ភាគ:២៦+២៧

Background color
Font
Font size
Line height

   ជីមីនពេលនេះកំពុងម្នីម្នានាំគ្នាទៅមើលឃ្លាំងផ្ទុកទំនិញដែលត្រូវនាំចេញពីប្រទេសកូរ៉េទៅប្រទេសក្រៅនោះពេលនេះវាបានមានអ្នកមកដាក់គ្រាប់បែកផ្ទុះពេញឃ្លាំងហើយ។ កូនចៅនៅក្រោមបង្គាប់ជាច្រើននាក់បាននាំគ្នាខលហៅឡានពន្លត់អគ្គិសភ័យរួចអស់ហើយ។ មិនយូរប៉ុន្មានឡានបានមកដល់វាបានពន្លត់រួចរាល់តែក៏ខាតទំនិញអស់ច្រើនណាស់។

« ចៅហ្វាយថាអ្នកណាដែលធ្វើរឿងមួយនេះទៅទាន » វ៉ាន់ស៊ីឈរទល់មុខជីមីនសួរទៅក្រែងល៎គេដឹង ព្រោះបើតាមគំនិតគេគ្មានអ្នកណាក្រៅពី ស្ទេអូទ្រី ម៉ាល់កាឌី ឡើយ បានជាចង់សួរចៅហ្វាយបញ្ជាក់នោះ ។

« ម្នាក់ណាទៅចៅហ្វាយបើខ្ញុំស្គាល់មានតែ ស្ទេអូទ្រី ប៉ុណ្ណោះ គ្មានអ្នកណាដែលខ្ញុំស្គាល់ទៀតទេ !! បើជាលោកដូយ៉ុងក៏វាមិនសមដែរទាន!! ចៅហ្វាយចង់សំដៅលើអ្នកណាទៅទាន ?? » វ៉ាន់ស៊ីនាយមិនស្គាល់ពិតមែនថាវាជាអ្នកណានោះ ?!គេប្រាប់ថានាយស្គាល់តែមិនដឹងថាម្នាក់ណាទេ? គេមិចស្គាល់? វ៉ាន់ស៊ីឈរនៅគិតចម្លើយមួយនោះថាជាអ្នកណាទៅ !! គេមិនដឹង មិនស្គាល់នោះទេ !

« អូណា ហ្ការីហ្វីនតា » ជីមីនបង្ហើបឈ្មោះតែបន្តិចឲ្យវ៉ាន់ស៊ីនាយទាញរកនឹកឃើញតែប៉ុណ្ណឹង ឯនាយកូនចៅវិញធ្វើមុខឡេមឡើមមិនដឹងថាជាអ្នកណាសោះ ជាពិសេសត្រកូលគឺមិនដែលស្គាល់ទេ ។

« អ្នកណាទៅទាន ខ្ញុំមិនដែលស្គាល់ទេ !! បើជាអូណាក៏មិនមែនព្រោះនាងជា គីម អូណាតើ នេះមិនមែនជាអូណាទេវាអ្នកណាផ្សេងហើយដែលមានឈ្មោះដូចអូណានោះ ត្រកូល " ហ្ការីហ្វីនតា "ខ្ញុំមិនដែលទាំងលឺផងធ្វើមិចទើបស្គាល់ទៅ ទាន » វ៉ាន់ស៊ី ជ្រួញចិញ្ចើមនិយាយរៀបរាប់ប្រាប់មកជីមីនដោយក្បោះក្បាយ គេមិនទាំងស្គាល់ផងមកថាគេស្គាល់ វាចេះតែមានហើយ ចៅហ្វាយអើយចៅហ្វាយ ។

« ឯងអោនក្បាលមកបន្តិចមកយើងប្រាប់ » ខ្លោក
« អួយ!! ចៅហ្វាយមិចក៏មកខោកក្បាលខ្ញុំទៅវិញក្រែងប្រាប់ថាម្នាក់នោះជានរណាមិនចឹងឥឡូវមកខោកក្បាលជិតធ្លុះធ្លាយទៅហើយទាន » អ្នកណាទៅដឹងទៅថាជីមីនហៅទៅគឺខោកក្បាលគេនោះ បើដឹងមិនទៅអោនឲ្យឈឺក្បាលទទេៗ ទឹកមុខជីមីនវិញសើចអរសប្បាយទៅវិញ អត់មិនបាននិងសួរ ÷

« ចៅហ្វាយមិនកើតទុករឿងទំនិញដែលឆេះអស់នោះទេមែនទេ?? បែរជាមកសើចសប្បាយដូចជាគ្មានរឿងអ្វីទៅកើតដែរនោះ យើងត្រូវយកចេញ3ថ្ងៃទៀត បើយើងធ្វើវាចាប់ពីឥឡូវក៏មិនអាចធ្វើហើយដែរទាន » វ៉ាន់ស៊ីលើកយកហេតុផលមកនិយាយប្រាប់ជីមីនដើម្បីឲ្យគេបានយល់អ្វីដែលនាយនិយាយមុននេះ ។

« ឯងដូចល្អិតល្អន់ដល់ហើយនៀក !! ដូចជាម្នាក់នោះខ្លាំងណាស់ នាងធ្វើវាបានល្អលើសពីអ្វីដែលយើងបានត្រៀមទុកទៅទៀត » ជីមីនប្រាប់នាយជំនិតបញ្ឆិតបញ្ឆៀងមិនត្រង់សោះ គេនិយាយមកដូចជាសំដៅទៅកូនចៅឯណាម្នាក់ទៀតដែលធ្វើការបានល្អនោះ !

« ឯងមើលទៅនេះ » ជីីមីនលើកទូរស័ព្ទដែលមានអ្នកណាឆាតមកប្រាប់រឿងអ្វីមួយអញ្ចឹង តែមិនស្គាល់គោលដៅថាម្នាក់នោះជានរណាឡើយ ពួកវាបន្សល់តែឈ្មោះប៉ុណ្ណោះ ។

អត្ថន័យក្នុងសារ : ចៅហ្វាយខ្ញុំបានឲ្យកូនចៅស៊ើបមើលពីពួកសត្រូវហើយពួកវាថានិងមកបំផ្ទុះឃ្លាំងទំនិញចៅហ្វាយនោះ តែខ្ញុំបានចាត់ការមុនពួកវា ខ្ញុំបានយកទំនិញដែលចៅហ្វាយត្រូងការនៅ3ថ្ងៃទៀត។ ចៅហ្វាយកុំភ័យអីវាអាចនិងមានរបស់ត្រូវខូចខាតបន្តិចបន្តួចមិនច្រើនពេកទេ ។ទំនិញដែលឆេះអស់នោះជារបស់ក្លែងក្លាយទាំងអស់ របស់ពិតនៅឃ្លាំងមួយទៀតនៅជិតក្រុមហ៊ុនចៅហ្វាយ ។ 
 
ពីខ្ញុំ : អូណា ហ្ការីហ្វីនតា កូនចៅរបស់ចៅហ្វាយពីមុន

« យ៉ាងមិចច្បាស់ឬនៅ? ឯងស្គាល់បាននូវថាជាអ្នកណានោះ??  »
« ជាគីម អូណា មែនទេទាន ព្រោះបើតាមមើលសារក្នុងនេះបញ្ជាក់ឲ្យឃើញហើយថាជាកូនចៅពីមុន អូណានេះជាឈ្មោះរបស់មនុស្សស្រីទេ » វ៉ាន់ស៊ីគេសង្កេតមើលពាក្យពេចន៍វាមានអត្ថន័យណាស់ ម៉្យាងគេក៏រាងធូរទ្រូងពេលបានដឹងថាទំនិញទាំងអស់នៅក្នុងឃ្លាំងគេដុតនោះសុទ្ធសឹងតែក្លែងក្លាយ ។

« អ៊ឹម! គឺជានាង យើងក៏មិនចង់នូវលាក់ឯងទៀតដែរវ៉ាន់ស៊ី »
« រឿងអ្វីទៅចៅហ្វាយ?? » គេចង់ដឹងថាជីមីនបានលាក់អ្វីគេទៅ បើជារាងផ្ទាល់ខ្លួនចៅហ្វាយមិនប្រាប់គេឲ្យដឹងនោះទេ ។

« អូណានាងមិនមែនជាមនុស្សធម្មតាទេ ឯងដឹងទេកាលពីនាងបាត់ខ្លួនតាំងពីពេលមុននោះអស់3ឆ្នាំហើយនាងបាត់ទៅឯងក៏បានជួយតាមរកនាងដែរ!! //បាទមែនហើយទាន // ឯងកុំមកនិយាយកាត់យើង....!! នាងមិនបានទៅណាឆ្ងាយទេគឺឪពុករបស់នាងជាអ្នកយកទៅ » ជីមីនគេនិយាយហើយវ៉ាន់ស៊ីក៏មកនិយាយកាត់ទៀត ទើបគេប្រើក្រខ្សែភ្នែកសម្លក់នាយកូនចៅនោះយ៉ាងគួរឲ្យខ្លាចទើបគេព្រមស្ងាត់មាត់។

« ជាអ្នកណាទៅចៅហ្វាយ» គេចង់សំដៅលើឪពុករបស់នាង
« គឺលោក សាន់ការ ហ្ការីហ្វីនតា នេះហើយជាប៉ារបស់នាងនោះ !! នាងមិនដែលប្រាប់យើងថាជាអ្នកណាទេ តែយើងបានឲ្យគេស៊ើបមើលទើបដឹង នាងបានទៅនូវផ្ទះរបស់នាងវិញហើយ ចំណែករឿងនេះនាងបានចាត់ការឲ្យខាងយើងរៀបរយអស់ហើយ!! មួយទៀតលោក សាន់ការ ហ្ការីហ្វីនតា ក៏ជាអតីតម៉ាហ្វៀមួយរូបបើមកដល់ឥឡូវកូនចៅរបស់គាត់ក៏មិនខ្វះនោះទេ » ជីមីនគេបានដឹងអ្វីខ្លះគឺនិយាយមកទាំងអស់សូម្បីតែអាថ៌កំបាំងណាក៏គេនិយាយប្រាប់វ៉ាន់ស៊ីឲ្យគេបានដឹង ។

« បែបនេះទេ!!បដែលចៅហ្វាយបានឲ្យនាងចេញពីផ្ទះនោះទាន »
« អឺ !! ហើយឯងមានអ្វីដែលឆ្ងល់ទៀតទេ?? »
« អត់មានទេចៅហ្វាយ ខ្ញុំយល់អស់ហើយលើសពីយល់ទៅទៀតទាន »
« បើចឹងល្អហើយយើងក៏អស់អ្វីនិយាយដែរឯងអាចចេញទៅធ្វើកាតបន្តបាន »

« បាទទាន » វ៉ាន់ស៊ីក៏ដើរចេញទៅបាត់..

......

« បងសាច៎ាស»
« មានការអ្វីអូនលី ?? »
« អត់មានអ្វីទេ អូនចង់មកជួយធ្វើម្ហូបបងនិងហើយ កុំចង់មកប្រកែកជាមួយនិងអូនឲ្យសោះខ្ញុំនិយាយម៉ាត់ណាគឺម៉ាត់ហ្នឹងហើយ » ឃើញជេសារៀបប្រកែកនាងក៏និយាយបញ្ឈប់បញ្ជាក់នាងម្ដងទៀតថានាងនិងធ្វើមែនមិនបាននិយាយលេងសើចជាមួយនិងនាងទេ។

« បានៗ!! បងនិយាយមិនឈ្នះឯងទេ ម៉ោះបើចងជួយមកជួយហាត់បន្លែឲ្យបងបន្តិចមក»
« បានជានិច្ចច៎ាស » នាងញញឹមហើយមកហាត់បន្លែឲ្យជេសា ។ ពួកនាងនិយាយគ្នាពីនេះពីនោះសប់គ្រប់បែបណាវាអាចធ្វើឲ្យពួកនាងអាចកាត់ចិត្តពីអូណាខ្លះបានដែរ ។

«  ហ៊ើយ! ហត់ដល់ហើយបងអើយ » នាងតូចហ្វីលីត្អូញត្អែរថាហត់ទាំងដែលការងារនេះនាងធ្វើវារហូតសោះ ឬកពីនាងឈឺមិនទាន់បាត់វាធ្វើឲ្យនាងមានអារម្មណ៍ថាឆាប់ហត់ពេលធ្វើអ្វីមួយទោះវាតិចក៏ដោយ។

« បងបានប្រាប់ហើយក៏កុំជួយទៀតអីឯងនូវមិនស្ដាប់បងទេ ឥឡូវឃើញទេមកបាក់ស្បាតហើយនៀក »
« បងជេសាហ៎ក »
« យ៉ាងមិច?? បងនិយាយគ្មានខុសទេ!! មកពីឯងនិងហើយចចេសរឹងណាស់បងនិយាយមិនស្ដាប់សោះ »
« ទៅគេសុំទោសណាបងណាកុំខឹងទៅមើលតិចមុខលែងស្អាតអស់ទៅ »
« លែងក៏លេងទៅ!! បងមិនខ្វល់ទេ ឆើស » នាងធ្វើមុខក្រញ៉ូវចាំមើលថាអេហ្វីលីនេះលួងនាងយ៉ាងមិចខ្លះទៅនោះពិតជាចង់មើលណាស់ ។

« បងជេសាកុំធ្វើមុខចឹងទៅមើល.» នាងមកគេងកើយលើភ្លៅរបស់ជេសាធ្វើភ្នែកម៉ក់ៗដូចជាកូនក្មេងមិនដឹងខ្យល់អី និយាយពីថាយ៉ាងគួរឲ្យស្រឡាញ់ណាស់ ។

« បងធ្វើលេងតើ!! ហ៎ាសហា...ឯងជឿបងឆ្លុងម៉ងហើយនៀក » នាងសើចសប្បាយពេលបានធ្វើឲ្យអេហ្វីុំីបានលួងនេះពិតជាបានផលមែនហើយ។

« បងហ៎ក!! បងហ៎ា.... » នាងធ្វើមុខស្រពោនវិញពេលដែលរៀបនិយាយរឿងហ្នឹងភ្លាម។
« ហ៊ឹម » នាងក្រហឹម
« បងនឹកបងអូណាទេ?? »

« នឹក នឹកនាងណាស់ »
« ខ្ញុំក៏ដូចបងដែរ តែធ្វើមិចបើយើងមិនអាចជួបគ្នាម្ដងទៀតនោះ »
«  អត់ទេ បងជឿថាពួកយើងនិងបានជួបគ្នាម្ដងទៀតមិនខានឯងត្រូវតែកុំអស់សង្ឃឹមឮដែរទេ?? »
« ច៎ាសបងខ្ញុំក៏គិតបែបហ្នឹងដែរ » អេហ្វីលី

.......

« លោកប៉ា »
« បាទកូន !! នេះកូនមកវិញហើយមែនទេ បងនូវផ្ទះរបដ់យើងហើយឬ?? » លោកហ្ការីហ្វីនតានិយាយទាំងរំភើបបានកូនស្រីមករស់នៅជាមួយគាត់បែបនេះ។

« ច៎ាសមែនហើយលិកប៉ា កូនមកនៅជាមួយលោកប៉ាហើយមិនឲ្យលោកប៉ានឹកកូនទៀតទេ » កាលដែលប៉ានាងមិបដឹងនោះព្រោះគាត់ទើបតែមកពីប្រទេសអង់ភ្លេស ។

« ប៉ាពិតជានឹកកូនណាស់ទើបប៉ាមិនចង់នៅផ្ទះទើបមកថ្ងៃនេះបានមកជួបកូន »
« កូនក៏នឹកប៉ាដែរ » នាងបញ្ចេញស្នាមញញឹមមកយ៉ាងស្អាត
« ប៉ាមកអង្គុយសិនមក » នាងទាញលោកប៉ាឲ្យទៅអង្គុយលើសាឡុងកន្លែងទទួលភ្ញៀវនោះ ដោយបានប្រាប់ម៉ែដោះឲ្យជួយយកទឹកត្រជាក់ៗមកឲ្យលោកប៉ាពិសារផង ។

« នេះទឹកអ្នកនាង លោកប្រុស » ម៉ែដោះលីគាត់លើកទឹកមកឲ្យហើយក៏ញញឹមយ៉ាងស្រស់ស្អាតទៅអ្នកទាំងពីរ។

« ប៉ា..!! »
« យ៉ាងមិចកូន?? »
« កូនគិតថាចង់ទៅដើរលេងកន្លែងខ្លះប៉ាអនុញ្ញាតទេ?? ព្រោះកូនចង់ទៅដើរលេងណាស់មកបដែលបានដើរលេងដូចជាគេសោះ ! »
« មិនអីទេកូនអាចទៅបាន កូនចង់ទៅណាក៏បានដែរណា ប៉ាមិនឃាត់កូនទេ »
« អរគុណច្រើនណាស់ប៉ា ស្រឡាញ់លោកប៉ាជាងគេ » នាងសប្បាយរីករាយណាស់ ពេលមានលោកប៉ាហៅដូចគេអញ្ចឹងនោះពិតជាាមនក្ដីសុខមែនទែន ។

« ប៉ាក៏ស្រឡាញ់កូនជាងគេដែរ! តែប៉ាហាមពេលទៅណាក៏ត្រូវមានអ្នកការពារទៅជាមួយដែរណា »
« អូខេ!! តាមតែប៉ាចុះ » នាងមិនបានហាមអ្វីច្រើនទេក៏សម្របតាមគាត់តែម្ដងទៅ ។


You are reading the story above: TeenFic.Net