« មកអង្គុយសិនមក » ជុងគុកបក់ដៃហៅរីហ្វីដាឲ្យនាងទៅអង្គុយជិតនាយតែរីហ្វីដានាងក្បាលរឹងមិនព្រមទៅតាមការប្រាប់របស់គេទេ ។
« ខ្ញុំឈរបានតើលោកឆាប់និយាយសាច់ការទៅ » រីហ្វីដានាងឈរអោបដៃបោះពាក្យសម្ដីទៅគេ ម៉េចនាងឈរតែនាងតើមានទៅទើសទាល់អីជាមួយនិងគេដែរទៅ?
« មកអង្គុយឲ្យលឿន » ជុងគុកក្រហឹមមកឡើងគួរឲ្យខ្លាចតែនាងមិនញញើតជាមួយ
« អត់ »
« រីហ្វីដានាងសាកកុំឌឺជាមួយនុងខ្ញុំបានទេ? »
« មិនបានឌឺផង »
« ប៉ុណ្ណឹងហើយនៅមិនឌឺទៀត? »
« ត្រូវហើយ »
«នាងមកអង្គុយឲ្យលឿនបើមិនមកទេខ្ញុំនិងនៅស្រែកហៅនាងស្រែករហូតផ្អើលពេញមួយក្រុមហ៊ុននាងជឿទេ? »
« មានអីត្រូវជឿបើលោកមិនហ៊ានផង» នាងវៃចិញ្ចើមឌឺគេយ៉ាងឡូយត្រឹមពាក្យគម្រាមប៉ុណ្ណឹងនាងមិនញញើតជាមួយគេទេព្រោះតែនាងមិនបានជឿ ។
« មិនជឿហ៎េស? បានតើ! រីហ្វីដា នាងឆាប់មក….. » ជុងគុកនាយស្រែកមែនថែមទាំងខ្លាំងទៀតផងឡើងរីហ្វីដានាងនិយាយហាម÷
« លោកឆាប់ឈប់ស្រែកទៀតទៅ » នាងហាមប្រាមមិនចង់ឲ្យគេសហរែកទៀតបើនៅតែបន្តនោះច្បាស់ជាគ្រប់គ្នាយល់ច្រឡំមិនខាន ។
« ក្រែងនាងចង់ឲ្យស្រែក? » មិញនេះថាមិនជឿឥឡូវបានភ្លឺភ្នែកឬនៅ?
« ហ្ហើយ » នាងជញ្ចក់មាត់សាំនិងអ្នកដែលពូកែរករឿងនាងមិនឈប់នេះនាងខឹងៗៗខ្លាំងណាស់ មុខនាងឡើងក្រម៉ូវជាប់ម៉ួម៉ៅក្ដៅក្រហាយជាមួយគេណាស់ ។
« អ៎ាយយយយ..... » រីហ្វីដានាងស្រែកចាចពេលនាងបានមកអង្គយលើភ្លៅរបស់ជុងគុកដោយចៃដន្យតែតាមមើលជុងគុកគេមានបំណងច្បាស់ណាស់ដែលចង់ឲ្យរីហ្វីដានាងមកអង្គុយ ព្រោះមុននេះគេអង្គុយម្ខាងទៀតសោះក៏រំកិលគូថមកអង្គុយជិតរីហ្វីដាឲ្យនាងអង្គុយលើខ្លួន ។
« ណ៎ែកលោកលែងដៃពីចង្កេះរបស់ខ្ញុំភ្លាមទៅ » នាងតូចប្រឹងបេះដៃដ៏មហាស្អិតរបស់ជុងគុកចេញគេស្អិតឡើងដូចតុកែហើយមិនព្រមលែងដៃចេញទេ ។
« អត់ចង់នាងចង់ម៉េច? ចង់វៃចង់ធាក់? មួយណា? » នាយមិនបានចុះចាញ់រីហ្វីដាអោបនាងកាន់តែណែនរួចហើយក៏និយាយឌឺដងដាក់នាងទៀត រីហ្វីដានាងបានលឺសំណួរគេនិយាយហើយនោះកាន់តែក្ដៅមួយជាន់ទៀតបើនាងរួចផុតពីគេណាដឹហតែស៊ីកណ្ដាប់ដៃរបស់នាងមិនខានទេ បើពូកែផ្ចាញ់ផ្ចាល់នាងដល់ថ្នាក់នេះ ។
« លែងទៅ »
« អត់លែង ទោះនាងវៃខ្ញុំដល់ស្លាប់ទៀតក៏ខ្ញុំមិនលែងដែរ » នាយស្រដីទាំងសម្លេងស្រាលស្រទន់ឡើងរីហ្វីដានាងចម្លែកចិត្តថាគេយ៉ាងម៉េច? ខ្មោចចូលទេដឹង? ចេះមកនិយាយពាក្យបែបនេះទៅរួច? នាងនិងគេត្រូវជាអ្វីនឹងគ្នា? គ្រាន់តែជាអ្នកស្គាល់គ្នាសោះហ្នឹង?
«លោកប្រកដជាលេបថុនាំខុសហើយពេលមកដល់ទីនេះលោកកុំមកប្រើសម្ដីផ្អែមល្អែមជាមួយខ្ញុំខ្ញុំមិនរំភើបជាមួយទេ » នាងនៅតែមាត់រឹងមិននិយាយនាងខឹងគេតែមិនមាត់សុខចិត្តនៅស្ងៀមឆ្លើយជាមួយគេបានតែមួយម៉ាត់ៗហ្នឹង តែនាយមិនបានដឹងទេថាក្នុងចិត្តនាងរំភើបឡើងចង់ហោះទៅហើយពេលលឺមួយប្រយោគនិងអាចនិយាយបានថានាងពោលចេញមកគឺខុសពីបេះដូងខ្លួនឯងណាស់ ។
« អញ្ចឹង? » នាយលើកចិញ្ចើមសួរ
« មែន» នាងឆ្លើយដាក់គេទាំងម៉ាត់ៗ
« ហ៊ឹម! បើបែបហ្នឹងខ្ញុំសុំអោបនាងឲ្យបានបានយូរជាងនេះបានទេ?ខ្ញុំនឹកនាងណាស់ពេលបានជួបនាងក៏មិនបាននិយាយជាមួយគ្នាច្រើនដែរ » ជុងគុកនាយពោលទាំងកំសត់ក្នុងចិត្តព្រោះតែគេពិតជានឹករីហ្វីដាពិតប្រាកដមែនឃើញគេធ្វើហីៗចឹងមែនប៉ុន្ដែគេពិតជាចង់នៅក្បែរចង់និយាយជាមួយនាងណាស់ទើបតែពេលនេះបានគេហ៊ានមកជួបនាងដល់ក្រុមហ៊ុន ។
« ហ៎េមកលេងពាក្យសម្ដីអីជាមួយខ្ញុំ? » នាងតូចឈប់រើបម្រាស់ខ្លួនទៀតបាននៅស្ងៀមនិងសើចបន្លប់បន្តិច ។
« ខ្ញុំនិយាយសុទ្ធតែពាក្យពិត »
« លោកកុំមកប្រើពាក្យទាំងអស់នេះមកកាន់ខ្ញុំអី »
« ព្រោះអ្វី? »
« គ្មានហេតុផល »
« នាងចេះតែយ៉ាងម៉េចរីហ្វីដា? ខ្ញុំនិយាយប៉ុណ្ណឹងហើយនាងនៅតែមិនយល់ពីអារម្មណ៍របស់ខ្ញុំទៅកាន់នាងទៀតឬ? » នាយទ្រាំមិនបានពេលឃើញកាយវិការនាងដូចមិនបានខ្វាយខ្វល់ពីសម្ដីដែលគេបាននិយាយប្រាប់នាងទាល់តែសោះឬ?នាងមិនទុកចិត្តលើគេ?
« ..... » នាងនៅស្ងៀមមិននិយាយអីទៀតទេគឺស្ងាត់យកតែម្ដងជុងគុកនាយអោនមើលទៅនាងដូចជាព្រួយបារម្ភអ្វីមួយណាស់ ។
« នាងកើតអី? »
« អត់មានអីទេ »
« ហេតុអ្វីមុខមិនរីក? »
« ខ្ញុំថាអត់គឺអត់ហើយ »
« និយាយឲ្យពិរោះស្ដាប់ជាងនេះបានទេ? »
«ខ្ញុំតែប៉ុណ្ណឹងឯងលោកចង់ឲ្យអ្នកណានិយាយពិរោះស្ដាប់ក៏ទៅរកអ្នកផ្សេងទៅ »
« ហ្ហើយ...នាង.. » មើលទៅគេអាចទ្រជាមួយនកងនាងបានដែរឬក៏អត់ទេពេលបែបហ្នឹង? នាងចូលចិត្តធ្វើអីឲ្យតែគេឈឺក្បាលជាមួយទេ ហ៊ឹម!គេអស់វិធីនិយាយស្រួលជាមួយហើយ ។
« កាលនិយាយដល់សាច់ការ? ខ្ញុំអង្គុយចាំស្ដាប់លោកនិយាយយូរហើយម៉េចមិននិយាយ? » នាងចោទសួរគេភ្លាមចង់ស៊ីចំណេញលើនាងឬ?ទើបមិននិយាយអ្វីក្រៅពីរឿងអត់ប្រយោជន៍មួយនេះ? នាងហត់និងស្ដាប់ណាស់ ។
« អូខេបាន! សំណួរដំបូងរបស់ខ្ញុំគឺនោះ នាងមានហេតុអ្វីបានមិនព្រមត្រឡប់ទៅផ្ទះវិញ? ខ្ញុំឆ្ងល់ចង់ដឹងនាងនិយាយការពិតមកខ្ញុំចង់ដឹង » ចូលមកដល់សំណួរទីមួយនាងគាំងស្ដូកម៉ងព្រោះតែមិនចង់និយាយប្រាបើអ្នកណាឲ្យបានដឹងពីរឿងនេះទេ ហេតុអ្វីគេមកសួរ? នាងមិនទៅជារឿងរបស់នាងតើ?
«ខ្ញុំ....ខ្ញុំ....គឺខ្ញុំមិនចង់ទៅព្រោះបងប្រុសគាត់ជាអ្នកនិយាយប្រាប់ថាខ្ញុំមិនសមកើតមកជាប្អូនស្រីរបស់គាត់ទេ ខ្ញុំក៏ព្រមធ្វើតាមគាត់ហើយពេលនេះគាត់ប្រកដជាសប្បាយចិត្តក្នុងការរស់នៅពេលដែលគ្មានវត្តមានរបស់ខ្ញុំផងក៏មិនដឹង លោកមិនចាំបាច់សួរទៀតទេ » តាំងពីពេលនាងបានលឺរិកគីនិយាយពាក្យមួយនេះឲ្យនាងមកនាងបានយល់ហើយថាខ្លួនជាបន្ទុកសម្រាប់គ្រប់គ្នានាងដឹងថាខ្លួនគ្មានតម្លៃសម្រាប់អ្នកណាសោះមិនថាជុងគុកក៏ដូចគ្នា ។
« ហេតុអ្វីក៏នាងគិតបែបនេះ? អាចថាវាជាអារម្មណ៍មួយឆាវរបស់គាត់ក៏ថាបានដែរនាងឈប់គិតអីឆ្កួតៗចឹងទឿតទៅពួកគេមិនបានចាត់ទុកនាងជាបន្ទុកឡើយពួកគេស្រឡាញ់ថ្នាក់ថ្នមនាងរហូតមិនដែលស្ដីបន្ទោសនាងទេនាងគួរតែគិតវាឲ្យជ្រៅជាងនេះណា គីម ហ្កាអ៊ុន របស់ខ្ញុំពីមុនមិនមែនជាមនុស្សបែបនេះទេ នាងជាមនុស្សស្រីដែលចេះដឹងខុសដឹងត្រូវច្រើនណាស់នាងកុំធ្វើឲ្យខ្លួនឯងអន់អីតើបានទេ?នាងកុំយកពាក្យសម្ដីដែលខឹងមួយពេកនោះមកដាក់សម្ពាធលើខ្លួនបានអត់?ខ្ញុំសុំនាងទៅចុះ »
«បើលោកជាខ្ញុំបានលោកយល់ពេលបានលឺសម្ដីមួយហ្នឹងចេញពីមាត់របស់បងប្រុសខ្លួនដោយផ្ទាល់ លោកមិនធ្លាប់ជួបតែខ្ញុំានជួបហើយទើបដឹងបែបនេះ » នាងងើបមុខមកស្រែកតវ៉ាជាមួយជុងគុក ចុះបើគេវិញគេមានអារម្មណ៍បែបណា? បងប្រុសជាទីស្រឡាញ់មកនិយាយបែបហ្នឹងដាក់ប្អូនវាសមដែរ?
« ខ្ញុំយល់ »
« យល់? លោកនិយាយថាយល់តែលោកមិនបានជឿ? »
« ពិតហើយ »
«អញ្ចឹងលោកចង់មកដឹងអំពីខ្ញុំទាំងមិនយល់ស្របជាមួយសម្ដីរបស់ខ្ញុំ? »
« អត់នោះទេ »
« ខ្ញុំនិយាយការពកតមកហើយលោកចង់ដឹងអ្វីទៀត? លោកប្រហែលជាដូចពួកគេទាំងអស់នោះហើយ »
« មិនបានដូច » ជុងគុកប្រកែកព្រោះតែគេព្រួយបារម្ភពីរីហ្វីដាខ្លាំងណាស់នាយបានយល់ពីរីហ្វីដាប៉ុន្តែគេចង់ដឹងពីនាងឲ្យបានច្បាស់ថាវាពិតឬមិនមែន?រីហ្វីដានាងបានយំជុងគុកគេបានដឹងបានដឹងហើយថានាងមិនសប្បាយចិត្តពេលបាននិយាយរំលឹករឿងកាលពីមុននាងខុសវាជាកំហុសរបស់នាងគ្រប់បែបយ៉ាងសមហើយដែលគ្រប់គ្នាលែងចង់មាននាងនៅក្នុងគ្រួសារ ។
_________
ភាគ:៥០
ជុងគុកអោបរីហ្វីដាឡើងណែនអង្អែលក្បាលនាងឯនាងតូចក្បុលចូលទៅអោបជុងគុកវិញណែនជាប់ដូចគ្នានាងយំឡើងញ័រខ្លួនអស់រលីងហើយតាមតែមើលទៅនាងនោះ ។
«ខ្ញុំក៏នឹកពួកគាត់តែមិនមែនជាពេលនេះដែលត្រូវនិយាយខ្ញុំចង់ទៅជួបចង់ទៅអោបចង់មានភាពកក់ក្ដៅពីប៉ាម៉ាក់ខ្ញុំឃ្លានពីពួកគាត់មកច្រើនឆ្នាំហើយបានត្រឹមដឹងពីសុខទុក្ខពួកគាតពីចម្ងាយប៉ុណ្ណោះ ហ៊ឹកៗៗៗ » នាងបានឲ្យកូនចៅទៅតាមានឃ្លាំមើលពីសកម្មភាពទាំងអស់របស់ប៉ាម៉ាក់និងបងថ្លៃនាងសប្បាយចិត្តពេលបានឃើញពួកគេរីករាយមិនបានកើតទុក្ខច្រើនពេលបាត់បង់នាងមិនថាពេលមុនដំបូងគាត់ទទួលយកមិនបានយ៉ាងណាក៏វាក្លាយទៅជាដូច្នេះហើយកែប្រែវាទៀតក៏មិនដែរ ។
« ខ្ញុំដឹងហើយ នាងកុំយំទៀតអីខ្ញុំអត់ចង់ឃើញនាងយំទេពេលឃើញហើយខ្ញុថប់ៗក្នុងទ្រូងយ៉ាងមិចក៏មិនដឹងដែរ » ជុងគុកនិយាយបែបប្រយោលដាក់នាងឲ្យបានយល់ពីអារម្មណ៍របស់គេបានខ្លះ។
« និយាយអីហ្នឹង? » នាងចោទសួរគេទៀតហើយថាកំពុងចង់និយាយពីអីឲ្យប្រកដដែរទៅ? នាងស្ដាប់ហើយមិនសូវជាយល់ប៉ុន្មានសោះហើយបើនិយាយចំៗទៅវាថី?
« ហ៊ឹម »
« ហ៎េលោក »
« ខ្ញុំស្រលាញ់នាង ខ្ញុំនឹកនាងតាំងពីថ្ងៃដែលដឹងថានាងបានស្លាប់នោះខ្ញុំវេទនាចិត្តណាស់ជាពិសេសខ្ញុំចូលទៅជួយនាងមិនបានខ្ញុំកំសាកខ្ញុំវាអន់ត្រឹមតែនាងម្នាក់សោះការពារមិនបានផងឲ្យខ្ញុំមានមុខឯណាទៅមើលបុណ្យសពនាងបានទៅ ពេលនោះ....ហ៊ឹកៗៗៗ » ជុងគុកទើបតែហ៊ានហាស្ដីពាក្យនិយាយថាស្រលាញ់ចំពោះនាងទល់មុខគ្នាគេរៀបរាប់ពីរឿងរ៉ាវកាលពីប្រាំឆ្នាំមុនប្រាប់នាងថាពេលនាងគ្រោះថ្នាក់គេក៏បានទៅដល់កន្លែងមួយនោះដែរប៉ុន្ដែវាយឺតពេលបាត់ហើយគេមកយឺតពេលបើចូលទៅប៉ូលីសហាមឃាត់ចាប់គេជាប់បាត់ទៅហើយបានជាគេមិនចូលរួមនៅក្នុងបុណ្សសពរបស់រីហ្វីដាសុខចិត្តទៅអង្គុយផឹកស្រាកលតទុក្ខយំធ្វើបាបខ្លួនឯងគ្មានអ្នកណាម្នាក់អាចឃាត់គេមិនឲ្យធ្វើបាបខ្លួនឯងបានឡើយ ។
« លោក....និយាយថាមិចខ្លះ? »រីហ្វីដានាងចង់រលីងរលោងទឹកភ្នែកហើយសួរបញ្ជាក់ជុងគុកថាគេនិយាយមុននេះនាងស្ដាប់មិនច្រឡំទេឬ?
« អ៊ុប... » ជុងគុកនាយមិនចង់ស្ដាប់នាងនិយាយសួរទៀតក៏អោនទៅថើបបំបិតមាត់របស់នាងទាំងសេចក្ដីនឹករលឹកដល់បបូរមាត់មួយនេះណាស់រសជាតិនៅតែផ្អែមដូចដើម ឯរីហ្វីដានាងមិនបានរើបម្រាស់ប្រកែកជាមួយគេទេមានតែបើកមាត់ឲ្យគេសូកអណ្ដាតចូលមកវិញ ។
« ហេតុអ្វីមិនគេចមុខចេញ? » ជុងគុកគេឆ្ងល់ថាមិចលើកនេះនាងនៅអង្គុយស្ងៀមធ្វើធម្មតាចឹង?ពេលដកមាត់មកនោះរីហ្វីដានាងឡើងមុខក្រហមអស់រលីងនៅមកលឺសំណួរគេសួរនាងទៀត ។
« ខ្ញុំ...អ៊ុប » នាងនិយាយមិនចង់ចេញទេឲ្យនាងប្រាប់ពីណាទៅណាមុនទៅ?នាងមិនច្បាស់ជាមួយអារម្មណ៍ខ្លួនឯងឡើយនៅពេលឥឡូវនេះវាស្រពិចស្រពិលរកថាមិនត្រូវទាល់តែសោះជុងគុកនាយមិនចង់ស្ដាប់ព្រោះតែនាងនៅប៊ិបឺនិយាយអត់ចេញនៅហ្នឹងទើបអោនទៅថើបនាងម្ដងទៀតថើបមិនចេះជិនណាយទេបើនាងធ្វើឲ្យគេជាប់ចិត្តជាមួយយ៉ាងនេះ ។
« ហ៊ឹម...លោក... » រីហ្វីដានាងដូចជាអស់ដង្ហើមហើយបើគេលែងថើបយកៗជញ្ជក់ផងអីផងមិនគិតពីនាងសោះ ។
« បងស្រលាញ់អូន រីហ្វីដា ហ្វៀឌីណា » ជុងគុកនាយដកមាត់ចេញម្ដងនេះសារភាពដាក់នាងទៀតនាងបញ្ចេញស្នាមញញឹមមកឲ្យនាងអរសប្បាយរីកថ្លើមបានណាមកស្វីតបែបហ្នឹង អូយ!នាងសន្លប់មួយសិនហើយអៀនណាស់លោកព្រះអង្គអើយ ។
« អូនក៏ស្រលាញ់បងដែរ ជុងគុក គូរ៉ូសាមាគិ » នាងមិនចង់ឲ្យឱកាសមួយនេះកន្លងផុតទៅទេ បើគេសារភាពដាក់នាងហើយនាងក៏សារភាពវិញដូចគ្នាដែរលាក់រឿងនេះយូរដែរល្មមនិយាយចេញមកឲ្យជុងគុកបានដឹងហើយ ។
« អរគុណអូនដែលព្រមស្រលាញ់បង អរគុណអូនគ្រប់យ៉ាងដែលអូនត្រឡប់មកថែបេះដូងបងម្ដងទៀតមិនថាវាត្រូវការពេលយូររងចាំអូនអស់ជាច្រើនឆ្នាំចាំឲ្យអូនបកមកស្រលាញ់បងយូរប៉ុណ្ណាក៏បងមានក្ដីសុខ រងចាំអូនយប់ថ្ងៃបែបណាក៏ដោយ បងមិនដែលនឹកស្មានសោះ » ជុងគុករឹតអោបនាងម្ដងទៀតពោលពាក្យពិតចេញពីក្នុងក្រអៅបេះដូងទ្រូងខាងឆ្វេងរបស់គេបានបញ្ជាក់មកឲ្យនាងបានយល់បានដឹងបានស្គាល់ពីគេឲ្យច្បាស់ជាងនេះ ឃើញគេម៉ឹងម៉ាត់ម៉ត់ចត់យ៉ាងណាក៏គេមានបេះដូងទុកតែស្រលាញ់នាងម្នាក់គត់បើនារីផ្សេងចង់មកទាក់ទងក៏ញេមិនរវីរវល់ជាមួយពួកនាងនោះដែរ គេស្រលាញ់នាងខ្លាំងណាស់ លើសពីអ្វីគ្រប់យ៉ាង ។
« ជុងគុក.....ហ៊ឹកៗៗៗ » រីហ្វីដានាងខ្ទប់មុខយំនិងស្មារបស់នាយនាងរំភើបណាស់និយាយមែនកាលពីមុនមិនដែលលឺគេនិយាយពាក្យផ្អែមល្អែមចឹងសោះនេះជាលើកទីមួយហើយដែលបានលឺនាងសប្បាយចិត្តពេលលឺគេនិយាយរៀបរាប់មកទាំងអស់នេះ ។
« ឈប់យំទៅក្មេងក្បាលខូចរបស់បង » ជុងគុកនាយអង្អែលក្បាលរីហ្វីដានាងគួរឲ្យគ្រឺតខ្នាញ់ណាស់គេចង់តែចាប់ក្រញិចនាងឲ្យណាណីទេលោកអើយបើចឹងៗអីនោះ ។
« អ្នកណាក្បាលខូច? » នាងងើបមុខមកសម្លក់គេឆ្ងក់ នាងក្បាលខូចមកពីកាល? គេឡើងសុភាពរាបសារនៀក ហើយគួរឲ្យស្រឡាញ់ថែមទៀតផង ។
« តាំងពីមុនចុះ? អូនពូកែណាស់ខាងរករឿងឲ្យបហឈឺក្បាលរាល់ថ្ងៃជួបនិយាយគ្នាបន្តិចក៏មិនបានផងស្រែកជេរបងផងអីផងដេញបងឲ្យចេញទៀតប្រាប់ថាស្អប់ណាស់មុខប្រុសម្នាក់ហ្នឹង ! អូនចាំទេ? »
« ហ៉ើយ..! ឈ្លោះប្រកែកជេរស្ដីព្រោះតែស្រលាញបងនោះអី? អូនខឹងបងពេលឃើញបងនៅជិតពួកស្រីៗទាំងអស់នោះសិទ្នស្នាលគ្នាសម្បើមណាស់ចូលមកក្នុងហាងភ្លាមមានស្រីៗមើលបងឯងព្រោងព្រៀតអ្នកណាមិនប្រច័ណ្ឌខឹងបានទៅ? »
« នេះកុំប្រាប់ថាស្នេហ៍តាំងពីយូរហើយ? អ៎េ..! ស្ងាត់ៗចឹងម៉ងឬ? » ជុងគុកនិយាយលេងសើចចម្អន់រីហ្វីដាឡើងនាងលែងចង់មើលមុខគេចំហើយ ។
« ឈប់ភ្លាមទៅកុំមកនិយាយចម្អកអូន »
« ឈប់ក៏បាន »
« ចុះបងវិញស្រលាញ់អូនពេលណា? »
« ថ្ងៃដំបូងដែលពួកយើងបានជួបគ្នា អាចថាវាជានិស្ស័យក៏ថាបានដែរដែលបងស្រលាញ់អូនតាំងពីពេលនោះ » កាលនាងសុំមកធ្វើការជាមួយ ថេយ៉ុង សាន់ហ្កា មកម្លេះពេលនោះគេហាមចិត្តខ្លួនឯងមិនឲ្យស្រលាញ់មិនបានទេពេលហ្នឹង ។
« ហ៎ាសហា....មិចក៏អូនមើលមិនដឹង? »
« បងមិនដឹងទេ » ពួកគេនិយាយគ្នាលេងច្រើនណាស់ឡើងអ្នកនៅខាងក្រៅអង្គុយចាំចូលទៅវិញឡើងយូររហូតទាល់តែនាងចេញទៅខាង្ហរៅវិញបាត់ស៊ីម៉ោងយូរមែនទែនគូរស្នេហ៍មួយនេះហ្វាន់ឌីម៉ានាងបានលឺគ្រប់ពាក្យសន្ទនារបស់ពួកគេទាំងពីរទាំងអស់នាងបានយកកៅអីមកអង្គុយជិតមុខទ្វាស្រាប់ផងមកលឺសម្ដីគេនិយាយផ្អែមល្អែមជាមួយគ្នាទៀតនាងលើសជាតិល្អមិនខាន ។