ក្រឡេកមើលមកគូរវ៉ាន់ស៊ីនិងអូណាវិញនិយាយពីថាមិនចេះត្រូវគ្នាយ៉ាងម៉េចទេ ប៉ុន្តែវ៉ាន់ស៊ីលើកនេះដូចកំពុងតែតាមញ៉ែអូណាអញ្ចឹង ។
« អ៎េនាង» វ៉ាន់ស៊ីដើរតាមពីក្រោយអូណានៅឈ្មោះនាងមិនឈប់ នាងមិនយល់ពីគេសោះហើយដើរតាមនាងពេញមួយថ្ងៃហើយនៅមិនអស់ចិត្តទៀត?
« វាយ៉ាងម៉េចលោកឯង? លោកមិនឃើញខ្ញុំកំពុងតែដើរទិញអីវ៉ាន់ទេឬ? » អូណានាងក្ដៅចិត្តជាមួយនិងគេខ្លាំងណាស់និយាយសួរដេញដោលនាងរហូតនងពិបាកនិងឆ្លើយប្រាប់គេមែនទែននិយាយមែន ។
« គឺថាខ្ញុំ ...» វ៉ាន់ស៊ីដូចជានៅអេះអុញៗមិនព្រមនិយាយឲ្យផុតចុងផុតដើមទេ គេនៅងាកមើលឆ្វេងស្ដាំភ្នែកក្រគេបក្រឡាប់ ។
« ខ្ញុំអី?? » អូណានាងធ្វើមុខងឿយឆ្ងល់មិនយល់ថាគេចង់និយាយពីអ្វីសោះនៅជាប់ទាក់ត្រឹមពាក្យ "ខ្ញុំ"នៅហ្នឹងហើយនាងខំទ្រាំចាំស្ដាប់គេ ។
« បើលោកមិននិយាយក៏ដើរទៅមុខទៀតខ្ញុំគ្មានពេលច្រើនទេ លោកហ៎ា... ! » អូណានាងឃើញគេមិនមាត់គិតតែពីឈរនៅស្ងៀមដូចមិនបានលឺពីសម្ដីរបស់នាងនិយាយទាល់តែសោះហើយក្នុងខ្លួនរបស់គេវាចេះតែយ៉ាងមិចដែរទៅ?
ក្រឹប...!
គេមិនបានមាត់តែក៏លុតជង្គង់ចុះតែម្ដងហើយមនុស្សម្នានៅក្នុងផ្សារងាកមកចាប់អារម្មណ៍ជាមួយពួកគេទាំងពីរ អូណានាងអត់ដឹងថាគេកំពុងតែធ្វើអ្វីទេបើនាងដើរចេញមនុស្សម្នានៅទីនេះប្រកដជាថានាងចិត្តដាច់ផងក៏មិនដឹងដែរ ។
« បងស្រលាញ់អូន !បងសុំទោសដែលសារភាពនៅពេលនេះ ប៉ុន្ដែបងដឹងថាពេលនេះអូនជាអ្នកណា? អូនមិនមែនជា គីម អូណា ពីមុនក៏ដោយបងនៅតែស្រលាញ់អូនមិនប្ដូរ បងរងចាំពេលវេលានេះមកជាយូរហើយ តើអូនអាចរៀបការជាមួយបងបានទេ? មិនថាចម្លើយរបស់អូនបែបណាក៏បងព្រមទទួល » វ៉ាន់ស៊ីពោលទាំងគ្មានសង្ឃឹមថានាងនិងយល់ព្រមជាមួយនិងគេឡើយតែយ៉ាងណាថ្ងៃនេះវាជាពេលវេលាល្អសម្រាប់គេទៅហើយ គេត្រូវតែសារភាពឲ្យនាងបានដឹងនូវថ្ងៃនេះឲ្យបានហើយ អូណានាងរំភើបខ្លាំងណាស់ដែលគេហ៊ានមកលុតជង្គង់នៅមុខនាងក្នុងចំណោមមនុស្សគ្រប់គ្នានាងសឹងតែស្រក់ទឹកភ្នែកចេញមកហើយអ្នកណាដែលទៅទទួលបានងាយៗទៅមនុស្សមិនដែលនិយាយពាក្យផ្អែមល្អែមឬនិយាយល្អជាមួយគ្នាផងមកស្រលាញ់គ្នាទៅកើត? នាងមិនគួរឲ្យចង់ជឿសោះ ។
« ព្រមទៅៗៗ » មនុស្សគ្រប់គ្នានៅទីនោះនាំគ្នាទះដៃអបអរឲ្យអូណានាងឆាប់និយាយថាព្រមជាមួយនិងវ៉ាន់ស៊ីទៅ នាងងាកមើលទៅមនុស្សទាំងអស់ហើយមើលមកវ៉ាន់ស៊ីវុញកំពុងតែកាន់ប្រអប់ចិញ្ចៀននៅចំពោះមុខនាងបើនាងឆ្លើយព្រមតែមួយម៉ាត់វានិងនៅក្នុងដៃរបស់នាងហើយ ។
« ខ្ញុំមិនជឿសម្ដីប្រុសព្រានដូចជាលោកចៅហ្វាយឯងឡើយ » នាងពេបមាត់មិនជឿជាមួយទេសូមប្រាប់ឲ្យដឹងទៅនាងមិនចង់ទឹកភ្នែកនៅថ្ងៃក្រោយដោយសារតែសម្ដីព្រាននារីរបស់គេនេះធុញណាស់និយាយមែនប្រុសព្រានភាគច្រើនពូកែរកពាក្យដោះសារល្បិចកល់រាប់ភ្លេចហើយ ។
« ខ្សឺតៗៗៗៗ.. » ជីមីនធ្វើអីមិនកើតទៀតក៏អោនទៅថើបពេញផ្ទៃមុខរបស់នាងទាំងអស់ចង់បញ្ជាក់ឲ្យនាងបានឃើញ ។
« ជឿបាននូវ? »
« ហ៎ាសហ៎ា...! ជឿហើយៗៗ ហ៎ាសហ៎ា ឈប់ថើបហើយចាក់ក្រឡេកទៀតទៅខ្ញុំរសើបណាស់ » នាងតូចហ្វីលីប្រាប់ឲ្យគរឈប់ថើបបើលែងថើបឡើងនាងឈឺទៅហើយនៅឆ្លៀតចាក់ចង្កេះឲ្យនាងសើចនៅហ្នឹងគេក៏សើចសប្បាយជាមួយនិងគ្នា ។
« ទាល់តែចឹងបានអូនជឿបង? »
« អូនជឿបងយូរហើយបងមិនដឹងទេ? »
« អត់ដឹងទេ »
« ហ៊ឹស..! អូនក៏ស្រលាញ់ប្រុសព្រានដូចបងដែរ » នាងប្រាប់សារភាពទៅគេទាំងទាញសាច់ថ្ពាល់គេមកយ៉ាងសប្បាយដៃ ជីមីននិងអេហ្វីលីក៏ដេញវៃគ្នាលេងពេញបន្ទប់ទាំងអស់មិនថាសម្លេងពួកគេលឺដល់ខាងក្រោមទៀតគ្មានអ្នកណាមករំខានក្ដីសុខរបស់ចៅហ្វាយនាយរបស់គេដែរ ។ អ្នកទាំងពីរស្រលាញ់គ្នាដោយចិត្តស្មោះដូចគ្នាហើយអ្នកណាក៏មិនអាចមកបំបែកស្នេហាមួយនេះបានឡើយ ។
ចប់ដោយបរិបូណ៌!
រឿង ទាសីបម្រើសាតាន សន្មត់ថាចប់នៅពេលនេះហើយនេះជារឿងទីមួយរបស់ខ្ញុំហើយដែលបានសរសេរវាផុសដល់ចប់ពីព្រោះរឿងពីមុនៗខ្ញុំមិនដែលផុសចប់ឡើយ ខ្ញុំដឹងថាការសរសេររបស់ខ្ញុំមិនទាន់បានល្អសម្រាប់អ្នកក៏ដោយប៉ុន្តែយ៉ាងណាខ្ញុំបានបញ្ចប់វាដោយរលូតហើយ អរគុណអ្នកទាំងអស់គ្នាដែលខំតាមដាន ខំឡាច ខំស៊ែ តាំងពីផ្ដើមរឿងរហូតដល់ភាគបញ្ចប់ខ្ញុំពិតជាអរគុណខ្លាំងមែន ។ ថ្ងៃចូលឆ្នាំជិតចូលមកដល់ហើយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមានសេចក្ដីសុខ ទៅណាមកណាសូមឲ្យមានតែសុវត្ថិភាពតាមផ្លូវ មានលុយចូលមករហូត សូមឲ្យសំណាងល្អក្នុងឆ្នាំថ្មី សិរីសួស្ដីទាំងអស់គ្នា សូមឲ្យរឿងចាស់ៗណាដែលអាក្រក់ឲ្យវារសាត់ឆ្ងាយពីលោកអ្នកផងនិងទទួលយកអ្វីៗដែលល្អប្រសើរក្នុងជីវិតវិញ ហើយកុំភ្លេចមើលថែសុខភាពខ្លួនឯងផង បីកុំបីការពារជានិច្ច ។ សូមអរគុណ!
You are reading the story above: TeenFic.Net