ភាគ:៤០

Background color
Font
Font size
Line height

៊៊៊
    មកដល់ខាងក្នុងហើយនាងចូលមកអង្គុយជិតបងស្រីដែលនៅលើកៅអីអង្គុយយំទាំងអោនមុខចុះក្ដោបមុខចូលគ្នានាងនៅតែយំនៅតែសោកស្ដាយប៉ាម៉ាក់នាងដដែល។ចំណែកលោកអារ៉ូគីនោះវិញគាត់នៅអង្គុយមុខរូបថតរបស់លោកវ៉ាងនិងអ្នកស្រីវ៉ាង គាត់ជាអ្នកចាំហុចធូបឲ្យទៅអ្នកមកចូលរួមតាមក្រោយនេះឲ្យមកបន់និយាយរឿងរ៉ាវទាំងអស់ដាក់មុខសពនេះ ។គាត់តែងតែងាកមកមើលហ្វាន់ឌីម៉ាព្រួយបារម្ភពីនាងខ្លាំងណាស់តែគាត់មិនអាចមកក្បែរនាងបាន ពេលឃើញរីហ្វីដាចូលមកអង្គយលួងលោមនាងហើយបានគាត់អស់ចិត្ត លែងបារម្ភទៀត ជុងគុកនិងហាមិកូនចៅរបស់គេអង្គយមើលមកពួកនាងមួយកន្លែងផ្សេងទៀតមិនដាក់ភ្នែកជាពិសេសហាមិនាយមើលទៅហ្វាន់ឌីម៉ាព្រួយបារម្ភពីនាងណាស់ ឃើញមនុស្សជាទីស្រលាញ់ អូរ..! មិនមែនទេ គឺគូរសត្រូវខាំគ្នាមិនឈប់នេះហើយមកអង្គុយយំរឿងប៉ាម៉ាក់ស្លាប់នេះគេក៏មានអារម្មណ៍ថាអាណិតនាងខ្លាំងទៅហើយ  ។

ពេលហ្វាន់ឌីម៉ានាងកំពុងតែខូចចិត្តផងនោះគូឡេស្ទីនបានចូលមកដល់ដែរនិងមាននាងតូចជីជីដើរតាមក្រោយខ្នង ។
« ហ្វាន់ឌីម៉ានាងបានធូរខ្លះឬនៅ? » គូឡេស្ទីនលើកដៃមកដាក់លើខ្នងនាងសាកសួរថានាងនិងឆ្លើយឆ្លងជាមួយនិងគេឬអត់?
« ខ្ញុំមិនអីទេ » នាងឆ្លើយជាមួយគេហ្នឹងទាំងនៅអណ្ដឺតអណ្ដក់មិនទាន់បាត់ទេមាត់និយាយថាមិនអីប៉ុន្តែទឹកភ្នែកនាងហូរមកហាមមិនបាន ។ គូឡេស្ទីនឃើញដូច្នេះហើយចាប់នាងមកអោបភ្លាម ឯនាងមិនបានបដិសេធការអោបដ៏កក់កហដៅនេះបានឡើយមានតែអោបតបតជាមួយគេទាំងយំខ្ទប់មុខយំលើស្មារបស់គេ ។ បើងាកមកមើលអ្នកម្ខាងទៀតបានឃើញទិដ្ឋភាពដែលគេមិនចង់ឃើញនោះហើយមនអារម្មណ៍ថាប្រច័ណ្ឌបាត់ដោយមិនដឹងខ្លួន ហាមិឃើញគូឡេស្ទីនអោបហ្វាន់ឌីម៉ារបស់គេហើយក៏អន់ចិត្តគេគ្មានសំណាងបានអោបនាងដូចជារូបគេបានឡើយព្រោះនាងជាហង្សគេជាសត្វច្រមោចមួយក្បាលតូចមួយគ្មានវាសនាទៅបានអោបប្រឡែងគ្នាលេងដូចជាហង្សគ្នាវាបានឡើយបើមាសមេមានក្ដីសុខបានគេនៅក្បែរហើយបងសុខចិត្តដកខ្លួនចេញវិញទាំងឈឺចាប់ម្នាក់ឯងក៏បានដែរបើអូនពិបាកចិត្តមានគេនៅក្បែរហើយបងជាអ្នកដទៃមិនអាចទៅដណ្ដើមតកអូនមកអោបលួងលោមដូចជារូបគេបានឡើយពីព្រោះបងដឹងពីឋាន:ខ្លួនឯងច្បាស់ហើយគ្មានសំណាងបានអូនមកនៅក្បែរទេ ។
« ជូនពរឲ្យនាងមានក្ដីសុខជាមួយនិងគេ » ហាមិនាយនិយាយដោយអួលដើមកនិយាយមិនចង់ចេញទេបើវាស្រស់ៗនៅចំបោះមុខពេកគេបានតែខាំមាត់ទទួលយកការពិតថានាងមកចាប់អារម្មណ៍លើគេវិញឡើយជម្រើសដ៏ល្អមានតែព្រមដើរចេញទាំងបញ្ចេញស្នាមញញឹមនៅចំពោះមុខប៉ុណ្ណោះតែក្រោយខ្នងវាមិនបានញញឹមដូចនៅមុខនាងឡើយ ។
« ទៅណាគេចេះ? » ជុងគុកគេមិនបានចាប់អារម្មណ៍ច្រើនជាមួយហាមិជាកូនចៅគេទេ នាយមិនបានយល់ន័យទើបមិនសួរនាំច្រើនដាក់គេ។
«មនុស្សមកច្រើនណាស់តើវាអាចទេដែលមាននៅក្នុងចំណោមមនុស្សទាំងអស់នេះ? » ជុងគុកនាយនិយាយដោយសង្កេតមើលទៅអ្នកមកចូលរួមពិធីបុណ្យពោលខ្សឹបៗម្នាក់ឯងនោះគេនៅមិនទាន់អស់ចិត្តប៉ុន្មានទេគេនៅមើលទៅភ្ញៀវម្នាក់ៗសង្កេតយ៉ាងយូរៗគេកំពុងតែសង្ស័យថាមាននៅក្នុងចំណោមទាំងនេះមិនខានទេ ។
    រីហ្វីដានាងក្រឡេកមកខាងក្រោយបានឃើញជុងគុកកំពុងតែមើលទៅភ្ញៀវរបស់នាងមិនដាក់ភ្នែកសោះបាននាងត្រូវដើរមកជិតនិងសួរគេឲ្យបានច្បាស់ថាគេកំពុងតែចង់ធ្វើអ្វីឲ្យប្រកដទៅ?អត់សង្ស័យនិងជុងគុកមិនបានទៀតនាងមានតែមកកន្លែងគេកំពុងតែអង្គុយនោះ ។

« លោកមានរឿងអ្វី? មើលទៅដូចកំពុងតែរកមើលអ្វីម៉្យាងមែនទេ? » រីហ្វីដានាងចូលមកសួរនិងមកមើលគេមែនមិនបាននិយាយលេងនាងសង្ស័យថាកំពុងចង់ធ្វើរឿងអីមួយដោយមិននិយាយជាមួយនិងនាងហើយតាមមើលទៅ ។
«មិនមានអ្វីទេខ្ញុំគ្រាន់តែមើលនេះមើលនោះទៅនាងមិនចាំបាច់ចាប់អារម្មណ៍ទេអរ...!ឬមួយនាងស្រលាញ់ខ្ញុំបានចង់ដឹងថាខ្ញុំកំពុងតែគិតអីនោះមែនទេ? » ជុងគុកបាញ់ឌឺដងពាក្យសម្ដីការនិយាយរបស់គេមកលើរីហ្វីដាយ៉ាងច្រឡើមគេដូចជាបានដៃណាស់ក្នុងការនិយាយឌឺដងផ្លែផ្កាជាមួយនិងនាងហ្នឹងនៅមានទៀតថានាងហ្នឹងស្រលាញ់គេ?អូយ!វាដូចជាហួសហេតុពេកទេដឹង?គេគិតជ្រៅពេកហើយកុំស្រមៃខ្ពស់ពេកវាគ្មានថ្ងៃនោះទេនាងមិនទៅជាប់ចិត្តលើគេម្ដងទៀតឡើយប្រាប់ឲ្យបានដឹងទៅចុះនាងស្អប់អើយសែនស្អប់ មុខរបស់គេហ្នឹងនាងឃើញហើយចង់ក្អួតមិចក៏មិនដឹងដែរលឺតែមួយប្រយោគថាស្រលាញ់គេនោះ ។
«លោកហ៎ាឈប់បានក៏ឈប់ទៅលោកមិនចេះហត់ទេអី?គិតអីធ្វើអីតែម្នាក់ឯងអាកាត់រឿងអីក៏និយាយតែឯងខ្ញុំមិនដឹងថាគិតត្រូវឬខុសទេដែលយល់ព្រមចូលក្រុមជាមួយលោក » រីហ្វីដានាងអត់ដឹងគួរនិយាយអីទៀតមានតែលើករឿងក្រុមបែងចែកគ្នានោះមកនិយាយជាមួយនិងគេ ម៉្យាងនាងនិយាយមកនេះមិនបានចង់គេចវេញរឿងគេនិយាយមុននេះឡើយប៉ុន្តែនាងជ្រេញរឹកពារបស់គេនិយាយចេញមកនេះទេប្រាប់ឲ្យបានដឹងទៅ នាងធុញពាក្យពីរម៉ាត់ហ្នឹងណាស់ ។
« ខ្ញុំគិតថានាងគិតត្រូវហើយដែលចូលមកក្រុមខ្ញុំ » ជុងគុកញញឹមស្ញេញគេសប្បាយចិត្តណាស់ហើយបាននាងមកចូលក្រុមជាមួយនោះ ។
« ហ្ហើយ.. ! » ដោយធុញថប់និងការនិយាយរបស់គេពេកនាងក៏ដើរចេញមកអង្គុយកន្លែងដើមរបស់នាងវិញ ។
« ហ្វីដាប៉ាគិតថាត្រូវទៅពេលនេះហើយ ប៉ាសុំទោសដែលមិនបាននៅយូរឲ្យចប់ចុងចប់ដើម » លោកអារ៉ូគីដើរមកជិតរីហ្វីដារួចនិយាយប្រាប់នាងហើយគាត់ចេះតែងាករកមើលនរណាម្នាក់ក៏មិនដឹងដែរ ។
« ច៎ាសលោកប៉ា » រីហ្វីដានាងញញឹមដាក់គាត់ហើយគាត់ក៏អោនមុខមកជិតត្រចៀករបស់នាងដូចជាចង់ខ្សឹបរឿងអ្វីមួយ÷
«ពេលនេះដូចជាមិនសូវស្រួលប៉ុន្មានទេប៉ាមានអារម្មណ៍ថាដូចមានអ្នកកំពុងតែតាមដានកូនហើយនិងប៉ាដូច្នេះហើយកូនត្រូវត្រប្រយ័ត្នខ្លួនឲ្យបានល្អជាងមុនទៀត អ្នកនៅក្នុងនេះទាំងអស់មិនប្រកដថាជាមនុស្សល្អទាំងអស់ទេ » លោកអោនខ្សឹបរីហ្វីដាហើយងើបមុខមកវិញទាំងញញឹមធម្មតាដូចមិញនេះមិនបានមានរឿងអ្វីកើតឡើងអញ្ចឹងដែររីហ្វីដានាងបានតែញញឹមងក់ក្បាលដាក់គាត់ទាំងសើចស្ញេញតិចៗដែរ ។ នៅពេលលោកប៉ានាងចរញទៅផុតបាត់នាងសង្កេតមើលទៅភ្ញៀវមួយៗដូចជាជុងគុកគេធ្វើមុននេះដែរ ចឹងតើបាននាងមានអារម្មណ៍ដូចគេតាមដានដូចលោកប៉ាធម៌និយាយ ។
« ជុងគុកប្រហែលជាគិតដូចខ្ញុំហើយ » នាងស្រាប់តែនឹកឃើញដល់ជុងគុកកាលពេលមុននេះដែលគេមានរឹកពាប្លែកៗពិបាកនឹងស្មានត្រូវ ។


You are reading the story above: TeenFic.Net