៊៊
« តោះទៅ » ហ្វាន់ឌីម៉ានាងឲ្យរីហ្វីដាឆាប់ចេញឡានទៅបន្តទៅខាងមុខទៀតនាងងក់ក្បាលហើយបញ្ឆេះម៉ាស៊ីនឡានបើកចេញទៅ។
ជុងគុកអង្គុយលើកៅអីធ្វើការតែអារម្មណ៍គេមិនបាននៅក្នុងខ្លួនសោះ ទឹកមុខដូចកំពុងតែមានមន្ទិលសង្ស័យយ៉ាងម៉េចក៏មិនដឹង ។
តុក...! តុក...!
« ចៅហ្វាយខ្ញុំចូលទៅបានទេទាន? »
« ចូលមក » នាយជាកូនចៅក៏បើកទ្វាចូលមកអោនគោរពចៅហ្វាយនាយជាមុនសិនបានគេនិយាយរឿងដែលត្រូវចៅហ្វាយឲ្យធ្វើ ។
« ឃើញអ្វីប្លែកដែរឬក៏អត់? » ជុងគុកស្រដីទៅនាយកូនចៅ
«ខ្ញុំចម្លែកត្រង់ថាអ្នកនាងទាំងពីរនោះមិនដឹងជាទៅណាលឿនទេអ្នកដែលចៅហ្វាយឲ្យទៅតាមឃ្លាំមើលប្រាប់អ្នកនាងត្រូវបាត់ស្រមោលត្រឹមតែមួយពព្រិចភ្នែកគេតាមរកដានមិនឃើញទៀតទេបានត្រឡប់មកវិញ » អ្នកដែលរីហ្វីដានិងហ្វាន់ឌីម៉ាថាមានមនុស្សតាមដានពួកនាងនោះគឺជាបញ្ជារបស់ជុងគុកទេគេគ្រាន់តែខ្លាចថាមានអ្នកណាចង់ធ្វើបាបនាងប៉ុណ្ណោះបានគេចាត់មនុស្សឲ្យទៅឃ្លាំមើលពួកនាង ប៉ុន្តែបែរជាលឺមកវិញថានាងត្រូវបាត់ស្រមោលលែងឃើញ ។
«បើឃើញពួកនាងមិនអីមិនបាច់តាមដានទៀតទេប្រហែលជានាងបានដឹងខ្លួនហើយទើបគេចខ្លួន » នេះតាមគេគិតទេបើនាងមិនដឹងអ្នកដែលគេឲ្យទៅតាមដានច្បាស់ជាតាមនាងរហូតមិនឲ្យដាច់កន្ទុយភ្នែកទេ ។
« បានទទួលបញ្ជាទាន » ហាមិមិនមានអីត្រូវនៅបន្តផងនោះគេក៏ដើរចេញទៅធ្វើការងាររបស់គេវិញព្រោះនៅសល់ការងារច្រើនណាស់ ដែលត្រូវការធ្វើជាប្រញាប់ ។
« ហ៉ើយ...! » ជុងគុកគេដង្ហើមធំរួចហើយយកដៃមកគងថ្ងាសគិតពាក្យមួយឃ្លារបស់លោកពូរបស់គេដែលគាត់បានបង្ហើបពោលប្រាប់គេថាអ្នកទីពីរដែលមកគ្រប់គ្រងក្រុមយ៉ាគូសាដែរនោះ គេត្រូវវីវក់រឿងមួយនេះម្ដងទៀតហើយមែនទេ?
"ពូប្រាប់ឯងមួយចុះបើអ្នកណាមានស្នាមសាក់ផ្កាកុលាបពណ៌ខ្មៅលើកញ្ចឹងកនោះជាម្នាក់ហ្នឹងហើយពូប្រាប់តែប៉ុណ្ណឹងឯងតាមរកបន្តទៅព្រោះមានតែគេម្នាក់គត់ដែលមានសាក់មួយហ្នឹង " គាត់ធ្វើឲ្យគេសង្ស័យមិនបាត់ចូលរឿងមួយរឿងមួយទៀតក៏ចូលមកទៀតគេទៅរកអ្នកណាបាន? គាត់បង្ហើបឲ្យមែនតែនាយមិនដឹងថាគួររកនៅឯណា?
« ត្រូវតែតាមរកឲ្យឃើញលឿនបំផុតហើយ » ជុងគុកនិយាយម្នាក់ឯងកែវភ្នែកគេមុតស្រួចខ្លាំងណាស់បើអ្នកណាបានឃើញក៏មិនហ៊ានងើបក្បាលមកមើលមុខគេឡើយ ជុងគុកនាយឈប់គិតពីរឿងទាំងនេះបន្តទៀតមានតែធ្វើការរបស់គេតាមធម្មតា ។
ក្រុម អូរិម៉ាកា....! នៅក្នុងក្រុមមួយនេះដែលស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុន មេក្រុមឈ្មោះ អូរិម៉ាកា នេះហើយគេជាមេដឹកនាំឲ្យក្រុមធ្វើអំពើអាក្រក់តែងតែធ្វើបាបអ្នកទន់ជ្រាយមិនលើកលែងសូម្បីតែមនុស្សចាស់ជរា ។
« លោកបងគិតថាពួកនាងនឹងមកទីនេះដែរទេ? » មានអ្នកជាកូនចៅរបស់គេសួរមកលោកបងមេធំប្រចាំក្រុមនេះ ។
« យើងជឿថានាងនិងមកមិនខានទេ » គេមានជំនឿចិត្តថាពួកនាងនឹងមកពិតមែន បើគេធ្វើហើយគូរសត្រូវមិនរកដល់កន្លែងមិនមែនជា អូរិម៉ាកា ឡើយគេតែងធ្វើអញ្ចឹងរហូត ។
«ខ្ញុំមិនសូវសង្ឃឹមទេលោកបងដោយសារតែពួកនាងទាំងពីរនោះមិនសមណាមកប្រយុទ្ធជាមួយពួកយើងទេតាមមើលសមត្ថភាពក៏អន់ដែរ » ជាកូនចៅនោះនិយាយខូចម៉ាកងាយទៅក្រុមនារីៗគ្រប់គ្រងមិនជឿថាពួកនាងទៅខ្លាំងអីដូចជាពួកគេឡើយ ។
« ឯងកុំទាន់មើលងាយគូរសត្រូវពេក ឯងក៏ដឹងថាពួកយើងមិនទាន់ស្គាល់ពីក្រុមមួយនោះច្បាស់ទេឈ្មោះក្រុមនោះយ៉ាងម៉េចក៏ពួកយើងស្គាល់មិនទាន់ច្បាស់លាស់ដូចជាក្រុមផ្សេងៗទេពួកនាងតែងតែប្ដូរឈ្មោះមិនដែលខានមុខក៏គ្មានអ្នកណាបានឃើញពួកនាងពាក់របាំងមុខរហូត »អូរិម៉ាកា គេនិយាយដោយជ្រួញចិញ្ចើមមិនយល់ មិនសូវជាច្បាស់ក្រុមនារីនេះសោះហើយ បានជាគេមកជជែកពិភាក្សាគ្នាជាមួយកូនចៅឲ្យជួយគិតគ្នា ។
« ខ្ញុំក៏ឆ្ងល់ដែរលោកបង បើក្រុមធំៗក្នុងប្រទេសយើងមានតែក្រុម គូម៉ាឈី ហាមុរិ សូកូគិ និងយ៉ាគូសាជាពិសេសក្រុមចុងក្រោយនេះមានឥទ្ធិពលខ្លាំងណាស់សឹងតែគ្រប់គ្រងមនុស្សទាំងអស់បានទៅហើយណាលោកបង ខ្ញុំគិតថាក្រុមដែលលោកបងកំពុងចង់តទល់ជាមួយនេះវាងាយស្រួលណាស់ » នាយជាកូនចៅរបស់គេឈ្មោះ ចាដិន នាយរៀបរាប់ពីឈ្មោះអ្នកនៅក្នុងសង្គមងងឹតទាំងបួននេះមានតែក្រុមបួននេះទេដែលអាចជាអ្នកខ្លាំងបានក្រៅពីនេះសុទ្ធតែអ្នកខ្សោយ ។
«មិនបាច់ងឿយឆ្ងល់ច្រើនទេចាំមើលទៅថានៅថ្ងៃស្អែកពួកនាងមកដែរទេ? បើនាងមិនមកប្រកដជាមិនហ៊ានមកតទល់ជាមួយពួកយើង » មេបងធំគេនេះនិយាយដូចមានអំនួតលើខ្លួនឯងច្រើនពេកហើយក្អេងក្អាងហួសប្រមាណគិតថាគ្មានអ្នកណាល្អដូចជាខ្លួនណាស់ ។
« បាទលោកបងខ្ញុំនិងនៅចាំមើលជាមួយដែរ » ចាដិននិយាយរួចចប់ហើយចេញពីបន្ទប់របស់លោកបងគេទៅខាងក្រៅបន្ទប់តួនាទីរបស់គេគឺយាមមើលផ្លូវការពារលោកបង។
យប់ជ្រៅណាស់ហើយពីរនាក់បងប្អូននេះអង្គុយពិភាក្សាគ្នារឿងមួយតែដូចមិនសូវជាត្រូវគ្នាសោះម្នាក់ចង់ធ្វើចេះតែម្នាក់ទៀតចង់ធ្វើចោះពិបាកនិយាយចូលគ្នាណាស់ ។
« បងឲ្យខ្ញុំទៅចាត់ការពួកគេទាំងអស់នោះផងបានទេ? ខ្ញុំមិនចង់ឲ្យពួកវាមកម៉ាកងាយក្រុមរបស់ពួកយើងឡើយ » រីហ្វីដាអង្គុយលើគ្រែជាមួយបងស្រីប៉ុន្ដែឥឡូវនាងកំពុងតែអង្វរហ្វាន់ឌីម៉ានាងចង់ធ្វើរឿងមួយប៉ុន្តែបងស្រីមិនអនុញ្ញាតឲ្យនាងបានជានាងត្រូវនៅលត់តួចូលតួកំសត់ដូចតាមអង្វរតួប្រុសអញ្ចឹង ។
« បងបាននិយាយហើយថាអត់គឺអត់ » ហ្វាន់ឌីម៉ានាងស្រដីដោយទឹកមុខប្រកដប្រជាបើហាមហើយគឺមិនឲ្យធ្វើជាដាច់ខាតនាងបញ្ជាក់មកតាមផ្ទៃមុខ ហេតុអ្វីក៏ប្អូនស្រីម្នាក់នេះក្បាលរឹងមិនស្ដាប់នាងសោះអញ្ចឹងនៅតែរឹងទទឹងចង់ធ្វើវាទៀត ។
«បងខ្ញុំសុំបងពិតមែនណាបងចង់ឲ្យក្រុមអូរិម៉ាកាមកធ្វើបាបក្រុមយើងដូចធ្វើបាបស៊ូមិដែរមែន? បងអាចនៅទ្រាំចាំមើលពួកគេដេកស្លាបើនៅចំពោះមិខព្រោះតែការមិនចង់របស់បង? ខ្ញុំដឹងថាបងមិនចង់ទៅរវីរវល់ជាមួយក្រុមអ្នកណាម្នាក់ទេតែបងគួរគិតដល់គ្នីគ្នាយើងដែលដេកស្លាប់ទាំងមិនបានត្រៀមថានឹងតទល់ជាមួយសត្រូវនោះ? » ពេលនេះរីហ្វីដានាងដាក់ទ្រឹស្តីចូលមកក្នុងការនិយាយនាងបញ្ចុះបញ្ចូលឲ្យហ្វាន់ឌីម៉ាយល់ព្រមសហការគ្នាធ្វើវាឲ្យបានបើវិធីមួយនេះនៅមិនបានផលទៀតនាងសុខចិត្តធ្វើវាដោយខ្លួនឯងក៏បាននាងមិនខ្លបខ្លាចញញើតជាមួយក្រុមថ្មីថ្មោងរបស់អូរិម៉ាកានេះទេ ។
«មែនហើយ!ឯងនិយាយត្រូវហេតុអ្វីបងត្រូវងាករ៉េត្រឹមរឿងប៉ុណ្ណឹង? កូនចៅអ្នកស្មោះត្រង់ជាមួយយើងត្រូវស្លាប់ដោយអយុត្តិធម៌បានដោយរបៀបណា? ពួកគេត្រូវសងមកកាន់ពួកយើងវិញ ថ្ងៃស្អែកនេះពួកយើងត្រូវទៅកន្លែងរបស់ពួកគេមិនឲ្យពួកគេមានអំនួតថាពួកយើងអន់ទេ » ហ្វាន់ឌីម៉ានាងគិតពីសម្ដីរីហ្វីដានិយាយហើយក៏យល់ភ្លាមហេតុអ្វីនាងមិនជួយរកយុត្តិធម៌ឲ្យអ្នកដែលស្លាប់ដោយគ្មានកំហុសដូចជាពួកគេបានទៅ? នាងមានតែយល់ស្របតាមប្អូន
« អរគុណបង » រីហ្វីដានាងអោបហ្វាន់ឌីម៉ាភ្លេតនាងធ្វើវាបានសម្រេចហើយត្រឹមតែនិយាយប៉ុណ្ណឹងហ្វាន់ឌីម៉ានាងញញឹមដាក់ប្អូនតែមិនដឹងទេថាក្នុងចិត្តនាងកំពុងតែរកនឹកវិធីដើម្បីចាត់ការពួកទាំងនោះ។
ភាគ:២៥
ពេលវេលាមកដល់ហើយការសងសឹករបស់ពួកនាងបានចូលមកក្នុងសតិអារម្មណ៍របស់នាងដោយដឹងត្រឹមថាត្រូវសម្លាប់ពួកគេវិញឲ្យពួកគេសងវិញដោយឈាមដូចគ្នា ។
មនុស្សស្រីពីរនាក់ឈរនៅចំពោះមុខផ្ទះរបស់អ្នកដែលចង់មកសាកល្បងជាមួយពួកនាងហើយ ដើម្បីសងសឹកបាននាងមានតែមកដល់ទីកន្លែងរបស់ពួកគេ ។
« ផ្ទះមួយនេះហើយត្រូវដែរទេ? » នាងសម្លឹងមើលទៅផ្ទះបាននិយាយឲ្យប្រកដចិត្តថាជាផ្ទះរបស់ អូរិម៉ាកា ។
« ជាផ្ទះមួយនេះហើយ » ហ្វាន់ឌីម៉ានាងឈរក្បែររីហ្វីដាប្រាប់មកនាងព្រោះតែនាងបានឆែករកមើលរួចអស់ហើយផ្ទះពួកគេមិនបាននៅក្នុងក្រុងទេគឺនៅឆ្ងាយពីក្រុងណាស់វាក៏ត្រូវចំណាយពេលយូរជិះមកទីនេះគួរសម ។
« ពួកឯងឆាប់ចេញមកយើងបានមកដល់ហើយ » រីហ្វីដានាងស្រែកជំទាលលឺៗឲ្យពួកគេទាំងនោះដឹងថានាងបានមកដល់កន្លែងហើយឲ្យប្រញាប់ចេញមក នាងស្រែកបែបនេះពីរទៅបីដងបានឃើញពួកគេបើកទ្វាមកទាំងដៃម្នាក់ៗកាន់សុទ្ធតែអាវុធគ្រប់ដៃទាំងអស់ ចំណែកនាងនិងបងស្រីមានកាំភ្លើងមួយដើមនៅក្នុងដៃពេលនេះ ។
« នាងមកលឿនជាងការគិតរបស់ខ្ញុំទៅទៀតនៀក » អូរិម៉ាកាដើរមកកាន់តែជិតពួកនាងបញ្ចេញស្នាមញញឹមពិសពុលដាក់ពួកនាងចេញមក មើលទៅកាន់នាងលើក្រោមៗដូចនាងជាសត្វចម្លែកសម្រាប់ពួកគេខ្លាំងណាស់ ។
«ខ្ញុំមិនដែលដឹងសោះនៅមានមនុស្សមកនិយាយមើលងាយក្រុមរបស់ខ្ញុំជាពិសេសគឺលោក អូរិម៉ាកា លោកដូចជាមើលងាយក្រុមខ្ញុំណាស់ហើយត្រូវដែរទេ? »ហ្វាន់ឌីម៉ានាងមិនបានទៅអន់ជាមួយអូរិម៉ាកាម្នាក់ហ្នឹងទេនាងញញឹមចុងមាត់មុននិយាយឌឺដងផ្លែផ្កាជាមួយគ្នាកុំស្មានតែនាងមើលមិនដឹងពីចិត្តគំនិតរបស់គេនោះនាងមើលឡើងធ្លុះហើយ ។
«មែនតែមកពីក្រុមរបស់នាងមិនដឹងថាអត្តសញ្ញាក្រុមនោះយ៉ាងម៉េចឲ្យប្រាកដសោះមិនថាខ្ញុំឬអ្នកណាផ្សេងទេពួកគេក៏គិតដូចខ្ញុំដែរ»អូរិម៉ាកាគេដើរក្រវែលជុំវិញអ្នកទាំងមើលនិយាយប្រៀបធៀបទៅអ្នកផ្សេងពីនេះ បើនាងមានឈ្មោះក្រុមឲ្យច្បាស់លាស់ដូចជាគេផ្សេងនាយក៏មិនមកម៉ាកងាយមេក្រុមចំពោះមុខដែរ ។
«ហ៎ាសហ៎ា...!វាខុសត្រង់ខ្ញុំមិនមានឈ្មោះក្រុមពិតប្រាកដមែនទេ?លោកគិតវាសារដើមវិញទៅបើខ្ញុំប្រាប់ពីឈ្មោះក្រុមបក្សពួកពិតពួកលោកក៏អាចស្លាប់តាំងពីវិនាទីដំបូងមកម្លេះ » គេយកខួរសត្វមកគិតមែនទេ ? គ្រាន់តែចឹងសោះយកមកធ្វើជារឿងអត់ប្រយោជន៍បានទៅរួច?ហើយឈ្មោះក្រុមនាងសោះមកចេះដឹងជាមួយអីដែរ?នាងចង់ប្ដូរវាទៅជាបែបណាក៏បានដែរពាក់ព័ន្ធអ្វីជាមួយគេ?ពេលគេនិយាយអញ្ចឹងចេញមកនាងមានតែហួសចិត្តគ្មានអ្វីត្រូវនិយាយជាមួយទៀតសោះ ។
«ខ្ញុំខ្លាចដល់ហើយ ហ៊ឹស...!បើនាងខ្លាំងនាងធ្វើវាយូរហើយមិនបានមកនិយាយជាមួយនិងខ្ញុំទេ អរមួយទៀតនាងនៅមានពាក់របាំងមុខខុសប្លែកពីអ្នកផ្សេងអានិងគេហៅថាអ្វីវិញទៅ នាងមិនបានខ្លាំងដូចសម្ដីផងចង់មកសាកល្បងជាមួយខ្ញុំ ?? » គេសើចចម្អកមកនាងដូចនាងជាផ្ទាំងស៊ីបឲ្យគេមកមើលងាយហើយសើចសប្បាយដោយងាយចឹង? មានអីហ្វាន់ឌីម៉ាទ្រាំមិនបាននឹងពាក្យសម្ដីរបស់គេទៀតនាងក៏បានបាញ់បាំភ្លើងឡើងទៅលើទុកជាការគម្រាម ។
« ខ្ញុំសុំប្រាប់ថាបើឯងខ្លាំងក៏ចូលមកខ្ញុំមិនបានខ្លាច » នាងពោលយ៉ាងមានទំនប់ចិត្តលើខ្លួនឯង អូរិម៉ាកាបក់ដៃឲ្យកូនចៅកូនម្ដងម្នាក់ៗប៉ុន្តែក៏ត្រូវដេករ៉េលដោយសារតែរន្ទះជើងរបស់នាង ទោះបីនាងមកគ្នាតែពីរនាក់ក៏អាចទប់ទល់ជាមួយពួកទាំងអស់នេះបានដិយងាយ ។
ដឹបៗៗ....ផាំងៗៗ...ស្នូកាំភ្លើងការវៃដំធាក់គ្នាមានជាបន្តបន្ទាប់បើអ្នកណាចងបាញ់មកនាង គឺនាងនឹងបាញ់ឲ្យដេកស្លាប់វិញមិនខានកុំចង់មកហក់ជាមួយអូនស្រីទាំងពីរនេះនោះវាមិនបានផលល្អត្រឡប់មកវិញជាមួយនឹងពួកគេឡើយកុំមកនិយាយឡកលើយមើលងាយគេផ្ដេសផ្ដាសនេះហលយជាលទ្ធផលដូចអូរិម៉ាកាអញ្ចឹងក៏អាចថាបាន ។
« ចូលមកទៀតមកបើខ្លាំង » ម្ដងនេះចូលដល់មេគេម្ដងកូនចៅបានដេកដួលអស់ហើយនៅសល់មេដែលបញ្ចាគេមិនចូលទៅខ្លួនឯង រីហ្វីដាបក់ដៃហៅឲ្យអូរិម៉ាកាចូលមកឯនាងបែកញើសឡើងពេញខ្លួនហើយមានប្រឡាក់ឈាមពួកកូនចៅអូរិម៉ាកាទៀតនាងមិនបានខ្លាចបើគេមិនចូលមកជិតមានតែនាងដើរទៅជិតគេដោយខ្លួនឯងនាងញញឹមក្របួចមាត់ កែវភ្នែកនាងបញ្ជាក់ថាកំពុងតែសើចចម្អកមកកាន់រូបគេហើយ ។
« នាងកុំចូលមកឲ្យសោះណា » គេចាប់ផ្ដើមរាដៃឃាត់កុំឲ្យនាងចូលមករកគេ គេខ្លាចនាងឡើងដួលទៅខាងក្រោយបាត់ទោះគេត្រូវដួលក៏ប្រឹងរំកិលគូថឲ្យវាទៅក្រោយដែរ ។
ផាំងៗៗ....!
សម្លេងកាំភ្លើងបីគ្រាប់បាញ់ទៅខាងលើធ្វើឱ្យរីហ្វីដាហើយហ្វាន់ឌីម៉ាងាកមកចាប់អារម្មណ៍អ្នកនៅពីខាងក្រោយខ្លួនរបស់គេវិញ ។
« លោកបង » អូរិម៉ាកាឃើញម្នាក់បាញ់គ្រាប់ទៅខាងលើហើយបានគេហៅថាលោកបងនឹងក្រោករៀបរត់ទៅរកតែហ្វាន់ឌីម៉ានាងចាប់កអាវគេជាប់មិនឲ្យទៅបាន ។
« នេះឬ អូសាគូមិ? ខ្ញុទើបតែបានឃើញលោកនៅខាងក្រៅពិតជារីករាយខ្លាំងណាស់ » រីហ្វីដានាងញញឹមរួសរាយរាក់ទាក់គេកាយវិការដូចកំពុងតែធ្វើស៊ីគេណាស់ អូសាគូមិគេសម្លឹងមើលទៅនាងទោះឃើញតែភ្នែកក៏ដឹងថានាងស្អាត ។
« រីករាយដូចគ្នា ចុះកូនចៅខ្ញុំបានទៅរករឿងអ្នកនាងបែបណាដែរទៅ? បានអ្នកនាងមកដល់ទីនេះហើយសម្លាប់កូនចៅរបស់ខ្ញុំយ៉ាងច្រើននេះ? » អូសាគូមិគេនិយាយបែបសុភាពៗជាមួយនឹងនាង ហើយសម្លេងមើលទៅអូរិម៉ាកាដែលគេចាប់កអាវជាប់មិនលែងឲ្យទៅណានោះ ។
«បើចង់ដឹងច្បាស់លោកទៅសួរកូនចៅរបស់លោកទៅថាពួកគេបានធ្វើអ្វីខ្លះមកលើពួកយើង » ហ្វាន់ឌីម៉ានាងឆ្លើយជំនួសរីហ្វីដាហើយគេដើរមកសួរកូនចៅរបស់គេទៅនាងមិនចង់និយាយទេបើនិយាយទៅហើយនាំឲ្យនាងក្ដៅចិត្តលើសដើម ។
«ឯងបានទៅធ្វើស្អីខ្លះយើងបាននិយាយហាមប្រាមឯងរួចអស់ហើយហេតុអ្វីក៏ឯងនៅតែមិនស្ដាប់ពីសម្ដីយើងទៀត? ឬមួយក៏ឯងចង់ក្បត់យើង? » អូសាគូមិនិយាយហើយញាក់ភ្នែកម្ខាងឲ្យអូរិម៉ាកាទៀតមិនដឹងថាគេកំពុងតែមានផែនការអ្វីទេហាក់ដូចចម្លែកមែនទែនហ្វាន់ឌីម៉ានាងមិនបានចាប់អារម្មណ៍នឹងកាយវិការប្លែករបស់អូសាគូមិទេនិយាយទៅនាងស្មានតែគេចិត្តល្អមែនមិនដូចជាកូនចៅតែយ៉ាងណានាងនៅតែមិនទុកចិត្ត ។
« ឲ្យខ្ញុំសុំទោសលោកបង លើកក្រោយខ្ញុំលែងហ៊ានធ្វើអញ្ចឹងទៀតហើយ សូមលោកបងលើកលែងទោសឲ្យខ្ញុំផង » ដល់ពេលរៀបផែនការជាមួយគ្នាហើយអូរិម៉ាកាក៏ចូលតួលត់ជង្គង់ចុះអោនសុំទោសលោកបងរបស់គេញាប់មាត់ទាំងមានទឹកភ្នែកស្រក់មកទៀត ។