចូលមករកជីមីនលើគ្រែ នាយដោះខោអាវចេញមកអស់ហើយ នៅមកអោបថើបលើជីមីនទាំងជីមីនគេងលក់ទៀតផង

" អឹម... យ៉ុង បងធ្វើអ្វីនិង?? " ជីមីនដែលទទួលបានអារម្មណ៍ថាមានអ្នករំខាន់ទើបគេបើកភ្នែកមកឃើញយ៉ុងហ្គីកំពុងថើបកញ្ចឹងកគេ

" ជួយបងផង ក្តៅណាស់ " យ៉ិងហ្គីនិយាយតែមាត់ទេ តែនាយនៅតែថើបដដែល

" បងចង់ធ្វើមែនទេ?? តែអូនកំពុងមានកូនណា " ជីមីនគេមិនមែនមិនចង់បម្រើយ៉ុងហ្គីទេ តែគេមានកូនត្រូវគិតពីសុវត្ថិភាពកូនដែរ

" ចាំបងថ្មម សុំអង្វរ បងក្តៅណាស់ " យ៉ុងហ្គីនៅតែទទូចសុំ

" ចឹងក៏បាន ថ្មមៗទៅ" ជីមីនមានតែបណ្តោយតាមប្តីគេទៅ

+ រំលោង2 3 ម៉ោង

" សឺត* អរគុណ.. ហត់ហើយ " យ៉ុងហ្គីដែលលែងល្បែងស្នេហ៍ជាមួយជីមីនរហូតដល់គេអស់ចិត្តទើបឈប់ ហើយជីមីនក៏សន្លប់បាត់ នាយមិនទាន់ទៅណាទេ នៅគេងជាមួយជីមីនសិន យប់នេះនៅអោបជីមីនសិន

" សុំទោសកូនប៉ា មានឈឺអ្វីទេ?? " យ៉ុងហ្គីក៏យកដៃអង្អែរសួរសុខទុក្ខកូនដែលនៅក្នុងពោះជីមីនដែរ

" ចាំព្រឹកប៉ាធ្វើស៊ុបពៅកូនចុះ " យ៉ុងហ្គីនិយាយលេងជាមួយកូនហើយទើបទាញមកជីមីនអោប គេងលក់បាត់ទៅ

______________________________

To Be Continue

មាននរណាទាយសាច់រឿងត្រូវអត់??

បានផ្តល់តម្រុយអោយខ្លះៗហើយណា តិចចាប់អត់បាន🤗


You are reading the story above: TeenFic.Net