ភាគ:៣៤

Background color
Font
Font size
Line height

៊៊
« នាងលែងអីហើយពួកវាទៅអស់ហើយ » ហ្វាន់ឌីម៉ានាងមកអង្គុយលួងលោកនារីមុញហ្នឹងទាំងដោះអាវក្រៅរបស់នាងមកគ្របដណ្ដប់ឲ្យនាង ។
« ខ្ញុំអរគុណអ្នកនាងទាំងពីរខ្លាំងណាស់ បើមិនបានអ្នកនាងមកទេខ្ញុំសង្ស័យតែត្រូវចប់របស់ពួកគេមិនខាន » នាងនិយាយអរគុណហ្វាន់ឌីម៉ាហើយរីហ្វីដាមិញនេះនាងភ័យណាស់ជាពិសេសខ្លាចខ្លាំងទៀតនាងគិតថាខ្លួនឯងមិនរួចពីកណ្ដប់ដៃពួកវានោះឡើយ ។
« ខ្ញុំដើរកាត់នេះមកអញ្ចឹងហើយទើបបានឃើញ » រីហ្វីដានាងតបដោយញញឹនតិចៗហើយជួយលើកនាងឡើងមក ។
« យ៉ាងណាក៏ខ្ញុំត្រូវអរគុណអ្នកទាំងពីរដែរ » នាងអោនគោរពអរគុណពួកនាងទាំងពីរដោយក្ដីរីករាយ ។
« ច៎ាស! ចុះផ្ទះអ្នកនាងនៅឯណា? ស្រួលពួកខ្ញុំជូនទៅផ្ទះ » ហ្វាន់ឌីម៉ានាងមិនចង់ឲ្យនៅទីនេះយូរឡើយដោយសារតែម្ដុំនេះស្ងាត់ជ្រងំអាចជាមានពួកក្មេងពាលច្រើនណាស់ទៅនាងមិនបានខ្លាចតែក៏បារម្ភពីមនុស្សស្រីរួមដំណើរម្នាក់ទៀតនេះបានត្រូវចេះពីកន្លែងមួយនេះទៅរកផ្ទះរបស់នាងវិញ ។
« គឺនៅជិតៗនេះដែរទេ » នាងញញឹមមើលទៅផ្លូវខាងមុខ ។
« អ្នកទាំងពីរអាចហៅខ្ញុំថា ជីជីបានណា មិនបាច់ហៅអ្នកនាងអីទេ ហើយឈ្មោះនេះសម្រាប់តែអ្នកស្គាល់ខ្ញុំច្បាស់ប៉ុណ្ណោះទើបអាចហៅបានតែអ្នកទាំងពីរបានជួយជីវិតចាត់ទុកថាអ្នកទាំងពីរសំខាន់សម្រាប់ខ្ញុំហើយ » នាងតូច ជីជីនិយាយឲ្យពួកនាងហៅឈ្មោះវិញដោយរៀបរាប់ហូរហែរនាងនិយាយមកឡើងគួរឲ្យខ្នាញ់ ។
« អញ្ចឹងអាចហៅខ្ញុំ ឌីម៉ាបានហើយនេះជាហ្វីដាប៉ុណ្ណឹងបានឬនៅ? » ហ្វាន់ឌីម៉ានាងលើកដៃមកអង្អែលក្បាលនាងតូចជីជូដោយសេចក្តីស្រឡាញ់បើគួរឲ្យគ្រឺតខ្នាញ់ម្លឹងៗអីនោះ ។ អ្នកទាំងអស់គ្នាមិននិយាយអីទៀតទេគឺជីជីនាងនាំផ្លូវហ្វីដាឌីម៉ាទៅផ្ទះនាងព្រោះពួកនាងចង់ទៅហើយមានតែនាំទៅសំខាន់ ។
« នេះជាផ្ទះរបស់ជីជី? » រីហ្វីដានាងសួរបញ្ជាក់ថាមួយនេះជាផ្ទះរបស់នាងពិតមែន?វាធំខ្លាំងណាស់មានទាំងអង្គរក្សឈរនៅជិតគ្នាយាមទៀតផង នាងសួរបែបមិនដែលឃើញ ។

«ច៎ាសបងហ្វីដាវាជាផ្ទះបងប្រុសខ្ញុំទេមិនមែនជារបស់ខ្ញុំឯណា? ហ៎ាសហ៎ា » ជីជីពោលទាំងសើចរលាក់ពេញហ្នឹងមិនបាននិយាយអីទៀតផងក៏បានដើរចូលទៅខាងក្នុងបន្តទៀត នាងទាំងពីរមើលរបស់របរការរៀបចំក្នុងបរិវេណផ្ទះមួយនេះទាំងស្ងើចសរសើរក្នុងចិត្តព្រោះតែវាពិតជាស្អាតមែននេះពេលយប់សោះបើពេលថ្ងៃវិញមិនដឹងស្អាតយ៉ាងណាទេ ។
« ជីជីអូនទើបតែមកពីណា? បងខលទៅច្រើនដងអូនមិនលើកទូរស័ព្ទបងទៀត? អូនមានរឿងអីមែនទេ? និយាយប្រាប់បងមក! កុំស្ងាត់បានទេ? » បងប្រុសរបស់នាងប្រញាប់មកសួរប្អូនភ្លាមមិញនេះគេកំពុងរវល់ខលទៅរកនាងបែរខ្នងទើបមិនចាប់អារម្មណ៍ថានាងបានមកដល់គេចុចៗខលទៅចង់សឹងមេដៃហើយនៅមានឲ្យកូនចៅរបស់គាត់តាមរកទៀត នៅមិនទាន់ឃើញពួកគេមកវិញឡើយ ។
«គឺអូនមានរឿងបន្តិចនៅតាមផ្លូវបានបងហ្វីដានិងបងឌីម៉ាជួយទេគុំអីអូនមិនបាននៅឈរចំពោះមុខបងទេហ៊ឹកៗៗៗ  » ជីជីនាងរំលឹកដល់រឿងនេះហើយក៏យំចេញមកភ្លាម‌ៗលោតអោបបងប្រុស ឯគាត់អោបតបនាងវិញទាំងកក់ក្តៅ ។
«ពេលនេះជីជីបានមកដល់ផ្ទះវិញហើយខ្ញុំសុំលាលោកនិងជីជីទៅផ្ទះវិញហើយ » រីហ្វីដាចូលមកនិយាយភ្លាមបើបងប្អូនគេជួបគ្នាហើយនាងអស់តួនាទីនៅទៀតហើយណាមួយវាកាន់តែយប់ជ្រៅថែមទៀត ។

« បងហ្វីដានីគេងទីនេះហើយណា បងៗទាំងពីរបានជួយជីវិតខ្ញុំចឹងហើយទុកជាការតបស្នងបងគេងនៅទីនេះសិនទៅ ឥឡូវនេះយប់ជ្រៅដែរហើយ » ជីជីនាងមិនយល់ព្រមជាមួយសម្ដីរីហ្វីដាទេ នាងឲ្យចង់ពួកនាងញេងទីនេះជាមួយនិងនាង ដោយសារតែព្រួយបារម្ភខ្លាចនាងមានគ្រោះថ្នាក់ដូចជាខ្លួនមិញនេះដែរ ។
« បងមិនអាចនៅបានទេណាជីជីចាំលើក្រោយបានទេ? បងសន្យាថានិងមកគេងទីនេះជាមួយជីជីណា » ហ្វាន់ឌីម៉ានាងប្រើពាក្យលួងលោមក្មេងមកនិយាយដាក់នាងតូចជីជី នាងពូកែខាងនិយាយបែបលួងលោមឲ្យគេឆាប់បាត់ណាស់និយាយអ្នកណាក៏សរសើរនាងដូចគ្នា ។
« ប៉ុន្តែ..! ជីជីបើបងបងមិននៅហើយកុំបង្ខំគាត់អីណាអូនដូចអ្នកនាងនិយាយអញ្ចឹងថ្ងៃក្រោយគាត់និងមកគេងទ៏នេះហើយ» បងប្រុសនាងឃើញថាប្អូនរកនិយាយឃាត់ទៀតហើយបានគេនិយាយកាត់បានមុននាងហ្នឹងឯង នាងតូចជីជីធ្វើមុខឡើងក្រញ៉ូវតូចចិត្តណាស់ពេលនេះបានជានាងចង់ឲ្យអ្នកទាំងពីរនៅជាមួយគ្នាព្រោះនាងគិតថាហ្វាន់ឌីម៉ានិងរីហ្វីដាចិត្តល្អប្រកាន់ភាពត្រឹមត្រូវច្រើនមែនទេននាងសប្បាយចិត្តហើយក៏ដូចជាមាននិស្ស័យជាមួយពួកនាងខ្លាំងណាស់ ។
« ច៎ាសបង ! អញ្ចឹងបងបងឲ្យអ្នកបើកឡានជូនទៅៗបានខ្ញុំអស់បារម្ភពីបងហើយ»
« ហ៊ឹម..! ក៏បាន » រីហ្វីដានាងឆ្លើយយល់ព្រមក៏ព្រោះមិនចង់ឲ្យនាងអន់ចិត្តទៀតបើឲ្យគេជូនទៅប្រកដជាមានអ្នកសង្ស័យហើយក៏ព្រោះថ្ងៃនេះនាងនៅផ្ទះលោកប៉ាធម៌ទៀត? ធ្វើបែបណាក៏មិនបានមានតែនិយាយព្រមៗៗទៅ ។
« ចឹងខ្ញុំជូនដំណើរបងទៅណា » ជីជីចេញមកខាងក្រៅ ដើម្បីជូនដំណើរនាងទៅពិតប្រាកដមែន ដោយមានបងប្រុសនាងដើរតាមពីក្រោយ ។
«បងឌីម៉ាអាវមួយនេះខ្ញុំទុកសិនបើមានពេកណាល្អពួកយើងទាំងបីជួបគ្នាម្ដងទៀតណា » ជីជីនិយាយចប់ហើយរត់មកអោបឌីម៉ាមួយទំហឹងយ៉ាងរីករាយនាងរភើបសប្បាយចិត្តមែនទែនទោះស្គាល់អ្នកទាំងពីរនេះមិនទាន់បានច្រើនតែនាងអាចដៅចិត្តរបស់ពួកគេបានថាចិត្តល្អកម្រិតណា ។
« អូយ...! » ហ្វាន់ឌីម៉ានាងថ្ងូរឈឺភ្លាមក៏ព្រោះតែជីជីនាងអោបរឹតខ្លាំងមកប៉ះចំរបួសនាងម៉្យាងអាវនាងមួយជាន់ទៀតនេះជាពណ៌សរទៀតអាចឲ្យឃើញឈាមចេញពីមុខរបួសបានដោយស្រួលដល់ពេលបានឃើញចឹងហើយនាងរកនិយាយអីមិនចង់ចេញសោះបានតែសុំទោសបងៗនាងមិនបានដឹងថាហ្វាន់ឌីម៉ាមានរបួសទេ ។
«បងឌីម៉ាឲ្យជីជីសុំទោសជីជីមិនបានដឹងថាបងឌីម៉ាមនរបួសឡើយបានអោបបងខ្លាំងៗបែបនេះបើទុកឲ្យវាចេញឈាមទៀតមិនបានទេមកបងចូលក្នុងផ្ទះវិញណា » ជីជីទាញហ្វាន់ឌីម៉ាចូលទៅខាងក្នុងផ្ទះវិញបើនាងចង់ប្រកែកក៏មិនបានដែរបើទាញទៅយ៉ាងលឿនហើយ រីហ្វីដានាងមានតែចូលទៅខាងក្នុងវិញដូចគ្នាបើបងស្រីនាងមានឈាមចេញពីមុខរបួសហើយត្រូវតែលាងរបួសចេញរួចរុំវាសារថ្មីហើយទុកនៅយូរទៀតវាអាចមានមេរោគចូលមុខរបួសបានបងប្រុសជីជីនាយក៏ដើរតាមពីក្រោយរីហ្វីដាចូលទៅខាងក្នុងវិញជីជីដាក់ឲ្យហ្វាន់ឌីម៉ានាងអង្គុយលើសាឡុងបន្ទប់ទទួលភ្ញៀវនោះ ។


You are reading the story above: TeenFic.Net