ភាគ:៩១
យប់ថ្ងៃដដែល....!
នៅឃ្លាំងផ្ទុកទំនិញមួយមានមនុស្សប្រុសជាចករើននាក់កំពុងតែនាំគ្នាជញ្ជូនយកអីចូលទៅក្នុងហ្នឹងណាស់ហើយមានបុរសម្នាក់នៅឈរមើលពួកគ ។
« ចៅហ្វាយពួកយើងត្រូវធ្វើបែបណាទៀត? »
«ជញ្ជូនយកវាមកទុកក្នុងនេះទាំងអស់ហើយក៏បំផ្ទុះវាចោលទៅពួកយើងមិនអាចនៅប្រព្រឹត្តវាបន្តទៀតបានឡើយសង្ឃឹមថាឯងយល់ » គូឡេស្ទីនបានឲ្យកូនចៅដែលស្ដាប់តាមបញ្ជាគេនោះជញ្ជូនគ្រឿងញៀនជាច្រើនមកដាក់ក្នុងឃ្លាំងមួយហ្នឹងរួចបំផ្ទុះវាចេញចោលទៅគេមិនអាចធ្វើវាឲ្យអ្នកណាទៀតបានឡើយគេនៅមានប្អូនជាទីស្រឡាញ់នៅជាមួយបើគេនៅតែធ្វើវាទៀតវាវេទនាចំពោះគេច្រើនខ្លាំងណាស់ទើបគេសម្រេចចិត្តធ្វើវាបែបនេះ ។
«បាទទានបើចៅហ្វាយសម្រេចចិត្តបែបនេះទៅហើយពួកខ្ញុំទាំងអស់គ្នានិងយល់ស្របតាមការសម្រេចរបស់ចៅហ្វាយជានិច្ច»
«អរគុណណាស់!បើយកវាមកអស់ហលយក៏ចាត់ការទៅ »
« រួចរាល់អស់ហើយទាន »
« ល្អធ្វើវាទៅ »
« បាទទាន » នាយជាកូនចៅរត់ទៅប្រាប់គ្នីគ្នាបន្តទៀតឲ្យចាប់ផ្ដើមធ្វើចំណែកគូឡេស្ទីននាយនៅឈរមើលពីចំណាយដដែល ។
បឺង....ផាំងៗ....បាំង...
«ទីបំផុតវាបានបញ្ចប់ហើយប៉ាម៉ាក់អ្នកដែលសម្លាប់ប៉ាម៉ាក់ឥឡូវនេះគេបានស្លាប់តាមកម្មដែលគេបានធ្វើហើយលោកពូអ្នកមីងក៏ដូចគ្នាដែររបស់ដែលធ្លាប់ជារបស់គេក៏ត្រូវខ្ញុំដុតបំផ្លាញលែងសល់ទៀតដែរអ្នកទាំងអស់គ្នាកុំបាច់បារម្ភពីខ្ញុំនិងជីជីអីណាចាប់ពីពេលនេះពួកយើងទាំងពីររស់នៅជាមួយគ្នាបានសេចក្ដីសុខមិនខានហើយខ្ញុំនិងមើលថែជីជីរបស់ដល់ថ្ងៃស្លាប់ » គូឡេស្ទីនមើលទៅឃ្លាំងដ៏ធំរបស់ស៊ូវ៉ាន់គីនោះហើយនិយាយទាំងសោកសៅទោះបីជាស៊ូវ៉ាន់គីបានស្លាប់ប៉ាម៉ាពូមីងរបស់គេក៏មិនអាចរស់មកវិញបានដែរនេះសំណាងណាស់នៅពេលដែលលោកពូមីងគេស្លាប់នៅពេលនោះមីងរបស់គេជិតស្ម្រាលកូនទៅហើយស្រាប់តែមានរឿងអកុសលមួយហ្នឹងកើតឡើងមកនេះណាបើគ្រូពេទ្យមិននិយាយថាវះកាត់ទេលើលោកនេះក៏គ្មានវត្តមានរបស់ជីជីដែរមានតែគូឡេស្ទីនម្នាក់ប៉ុណ្ណោះនាយទទួលរ៉ាប់រងជាច្រើនមិនថាការងារក្រុមហ៊ុនពីលោកប៉ាទេកាលនោះគេនៅមិនទាន់ចេះដឹងអ្វីជ្រៅជ្រះពេកទេបានលោកលេខារបស់លោកប៉ាគេគាត់បានជួយរ៉ាប់រងនាយផងមើលការងារក្រុមហ៊ុនផងរហូតមកដល់ពេលនេះគាត់បានស្លាប់បាត់ទៅហើយ ។
« លាហើយ » នាងនិយាយត្រឹមប៉ុណ្ណេះរួចក៏ដើរចាកចេញទៅដោយគ្មានចិត្តនឹកអាឡោះអាឡៃជាមួយអីបន្តិចគេនៅក្រោមបង្គាប់របស់ជនអាក្រក់យូរហើយពេលនេះនាយរួចផុតទុក្ខភ័យទាំងឡាយអស់រលីង ។ រីឯឃ្លាំងមួយនោះត្រូវបានឆេះសន្ធោសន្ធៅមើលឃើញហើយក៏ខ្លាចជាមួយភ្លើងកាចសាហាវខ្លាំងណាស់ឯកូនចៅផ្សេងទៀតនៅតាមដើរការពារស្ដាប់តាមបញ្ជារបស់គូឡេស្ទីនបន្តពីស៊ូវ៉ាន់គីទោះគេមិនព្រមក៏កូនចៅទាំងនោះអង្វររហូតទាល់តែព្រមហ្នឹងប្រកែកមិនឈ្នះឡើយ ។
ព្រឹកថ្ងៃថ្មី.....!
« លោកនៅតែល្អសម្រាប់ខ្ញុំដដែលគូឡេស្ទីន ឆាហ្វូកុ » នាងនិយាយទាំងញញឹមបិតមាត់មិនជិតទេនាងរាប់អានមនុស្សដូចនាយមិនខុសទេយ៉ាងណាក៏នាងមានសំណាងដែលមានគេជាមិត្ត ។
« នាងញញឹមអីតាំងព្រឹកហ្នឹង? » ហាមិមិដឹងជាដើរមកពីណាទេមកនិយាយដាក់នាង ឌីម៉ាភ្ញាក់ចង់លួសព្រលឹងអស់មកស្ងាត់ៗចឹងអីនាងអាចគាំងបេះដូងឈប់ដើរបាន ។
« គូឡេស្ទីនគេធ្វើវាបានហើយ »
« ធ្វើអី? ខ្ញុំមិនដឹងសោះ » នាងឃើញហាមិធ្វើមុខស្លេស្លឺពិតជាមិនដឹងមែននាងក៏ហុចទូរស័ព្ទទៅឲ្យគេមើលវាតែម្ដង ។
« ហ៎ាក! ម៉េចខ្ញុំមិនបានដឹងរឿងអីបន្តិចចឹង? នេះរឿងធំដល់ថ្នាក់នេះនាងនៅសើចញញឹមសប្បាយទៀតឬ? » ហាមិដែលមិនបានដឹងរឿងក៏ច្រឡោតខឹងដែលនាងអង្គុយញញឹមសើចទៅវិញនោះ ។
« លោកមិនដឹងឬធ្វើជាមិនដឹង? នេះជាឃ្លាំងផ្ទុកគ្រឿងញៀនរបស់ស៊ូវ៉ាន់គី មីរ៉ូហាដាគូឡេស្ទីនគេបានបំផ្ទុះឃ្លាំងនោះចោលខ្ទេចអស់គ្មានសល់ទៀតទេ » នាងរៀបរាប់ត្រួសៗឲ្យហានិបានដឹង គេធ្លាប់គិតអវិជ្ជមានលើគូឡេស្ទីនថែមទៀតផងទើបនាងនិយាយល្អៗពីគូឡេស្ទីនឲ្យហាមិបានដឹង។
« បាទ » នាយឆ្លើយមួយម៉ាត់ហ្នឹងក៏ស្ងាត់ទៅវិញមុខមិនចាំបាច់មើលទេឡើងក្រញ៉ូវមិនរីកជាមួយអ្នកណាសោះហើយមិញឃើញនៅធម្មតាសោះ ។
« ខ្ញុំចូលទៅខាងក្នុងវិញសិនហើយលោកចូលទេ? »
«អត់ទេច្ញុំត្រូវមានការងារធ្វើបន្តទៀតចឹងហើយសុំលានាងទៅវិញហើយ »
« ច៎ាស » នាងឆ្លើយជាមួយគេត្រឹមត្រូវរួចបានបើកទ្វាចូលទៅខាងក្នុង ។
« ពេលណាបាននាងមើលខ្ញុំក្នុងក្រខ្សែភ្នែកខ្លះ? » ហាមិស្រដីទាំងកំសត់ហត់ចិត្តជាមួយខ្លួនឯងណាស់គេចង់លឺពាក្យនាងសរសើរដូចជានាងសរសើរគូឡេស្ទីនចំពោះមុខគេដែរតែតាមមើលទៅវាមិនអាចសោះឡើយ ។
« ខ្ញុំព្រមទទួលស្គាល់ការពិតហើយ » នាយនិយាយស្ងាត់ៗម្នាក់ឯងឈឺក៏ស្ងាត់ម្នាក់ឯងគេមិនដល់នាយម្នាក់នោះឡើយដោយសារតែគេមានអ្វីគ្រប់យ៉ាងងាកមកមើលខ្លួនមានត្រឹមសំបកខ្លួនរស់នៅតែលតោងពិបាកមើលណាស់ទៅហលយគេមិនចង់ឃើញនាងមកលំបាកជាមួយមនុស្សដូចគេដែរបើមានជាតិក្រោយពិតមែនគេចង់កើតជាកូនអ្នកមានដូចជានាងដែរទើបអាចសាកសមជាមួយគ្នាដោយគ្មានអ្នកណានិយាយមិនល្អដាក់បានហើយគេសុំត្រឹមប៉ុណ្ណឹងអាចថាជាតិនេះពួកយលងជួបគ្នាព្រោះនិស្ស័យគ្មានវាសនាបានគ្នាជាប្រពន្ធប្ដីឡើយនិយាយតែមាត់ទទេរគេក៏មានអារម្មណ៍ថាខ្មាសមាត់ខ្លួនឯងទៅហើយឈប់ទៅឈប់ស្រមៃឈប់គិតថាគេបានស្រលាញ់យើងទៀតអាចថាគេមានមនុស្សនៅក្នុងចិត្តហើយក៏ថាបានយើងត្រឹមជាអ្នកស្គាល់គ្នាក៏បានគេសុខចិត្តឈឺចាប់ក៏មិនចង់នាំទុក្ខដល់នាងឡើយ ។
_____
ភាគ:៩២
នៅផ្នែកម្ខាងមួយទៀតវិញដូចជាមមាញឹកដល់ហើយពួកគេដូចធ្វើអ្វីមួយលាក់លៀមមិនចង់ឲ្យអ្នកណាបានដឹងទេ ។
ផាំងៗៗ......!
កំពុងតែសើចសប្បាយជាមួយគ្នាមិនទាន់បានប៉ុន្មានផងក៏មានសម្លេងស្នូកាំភ្លើងបាញ់មកពីខាងក្រោយឡានរបស់ជុងគុកភ្លាម ។
« លោកនេះមានរឿងអី? អ្នកណាជាអ្នកបាញ់កាំភ្លើងមក? » រីហ្វីដានាងច្រឡោតសួរទៅជុងគុកព្រោះមិញនេះដូចគ្មានអីផងក៏ឥឡូវមានអ្នកបាញ់កាំភ្លើងមកត្រូវឡានដូច្នេះនាងភ័យដែរហ្នឹងចេញពីពេទ្យមិនទាន់បាមទៅដល់ផ្ទះផងមានរឿងកើតឡ់ងមកបាត់ទៅហើយ ។
«ខ្ញុំមិនដឹងទេឥឡូវចេះចុះនាងនៅក្នុងឡានទុកឲ្យហាមិបើកជូនទៅផ្ទះខ្ញុំនិងចេញតតាំងជាមួយពួកគេទាំងនោះប្រហែលជារឿងនេះមិនពាក់ព័ន្ធជាមួយពួកអ្នកទាំងបីឡើយ ខ្ញុំអាចនៅចាត់ការវាម្នាក់ឯងបាន » ជុងគុកឆ្លើយឆ្លងប្រាប់រីហ្វីដាហើយនាយក៏បើកថតមុខនោះយកកាំភ្លើងចេញមកទាំងចេញពីកន្លែងបញ្ជាចង្កូតទាំងវេទនាឲ្យហាមិមកបញ្ជាចង្កូតបើកឡានវិញម្ដង ។
«លោកនិយាយឆ្កួតអីហ្នឹង?មានអ្នកណាម្នាក់ចង់ទៅចោលឲ្យលោកនៅម្នាក់ឯងទេកុំមានគុំនិតឆ្កួតឡប់ទៀតឲ្យសោះ » រីហ្វីដានាងស្រែកជេរស្ដីជុងគុកក្ដៅក្រហាយជាមួយសម្ដីរបស់គេណាស់នៅក្នុងឡានមានមនុស្សបួននាក់គិតចង់ឲ្យបីនាក់ទៀតចេញទៅមិចនិងបាន?ហើយទុកឲ្យគេនៅតតាំងជាមួយពួកនេះតែម្នាក់ឯងឬ? គិតឆ្កួតអីទៅនៀក?
ផាំងៗៗ....! ផាំងៗៗ....!
ចំពេលកំពុងតែប្រកែកតវ៉ាតឹងសរសៃរកដាក់គ្នាក្រុមពយកសត្រូវបានបាញ់ប្រហារមកម្ដងទៀតជាច្រើនគ្រាប់ ។
«បើមានរឿងហើយពួកយើងត្រូវជួយគ្នាមិនចឹងហី? ដូច្នេះលោកកុំនិយាយពាក្យនេះមកបាន ! ហាមិលោកជួយបើកសោបង្អួចឡានបន្តិចមក » ហ្វាន់ឌីម៉ានាងស្រែកប្រាបើហាមិហើយនាងក៏ហូតកាំភ្លើងចេញពីក្នុងកាបូបរបស់ខ្លួនងើបខ្លួនបញ្ចេញទៅខាងក្រៅបាញ់តបតទៅវិញទាំងមិនបានខ្លាច ។
ផាំងៗៗ....! ផាំងៗៗ....!
នាងតូចពេលបាញ់ទៅចំចំណុចល្អខ្លាំងណាស់នាងបាញ់ទៅចាំតែកង់ឡានដែលពួកគេកំពុងតែបើកនោះគ្មានខុសអីបន្តិចទេ ។
« បើកទៅពួកគេតាមលែងទាន់ហើយ » ហ្វាន់ឌីម៉ា នាងចូលមកក្នុងឡានវិញស្រួលបួលនិយាយប្រាប់ហាមិដែលបានងាកមកមើលនាងនោះបាននាងនិយាយប្រាប់គេ ។
« បងរបស់ខ្ញុំពូកែណាស់ » នាងតូចហ្វីដាលើកមេដៃដាក់បងស្រីនាងសុំសរសើរចេញពីចិត្តណាស់ពូកែលើសពីអ្វីទាំងអស់ ។
« នៅចាញ់ឯងទេ »
« តែខ្ញុំថាបងខ្លាំង » នាងនៅតែលើកសរសើរពីបងស្រីដដែលនាងមិនហ៊ានទទួលថាខ្លួនខ្លាំងជាងបងទេតែគាត់គឺខ្លាំងពិតប្រាកដណាស់ ។
You are reading the story above: TeenFic.Net