ភាគ:៨៥
ផាំងៗៗ....ផាំងៗៗ....!
រីហ្វីដានាងរ៉េខ្លួនបាញ់កាំភ្លើងចំស៊ូវ៉ាន់គីមួយគ្រាប់ចំជើងអាចឲ្យគេលុតជង្គង់ដួលបាននាងបន្តបាញ់រះជាច្រើនមិនអាចឲ្យគូសត្រូវមកវាយលុកនាងវិញឡើយនាងជំនាញណាស់ខាងហ្នឹងកុំចង់មកសាកជាមួយនាងឲ្យសោះ ។
«កូនចៅឯងងាប់ជិតអស់ហើយពេលណាទើបឯងព្រមប្រគល់ខ្លួនឲ្យប៉ូលីសចាប់ដែរទៅ?យើងយល់ថាមិនចង់ឲ្យដៃដ៏ស្អាតរបស់យើងមកប្រឡាក់ឈាមពួកថោកទាបដូចជាឯងប៉ុន្មានទេស៊ូវ៉ាន់គីតែយើងមិនចង់នភឃើញពួកបាតសង្គមដូចជាឯងទេ » រីហ្វីដានាងដើរមកជិតជុងគុកនិយាយឌឺដងដាក់ស៊ូវ៉ាន់គីនាងបញ្ចេញស្នាមញញឹមដែលមិនបានបិតបាំងអ្វីច្រើនទេនៅតែគ្មានអ្នកណាម្នាក់អាចមើលដឹងថាជារីហ្វីដា ស៊ូវ៉ាន់គីលឺសម្ដីគេមើលងាយបែបនេះទ្រាំមិនបានទៀតទេក៏លើកកាំភ្លើងថានិងបាញ់តែមិនអាចរហ័សជាងជើងក្រវាត់របស់រីហ្វីដានាងធ្វើឲ្យកាំភ្លើងនៅក្នុងដៃរបស់គេជ្រុះធ្លាក់មកដល់ដីបាត់ហើយ ។
«នាងអាងខ្លួនឯងជាស្អីហ៊ានមកប្រើសម្ដីមើលងាយយើងទាំងមិនទាន់ស្គាល់ពីយើងច្បាស់នោះផង?ជាមនុស្សស្រីសោះអីហ៊ានម្លេះមិនខ្លាចស្លាប់ទេ?យល់ល្អនាងឆាប់ចាកចេញពីរឿងរបស់យើងទៀតទៅកុំថាយើងមិនបានប្រាប់ពួកឯងទាំងពីរនាក់ហ្នឹងសូមនាំកូនចៅពួកឯងចេញទៅជាមួយផង » ស៊ូវ៉ាន់គីនាងសូកសៀតពាក្យសម្ដីនិយាយនេះទៅរីហ្វីដាតែកុំសង្ឃឹមឲ្យសោះថានាងព្រមចេញទៅវិញនោះបើជ្រុលជាបងដល់ហើយគួរតែបករយុទ្ធគ្នាយកឈ្នះចាញ់វិញល្អដែរទេ?មនុស្សស្រីមិនមែនអន់គ្រប់គ្នាមិនចាំបាច់នៅក្រោមវ៉ាតរបស់អ្នកណារហូតឡើយ ។
«ខ្ញុំជាមិនមែនជាពពួកមនុស្សស្រីទន់ជ្រាយមកឲ្យមនុស្សប្រុសមកមើលងាយមើលថោកខ្លួនផ្ដេសផ្ដាសទេ ហ៊ឹស!ខ្ញុំគិតថាឯងលេងខុសមនុស្សហើយណាវាមិនដែលគូរសត្រូវឯណាមិនស៊ើបពីប្រវត្តិអ្នកដែលពួកគេចង់កំចាត់ទេឯងធ្វើល្ងង់ឬក៏ល្ងង់ពិតប្រាកដមែន? អូរ! សុំទោសណាមិញច្រឡំនិយាយការពិតចេញមក » នាងធ្វើជាលើកដៃមកខ្ទប់មាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងតែក្នុងចិត្តដើចសប្បាយណាស់នៅពេលធ្វើឲ្យគេចឹងនាងញ័រសាច់បានតែថានាងខ្លាចគេខឹងហួសទៅអាចទៅជាស្លាប់មួយកន្លែងភ្លាមៗណាស់ព្រោះតែនាងគិតថាគេនិងត្រូវដាច់សរសៃរឈាមពេលខឹងខ្លាំងទៅនោះនាងពោលត្រឹមប៉ុណ្ណឹងហើយក៏ប្រែទៅសើចលឺៗពេញហ្នឹងឡើងជុងគុកហើយគូឡេស្ទីនសម្លឹងមើលទៅនាងរាងចម្លែកក្នុងចិត្តដោយសារតែមិនដែលឃើញអាការ:នាងសើចអញ្ចឹងចេញមកទេវាប្លេកខ្លាំងគូឡេស្ទីននាយកាន់តែងឿយឆ្ងល់ទៀតហើយថាម្ចាស់សម្លេងនេះជានរណា?នាយហាក់ដូចជាធ្លាប់បានលឺនិងស្គាល់ពីការសើចរបស់រីហ្វីដាតែនាយនៅមិននឹកឃើញសោះថានាងជាអ្នកណា?
«នាងកុំមកសម្ដីហំជាមួយខ្ញុំឲ្យសោះត្រឹមនាងម្នាក់ខ្ញុំសម្លាប់ចោលពេលណាក៏បាន» នាយមិនថែមទាំងនិយាយទេនៅចង្អុលមុខរបស់រីហ្វីដាចំៗឡើងទឹកមុខរបស់គេឡើងក្រហមព្រោះខឹងការនិយាយស្ដីរបស់នាងទាំងប៉ុន្មាននេះនិយាយចេញមកធ្វើឲ្យគេអន់ចង់រកពាក្យពេចន៍អីមកបន្តទៀតសឹងមិនចង់បាននេះជាលើកទីមួយបំផុយហើយគេបានឃើញមនុស្សស្រីមកឈរជេរមើលងាយគេនោះ ។
«ឯងកុំមកចង្អុលនាងផ្ដេសផ្ដាសឲ្យសោះដកដៃដ៏អាក្រក់របស់ឯងចេញពីមុខនាងភ្លាមទៅកុំថាយើងមិនបានប្រាប់យើងខំចិត្តល្អមិនសម្លាប់ឯងតែឯងកុំភ័យអីឯងគុំតែងាប់នៅក្នុងគុកទេ » ជុងគុកនាយរុញដៃរបស់ស៊ូវ៉ាន់គីចេញពីមុខរីហ្វីដាកុំថាគេចិត្តអាក្រក់អីណាព្រោះតែនេះហើយជាមច្ចុរាជរបស់គេបើនាយចង់សម្លាប់ក៏បានចង់កាប់ក៏បានឲ្យតែចិត្តនាយចង់ប៉ុណ្ណោះ ។
ផាំងៗៗ....! ផាំងៗៗ......!
អ្នកបន្តនៅបាញ់វៃកាប់ចាក់គ្នាមាននៅសល់តែហាមិនិងហ្វាន់ឌីម៉ាទេកូនចៅរបស់ស៊ូវ៉ាន់គីដេករាលគ្របដណ្ដប់ទៅដោយឈឆមស្រោចពេញប្រាណសូម្បីតែហ្វាន់ឌីម៉ានាងក៏មានឈាមប្រឡាក់ដូចគ្នាគ្រាន់តែមើលមិនសូវឃើញច្បាស់នាងស្លៀកពាក់ពណ៌ខ្មៅពេញទាំងអស់ហ្នឹង?ហាមិដើរសំដៅមករកហ្វាន់ឌីម៉ាតែនាងបែរជាដើរទៅរកជុងគុកហើយរីហ្វីដាឯណោះវិញឡើងហាមិនាយហួសចិត្ត ។
«ខ្ញុំចាត់ការពួកអាអត់បានការនោះអស់ហើយនៅតែមេខ្លោងរបស់គេប៉ុណ្ណោះហ៊ឹម!ខ្ញុំនិយាយត្រង់ចុះណាកូនចៅឯងនេះពិតជាគ្មានប្រយោជន៍មែនវៃតែតិចសោះក៏ដេកដួលងាប់បាត់ខ្ញុំអាណិតពួកគេដល់ហើយ » នាងតូចឌីម៉ាដើរមកដល់ភ្លាមក៏ធ្វើជាលើកកាំភ្លើងមកអង្អែលវាលេងនៅចំពោះមុខស៊ូវ៉ាន់គីថែមទាំងពោលពាក្យបញ្ឈឺនិយាយពីកូនចៅអត់ប្រយោជន៍ទាំងអស់របស់គេ នាយបានខឹងមួយជាន់ពីលើទៀតហើយឥឡូវនេះបើគេចង់រត់ក៏មិនដឹងត្រូវទៅផ្លូវមួយណាទេអ្នកទាំងបួននេះព័ទ្ធជិតគ្មានសល់គូឡេស្ទីននាងឈរជ្រែងចង្កេះធ្វើជាមិនដឹងមិនលឺចង់អ្នកណានិយាយអីទៀតក៏និយាយទៅគេមិនបានដឹងអីផងនោះណាមួយគេមិនពាក់ព័ន្ធជាមួយស៊ូវ៉ាន់គីឡើយ។
« នាងឯង..! » ស៊ូវ៉ាន់គីគេស្រែកសម្លុតទៅហ្វាន់ឌីម៉ាឯនាងឈរញញឹមឌឺដងមកគេមិនថានាងបិតរបាំងមុខបែបណាក៏អាចមើលដឹងតាមកែវភ្នែកមួយគូរនោះដែរ ។
SOK NARY:
« អេ៎កលោក! តិចស្លាប់ដោយការខឹងទៅ? ខ្ញុំព្រួយបារម្ភដល់ហើយនៀក » រីហ្វីដានាងចូលមកម្ដងទៀតហើយក៏ឌឺទៅស៊ូវ៉ាន់គី នាងឃើញគូឡេស្ទីនឈរធ្វើមិនដឹងមិនខ្វល់ជាមួយពួកគេចំណែកពួកគេក៏មិនរវីរវល់ជាមួយពួកនេះដែរ។
មន្ទីរពេទ្យ....!
ជុងគុកនាយពេលនេះមកដល់មន្ទីរពេទ្យហើយដោយរត់ចូលមកខាងក្នុងបីរីហ្វីដាស្រែកហៅគ្រូពេទ្យពេញហ្នឹង ។
«គ្រូពេទ្យ....គ្រូពេទ្យបាត់ទៅណាអស់ហើយមិនឃើញមានអ្នកជំងឺមកទេឬ? » ជុងគុកនាយស្រែកឡូឡាពេញមន្ទីរពេទ្យទាំងមូល ពេលនោះដែរមានគ្រូពេទ្យរុញគ្រែពេទ្យដាក់អ្នកជំងឺនោះមកដល់កន្លែងជុងគុកកំពុងតែឈរនាយដាក់ឲ្យនាងនៅលើគ្រែពេទ្យរួចគ្រូពេទ្យរុញយកនាងទៅដាក់ក្នុងបន្ទាប់ អាយស៊ីយូ ភ្លាមព្រោះតែរបួសនាងធ្ងន់ធ្ងរណាស់ ហ្វាន់ឌីម៉ានាងអង្គុយលើកៅអីមុខបន្ទប់នោះទាំងជ្រោងសក់ឡើងលើអោនមុខចុះឯជុងគុកនៅឈរផ្អែកជញ្ជាំងទាំងទឹកមុខស្រពោន ។
« បងសុំទោសដែលការពារឯងមិនបានល្អ សុំទោសៗៗៗ ហ៊ឹកៗៗៗឯងកុំកើតអីណា » នាងនិយាយទាំងយំរួចងាកមុខទៅរកបន្ទប់នោះនាងយំផងអីផងនិយាយបន្ទោសខ្លួនឯងដែលមិនថែរីហ្វីដាប៉ុណ្ណឹងសោះក៏មិនបានដែរនាងមិនសមជាបងស្រីរបស់គេឡើយ ។
«ច៎ាសអរគុណលោកដុកទ័រខ្លាំងណាស់ដែលបានជួយប្អូនស្រីខ្ញុំឲ្យរួចផុតពីគ្រោះថ្នាក់ » នាងនិយាយអរគុណគាត់ម្ដងហើយម្ដងទៀតរហូតទាល់តែបានឃើញគ្រូពេទ្យពីរបីនាក់ទៀតអូសគ្រែអ្នកជំងឺដោយមានរីហ្វីដានាងគេងស្ដូកស្ដឹងនៅលើនោះ នាងអោនក្បាលលាលោកដុកទ័រធំហើយក៏ដើរមកតាមគ្រែដែលរុញរីហ្វីដាចូលមកសម្រាក ។
ពេលមកដល់ក្នុងបន្ទប់សម្រាករបស់រីហ្វីដាហើយនាងក៏ដើរទៅអង្គុយជិតគ្រែរបស់ហ្វីដាដោយកាន់ដៃនាងមកអង្អែលដាក់លើថ្ពាល់ខាងស្ដាំ។
«ឆាប់ដឹងខ្លួនមកណាបងនិងនាំឯងទៅដើរលេងនៅកន្លែងដែលឯងចង់បបួលបងទៅណា?ឯងថាចង់មានពេលវេលាដើរលេងរលំហែអារម្មណ៍នោះអីអ៊ីចឹងហើយឯងឆាប់ដឹងខ្លួនមកបងនៅរងចាំឯង ហ៊ឹកៗៗៗ » នាងយកដៃទៅអង្អែលលើថ្ពាល់របស់ប្អូនស្រីពោលទាំងទឹកភ្នែកកំពុងតែស្រក់ចុះមកនាងយំឡើងខ្សោះអស់ពីខ្លួនហើយនៅតែមិនព្រមយំទៀតជុងគុកនាយមិនដឹងនិយាយអ្វីជាមួយនាងទេបានតែអង្គុយនៅស្ងៀមៗនៅជាមួយនាងមើលថែរីហ្វីដានោះទៅ ។
« នាងចង់ញាំអីឬអត់? » មួយសន្ទុះធំក្រោយមកជុងគុកបានក្រោកចេញពីសាឡុងដើរមកជិតនឹងសួរនាងដោយសារតែគេត្រូវចេញទៅរកអីមកញាំទ្រាប់ពោះខ្លះនាយខានញាំបាយជិតបីថ្ងៃហើយទើបមានអារម្មណ៍ថាឃ្លាននៅពេលមានអាសន្នបែបនេះ ។
«អត់នោះទេខ្ញុំមិនឃា្លនហើយក៏មិនចង់ញាំអីដែរបើរីហ្វីដាមិនទាន់ដឹងខ្លួនមកទៀត » នាងក្រវីក្បាលស្អិតតតាក់មិនខ្ចីងាកមុខទៅណាក្រៅពីមុខហ្វីដាទេនាងនៅតែយំខ្សឹបហើយមើលទៅមុខនាងមិនដាក់ភ្នែកតាំងពីចូលមកដល់បន្ទប់សម្រាកនេះមកម្លេះណាមួយវាក៏យំទៀត ។
« តែនាងមិនទាន់បានញាំអីទេតាំងពីព្រឹកមកណា? នាងនៅបង្អត់អាហារខ្លួនឯងដល់ពេលណាទៀត? បើរីហ្វីដានាងដឹងខ្លួនមកដឹងថានាងមិនញាំអីនោះតើនាងនឹងគិតបែបណា?នាងច្បាស់ជាបន្ទោសខ្លួនឯងថានាំទុក្ខដល់នាងផងក៏ថាបានដែរ? » ជុងគុកនិយាយបញ្ចុះបញ្ចូលដាក់ហ្វាន់ឌីម៉ាដើម្បី្យនាងព្រមញាំអីចូលពោះខ្លះដែរ នាយមិនមើលនឹងភ្នែកណាស់ ។
«អូខេ!បើនាងមិននិយាយបានន័យថាពមរមញាំហើយឬ? អញ្ចឹងខ្ញុំចេញទៅទិញរបស់យកមកញាំសិនហើយ »ជុងគុកចេះតែអឺអើរម្នាក់ឯងហើយក៏ដើរចេញទៅបាត់ពិតមែនគ្មាននៅចាំពាក្យនាងនិយាយទៀតទេ នាងនៅតែអង្គុយធ្មឹងៗសឹងមិនចង់និយាយរកគេផងឲ្យគេនិយាយអីទៀតទៅ?ពិបាកណាស់ពេលនិយាយអីតែម្នាក់ឯង អឺអើរអីក៏ម្នាក់ឯងទៀត ។
«ហ៊ឹម..»នាងដកដង្ហើមធំនៅពេលជុងគុកចេញទៅបាត់នាងខ្ជិលនិយាយច្រើនជាមួយអ្នកណាស់ចង់នៅស្ងាត់ៗបែបនេះហើយវាជាការល្អបំផុតសម្រាប់នាង ។
You are reading the story above: TeenFic.Net