ភាគទី34 : ចុះអេតាសុីវិល

Background color
Font
Font size
Line height

     ព្រឹកប្រលឹមថ្ងៃបន្ទាប់ ពួកគេបានភ្ញាក់មកដើម្បីទៅមើលព្រះអាទិត្យរះនៅលើភ្នំ យ៉ុងហ៊ុន ជាអ្នកនាំពួកគេទៅ ចុះមកវិញរៀបចំសម្រាប់អាហារពេលព្រឹក ពួកគេបានឆុងមីញាំជុំគ្នា សូម្បីតែមីឆុងក៏ឆ្ងាញ់ដែរ ។

    បន្ទាប់ពីនោះពួកគេរៀបចំខ្លួនទៅថតរូបនៅកន្លែងទឹកជ្រោះ ហើយឡើងភ្នំបានបន្តិចមើលទឹកសមុទ្រផង ទីនេះស្អាតអាចនិយាយបានថាមិនខកបំណងទេ មកលើកនេះ ណាមួយមានអ្នកជំនាញបោះតង់មក ជាមួយ ពួកគេមិនពិបាកនោះឡើយ ។

    ថ្ងៃបន្តិចចុះមកវិញរៀបចំរើសម្អាតកន្លែងបោះតង់ ពួកគេដើម្បីត្រលប់ទៅវិញ ពួកគេចេញទៅពេលថ្ងៃ តែ ជុងហ្គុក និង ថេហ្យុង ទៅក្រោយគេព្រោះនាយនិងនាំ ថេហ្យុង ដើរលេងនៅលើកោះសិន ទៅលេងទឹកសមុទ្រ និងដើរលេងតាមតំបន់ណាពេញនិយម រហូតដល់យប់ទើបទៅដល់ប៊ូសានវិញ ។

"នៅសល់ថ្ងៃសម្រាកពីរថ្ងៃទៀត ពួកយើងគួរតែធ្វើអីទៅ?" ថេហ្យុង មកដល់ផ្ទះក៏បបួលនាយរកកន្លែងដើរលេងបន្តទៀត បន្ទាប់ពីងូតទឹករួច ។

"នេះ បិទម៉ាសនេះទៅ អោយមុខអូនស្រស់ស្អាត ម៉ាសនេះបងចូលចិត្តប្រើណាស់"

"បិទអោយមក"

"បាន គេងទៅ" ជុងហ្គុក ប្រាប់អោយ ថេហ្យុង ទម្លាក់ ខ្លួនគេងលើសាឡុងដែលគេកំពុងអង្គុយនិយាយគ្នា បណ្តើរមើលរឿងភាគកូរ៉េបណ្តើរនេះ ។

"ត្រជាក់មុខណាស់"

"អូនមើលក្នុងផ្ទះយើង គួរតែដាក់អីបន្ថែមទេ?"

"ខ្ញុំគិតថាលើជញ្ជាំងដូចជាស្រឡះពេកហើយ គួរតែមានតាំងរូបខ្លះ"

"រូបថតល្អទេ?"

"រូបថតថ្ងៃរៀបការពួកយើង? ដូចជាមាននៅផ្ទះលោកយាយ ស្អែកពួកយើងទៅដេហ្គូទៅ"

"អត់ទេ! បងចង់ថតថ្មីវិញ រូបកាលនោះមិនសូវស្អាតទេ មកពីអូនឈររឹងៗដូចជាដើមឈើ"

"តែមុខរបស់ខ្ញុំស្អាត"

"បងដឹងថាអូនស្អាតហើយ តែបងចង់ថតថ្មី"

"ស្អីរបស់បង? ខ្ញុំគិតថាបងជាអ្នកដែលពូកែរកកន្លែងចាយលុយបំផុតហើយ"

"មកពីអូនមិនជួយចាយបងធ្វើអី?"

"ហុឺ? អញ្ចឹងបងមានគម្រោងធ្វើអីទៀត?"

"ថតរូប បងកក់កន្លែងថតហើយ ស្អែកនេះថតរូប ហើយក៏...ធ្វើរឿងសំខាន់ម៉្យាង បន្ទាប់មកបងជូនអូន ទៅដេហ្គូចុះ"

"តែឈប់! រឿងសំខាន់អ្វី?"

"មិនប្រាប់!! ស្អែកនិងដឹងហើយ" ជុងហ្គុក ញាក់ភ្នែកដាក់ ទុកការសង្ស័យអោយគេឆ្ងល់បានមួយយប់ដែរ។

    ឈានចូលដល់ថ្ងៃបន្ទាប់ ពួកគេចេញទៅកន្លែងថតនៅម៉ោង 10ព្រឹក ថតនៅសួនធំមួយកន្លែង ហើយការដេគ័រគឺបានរៀបរយហើយ ជុងអុីល ក៏មកជួយដែរ មើលការខុសត្រូវទីនោះពេលដែលពួកគេចូលថតរូប ។

"ទីនេះស្អាតណាស់ នេះបងធ្វើអីក៏មិនប្រាប់ខ្ញុំដែរ?"

"ចុះពេញចិត្តទេ? បន្ទាប់ពីថ្ងៃនេះទៅ បងនិងនិយាយគ្រប់យ៉ាងប្រាប់ទៅអូន មិនលាក់បាំងទៀតទេ"

"ពិតមែន?"

"អឹម!! បងនិយាយហើយអូនចាំតែមើលចុះ"

"លោកចន មកហើយហេស? ខាងនេះចា៎ ឈុតត្រៀមរួចអស់ហើយ" ក្រុមការងារមកហៅពួកគេទៅរៀបចំខ្លួនដើម្បីចូលថត ។

    ឈុតដែលពួកគេប្រើជាឈុតសរ អាវសាច់ក្រណាត់ស្តើងៗទន់ៗជាមួយខោសរដូចគ្នា បែបមើលមកដូច ស្រម៉ៃ ចាំងៗបែប angel លាយឡំជាមួយស្បៃ background ជាដើមឈើនិងផ្ការ សាកសមនិង សម្រស់ស្អាតទាំងព្រម ទាំងគូរ រូបភាពចេញមកស្អាត និងរស់រវើក ទាំងអោប ទាំងថើប ជាមួយភាពស្នឹតស្នាលខ្លាំង ពិតជាសមឥតខ្ចោះ ។

"រូបស្អាតៗណាស់ បងប្រុស យកមួយផ្ទាំងទុកនៅផ្ទះទៅ ខ្ញុំជាអ្នករើស" ជុងអុីល

"អឹម រើសមួយទៅ បងចូលថតម្តងទៀតសិន ថេហ៍ មកនេះ"

"ហា? អត់ទាន់ហើយទេ? ក្តៅណាស់"

"មួយនេះចុងក្រោយហើយ ចូលមក" ជុងហ្គុក នាំគេ មកកន្លែងដែលរៀបចំមានតុមួយ កៅអីពីរសម្រាប់ពួកគេ ខាងក្រោយខ្នងលម្អរដោយផ្កាជាច្រើន ត្រង់នេះ ថេហ្យុង មានពាក់ម្កុដផ្កាដែលលាយស្បៃដូចកូនក្រមុំ ។

"នេះចា៎" ក្រុមការងារ យកក្រដាសនិងបុិចមកអោយ ជាអេតាសុីវិលដែលនាយបានត្រៀម ។

"អូ៎? អេតាសុីវិល?" ថេហ្យុង ធ្វើមុខភ្ញាក់ផ្អើល មែនហើយពួកគេរៀបការបានមួយខែហើយតែមិនទាន់ចុះអេតាសុីវិលនៅឡើយ មូលហេតុក៏ព្រោះ...

"ពួកយើងមិនទាន់ចុះអេតាសុីវិលទេ កាលនោះបងមិនទាន់អោយចុះ ព្រោះគិតថាបើនៅជាមួយគ្នាមិនបានក្នុងរយៈពេលមួយខែ យើងនិងមិនពិបាកបែកគ្នានោះអី ថ្ងៃនេះមួយខែមុនយើងរៀបការ បងជ្រើសថ្ងៃនេះដើម្បីបញ្ជាក់ថាពួកយើងជាគ្រួសារពេញសិទ្ធិ យល់ព្រមទេ?"

"អឹម...រំភើបណាស់" ថេហ្យុង ស្តាប់នាយនិយាយឡើងហូរទឹកភ្នែកតែក៏សើចបន្លំ ក្រុមការងារ យកក្រដាសមកអោយ ជុងហ្គុក ជូតទឹកភ្នែកអោយ ថេហ្យុង គ្រប់កាយវិការត្រូវបានថតទាំងអស់ ។

    ជុងហ្គុក សុីញ៉េមុន ថេហ្យុង ក៏សុីញ៉េរតាមក្រោយ ពួកគេកាន់ក្រដាសអេតាសុីវិលបង្ហាញគ្រប់គ្នា និងថតរូបនេះទុកដូចគ្នា ហើយការថតក៏បានបញ្ចប់ ដល់ថ្ងៃរសៀល ពួកគេក៏នាំគ្នាទៅញាំបាយថ្ងៃជុំគ្នា ជាមួយក្រុមការងារជាងថតផងដែរ ជុងហ្គុក ជាអ្នកប៉ាវគ្រប់គ្នា ក្រុមថតនេះគ្រួសារនាយថតជាប្រចាំហើយ ថតរូបជុំគ្រួសារ ឬុមានកម្មវិធីអ្វីក៏ហៅពួកគេដែរ ហើយ យ៉ុងហ៊ុន បានកក់សម្រាប់ថ្ងៃភ្ជាប់ពាក្យរបស់នាយនិង ជុងអុីល ឆាប់ៗនេះដែរ ។

     ចេញពីញាំបាយមកហាងម៉ាក់របស់នាយវិញ ចំណែក ជុងអុីល ទៅធ្វើកិច្ចការរបស់នាងបន្តជាមួយ យ៉ុនហ៊ុន ។

"ចង់ទៅណាទៀតទេ?"

"បងថាជូនខ្ញុំទៅចំការប៉ាក្មេកនោះអី? ទាន់ទំនេរមែនទេ?"

"បងភ្លេច! ទៅឥឡូវក៏បាន"

"អឹម!! តែរកអីផឹកសិន អេ...នោះគឺ...មីនយូហ្យុង?" ថេហ្យុង ឃើញពីក្រោយតែគិតថានាយព្រោះបងប្រុស គេ ច្បាស់ជាស្គាល់ ។

"គីម មីនយូ?" ជុងហ្គុក ហៅអោយនាក់អង្គុយបែរខ្នងនោះបែរមក ។

"អា៎...មកហើយហេស? យើងអង្គុយចាំ 20នាទីហើយ ទើបមកពីណា?" មីនយូ

"មកពីចុះអេតាសុីវិល" ជុងហ្គុក

"ស្អី? ទើបតែចុះទេ? ហើយថ្ងៃសម្រាកហ្នឹងគេធ្វើការអោយឯងដែរ?" មីនយូ

"យើងអោយគេសុីញ៉េរដឹងលឺរួចហើយ គ្មានបញ្ហាទេ ចុះឯងមកពីពេលណា? មកតែឯងទេ?" ជុងហ្គុក

"មែនហើយ បងប្រុសមកដើរលេងមែនទេ?" ថេហ្យុង

"មកធ្វើការ ជិះឡានមកទើបតែមកដល់ហៅអីញាំមិនទាន់បានផង មកម្នាក់ឯងទេ" មីនយូ

"របស់លោកបានហើយ" អ៊ុនជូ

"បងស្រី អ៊ុនជូ ដាក់បែបនេះអោយខ្ញុំពីរកែវផង" ថេហ្យុង

"ចា៎ អ្នកប្រុស"

"អូ៎...ឯងមកធ្វើការអីទីនេះ?" ជុងហ្គុក ចាប់ផ្តើមសួរនាំពួកគេអង្គុយជាមួយគ្នា ។

"ទម្រាំនិងរកអ្នកថ្មីបានទើបយើងអាចដកខ្លួនពីទីនោះបាន គម្រោងសាងសងនោះយើងស្នើរអោយអ្នក ដែលយើងស្គាល់គេមានបទពិសោធន៍ល្អណាស់ ខាតពេលតិចតួច ត្រូវចុះមកមើលទីនេះ នឹកឃើញថា ថ្ងៃសម្រាកមកអោយហើយ ស្អែកពួកនោះមកតាមក្រោយ សុឺងឆូល ក៏មកដែរ មកលេងទីនេះម្តងកុំអោយឯងពិបាកឡើងទៅ សេអ៊ូល រហូត"

"បងប្រុស មកនិងមកកាន់គម្រោងសាងសង់នៅទីនេះមែនទេ?"

"អឹម!! មានក្រុមហ៊ុន 2 បានស្នើរមក ស្អែកនេះជួប ប្រធានគេម្នាក់ និង ដើមសប្តាហ៍ម្នាក់ទៀតហើយបងនិងពិចារណាថាយបមួយណា"

"មិនមែនឯងមកតាមមើលប្អូនមែនទេ?" ជុងហ្គុក

"មែនទេដឹង? ឯងចេះតែយកប្អូនយើងមកឆ្ងាយបែប នេះយើងក៏ចេះបារម្ភដែរ"

"ឯងបារម្ភអី មើលតែមុខទៅដឹងហើយថាសុខទុក្ខ បែបណានោះ?"

"មែនហើយ សុឺងឆូល បានកក់កន្លែងហើយ នៅដេហ្គូ ទៅបានអត់ ស្អែកហ្នឹង"

"ស្អែកយើងជូន ថេហ៍ ទៅដេហ្គូ ល្មម"

"ណាត់គ្នាទៅណា?" ថេហ្យុង លឺបែបនេះគ្មានទៅចង់ដឹងអីណាស់ណាទេ តែចង់ទៅតាមច្រើនជាង ។

"ពួកយើងជួបជុំគ្នាធម្មតាទេ ម៉េចៗគេងទីនោះក៏បានដែរ ថ្ងៃអាទិត្យសោះ យើងចង់នៅលេងលោកយាយផង ខានទៅយូរហើយ"

"ស្អែកទៅជាមួយគ្នាទៅបងប្រុស"

"ក៏បាន ប៉ុន្តែ ថ្ងៃបន្តិចបានទៅបាន បងជួបគេសិន"

"ពេលណាក៏បាន ខ្ញុំមិនមានការអ្វីផង"

"មែនហើយ គីម មីនយូហា៎ ទៅចំការជាមួយគ្នាទេ? យើងកំពុងថានាំ ថេហ៍ ទៅលេងចំការ" ជុងហ្គុក

"អឺ ល្អតើ!! កំពុងចង់រកកន្លែងត្រជាក់ដេកលេងផង ទៅឥឡូវ? ទុកឡានទីនេះបានអត់?"

"ទុកទីនេះហើយ ល្ងាចមកវិញ" ជុងហ្គុក

"តោះ!!" មីនយូ ក៏ទៅជាមួយពួកគេដែរ ពីមុន នាយទៅដេហ្គូធ្លាប់ហួសមកប៊ូសាននេះហើយ ជុងហ្គុក នាំទៅលេងទៅនោះរហូត វាធំហើយមានផ្លែឈើច្រើនមុខណាស់ មានរោងអង្គុយលេងធំត្រជាក់ មានបង់អង្គុយ មានគ្រែឈើ និងមានអង្រឹងទៀត មីនយូ ចូលចិត្តគេងទីនោះត្រជាក់ៗ មានអារម្មណ៍ស្រស់ស្រាយណាស់ ។

"ធំណាស់ របស់ប៉ាក្មេកទាំងអស់?" ថេហ្យុង

"អឹម! ប៉ាកំពុងរកទិញម្តុំៗនេះបន្ថែម ចង់បង្កើតរោងបន្លែ ទើបគាត់អោយសហគ្រាសឡានមកបង និង ឃ្លាំងស្តុកទំនិញរបស់ ជុងយ៉ូ បងនិងកាន់រហូតគេធំអាចគ្រប់គ្រងវាបាន"

"ចុះ លី ស៊ូមី? នាងធ្វើអីនៅទីនោះ?"

"ប៉ារបស់នាងកាន់ហ៊ុនពាក់កណ្តាលទើបនាងជាអ្នកគ្រប់គ្រងទូទៅនៅទីនោះ ពិនិត្យឥវ៉ាន់ និងបញ្ជូន របាយការណ៍អោយបង ហើយកាន់បញ្ជីប្រាក់ខែកម្មករ"

"អញ្ចឹងជួបគ្នារាល់ថ្ងៃ?"

"អឹម!! ជួបរាល់ថ្ងៃ តែក្នុងម៉ោងធ្វើការទេ ពេលខ្លះក៏មិនជួបដែរ នាងទុកឯកសារអោយព្រោះបងនិងទៅយកលុយគេតាមកន្លែង"

"កុំនិយាយពីនាងអីល្អជាង បងនាំខ្ញុំដើរមើលទីនេះមក មើលទៅដូចជាមានទំពាំងបាយជូរច្រើនជាងគេ? លក់ដាច់ជាងគេមែនទេ?"

"ទំពាំងបាយជូរក្រហមសម្រាប់ផលិតស្រាទំពាំងបាយជូរ ក្រុមហ៊ុន សុឺងឆូល ជាអ្នកប្រមូលទិញ ជាស្រាផលិតក្នុងស្រុក"

"ចុះ...បងប្រុស?"

"គេងលក់ហើយ គេមិនទៅទេ តោះ" ជុងហ្គុក នាំគេដើរមើលដល់ចំការក្រូចស្អាតណាស់ ដើរមើលមិនសព្វទេវាធំណាស់ ពួកគេបេះបានផ្លែឈើខ្លះមកអង្គុយញាំភ្លាមៗនៅរោង ហើយក៏ដាស់ មីនយូ ដែរព្រោះថ្ងៃលិចហើយត្រូវត្រលប់ទៅវិញ ។

"យប់នេះគេងឯណា?" តាមផ្លូវត្រលប់មកវិញ ជុងហ្គុក ក៏សួរបណ្តើរៗទៅ រកបបួលញាំបាយជាមួយគ្នា ព្រោះគិតថា ថេហ្យុង គេចូលចិត្តនៅមានគ្នា មានអ្នកនិយាយលេងជាមួយ ។

"គេងផ្ទះឯង"

"ស្អីគេ? និយាយមែន?"

"អឹម និយាយមែន!! គេងផ្ទះឯង យើងគ្មានកក់សណ្ឋាគារស្អីទេ លឺថា...ផ្ទះឯងតម្លៃ 10លាន យើងចង់គេងផ្ទះតម្លៃ 10លាន គេមិនបាន? បន្ទប់គេងតែមួយមែនទេ?"

"គេងបាន បន្ទប់គេង 2តើ អញ្ចឹងពួកយើងធ្វើអីញាំនៅផ្ទះល្អទេ?" ថេហ្យុង

"ឃើញទេ ប្អូនរបស់យើងល្អជាងឯង" មីនយូ

"ឆើស!!" ជុងហ្គុក ពេបមាត់ដាក់ធ្វើជាជ្រេញ ។

     ចូលមកដល់ក្រុងវិញនាំគ្នាទៅរកទិញសាច់បន្លែទៅផ្ទះ មីនយូ ថានាយជាអ្នកធ្វើម្ហូប អោយ ថេហ្យុង ដាំតែបាយហើយទៅងូតទឹកមុនគេទៅ ។

    ពេលមានបងប្រុសនិងប្តីអង្គុយរួមតុអាហារជាមួយ ម្នាក់ច្រណែនម្នាក់ ម្នាក់ជ្រេញម្នាក់តែពួកគេធ្វើអោយ ថេហ្យុង រីករាយណាស់ ។

    ថ្ងៃបន្ទាប់មក ពេលព្រឹកដែលនៅរង់ចាំ មីនយូ ជុងហ្គុក យកឡានដាក់លាងព្រោះម្សិលមិញបើកទៅចំការ ដាក់ឡានលាងចោលនាយនាំ ថេហ្យុង ទៅដើរទិញរបស់ផ្ញើរលោកយាយ ពូមីងៗរបស់គេផង ។

    ពួកគេទៅដល់ដេហ្គូញាំបាយថ្ងៃត្រង់នៅទីនោះហើយទើបទៅផ្ទះលោកយាយតាមក្រោយ នាយនិង មីនយូ នៅអង្គុយលេងបានបន្តិចក៏ទុក ថេហ្យុង ចោលរួចទៅបាត់ទាល់ល្ងាចមកវិញម្នាក់ឯងទៀតព្រោះ មីនយូ ចូលលេងផ្ទះលោកយាយនាយហើយ និងដើរមកតាមក្រោយ ។

    បន្ទាប់ពីធ្វើការហើយ មីនយូ ឡើងមកសេអ៊ូលវិញ ដើម្បីរៀបចំសម្លៀកបំពាក់ជាមួយឯកសារសំខាន់ៗ ត្រៀមចូលធ្វើការនៅប៊ូសាន ចំណែក ថេហ្យុង នៅធ្វើការនៅហាង ដោយសារមិនមានប្រាក់ខែសម្រាប់ ថេហ្យុង ដែលជាកូនប្រសារ គាត់បានទិញអំណោយជូនកូនប្រសាររបស់គាត់ដែរ ។

   ថេហ្យុង ធ្វើការក្មុងហាងពិតមែនតែគេគ្រាន់តែឈរ មួយកន្លែងទេ និងដើរទៅមកៗ មុខក្រោយៗ ពេលខ្លះក៏អង្គុយបូកបញ្ជីតែប៉ុណ្ណោះ ។

"ត្រូវការញាំអីដែរ?"

"ថេហ្យុង ហ្យុង?" ប្រុសម្នាក់បន្លឺឡើងមក ច្បាស់ណាស់ថាជាអ្នកស្គាល់គ្នា ។

"អូ៎?? ប៊ូ សុឺងខ្វាន់ នេះមកបានយ៉ាងម៉េច?" ថេហ្យុង ញញឹមភ្ញាក់ផ្អើល សុខៗក៏បានឃើញប្អូនរបស់គេដែលនៅស្រុកជាមួយមកទីនេះ?

"ហ្យុង ធ្វើការទីនេះហេស?"

"ញាំអីបងដាក់អោយ ទៅអង្គុយសិនទៅ"

"អង្គុយមិនបានទេ ខ្ញុំមកទិញអីអោយអ្នកធ្វើការជាមួយ គឺនេះ" សុឺងខ្វាន់ អោយក្រដាសទៅគេ ថេហ្យុង ហ៊ុចអោយបុគ្គលិកបន្ត ។

"រង់ចាំបន្តិចសិនណា ហើយទិញអោយអ្នកណាច្រើនម៉្លេះ?"

"ទិញអោយអ្នកធ្វើការជាមួយ ខ្ញុំជាបុគ្គលិកហ្វឹកហាត់ថ្មីទើបតែជាប់ចូលធ្វើការបានមួយអាទិត្យទេ លឺថាទីនេះឆ្ងាញ់ គេណែនាំអោយខ្ញុំមកទីនេះ វាក៏នៅជិតក្រុមហ៊ុនទៀងផង ដើរមកតែជាង 5នាទីទេ"

"ដើរមក?"

"បាទ! ជិតនេះឯង ហ្យុងមកធ្វើការទីនេះពីពេលណា? គ្រែងហ្យុងទៅរៀននៅសេអ៊ូល?"

"បងមិនមែនបុគ្គលិកពេញសិទ្ធទេ តែថាឯងធ្វើការងារអី?"

"នៅ Beta group ក្រុមហ៊ុនសាងសង់ធំមួយ ហ្យុង ស្គាល់ឬអត់?"

"ទីនោះមានត្រូវការបុគ្គលិកទៀតទេ? បងក៏ចង់ទៅធ្វើការដែរ"

"ខ្ញុំនិងស៊ើបអោយហ្យុង"

"នេះចា៎ បានហើយ" អ៊ុនជូ លើកមកអោយ សុឺងខ្វាន់ ត្រូវប្រញាប់ទៅវិញដែរ ។

"ហ្យុង ថ្ងៃក្រោយខ្ញុំនិងមករកនៅទីនេះ លាសិនហើយ" សុឺងខ្វាន់ ចេញទៅហើយស្រីស្អាតមួយក្រុមក៏នាំគ្នាចូលមក ។

"សូមស្វាគមន៍" អ៊ុនជូ

"ពួកឯងអង្គុយទីនេះហើយ"

"ត្រូវការញាំអីដែរ?"

"អាចហៅ គីម ថេហ្យុង មកបម្រើខ្ញុំបានទេ?" ហ្វាង យ៉េរី


To be continue...


You are reading the story above: TeenFic.Net