ភាគ:៩៣
« លោកមានដឹងទេថាពួកគេជានរណា? លោកទៅមានសត្រូវមកពីណា?បានជាពួកវាតាមសម្លាប់លោកបែបនេះ? » រីហ្វីដានាងងាកមកសួរជុងគុកចង់ដឹងរឿងពិតប្រាកដពីនាយឲ្យបានច្បាស់លាស់នោះនិយាយទៅគេតែងតែមានគេតាមសម្លាប់រហូតមិនថាពេលដែលនាងជួបគេដំបូងទេ ។
«ខ្ញុំអត់ដឹងទេប្រហែលជាពួកគេច្រណែនដែលក្រុមហ៊ុនខ្ញុំមានភាពល្បីល្បាញជាងក្រុមហ៊ុនរបស់ពួកវាផងក៏អាចថាបានដែរ » ជុងគុកគេឆ្លើយទៅមិនបានគិតច្រើនជាងនេះឡើយគេមិនទាន់ដឹងថាវាពិតប្រាកដមកពីអ្វីទេព្រោះគេយល់ថាវាធម្មតាសម្រាប់គេក្នុងការរស់នៅប្រចាំថ្ងៃទៅហើយ ។
« ន៎ែក! លោកកុំគិតថាស្រួលរហូតពេកទៅមើល ខ្ញុំនៅក្នុងវិស័យនេះមកជាយូរហើយខ្ញុំអាចដឹងពីវាបានច្រលនជាងលោកផង »
« នាងដឹងអីខ្លះក៏និយាយមក? »
«មានច្រើនណាស់ខ្ញុំចាំមិនអស់ទេប៉ុន្ដែលោកកុំប្រថុយប្រថានពេកដឹងទេ?ពួកគេទាំងនោះបើមានរឿងអីគុំជាមួយយើងហើយវាមិនព្តមដកខ្លួនចេញពីពួកយើងឡើយដូច្នេះខ្ញុំសុំឲ្យលោកទៅណាមកណាចេះប្រយ័ត្នខ្លួនណាមួយក្រុមពួកយើងមានគ្នាតែបួននាក់នេះប៉ុណ្ណោះគ្មានអ្នកណាផ្សេងណាមកជំនួសកន្លែងរបស់លោកបានទេ » រីហ្វីដានាងរៀបរាប់មកហូរហែរដូចជាទឹកកំពុងតែហូរមកមិនឈប់ដែរនាងមានការប្រុងប្រយ័ត្នច្រើនណាស់ពេលនៅជាមួយមនុស្សម្នាក់ណាក៏ដោយមិនលើកលែងសូម្បីតែគ្នាឯងហ្វាន់ឌីម៉ានាងយល់ស្របតាមគំនិតរបស់ប្អូននាងនិយាយចេញមកក៏វាត្រូវម៉្យាងវាក៏ល្អសម្រាប់ជុងគុក ។
« ខ្ញុំនិងធ្វើតាមនាងប្រាប់ចុះ » នៅពេលនិយាយចុះសម្រុងគ្នាអស់ហើយពួកគេបើកឡានទៅនិយាយគ្នាលេងពេញក្នុងឡានជជែកពីនេះពីនោះជាច្រើន ។
ពីរខែក្រោយ....!
ធ្មិចបើកៗអស់រយៈពេលពីរខែបាត់ទៅហើយដែលក្រុមពួកយ៉ាគូសាជំនាន់ថ្មីនេះទើបបានបង្ហាញខ្លួនឲ្យអ្នកដទៃបានស្គាល់ពួកគេមានអ្នកតាមគោរពការពារសឹងតែដកខ្លួនទៅណាមិនរួចទាល់តែសោះហើយ ។ ពីមុនបង្ហាញខ្លួនដែរប៉ុន្តែមិនសូវជាមានអ្នកបានស្គាល់ពួកគេដូចជាឥឡូវនេះឡើយនៅទាស់ត្រង់ថាពួកគេនៅមិនទាន់ដោះរបាំងមុខឲ្យអ្នកណាម្នាក់បានឃើញមុខរបស់គេទេ ។
« ម៉េចក៏នាងធ្វើមុខបែបនេះ? ឬមិនពេញចិត្តពេលបានធ្វើការជាមួយនឹងខ្ញុំ? បើថានាងមុនយល់ស្របតាមទេខ្ញុំនឹងសុំលោកពូដកខ្លួនចេញទៅវិញក៏បានកុំឲ្យនាងមានអារម្មណ៍ថាមិនល្អពេលនៅជាមួយខ្ញុំគ្រប់ពេលនោះ » ជុងគុកគេហាក់ដូចជាយល់ពីអារម្មណ៍រីហ្វីដាបានច្រើនខ្លះដែរទើបសួរនាងគេពិបាកភ្នែកណាស់ពេលនាងនៅអង្គុយធ្វើមុខស្អុយប៉ែពេលនៅជាមួយរូបគេអញ្ចឹងនោះគេតឹងទ្រូងជំនួស ។
«ខ្ញុំធ្លាប់បានប្រាប់ហើយថាខ្ញុំអាចទទួលបានទាំងអស់អញ្ចឹងហើយលោកឈប់សួរដេញដោលខ្ញុំពីរឿងនេះទៀតដឹងទេ?ខ្ញុំកំពុងតែស្មុករឿងស៊ូមិគិតអីមិនចេញទាល់តែសោះហើយបើឲ្យអ្នកណាទៅតាមដានគេក៏គ្មាមបានតម្រុយអីទៀតខ្ញុំពិបាកណាស់ឥឡូវ » រីហ្វីដានាងឈឺក្បាលនិយាយអីលែងចេញទៅហើយកូនចៅដែលឲ្យទៅស៊ើបពីស៊ូមិទៀតក៏គ្មានបានផលព្រោះតែប្រវត្តិរូបទាំងនោះដូចជាក្លែងក្លាយមិនមែនជាការពិតណាស់នាងធ្វើមុខឡើងក្រញ៉ូវថ្ពាល់ឡើងប៉ោងម៉ងគួរឲ្យស្រលាញ់ណាស់នាយមិនបានគិតថាហ្វីដាស្មុគស្មាញអីទេសំខាន់ពេលនេះនាងស្អាត ។
« ចុះគេឥឡូវទៅណា? ខ្ញុំមិនដែលឃើញសោះ » ជុងគុកបន្តទៅសួរនាងទៀតថាស៊ូមិបាត់ដំណឹងទៅណាស្ងាត់មិនឃើញគេចេញធ្វើការអីដូចមុបសោះ ។
«គេសុំខ្ញុំទៅលេងលោកយាយគេទើបខ្ញុំឲ្យទៅៗរឿងផ្សេងទៀតខ្ញុំអត់ដឹង » រីហ្វីដានាងឆ្លើយតបជុងគុកហើយលើកពែងកាហ្វេមកផឹកជុងគុកនាយមិនទាន់ជាអស់ចិត្តជាមួយរីហ្វីដាសោះក្រែងលើកមុននាងនិយាយថាស៊ូមិគ្មានបងប្អូនមែនទេ? ចុះឥឡូវនេះមកថាទៅមើលលោកយាយ? វាយ៉ាងម៉េចទៅវិញអញ្ចេះ?
«លោកយាយ?នាងបាននិយាយប្រាប់ថាគេមិនមានសាច់ញ្ញាតិមកពីណាឬ?ចុះលោកយាយម្នាក់នោះជានរណា?»ដោយការងឿយឆ្ងល់របស់គេពេកទើបសួររីហ្វីដាពីមួយសំណួរទៅមួយសំណួរទៀតមិនចេះចប់នៅពេលគេមានចម្ងល់ ។
«លោកយាយម្នាក់នោះជាយាយធម៌របស់គេប៉ុណ្ណោះអ៊ីចឹងហើយបានគេមិនចង់និយាយថាប្រាប់ការពិត! ហើយទើបតែរាប់អានជាយាយធម៌ប៉ុណ្ណោះ គេប្រាប់ខ្ញុំបានប៉ុណ្ណឹងហើយដើរចេញទៅបាត់ »
ក្រោយពេលរីហ្វីដាចេញទៅបាត់ជុងគុកដើរមើលជុំវិញផ្ទះមួយនេះបើមុននឹងក្រោយគេមករស់នៅទីនេះដដែលចឹងហើយនាយដើរមើលឲ្យហើយទៅ ។
« លោកស្រែករកប្រកាច់ងាប់ស្អី? អ្នកណាចាប់រំលោភលោកមែនទេ? » នាងស្រែកសម្លុតតបទៅគេវិញដែរ បើមានគេទៅរំលោភអីទៅសមតែស្រែកឲ្យគេជួយតែនេះគ្មានកើតអីផងប្រុសស្អីរំអ៊ួយជាងស្រីទៅទៀត។
« នាងជាអ្នករំលោភខ្ញុំទេដឹង? »នាងញាក់ចិញ្ចើមព្រឺតៗដាក់ហ្វីដា
«ឆឺស!គិតខុសហើយខ្ញុំមិនបានទៅរំលោភលោកឯងទេកុំចេះតែមកថា»នាងពោលទាំងមុខជ្រេញកាន់តែមែនទែនមុខឲ្យដូចជុចនាងគ្មានចិត្តចង់ទៅរំលោភគេឡើយឃើញហើយលែងចង់ចាប់រំលោភម៉ង ។
« ខ្ញុំសួរនាងបន្តិចបានអត់? » សុខៗនាងស្រាប់តែបាននឹកឃើញរឿងមួយទើបសុំសួរនាងហ្វីដាធ្វើមុខងឿយឆ្ងល់មិនដឹងថាគេចង់ដឹងរឿងអ្វីជាមួយនាងឲ្យប្រាកដនោះទេ ។
« អូខេ! » នាងឆ្លើយល់ព្រមជាមួយគេហើយរួចអង្គុយគងទាក់ខ្លាដាក់នាយ។
«តាំងពីយើងមានអីៗជាមួយគ្នាមកនាងដូចជាមានអារម្មណ៍ថាប្លែកៗអីឬក៏អត់?»ជុងគុកងាកមុខមកសួរនាងវំក្រខ្សែភ្នែកគ្នាតែរីហ្វីដានាងបែរជាងាកមុខចេញមិនចង់ប្រឈមភ្នែកជាមួយគេសោះទើបគេត្រូវទាញនាងឲ្យមកមើលចំកែវភ្នែកគ្នា ។
«លោកសួរចង់ដឹងធ្វើអី?បើវាបានកន្លងផុតទៅយូរហើយ?បើដឹងហើយវាមានប្រយោជន៍អី?មិនអីទេខ្ញុំនិយាយប្រាប់លោកក៏បានដែរលោកមិនចាំបាច់បារម្ភទេខ្ញុំបានលេបងថ្នាំការពាររួចរាល់អស់ហើយអញ្ចឹងលោកកុំភ័យខ្ញុំមិនធ្វើឲ្យលោកពិបាកឡើយបើបានដឹងហើយសូមកុំសួរខ្ញុំទៀត » រីហ្វីដានាងជញ្ជក់មាត់ខ្ជិលចង់រំលឹកណាស់តែបើគេចង់ដឹងឬសគល់ហើយនាងមានតែហាមាត់ប្រាប់ នាងយល់ថាបើសិនជាមានកូនជុងគុកដឹងតែមិនព្រមទទួលយកហើយនាងដឹងពីគេច្បាស់ណាស់ជុងគុកគ្រាន់តែលឺនាងនិយាយហើយនាយអស់អីនិយាយហើយបានតែអង្គុយធ្វើមុខបែបសើចមិនសូវសមនាងតឹងអួលណែនក្នុងទ្រូងខ្លាំងណាស់គេសឹងតែមិនជឿថានាងអាចធ្វើដូច្នេះគេមើលមនុស្សខុសហើយមែនទេ?នាងធ្វើបែបនេះគេលែងចង់ទុកចិត្តលែងមានជំនឿលើនាងទៀតហើយ ។
« ល្អហើយចឹង » នាយឆ្លើយទាំងងក់ក្បាលចាក់បណ្ដោយតាមសម្ដីនាងនិយាយចេញមកទៅបើនាយចង់ប្រកែកបន្តទៀតក៏វាមិនកើតដែររីហ្វីដាបានលឺគេនិយាយថាល្អនាងបាក់ស្រឹបស្មានតែគេខឹងដែលនាងធ្វើអញ្ចឹងតែឥឡូវនាងច្បាស់កាន់តែខ្លាំងលើសដើម ។
« ចឹងខ្ញុំសុំទៅវិញហើយ » នាងអស់អីនិយាយបន្តទៀតក៏សុំលាគេទៅវិញម្ដងទៀត ។
« បាទ » នាយឆ្លើយតែមួយម៉ាត់ក៏ងាកចេញទៅមើលអីផ្សេងទៀតចំណែករីហ្វីដាដើរចេញទាំងមិនអស់ចិត្តពីអារម្មណ៍របស់ជុងគុកមែនទែន ។
«ល្អហើយចឹងឬ?ហ្វីដាឯងធ្វើត្រូវហើយគេមិនចង់បានកូនជាមួយឯងទេ ឯងធ្វើនេះត្រូវហើយ ហ៊ឹកៗៗៗ » រីហ្វីដានាងចូលមកដល់ក្នុងឡានហើយក៏បញ្ឆេះឡានទៅនៅតាមផ្លូវនាងនិយាយទាំងយំបើនាងមិនធ្វើបែបនេះនាងច្បាស់ជាមានកូនមិនខានតែនាងក៏បានលេបថ្នាំកាពារនាងយល់ យល់គ្រប់យ៉ាងហើយនាងតូចបើកឡានអែបផ្លូវម្ខាងព្រោះតែនៅធ្វើចិត្តឲ្យបានល្អប្រសើរនិងបន្តដំណើរទៅមុខទៀត ។
You are reading the story above: TeenFic.Net