ភាគ:៨+៩+១០+១១

Background color
Font
Font size
Line height

     រីហ្វីដានាងបើកភ្នែកមកម្ដងទៀតដោយញញឹមតិចៗនាងដូចជាមានក្ដីសុខណាស់ពេលគេមកព្រួយបារម្ភពីខ្លួនអញ្ចឹង ។ នាងតូចកាន់តែរំភើបបើគេនៅតែបែបនេះដាក់មកនាងរហូតនោះមិនដឹងថានាងសប្បាយរីករាយប៉ុណ្ណាទេ ។
« អរគុណដែលព្រួយបារម្ភ » ឃើញទេគេធ្វើល្អនិយាយពាក្យពិរោះមិនទាន់បានប៉ុន្មានោងក៏មានក្ដីសុខពេលបាននៅជិតគេបាត់ទៅហើយនឹង? មិនគួរឲ្យជឿសោះឡើយនាងចេះតែចង់ឲ្យគេមកនៅជិតខ្លួននាងគ្រប់ជំហ៊ាន ។
« រាត្រីសួស្ដីជុងគុក » នាងនិយាយតិចៗម្នាក់ឯងព្រោះតែគេមិនបាននៅជាមួយនាងទេ យកភួយមកគ្របបាំងមុខជាប់ប្រកាច់ប្រកិនពេញគ្រែសប្បាយដល់ថ្នាក់នេះផង? នាងអាចនិងស្គាល់ពីឈ្មោះពិតរបស់គេថែមពីលើទៀត ។ ពិតជាមិនគួរឲ្យជឿសោះឡើយ នាងម្ដងចេះ ម្ដងចុះ ពិបាកនិងយល់ពីចិត្តគំនិតរបស់នាងផ្ទាល់មែនទែន ទាយមិនត្រូវសោះ ។
  ព្រឹកថ្ងៃថ្មីចូលមកដល់រីហ្វីដានាងចេញពីបន្ទប់គេងរបស់ជុងគុក នាងក្រឡេកមើលពេញផ្ទៃបន្ទប់ខនដូរមានអីស្អាតដែរតើ ។ នាងបន្តដើរមើលជុំវិញនិងទៀតរហូតដល់ធុំក្លិនមកហូបឈ្ងុញឈ្ងប់ចេញពីផ្ទះបាយមកនាងមិននៅបង្អង់យូរក៏ដើរទៅផ្ទះបាយ ។
« លោកកំពុងតែធ្វើអ្វី?» រីហ្វីដានាងសួរគេតាមធម្មតាថែមទាំងដើរទៅជិតគេ ជុងគុកនាយងាកមករកប្រភពសម្លេងបានឃើញរីហ្វីដាក៏ដាក់របស់របរទុកអស់ហើយមកអោបរីហ្វីដាដូចកម្រោលចូលអញ្ចឹងនាងទប់ខ្លួនឯងមិនចង់ជាប់ ។
« ខ្ញុំនឹកនាងណាស់ ហេតុអ្វីទើបតែបង្ហាញខ្លួន? នាងមានដឹងទេថាខ្ញុំរងចាំនាងទោះបីគ្មានសង្ឃឹមក៏ខ្ញុំនៅតែចាំ នាងមកវិញហើយខ្ញុំមិនបណ្ដោយឲ្យនាងចេញពីខ្ញុំម្ដងទៀតទេ » ជុងគុកគេពោលបណ្ដើរអោបនាងកាន់តែជាប់ ហ្វីដានាងមិនបានមាត់កអ្វីទេឈរឲ្យគេអោបយ៉ាងស្ងៀមនៅចាំស្ដាប់គេរៀបរាប់ឲ្យអស់ពាក្យដែលចងនិយាយ ។ មិនមែនគេនឹកនាងតែម្ខាងទេសូម្បីនាងក៏នឹកគេមិន ពេលគេមកអោបបែបនេះនាងមានភាពកក់ក្ដៅណាស់។ នាងរឺតអង្អែលខ្នងគេតិចៗ គេដូចកំពុងតែយំអញ្ចឹងឃើញថាខ្លួនឡើងញ័រប៉ុន្តែំមិនឲ្យលឺសម្លេង ។
« លោកយំធ្វើអ្វី? មនុស្សប្រុសដើមទ្រូងប្រាំហត្ថគេមិនឲ្យសម្រក់ទឹកភ្នែកមកឲ្យអ្នកណាបានឃើញឡើយដឹងទេ? ប្រសិនបើគូរសត្រូវលោកបានឃើញតើគេនឹងសើចចម្អកមកកាន់លោកបែបណាវិញ? ឈប់យំបានហើយ ខ្ញុំពិបាកភ្នែកមើលណាស់ » រីហ្វីដានាងប្រលែងពីការអោបហើយក៏លើកដៃមកជូតទឹកភ្នែកឲ្យគេនិយាយបែបលេងសើចតែក៏ជាពាក្យពិត នេះគេយំនៅមុខនាងបើយំមុខគូសត្រូវដឹងតែគេសើចចម្អកថាគេជាមនុស្សអន់គ្មានភាពក្លាហាន
កំសាកញីមិនខានទេ នាងក៏ចេះតែនិយាយដាស់តឿងប្រាប់ឲ្យបានដឹងពីវា ។ ជុងគុកមិនមាត់តែសើចជំនួសរួចចាប់ដៃនាងជាប់ ។
«ខ្ញុំមិនខ្វល់សំខាន់ខ្ញុំមិនចង់ឲ្យនាងចេញឆ្ងាយពីខ្ញុំដូចជាពេលមុនទេ ពេលយំមាននាងជួយជូតទឹកភ្នែកខ្ញុំសប្បាយចិត្តណាស់ទៅហើយ បើបាននាងមករស់នៅជាមួយទៀតក៏រឹតតែសប្បាយចិត្ត » ជុងគុកប្ដូរពីយំមកញញឹមក្របួចមាត់ប្រើសម្ដីឡកលើយដាក់រីហ្វីដា ចរិតខិលក៏ចេញមកដូចចង់ញ៉ែញ៉ង់នាងណាស់ នាងបានឃើញហើយដឹងដល់ក្រយៅមិនចង់មកអូសក្រឡាអាកូនមិនសមឡើយ ។ រីហ្វីដានាងរុញមុខសង្ហាមួយនោះចេញឲ្យឆ្ងាយពីនាងបន្តិចនិងញញឹមតបស្នងគេវិញ ។
« ឆឺស..! សម្ដីចេញមកឡើងព្រានប៉ុណ្ណឹងហើយចង់ឲ្យខ្ញុំនៅជាមួយលោក? ខ្ញុំមិនចូលចិត្តមនុស្សប្រុសបែបហ្នឹងទេ លោកគួតែបានដឹងច្បាស់ហើយមែនទេ? » នាងរុញគេម្ដងទៀតឲ្យឃ្លាតចេញពីខ្លួននិងដើរមកអង្គុយលើសាឡុងវិញ ជុងគុកគេមិនគិតច្រើនក៏ដើរមកតាមនាង ។ ហ្វីដានាងអង្គុយគងទាក់ក្លាយកតេឡេមកបើកទូរទស្សន៍មើលធ្វើមិនដឹងដូចទីនេះជាកន្លែងរបស់នាង ។
« អង្គុយឲ្យស្រួលជាងនេះបានទេ? ជាស្រីចេះទន់ភ្លន់បន្តិចផងចំណែកការអង្គុយក៏ដូចគ្នា » ជុងគុកក្រហឹមដើមកប្រាប់នាងឲ្យស្ដាប់តាមសម្ដីរបស់គេ ឃើញហើយពិបាកភ្នែកនិងមើលណាស់ពោះតែនាងនៅស្លៀករ៉ូបកាលពីយប់មិញអ៊ីចឹងហើយគឺវាឆែកឲ្យគេបានឃើញភ្លៅសភ្លឺរលោងរបស់នាងឡើងច្បាស់ទែង ។
« រឿងខ្ញុំ លោកមិនបាច់មករវីរវល់ឡើយ អរ..! លោកប្រហែលជាអ្នកមកឃាត់ហាមឲ្យខ្ញុំឈប់វៃអាម្នាក់នោះហើយឬ? » នាងតូចមិនចង់ស្ដាប់សម្ដីរបស់គេទេពេលនោះនាងមិនបានមើលមុខគេប៉ុន្ដែនងក៏អាចដឹងច្បាស់ថាជាគេដែរ ម៉្យាងនាងដឹងទៀតថាវាជាក្លឹបរបស់ជុងគុក ។
« មែនជាខ្ញុំ នាងចង់វៃអាម្នាក់នោះតែនាងមិនដឹងទេឬ? បើសិនជាខ្ញុំទៅមិនទាន់នាងនិងត្រូវញេដាក់ទោសពីបទប្រើអំពើហិង្សាលើអ្នកដទៃណាស់ដូច្នេះហើយបានខ្ញុំនិយាយឃាត់ »
« ការពិតមិនមែនអញ្ចឹងទេអី? បើខ្ញុំវៃគេនោះឲក្លឹបលោកក៏មានរឿងរញ៉េរញ៉ៃកើតឡើងតើត្រឹមត្រូវដែរទេលោក ជុងគុក គូរ៉ូសាមាគិ? » ម្ដងនេះនាងមិនធម្មតាហៅដល់ឈ្មោះពេញគេយ៉ាងច្បាស់ៗមួយៗអាចឲ្យញេស្ដាប់បានយ៉ាងពិតប្រាកដ ។ កុំថានាងមិនដឹងពីគេឲ្យសោះប្រសិនអាម្នាក់មួយនោះនាងវៃឲ្យងាបើក្លឹបមួយនោះមានរឿងប៉ូលីសក៏ចូលមករញ៉េរញ៉ៃមានរឿងជាច្រផើនកើតឡើងមិនខានទេ ។ ហ៊ឹស..! កុំមកនិយាយថាដើម្បីការពារនាងនោះនាងមិនជឿសម្ដីរបស់គេឡើយ ។
« គឺ...គឺ...ថាខ្ញុំមិនចង់មានន័យបែបនេះទេ » ជុងគុកប្រញាប់ប្រកែកញ័រមាត់និយាយដាច់ៗក្បាលដំបូងគេនោះភ្នែកក្រឡេបក្រឡាប់ មើលនេះមើលនោះមិនចំកម្លែងដែលចង់ម់លឲ្យប្រកដឡើយ ។ រីហ្វីដានាងចាប់សង្ស័យគេព្រោះតែអញ្ចឹងហើយមកកុហកជាមួយនាងមិនសមហេតុលផលសោះក្រែងថាពូកែណាស់ឬ? ឥឡូវនេះក៏មកទាល់តម្រិះព្រោះតែនាង?
« និយាយមិនច្បាស់ មានន័យថាវាពិត? លោកហ៎ាខ្ញុំសុំប្រាប់ណាទៅរៀនកុហកម្ដងទៀតទៅ ខ្ញុំមិនគួរជឿសោះថាមនុស្សដែលល្បីខាងជំនួសម្នាក់នេះមកចាញ់ក្រោមដៃមនុស្សធម្មតាដូចខ្ញុំណា! » រីហ្វីដានាងវៃចិញ្ចើមឌឺគេយ៉ាងឡូយមានប្រៀបលើគេខ្លាំងគួរសមកុំចេះតែមកហ៊ានអាកូនស្គាល់នាងតិចពេកហើយកុំឃើញថានាងមិនចេះអីនោះល្ងង់ឲ្យសោះនាងពូកែនិយាយណាស់បើអ្នកណាចង់មកប្រកួតណានាងក៏ព្រមទៅចូលរួមជាមួយជានិច្ច ។
« ក៏បានខ្ញុំព្រមចាញ់នាងហើយ តែខ្ញុំចង់សួរនាងរឿងមួយ » គេព្រមចុះចាញ់ដោយស្វ័យប្រវត្តិទាំងមិនងាករ៉េ
« បាន » ហ្វីដាក៏ងក់ក្បាលឆ្លើយយល់ព្រម
« នាងនៅមានជីវិតបានដោយរបៀបណា? បើពេលនោះឡានបានផ្ទុះបាត់ហើយ សូម្បីតែប៉ូលីសគេមិនបានចូលទៅមើលទាន់ផង ខ្ញុំងឿយឆ្ងល់ត្រង់នេះណាស់នាងជួយស្រាយពន្យល់បន្តិចមក » ជ្រុលជាគេចងដឹងពីនាងទៅហើយ នាងក៏និយាយរៀបរាប់រឿងដែលបានកើតឡើងមកនោះឲ្យគេបានស្ដាប់ និងប្រាប់ពីអ្នកបានជួយជីវិតនងឲ្យរស់រានមានជីវិតឡើងវិញ នាងសប្បាយចិត្តណាស់ នាងខំគិតថាខ្លួនឯងស្លាប់តាំងពីពេលនោះមកបាត់ហើយនិងគិតថាលែងបានមកជួបនិយាយគ្នាជាមួយគេដូចពេលមុន ។ ជុងគុកស្ដាប់ការនិយាយរបស់នាងរួចហើយក៏មកអោបនាងម្ដងទៀតគេមិននឹកស្មានអោនាងដោយសេរីមិនមានការហាមឃាត់ឬស៊ីរន្ទះជើងរបស់នាងទៀតឡើយ ។
« យល់? » នាងសួរក្បែរត្រចៀកគេបណ្ដាលឲ្យខ្យល់ដង្ហើមក្ដៅឧណ្ណនោះប៉ះនិងករបស់ជុងគុក នាយមិនបាននិយាយអីក្រៅពីអោបនាងឲ្យបានជាប់ទេ ។
«ចុះសព្វថ្ងៃនាងរស់នៅទីណាបើមិននៅជាមួយអ្នកប្រុសរិកគី? » គេស្ដាប់ហើយបានសួរនាងនិយាយថាមិននៅជាមួយគ្រួសារចុះរាល់ថ្ងៃនងទៅរស់នៅឯណាវិញចុះ?

«លោកគុំតែដឹងប៉ុន្ដែឥឡូវនេះសូមជូនខ្ញុំទៅផ្ទះវិញសិនមកពេលនេះគ្រប់គ្នាកំពុងតែបារម្ភពីខ្ញមហើយបើលោកយកខ្ញុំមកទីនេះទាំងមិនឲ្យអ្នកណាបានដឹងផង » រីហ្វីដានាងនឹកឃើញរឿងនេះភ្លាមសម្លក់ជុងគុកភ្លេតគ្រឺតនិងទឹកមុខរបស់គេនិងមែនទែន ។
« បាន » ជុងគុកឆ្លើយយល់ព្រមថាជូននាងទៅហើយពួកគេមិននៅនិយាយគ្នាច្រើនទៀតទេក៏ចេញពីខបដូរជូនរីហ្វីដាទៅផ្ទះ។

ភាគ:៩

  តាមផ្លូវកំពុងតែធ្វើដំណើរីហ្វីដានាងមើលទៅតាមកញ្ចក់នាងបានឃើញមានឡានខ្មៅៗជាច្រើនគ្រឿងកំពុងតែបើកឡានមកតាមនាង  ។ រីហ្វីដានាងសង្កេតមើលឲ្យច្បាស់ថាវាជាពពួកអ្នកណាឲ្យប្រកដនោះតែមើលមិនដឹងសោះ ។
« លោកមានឡានកំពុងតែបើកតាមមកមើល បើកឡានឲ្យប្រយ័ត្នបន្តិចទៅ » រីហ្វីដានាងមិនអាចឲ្យដឹងតែម្នាក់ឯងក៏និយាយប្រាប់ជុងគុកនាយមើលទៅតាមកញ្ចក់ក្បែរនោះបានឃើញថាមានឡានកំពុងតែតាមមកមែន ។
«ខ្ញុំដឹងហើយនាងនៅស្ងៀមកុំភ័យឲ្យសោះខ្ញុំនិងការពារនាងដោយជីវិត » ជុងគុកកាន់ដៃនាងជាប់ថែមទាំងពោលដោយភាពជឿជាក់ ប៉ុន្តែកុំគិតថានាងយល់ព្រមឲ្យសោះ។
« លោកមានកាំភ្លើងដែរទេ? » សុខៗនាងក៏សួររកកាំភ្លើងធ្វើឲ្យជុងគុកងាកមកមើលមុខនាងភ្លាម ម៉េចក៏នាងមកទាររកវានៅពេលនេះ?
« មាន » គ្រាន់តែលឺគេថាមានភ្លេតនាងប្រញាប់បើកមើលថតទាំងអស់រហូតទាល់តែបានឃើញ នាងតូចបើកមើលឃើញថាមានគ្រាប់ពេញល្អណាស់បាននាងញញឹមចុងមាត់ ។
ផាំង..ផាំងៗៗ...!
  គ្រាប់កាំភ្លើងជាច្រើនគ្រាប់បានបាញ់សំដៅមកឡានជុងគុក ប៉ុន្តែមិនបានត្រូវអ្វីឡើយ ។ នាងបើកកញ្ចក់ឡានបន្តិចមើលទៅកាន់ពួកគេ ពេលនេះកំពុងតែបើកមកប្រកៀនប្រកិតឡាននាងនិងជុងគុក ។
« លោកបើកឡានឲ្យលឿនជាទីបំផុត កុំបារម្ភអីទុកចិត្តលើខ្ញុំចុះ » រីហ្វីដានាងកាន់ដៃជុងគុកវិញថែមទាំងផ្ដល់ស្នាមញញឹមជឿទុកចិត្តលើគេ ជុងគុកងក់ក្បាលស្ដាប់តាមនាង ។ ហ្វីដានាងបើកកញ្ចក់ឡានម្ដងទៀតទាញកេះកៃកាំភ្លើងតម្រង់ទៅរកកង់ឡានរបស់ពួកអ្នកតាមពីខាងក្រោយនោះ ។
ផាំងៗៗ....! ផាំង..!
   គ្រាប់ដែលនាងបានបាញ់ទៅចំចំណុចដែលនាងបានត្រៀមទុកខ្លាំងណាស់កង់ឡានពួកគេបានត្រូវមួយគ្រាប់ហើយក៏ចាប់ផ្ដើមរ៉េចង្កូតជ្រុលទៅបុកនិងរបស់ក្បែរផ្លូវនោះទៅ ។ ផាំងៗៗ...! ឡានមកតាមមហរោយទៀតក៏នាងបាញ់ឲ្យត្រូវកង់ឡានដូចគ្នានាងបាញ់ត្រូវចំប្លង់ណាស់ ធ្វើឲ្យជុងគុកស្ងើចសរសើរនាងមិនបាន ។
ផាំងៗៗ...បាំងៗៗ....!
ពួកគេក៏ឆ្លាតបានបាញ់មកកង់ឡានរបស់ជុងគុកម្ដងធ្វើឲ្យគេត្រូវបានរ៉េចង្កូតហើយត្រូវជាន់ហ្រ្វាំងឡានយ៉ាងលឿន ។
« តោះយើងឆាប់ចេញទៅ ពួកវាកំពុងមកកាន់តែកៀសពួកយើងហើយ » ជុងគុកផ្ដាំឲ្យរីហ្វីដានាងឆាប់ចេញពីក្នុងឡានមក ប៉ុន្តែនាងមិនទាន់បានចេញទេគឺកកាយរកការបូបមួយមកហើយយកគ្រាប់កាំភ្លើងទាំងអស់មកដាក់ក្នុងកាបូបនោះបាននាងចេញពីក្នុងឡានស្ពាយការបូបនោះដាក់គ្រាប់ចូលក្នុងកាំភ្លើងឲ្យពេញ ហើយក៏មានហូតយកកាំភ្លើងមួយទៀតពីក្នុងកាបូបឲ្យទៅជុងគុក ។ ពួកគេរត់ចូលក្នុងព្រៃដែលនៅជិតផ្លូវកំពុងតែធ្វើដំណើរជាមួយគ្នា ។
ផាំងៗៗ.....! បាំងៗៗ....!
   ពួកគេទាំងនោះបានមកដល់កន្លែងចតឡានរបស់ជុងគុកហើយបាញ់គម្រាមកជាច្រើនគ្រាប់ពេលកហរឡេកមើលទៅក្នងឡានមិនបានឃើញមាននរណាសោះ ។
« ចង្រៃយ៎ពួកវាបានទៅអស់ហើយ » បុរសម្នាក់ទះឡានមួយនោះមួយជើងក្ដៅចិត្តណាស់ដែលមកមិនទាន់ពួកគេ ។
«តោះចូលទៅមើលក្នុងព្រៃមួយនោះទៅពួកវាប្រហែលជាមិនទាន់បានទៅណាឆ្ងាយទេអាចនិងសម្ងំលាក់ខ្លួននៅជិតៗផង » អ្នកទះឡានអម្បិញមិញនេះក៏បញ្ជាឲ្យអ្នកនៅក្រោមបង្គាប់របស់គេឲ្យចូលទៅក្នុងព្រៃ ។
« បាទលោកបង » ពួកគេទាំងនោះឆ្លើយព្រមគ្នារួចរត់ចូលទៅក្នុងព្រៃទាំងអស់ ដោយបែងចែកក្រុមជាច្រើនគ្នា ។
    រីឯជុងគុកនិងរីហ្វីដាវិញពួកគេរត់មកដល់ចូលក្នុងព្រៃកាន់តែជ្រៅហើយនៅតែរកផ្លូវចេញមិនទាន់បានឃើញទៀត ។ ពួកគេអង្គុយឈប់សម្រាកនៅក្រោមដើមឈើមួយដើមយ៉ាងធំនោះហ្វីដានាងដាក់គូថអង្គុយទាំងដកដង្ហើមមិនចង់ដល់គ្នា មកពីប្រឹងរត់គេចពីពួកនោះខ្លាំងពេក ។ បានឈប់ហើយក៏ដកដង្ហើមឲ្យបានស្រួល  ជុងគុកអង្គុយនៅជិតនាងសម្លឹងមើលទៅនាងមិនឈប់គេនៅតែមិនជឿនឹងភ្នែកឡើយថានាងចេះកាន់កាំភ្លើងអាចបាញ់ចំគោលដៅមិនខុសនោះ ។ នេះបែកនាងតែប៉ុន្មានឆ្នាំសោះដល់ពេលជួបម្ដងទៀតក៏ខ្លាំងដល់ម្លឹងផង? មិនគួឲ្យជឿនិងភ្នែកទាំងគូររបស់គេទេ ។
« នាងចេះកាន់កាំភ្ភ្លើងបានតាំងពីពេលណា? ខ្ញុំមិនដែលបានដឹងទាល់តែសោះ » ជុងគុកគេឆ្លៀតសួរនាងឲ្យហើយពេលពួកអ្នកតាមប្រម៉ាញ់ពួកគេមកដល់ទាន់ ។

« លោកនៅជាមួយខ្ញុំពេញមួយម្ភៃបួនម៉ោងឬ? ហ៊ឹស..! ខ្ញុំមិនពូកែបាញ់អីទេគឺចេះតែបាញ់ៗទៅបើត្រូវក៏ត្រូវទៅខ្ញុំមិនដឹងឡើយ » រីហ្វីដានាងសើចបន្លប់និយាយលេងសើចប្រាប់គេ នាងភ្លេចខ្លួនតែបន្តិចគេក៏ចាប់បានបាត់តែវាមិនថ្វីនាងពូកែនិយាយដោះសារចង់ងាប់រឿងប៉ុណ្ណឹងស៊ីផុយ ប៉ុន្តែមិនដឹងថាផុយដូចមាត់នាងនិយាយក៏អត់ ។
« វាមិនដែលទេ អ្នកណាដែលមិនចេះបាញ់អាចបាញ់បានត្រង់ដល់ថ្នាក់នេះ? នាងនិយាយការពិតមក » ជុងគុកគេនៅតែមិនជឿសម្ដីនាងនិយាយក៏សួរនាងម្ដងទៀត ។
ផាំងៗៗ...!
« ឆាប់ទៅពួកគេនៅទីនោះ » សម្រែកស្រែកប្រាប់កូនចៅរបស់គេទាំងអស់ឲ្យមកចាប់ជុងគុកហើយរីហ្វីដា ។ អ្នកទាំងពីរនោះបានលឺសម្លេងកាំភ្លើងនិងសម្លេងស្រែកហើយក៏ប្រញាប់កាន់ដៃគ្នារត់ចេញពីទីកន្លែងនោះទាំងរីហ្វីដានាងមិនបាននិយាយបកស្រាយរឿងចេះបាញ់កាំភ្លើងនឹងឲ្យជុងគុកបានដឹងទេព្រោះតែពួកគេបានមកដល់ហើយ ។
« នាងទៅរួចទៀតទេ? » ជុងគុកឃើញថានាងដូចជាហត់ណាស់បានជាសួរចង់ដឹង ប៉ុន្តែនាងក៏លើកដៃជាសញ្ញាអូខេប្រាប់គេ ។
« ខ្ញុំទៅបានលោកឆាប់ទៅ » រីហ្វីដានាងញញឹមផ្ដល់ភាពកក់ក្ដៅមកកាន់ជុងគុកម្តងទៀតហើយ ពួកគេបន្តកាន់ដៃគ្នារហូតទាល់តែលែងមានអ្នកណាមករំខានទៀត ។ កម្លោះក្រមុំមួយគូររត់នៅក្នុងព្រៃតែពីរនាក់ថែមទាំងកាន់ដៃគ្នាជាប់បេះមិនចង់លែងឡើយ ជុងគុកគេមើលទៅដៃដែលជាប់គ្នានោះស្នាមញញឹមក៏ផុសចេញមកដោយមិនបានព្រៀងទុក ។ គេកាន់តែរឹតបន្ដឹងដៃនាងកានើតែណែនទៀត ។ ចំណែកឯរីហ្វីដានាងមិនបានចាប់អារម្មណ៍អ្វីឡើយក្រៅពីរត់ឲ្យលឿននោះ ។

« លោកឈប់បន្តិចសិនទៅ »  សុខៗរីហ្វីដានាងប្រាប់ឲ្យជុងគុកឈប់នាងរត់សឹងតែចង់ធ្លាក់ថើមចុះមកក្រោយទៅហើយហត់ណាស់ ។
« លោកនោះប្រហែលជាផ្លូវចេញហើយលោកមើលទៅ » រីហ្វីដានាងឈប់មួយភ្លេតហើយក្រឡេកឃើញផ្លូវមួយទំនងជាអាចចេញពីទីកនុលែងមួយនេះបានហើយ ។
« ប៉ុន្តែនងទៅរួចដែរទេ? » ជុងគុកមើលតមដៃនាងចង្អុលប្រាប់រួចហើយបានសួរថានាងអាចបន្តដំណើរទៅខាងមុខទៀតឬក៏អត់បើនាងទៅលែងរួចគេនិងអៀវនាងទៅមិនខានឡើយ ។
« ខ្ញុំអាចទៅរួច លោកឃើញដែរទេខ្ញុំមិនទន់ជ្រាយឡើយ » នងនៅតែមិនចុះចាញ់បញ្ចេញស្នាមញញឹមមកស្ញេញដាក់មកគេ បន្ទាប់ពីនិយាយគ្នារួចអស់បានពួកគេនាំគ្នាចាកចេញទៅ ។
  វាដូចជាការរំពឹងទុកណាស់ ពួកគេបានមកដល់តាមផ្លូវធំហើយ និយាយពីរីហ្វីដាវិញនាងសប្បាយចិត្តមែនទែនដែលអាចរួចផុតជីវិតពីសេចក្ដីស្លាប់ ។
«ទីបំផុតខ្ញុំអាចចេញមកបានហើយ »
« ប្រាកដណាស់ » ជុងគុកគេនៅតែងឿយឆ្ងល់មិនទាន់បាត់នៅឡើយទេ បើជាស្រីផ្សេងពេលបានជួបហេតុការណ៍ទាំងនេះប្រកដណាស់ថានិងរត់ចោលគេមិននៅជួយគេឡើយ ។ នេះនាងសុខចិត្តប្ដូរជីវិតរត់លើផ្លូវមានគ្រោះថ្នាក់ជាមួយនិងគេដោយមិនមានភាពភ័យខ្លាច នាងបានការពារគេពីពួកទាំងនោះគេពិតជាមានមោទនភាពលើភាពជឿជាក់របស់នាងណាស់ ។

ភាគ:១០

រងចាំពេលវេលាអស់មកជាយូរហើយពេលនេះឡានទំនើបមួយគ្រឿងបានមកចតឈប់មុខអ្នកទាំងពីរដែលកំពុងតែឈរនៅលើដងផ្លូវពីរនាក់ ។
«8សុំទោសហ្វាយដែលខ្ញុំបណ្ដោយឲ្យចៅហ្វាយចេញមកតែម្នាក់ឯង ខ្ញុំសុំទោសទាន » ហាមិចុះពីលើឡានហើយអោនក្បាលមកសុំទោសចៅហ្វាយ ប៉ុន្តែគេមិនបានតបឡើយគឺទាញដៃរីហ្វីដាឡើងទៅលើឡានជាមួយគ្នា ហាមិនាយក៏ប្រញាប់ចូលខាងក្នុងឡានបើកឡានចេញទៅដោយមិនបានមាត់កអ្វីទេ ។ សភាពក្នុងឡានពិតជាស្ងប់ស្ងាត់ល្អណាស់គ្មានអ្នកណាបាននិយាយគ្នាមួយម៉ាត់ ។
«លោកពួកគេជាអ្នកណាបានជាមកចង់តាមសម្លាប់លោកបែបនេះ? ខ្ញុំឆ្ងល់ណាស់ថាមនុស្សដូចជាលោកចេះទៅមានរភងជាមួយអ្នកណាដែរទៅ? ណ៎ែលឺខ្ញុំសួរទេ? លោកចងើឌឺខ្ញុំឲ្យកកឈាមស្លាប់មែនទេ ជុងគុក? » រីហ្វីដានាងអង្គុយមិនសុខក្នុងខ្លួនបែរមុខមកសួរជុងគុក នាងខំរំអុកគេចង់ដឹងហើយនៅមាត់រក្សាឥរិយាបទនឹងថ្កល់ទៀតនាងចង់តែស្រែកឲ្យបែកឡានមួយនេះឲ្យវាផ្ទុះបាត់ៗទេបើមិនព្រមឆ្លើយជាមួយនិងនាង បើគ្រាន់តែតបប៉ុន្មានម៉ាត់សោះគេដាច់ខ្យល់ស្លាប់ភ្លាមៗចាំនាងធ្វើបុណ្យឲ្យវាមិនខាតច្រើន ។
« នាងចង់ដឹងធ្វើអី? បើដឹងហើយនាងអាចធ្វើអ្វីបាន? មិនបាច់ដឹងល្អជាងបើនាងមិនចង់នាំរឿងដាក់ខ្លួនឯង » នាយមិនចង់ឃើញនាងស្រែកសួរបន្តបាននិយាយហាមមិនឲ្យនាងដឹង នាំរឿងយ៉ាងម៉េច? នាងមិនចេះខ្លាចអ្នកណាឡើយ គេមិនឃើញចុះនាងបានជួយការពារជីវិតរបស់គេប៉ុណ្ណឹងហើយនៅតែគ្មានបានការទៀតហី? ចង់ឲ្យនាងបង្ហាញប្រាប់គេដូចម្ដេចបានព្រមជឿ? 
« ខ្ញុំមិនខ្លាចហើយក៏មិនថាអាចនាំរឿងមកលើខ្ញុំដែរ ឆាប់និយាយប្រាប់ខ្ញុំឲ្យលឿនមក » នាងសម្លក់មុខគេចាប់ដៃសួរម្ដងទៀតឲ្យប្រាប់នាង នាងមិនមែនចេះតែទន់ជ្រាយទេ ហេតុអ្វីមិនយល់ពីនាងផង?
« ចង់ដឹងដើម្បីអី? » គេមិនយល់សោះបើនាងបានដឹងហើយអាចធ្វើអីកើតបាន? នាងជួយអីមិនបានដដែលហ្នឹង? មិនដឹងវាមិនល្អជាងនេះ?
«ប្រាប់មកឲ្យលឿនទាល់ខ្ញុំនៅមានអារម្មណ៍ល្អមិនសម្លាប់លោកនៅក្នុងឡានមួយនេះ » នាងចាប់ផ្តើមគម្រាមដោយខ្សែភ្នែករាជសីអញ្ចឹងមិចគ្រាន់តែនិយាយបន្តិចសោះវាថី?  ប្រាប់ឲ្យចប់ៗទៅវាចប់ហើយនៅសាំតាប៉ែច្រើន សួរដដែលៗនាងធុញណាស់ ។
« ពួកវាជាកូនចៅរបស់ក្រុម ស៊ូរ៉ាកាក់ ! ដឹងប៉ុណ្ណឹងបានឬនៅ? » ជុងគុកគេធុញនាងកាន់តែខ្លាំង សួរនោះសួរធុញថប់ក្នុងទ្រូងណាស់ ។
« ក្រុម ស៊ូរ៉ាកាក់? ហ៊ឹម...! អរគុណដែលប្រាប់ » ចុងប្រយោគដំបូងនាងខ្សឹបៗម្នាក់ឯងរួចហើយបាននិយាយអរគុណជុងគុក ។ នាងអរគុណជុងគុករួចងាកមុខទៅមើលទេសភាពខាងក្រៅកញ្ចក់ឡាន ដូចជាមានមន្ទិលសង្ស័យរឿងអ្វីមួយ មុខនាងពេលបានដឹងហើយក៏ប្រែជាស្មើធេងមិនមាត់កបន្ត ។ ហាមិនាយមិនបាននិយាយឬចងសួរនាំពីចៅហ្វាយឡើយគឺអង្គុយបើកឡានឲ្យឆាប់ដល់គោលដៅភ្លាមៗមិនចង់រងចាំយូរជាងនេះទេ ។
   ខនដូរ...!

   រីហ្វីដានាងគិតថាគេជូននាងទៅផ្ទះវិញហើយប៉ុន្ដែមានអីគេនាំនាងមកនៅខនដូរគេម្ដងទៀត នេះចង់ធ្វើស៊ីអារម្មណ៍នាងដល់ពេលណា? មិនយល់ៗៗឡើយ ។
« លោកខ្ញុំចង់ទៅផ្ទះមិនមែនជាទីនេះឡើយ » រីហ្វីដានាងចាប់ផ្តើមឡូឡាពេញក្នុងឡានទាំងមិនទាន់បានចុះផងនោះ នាងមិនសុខចិត្តឡើយ គេយល់តែអារម្មណ៍ខ្លួនឯង ។
« កុំនិយាយច្រើនពេកបានទេ? ខ្ញុំបាននិយាយប្រាប់នាងរួចហើយថាខ្ញុំមិនបណ្ដោយឲ្យចេញឆ្ងាយពីខ្ញុំម្ដងទៀតបានទេ សូមយល់? »
« ខ្ញុំមិនព្រម លោកដឹងទេពេលនេះអ្នកផ្ទះរបស់ខ្ញុំពួកគាត់ប្រកដជាព្រួយបារម្ភពីខ្ញុំណាស់ហើយ បើលោកជាពួកគាត់បានលោកដឹង ពេលនេះឆាប់ជូនខ្ញុំទៅផ្ទះវិញបានទេ? ជុងគុក ខ្ញុំសុំអង្វរលោកទៅចុះបានទេ? ខ្ញុំមិនចង់ធ្វើឲ្យពួកគាត់បារម្ភឡើយណាលោក »
« ខ្ញុំមិនដឹង ឥឡូវនេះនាងចុះមកទេ? បើមិនចុះខ្ញុំនិងបីនាងចេញពីក្នុងឡានវិញមិនខាន » រីហ្វីដានាងគ្មានអីមកតវ៉ាឈ្លោះប្រកែកជាមួយនិងគេក៏ចុះមកតាមសម្រួលមិនមានការបីអីឡើយ ។
« ជួបគ្នាលើកដំបូងសោះបង្ខំនោះបង្ខំហើយ បើដឹងថាបែបនេះដដែលខ្ញុំមិនទីជាន់អាក្លឹបហេងស៊យបែបនិងសោះ ស្អប់មុខរបស់គេណាស់ ហេតុអីបានខ្ញុំត្រូវមកជួបបែបនេះ »  កំពុងនិងដើរទៅខាងមុខមុនគេរីហ្វីដានាងរអ៊ូង៉ូវៗម្នាក់ឯងបើមុខមិនបាច់មើលទេគឺថាក្រញ៉ូវឲ្យជាប់ បើអ្នកណាបានធ្វើប្រពន្ធដឹងតែស៊យខ្លួនធំហើយស្រីស្អីចរិតខុសគេខុសឯងបែបនឹងនោះ?
ប្រុសៗណាបានឃើញហើយក៏សឹងយកមកប្រៀបធៀបនិងនាងបាននោះទេ ។
«រអ៊ូអីទៀតដើរទៅឲ្យលឿនៗប្រយ័ត្នខ្ញុំដូរចិត្តនាំនាងទៅឲ្យក្រពើស៊ីសាច់ទាំងរស់ខានបានជួបអ្នកផ្ទះទៅ អ៎េ...! កុំមកសម្លក់មើលផ្លូវទៅខាងមុខទៅ » ជុងគុកដើរតាមក្រោយបោះពាក្យសម្ដីគម្រាមសុទ្ធសាតប៉ុន្តែនាងមិនញញើតកោតខ្លាចជាមួយនិងគេសោះឆ្លៀតមកសម្លក់មុខគេដូចគេហ្នឹងជាចំណីអាហាររបស់នាងដែលត្រូវស៊ីនៅពេលនេះណាស់ ។ ចូលចិត្តណាស់ខាងគម្រាមនាងមិនដាច់ពីមាត់បែបនេះ ។
«ឆ្មាកណ្ដុរច្បាស់ណាស់ខ្សែភ្នែកមើលមកគ្នាឡើងស្រលាញ់ប៉ុណ្ណឹងហើយនៅតែឌឺដងមិនព្រមយល់ពីអារម្មណ៍ខ្លួនឯងឲ្យច្បាស់សោះតិចពេលបាត់បង់មនុស្សម្នាក់បានស្ដាយក្រោយទើបដឹងថាស្រលាញ់គេ? » ហាមិគេមើលតែទង្វើ កាយវិការទាំងប៉ុន្មានរបស់ចៅហ្វាយគេនោះនាយមើលបានគ្រប់យ៉ាង មិនថាការនិយាយស្ដីចេញមកក៏ដឹងថាគាត់កំពុងតែធ្វើឲ្យខ្លួនឯងអាក្រក់នៅចំពោះនាងតែការពិតគេមិនចង់ធ្វើបែបនេះសោះ ។ ហាមិឈរនិយាយម្នាក់ឯងមួយប្រយោគនេះហើយបានព្រមដើរទៅតាមចៅហ្វាយពីខាងក្រោយខ្នងទៅ កុំឲ្យថាគេនៅសម្ងំនោយាយដើមគាត់ ។
« លោកហ៎ាធ្វើអីឲ្យខ្ញុំញាំបន្តិចមក ខ្ញុំឃ្លានណាស់ » ចូលមកក្នុងខនដូរភ្លាមហើយរីហ្វីដានាងដាក់គូថអង្គុយលើសាឡុងអង្អែលពោះខ្លួនប្រាប់ជុងគុកថាឃ្លានកាយវិការនាងពេលចឹងឡើងគួរឲ្យខ្នាញ់ណាស់គេសឹងតែទៅសង្គ្រប់នាងហើយលេបចូលពោះឲ្យបាត់ៗទេ ។ រឹកពាចេញមកខ្ចីខ្ចូតគ្រប់ពេលម៉ង ឃើញគេមិនខ្វល់ប៉ុន្តែធាតុពិតគេញញឹមបិទមាត់មិនជិតឡើយញញឹមម្នាក់ឯងចង់ស្កកជើងធ្មេញទៀតក៏ប្រហែល ។
« នាងនេះចំជាអំពុលទុកមែនទែន » ជុងគុកពោលមួយឃ្លានេះរួចបានព្រមដើរសំដៅទៅផ្ទះបាយធ្វើអ្វីឲ្យនាងបានញាំបើគេមិនធ្វើនាងនឹងចោទថាគេចងសម្លាប់នាងទុកចោលឲ្យយាមខនដូរមួយនេះផងក៏មិនដឹង ។
«ប្រើបានដែរតើស្មានតែបានឡើងជាចៅហ្វាយគេហើយមិនព្រមធ្វើឲ្យ » រីហ្វីដានាងអង្គុយលើសាឡុងនិងនិយាយចម្អន់ពីគេយ៉ាងណាគេក៏មិនឲ្យនាងស្លាប់ដោយសារតែឃ្លានឡើយ ។

ភាគ:១១

  ការរងចាំរបស់នាងមិនខកបំណងទេជុងគុកចេញពីផ្ទះបាយមកក្មុងដៃមានកាន់ថាសអាហារមកជាមួយបើមុខមិនបានរីករាយជាមួយក្នុងការធ្វើម្ហូបមួយពេលនេះឲ្យនាងទាល់តែសោះមិនដឹងថាក្នុងចិត្តគេបែបណា ។
«ញាំទៅខ្ញុំមិនចេះធ្វើអីច្រើនទេក្រៅពីឆាបន្លែនិងនោះបើនាងញាំមិនកើតក៏មិនបាច់ញាំដែរខ្ញុំនិងយកទៅចាក់ចោលមិនទុកឲ្យស្អុយពេញផ្ទះទេ » គ្រាន់តែគេដើរមកដល់នាងអង្គុយភ្លាមហើយក៏និយាយយកឆ្លើយអីក៏ម្នាក់ឯងទាំងនាងមិនទាន់បានហាមាត់ឬនិយាយស្ដីអ្វីឲ្យគេផង? ចេញមកអាកាត់សេចក្ដីម្នាក់ឯងយកតែម្ដងគ្មានបានយល់ពីអីទាំងអស់សមហើយដែលនាងមិនចង់នៅជាមួយនឹងគេព្រោះតែបែបនេះកុំមកចង់សួរហេតុផលអីពីនាងទៀត មានចេះស្ដាប់នាងនិយាយសិនទេគិតសព្វៗនាងនៅមិនសុខសោះចង់តែយកស្បែកជើងមករុកមាត់គេឲ្យណាណីទេលោកអើយស្អប់ៗៗណាស់នៅជាមួយគេយូរៗទៅកាន់តែស្អប់ដោយគ្មានមូលហេតុ ។
« ហើយលោកបានលឺខ្ញុំនិយាយនៅ? និយាយចេញមកឲ្យចេះគិតមុខក្រោយផងទៅមើល? កុំចេះតែគិតអីឆ្កុយៗពេកតិចថ្ងៃណាមួយត្រូវខកបំណងព្រោះតែអាសម្ដីមិនចេះគិតគូរនឹងទៅតិចថាខ្ញុំប្រាប់ហើយខុស»រីហ្វីដានាងមិនចេះទប់ផងនិយាយផាំងៗគ្មានទៅខ្លបខ្លាចថាពេលនេះនាងកំពុងស្នាក់នៅក្នុងផ្ទះរបស់គេទេនិយាយទៅនាងកំហឹងមកបាំងមុខជិតឲ្យឈឹងអស់ហើយដូច្នេះបានជានងចាកចេញពីគេឲ្យបាត់ៗនៅជាមួយគ្នាមិនបានយូរដូចជាឥឡូវនេះអញ្ចឹងនាងនិយាយអីចេញមកមិនសូវជាខុសន៉ុន្មានឡើយ គួរតែនៅចាំស្ដាប់នាងនិយាយខ្លះក៏មិនបាន ។
« ខ្ញុំចេះតែថាទៅ » ជុងគុកពេលចឹងក៏រៀងស្រងាកចិត្តបន្តិចដូចជាបានជាគ្មានអីត្រូវនិយាយឲ្យច្រើនជាងនេះ ។
«អឺ..!បើដឹងហើយនៅឲ្យស្ងៀមៗកុំពិនច្រឡោតខុសរបៀបពេកហើយអាសម្ដីមិនដឹងខ្យល់អីនឹងកែផងទៅ ប្រយ័ត្នត្រូវគេវៃបែកមាត់ ចំណែកអាហារមួយនពខ្ញុំលែងមានអារម្មណ៍ឃ្លានទៀតហើយតែច្ញុំស្អប់សម្ដីរបស់លោក ខ្ញុំសុំលាចេញទៅវិញសិនហើយលោកបន្តនៅទីនេះម្នាក់ឯងទៀតទៅខ្ញុំមិននៅរំខានក្ដីសុខរបស់លោកទេ » នាងនិយាយចប់ភ្លាមក្រោកដើរចេញពីទីនេះមិនងាកក្រោយអីបន្ដិចសោះ  នាងពោលពាក្យយ៉ងច្រើនហូរហែរឲ្យគេបានភ្ញាក់ខ្លួនមកវិញបានខ្លះ នាងគ្មានភាពអត់ទ្រាំជាមួយនិងមនុស្សដូចគេទៀតដែរ គេឥឡូវនេះប្លែកជាងពីមុនឆ្ងាយណាស់ អរ..! នាងភ្លេចទៅថាគេឥឡូវហើយពីមុនវាខុសឆ្ងាយពីគ្នាខ្លាំងគេជាអ្នកជំនួញម្នាក់ឡើងល្បីពេញប្រទេសប្ដូរពីកូនចៅញេទៅជាចៅហ្វាយនាយគេហើយហេតុផលអីដែលគេត្រូវទៅធ្វើជាមនុស្សដូចជាពេលមុនបានទៅ? គេមានតែរស់នៅប្រកបដោយសុភមង្គលខ្លាំងណាស់ហើយមកពីនាងជាបន្ទុករបស់គេបានជាគេចេះតែមានសម្ដីមិនល្អដាក់នាងមិនចេះឈប់ ។
« កំហុសមកពីខ្ញុំទៀតហើយមែនទេ? ខ្ញុំខុសលើនាងទៀតឬ? ត្រឹមតែប៉ុណ្ណឹងនាងអន់ចិត្តជាមួយខ្ញុំហើយ? ខ្ញុំគួរធ្វើបែបណាបាននាងព្រមត្រលប់មកដូចដើមវិញខ្ញុំមិនយល់ទាល់តែសោះនាងប្រែប្រួលជាងខ្ញុំស្មានណាស់ » គេចង់មានន័យថានាងប្រែប្រួល? ប៉ុន្តែមើលកាយវិការរបស់នាងគឺនៅដដែលបារម្ភពីគេតែធ្វើជាមិនចាប់អារម្មណ៍ គេមិនចេះសង្កេតមើលពីនាងសោះ ។ អ្នកប្រែប្រួលមានតែគេប៉ុណ្ណោះគេប្រែប្រួលលើសពីនាងឆ្ងាយអើយសែនឆ្ងាយគេលែងចាត់ទុកនាងជាអ្នកធ្លាប់ស្គាល់គ្នាហើយគេខុសប្លែកដោយខ្លួនគ្រប់យ៉ាងមិនមែនមកពីនាង ។ហ្វាន់ឌីម៉ាវិញនាងត្រូវមាត់ពីការស្ដីបន្ទោសពីប៉ាម៉ាក់មិនតិចដែរ ព្រោះតែនាងត្រឡប់មកៀ្ទះវិញតែម្នាក់ឯងមិនបានឃើញប្អូនមកជាមួយ ។ ប៉ាម៉ាក់របស់នាងគាត់សួរនាំយ៉ាងច្រើនបាននាងនិយាយរៀបរាប់ប្រាប់ពួកគាត់ទាំងអស់ យ៉ាងណាក៏វាទៅជាបែបនេះហើយគាត់ក៏អោបលួងលោមកូនស្រីដែលនិយាយខ្លាំងដាក់កូន ពួកគាត់ស្រឡាញ់គកូនណាស់បានត្រូវស្ដីឲ្យនាងហលយក៏មកសុំទោសតាមក្រោយអោបនាងទាំងយំផងណាមួយបារម្ភពីកូនស្រីម្នាក់ទៀតផង ។
« សុំទោសម៉ាក់ប៉ាដែលខ្ញុំមើលថែហ្វីដាមិនបានល្អ បើពេលនោះខ្ញុំមិននាំរីហ្វីដាទៅជាមួយក៏នាងមិនត្រូវបាត់ខ្លួបដូចជាឥឡូវដែរ » ហ្វាន់ឌីម៉ានាងអោនសុំទោសប៉ាម៉ាក់ទាំងទឹកភ្នែក ពេលនាងភ្ញាក់ដឹងខ្លួនមលវិញតាមស្វែករកប្អូនស្រីគ្រប់ទីកន្លែងនៅតែមិនបានឃើញស្រមោលនាង ។
« មិនអីទេកូន ហ្វីដាប្រាកដជាមិនអីហើយ » គាត់លួងលោមកូនដោយសម្ដីពិរោះខុសពីពេលនាងដើរចូលមកក្នុងផ្ទះ ។
« ច៎ាសម៉ាក់ »
« ប៉ាម៉ាក់បងស្រី »គ្រាមួយនោះដែររីហ្វីដានាងបានចូលមកដល់ថែមទាំងស្រែកហៅអ្នកទាំងអស់គ្នានៅទីនោះ ។  ពួកគេងាកមកមើលថាជាអ្នកណាបានស្រែកហៅបានដឹងជានរណាពួកគេរត់មករកនាងគ្រប់គ្នា ប៉ាម៉ាក់បងស្រីរបស់នាងបានមកអោបនាងមិនចង់ប្រលែងទាល់តែសោះហើយពួកគេភ័យខ្លាចណាស់រៀបនឹងប្ដឹងប៉ូលីសឲ្យតាមស្វែករកទៅហើយសំណាងណាស់ដែលនាងបាននាងត្រឡប់មកវិញពួកគាត់ក៏សប្បាយចិត្ត ។ ពេលបានអោបអស់ចិត្តហើយបាននាំនាងមកអង្គុយឲ្យបានស្រួលបួលនាងសួរនាំពីនាងដែលបាត់ទៅណាអស់មួយយប់សុខទុក្ខស្រួលដែរឬអត់? ឬក៏មានអ្នកណាមកចាប់ជម្រិតយកខ្លួននាងទៅ? ពេលនាងអង្គុយបានហ្នឹងខ្លួនហើយបានចាប់ផ្តើមសួរម្ដងម្នាក់ៗ ÷
« រីហ្វីដាអូនបាត់ទៅណាពេញមួយយប់? បងខំតាមរកអូនពេញក្លឹបពេលបាត់អូនយូរទៅបងក៏សុំឲ្យគេឆែកកាមេរ៉ាសុវត្ថិភាព ប៉ុន្តែក៏បងខឹងដែរពេលលឺថាមិនមានបងពេលនោះស្មុកស្មាញគិតអីមិនចេញទាល់តែសោះហើយ បងភ័យឡើងធ្វើអីលែងកើតម៉ង ទើបព្រឹកឡើងត្រឡប់មកផ្ទះប្រាប់ដំណឹងនេះឲ្យប៉ាម៉ាក់បានដឹង » ហ្វាន់ឌីម៉ានាងរៀបរាប់និយាយចេញទាំងអួលដើមកនាងភ័យមែនទែនពេលហ្នឹង នាងរកថាធ្វើអីក៏មិនត្រូវសួរអ្នកណាក៏គ្មានអ្នកឃើញគិតហើយខ្លាច បើនាងប្រាប់ពួកគាត់តាំងពីយប់កាន់តែច្របូកច្របល់លើសដើមបានពេញព្រឹកឡើងបាននាងមកប្រាប់ ។
«មែនហើយម៉ាក់បារម្ភពីកូនណាស់ពេលបានលឺកូនឌីម៉ានិយាយប្រាប់ម៉ាក់ពីការបាត់ខ្លួនរបស់កូន » អ្នកស្រី វ៉ាងគាត់ពោលទាំងចាប់ដៃនាងជាប់ដូចខ្លាននាងត្រូវចាកចេញពីគាត់អញ្ចឹង ។
« កូនមានត្រូវកន្លែងខ្លះដែរទេ? មានអ្នកចាប់ជម្រិតកូនយកទៅមែនទេហ្វីដា? ប្រាប់ប៉ាមកចាំប៉ាទៅចាត់ការពួកវាឲ្យអស់មិនឲ្យសល់ទេដែលហ៊ានមកចង់ធ្វើបាបកូនស្រីរបស់ប៉ា » លោកវ៉ាងគាត់ជម្រិតមកសួរកូនស្រីដោយសារតែក្ដីព្រួយបារម្ភរបស់គាត់ចំពោះរីហ្វីដា ។
« អូនឆាប់និយាយប្រាប់មកពួកយើងមកហ្វីដា

You are reading the story above: TeenFic.Net