ត្រលប់ចេញពីកន្លែងប្រណាំងឡានវិញ ជុងហ្គុក បាននាំ ថេហ្យុង ទៅដើរទិញរបស់ជាការលួងចិត្ត ថេហ្យុង មិនបានខឹងអីណាស់ណាទេ គ្រាន់តែបារម្ភពីសុវត្ថិភាពរបស់នាយតែប៉ុណ្ណោះ ព្រោះជាល្បែងគ្រោះថ្នាក់មួយដែរ ហើយនាយក៏បានបញ្ជាក់ដែរថា មិនញឹកញាប់ទេ ពួកគេលេងអីផ្សេងដែរពេលខ្លះ គ្រាន់តែចង់សប្បាយបន្ទាប់ពីធ្វើការហត់ ហើយមិនមែនជួបគ្នារាល់អាទិត្យដែរ ព្រោះពេលខ្លះពួកគេ រួមទាំងនាយគឺចំណាយពេលនៅជាមួយមនុស្សជាទីស្រលាញ់ ហើយការដែលមកជុំគ្នាបែបនេះដើម្បីចំណងមិត្តភាពប៉ុណ្ណោះ ថេហ្យុង បាត់ខឹងតែក៏យល់ថាល្អដែលការជួបជុំពួកគេខុសពីប្រុសដទៃដែលនាំគ្នាផឹកស្រាស្រីញីអីបែបហ្នឹង ។
បន្ទាប់ពីដើរទិញទំនិញ ដើរញាំអីបានបន្តិចហើយ ជុងហ្គុក នាំគេទៅសណ្ឋាគារលំដាប់ អាចនិយាយបានថាអាហារទីនេះគឺថ្លៃបំផុតនៅសេអ៊ូល គឺសម្រាប់ អ្នកចាញ់ប៉ាវពួកគេមកញាំអីទីនេះ ជុំគ្នាមិនបានយូរ ដូចកាលពីពេលពួកគេនៅសេអ៊ូលទេ ព្រោះត្រូវត្រលប់ទៅវិញស្អែកធ្វើការរៀងខ្លួន ជុងហ្គុក បានកក់សំបុត្រយន្តហោះតាំងពីថ្ងៃរួចហើយក៏នាំគ្នាត្រលប់មកប៊ូសានវិញ ។
ត្រលប់មកវិញ ថេហ្យុង ចាប់ផ្តើមមិនស្រួលខ្លួន អាកាសធាតុត្រជាក់ផងលាយឡំនិងសុខភាពគេចុះ ខ្សោយជាងមុនផង ថេហ្យុង ចាប់ផ្តើមឈឺក្បាលក្តៅខ្លួនគ្រុនផ្តាសាយថ្នាក់បញ្ជូនទៅមន្ទីរពេទ្យ ពេលត្រលប់មកវិញដាក់សារ៉ូមបន្ថែមនៅផ្ទះទៀត ។
"ទីងទឹង"
សម្លេងកណ្តឹងបន្លឺឡើង ជុងហ្គុក រហ័សដើរចេញពីចង្គ្រានបាយទៅបើកទ្វារ បើទោះ ថេហ្យុង នៅអង្គុយលើសាឡុងតែដៃគេជាប់សារ៉ូមនៅឡើយ ។
"បងប្រុស!!"
"ជុងយ៉ូ? មកតែឯងទេ?" ជុងហ្គុក ទាញទ្វារអោយធំ អោយកម្លោះតូចចូលមកជាមួយកូនចៅកាន់កេះផ្លែឈើមកជាមួយផង ។
"ម៉ាក់ផ្ញើរមកអោយបងថ្លៃ រួចហើយទៅវិញមុនទៅ ខ្ញុំនៅទីនេះចាំម៉ាក់មកទទួល" ជុងយ៉ូ
"បាទ អ្នកប្រុសតូច" នាយជាកូនចៅទុកកេះផ្លែឈើ នៅលើតុអាហារហើយក៏ត្រលប់ទៅវិញមុនតាមបញ្ជា។
"ម៉ាក់ទៅណា?" ជុងហ្គុក នៅតែបន្តសួរអ្នកជាប្អូនមិនទាន់ឆ្លើយតបនិងនាយសោះ ។
"ម៉ាក់ថាមានកិច្ចការ គាត់ចង់មកលេងបងប្រុសដែរ តែពេលចប់កិច្ចការនិងមកវិញជាមួយប៉ា នេះប៉ាអោយយកមកផ្ញើរបងថ្លៃ"
"មកល្អហើយ យកផ្លែឈើទៅលាងទឹកហើយយកអោយបងថ្លៃឯងញាំផង បងរង្ងាស់ស៊ុបបន្តិចទៀតសិន"
"បាទ" ជុងយ៉ូ រៀបចំយកផ្លែឈើរើសយកគ្រប់មុខដាក់មួយចានធំអោយបងថ្លៃរបស់គេ ។
"បងថ្លៃ នេះ!!!"
"អរគុណ ជុងយ៉ូ!! អង្គុយសិនមក"
"បាទ! បងថ្លៃឈឺអី? ខ្ញុំលឺម៉ាក់ថាបងថ្លៃទើបចេញពីមន្ទីរពេទ្យទៀត លឺម៉ាក់ថាបងថ្លៃឈឺរហូត"
"ផ្កាសាយ តែមិនអីទេ អង្គុយឆ្ងាយបែបនេះមិនឆ្លងទេ"
"បងថ្លៃឯងឈឺ ព្រោះតែកំពុងមានក្មួយរបស់ឯងហ្នឹងហើយ" ជុងហ្គុក ចូលមកអង្គុយជិតប្អូន ។
"អា៎? បងថ្លែមានកូនមែន? បងថ្លៃមានកូនបានដែរ?"
"ព្រោះបងថ្លៃឯងជាប្រពន្ធបងហ្នឹងហើយ" ជុងហ្គុក
"តែលោកគ្រូថាមនុស្សស្រីទើបមានកូនបាន"
"តែបើយើងមានលុយច្រើនហើយនោះ យើងចង់អោយមនុស្សស្រី ឬមនុស្សប្រុសមានកូនក៏បាន ឯងនៅមិនទាន់រៀនដល់នៅឡើយទេ" ជុងហ្គុក
"អូ៎...បងថ្លៃ! ក្មួយខ្ញុំប្រុសឬស្រី?"
"ឯងចង់បានប្រុស ឬ ស្រី?" ថេហ្យុង
"ចង់បានប្រុស!! ដោយសារខ្ញុំជាកូនពៅ ខ្ញុំចង់ជូនប្អូនទៅរៀនដូចបងប្រុសដែរ ចង់ការពារប្អូន ចង់ពូកែ ដូចបងប្រុសដែលអាចជួយខ្ញុំបានគ្រប់ពេល"
"ចុះបើបានស្រី គិតយ៉ាងម៉េច?" ថេហ្យុង
"ស្រីក៏បានដែរ ខ្ញុំនិងការពារនាង"
"ក្បាលបុិនមេដៃទេ" ជុងហ្គុក ញ៉ោះដាក់នាយជាប្អូន ភ្លេចៗខ្លួនកម្លោះស្តូកឥឡូវហើយប្អូនពៅរបស់នាយ ។
"បងនេះ" ថេហ្យុង សម្លក់សម្លឹងនាយជាប្តីមកញ៉ោះ ប្អូនរហូត ឯអ្នកជាប្អួនបានបងថ្លៃកាន់ជើងក៏ធ្វើមុខឌឺដាក់វិញ ។
"ញាំបាយជាមួយបងអត់? ទៅរៀបចំទៅ" ជុងហ្គុក
"បាទ!! តាមពិតទៅខ្ញុំចង់មកញាំបាយទីនេះ ម្សិលមិញខ្ញុំបានសាកញាំម្ហូបដែលមេផ្ទះធ្បើហើយវាមិនឆ្ងាញ់ទេ ខ្ញុំបានញាំមីព្រោះគ្មានអ្នកណានៅផ្ទះម្នាក់សោះ"
"ថ្ងៃក្រោយទូរស័ព្ទមកបង ជុងយ៉ូ ហា៎ បងនិងធ្វើអោយញាំ" ថេហ្យុង
"ខ្ញុំអាចមកទីនេះ? លោកប៉ាមិនអនុញាតិអោយខ្ញុំប្រើទូរសព្ទ័នៅឡើយទេ"
"ចាំគេរៀនថ្នាក់ទី 9" ជុងហ្គុក
"មិនអីទេ អោយអ្នកផ្ទះទូរស័ព្ទមក ឬអ្នកនៅហាង កូនចៅ អ្នកបើកឡានទូរស័ព្ទមកបានទាំងអស់" ថេហ្យុង រៀបរាប់អោយអស់អ្នកជុំវិញខ្លួនតែម្តងទៅ ។
"បងថ្លៃល្អជាងគេ"
"ចុះបង?"
"បងប្រុស? មិនដឹងដែរ"
"អាល្អិតនេះ" ជុងហ្គុក ធ្វើជាសម្លក់និងដេញអ្នកជាប្អូនទៅរៀបចំតុអាហារញាំជុំគ្នា បន្ទាប់មកដល់យប់បន្តិចទើបប៉ាម៉ាក់របស់នាយមកដល់ ស្អែកនេះគាត់នាំ ថេហ្យុង ទៅដើរទិញរបស់ចាំបាច់ ។
ថេហ្យុង មិនបានទំនេរពេញមួយថ្ងៃនោះទេ គេជួយធ្វើការ ជុងហ្គុក ការងារងាយៗគ្រាន់តែដើរយកលុយថ្លៃជួលតាមកន្លែង ប្រមូលលុយបាន ជុងហ្គុក អោយគេទុកលុយទាំងអស់នោះសម្រាប់ខ្លួនឯងថាចង់ទិញអ្វីក៏អោយយកលុយទៅប្រើចុះ បន្ថែមពីនោះ គេនៅជាមួយ ជុងហ្គុក សឹងតែគ្រប់វិនាទីទៅហើយ។
រហូតដល់ថ្ងៃកំណត់គ្រប់ខែហើយក៏ដល់កំណត់គ្រប់ថ្ងៃម្នាក់ៗអង្គុយរង់ចាំទាំងចិត្តមិនស្ងប់ មានទាំងភ័យព្រួយបារម្ភទាំងអស់ ប៉ុន្តែពេលនេះគឺបានឆ្លងផុតហើយ ។
"អបអរសាទរលោកប៉ា ទទួលបានកូនប្រុស"
៊
"អរគុណព្រះ អរគុណអ្នកគ្រូពេទ្យ អរគុណគ្រប់គ្នា" ជុងហ្គុក បន្លឺឡើងទាំងក្តីរំភើប ។
"ជាតួនាទីស្រាប់ទៅហើយ លោកអាចមកមើលកូនបានចា៎"
"ចុះភរិយាខ្ញុំ?"
"ផុតគ្រោះថ្នាក់ហើយ រង់ចាំអោយអស់ជាតិថ្នាំនិងដឹងខ្លួនវិញហើយ"
"តោះយើងទៅរកចៅ" អ្នកស្រីចន នាំដំណើរទៅមុន ជុងហ្គុក ទៅមើលភរិយាជាមុនហើយម៉ាក់របស់នាយនិងបីកូននាយទៅតាមក្រោយ ។
"អូនសម្លាញ់ អរគុណណាស់" ជុងហ្គុក មកថើបអ្នកដែលសន្លប់ស្តូកជាច្រើនដង ជាមួយអារម្មណ៍រំភើបបំផុត ។
"អុីអាន់...នេះ" អ្នកស្រីចន បីកូនមកដល់អោយទៅនាយបីត្រកង ទីបំផុតការរង់ចាំរយៈពេលច្រើនខែក៏បានមកដល់ ។
"កូនសម្លាញ់...មុខគួរអោយស្អប់" បីកូនបណ្តើរទឹកភ្នែកហូរបណ្តើរ នាយមិនដែលគិតចាប់តាំងពីរៀបការហើយ មិនធ្លាប់និងគិតថាអាចមានកូនតាមធម្មជាតិបែបនេះ កូនរបស់ពួកគេពេលនេះបានឃើញពិភពលោកហើយ ។
គ្រប់គ្នាបានមកអបអរសាទេដល់មន្ទីរពេទ្យ ទាំងបងប្អូន និងមិត្តស្នឹតស្នាលទាំងអស់ មិនអាចបង្អង់ទេ ម្នាក់ៗម្តងការស្រលាញ់ និងភាពកក់ក្តៅអោយទៅគេ ជាពិសេសតែម្តង ។
សម្រាកនៅមន្ទីរពេទ្យប៉ុន្មានថ្ងៃពួកគេបានត្រលប់មកផ្ទះវិញថែមទាំងមានជួលអ្នកមើលថែក្មេងមកម្នាក់ទៀតផង ។
កូនប្រុសរបស់ពួកគេឈ្មោះថា ចន យ៉ូជុង មានសុខភាពល្អនិងរឹងមាំណាស់ បើទោះជាមានអ្នកមើលថែប៉ុន្តែនៅតែជា ជុងហ្គុក ដែលអាចធ្វើអោយគេគេងលក់បាន បន្ថែមនៅពេលយប់ជ្រៅនាយក៏ជាអ្នកងើបមកបីកូនអោយគេងវិញដូចគ្នា ដូច្នេះកូនមួយនេះតាមនាយជាង ថេហ្យុង ទៅទៀត ។
នៅពេលដែលកូនប្រុសរបស់ពួកគេអាយុបាន 2ខែក៏ត្រូវចូលរួមមង្គលការរបស់ ជុងអុីល មកដល់ទីនោះ ម្នាក់ៗខ្នាញ់និងកូនកម្លោះតូចនេះជាខ្លាំង ដាក់ពីដៃម្នាក់ទៅដៃម្នាក់ ហើយជាពិសេសគឺលោកយាយតែម្តងពរជាប់ដៃ ទាស់តែគេយំពេលមានមនុស្សប្លែកមុខច្រើន ជុងហ្គុក បីគេមកអង្គុយនៅកៀនបន្តិចស្ងាត់និងសូវថ្លង់រំខាន ។
"កូនប៉ា" មីនយូ មកដល់ក៏មករកមុនគេតែម្តងថែមទាំងលើកបីទៀតផង នាយខ្នាញ់ចង់បានមួយដែរ មិនដឹងជាបានឬអត់ទេ?
"ទើបមកដល់មែន!?" ជុងហ្គុក
"អឹម!! នៅបង្ហើយការងារ" មីនយូ
"លោកប្រធានល្អពិតមែន"
"ចុះ ថេហ្យុង-ហ្យុង វិញនោះ លោកចន?" សុឺងខ្វាន់
"នៅជាមួយលោកយាយដេហ្គូ គាត់មកដល់ពេលរសៀលនេះទៅហើយទើបខ្ញុំអោយគេទៅ មើលទៅដូចជានឹកលោកយាយណាស់" ជុងហ្គុក
"និយាយអញ្ចឹង...ទៅរកលោកយាយសិន" មីនយូ
"បង...អោយខ្ញុំបីក្មួយតិច" សុឺងខ្វាន់
"ទៅជាមួយគ្នាអត់?"
"អត់ទេ បងទៅៗ"
"នេះ...បងទៅមួយភ្លេតទេ" មីនយូ អោយក្មួយទៅ សុឺងខ្វាន់បានបីបន្តិច ដោយមានក្បាលបឺតទឹកដោះគោជាប់មាត់ក្មេងមិនយំនោះទេ ។
"សុំផ្ញើរបន្តិចណា៎" ជុងហ្គុក ងើបទៅមានធុរៈហើយនាយក៏ហៅ ថេហ្យុង អោយមកមើលកូនផងខ្លាចនៅជាមួយគេមិនបានយូរអាចនិងយំបាន ។
ចប់កម្មវិធីមិនទាន់នាយត្រូវរ៉ូតរះត្រលប់មកវិញនាំកូនគេងផង តែដោយសារកម្មវិធីប្អូនស្រី ថេហ្យុង ក៏ដេញអោយនាយត្រលប់ទៅវិញរហូតដល់ម៉ោង 2អធ្រាតឯណោះទើបមកវិញ មកដល់ក៏ឃើញ ថេហ្យុង នៅបីកូនដើរពេញបន្ទប់នៅឡើយ ។
"អូនសម្លាញ់? មិនទាន់គេងទេ?"
"ភ្ញាក់មិញនេះដោយសារ យ៉ូជុង យំទើបអូនបីអោយគេគេងវិញ"
"សម្រាកទៅយប់ណាស់ហើយ បងគេយំចាំបងមើលគេម្តង"
"បងទៅងូតទឹកសិនទៅ"
"បាទ..." ជុងហ្គុក បង្អួសទៅបន្ទប់ទឹកមិនហ៊ានថើបក៏ព្រោះតែខ្លាចជាប់ក្លិនសូរ៉ាទៅលើនាយតូចជាប្រពន្ធ។
បន្ទាប់ពី 3ឆ្នាំដែលគេបានមើលថែកូនយ៉ាងល្អ កូនអាយុ 3ឆ្នាំរបស់គេធំធាត់និងវ័យឆ្លាត តែរឿងក្បាលខូចច្បាស់ជាកាត់ទៅរក ជុងហ្កុក ហើយ ។
"ប៉ាៗ ប៉ាៗ ប៉ាៗ" សម្លេងហៅម្តងៗ អោយតែឃើញអ្នកណាកំពុងរវល់គេនិងហៅបែបនេះ ។
"បាទ កូន..." ថេហ្យុង
"ប៉ាៗ ទៅប៉ាធំ"
"ប៉ាធ្វើម្ហូបសិន"
"បាទ" បន្ទាប់ពីបានឆ្លើយឆ្លងជាមួយប៉ាគេហើយ គេក៏រត់មកលេងវិញ សូមប្រាប់ថារបស់លេងពេញផ្ទះព្រោះអោយតែមានអ្នកណាមកលេងតែងតែយករបស់លេងមកជាមួយ ពិសេសគឺលោកតារបស់គេនេះហើយ ។
"ប៉ាៗ ប៉ាៗ ប៉ាៗ"
"បាទៗ កូន"
"ប៉ាធំមកអត់?"
"មកឥឡូវហើយ ថ្ងៃនេះទៅផ្ទះលោកតាទួតណា៎"
"ទៅដាំលែមែន?" (ដាំបន្លែ)
"កូនចង់ដាំអី?"
"ចង់ដាំកាលុត"
"ហាស?"
"កាលុត"
"កាលុត? អា៎ ការ៉ុត? ហេតុអី?"
"អូនទៅលេងអានេះវិញ Weee" មិនតបជាមួយអ្នកជាឪពុកទេ គេរត់ទៅឡើងលើកូនឡានបើកពេញផ្ទះ បើមានអ្នកនៅជាមួយគេបានត្រឹមតែតាមចាប់តែ យ៉ូជុង រត់មកនិយាយជាមួយតែប៉ារបស់គេទេ។
"បងមកវិញហើយ" ជុងហ្គុក មកដល់ហួសទៅរកភរិយាដែលនៅចង្គ្ត្រានបាយឯណោះ ថើបនាយតូចខ្សឺតៗស្រាប់តែមានអ្វីមកតោងជើង ។
"ប៉ាធំ"
"អីយ៉ាស់ ស្អីគេហ្នឹង?"
"អត់ឃើញអូនទេ?"
"ឯណា? កូនអ្នកណាហ្នឹង?"
"ហុឺ...កូនប៉ាធំហ្នឹង យ៉ាប់មែន" នាយតូចធ្វើជាង៉ង៉ក់ ងើបចេញពីអោបជើងនាយមកឈរច្រត់ចង្កេះដាក់ដូចមនុស្សធំ ។
"កូនប៉ាហាសហ្មឹង?"
"បាទ..."
"ឈ្មោះអី?"
"មោះ... ចន យ៉ូជុង"
"ហាក៎...កូនប៉ាពិតមែនតើនៀក កូនមាស កូនពេជ្រ" ជុងហ្គុក ខ្នក់ខ្នាញ់ លើកពរកូនសាច់សរថ្លោះនាយឡើងរត់ពេញផ្ទះ ។
"ហាសហា៎ ប៉ាៗជួយហង"
"មិនអោយជួយទេ ប៉ានិងសុីពោះ កូនកាម៉ាប់ៗ"
"អត់សុីពោះទេ ជួយអូនហង ជួយហង ប៉ាៗ"
"បងអត់ហត់ទេ? មកវិញប្រឡែងនិងកូនទៀត?"
"ចុះអូនវិញ ហត់ឬអត់? បងដឹងថាមើលកូនមិនស្រួលទេ បងនៅកន្លែងធ្វើការអង្គុយស្ងៀមៗគ្រាន់តែនឹកដល់អូននិងកូនបងបាត់ហត់អស់ហើយ"
"អូនមិនហត់ប៉ុន្មានទេ អូនបានរំង្ងាស់ស៊ុបគោយកទៅអោយលោកយាយ និងនាំកូនបងទៅលេងដីផង" ថេហ្យុង
"ប៉ាធំ អូនទៅដាំកាលុត" យ៉ូជុង
"ដាំអីគេ? កាលិត?"
"កាលុត"
"កាលិត?"
"ហុឺប៉ាហ្អ៎ ថាកាលិតធើអី? កាលុត!!!"
"អីគេអូន? បកប្រែផង"
"គេថាចង់ដាំការ៉ុត" ថេហ្យុង
"ហា៎....ដាំការ៉ុត?"
"បាទប៉ាៗ ដូចប៉ាៗអោយកូនមើលហ្អ៎ មើលយប់មិញហ្អ៎..." យ៉ូជុង
"បងអោយកូនមើលទូរទស្សន៍?" ថេហ្យុង
"គេចូលចិត្តមើលណាស់ ចាំប៉ាជូនទៅដាំបន្លែនៅផ្ទះលោកតាទួត"
"យេ៉..." យ៉ូជុង ហក់អោបករអ្នកជាឪពុកសឹងតែដួលទៅហើយ កូនរបស់នាយមានសាច់ឡើងត្រលុកត្រលន់ម៉ាប់ៗតែម្តង ។
អោយតែបាននាំមកផ្ទះលោកយាយលោកតាទួត បានដៃសម្រូតចុះរត់លេងពេញវាលសួរបន្លែនៅទីនេះហើយ បើមកចំពេលលោកតាទួតកំពុងតែបណ្តុះបន្លែវិញបែកភក់នៅហ្នឹងតែម្តង ។
"ប៉ាៗ កូវ...កូវៗ ហា៎...ជួយហង កូវៗ" លេងសុខៗ ស្រាប់តែស្រែកចាច ជុងហ្គុក ស្ទុះទៅមើលសឹងមិនចង់ទាន់ ទៅមើលមុខស្រែកឡើងក្រហមមុខអស់ទៅហើយ ជាក្មេងប្រុសមែនតែសត្វល្អិតខ្លាចទាំងអស់ ។
"ឯណាៗ កូន?"
"នោះ កូវ ហ្អ៎ ប៉ាៗ"
"បានហើយ ប៉ាចាប់ចេញហើយលេងទៀតទៅ"
"ឈប់លេងហ្អៃ..."
"លេងទៀតទៅហី?"
"អត់!!!" យ៉ូជុង ឆ្លើយទាំងពេបមាត់លើកដៃអោយនាយលើកពរនាំមកងូតទឹកសម្អាតដីចេញពីខ្លួនប្រាណ លេងដីឡើងដល់ក្បាលឯណោះ ។
"ចាំអូនងូតទឹកអោយគេវិញ" ថេហ្យុង នាំកូនទៅខាងក្នុង មានកូនតូចទៅណាម្តងៗ វិចសម្ពាយគ្រប់សព្វ ទម្រាំមកដល់បានលេងមួយសន្ទុះមេឃក៏ទម្លាក់ពន្លឺទៅហើយ ។
"យ៉ូជុង ធំណាស់ណាហើយ ពេលណាចូលរៀន?" លោកយាយ
"ខែក្រោយនេះគ្រប់ 3ខួបកន្លះនិងយកទៅហើយលោកយាយ ចុះលោកយាយ? កាន់តែចាស់ទៅហើយ លោកយាយទៅរស់នៅផ្ទះធំវិញទៅ បើលោកយាយខ្លាចអប្សុក ខ្ញុំប្រាប់ប៉ាអោយរៀបចំដីខាងក្រោយអោយលោកយាយ វានៅធំណាស់"
"តែយាយនិងតា នៅទីនេះសប្បាយចិត្តណាស់"
"គួរតែអោយកូនចៅបានមើលថែផ្ទាល់និងភ្នែក កូនចៅចង់អោយលោកយាយនិងលោកតាសុខ ស្រួលជាងនេះ យប់ប្រលប់ឈឺថ្កាត់មានអ្នកចាំមើលខុសត្រូវនោះអី"
"យាយមិនដឹងទេ"
"ខ្ញុំនិងអោយលោកប៉ាមកទទួល" ជុងហ្គុក ញញឹមទៅកាន់ គាត់ពីរនាក់ប្តីប្រពន្ធរស់នៅទីនេះត្បិតថាផ្ទះតូចតែក្មុងផ្ទះមានសព្វមួយរយមុខមិនមានខ្វះខាតអ្វីទេ ពួកគាត់ចង់រស់នៅជីវិតបែបនេះបានជាហៅទៅរស់នៅផ្ទះធំជាមួយមិនព្រមទៅតាំងទីចៅនៅតូច ឥឡូវមានចៅទួតមកទៀតទៅហើយ ។
"បង!! ទៅវិញឥឡូវបានអត់? អូនស្រាប់តែឈឺក្បាល វិលៗយ៉ាងម៉េចមិនដឹង?" ថេហ្យុង កាន់ដៃកូនសំណព្វចេញពីក្នុងផ្ទះមកវិញ មុខឡើងស្លេក ។
"កើតអីខ្លាំងអត់?"
"មិនដឹងទេ"
"អញ្ចឹងតោះ!! លោកយាយ លោកតា ខ្ញុំអោយប៉ាមកទទួលស្អែកនេះ ខ្ញុំទៅសិនហើយ" ជុងហ្គុក ប្រាប់លា ថេហ្យុង ក៏អោនលាទៅវិញដូចគ្នា ។
To be continued...
You are reading the story above: TeenFic.Net