ភាគទី14 : ប្រចណ្ឌមែនទេ?

Background color
Font
Font size
Line height

    ត្រលប់មកពេលដែលទៅកម្មវិធីវិញ សម្លៀកបំពាក់ ការរៀបចំខ្លួនជាមួយឡានដែលកំពុងបើកពិតជាសុីគ្នាណាស់ ថេហ្យុង លើកទូរស័ព្ទចាស់របស់គេមកថតក្នុងឡាន ថតខ្សែរដៃដែលនាយជូនគេស្អាតណាស់ ជុងហ្គុក លួចញញឹមឃើញគេពេញចិត្ត ដល់តែនាងឃើញទូរស័ព្ទរបស់គេទើបនឹកឃើញថានាយភ្លេចទិញរបស់ម៉្យាងអោយទៅគេ ។

មកដល់ទីតាំងហើយជាក្លឹបមួយកន្លែង ដោយសារតែ សុឺងឆូល ស្គាល់ម្ចាស់ទីនេះវាត្រូវបានបើកពីក្បាលបព្រលប់គឺដើម្បីរៀបចំកន្លែងសម្រាប់ពួកគេជប់លៀងតែម្តង ។

"ទីនេះ?"

"អឹម!! ចុះមក" ជុងហ្គុក នាំផ្លូវទៅខាងក្នុង ចូលមកដល់ក៏បានឃើញពួកគ្នីគ្នារបស់ពួកគេមកអស់គ្នាហើយសុទ្ធតែគ្នាឯងទាំងអស់ហ្នឹង គ្រាន់តែចូលមកភ្លាមពួកគេក៏បាញ់ស៊ុបប្រាយអបអរសាទេតែម្តង ។

"យេៗៗ អបអរសាទរ" សម្លេងរំពងធ្វើអោយពួកគេភ្ញាក់ព្រឺតតែម្តង ។

"មកហើយៗ តោះចាប់ផ្តើមកម្មវិធី" មីនយូ បែរមកយកនំខេកសម្រាប់ពួកគេ តាមពិតកម្មវិធីធ្លងភាពនៅលីវគួរតែធ្វើមុនថ្ងៃរៀបការតែដោយសារម្សិលមិញមិនបាននៅជុំគ្នា ណាមួយខ្លាច ជុងហ្គុក ងើបមិនរួច ធ្វើថ្ងៃនេះសរុបកម្មវិធីតែម្តងទៅ ។

ពួកគេភ្លុំទានជាមួយគ្នាហើយតន្ត្រីក៏ចាប់ផ្តើម ពួកគេចាក់ស្រារមកផឹកជុំគ្នាយ៉ាងសប្បាយ នៅសាឡុង VIP ដែលធំហើយផឹកស្រាតម្លៃថ្លៃៗទៀតផង ។

ថេហ្យុង ផឹកតែមួយកែវដំបូងឡើងវិលមុខអស់ទៅហើយ សល់ប៉ុន្មាន ជុងហ្គុក ជាអ្នកផឹកជំនួស នាយខ្លាំងខាងផឹកស្រាប់ទៅហើយ ថេហ្យុង ក៏មិនឃាត់ដែរ មិត្តៗពួកគេបានឡើងរាំ វាល្អណាស់ដែល កម្មវិធីពួកគេសុទ្ធតែជាប្រុសទាំងអស់ ។

ថេហ្យុង ផឹកមួយកែវទៀត ត្រូវ ជីមីន និង ជុងហាន់ អូសឡើងទៅរាំជាមួយគ្នា ម្តុំនោះមានបង្គោលមួយ ថេហ្យុង រាំតោងបង្គោលនោះព្រោះតែខ្លាចដួលតែបែរជាមើលទៅទាក់ទាញភ្នែករបស់ ជុងហ្គុក ឯណេះវិញ ។

មនុស្សម្នារចាប់ផ្តើមមក ពួកគេមិនបានកក់ផ្តាច់មុខទេ គ្រាន់តែចង់ចាប់ផ្តើមលឿន នៅបានយូរនិងមិនយឺតម៉ោងផ្សំដំណេកកូនកម្លោះនោះអី ។

"មកនេះ..." ព្រោះតែ ថេហ្យុង ទន់ខ្លួនរាំល្វត់ល្វន់ទប់ខ្លួននិងបង្គោលនោះ នាយទ្រាំមិនបានក៏អូសដៃគេទៅបន្ទប់ទឹកឯណោះ ចំណែកមិត្តៗពួកគេអើតមើលព្រៀត ។

ដល់បន្ទប់ទឹក ទាញទ្វារបិទក្រឹបរុញ ថេហ្យុង ទៅជញ្ជាំងតាមទៅថើបយ៉ាងលឿន អោយ ថេហ្យុង ធ្វើខ្លូនមិនទាន់ ។

"អឹម...លោក! ឈប់សិន!!" ថេហ្យុង រុញនាយចេញពីគេសិនតែមិនចេញកម្លាតឆ្ងាយនោះទេ នៅកៀកគ្នានៅឡើយ ។

"យ៉ាងម៉េច?"

"ចង់ធ្វើអីទីនេះ?"

"ទីណាក៏បានព្រោះយើងរៀបការហើយ" បញ្ចប់ប្រយោគ ជុងហ្គុក ក្រសោបមុខ ថេហ្យុង ផ្ងើយឡើងថើបលើបបូរមាត់នាយតូចសារជាថ្មី ម្តងនេះ ថេហ្យុង មិនរើថែមទាំងស្របទៅតាមនាយផង ជាឱកាស ជុងហ្គុក លើកគេពរឡើងដើរសម្តៅទៅដាក់ ថេហ្យុង អង្គុយលើឡាប៊ូដោយមាត់នៅជាប់គ្នាមិនរបេះ ។

ថេហ្យុង អោបករនាយងើយមុខបើកផ្លូវអោយនាយចូលទៅថើបត្រង់កញ្ចឹងករ ឯជើងរបស់គេកៀវចង្កេះនាយជាប់ ។

"អ្ហា៎...ឈឺៗ" ថេហ្យុង ស្រែកឡើងពេលនាយបឺតត្រង់កររបស់គេខ្លាំងដើម្បីអោយលេចស្នាមជាំចេញមក តែការស្រែករបស់គេមិនបានអោយនាយបញ្ឈប់នោះទេ រហូតដល់កររបស់គេជាំពិតមែន ។

ជុងហ្គុក ងើបមុខចេញពីកញ្ចឹងករ នាយញញឹមមើលមុខកូនឆ្មាររបស់ ថេហ្យុង មុននិងថើបមាត់របស់គេម្តងទៀត មិនភ្លេចទេអណ្តាតស៊កប្រឡែកនិងអណ្តាតអ្នកម្ខាងទៀតឥតឈប់ ។

"ទេ...ប៉ុណ្ណឹងបានហើយ" ថេហ្យុង ឃាត់ពេលនាយប្រលេសលេវអាវរបស់គេ ពិតជាខ្មាសគេណាស់បើអោយមកធ្វើស្អីកន្លែងនេះ ។

"ហេតុអី?"

"ចាំទៅវិញ" គ្រាន់តែនាយឈប់ភ្លាម នាយតូចប្រញាប់រុញនាយចេញហើយរត់ចេញមកវិញយ៉ាងលឿនដោយនាយចេញមកតាមក្រោយ ។

អ្នកដែលនៅខាងក្រៅអើតមើលគ្រប់គ្នា តែពេលគេចេញមកក៏ធ្វើជាធម្មតាវិញ ។

ថេហ្យុង រាងភ្ញាក់ដែលចេញមកវិញមនុស្សពេញបន្ទប់តែម្តង មិនដឹងមកពីណាខ្លះ គេសម្តៅមកកន្លែងអង្គុយពួកគេវិញ មិញនេះឡើងស្វាងទៅហើយ ។

រៀបនិងលើកកែវអក ភ្នែកដៀងទៅមើល ជុងហ្គុក ដែលដើរចេញមកមានមនុស្សស្រីម្នាក់នោះស្ទាក់នាយមុន ថែមទាំងឈរនិយាយគ្នាទៀតផង គេជាអ្នកណា? ថេហ្យុង មើលមិនប៉ប្រិចភ្នែកនោះទេ វាងងឹតមើលមុខនាយមិនច្បាស់ថាមុខបែបណាទេ ។

"សុឺងឆូលហា៎!! នាងជាអ្នកណា?" ជុងហាន់ សួរទៅ សុឺងឆូល ព្រោះមិត្តរបស់គេមើលទៅខាងនោះមិនដាក់ភ្នែក ។

"អតិតមិត្តស្រីរបស់ ជុងហ្គុក" សុឺងឆូល

"ហាស៎?? អតិតមិត្តស្រី អឹម..." ជុងហាន់ ត្រូវនាយខ្ទប់មាត់ព្រោះគេនិយាយលឺពេក ។

"កុំមាត់លឺពេក!!" សុឺងឆូល

"ម៉េចក៏នាងនៅទីនេះ?" ជុងហាន់

"បងក៏មិនដឹងដែរ ចៃដន្យទេដឹង?" សុឺងឆូល

"មានអីហេស?" ជីមីន ងាកសួរឃើញពួកគេខ្សឹបខ្សាវគ្នា ចំណែកអ្នកដឹងរឿងវិញអង្គុយស្ងៀមមិនហ៊ានមាត់ មិត្តរបស់ ជុងហ្គុក ស្គាល់នាងទាំងអស់ហ្នឹង ។

ជុងហ្គុក មកដល់កន្លែងអង្គុយវិញ ជីមីន មិនទាំងដឹងថាគេនិយាយគ្នារឿងអីផង ខុសពី ថេហ្យុង ដែលបានស្តាប់លឺអស់ហើយ ។

នាយចូលមកអង្គុយជាប់ ថេហ្យុង ហើយគេក៏សួរនាយភ្លាម ចង់ដឹងថានាយឆ្លើយការពិតជាមួយគេឬអត់?

"និយាយជាមួយអ្នកណាមិញនេះ?" ថេហ្យុង និយាយតិចៗបែបស្តាប់លឺតែពីរនាក់ ។

"អ្នកស្គាល់គ្នា"

"សួស្តី ទាំងអស់គ្នា! ខានជួបគ្នាយូរហើយ" នាងស្រាប់តែកាន់កែវស្រាចូលមកកន្លែងរបស់ពួកគេ ដូចបាននិយាយថានាងស្គាល់មិត្តរបស់ ជុងហ្គុក ទាំងអស់ ហើយនាងក៏ទើបតែបានដឹងថា ជុងហ្គុក ជាអ្នកណាថ្មីនេះដែរ ។

"អុ៎...អុី ជីយ៉ុន?" ស៊ុកមីន

"ខ្ញុំស្មានថាភ្លេចខ្ញុំទៅហើយ" ជីយ៉ុន

"មកធ្វើអីទីនេះ? ផ្លាស់មកនៅដេហ្គូ មែនទេ?" សុឺងឆូល គ្រាន់តែនិយាយរកនាយមួយម៉ាត់ប៉ុណ្ណេឹង ជុងហាន់ មុខឡើងស្មើធេងតែម្តង ។

"អត់ទេ!! ខ្ញុំមកជួបភ្ញៀវទីនេះ...ចុះ..." នាងចង់សម្តៅទៅអ្នកអង្គុយជាប់ សុឺងឆូល មុខដូចមិនដែលឃើញ រួមទាំងអ្នកអង្គុយជាប់ ជុងហាន់ ផង ។

"យ៉ុន ជុងហាន់ គូរដណ្តឹងរបស់ខ្ញុំ ចំណែកនោះមិត្ត របស់គេ ម្នាក់ទៀតគឺ ប្រពន្ធរបស់ ជុងហ្គុក" សុឺងឆូល ណែនាំអោយអស់តែម្តង វត្តមាននាងមិនល្អសម្រាប់ ពួកគេទេ នាងក៏ធ្លាប់ចង់ទាក់ទងជាមួយ សុឺងឆូល ក្រោយបែកពី ជុងហ្គុក ដែរព្រោះនាយជាកូនអ្នកមាន តែនាយបដិសេដព្រោះមិនចូលចិត្តរបស់មិត្តណាមួយ កាលនោះនាយទាក់ទងជាមួយ ជុងហាន់ ទៅហើយ។

"ឈប់!! សម្លេងថ្លង់ណាស់ មិញនេះថាអ្នកណាប្រពន្ធមែនទេ? ព្រោះគ្មានមនុស្សស្រីនៅទីនេះទេ" ជីយ៉ុន សួរបញ្ជាក់ សូម្បីតែគូរដណ្តឹងស្អីនាងស្តាប់មិនច្បាស់ផង ។

"បែរមកនេះ" ថេហ្យុង ប្រាប់អោយ ជុងហ្គុក បែរមើលមុខគេហើយគេក៏ចាប់ថើបនាយតែម្តង (និយាយអោយងាយយល់គឺចាប់បឺតមាត់ ជុងហ្គុក ឡើងមិត្តរបស់ពួកគេភ្ញាក់ផ្អើលជាខ្លាំង មុននេះអកស្រាមួយកែវផង ស្រវិងផង ក្តៅចិត្តផង មិនបាច់ឃាត់ទេ ។

"ទៅវិញទៅ" ថេហ្យុង ប្រលែងចេញពីការថើបងើបអូសដៃនាយទៅជាមួយតែម្តង មិនបាច់មើលមុខ ជីយ៉ុន នោះទេនាងកំពុងតែគាំង បើសូម្បីតែ ជុងហ្គុក ក៏គាំងអោយ ថេហ្យុង អូសទៅជាមួយដែរនោះ ។

ត្រលប់មកវិញមិនទាន់ទេ នាយសង្ហារតាមមកពីក្រោយ ថេហ្យុង រុញគេអោយដួលទៅលើសាឡុងហើយតាមទៅទ្រោមពីលើថើបយកៗតែម្តង ព្រោះតែមុននេះ គេប្រាប់នាយថា...ចាំមកវិញនោះអី ។

ដៃស្រលូន ថេហ្យុង អង្អែលប្រដេញពីលើទ្រូងនាំឡើងទៅកញ្ចឹងករទាំងសងខាងហើយទម្លាក់មករកប្រលេះលេវអាវនាយជាស្វាមីថ្ងៃដំបូងម្តងមួយៗរហូតដល់អស់ ឯមាត់នៅស្អិតជាប់គ្នាមិនរបេះ ។

ជុងហ្គុក បន្តដោយការថើបប្រដេញកាត់ថ្ពាល់មករក កញ្ចឹងករ ក្លិនក្រអូបស្រទន់អោយនាយងប់មិនចង់ងើបមុខមកវិញ ។

"តើអូនព្រមទេ?" នាយមុខច្រឡឹមសួរទៅកាន់ ថេហ្យុង សម្លេងស្រាលរបស់នាយស្តាប់ហើយឡើងព្រឺសម្បុរ ឯដៃនាយកំពុងតែប្រលេះលេវអាវរបស់ ថេហ្យុង ម្តងមួយៗដូចគ្នា (បែបស្លូ បែបស៊ីអារម្មណ៍)

"ខ្ញុំមិនប្រកែក ព្រោះយើងរៀបការហើយ" ថេហ្យុង តបទាំងភ្នែកកំពុងតែមើលរាងកាយផ្នែកខាងលើរបស់នាយ នោះគឺដើមទ្រូងហាប់ណែនជាមួយសាច់ដុំពោះកង់ៗដែលគេបានឃើញម្តងគត់ថ្ងៃមកដេហ្គូ ដំបូង ពេលនេះក៏បង្ហាញជិតច្បាស់ៗចំពោះមុខ សារភាពថាមិនអាចបដិសេធនាយបានពិតមែន ។

"...." ជុងហ្គុក មើលមុខគេបែបមិនអស់ចិត្តនិងចោទសំណួរបន្តទៀត ។

"វាមិនចេញពីចិត្តមែនទេ? ព្រមព្រោះតែរៀបការហើយ តែមិនមានអារម្មណ៍ជាមួយបងទេ មែនទេ?"

"តើលោកត្រូវគិតរឿងអស់នោះដែរហេស?"

"បងត្រូវតែគិត"

"បង្កើតអារម្មណ៍ទៅ"

"វាដូចជាការបង្ខំ!! មិនបាច់ធ្វើទេ បងមិនចូលចិត្តអារម្មណ៍បែបហ្នឹងទេ" ជុងហ្គុក បញ្ចប់ប្រយោគហើយក៏ងើបចេញពីរាងកាយតូច ទុកអោយ ថេហ្យុង នៅហេហាលលើសាឡុងម្នាក់ឯងជាមួយទឹកមុខមិនយល់ៗៗ ទាល់តែសោះ ខំអត់ប្រកែកហើយមិនធ្វើទៀត? ឬចង់អោយគេទៅរំលោភនាយមុន?

"មនុស្សឆ្គួត!! ពិតជាអស់និយាយមែន" ថេហ្យុង មានអារម្មណ៍ថាអៀនៗខ្លួនផង ខឹងនាយផង យប់ផ្សំ ដំណេកប៉ាកាច់យ៍ស្អីបែបហ្នឹង? យប់ផ្សំដំណេកដែលកូនកម្លោះគេងបែរខ្នងងរដាក់គ្នាអញ្ចឹងហេស?

ព្រឹកថ្ងៃបន្ទាប់ ទាំងពីរនាក់មិននិយាយរកគ្នាទេ ងើបមករៀបចំខ្លួនទៅផ្ទះគោរពចាស់ៗទាំងសងខាង មុខក៏មិនរីកទៀត ។

គោរពលោកយាយបីដង គាត់បានចងដៃលុយបន្តិច បន្តួចដែលគាត់មាន ចំណែកប៉ាម៉ាក់ ជុងហ្គុក វិញអោយលុយសុទ្ធក្នុងស្រោមសំបុតហរឡើងក្រាសខ្មើក ថែមទាំងជាសន្លឹកធំទៀត ជុងហ្គុក អោយទៅ ថេហ្យុង ទាំងអស់លុយចំណងដៃដែលចាស់ៗជូននៅព្រឹកនេះ ។

ពួកគេញាំអាហារពេលព្រឹកហើយថ្ងៃបន្តិចទៅជូនដំណើរមិត្តៗរបស់ពួកគេទៅសេអ៊ូលវិញ បន្ទាប់មកទៅសណ្ឋាគារប្រមូលរបស់មកផ្ទះវិញនិងចាត់ចែងលុយកាក់ផង តែខាងសណ្ឋាគារប្រាប់ថាប៉ារបស់ ជុងហ្គុក ចេញរៀបរយហើយ នាយបានចំណាយតែលុយកក់ប៉ុណ្ណោះ ។

"នៅដេហ្គូ បានមួយអាទិត្យសិនចាំទៅប៊ូសាន" លោកយាយ ផ្តាំពួកគេអោយនៅទីនេះសិន យ៉ាងណាគង់តែរើទៅនៅជាមួយ ជុងហ្គុក ដដែល ។

"ប្រហែលនៅតែបីថ្ងៃទេ ខ្ញុំត្រូវទៅសេអ៊ូលវិញធ្វើការ មេរបស់ខ្ញុំទាក់ទងមកថ្ងៃមិញនេះហើយ"

"អញ្ចឹងហេស? ចូលធ្វើការពីពេលណា យាយអត់ដឹង?"

"ខ្ញុំភ្លេចប្រាប់លោកយាយ ខ្ញុំចូលធ្វើការនៅក្រុមហ៊ុន ជាមួយ មីនយូហ្យុង ទៅវិញចូលធ្វើការតែម្តង"

"ចុះការងារវិញ ជុងហ្គុក?"

"ខ្ញុំមិនអីទេ ខ្ញុំឧស្សាហ៍ឡើងទៅសេអ៊ូលដែរ"

"មិនអីល្អហើយ ធ្វើម៉េចកើតធ្វើចឹងទៅ កុំអោយតែនៅបែកគ្នា"

"លោកយាយល្ងាចនេះទៅញាំអីខាងក្រៅជាមួយគ្នាតែម្តងទៅ លោកពូ និង អ្នកមីង ផង" ជុងហ្គុក បបួល ទៅញាំអីដោយសារគ្រប់គ្នាត្រលប់ទៅវិញអស់ហើយរួមទាំងគ្រួសាររបស់ មីនយូ ដែរនាយនាំប្អូនៗទៅមុនពួកនាងត្រូវចូលរៀន ចំណែកប៉ាម៉ាក់ក៏មិនទុកចិត្តអោយកូនស្រីនៅផ្ទះមិនមានចាស់ៗដែរ ។

"នែ៎!! កុំសំបូរលុយពេក" ថេហ្យុង សម្លក់នាយលឺតែចាយៗមិនឈប់ បានលុយមកពីណា?

"មួយពេលអស់ប៉ុន្មាន? បងអញ្ចើញលោកយាយ លោកពូ អ្នកមីងទៅតើ អូនមិនទៅជារឿងរបស់អូន"

"មិនទៅក៏បាន"

"ជីយ៉ុន ប្រហែលជាមិនទាន់ទៅវិញទេដឹង គួរតែទូរស័ព្ទទៅសួរទេ?" ជុងហ្គុក ទាញទូរស័ព្ទមកក៏ត្រូវ ថេហ្យុង កញ្ឆក់យកទៅថែមទាំងសម្លឹងមុខនាយទៀត ចរិកចេញមកដូចយប់មិញណាស់ តើកំពុងប្រចណ្ឌមែនទេ?

"ថេហ្យុងហា៎...កូននេះមិនធំសោះ" លោកយាយ បន្លឺឡើងព្រោះតែគេយកទូរស័ព្ទពីនាយទៅហើយក៏ងើបចេញទៅបាត់ ទៅសង្ងំក្នុងបន្ទប់ទុកនាយនៅនិយាយលេងជាមួយចាស់ៗ ទូរស័ព្ទយកទៅបានតែ សាំត្រង់ជាប់លេខកូដដោះមិនចេញមិនដឹងគួរដាក់លេខអ្វីក៏យកទុកចោលទៅ ។

មួយសន្ទុះធំដែរ ជុងហ្គុក ចូលមកហៅគេបញ្ជាក់ បើមិនទៅនាយទៅចោលពិតមែនហើយ ឯណា ថេហ្យុង ស្ទុះងើបយ៉ាងលឿន ប្រាប់អោយនាយចេញទៅមុនទៅគេផ្លាស់សម្លៀកបំពាក់សិន ។

នាយនាំចាស់ៗមកញាំអីនៅសណ្ឋាគារធំមួយអាហារឆ្ងាញ់ៗ ថ្លៃៗដែលពួកគាត់មិនធ្លាប់មកញាំទេ ថេហ្យុង វិញមើលទៅនាយបែបមិនទុកចិត្ត មិនយកល់ថាហេតុអីនាយចូលចិត្តធ្វើអោយគេមើលមកនាយឡូយ? គួរតែធ្វើតាមសមត្ថភាពរបស់នាយបានហើយ។

To be continue


You are reading the story above: TeenFic.Net