« ជុងគុក » នាងតូចដើរមករកជុងគុកគេកំពុងអង្គុយម្នាក់ឯងនោះទាំងរឹកពានាងប្លែកៗងាកណេះតិចនោះតិចសម្លឹងរកមើលទៅអ្នកណាមួយអញ្ចឹងជុងគុកគេរាងឆ្ងល់នឹងនាងដែរពេលមុននេះធ្វើមិនចង់និយាយជាមួយនិងគេផងឥឡូវមកហៅគេដោយខ្លួនឯង ។
« ហៅខ្ញុំនឹងព្រោះតែនឹកមែន? » ណ៎ក! គេចាប់ផ្តើមមកពោលពាក្យដូចកំពុងចង់តែញ៉ែនាងចឹង ឡើងគួរឲ្យជ្រេញចង់ក្អួតណាស់ ។
«ទេ...!ខ្ញុំមកហៅលោកនេះក៏ព្រោះតែខ្ញុំសង្ស័យថាមានមនុស្សកំពុងតែតាមដាន » នាងឆ្លើយទាំងដាច់អលង្ការមិនបានទៅនឹកទេផ្ដេសផ្ដាសទេតែនាងរកគេដោយសារមានបញ្ហាត្រូវនិយាយជមួយនិងនាយ ។
« ហ្នឹង » នាយឆ្លើយតែមួយម៉ាត់អង្គុយធ្វើមុខអឿសម្បើមណាស់វៃរឹកសាហាវចង់គេហៅឲ្យមកជួយរឿងអីមួយក៏គេនៅវៃរឹកបែបនេះ?មិនគួរណាសោះហើយនាងបានសាងកម្មអីពីជាតិមុនបាននាងត្រូវមកជួបនឹងគេ?បើអាចនាងផ្សងមិនចង់ជួបគេម្ដងទៀតទេនិយាយមែន!
« លោកនិយាយឲ្យត្រឹមត្រូវជាងនេះបានទេ? បើឆ្លើយមកតែមួយម៉ាត់ហ្នឹងឲ្យខ្ញុំទៅធ្វើម៉េច? លោកចេះចំជាយ៉ាប់មែន » នាងតូចសង្រ្គឺតធ្មេញក្ដៅក្រហល់ក្រហាយជាមួយនិងគេណាស់និយាយមែនខ្នាញ់នឹងគេខ្លាំងណាស់ចង់តែទៅចាប់ច្របាច់កគេឲ្យស្លាប់ទេព្រោះតែគ្រឺតខ្នាញ់ពេកអ្នកណាទៅទ្រាំបាន?
«ខ្ញុំតែបែបនេះឯងហ៊ឹម!ពួកគេដូចសង្ស័យពីពួកយើងហើយថាជាអ្នកណានោះបានចេះតែមកតាមដានមិនឈប់មិនឈរទាំងអស់អញ្ចឹងពួកគេកំពុងតាមរកអ្វីមួយផងក៏មិនដឹង? ខ្ញុំឃើញយូរមកហើយ » ជុងគុកគេមិនចង់នៅអូសក្រឡាស៊ីជោច្រើនជាងនេះបានគេរៀបរាប់ប្រាប់នាងពីការដែលគេបានឃើញតាំងពីចូលមកដល់លើកដំបូងអាចថានាងមើលមិនទាន់គ្រប់ជ្រុងជ្រួយផង ទើបមិនដឹង ។
«ខ្ញុំមិនបានមើលទេទើបលោកប៉ាគាត់ប្រាប់គុំអីខ្ញុំមិនបានដឹងរឿងទេលោកក៏ដឹងដែរមុនដំបូងមិននិយាយប្រាប់ខ្ញុំផងទៅ? » ឲ្យគេទៅនិយាយប្រាប់នាងបានទាន់ដែរ? នាយរកនិយាយអីក៏មិនបានផងឲ្យគេទៅនិយាយរៀបរាប់ប្រាក់ទៀតចប់ប៉ាដោយហើយនាងមិនចាប់អារម្មណ៍ជាមួយនឹងគេខ្លួនឯងចឹងហើយគេមិនបានខុស ។
« ឆឺស ខ្ញុំខ្ជិលឈ្លោះគ្នាជាមួយលោកទៀតណាស់ លោកគួតែជួយស្វែករកឲ្យខ្ញុំបានឃើញមុខផងទៅ » បើពេលបានឃើញមុខពួកវាដែលតាមដានចូលមកដល់ក្នុងពិធីបុណ្យក្នុងផ្ទះរបស់នាងចឹងបើបានឃើញមុខហើយនាងអាចទៅចាត់ការពួកវាបានយ៉ាងងាយស្រួលជាទីបំផុតនាងរកនឹងធ្វើអីពេលនេះមិនកើតទាល់តែសោះហើយនាងខ្លួនឯងដូចមិនយល់ពីខ្លួនឯងសោះ ។
ហ្វាន់ឌីម៉ានាងញញឹមនិយាយចំពោះមុខមឈួសរបស់ប៉ាម៉ាក់នាងសំណាងណាស់ហើយបានកើតមកជាកូនរបស់ពួកគាត់ទោះនាងមិនបានល្អគ្រប់យ៉ាងតែនាងនៅតែនាងមិនថាថ្ងៃនេះឬក៏ថ្ងៃស្អែកនាងមិនបានទៅណាឆ្ងាយពីពួកគាត់ឡើយ ។
« បានអូនយល់ហើយ បងរឹកមាំតែរហូតហ្នឹង? បើបងមិនអីហើយក៏នៅទីនេះជាមួយខ្ញុំបាន » រីហ្វីដានាងសម្លឹងមើលទៅមុខស្លេកស្លាំងរបស់បងស្រីទោះនាងថាមិនអីមើលតែទឹកមុខនាងទៅបានហើយតែរីហ្វីដាមិនអាចនិយាយហាមឃាត់អីជាមួយនឹងនាងបានទេ ។
« ច៎ាសអូនបងដឹងតើ » អ្នកទាំងពីរនិយាយគ្នាពីនេះពីនោះគ្រប់សព្វទាំងអស់ធ្វើឲ្យអារម្មណ៍ពួកនាងលែងសូវមានទុក្ខម៉ងសៅទៀតហើយនាងបន្តនិយាយគ្នាលេងជាមួយនិងបងស្រីរហូតដល់ពិធីបុណ្យត្រូវបញ្ចប់ដោយរហូនមិនមានភាពរអាក់រអួលកើតឡើងមកទេឯភ្ញៀវទាំងអស់ដែលបានមកក៏បានចេញទៅវិញម្ដងម្នាក់ៗរហូតទាល់តែអស់គ្នា ។
You are reading the story above: TeenFic.Net