ក្រោយញាំអាហារជាមួយគ្នារួចហើយពួកគេបន្តទៅធ្វើធុរៈអោយតែម្តង ថេហ្យុង និងឆាប់បានត្រលប់ទៅដេហ្គូ វិញ ។
តាមផ្លូវនឹកមិនអស់ចិត្តទេ ថេហ្យុង បានសួរនាយពីរឿងឡាននេះ វាមិនមែនឡានទំនើបស៊េរីចុងក្រោយអីនោះទេតែប៉ុណ្ណេះមើលមកឡូយហើយ ។
"និយាយអញ្ចឹង...ឡាននេះលោកខ្ចីចៅហ្វាយលោកមកមែនទេ?"
"និយាយអី? ឡានរបស់ប..."
"ថ្ងៃក្រោយកុំធ្វើអញ្ចឹងអី ជិះតាក់សុីក៏បាន ខ្ចីឡានគេមកបែបនេះ បើខូចខាតគិតយ៉ាងម៉េច? ខ្ញុំមិនអីទេ ទិញតាក់សុីសប្បាយសឹងអី"
"វែងឆ្ងាយណាស់ ឡានបង..."
"ឈប់!! ចាំបន្តិច...ហាឡូ សិស្សច្បង!! អូ៎...ស្អែកបានទេ? ខ្ញុំនិងត្រៀមអ្វីខ្លះ? យល់ហើយ ចាំផ្ញើរទីតាំងអោយខ្ញុំផង ម៉ោង 10 មែនទេ? Okay" ថេហ្យុង បញ្ចប់ការសន្ទនាជាមួយ ជេហ៊ុន ងាកទៅមើលមុខរបស់ ជុងហ្គុក ឡើងក្រញ៉ូវ ខ្ជិលនិយាយរកតែម្តងទៅ គេនិយាយការងារសោះក៏ងរដែរ គិតថាគេខ្វល់មែនទេ?
ថេហ្យុង ប្រាប់ថាចង់ទិញរបស់ខ្លះគេខ្វះខាតសម្រាប់ធ្វើការ ជុងហ្គុក បានជូនគេទៅទិញរួចហើយពេលល្ងាច ជុងហាន់ បានទាក់ទងមកគេថារៀបចំបន្ទប់រួចហើយអាចទៅមើលបានពេលគេចេញពីធ្វើការ ទីនោះ ថេហ្យុង ស្គាល់គ្រាន់តែប្រាប់ផ្លូវទៅ ជុងហ្គុក តែប៉ុណ្ណោះ ។
មកដល់ ជុងហាន់ នៅចាំទីនេះស្រាប់តែម្តង គេរើរបស់ចាំបាច់របស់គេចេញខ្លះ ខាងក្រៅអាចមិនស្អាតតែខាងក្នុងបន្ទប់វិញមិនចាញ់បន្ទប់ជួលថ្លៃៗនោះទេ ព្រោះពេល ជុងហាន់ និយាយថាចង់បានអី សុឺងឆូល ទិញដាក់មកពេញផ្ទះតែម្តង ។
ចេញពីមើលផ្ទះហើយម្នាក់ៗអង្គុយស្ងៀមរៀងខ្លួននឹកដល់រឿងដែលកើតឡើងមុននេះ ថេហ្យុង នៅក្រហមមុខមិនទាន់បាត់ សូម្បីងាគមើលមុខនាយក៏មិនហ៊ាន ជុងហ្គុក ឯណេះផ្តោតលើកាបើកឡានតែមួយមុខ មិនចង់និយាយខ្លាច ថេហ្យុង នៅអៀននិងនាយ ព្រោះបើមុននេះមិនមានអ្នកមករក ច្បាស់ណាស់ថាពួកគេរកកន្លែងឈប់មិនឃើញនោះទេ គឺដោយសារតែម្ចាស់បន្ទប់ជួលបានមករកពួកគេដែលជាអ្នលជួលបន្តពី ជុងហាន់ និយាយគ្នាអោយរួចរាល់តែម្តង និយាយគ្នាហើយក៏នាំគ្នាត្រលប់មកវិញតែម្តង។
"អឺ..." ស្ងាត់ៗក៏បន្លឺឡើងព្រមគ្នា ។
"ថេហ៍ និយាយមុនទៅ"
"លោកនិយាយមុនទៅ"
"មានត្រូវទៅណាបន្តទេ? ញាំបាយសិនចាំទៅផ្ទះវិញតែម្តងទេ?"
"គឺ...ខ្ញុំទៅញាំអីជាមួយ ជីមីន និង ជុងហាន់ លោកទៅដែរក៏បាន" ថេហ្យុង គ្រាន់តែមើលទៅត្រង់មិនបែរមកនាយនោះទេ ។
"នៅឯណា?"
"នៅ..." ថេហ្យុង ប្រាប់ទីតាំងក៏ប្រហែលជាពួកគេទៅដល់អស់ហើយ ។
មកដល់ហាងដែលបានណាត់គ្នាមិត្តរបស់គេគឺនៅទីនោះស្រាប់ពិតមែនដែល ថេហ្យុង តែងតែមកយឺតជាងគេព្រោះគេជិះឡានក្រុងមិនជិះតាក់សុីនោះទេ ។
"យើងមកហើយ" ថេហ្យុង មកមុន ចំណែក ជុងហ្គុក ចូលមកតាមក្រោយហើយមិត្តរបស់គេក៏ចាប់ផ្តើមចម្អន់តែម្តង ។
"អេៗ...ចេះនាំគូដណ្តឹងមកជាមួយទៀត?" ជីមីន
"សួស្តី..." ជុងហ្គុក ញញឹមមកពីចម្ងាយមុននិងមកអង្គុយជាប់ ថេហ្យុង ។
"ហៅអីញាំឬនៅ?" ថេហ្យុង
"ហៅរួចហើយ" ជីមីន
"បងប្រុស ជុងហ្គុក បន្ទប់ជួលយ៉ាងម៉េចដែរ? បើសិនមិនពេញចិត្តខ្ញុំអោយ បងឆូល រកកន្លែងល្អជាងនេះអោយ" ជុងហាន់
"វាក៏..." ជុងហ្គុក
"ល្អ!! ប៉ុណ្ណឹងល្អហើយ បន្ទប់ឯងស្អាតសឹងអីយើងចូលចិត្តគាត់ក៏ចូលចិត្តដែរ មែនទេ?" ថេហ្យុង ងាកមកសួរ ជុងហ្គុក កុំអោយថាមិនសួរតែស្តាប់ទៅដូចមិនសួរតែដូចបង្ខំច្រើនជាង ។
"ក៏បែបហ្នឹងហើយ" ជុងហ្គុក
"បងប្រុស ជុងហ្គុក! រស់និយមបងច្បាស់ជាឡូយជាងនេះមែនទេ?" ជីមីន
"នៅមួយរយៈទេ បងតាម ថេហ៍ ចុះពេលរៀបការហើយចាំរកកន្លែងថ្មីក៏បាន" ជុងហ្គុក
"អ៊ួយ...ពិតជា..." ជីមីន អៀនជំនួស សម្តីផ្អែមៗ បែបនេះម៉េចក៏ ថេហ្យុង មិនចូលចិត្តនាយអញ្ចឹង?
"អាហារមកដល់ហើយ សូមញាំដោយរីករាយ" បុគ្គលិក លើកអាហារមកដាក់រួចរាល់ពួកគេនាំគ្នាញាំ បណ្តើរនិយាយគ្នាបណ្តើរ ពួកគេនិយាយជាមួយ ជុងហ្គុក ភាគច្រើន ថេហ្យុង ថ្ងៃនេះដូចអារម្មណ៍មិននៅនិងខ្លួនទេ ។
"លឺថារៀបការនៅដេហ្គូ? ខ្ញុំអាចទៅមុនប៉ុន្មានថ្ងៃ" ជុងហាន់
"ព្រោះឯងអាងផ្ទះលោក ឆយ នៅទីនោះមែនទេ? ជីមីន ក៏ដូចគ្នាពួកយើងនៅតែអាចនៅទីនោះជុំគ្នា" ថេហ្យុង
"អត់ទេ...ពូយ៉ុងរវល់ការងារទីនេះ គាត់មិននៅទីនោះវិញទេ ឯងក៏ដឹងគាត់មានបញ្ហារច្រើននៅផ្ទះទីនោះ" ជីមីន
"យើងក៏ដូចគ្នា អ្នកណាទៅហ៊ានគេងផ្ទះគាត់នោះ" ជុងហាន់
"រឿងកន្លែងស្នាក់បងរៀបចំអោយកុំបារម្ភអី" ជុងហ្គុក
"ពិតមែនហេស? ឡូយបំផុតហើយ" ជីមីន
"គិតចង់ធ្វើអី?" ថេហ្យុង ងាកសម្លក់នាយ គិតថានាយនិងជួលសណ្ឋាគារអោយពួកគេសម្រាកមែនទេ? រឿងនោះប្រាកដហើយ ប៉ុន្តែមិនមែនតែមិត្តគេទេ គ្រប់ភ្ញៀវទាំងអស់ដែលមកពីឆ្ងាយចូលរួមមង្គលការរបស់នាយតែម្តង ។
យប់គួរសមដែរ ជុងហ្គុក ជូនគេទៅផ្ទះវិញនិងផ្តាំពេលទៅដល់ផ្ទះវិញ នាយជួយយករបស់ចូលផ្ទះហើយ ថេហ្យុង ក៏ត្រូវដេញអោយជូននាយមកដល់ឡានផង ។
"ស្អែកទៅធ្វើការម៉ោងប៉ុន្មាន?"
"ម៉ោង 10! មានការអីឬអត់?"
"ចាំបងមកទទួលទៅធ្វើការ"
"មិនបាច់ទេ ធ្វើការរបស់លោកទៅ ខ្ញុំអាចជិះឡានក្រុងទៅបាន"
"បងជូនទៅ! ស្អែកជួបគ្នា" ជុងហ្គុក ថាហើយក៏ឡើងឡានតែសារកញ្ចក់ចុះនិងហៅគេមកជិតឡាន ។
"មកនេះ" នាយបក់ដៃអោយគេមកជិត ថេហ្យុង ក៏ដើរចូលទៅជិតតាមនាយហៅ ។
*ជុប!!
៊
"នែ៎..."
"ស្អែកជួបគ្នា" ជុងហ្គុក សើចដាក់គេហើយក៏បើកឡានចេញទៅ មួយថ្ងៃនេះមិនបានច្រឡឹមដាក់គេម្តងនាយមិនអស់ចិត្ត ។
"មនុស្សឆ្គួត" ថេហ្យុង ខ្ទប់មុខជេនាយ កាលពីល្ងាចនៅមិនទាន់បាត់អៀនផងដែលទៅឈរថើបគ្នានោះ ឥឡូវមកថើបមួយខ្សឺតអៀន យប់នេះគេងលែងលក់តែម្តងហើយ ។
"ពួកគាត់ ស្វីតណាស់" មីននី ដែលលួចមើលពីបន្ទប់ជាន់លើមកឃើញបែបនេះឡើងអៀនជំនួស ។
"ឈប់និយាយទៅ" មីនជី
"ហេតុអីបងស្រីខឹង? ព្រោះបងប្រុស ជុងហ្គុក អត់ស្រលាញ់បងមែនទេ?"
"បងអោយឈប់និយាយ បើនៅនិយាយដដែលៗ ទៅគេងជាមួយ គីម ថេហ្យុង ទៅកុំគេងឍបន្ទប់ជាមួយបង"
"បន្ទប់ខ្ញុំដែរសោះ ឆើស!" មីននី មិនខ្ចីខ្លាចថែមទាំងផ្កើនដាក់ទៀត ហើយឡើងទៅគេងនៅលើគ្រែគេបាត់ បន្ទប់នេះគ្រែគេងពីរ ហើយពេល ថេហ្យុង រើចេញ មីននី និងរើសទៅគេងបន្ទប់នោះវិញ ។
ថ្ងៃបន្ទាប់ តាមសន្យានាយមកទទួល ថេហ្យុង ទៅធ្វើការថ្ងៃដំបូងជាអ្នកហាត់ការងារ ថេហ្យុង រអ៊ូម្នាក់ឯងក្រឡេកទៅក្រៅមិនឃើញនាយមកទទួលដូចសម្តីកាលពីយប់មិញ ។
ចេញមកក្រៅផ្ទះសុីភ្លេឡានបន្លឺឡើងអោយគេភ្ញាក់ព្រឹត មានឯណានាយនៅឈប់ឡានកៀនរបងផ្ទះ ។
"ឡើងឡានមក" ជុងហ្គុក សារកញ្ចក់ចុះហៅនាយតូចអោយឡើងឡាន ជាឡានម្សិលមិញនេះឯង ។
"ម៉េចក៏ចាំទីនេះ?" ថេហ្យុង ឡើងឡានហើយក៏សួរនាំ ព្រោះនាយនៅចាំខាងក្រៅ ។
"បងចប់ធុរៈហើយក៏មកដល់ភ្លាម ថេហ៍ ចេញមកល្មមនេះឯង ញាំអីហើយឬនៅ?"
"នៅ 35នាទីទៀតចូលធ្វើការហើយ ខ្លាចទៅមិនទាន់"
"ឈប់ទិញតាមផ្លូវក៏បាន"
"មិនអីទេ ខ្ញុំញាំរួចហើយ ទៅតែម្តងទៅ"
"ថ្ងៃនេះបងទៅទិញចិញ្ចៀន ថេហ៍ មិនបាច់ទៅទេ ចេញពីធ្វើការម៉ោងប៉ុន្មានចាំបងទៅទទួល" ឡានបើកចេញទៅហើយនាយក៏នាំនិយាយបណ្តើរៗទៅ។
"ហេតុអី? ចេញពីការហាងគេមិនទាន់បិទទេ"
"បងខ្លាចទិញមិនបាន ប្រាប់មកថាពាក់លេខប៉ុន្មាន តែប៉ុណ្ណឹង"
"និយាយបែបនេះបានន័យថាម៉េច? ខ្ញុំសាំពេក រឿងច្រើនពេក ឬរំខាន?"
"វែងឆ្ងាយណាស់ បងចង់ទិញអាស្អាត តែអូនសាញ តម្លៃបងខ្លាចថារើសមិនបាន"
"ក៏..." គ្រាន់តែលឺថា អូន គេឡើងទន់ឆ្អឹងព្រឺក្បាល ម្សិញពេលដែលនាយថើបគេ នាយហៅគេអូនបែបនេះ កំពុងតែចង់តម្លើងសម្លេងដាក់ក៏ភ្លេចពាក្យត្រូវនិយាយអស់ ។
"មិនចង់បង្ហិនលុយច្រើន" ថេហ្យុង និយាយទម្លាក់សម្លេងតែកុំមើលមុខឡើងក្រហម គេមិនយល់ទេ គេមិនស្រលាញ់នាយផង តែហេតុអីចេះតែអៀនបែបនេះទៅវិញ?
"បងនិងចាត់ចែងអោយបានល្អ ត្រៀមខ្លួនសម្រាប់ថ្ងៃរៀបការទៅបានហើយ"
"...." ដល់តែនាយនិយាយបែបនេះគេក៏លែងតបនិងនាយតែម្តងទៅ លែងខ្វល់ក៏បានចង់ធ្វើអីធ្វើទៅ បើថាសម្បូរលុយណាស់ គិតតែខំអោយណាណីទៅ ។
ជុងហ្គុក វិញដល់តែគេស្ងាត់មាត់បែបនេះក៏ល្អ នាយមិនចង់និយាយលើកពេកតែក៏មិនចង់អោយគេពូកែប្រកែកនិងនាយពេកដែរ ។
ដល់ក្រុមហ៊ុន មីនយូ ក៏នៅធ្វើការទីនេះដែរបានជា ជុងហ្គុក ស្គាល់ជូនមកដល់កន្លែងតែម្តង ។
"ចេញពីធ្វើការមិនបាច់មកទទួលទេ" ថេហ្យុង ប្រាប់ហើយចុះពីឡានទៅដើរខ្ទឺតៗដូចមនុស្សងរង៉ក់ ។
"ប្រពន្ធអាណាទេ លោកអើយ" ជុងហ្គុក ខ្នាញ់ពេកចង់តែចុះទៅចាប់បីចូលក្រុមហ៊ុនទេ អត់ស្រលាញ់ផងងរប៉ុណ្ណឹង បើស្រលាញ់នាយទៀតមួយលានងរមិនខានទេ ។
ចេញពីទីនោះ ជុងហ្គុក មានកិច្ចការធ្វើបន្តទៀតរួចហើយនាយត្រូវត្រៀមអំណោយនិងទិញចិញ្ចៀនផង នៅមានរឿងច្រើនដែលនាយត្រូវធ្វើ ហើយនាយជាអ្នកចេញមុខរឿងមង្គលការនេះកីច្រើនដែរ ពេលគេស្រាប់តែល្អដាក់នាយ នាយក៏ចង់អោយដល់ថ្ងៃរៀបការឆាប់ៗ នាយគិតថាគេនិងស្រលាញ់នាយវិញឆាប់ៗជាមួយការតាំងចិត្តរបស់នាយ ។
ថេហ្យុង ចេញពីធ្វើការនាយមិនបានទៅទទួលនោះទេព្រោះគេមិនបានប្រាប់ម៉ោងនិងបញ្ជាក់មិនអោយទៅទទួលទៀតតែអ្វីដែលនាយឃើញគឺគេបានត្រលប់ទៅវិញជាមួយ សិស្សច្បងម្នាក់នោះទៅវិញ ។
"អញ្ចឹង...ពេលវេលាសេសសល់របស់អូនគឺសម្រាប់គេមែនទេ ថេហ្យុង?" នាយបន្លឺឡើងទាំងឈឺឈីបៗ ក្នុងទ្រូង តើនាយត្រូវខំប្រឹងប៉ុណ្ណាទៀត? ជិតរៀបការជាមួយគ្នាពិតមែនតែគេសុខចិត្តចំនាយពេលនៅលីវរបស់គេជាមួយនាយម្នាក់ មើលទៅគេ...ស្រលាញ់នាយម្នាក់នោះដោយមិនអាចអោយនាយជំនួសកន្លែងបាន តើមែនទេ?
អោយតែពេលនាយឈឺចាប់ខ្លាំង នាយមិនចង់ឃើញមុខគេ មិនចង់នៅជិតគេ នាយក៏ត្រលប់ទៅប៊ូសានវិញតែម្តង ។
To be continue...
You are reading the story above: TeenFic.Net