ខុសប្លែកតែនាងតូចជីជីនេះត្រូវបងប្រុសចាប់ឃុំខ្លួននៅក្នុងបន្ទប់មិនឲ្យនាងចេញមកខាងក្រៅវិញទេខ្លាចថាមានគ្រោះថ្នាក់ដូចជាពេលនៅម្នាក់ឯង ។
នាងអង្គុយធ្វើមុខក្រៀមក្រំក្នុងបន្ទប់ម្នាក់ឯងឡើងកំសត់ណាស់នាងចង់ចេញទៅមើលមនុស្សម្នានៅខាងក្រៅឲ្យបានច្រើនតែនៅមិនបានផលពេលបានជួបហេតុការណ៍មួយនោះ ។
«បងប្រុសអើយពេលណាបានព្រមបើកទ្វាឲ្យខ្ញុំបានចេញទៅខាងក្រៅ? ហ៊ឹកៗៗៗ....លែងចង់នៅទៀតហើយធុញណាស់ » នាងតូចអង្គុយបត់ជើងលើការ៉ូពោលដោយមុខកំសត់អត់អាណិតមិនបាននាងរអ៊ូពីបងប្រុសនិយាយទៅគាត់មិនគិតពីនាងទាល់តែសោះពេលត្រូវគេកឃុំខ្លួនចោលដូច្នេះ?គាត់ឲ្យតែនៅសម្ងំស្ងៀមៗមិនឲ្យនាងចេញទៅណាផ្ដ៣សផ្ដាសដូចជាពេលមុនទៀតហើយ ។
«ឯងនៅក្នុងនេះសិនហើយបងបារម្ភពីឯងទើបត្រូវឃុំឯងក្នុងនេះពួកគេទាំងនោះបានឃើញមុខឯងហើយបើបានជួបឯងនៅកន្លែងណាមួយដឹងតែមានគ្រោះថ្នាក់ហើយបែបនេះត្រូវស្ដាប់តាមបងខ្លះទៅបងមិនមែនមិនចង់ឲកយឯងចេញប៉ុន្ដែព្រួយបារម្ភពីឯងជាងទៅទៀត យល់ពីបងផងបានទេ?បើចង់ខឹងបងក៏ខឹងចុះបងមិនបានហាមទេឈប់យំទៀតណាប្រយ័ត្នឈឺរបួសលើស្មាយ៉ាងម៉េចហើយជាបានខ្លះឬនៅ?សុំទោសដែលធ្វើឲ្យឯងមានរបួស » គូឡេស្ទីននិយាយឆ្លើយឆ្លងជាមួយជីជីពីខាងក្រៅទ្វាមកបើគេមិនធ្វើអញ្ចឹងទេនាងច្បាស់ជាលួចចេញមកមិនខានទេហេតុផលដែលគេធ្វើបានប្រាប់ហើយបើនាងចង់រត់ទៀតក៏រត់ចុះគេមិនហាមឃាត់ម្ដងទៀតទេនាងមិនដឹងពីសុវត្ថិភាពរបស់ខ្លួនឯងគេនិយាយអីក៏មិនបានព្រោះតែនាងគិតរួចហើយថាចាកចេញនាងនឹងចាកចេញទៅមែនមិនបាននិយាយលេងសើចអីនោះទេជីជីបានត្រឹមឈរស្ដាប់បងប្រុសនិយាយក្បែរមាត់ទ្វារប៉ុណ្ណោះបើនាងចេញទៅក៏មិនកើតពករោះតែបង្អួចបានចាក់សោរពីខាងក្រៅអស់ទៅហើយនាងធ្វើអ្វីក៏មិនកើតដែរ ។
«របួសខ្ញុំលែងសូវអីហើយបងមិនចាំបាច់ព្រួយបារម្ភឡើយ ខ្ញុំបានយល់ពីបងអស់រួចហើយបែបនេះបងមិនបាច់គិតច្រើនទេហើយមិនបាច់គិតថាខ្ញុំលួចរត់ទេ » នាងខាំមាត់និយាយឆ្លើយតបជាមួយគូឡេស្ទីនវិញដែរនាងញញឹមសប្បាយចិត្តណាស់ទៅហើយពេលបានបងប្រុសព្រួយបារម្ភ ។
« ឲ្យតែដូចមាត់»
«ត្រូវតែដូចមាត់ហើយបងមិនចាំដេកភ័យថាខ្ញុំនិងរកវិធីលួចរត់ទេ »
« បាទ »
« ទៅវិញសិនចុះខ្ញុំចង់គេងសិនហើយ » ជីជីនាងស្រដីប្រាប់គូឡេស្ទីន នាងមានអារម្មណ៍រៀងងងុយគេងណាស់បានប្រាប់គេឲ្យទៅវិញ ។
« អូខេ! បើត្រូវអីអាចខលប្រាប់បងបាន »
« អូនដឹងហើយ » ជីជីញញឹមខ្ចឹបក្នុងបន្ទប់នោះនៅក្នុងនេះក៏បានដែរ នាងតូចដើរទៅលើគ្រែឡើងគេងវិញមិននៅបន្តទៀតទេព្រោះតែនាងងុយពិតមែន ឯគូឡេស្ទីនក៏ដើរចេញទៅធ្វើកិច្ចការរបស់គេទៅ ។
«អ្នកនាងគិតយ៉ាងម៉េចបានហៅខ្ញុំឲ្យមកញាំបាយជាមួយ? អ្នកនាងលេបថ្នាំខុសទេដឹងថ្ងៃនេះ? មើលទៅរឹកពាចម្លែកៗណាស់ » ហាមិនាយមិនបានដឹងរឿងអីផងត្រូវហ្វាន់ឌីម៉ានាងអូសដៃគេឲ្យទៅជាមួយនាងរួចហើយប្រាប់ឲ្យមកញាំបាយជាមួយនាងនោះ បានជាគេងឿយឆ្ងល់សួរនាង វាមិនដែលសុខៗនាងអូសដៃគេមកទេវាប្លែក ។
« លោកគិតថាខ្ញុំឆ្កួត? »
« អត់នោះទេនាងគិតខ្លួនឯង » នាយតវ៉ាព្រោះគេមិនចង់មានន័យបែបហ្នឹង គេឆ្ងល់តែមួយមុខសោះនាងគិតទៅដល់ណាហើយក៏មិនដឹង ។
« អញ្ចឹងក៏អង្គុយញាំបាយជាមួយខ្ញុំឲ្យស្រួលបួលទៅ » នាងសម្លក់មុខគេថ្មែរតាមអារម្មណ៍ខឹង មិចឃើញនាងមានអារម្មណ៍ល្អនាំគេមកហើយនៅគិតច្រើនទៀតសមហើយដែលនាងដៀលឈ្លោះប្រកែកជាមួយគេមិនឈប់នោះដៀលថាគេជាមនុស្សឡប់ មនុស្សឆ្កួតបែបហ្នឹងប្រហែលជាគេសប្បាយចិត្តណាស់ពេលលឺនាងនិយាយបែបនេះ ។
« ដឹងហើយបាទ » នាយនិយាយចប់ហើយបានញាំបាយណាមួយគេមិនទាន់បានបាយព្រឹកផងក៏ញាំឲ្យឆាប់ឆអែតក្រពះនោះគេមិនមែនជាអ្នកចេញលុយឯណា? ហ្វាន់ឌីម៉ាជាអ្នកចេញតើបើគេចង់ញាំច្រើនជាងនេះវាគ្មានបញ្ហាអ្វីទាំងអស់ហ្វាន់ឌីម៉ានាងលួចញញឹមខ្ចឹបជាមួយហាមិគេនិយាយមកនាងចង់តែសើចចេញមកទេ ។
« នាងសើចអី? » តែគេចមិនផុតពីកែវភ្នែករបស់ហាមិទេគេបានឃើញទាន់ទើបឲ្យនាងឆ្លើយជាមួយថាសើចធ្វើអ្វីពេលមើលមកមុខរបស់គេមានប្រឡាក់អីឬ?
« ខ្ញុំមិនបានសើចលោកមើលច្រឡំហើយ » នាងរហ័សនិយាយប្រកែកតវ៉ាមិនបានសើចមានរឿងអីដែលនាងត្រូវសើចគេ? ចេញមកដូចលង់និងខ្លួនឯងពេកហើយនាងមិនរឿងអីផង ។
« អត់ក៏អត់ទៅ » ហាមិខ្ជិលសួរនាងច្រើនទៀតខ្លាចថានាងធុញជាមួយគេប្ដូរចិត្តឲ្យគេចេញលុយខ្លួនរួចហើយចេញទៅមុនគេបាត់ទៅគិតយ៉ាងម៉េច?
« ហ៊ឹម.. » នាងដកដង្ហើមធំបន្សាយភាពហត់នឿយក្នុងអារម្មណ៍បានខ្លះដែរ ហាមិរាងឆ្ងល់ថានាងកើតអីបានដកដង្ហើមធំ? ប៉ុន្តែមិនសួរវិញ !
បើមកមើលគូរស្នេហ៍មួយគូរនេះវិញកំពុងតែនៅក្នុងក្លឹបមួយកន្លែងរបស់ជុងគុក នាងបានចេញពីក្រុមហ៊ុនមកខាងក្រៅជាមួយគេតាំងពីយូរមកដែរហើយនាងនិងគេស្ថិតនៅក្នុងបន្ទប់វីអាយភីមួយមានដបស្រានិងកែវស្រាចំនួនពីររីហ្វីដានាងជាអ្នកផ្ដើមមុនគេដោយផឹកមិនប្រាប់ជុងគុកឲ្យដឹងសោះ គេទៅមើលបុគ្គលិកតែមួយភ្លាមមកវិញនាងផឹកអស់មួយដបបាត់លឿននោះលឿន ត្រឹមតែមួយភ្លេត ។
« ជុងគុកបងមកហើយឬ? តោះផឹកជាមួយអូន » រីហ្វីដានាងហៅជុងគុកឲ្យមកអង្គុយផឹកជាមួយនិងនាងដែរនាងមិនបានស្រវឹងទេគឺនៅតែធម្មតានេះនាងផឹកអស់មួយដបធំហើយ?
« អូននេះចំជាប្រមឹកពិតមែន? ស្រានេះមានអាល់កុលរាងច្រើនដែរតែអូនផឹកនៅមិនស្រវឹងពិតជាខ្លាំងមែនមិនដឹងថាត្រូវជាអនាគតប្រពន្ធអ្នកណាគេទេ » ជុងគុកក្រវីក្បាលហួសចិត្តជាមួយនិងនាងនិយាយត្រង់ទៅសមហើយដែលគេនិយាយថានាងប្រមឹកនោះបើកាយវិការវិញមួយចប់តែម្ដងហើយ ។
« ជាអនាគតប្រពន្ធបងតើ »
« ហ្ហើយ...! »
« បងខឹង? »
« អត់ខឹងទេ »
« មិនខឹងតែដកដង្ហើមធំ? បើមានអីឲ្យអូនកែប្រែអូននិងកែប្រែឲ្យបងបានសុំចិត្ត »
« បងមិនបានខឹងពិតមែន បើអូនចង់ផឹកប៉ុន្មានក៏បានដែរបងរីករាយឲ្យអូន » នាយញញឹមព្រោះតែគេគ្មានប្រវត្តិទៅខឹងនាងផង បើនាងចង់បានស្រាទៀតគេនិងយកមកភ្លាម ។
« ប្រកដចិត្តហើយ? »
« បាទ »
«តោះផឹកជាមួយនិងអូនណា ចាំអូនចាក់ស្រាឲ្យបង » នាងតូចយកកែវមកចាក់ស្រាចូលឲ្យនាយហើយក៏ចាក់ចូលកែវរបស់នាងបន្ថែមដែរជុងគុកគេមិនបានតវ៉ាមានតែផឹកជាមួយនិងនាង ។
_______
ភាគ:៥២
តុក...! តុក...!
« ចៅហ្វាយខ្ញុំចូលទៅបានទេ?»
« ចូលមក » ជុងគុកឆ្លើយឲ្យអ្នកគោះទ្វាបន្ទប់ចូលមក ទ្វារបានបើកបង្ហាញឲ្យឃើញពីនារីម្នាក់ស្លៀកពាក់វិញឡើងស៊ិចស៊ីត្រឹមជាបុគ្គលិករបស់គេសោះ ។
« មានអីនិយាយមក » ជុងគុកគេមើលទៅនាងឡើងធុញមុខមួយហ្នឹងហើយ ។
«ចៅហ្វាយគឺថាមានរឿងត្រូវនិយាយជាមួយបែបនេះហើយចៅហ្វាយចេញទៅខាងក្រៅបន្តិចបានទេ? » នាងបោះសំណើរឲ្យជុងគុកចេញទៅខាងក្រៅជាមួយនាងតែមិនដឹងថានាងចង់និយាយពីអីនោះទេ ។
« ទៅក៏បាន » បានមួយសន្ទុះនាយក៏ឆ្លើយពករមទៅជាមួយពេលឃើញរីហ្វីដាងក់ក្បាលឲ្យគេចេញទៅនោះ ។
« បងទៅក្រៅមួយភ្លេត » គេនិយាយប្រាប់រីហ្វីដារួចហើយបានក្រោកចេញពីលើសាឡុងអង្គុយជិតរីហ្វីដានោះជាមួយបុគ្គលិកស្រី ។
« នាងនៅតាមតោងតាមខ្ញុំដល់ពេលណាទៀត? នាងចេះតែយ៉ាងម៉េច? នាងចង់បានអីក៏និយាយទៅ? » ជុងគុកនាយមិនចង់នៅនិយាយរឿងអត់ប្រយោជន៍អស់នេះទៀតទេជាមួយនារីម្នាក់នេះគេមិនចង់មកកាន់ក្លឹបនេះព្រោះមិនចង់ជួបនាងដូចជាពេលនេះណាស់ ។
« ខ្ញុំចង់បានលោក » នាងនិយាយមិនគិតពីពាក្យសម្ដីចេញមកសោះគេជាទំនិញឬបាននាងចង់បានពេលណាក៏ស្រួល? នាងច្រឡំហើយ?
« ម៉ាស៊ូ គីរីកុ នាងល្មមឈប់ហើយនាងកុំធ្វើឲ្យខ្ញុំស្អប់នាងលើសដើមនោះតាំងពីថ្ងៃមួយនោះបើខ្ញុំមិនអាណិតនាងទេគុំអីនាងមិនអាចនៅក្នុងក្លឹបមួយនេះទៀតទេ » នាយនិយាយទាំងសង្កត់សម្លេងមុខវិញឡើងឃៅ គេថាអីហើយដឹងតែធ្វើបើគេចង់ឲ្យនាងមានវត្តមានលើផែនដីនេះទៀតក៏គេអាចធ្វើបានដែរដូចដែលគេនិយាយអញ្ចឹងបើថ្ងៃមួយនោះនាងមិនដាក់ថ្នាំក៏គេមិនទៅប្រឡូកប្រឡាក់ជាមួយមនុស្សស្រីបែបហ្នឹងឡើយ ស្រីដែលនាយស្អប់មិនចង់ឃើញមុខទេ តែនាងនៅមុខក្រាស់មិនព្រមនៅមួយកន្លែងចេះតែតាមតោងគេមិនដាច់ ។
« ដូចដែលនិយាយខាងលើ លោកបានដេកជាមួយខ្ញុំហើយចង់បោះបងៀខ្ញុំចោល? » ម៉ាស៊ូនាងពោលមិនចេះខ្មាសមាត់ខ្លួនឯងទេនាងតើដែលទៅឲ្យដៃដាក់ថ្នាំសម្រើបក្នុងកែវស្រារបស់គេមុន ហើយនៅឆ្លៀតនាំគេទៅចូលបន្ទប់ទៀតចុះគេជាប្រុសពេលថ្នាំចូលខ្លួនទ្រាំឯណាបានទៅ?បើមាននារីស៊ិចស៊ីចំពោះមុខហើយនោះ?
« នាងឈប់ស្រមៃទៀតទៅ ខ្ញុំមិនទៅស្រលាញ់មនុស្សស្រីដូចនាងឡើយ ថ្ងៃមួយនោះដោយសារតែនអខ្លួនឯងញ័រចង់បានខ្ញុំជាប្ដីបានខំប្រឹងដាក់ថ្នាំផងតែខ្ញុំសូមប្រាប់ម្ដងទៀតឲ្យបានច្បាស់ចុះបើនាងចង់បានប្ដីអ្នកមានខ្លាំងណាស់ទៅទាក់អ្នកផ្សេងទៅតែមិនមែនជាខ្ញុំ » គេនិយាយស្ដីថាឲ្យនាងចំៗមកឲ្យនាងចុកចាប់ក្នុងទ្រូងដែរនៅពេលនាយនិយាយដាក់ដូច្នេះកែវភ្នែកគេឡើងក្រហមគួរឲ្យខ្លាចណាស់ចង់តែសម្លាប់នាងឲ្យបាត់ពីមុខពីមាត់ទេតែគេមិនចង់សម្លាប់នាងសុខចិត្តទុកអនាគតឲ្យនាងចុះតែនាងមិនចេះស្ដាប់ភាសាមនុស្សដែលគេនិយាយទេទាល់តែជេរស្ដីនាងឲ្យចំៗដូចសត្វបែបនេះបាននាងរាងភ្ញាក់ខ្លួនបានខ្លះ ។
«ខ្ញុំមិនខ្វល់ចង់លោកនិយាយដៀលខ្ញុំខ្លាំងជាងនេះទៀតក៏ខ្ញុំមិនខ្វល់ សំខាន់ខ្ញុំស្រលាញ់លោក » នាងពិតជាគ្មានភាពអៀនខ្មាសសោះគេខំដេញហើយនាងនៅក្បាលរឹងមិនស្ដាប់គេ ។
« នាង...អ៊ុប. » ជុងគុករៀបនិងថាឲ្យនាងបន្តទៀតហើយតែនាងបែរហក់មកថើបបំបិតមាត់របស់នាយយ៉ាងកម្រោលរកតែគេនិយាយឲ្យចប់មិនបានសោះ ពេលនោះដែរឃើញមាននារីម្នាក់ឈរមើលទាំងក្ដាប់ដៃជាប់កែវភ្នែកឡើងក្រហមក្ដៅក្រហាយពេញទ្រូងទាំងមូលព្រោះតែនាងមកដល់បានឃើញហេតុការណ៍មួយនេះ ។
« អូស! សុំទោសផងដែលខ្ញុំមករំខានអ្នកទាំងពីរ » រីហ្វីដានាងពោលដោយខាំមាត់ចង់ចេញឈាមហើយព្រឹកមិញទើបតែពោលពាក្យថាស្រលាញ់នាងតើ? នេះឬការស្រលាញ់របស់គេដែលមានចំពោះនាង? ពោលស្រលាញ់មិនទាន់បានប៉ុន្មានគេមកឈរថើបគ្នាជាមួយបុគ្គលិកដែលនិយាយថាមានការនិយាយគ្នា? ហើយការងារមួយនោះគឺថើបគ្នាចឹង?គេចាត់ទុកនាងជាមនុស្សគ្មានបេះដូង?ក្រែងនិយាយថាគេមិនពាក់ព័ន្ធជាមួយស្រីណាហ៎េស?ការពិតគេកុហកបោកប្រាស់នាងឬ?ប្រាប់ថានៅរងចាំស្រលាញ់តែនាងម្នាក់តែឥឡូវនេះនាងឃើញហើយថាមនុស្សប្រុសទាំងអស់សុទ្ធសឹងតែដូចគ្នាទាំងអស់មាត់និយាយផ្សេងទង្វើធ្វើចេញមកផ្សឹងខុសគ្នាដូចមេឃនិងដីនាងទទួលស្គាល់ថានេះជាការកាត់ស្ដ្រេះរបស់មនុស្សប្រុសប៉ុន្តែគេគួរតែប្រាប់នាងឲ្យត្រង់ៗវាថី? គេបែរជាលាក់បាំងនាង?
« រីហ្វីដា? » ជុងគុកគេឡើងចំហមាត់ធ្លុងគាំងស្ដូកមួយកន្លែងនាងបានឃើគហើយអាចនឹងយល់ច្រឡំក៏ថាបានដែរ គេត្រូវតែនិយាយបកស្រាយឲ្យនាងបានដឹងច្បាស់ពីរឿងអម្បិញនេះហើយនាយរុញម៉ាស៊ូឲ្យខ្ទាតចេញពីខ្លួនហើយរត់ដេញតាមរីហ្វីដាយ៉ាងលឿនខ្លាចនាងចេញទៅណាឆ្ងាយពីនេះ ។
« ខ្ញុំនឹងធ្វើឲ្យពួកឯងគ្មានក្ដីសុខជាមួយគ្នាទេ » ម៉ាស៊ូពោលដោយក្ដាប់ដៃណែនជាប់កែវភ្នែកទាំងគូរពិលពុលណាស់មិនថាស្នាមញញឹមដែលនាងបានបញ្ជាក់នាងគ្មានក្ដីសុខពួកវាក៏ត្រូវតែគ្មានដែរ ។
រីហ្វីដាឯណេះនាងមិនបានទៅណាឆ្ងាយទេគឺចូលមកក្នុងបន្ទប់វិញធម្មតានាងមិនរត់ចេញពីបញ្ហាចំពោះមុខទេ ជុងគុកគេបើកទ្វាចូលមកមួយកម្រោលឃើញរីហ្វីដានាងអង្គុយផឹកស្រាចាក់អកយកៗមិនខ្ចីមើលមុខជុងគុកដែលចូលមកឡើយគេក៏រាងសប្បាយចិត្តបន្តិចពេលឃើញនាងនៅក្នុងបន្ទប់ដដែលមិនបានរត់ចេញទៅណាដូចដែលគេគិតទេ ។
« រីហ្វីដា » នាយដើរមកជិតរីហ្វីដាកំពុងតែអង្គុយនោះហៅឈ្មោះនាងថ្នមៗ តែក៏បញ្ចេញស្នាមញញឹមមកយ៉ាងស្រស់ ។
« មានអី? » នាងមើលមុខឆ្លើយដាក់គេបន្តិចហើយចាក់ស្រាផឹកទៀត ។
« រឿងមិញនេះ?»
« បំភ្លេចចោលទៅខ្ញុំមិនបានឃើញទេ »
« បំភ្លេច? »
« មែន! ចាត់ទុកថាខ្ញុំមិនឃើញប៉ុណ្ណឹងច្បាស់ឬនៅ? »
« តែនាងអាចនិងយល់ច្រឡំមិនខានទេ »
«លោកមិនចាំបាចើបកស្រាយទេបើដឹងថាបែបហ្នឹងដដែលមិននិយាយប្រាប់ខ្ញុំឲ្យត្រង់ៗទៅ? ចាំបាច់អីត្រូវលាក់នោះ? » មុខរបស់នាងឡើងក្រហមអស់រលីងនៅឆ្លៀតនិយាយប្រាប់តទល់ជាមួយគេទៀតនៅមិនភ្លេចញញឹមយ៉ាងសមឯជុងគុកគេឈរស្ងៀមធម្មតាមិនបានតបជាមួយនាងទេបើនាងមិនចង់ស្ដាប់គេនិយាយបកស្រាយផងឲ្យនាងគិតពីគេបែបនេះចុះ ។