ភាគទី05 : ស្មុគស្មាញរៀងខ្លួន

Background color
Font
Font size
Line height

     ថេហ្យុង និង ជេហ៊ុន មកដល់ហាងអាហារបែបធម្មតាៗមួយកន្លែង ជាទូទៅ ជេហ៊ុន មិនដែលចូលកន្លែងអស់នេះទេ នាយរើសម្ហូបបន្តិចហើយមិនងាយមានកន្លែងត្រូវមាត់ទេ តែដោយសារតែមាន ថេហ្យុង កន្លែងណាក៏អាចទៅបានដែរ ។

ណាត់និយាយការងារគឺ ការងារ សម្រាប់រឿងផ្ទាល់ខ្លួន ពួកគេបានចាត់ការរួចហើយ នាយបានសុំទោស ថេហ្យុង និងអោយគេបំភ្លេចរឿងយប់នោះហើយត្រលប់មកធម្មតាវិញមិនអោយមានសម្ពាធបែបនេះទើបថ្ងៃនេះពួកគេអាចណាត់និយាយគ្នាបានធម្មតា ។

អង្គុយញាំបណ្តើរនិយាយគ្នាបណ្តើរ ថេហ្យុង ចេះតែលួចមើលទូរស័ព្ទដែលដាក់នៅលើតុនោះរហូត ឆ្ងល់ថាហេតុអីមិនមានសារផ្ញើរមក?

"ថេហ្យុង? មានបញ្ហារអីឬអត់? បងឃើញមើលទៅទូរស័ព្ទរហូត"

"អត់ទេ!! និយាយអញ្ចឹងសិស្សច្បងថាមានរឿងនិយាយនោះ?"

"មែនហើយ ថ្មីៗនេះបងទទួលការងារជាមួយ មីនយូ ហើយបងខ្វះជំនួយការ មិនប្រកាន់ទេ ថេហ៍ អាចមកធ្វើការជាមួយបងបានទេ? មួយរយៈប៉ុណ្ណោះគឺសម្រាប់គម្រោងម៉ៅការថ្មី"

"ពិតមែនហេស? សិស្សច្បង...ខ្ញុំពិតជាអាចធ្វើបានពិតមែនទេ? ព្រោះតែមិនមានបទពិសោធន៍ខ្ញុំខ្លាចថា ធ្វើការមិនបានល្អ រំខានដល់សិស្សច្បងទៅវិញទេ"

"ពួកយើងរៀនផ្នែកដូចគ្នា កម្រិតរបស់ ថេហ៍ បងអាចស្មានត្រូវ កុំភ័យធ្វើការជាមួយបងនោះហើយជាបទពិសោធន៍"

"ខ្ញុំពិតជាសប្បាយចិត្ត និងអរគុណសិស្សច្បងណាស់ដែលផ្តល់ឱកាសអោយខ្ញុំ" ថេហ្យុង សប្បាយចិត្តពេកបានកាន់ដៃរបស់នាយ ជេហ៊ុន សម្លឹងមើលទៅដៃទាំងញញឹម ។

"សុំទោស ហេះៗ" ថេហ្យុង ប្រញាប់ប្រឡែងដៃវិញហើយសម្រួលឥរិយាបថធម្មតា ។

"សម្រេចថាព្រមហើយ? ការងារនៅជាង 2ខែទៀតទើបទម្លាក់ អាស្រ័យលើ មីនយូ ដែរតែបងមករក ថេហ៍ អោយហើយយ៉ាងណាៗបងឆ្លៀតពេលបង្រៀនការងារដល់ ថេហ៍ តែម្តង"

"ខ្ញុំយល់ហើយ អរគុណសិស្សច្បងម្តងទៀត" ថេហ្យុង ញញឹមសប្បាយចិត្ត គេអាចមានការងារធ្វើផ្នែកដែលគេបានរៀននោះហើយគេនិងខំប្រឹងប្រែង ។

    ក្រោយនិយាយការងារចប់ ជេហ៊ុន បបួល ថេហ្យុង គិតថាដើរលេងបន្ត តែ ថេហ្យុង ស្រាប់តែបដិសេដហើយសុំនាយមកផ្ទះមុនទៅវិញ គេបានទិញរបស់ជាប់ដៃមកខ្លះក៏សង្ឃឹមថាអ្នកខ្លះនៅ ព្រោះមុនពេលនោះនាយមិនទាន់ញាំអីនៅឡើយ ។

"មកវិញហើយហេស? ថ្ងៃនេះយ៉ាងម៉េចដែរ?" មីនយូ

"បងប្រុស!! មកផ្ទះលឿនថ្ងៃនេះ"

"អឹម!! អត់រវល់អីទេ ណាត់ជាមួយ ជុងហ្គុក ហើយក៏មកវិញតែម្តង"

"ចុះគេ...."

"ទៅប៊ូសានវិញហើយ"

"ទៅវិញ? ទាំងយប់នេះហេស?"

"បារម្ភឬ?"

"គឺអត់ទេ គ្រាន់តែឆ្ងល់ថាទៅវិញទាំងយប់អីបែបហ្នឹង"

"ហេតុអីមិនបារម្ភ គេជាគូរដណ្តឹងឯងណា បារម្ភទៅមានអីខុស? មិនបារម្ភមនុស្ស ក៏បារម្ភទឹកចិត្តខ្លះក៏ល្អដែរ"

"បារម្ភអី គេមិនមែនកូនក្មេង"

"អញ្ចឹងហ្អ៎...នេះទិញអីមក?"

"ខ្ញុំទិញមកផ្ញើរបងប្រុស នេះ!!"

"ល្អណាស់ កំពុងតែរកអីញាំល្មម! បន្តិចទៀតនិយាយជាមួយបងបានអត់?"

"បាន!! ខ្ញុំឡើងទៅងូតទឹកសិន បងប្រុសញាំចុះ" ថេហ្យុង ហ៊ុចថង់អាហារអោយទៅ មីនយូ ហើយក៏ឡើងទៅខាងលើបន្ទប់ ។

មីនយូ ថាមានរឿងចង់និយាយជាមួយនោះក៏ព្រោះតែនាយបាននិយាយជាមួយ ជុងហ្គុក ពេលនាយបំបែកចេញពី ថេហ្យុង នាយបានទៅអង្គុយលើផាប់មួយរបស់ សុឺងឆូល ល្មមនិង សុឺងឆូល ខលហៅ មីនយូ មកជុំគ្នាតែម្តងទៅ ។

"យ៉ាងម៉េចៗ មុខពិបាកមើលម៉្លេះអ្នកជិតរៀបការ?" មីនយូ មកដល់ក៏បង្អាប់ភ្លាម ។

"ស្មុគស្មាញណាស់ កាន់តែកៀកពេល កាន់តែតឹង" ជុងហ្គុក ដកដង្ហើមធំលើកទីប៉ុន្មានក៏មិនដឹង?

"មួយខែកន្លះទៀត តឹងអញ្ចឹងហើយ លឿនពេកឯងគួរតែមានពេលនៅជាមួយគេអោយច្រើនមែនទេ?" សុឺងឆូល

"ដូចជា...លែងចង់វិញ យើងមិនមែនចង់រៀបការពេលនេះឯណា?" ជុងហ្គុក

"និយាយបែបនេះបានន័យថាម៉េច? ឯងចង់លេងសើចមែនទេ ជុងហ្គុក?" មីនយូ

"តើយើងគួរធ្វើបែបណា? ម៉េចក៏គេមិនចង់និយាយជាមួយយើង? ម៉េចក៏គេតែងតែមិនខ្វល់ពីអ្វីដែលយើងនិយាយជាមួយគេ? នេះឬមនុស្សជិតរៀបការជាមួយគ្នា? ឯងតឹងឬអត់? តឹងណាស់ បើរៀបការហើយសង្ស័យតែអត់និយាយរកគ្នាទេមើលទៅ" ជុងហ្គុក រៀបរាប់ចប់លើកអកមួយកែវ ។

"មើលទៅធ្ងន់ធ្ងរហើយ" សុឺងឆូល

"ឯងដឹងទេ? គេប្រាប់អ្នកផ្សេងថាយើងជាអ្នកណា? យើងឈឺចាប់បំផុតហើយ ចំពោះមុខមនុស្សដែលគេ ស្រលាញ់ យើងជាស្អី? យើងអាក្រក់ដែលបំបែកគេ? ហើយវាជាកម្មពារបស់យើងមែនទេ?" ជុងហ្គុក នៅតែបន្តរៀបរាប់លើកដាច់មួយកែវទៀត ។

"ជុងហ្គុកហា៎ អោយយើងនិយាយជាមួយគេអោយទេ? ប្រសិនបើគេមិនចង់រៀបការ ពួកយើងមិនបង្ខំទេ ពួកម៉ាក ឯងមិនអាចឈឺចាប់ទេ ដឹងហើយឬនៅ?" មីនយូ មកជួយសម្រួលផ្លូវចិត្តដល់មិត្តរបស់នាយ មើលទៅឈឺចាប់ណាស់ ។

"មិនបាច់ទេ និយាយធ្វើអី? ដាក់សម្ពាធអោយគេមិនខានទេ យើងមិនចង់អោយគេពិបាក យើងអាចទៅវិញធ្វើចិត្តសម្រាប់រឿងនេះ" ជុងហ្គុក

"កុំអញ្ចឹងអី...គឺយើងគិតថាឯងល្អបំផុតសម្រាប់មើលថែប្អូនរបស់យើង យើងទុកចិត្តតែឯងទេ" មីនយូ កាន់ដៃនាយធ្វើមុខអង្វរ ជុងហ្គុក សម្លក់នាយក៏វាសដៃរបស់នាយចេញ ។

"តែយើងមិនបានល្អក្នុងភ្នែករបស់គេនោះទេ"

"ឯងគួរតែធ្វើអោយគេឃើញចិត្តស្មោះរបស់ឯង" សុឺងឆូល

"អស់វិធីហើយ" ជុងហ្គុក

"តាមត្រង់មិនបាន មានតែផ្លូវកាត់" មីនយូ ញញឹមញាក់ស្មារដាក់នាយជាមិត្ត ត្បិតថាផែនការមិនល្អតែមិនប្រាកដថា ជុងហ្គុក និងធ្វើតាមនាយនោះទេ ។

ត្រលប់មកពេលនេះវិញ មីនយូ បានថតអាហាររបស់ ថេហ្យុង ផ្ញើរទៅអោយ ជុងហ្គុក ថែមទាំងបន្លើសថាគេទិញមកផ្ញើរនាយទៀតផង តែនាយមិនជឿនោះទេ បើ ថេហ្យុង ទិញអាហារផ្ញើរនាយមែន សុខចិត្តការស្អែកតែម្តង ។

"បងប្រុស!" ថេហ្យុង ចុះមកវិញ មករក មីនយូ នៅរុអាហារដែលនាយកំពុងអង្គុយញាំម្នាក់ឯង មិញនេះប្អូនស្រីរបស់នាយមកហើយក៏ទៅធ្វើកិច្ចការផ្ទះរបស់ពួកគេអស់ហើយ ។

"អង្គុយមក! ចង់ផឹកស្រាជាមួយគ្នាទេ?"

"ផឹកស្រា?"

"បង្កើនភាពក្លាហាន" មីនយូ បើកទូរទឹកកកយកសូជូ មួយដបនិងកូនកែវពីរមកអង្គុយកន្លែងដើមវិញហើយក៏ចាក់ស្រាអោយគ្នាទៅវិញទៅមក ។

"អរគុណបងប្រុស" ថេហ្យុង លើកកែវផឹកតែបន្តិចគេមិនពូកែផឹកនោះទេ ។

"លឺថាឯងត្រូវបានជ្រើសជាជំនួយការ បាននិយាយជាមួយ ជេហ៊ុន ឬនៅ?"

"គឺល្ងាចមិញនេះ គាត់អោយខ្ញុំហាត់ការងារសិន"

"មែនហើយ ព្រោះបងលើកទៅ 2ខែទៀតដោយសារជាប់រវល់រឿងរៀបការពួកឯង...បងក៏ហៅភ្ញៀវដែរ ព្រោះឯងជាប្អូនបង ប៉ុន្តែ ថេហ្យុងហា៎..."

"បងប្រុសមានអីបន្ថែម?"

"តាមពិតដែលឯងមិនមែនជាប្អូនបងបង្កើត អ្នកផ្សេងខ្លះគេអាចនិងមិនរាប់ទេតែបងគឺចាត់ទុកឯងជាប្អូនម្នាក់ដែរ បងសួរឯងប្រសិនបើបងណែនាំអ្នកខាងក្រៅ ប្រាប់គេថាឯងមិនមែនជាប្អូន គឺគ្រាន់តែជាក្មួយប៉ាបងមកស្នាក់អាស្រ័យ ឯងអន់ចិត្តនិងបងទេ?"

"ម៉េចក៏ស្រាប់តែសួរបែបនេះ? ព្រោះវាជាការពិត"

"តែឯងមានឋានៈមួយទៀតជាប្អូន តែបងមិននិយាយតើឯងយល់ថាបងគិតបែបណាចំពោះឯង?"

"ខ្ញុំមិន..."

"គេហៅថាមិនអោយតម្លៃ បងដឹងថាឯងមិនហ៊ាននិយាយ បន្ទាប់មកឯងក៏ត្រលប់មកផ្ទះហើយលួចអន់ចិត្ត ថែមទាំងមិនហ៊ានមកស្នឹទ្ធស្នាលនិងបងទៀតនោះទេ តើមែនទេ?"

"ក៏...ប្រហែលជាបែបនោះ"

"តឹងចិត្តត្រូវទេ? តើឯងនិងធ្វើអោយអ្នកផ្សេងមានអារម្មណ៍ដូចឯងទេ? ហៃយ៉ាៗ កុំតានតឹងពេក ផឹកមួយកែវទៀតទៅ" មីនយូ ចាក់ស្រាអោយគេមួយកែវទៀតហើយក៏ផឹកជាមួយគ្នា ។

"ផឹកហើយក្លាហានទេ? ចង់និយាយរឿងក្នុងចិត្តខ្លះទេ? និយាយមកបងអាចស្តាប់បាន"

"រវាង...មនុស្សដែលយើងស្រលាញ់ និងមនុស្សដែលមានគុណសម្បត្តិសមស្របនិងគ្រួសាររបស់យើងចង់បាន ម្នាក់ណាដែលយើងត្រូវបោះបង់?"

"តើមនុស្សដែលយើងស្រលាញ់ គេស្រលាញ់យើងវិញទេ? គ្រួសារគេអាចទទួលយកយើងបានទេ? អត់ទេៗ រឿងមនុស្សពីរនាក់ បើគ្មានការបង្ខំអាចជ្រើសតាមចិត្តខ្លួនឯង"

"មិនបង្ខំ គ្រាន់តែមានសម្ពាធ"

"បងនិយាយត្រង់តែម្តងទៅ ជុងហ្គុក មិនល្អត្រង់ណា ឬគ្រាន់តែឯងមើលទៅគេមិនល្អខ្លួនឯង ទើបទទួលយកគេមិនបាន? បើឯងមានសម្ពាធកុំយល់ព្រមពីដំបូង មិនមែនរៀបការតែមួយថ្ងៃ តែត្រូវរស់នៅជាមួយគ្នាមួយជីវិត"

"..." ថេហ្យុង ស្ងាត់មិនតប គេគ្មានចម្លើយ បើគេនិយាយថារៀបការព្រោះគ្រែងចិត្តចាស់ៗ បងប្រុសគេច្បាស់ជាកាន់តែខឹង ។

"អា៎...សុំទោស! ប្រហែលជាបងស្រវឹងទើបនិយាយច្រើនពេក បងទៅសម្រាកមុនហើយ" មីនយូ និយាយហើយលើកចានទៅទុករួចហើយក៏ទៅបន្ទប់របស់នាយតែម្តងទៅ ចំណែក ថេហ្យុង នៅអង្គុយមួយសន្ទុះទើបឡើងទៅសម្រាកដូចគ្នា ។

មកដល់បន្ទប់គេអង្គុយគិតមួយសន្ទុះទើបទាញទូរស័ព្ទមកបំណងចង់ខលទៅរក ជុងហ្គុក ល្ងាចមិញគេមិនដឹងថាវាធ្វើអោយនាយអាចនិងអន់ចិត្តនិងសម្តីរបស់គេឬអត់នោះទេ តែពេល មីនយូ និយាយធ្វើអោយគេដូចជាភ្ញាក់ខ្លួនបន្តិច នៅពេលដែលគេប្រាប់ ជេហ៊ុន ថានាយគ្រាន់តែជាក្មួយមីងថ្លៃរបស់គេនោះតើនាយជាអនាគតស្វាមីមានអារម្មណ៍បែបណា? តែដៃនៅទាក់ទើមិនហ៊ាន ចុងក្រោយក៏ប៉ះដៃខលទៅនាយ ទាំងភ័យតែមិនអាចចុចបិទនោះទេ ហើយនាយទម្រាំតែលើកទទួលក៏យូរដែរ ។

"ហាឡូ..." សម្លេងរបស់ ជុងហ្គុក បន្លឺឡើងធ្វើអោយគេបុកពោះភឹបៗ វាជាលើកទីមួយហើយដែលគេ ទូរស័ព្ទទៅនាយដោយគ្មានបញ្ជារពីនាក់ណា ។

"អូ៎...គឺខ្ញុំ!!"

"អឹម!! ថេហ៍...មានការអីមែនទេ?"

"លឺ...បងប្រុសថាលោកទៅប៊ូសានវិញហើយ?"

"អឹម! ទៅវិញហើយស្អែកមានរវល់"

"អញ្ចឹងហេស?"

"មានអីឬអត់?"

"គឺ...គ្រាន់តែ...ស្អែកនេះខ្ញុំទំនេរទើបគិតថាពួកយើងគួរតែរៀបចំគ្រប់យ៉ាងអោយរួចរាល់មុននិងខ្ញុំទៅដេហ្គូវិញ តែមិនអីនោះទេ...អឺ...លោកប្រយត្ន័ប្រយែងផង" ថេហ្យុង និយាយពាក្យនេះទាំងអៀនមាត់ ជុងហ្គុក លឺហើយញញឹមខ្ចឹប ថាឈប់ស្រឡាញ់ហើយទូរស័ព្ទមករកធ្វើអី ឬ មីនយូ បង្ខំ?

"អូ៎...តើ មីនយូ បង្ខំអោយទូរស័ព្ទមកមែនទេ?"

"នែ៎ លោក!! គ្មានអ្នកណាបង្ខំខ្ញុំទេ ប៉ុណ្ណឹងចុះ"

"អឹម...រាត្រីសួស្តី សុបិន្តល្អ" ជុងហ្គុក ដាក់ទូរស័ព្ទចុះងើបមុខញញឹមសម្លឹងមើលទៅបន្ទប់ដែលមិនទាន់បិទភ្លើងនោះ នាយនៅឈរមុខផ្ទះនេះទេ មានទៅប៊ូសានឯណា នាយរវល់ការងារនៅទីនេះ ស្អែកប្រហែលជារវល់ពេញមួយថ្ងៃបើប្រាប់ថាទៅវិញក៏គេជឿដែរព្រោះនាយអាចនិងមិនមករកគេទេ ។

ថ្ងៃបន្ទាប់ ថេហ្យុង នៅឃ្លាំងពេញមួយថ្ងៃរហូតដល់ល្ងាចពេលដែលមិត្តរបស់គេចេញពីធ្វើការក៏ទៅញាំអីជាមួយគ្នាតែម្តង ។

ជុងហាន់ អង្គុយសម្លក់ ថេហ្យុង ដល់គេអត់មិនបានក៏សួរនាំតែម្តងទៅ ។

"កើតអី? មើលមុខយើងថ្នាក់នេះ?" ថេហ្យុង

"តើឯងពិតជាបានធ្វើរឿងមិនគប្បីដាក់បងប្រុស ជុងហ្គុក មែនទេ? ឯងប្រាប់គេថាគាត់ជាអ្នកដ៏ទៃ?" ជុងហាន់

"ម៉េចក៏ឯងដឹងរឿងនេះ?" ថេហ្យុង

"ចៅហ្វាយយើង ពិតជាខឹងនិងឯងព្រោះតែម្សិលមិញ បងប្រុស ជុងហ្គុក ខូចចិត្តខ្លាំងពេក" ជុងហាន់ រអ៊ូបន្តព្រោះ សុឺងឆូល មករអ៊ូរង៉ូវង៉រង៉ក់ដាក់គេ ។

"តើឯងដឹងរឿងចៅហ្វាយឯងថ្នាក់ហ្នឹងផង?" ជីមីន

"យើងជាជំនួយការ" ជុងហាន់

"គ្រាន់តែជំនួយការ ហេតុអីទៅដល់ខន់ដូរទាំងយប់ដែរ?" ជីមីន

"មានអីចម្លែក? ទៅយកឯកសារអីអស់ហ្នឹង ជំនួយការ ហៅពេលណាត្រូវតែទៅ" ជុងហាន់

"តែជាថ្ងៃសម្រាក ចុះហេតុអីឡើងទៅហើយមិនឃើញចុះមកវិញ?" ជីមីន

"ហ្អរ៎...ឯងតាមដានយើង?" ជុងហាន់

"វានៅទល់មុខ Apartment របស់ពូ យ៉ុន យើងឃើញដោយចៃដន្យទេ" ជីមីន

"អញ្ចឹង ម៉េចក៏ឯងទៅផ្ទះលោកពូធ្វើអីទាំងកណ្តាលយប់នោះ?" ជុងហាន់

"ផ្ទះលោកពូ យើងទៅពេលណាក៏បាន មានអីចម្លែក?" ជីមីន

"តែគាត់មិនមែនពូបង្កើតឯងទេ" ជុងហាន់

"ហើយ...អេ...ថេហ្យុង ទៅណា?" រវល់ប្រកែកគ្នាផង ថេហ្យុង ក៏ងើបចេញទៅបាត់ មនុស្សកំពុងស្មុគមកស្តាប់គេប្រកែកគ្នាចង់បែកឡាតែត ។

ដើរតែម្នាក់ឯង គិតម្នាក់ឯង ក៏តឹងទ្រូងណាស់ដែរ បើសិននាយផ្តាច់ពាក្យគេគួរតែសប្បាយចិត្ត ហេតុអីក៏តឹងទ្រូងម៉្លេះ? ហេតុអ្វីវាមិនដូចជាអ្វីដែលគេបានគិតទុកអញ្ចឹង?

គិតសុខៗសម្លេងទូរសព្ទ័បន្លឺឡើង ថេហ្យុង ប្រញាប់យកមកមើលយ៉ាងលឿន គិតស្មានថាជាលេខរបស់ ជុងហ្គុក គេក៏មិនដឹងដូចគ្នាថាហេតុអីនៅរង់ចាំទូរស័ព្ទគេម្នាក់នោះទៅវិញ ប៉ុន្តែ...មិនមែនជាលេខរបស់នាយនោះទេតែជាលេខរបស់ ជេហ៊ុន ។

"សិស្សច្បង...ហាឡូ!"

"ថេហ្យុង...ចេញពីធ្វើការឬនៅ? ជួបគ្នាបានទេ? បងនៅ ហុងដេ!"

"ខ្ញុំក៏នៅ..." ថេហ្យុង រៀបនិងប្រាប់ទៅហើយថាគេនៅទីនេះដូចគ្នាស្រាប់តែនរណាម្នាក់បានបង្ហាញខ្លួន។

"ថេហ៍..." សម្លេងហៅយ៉ាងស្រទន់បូករួមនិងស្នាមញញឹមកំពុងដើរសម្តៅមកកាន់គេ ។

"សិស្សច្បង!! ខ្ញុំនៅផ្ទះទេ...ប៉ុណ្ណឹងចុះណា" ថេហ្យុង ដាក់ទូរស័ព្ទចុះភ្លាមហើយរង់ចាំអោយនាយដើរមកដល់ទល់មុខរបស់គេឥឡូវនេះ ។


To be continue...


You are reading the story above: TeenFic.Net