« ឆាប់ចេញឡានឲ្យលឿនទៅ » ពួកនាងចូលមកដល់ក្នុងឡានទាំងអស់ហើយបានរីហ្វីដានាងតឿនកូនចៅឲ្យបើកឡានចេញទៅឲ្យលឿននោះ ។នាងឲ្យកូនចៅបើកទៅផ្ទះរបស់នាងសិនដោយសារនាងចង់ទៅមើលកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះសិន ។
« ហ្វីដា! តើអ្នកណាជាអ្នកប្រាប់? » ហ្វាន់ឌីម៉ានាងសំដៅទៅអ្នកខលមកប្រាប់នាងព្រោះតែនាងចង់ស៊ើបមើលឲ្យដឹង ។
«ជាលេខដែលខ្ញុំមិនស្គាល់ទេបងខ្ញុំពិបាកនិងស្មានណាស់ថាម្នាក់ហ្នឹងជានរណា?បើខ្ញុំចេះតែនិយាយឲ្យផុតតែពីមាត់វាគ្មានប្រយោជន៍ឡើយរកតម្រុយបន្តិចពីពួកវាមិនបានសោះខ្ញុំខ្លាចតែពួកវាធ្វើបាបប៉ាម៉ាក់ទេខ្ញុំព្រួយបារម្ភខ្លាំងណាស់បង » រីហ្វីដានាងឡើងស្លន់ស្លោរស្លេកមុខ និយាយពួកគាត់ដូចជាចំណុចខ្សោយរបស់នាងអញ្ចឹងនាងអាចធ្វើអីបានទៅទៀត? បើនាងមិនដឹងថាគួរទៅផ្លូវមួយណាផងនោះ?
« ប៉ាម៉ាក់គាត់ច្បាស់ជាមិនកើតអ្វីឡើយ អូនធ្វើចិត្តឲ្យនឹងនរមានលំនឹងច្បាស់លាស់លើខ្លួនឯង ទើបពួកយើងអាចកម្ចាត់ពួកវាបានដោយមិនទាក់ទើរ អូនត្រូវតែជឿជាក់លើខ្លួនឯងសូម្បីតែសម្ដីរបស់បងដែលកំពុងតែនិយាយនេះក៏ដោយបងមិនចង់ឲ្យអូនធ្លាក់ក្នុងរណ្ដៅមនោរសញ្ចេតនាច្រើនពេកទេនៅពេលមានសត្រូវចំពោះមុខ » ម្ដងនេះហ្វាន់ឌីម៉ានាងដូចប្រកដប្រជារឿងអ្វីមួយ តែនាងមិនប្រាប់រីហ្វីដាជ្រើសដោយនិយាយបញ្ឆិតបញ្ឆៀងស្រដៀងនិងពាក្យនោះនាងញញឹមកាន់ដៃហ្វីដាជាប់នាងសង្ស័យមនុស្សម្នាក់ប៉ុន្តែនាងមិនអាចនិយាយប្រាប់រីហ្វីដានៅពេលនេះបាន ។
« សម្ដីរបស់បងក៏មិនឲ្យជឿ? » នាងចាប់ផ្តើមធ្វើមុខងឿយឆ្ងល់ភ្លាមក៏ព្រោះតែនាងមិនទាន់បានយល់ច្បាស់អំពីវាហើយ ។
«បងនិយាយនេះមិនចង់ឲ្យឯងដាក់មនោរសញ្ចេតនាលើខ្លួនឯងនៅពេលកំពុងធ្វើអីមួយមិនថាពេលនេះឯងកំពុងតែវៃគ្នាជាមួយបងឯងមិនត្រូវយកពាក្យប្អូនបងមកដាក់លាយចូលគ្នាឡើយប្រសិនបើឯងនៅតែរឹងដាក់វាចូលទៀតអ្នកដែលចាញ់គឺជាឯងទៅវិញទេព្រោះតែមនោរសញ្ចេតនាទាំងអស់នេះហើយធ្វើឲ្យ៉ងវង្វេងអស់គ្មានអារម្មណ៍ជឿជាក់លើខ្លួនឯងគិតថាខ្លួនហ្នឹងជាមនុស្សគ្មានបានការនៅមុខអ្នកគ្រប់គ្នា » ហ្វាន់ឌីម៉ានាងនិយាយរះយកៗដូចជាផ្លូវកៅស៊ូដែលគេកំពុងចាក់នាងពោលចេញមកមិនបានញញឹមទេបញ្ជាក់ឲ្យដឹងបានថានាងនិយាយពាក្យពិតម៉ឹងម៉ាត់ ម៉ត់ចត់ច្បាស់លាស់រីហ្វីដានាងអង្គុយស្ដាប់ទាំងគិតពីសម្ដីរបស់បងស្រីគាត់និយាយចេញមកត្រូវម៉្យាងដែរតើគ្មានខុសភាគច្រើននាងយកមនោរសញ្ចេតនាមកដាក់លាយឡំគ្នាមែននាងចេះតែអាណិតគូរសត្រូវរហូត ។
«ខ្ញុំយល់ពីសម្ដីរបស់បងហើយដែលបងនិយាយនេះចង់ដាស់តឿនខ្ញុំមែន?តាមពិតទៅខ្ញុំយល់ពីខ្លួនឯងត្រង់កន្លែងមួយនេះបើបងមិនរំលឹកដល់ខ្ញុំទេពេលនេះត្រូវចាញ់ពាក្យលេសដោះសាររបស់សត្រូវហើយ » នាងបានតែអរគុណបងនេះគាត់ចេះមកដាស់តឿននាងមុនបើមិនចឹងនាងមិនដឹងថាទៅជាយ៉ាងណាទេ ។
« ហ៊ឹម...! » នាងក្រហឹមដើមកបិទភ្នែកសម្រួលអារម្មណ៍ នាងនិយាយមកពិតជាស្រួលមែនទែនតែអ្នកធ្វើមិនស្រួលដូចប៉ុន្មានទេតែនាងជឿលើរីហ្វីដា ហ្វៀឌីណា ម្នាក់នេះណាស់ ។
មិនយូរប៉ុន្មានឡានមួយគ្រឿងដ៏ទំនើបបានមកបថចូលមកក្នុងភូមិគ្រឹះថ្មីថ្មោងរបស់ខ្លួន នាងចុះពីក្នុងឡានដោយមានអង្គរក្សជួយបើកទ្វាឡានឲ្យ ។ ចូលមកខាងក្នុងសភាពមិនបាច់មើលរញ៉េរញ៉ៃពេញផ្ទះទាំងអស់ផ្ទះធ្លាប់តែស្អាតមកដល់ឥឡូវមើលមិនចូលភ្នែកសោះ ។
« បងគិតចឹងដែរ បងរកមិនឃើញថាត្រូវជានរណាសោះ » ហ្វាន់ឌីម៉ានាងក្រវីក្បាលមិនបានដឹងទេ
« ស្រដៀងទៅអ្នកណាគេ? »
« ឈប់វិភាគត្រឹមនេះសិនទៅ ពេលនេះពួកយើងមានតួនាទីទៅត្រូវជួយម៉ាក់ប៉ា » ហ្វាន់ឌីម៉ានាងដាក់សតិអារម្មណ៍ហ្វីដាមកវិញហើយក៏ប្រញាប់បិទកុំព្យូទ័រដាក់ចូលមកខាងក្នុងខ្នើយវិញកាន់ដៃបងស្រីចុះមកខាងក្រោមរួចទៅរកទីតាំងរបស់ពួកគេថាចាប់យកប៉ាម៉ាក់ពួកនាងទៅលាក់ទុកនៅឯណាខ្លះ? ពួកនាងចុះមកដល់ខាងក្រោមឃើញអង្គរក្សឈរនៅមុខហ្នឹងនាងហៅឲ្យពួកគេទៅ ។
ក្រឹប....!
ពួកនាងបិទទ្វារឡានដូចឡានមួយនេះជាសត្រូវរាប់ពាន់ជាតិពួកនាងណាស់ ទឹកមុខចាប់ផ្តើម ប្រែមកជាឃៅត្រឹមមួយរំព្រិចហ្វាន់ឌីម៉ាមិនបានខុសអ្វីពីរីហ្វីដាដែរគឺដូចគ្នាទាំងអស់ ។
«ឯងបើកឡានឲ្យលឿនជាងនេះបន្តិចទៀតទៅពេលនេះប៉ាម៉ាក់របស់ខ្ញុំស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ផងបើពួកឯងមិនធ្វើតាមខ្ញុំនិយាយទេត្រូវងាប់ក្រោមស្នាដៃរបស់ខ្ញុំមិនខានទេបើមិនជឿក៏សាកចូលមក »រីហ្វីដានាងមកជះកម្លាំង និយាយសម្ដីខ្លាំងៗដាក់កូនចៅ ពួកគេមិនបានទៅប្រកាន់អីជាមួយអ្នកនាងរបស់គេទេព្រោះបានយល់ពីអារម្មណ៍មួយនេះមុនអ្នកនាងទៅទៀតដូច្នេះហើយបានគេមិនចង់ឲ្យអ្នកមកជួបប្រទះដូចជាខ្លួន ។
« អរ....!សុំទោសផងមិញជ្រុលមាត់និយាយខ្លាំងៗដាក់ »នាងភ្ញាក់អារម្មណ៍មកវិញប្រញាប់និយាយពាក្យសុំទោសពួកអង្គរក្សពួកគេស្មានមិនត្រវសោះថាមកពីអីបានអាចថាថ្ងៃមួយនេះគេមានសំណាងខ្លាំងណាស់ហើយបានអ្នកនាងធំមកនិយាយសុំទោស ។
« មិនអីទេអ្នកនាង ខ្ញុំយល់ ! » ពួកគេទាំងនោះយល់ចិត្តអ្នកនាងណាស់ បានពោលមកវិញទាំងស្នាមញញឹមដក់ជាប់ក្នុងក្រអៅដួងចិត្តថាថ្ងៃនេះពួកគេពិតជាសំណាងណាស់បានអ្នកនាងនិយាយពាក្យមួយនេះមកគេចងចាំវាទុកដល់ថ្ងៃស្លាប់ គេហ៊ានគិតបែបនេះព្រោះតែរីហ្វីដានាងតែងតែជួយគ្រួសាររបស់មករហូតតាំងពីនាងឈានជើងចូលមកក្នុងពិភពពួកបងធំបងតូចមួយនេះនាងជួយគេច្រើនមែនទែន ។
You are reading the story above: TeenFic.Net