ភាគទី32 : ថ្ងៃដែលយ៉ាប់បំផុត

Background color
Font
Font size
Line height

    ម៉ោងសម្រាកថ្ងៃត្រង់ ជុងហ្គុក ទូរស័ព្ទអោយគេថា នាយទៅពិនិត្យឥវ៉ាន់មិនបានមកញាំបាយថ្ងៃជាមួយទេអោយគេទៅញាំបាយជាមួយប៉ាម៉ាក់ក្មេករបស់គេតែម្តងទៅ ដូចចិត្តនាយ ថេហ្យុង បានទៅញាំបាយជាមួយប៉ាម៉ាក់ក្មេករបស់គេ គេមិនមានភាពភ័យខ្លាចចំពោះពួកគេទេ សម្រាប់គេពួកគាត់ជាអ្នកដែលស្គាល់គ្នាមកយូរហើយ គេក៏អាចបង្កើតទម្លាប់ស្និទ្ធស្នាលជាមួយគ្រួសាររបស់នាយដែរ ។

     ដោយសារគេទៅញាំអីម៉ោងបុគ្គលិកសម្រាកទើប វ៉ូហាន មកមិនជួបគេនៅទីនេះ តែរសៀលបន្តិច ជុងហ្គុក បានមកដល់តែមកជាមួយ លី ស៊ូមី ឃើញបែបនេះ មនុស្សកំពុងអារម្មណ៍មិនល្អតាំងពីព្រឹកមកផងក៏ឆេះភ្លាម ។

"សួស្តី!!" មកដល់ ស៊ូមី ដែលជាអ្នកចូលមកនិយាយជាមួយគេមុន ជុងហ្គុក ដើរហួសទៅក្រោយបាត់ហើយដើម្បីលាដៃ មុននេះពួកគេជួបគ្នានៅឃ្លាំងស្តុក ទំនិញ នាងថាឡានដាក់លាងទើបសុំនាយមកជាមួយហើយប្រាប់ថាមកអង្គុយចាំទីនេះវិញ ។

"ត្រូវការញាំអីដែរ?"

"Strawberry soda"

"សូមចាំបន្តិច"

"ហេតុអីមកឈរលក់បែបនេះ?"

"ព្រោះមិនចង់ទំនេរទៅរំខានអ្នកមិនសមនិងរំខាន" ថេហ្យុង ឆ្លើយមុខស្មើព្រោះតែគេកំពុងអារម្មណ៍មិនល្អ ណាមួយគេមិនចូលចិត្តនាង ។

"មិនមែនប្រចណ្ឌទេណា? ខ្ញុំប្រាប់ហើយថាតែងតែទៅណាមកណាជាមួយគ្នាតែរហូត ពួកយើងជាមិត្តទេ"

"ចុះមកនិយាយដដែលៗធ្វើអីដែរ? ឬនាងមិនគិតថា ពាក្យសម្តីរបស់នាងអាចធ្វើអោយគ្រួសារគេមានអារម្មណ៍មិនល្អដែលទេ?"

"មិនដល់ថ្នាក់ហ្នឹងទេដឹង?"

"របស់នាងបានហើយ" ថេហ្យុង គ្រាន់តែយកវាអោយដល់ដៃនាងហើយ បែរខ្លួនដោះអាវអៀមចេញទាំងមុខស្មើ តើហេតុអីថ្ងៃនេះជួបតែមនុស្សរំខានផ្លូវចិត្តយ៉ាងអញ្ចឹង?

"អាធ្យាស្រ័យផងអ្នកនាង លី!" បុគ្គលិកដែលនៅមើល ថេហ្យុង និយាយគួរសមដាក់នាង ស៊ូមី គ្រាន់តែញញឹមហើយក៏ដើរទៅអង្គុយម្នាក់ឯង ។

    ថេហ្យុង ដើរចេញទាំងមុខក្រញ៉ួវចំពេលដែល ជុងហ្គុក មកវិញល្មម ។

"អូនសម្លាញ់?" ជុងហ្គុក ខំហៅតែគេធ្វើមិនខ្វល់ជាមួយនាយ តើកើតអ្វីសុខៗ ឬមួយខឹងនាយមកជាមួយ ស៊ូមី? មិនគួរណាខឹងថ្នាក់អត់និយាយរក?

"ថេហ៍..." សម្លេងហៅបន្តនិងចូលទៅក្នុងវិញតាម ព្រោះ ថេហ្យុង ចូលទៅក្នុងទៅបន្ទប់ទឹកដើម្បីប្តូរអាវធ្វើការនេះចេញវិញ ហើយក៏ឃើញចេញមកជាមួយគ្នា ។

"កើតអី? ហត់មែនទេ? ថ្ងៃនេះធ្វើការផង? ភ្ញៀវច្រើនអត់ មិនស្រួលខ្លួន? ខឹងអ្នកណា ម្នាក់ណា? បងប្រាប់ មើលកើតអី?"

"ញាំអីអត់?" ថេហ្យុង សួរនាយវិញ ខ្ជិលនិងស្តាប់នាយនិយាយច្រើន មនុស្សអារម្មណ៍មិនល្អ លឺគេនិយាយច្រើនដាក់កាន់តែធុញទ្រាន់ ។

"បងអោយគេដាក់អោយក៏បាន"

"ខ្ញុំចង់ដឹង"

"Strawberry..."

"ហាម!! ញាំអីផ្សេងទៅ"

"បងហៅអោយអូន"

"ខ្ញុំមិនចង់ញាំទេថ្ងៃនេះ"

"អញ្ចឹង...អូនចង់អោយបងញាំអីក៏ដាក់មក"

"ទៅអង្គុយចាំមុនទៅ! បងស្រី..." ថេហ្យុង ទៅប្រាប់គេដោយដាក់អីអោយពួកគេផឹក 2កែវ ក្រឡេកទៅមើល ជុងហ្គុក ដើរទៅអង្គុយជាមួយ ស៊ូមី ទៀត គេក៏ចូលទៅអង្គុយជាមួយ ។

"មុខអត់ស្រស់ចឹង? កើតអី? មិនស្រួលខ្លួន?" គ្រាន់តែអង្គុយភ្លាម នាយក៏សួរទៀត មនុស្ស ថេហ្យុង មុខស្មើម្តងៗសឹងតែថាចង់បានវិឡាក៏នាយត្រូវតែទិញអោយភ្លាមដែរ ។

"អត់ទេ"

"អញ្ចឹងកើតអី?"

"អារម្មណ៍មិនល្អ"

"មិនមែនដោយសារខ្ញុំទេដឹង?" ស៊ូមី លូកមាត់ភ្លាមៗ ស្មានថាព្រោះតែនាងនិយាយប៉ុន្មានម៉ាត់នេះហើយគេយកទៅប្តឹង ជុងហ្គុក នាយអាចនិងអាក់អន់ចិត្តនិងនាងក៏ថាបាន ។

"អត់ទេ ហេតុអីជានាងនោះ?" ថេហ្យុង មើលចំមុខរបស់នាងហើយក៏ពោលឡើង ដំបូងនាងក៏ភ័យដែរ ។

"អ្នកណាធ្វើអោយអូនមិនសប្បាយចិត្ត?"

"គ្មានទេ..."

"ហត់មែន? បើហត់មិនបាច់ធ្វើទេ! អញ្ចឹង...ដើរលេងទេ? ចង់ទៅណា? បងជូនទៅភ្លាម" ជុងហ្គុក ដៃម្ខាងអោបស្មារ ថេហ្យុង ទាញខិតមកជិតនាយ ដៃម្ខាងកាន់ដៃរបស់ ថេហ្យុង នៅនិយាយជាមួយគេដែលមិនខ្វល់ថាអ្នកទល់មុខនាយមានអារម្មណ៍យ៉ាងម៉េចនោះឡើយ ។

"ទៅជេជូទេ? តែត្រូវចាំដល់ស្អែក"

"ហា៎...ទើបតែម៉ោង 4 តើពួកយើងទៅថ្ងៃនេះទៅ បានទេ?" ថេហ្យុង តបនាយភ្លាមៗលឺថាបបួលដើរ ។

"ថ្ងៃនេះទៅផ្ទះម៉ាក់ទៅរក ជុងអុីល អូនចង់បោះតង់ទេ? បងមានកិច្ចការខ្លះត្រូវធ្វើថ្ងៃនេះ អញ្ចឹងអូនអាចនៅហាង? ឬ...បងទុកឡានអោយអូនអាចប្រើប្រាស់ទៅណាក៏បាន"

"បងប្រើទៅ ខ្ញុំនៅទីនេះក៏បាន"

"ចេញក្រៅខ្លះទៅ អូនមកទីនេះមិនទាន់បានទៅណាទេ? ទីនេះធំណាស់ មានកន្លែងស្អាតៗក៏ច្រើន"

"ចង់អោយបងជូនទៅ"

"ម៉ោង 7 បានទេ? បងបង្ហើយការងារសិន"

"អឹម!!"

"ឈប់!! បោះតង់មែនទេ? ខ្ញុំសុំចូលរួមដែរបានទេ? ខានទៅបែបនេះយូរហើយ ជុងហ្គុក នឹកឃើញកាល ទៅបោះតង់លើកចុងក្រោយរបស់ពួកយើងគឺពេល បញ្ចប់ការសិក្សារបស់ ជុងអុីល គឺវាយូរណាស់ហើយ" ស៊ូមី

"ថេហ្យុង!!"

"បាទ ម៉ាក់ក្មេក?" ថេហ្យុង ងើបឈរពេលម៉ាក់របស់ ជុងហ្គុក ចូលមកគាត់មិនចាប់អារម្មណ៍ថា ជុងហ្គុក នៅទីនេះទេ ។

"អុីអាន់ហា៎ មកពីពេលណា?" អ្នកស្រីចន

"មកដល់មិញហ្នឹងម៉ាក់ ចង់នាំប្រពន្ធខ្ញុំទៅណា?"

"ចង់នាំទៅណាក៏បាន រឿងរបស់ម៉ាក់! អត់មានត្រូវទៅណាជាមួយ អុីអាន់ ឯណាមែនទេ?" អ្នកស្រីចន

"អត់ទេ! តោះម៉ាក់ក្មេក ទៅណា?" ថេហ្យុង

"ថេហ៍ ល្ងាចបងមកទទួលទៅញាំបាយ" ជុងហ្គុក

"ទៅផ្ទះមុនទៅ ម៉ាក់និងនាំគេទៅផ្ទះតែម្តង" ថាហើយទាំងពីរនាក់ក៏នាំគ្នាទៅជាមួយគ្នា គាត់ទៅកក់សក់ ធ្វើសក់រៀបចំខ្លួនទៅកម្មវិធីជាមួយស្វាមីរបស់គាត់ នាំ ថេហ្យុង ទៅជាមួយចង់អោយ ថេហ្យុង ចេះធ្វើខ្លួនអោយស្អាតៗ គេសាមញ្ញពេក ស្អាតតែសាមញ្ញ ចង់អោយសាកសមជាប្រពន្ធរបស់ អ្នកគ្រប់គ្រងថ្មីរបស់សហគ្រាស ។

    រួចរាល់ទាំងពីរនាក់ម៉ាក់ក្មេកនិងកូនប្រសារហើយក៏នាំមកផ្ទះតែម្តង មកដល់មុន ជុងហ្គុក ចេញពីធ្វើការបន្តិច ហើយ ជុងហ្គុក ក៏បានត្រលប់មកជាមួយ ជុងអុីល ចំណែកម៉ាក់របស់នាយរៀបចំខ្លួនទៅកម្មវិធី មិនបាននៅជជែកជាមួយកូនៗទេ ។

"យើងមកនិយាយរឿងទៅបោះតង់ បងប្រុសនិងយក ជុងយ៉ូ ទៅអត់? ស្អែកជាថ្ងៃសម្រាកផង" ជុងអុីល

"ជុងយ៉ូ និងទៅផ្ទះលោកពូ ឯងដឹងថាគេមិនចូលចិត្តដើរលេងជាមួយមនុស្សធំទេបើមិនចាំបាច់" ជុងហ្គុក

"តើគេធ្វើអីនៅថ្ងៃសម្រាក?" ថេហ្យុង

"បងអោយគេលេងហ្គេម ទៅហាងដោយខ្លួនឯង និង ជូនទៅផ្ទះលោកពូ ឬមួយគេទៅលេងបាល់ជាមួយមិត្តរបស់គេ ថ្ងៃសម្រាកបងអនុញាតិអោយគេធ្វើអីដែលគេចង់ធ្វើ ឬលេងហ្គេមពេញមួយថ្ងៃ"

"ចុះកូនបង ធ្វើអញ្ចឹងដែលទេ?" ថេហ្យុង

"អ្ហា៎...អូននិយាយស្អីហ្នឹង" ជុងហ្គុក ស្រាប់តែអៀនឡើងភ្លាមៗ សុខៗមកនិយាយបែបនេះទៅកើត? នាយក៏អៀន ជុងអុីល វិញស្រាប់តែរឹងខ្លួនតែម្តង ។

"ខ្ញុំឧទាហរណ៍សោះចាំបាច់មុខក្រហមដែរ?" ថេហ្យុង

"មុខក្រហមឯណា? គ្មានទេ!! បើកូនពួកយើង បងចែកអោយអូនគ្រប់គ្រងពាក់កណ្តាល អូនចង់ធ្វើម៉េចក៏បាន" ជុងហ្គុក

"បើបណ្តោយបែបនោះ គេអាចខូចទេ?" ថេហ្យុង

"ក្មេងណាក៏ខូចដែរ ប៉ុន្តែវាមិនពិបាកទេពេលដែលយើងផ្តល់អោយគេគ្រប់គ្រាន់ គេស្តាប់បង្គាប់ បងអោយគេលេងហ្គេមតែត្រូវតែប្រាកដថាពិន្ទុរបស់គេគឺខ្ពស់ វាសម្រាប់តែពេលសម្រាកទេ ពីមុនគេស្លូតណាស់ មិនមែនបែបហ្នឹងនោះទេ បងគិតថាល្អដែលអាចអោយគេក្លាយជាក្មេងក្លាហានបាន" ជុងហ្គុក

"កូនពួកយើង ខ្ញុំអោយបងចិញ្ចឹមហើយ អោយធំឡើងចរិកដូចបងចុះ" ថេហ្យុង

"អេ...តើពួកយើងកំពុងនិយាយរឿងទៅបោះតង់ឬ រៀបផែនការយកកូនអោយប្រាកដទៅ?" ជុងអុីល

"គ្មានផែនការយកកូនទេ ឯងនិយាយមើលតែ ថេហ៍ មានកូនបាន" ជុងហ្គុក និយាយនិងសើចតិចៗ ជាមួយនាយបើមានគម្រោងចង់បានហើយ ទោះ ថេហ្យុង ជាប្រុសក៏នាយរកវិធីមានអោយបានដែរ ប៉ុន្តែ ថេហ្យុង មើលមុខនាយពេលនាយនិយាយបែបនេះ គេមិនបានញញឹមអ្វីនោះទេ គ្រាន់តែមើលជាមួយទឹកមុខប្លែកបែបពិបាកពន្យល់ ។

"អា៎ៗ និយាយរឿងយើងបន្តទៀត ចង់បានបែបណា? ខ្ញុំនិងអោយ យ៉ុងហ៊ុន រៀបចំអោយ ជិះម៉ូតូឬឡាន? ចង់ទៅដំបន់ណា?" ជុងអុីល

"ទឹកធ្លាក់នៅជេជូ មានកន្លែងណាអាចបោះតង់បាននៅជិតទឹកធ្លាក់នោះដែលទេ?"

"វាឡើងភ្នំបន្តិច តែមានកន្លែងសម្រាប់បោះតង់នៅលើភ្នំហើយចំណាយពេលដើរ 3-4នាទីនិងដល់ទឹកជ្រោះហើយ ខ្ញុំធ្លាប់ទៅទីនោះ ស្អាតតែក៏ត្រជាក់"

"ត្រជាក់មិនមែនជាបញ្ហារ វាមិនទាន់ត្រជាក់ថ្នាក់ទ្រាំមិនបានឯណា?" ជុងហ្គុក

"សម្រេចថាទៅទីនោះ" ជុងអុីល

" ថេហ៍! អូនអាចទៅទទួល ជុងយ៉ូ នៅសាលាផងបានទេ? អ្នកបើកឡាននិងជូនអូនទៅដល់មុខសាលា នាំគេទៅទិញការ៉េមផង បងមានធុរៈជាមួយ ជុងអុីល បន្តិច"

"អូ៎!! ដឹងហើយ ឥឡូវនេះមែនទេ?"

"អឹម!!"

"បងថ្លៃ ឆៀងចូលហាងផង ខ្ញុំបានកម្មង់អីមកញាំ ចូលយកអោយផង" ជុងអុីល

"Okay" ថេហ្យុង បានចេញទៅទុកអោយពួកគេនិយាយធុរៈជាមួយគ្នា ។

    មានអារម្មណ៍ថាចម្លែកសម្រាប់ ថេហ្យុង ហាក់ដូចជាមកទទួលកូនចេញពីសាលាយ៉ាងអញ្ចឹង ជុងយ៉ូ ចេញពីរៀនមុននេះគេនៅមុខសាលាមានហាង ការ៉េមដែលគេកំពុងរង់ចាំឆ្លងផ្លូវទៅទិញ ។

"ហេម!! សួស្តីប្រុសស្អាត"

"អុ៎?? បងថ្លៃ?"

"បងមកទទួលទៅផ្ទះ"

"ប៉ុន្តែ ខ្ញុំចង់ទិញការ៉េមសិន ហេតុអីបងថ្លៃមកទទួលខ្ញុំថ្ងៃនេះ?"

"មិនល្អទេឬ? ហាងការ៉េមនោះមែនទេ?"

"បាទ!!"

"អញ្ចឹងតោះ" ថេហ្យុង កាន់ដៃ ជុងយ៉ូ ដើម្បីឆ្លងផ្លូវទៅហើយឡាននិងទៅឈប់ចាំមុខហាងតែម្តង ។

    ពេលដើរឆ្លងផ្លូវ ជុងយ៉ូ ក្មេងកំហូចលួចមើលមុខ របស់ ថេហ្យុង គឺស្អាតពេក បើមិនមែនបងថ្លៃគេញ៉ែតែម្តង តែគេជាកូនក្មេង?

"បងថ្លៃ ពិតជាស្អាតណាស់ ដូច្នេះទើបបងប្រុសរបស់ ខ្ញុំស្រលាញ់បងថ្លៃ"

"ពិតមែនហេស? នេះរើសទៅថាចង់ញាំអី?"

"រើសអោយខ្ញំបានទេ?"

"បងមិនដឹងឯងចូលចិត្តអីទេ"

"ខ្ញុំញាំបានទាំងអស់"

"អញ្ចឹង...យក Mint chocolate"

"ក្មេងៗមិនចូលចិត្តវាទេ តែខ្ញុំអាចញាំបានទាំងអស់"

"រើសអីដែលឯងចង់ញាំ បងនិងទិញអោយ"

"បាទ" ជុងយ៉ូ ញញឹមរីកមុខមុននិងរើសយកអ្វីដែលគេចង់ញាំ ហើយពួកគេបាននៅអង្គុយញាំទីនោះជាមួយគ្នា រួចហើយហួសទៅហាងចូលយករបស់ដែល ជុងអុីល ផ្ញើរហើយក៏ត្រលប់ទៅផ្ទះវិញ ជុងហ្គុក រួចការជាមួយ ជុងអុីល ហើយគ្រាន់តែចាំ ថេហ្យុង មកវិញតែប៉ុណ្ណោះ ។

"តោះយើង" គ្រាន់តែមកដល់ផ្ទះភ្លាម ជុងហ្គុក ហៅទៅផ្ទះតែម្តង ។

"បងប្រុស! មិនគេងទីនេះទេហេស?" ជុងយ៉ូ

"អត់ផង! ប៉ាម៉ាក់អត់នៅទេ បងបានធ្វើម្ហូបអោយហើយ ញាំបាយហើយមើលមេរៀន"

"បងប្រុស! ខ្ញុំចង់បានកុំព្យូទ័រ"

"បានពិន្ទុពេញទើបទិញអោយ"

"ខ្ញុំសុំប៉ាក៏បាន" ជុងយ៉ូ ថាហើយក៏ដើរចូលក្នុងផ្ទះយ៉ាងលឿន គេមិនហ៊ានសុំប៉ាគេទេ ជាមួយ ជុងហ្គុក ក៏គេមិនហ៊ានដែរ តែមកពី ថេហ្យុង នៅទីនេះគេស្មានថានាយគ្រែងចិត្ត ថេហ្យុង និងនិយាយថាទិញវាអោយគេ នៅតែអត់ដដែល ។

"ចុះបើគេមិនអាចយកពិន្ទុពេញបានគេនិងអត់រហូតមែនទេ?" ថេហ្យុង

"បងនិងទិញអោយគេនៅថ្ងៃកំណើត តោះ"

"ឈប់សិន នេះលោកពូ ជួយយកអោយ បងស្រី ជុងអុីល ផង" ថេហ្យុង

"បាទ"

"ហាសហា៎ អូនតែហៅប្អូនថ្លៃថាបងស្រីរហូត?"

"បើគាត់អាយុបងខ្ញុំ អោយហៅយ៉ាងម៉េច? ទៅញាំអីទៅ ឃ្លានណាស់"

"ចង់ញាំស៊ុបចិន តោះ" ជុងហ្គុក នាំ ថេហ្យុង ញាំអីខាងក្រៅទៀតហើយ ខ្ជិលទៅធ្វើអីញាំណាស់ ។

    ហាងដែលនាយឧស្សាហ៍ទៅគេបានបើកកន្លែងថ្មី នៅជិត Apartment របស់ពួកគេ ជុងហ្គុក ក៏ជ្រើសទៅញាំទីនោះ ជំនួសអោយបាយល្ងាច ហើយស្អែកព្រឹកសឹមបបួលគ្នាទៅហាត់ប្រាណនៅជាន់លើ ជាមួយគ្នា ។

    ញាំរួចហើយគ្រាន់តែឆ្អែតពេកនៅអង្គុយសិន ទម្លាប់ពួកគេអង្គុយជាប់គ្នាមិនអង្គុយទល់មុខគ្នាទេ មានតុកាត្តាកង្កែបមួយមករកពួកគេ មើលទៅគេកំពុងតែថតអ្វីក៏មិនដឹង សុខៗស្រាប់តែតុកាត្តានោះមកអង្គុយលើភ្លៅរបស់ ជុងហ្គុក ភ្លាមពេកនាយក៏ភាំងដែរ តែ ថេហ្យុង អត់ភាំងទេ ងើបច្រានគេចេញភ្លាម អង្គុយលើភ្លៅនាយភ្លែតអោបករនាយជាប់ថែមសម្លក់ ទៅកង្កែបក្បាលខូចនោះទៀត ។

"អុ៎...សុំទោសផង ពួកយើងថតវិដេអូ លាសិនហើយ" ម្នាក់ជាកង្កែបអោនសុំទោសហើយរត់ទៅបាត់អោយអ្នកកាន់កាំមេរ៉ារត់តាម ។

"ឆើស! គិតថាថតហើយវាយ៉ាងម៉េច? ភ្លៅប្តីខ្ញុំជាកៅអីសាធារណៈមែនទេ?" ថេហ្យុង ដែលនៅអង្គយលើ ជុងហ្គុក នៅឡើយថែមដោយការរអ៊ូផង ថ្ងៃនេះជាថ្ងៃអ្វីសម្រាប់គេទៅ?

"នៅអង្គុយយូរទៀតអត់? ប្អូនគិតលុយ" ជុងហ្គុក ហៅបុគ្គលិកមកទើប ថេហ្យុង ប្រញាប់ងើបឈរវិញ។

"ឆើស!! មើលទៅគេអង្គុយលើមិនលឺនិយាយអីមួយម៉ាត់? ចង់អោយហៅមកវិញទេ?"

"នែ៎...ហៅមកធ្វើអី? បើអូនចង់អង្គយលើបងទៅអង្គុយបន្តនៅផ្ទះទៅ ម៉ោះ"

"អត់!!"

"ថាមក! ទៅផ្ទះ" ជុងហ្គុក អូសដៃ ថេហ្យុង ទៅជាមួយ ប្រពន្ធនាយម្តងត្រឹមត្រូវ ម្តងដូចកូនក្មេង មួយថ្ងៃនេះឃើញង៉ង៉ក់រហូតទាំងដែលនាយមិនដែលធ្វើអីសោះ?


To be continue....


You are reading the story above: TeenFic.Net