ភាគ:២៦
«លើកមុនយើងបានលើកលែងឲ្យឯងបានម្ដងរួចហើយតើ?ប៉ុន្តែឯងនៅតែប្រព្រឹត្តវាចេញនកដដែលកែមិនបានចង់ឲ្យយើងលើកលែងម្ដងទៀត?»គេនិយាយមួយឃ្លានេះរួចក៏ញាក់ភ្នែកឲ្យអូរិម៉ាកាម្តងទៀតនាយឃើញថារីហ្វីដានិងហ្វាន់ឌីម៉ាមិនបានមើលមកនោះគេក៏ស្ទុះងើបរត់យកកាំបិតមកដាក់ជិតករបស់ហ្វាន់ឌីម៉ាយ៉ាងលឿនហើយលើកយកទៅគម្រាមរីហ្វីដាដែលនាងកំពុងតែភ័យខ្លាចគេចាក់សម្លាប់ហ្វាន់ឌីម៉ាពិតមែន ។
« លោកដាក់កាំបិតចុះឲ្យលឿន លឺខ្ញុំនិយាយដែរទេ? បើលោកមិនដាក់នេះទីនេះនឹងត្រូវក្លាយផេះរួមទាំងសាកសពរបស់ពួកឯងដែរហើយ ចំណែកលោកក៏ដូចគ្នា អូសាគូមិឯងមិនអាចមកបោកយើងបានទេកុំស្មានតែល្បិចអន់ៗចឹងយកមកសសកល្បងជាមួយនឹងយលងវាគ្មានបានផលឡើយ » ច្រឹប រីហ្វីដានាងនិយាយចប់ហើយហ្វាន់ឌីម៉ានាងក្រលាស់ខ្លួនយកកាំបិតនោះមកចាក់កអូរិម៉ាកាស្រស់នៅចំពោះមុខអូសាគូមិយ៉ាងលឿននាងយកកាំបិតប្រាក់ឈាមទៅជូតជាមួយអាវរបស់អូរិម៉ាកាអង្អែលកូនកាំបិតលេងដូចមិនបានញញើតថានិងខ្លាចមុតសូម្បីតែតិចសោះនាងតូចដើរសំដៅមកអូសាគូមិសម្លឹងមើលទៅគេឡើងជះចំហាយពិឃាតមក ។
«លោកនេះថោកទាបខ្លាំងណាស់ចង់ឆក់យកឱកាសដើម្បីសម្លាប់គេដោយកាយវិការសុភាពៗអញ្ចឹងហើយអាចមកបោកបញ្ឆោតពួកខ្ញុំបាននោះគឺវាមិនរួចទេ » នាងឯណាទៅទុកចិត្តលើសត្រូវបានដោយងាយបានទៅ?នាងមើលដឹងតាំងពីដំបូងថាពួកគេទាំងអស់នេះទុកចិត្តមិនបាន ។
« ហ៎ាសហ៎ា! ខ្ញុំគិតថាពួកនាងខួរអន់ហើយ »
« មានតែលោកឯងទេ » ដឹប នាងពោលចប់មួយឃ្លានេះរួចបានហក់ទៅដាល់មុខគេឲ្យដួលបាត់គ្រាន់តែមួយដៃរបស់នាង នេះជាអារម្មណ៍ខឹងនាងបើខឹងហើយកម្លាំងមិនដឹងថាហោះមកពីណាទេ នាងវៃគេឡើងបែកឈាមគែមមាត់ ។
« មួយដៃខ្លាំងគ្រាន់បើ ! ពួកឯងចូលទៅ » គេបញ្ជាកូនចៅឲ្យចូលពួកនាងត្រៀមខ្លួនក្នុងប្រយុទ្ធរួចហើយមិញនេះក៏បានឈប់យកកម្លាំងបន្តិចដែរឥឡូវនេះអាចមានកម្លាំងឡើងវិញហើយ ។
ការវៃគ្នាចុះគ្នាឡើងមិនឈប់សុទ្ធតែអ្នកខ្លាំងដូចគ្នាកូនចៅរបស់អូសាគូមិមានកម្លាំងពេញខ្លួនវៃបានយ៉ាងល្អ រីហ្វីដានិងហ្វាន់ឌីម៉ាពួកនាងខំប្រឹងណាស់ពេលគេវៃមកនាងគេចខ្លួនបានទាល់រហូតពួកគេទាំងនោះក៏ដួលខ្ពោកអស់ ។
ឆ្វាច់....!
ហ្វាន់ឌីម៉ានាងមិនបានប្រយ័ត្នត្រូវមួយកាំបិតរបស់គេបាត់រវល់តែវៃគ្នាជាមួយម្នាក់ទៀតនាងមិនបានមើលមកខាងថាមានអ្នកមកចង់ចាក់នាងទេ កូនចៅពួកគេចូលមកជាបន្តបន្ទាប់និយាយទៅគឺច្រើនណាស់ហ្វាន់ឌីម៉ានាងហូរឈាមមកច្រើនយ៉ាងណាក៏នាងមិនបញ្ឈប់ដែរពួកគេលេងកាំភ្លើងនាងក៏តបតទោវិញ ។
« ឯងព្រមចុះចាញ់ទៅ អូសាគូមិ កូនចៅឯងងាប់អស់ហើយ » រីហ្វីដានាងឡើងដង្ហក់ខ្យល់ព្រោះតែការប្រយុទ្ធគ្នាមិនដាច់ហូរហែរពួកគេគ្នាច្រើនក៏មិនអាចយកឈ្នះពួកនាងទាំងពីរបានឡើយ ។
« យើងមិនព្រមទេ ពួកនាងទេដែលត្រូវជាអ្នកចាញ់យើងត្រូវតែជាអ្នកឈ្នះជានិច្ខស្ដាប់បានទេ? យើង...យើង..ជាអ្នកឈ្នះ » អូសាគូមិដូចមនុស្សឆ្កួតពេលឃើញកូនចៅពួកគេស្លាប់អស់គ្មានសល់ទេ ឲ្យគេធ្វើបែបណាបន្ត? គ្មានអ្នកណានៅសល់ទៀត? ពេលនេះនៅតែខ្លួនគេម្នាក់ឯងនឹង? គេទើបតែជឿនិងភ្នែកខ្លួនតូចតែមួយវៃកូនចៅគេដួលទ្រេតអស់បើអ្នកខ្លះក៏ស្លាប់បាត់បើនៅរស់ប្រហែលជិតដប់នាក់ទេ។
« ឯងព្រមទទួលយកការពិតទៅ » រីហ្វីដានាងស្រែកសម្លុតមួយទំហឹង នាងធុញណាស់គ្រាន់តែទទួលយកការពិតនៅចំពោះមុខសោះក៏មិនបាន អូសាគូមិនាយរត់ទៅយកកាំភ្លើងនៅក្នុងដៃកូនចៅគេម្នាក់មកផ្ជង់ទល់មុខហ្វាន់ឌីម៉ានិងរីហ្វីដា ។
«ពួកនាងកុំចូលមកប្រយ័ត្នយើងបាញ់អាយះក្បាលពួកនាងទៅ » គេស្រែកខ្លាំងៗហើយដើរចង់គេចពីនាង
«ឯងកុំចង់រត់ឲ្យសោះបន្តិចទៀតប៉ូលីសនិងមកចាប់ខ្លួនឯងទៅហើយ»លឺថាប៉ូលីសនិងមកចាប់ខ្លួនហើយគេក៏ប្រឹងរត់ចេញទៅតែហ្វាន់ឌីម៉ាមិនបានឲ្យគេទៅទេនាងរត់ចាប់ទាញគេមកក្រោយវិញទាល់តែបានហ្វាន់ឌីម៉ានាងពូកែរត់ណាស់អ្នកណាក៏រត់មិនឈ្នះនាងដែរ ។
« ហ៊ឹស! ហើយស្រេច » រីហ្វីដាញញឹមព្រោះតែបានចងអូសាគូមិជាមួយដើមឈើមួយដើមនាងទាំងពីរញញឹមចុងមាត់និងបោសដៃដើរចេញទុកតួនាទីបន្ទាប់ឲ្យប៉ូលីសវិញ ។ អូសាគូមិគេខំប្រឹងស្រែកឲ្យពួកនាងជួយក៏នាងមិនងាកក្រោយមកមើលអូសាគូមិវិញឡើយពួកនាងក្រវីដៃដាក់អូសាគូមិធ្វើព្រងើយ ។
« ហ្ហើយ....! » ពួកនាងចូលដល់ក្នុងឡានហើយហ្វាន់ឌីម៉ានាងដកដង្ហើមធំដោយសារតែមុខរបួសនាងចាប់ផ្ដលមឈឺខ្ទោកៗហើយមិញនេះដូចមិនបានឈឺផងដល់ពេលមកអង្គុយស្ងៀមៗវាក៏ឈឺ ។
« របួសបងមិចហើយ?ឈឺខ្លាំងទេ? » រីហ្វីដានាងទាញដៃហ្វាន់ឌីម៉ាមកមើលវាហូរឈាមដូចបាក់ទំនប់ទឹក នាងលើកដៃអូខេមិនបានកើតអីប៉ុន្តែមើលទៅមុខនាងចុះពេលដោះរបាំងមុខចេញឡើងចង់តំចេញមកនៅព្យាយាមលាក់នាងទៀត ។
« អូខេបើបងមិនឈឺក៏អត់ទៅ » នាងនិយាយបែបបញ្ជូសដាក់បងស្រីកុំមកធ្វើឯងខ្លាំងជាមួយនិងនាងនោះ រីហ្វីដានាងជាអ្នកបើកឡាន នាងតូចបញ្ឆេះម៉ាស៊ីនឡានរួចកាច់សោរជាន់ហ្គាំបើកចេញទៅយ៉ាងលឿនព្រោះនាងត្រូវយកហ្វាន់ឌីម៉ាទៅលាងរបួសនូវមន្ទីរពេទ្យហើយទុកវាយូរជាងនេះខ្លាចថាមានមេរោគចូល ។
ងឺត....!
« បងមានបានឲ្យមកមន្ទីរពេទ្យឯណា? នាំបងទៅផ្ទះ » ហ្វាន់ឌីម៉ានាងក្រឡេកឃើញថានៅទីនេះជាមន្ទីរពេទ្យទេនាងប្រាប់ឲ្យរីហ្វីដាជូនទៅផ្ទះវិញប៉ុន្ដែនាងមិនបានធ្វើតាមឡើយនាងចេញពីក្នុងឡានរួចទៅបើកទ្វារកន្លែងហ្វាន់ឌីម៉ាអង្គយ ។
«បងមិនទៅទេឯងមិនមើលទេឬថានៅលើខ្លួនពួកយើងសុទ្ធតែឈាមនឹងចូលទៅយ៉ាងមិចបានទៅ? អត់ទេណាតោះទៅផ្ទះពួកយើងវិញ »
« វាមិនទាក់ទងគ្នាទេ បងចុះមក » រីហ្វីដានាងបក់ដៃឲ្យបងស្រីចុះពីឡាន ហ្វាន់ឌីម៉ាដោយប្រកែកតវ៉ាជាមួយប្អូនស្រីមិនបានមានតែព្រមតាម រីហ្វីដានាងញញឹមឡើងខ្ចឹបពេលបង្ក្រាបបងស្រីក្បាលរឹងមួយនេះបាន ។
« លោកគ្រូពេទ្យជួយលាងរបួសឲ្យគាត់បន្តិចមក » ចូលមកដល់ខាងក្នុងគ្លីនិចហើយរីហ្វីដានាងឲ្យលោកគ្រូពេទ្យជួយលាងរបួសឲ្យហ្វាន់ឌីម៉ា ។
« បាទអ្នកនាងសូមចូលមកខាងក្នងសិនមក » លោកគ្រូពេទ្យបានហៅហ្វាន់ឌីម៉ាចូលទៅខាងក្នុងទុកឲ្យរីហ្វីដានាងអង្គុយនៅខាងក្រៅបន្ទប់ ។
_______
ភាគ:២៧
មួយសន្ទុះក្រោយមកហ្វាន់ឌីម៉ានាងបានបើកទ្វាចេញមកវិញនាងញញឹមដាក់លោកគ្រូពេទ្យរួចអោនគោរពលាគាត់ទៅវិញ ។
« តោះបងរួចហើយ ចុះឯងមានត្រូវត្រង់ណាដែរឬអត់? » ហ្វាន់ឌីម៉ានាងទើបតែចាប់អារម្មណ៍លើរីហ្វីដាថានាងមានត្រូវរបួសអីទេ
« មិនមានទេបង តោះយើងឆាប់ចេញទៅ » នាងតូចបបួលបងស្រីទៅវិញដោយនាងដើរតាមក្រោយ ហ្វាន់ឌីម៉ានាងមិនបានសង្ស័យអ្វីឡើយគឺដើរទៅមុន ។
«ណេះបងផ្លាស់សម្លៀកបំពាក់សិនទៅតាមមើលបើទៅផ្ទះទាំងបែបនេះមានរឿងជាមិនខាន » នាងចូលក្នុងឡានមុនរួចរីហ្វីដាក៏ទៅបើកគូថឡានយកសម្លៀកមួយថង់ឲ្យហ្វាន់ឌីម៉ាផ្លាស់ប្ដូរចេញ នាងទទួលយកដោយមិនបាននិយាយអ្វីទេ ហ្វីដាបិទទ្វាទុកឲ្យបងស្រីប្ដូរសម្លៀកបំពាក់ ។
10នាទីក្រោយនាងបានប្ដូររួចទើបឲ្យរីហ្វីដានាងប្ដូរម្ដងហើយនាងក៏ជាអ្នលចេញមកខាងក្រៅឈរចាំនាងប្ដូសម្លៀកបំពាក់ម្ដង ។
« ខ្ញុំរួចហើយបងចូលក្នុងឡានវិញមក » លឺប្អូនសហរីបានហៅរួចហើយនាងក៏ចូលមកខាងក្នុងឡាន រីហ្វីដានាងក៏បើកឡានចេញទៅ ។
រីងៗ...!
កំពុងតែបើកឡាននោះមានទូរស័ព្ទខលចូលមករីហ្វីដានាងក៏ចុចទទួលភ្លាម ។
« ជម្រាបសួរលោកប៉ា » នាងតូចស្រដីយ៉ាងពិរោះដាក់លោកប៉ាធម៌របស់នាងថ្ងៃនេះប្រហែលជាភ្លៀវធ្លាក់បាក់មេឃបាក់ដីហើយព្រោះតែគាត់បានខលមកវាមិនងាយទេ ។
( បាទកូន! ថ្ងៃនេះកូនអាចមកផ្ទះប៉ាសិនបានទេ? ប៉ាមានរឿងចង់និយាយជាមួយកូននាំក្មួយឌីម៉ាមកផងដែរណា ) លោកមាននាមជាមេ យ៉ាគូសានិយាយហៅឲ្យរីហ្វីដាទៅជួបគាត់នាងក៏រាងចម្លែកចិត្តដូចគ្នាដែលថ្ងៃនេះគាត់ហៅនាងឲ្យទៅជួបហើយក៏មិនមែនមានតែនាងម្នាក់ទៀតគឺមានហ្វាន់ឌីម៉ាបងស្រីនាងគាត់ត្រូវទៅដែរ ។
« ច៎ាសប៉ាកូននិងប្រញាប់ទៅ » នាងញញឹមឆ្លើយឆ្លងជាមួយគាត់តាមរយៈទូរស័ព្ទទៅនាងញញឹមចេញមកបានយ៉ាងមានក្ដីសុខ រួចហើយបាននាងចុចបិទដកកាសចេញពីត្រចៀកទុកទៅកន្លែងដើមវិញ្។
« លោកពូខលមកឬ? » ហ្វាន់ឌីម៉ានាងអាចកំណត់សម្គាល់បានថាជានរណានាងមើលតាមការនិយាយរបស់ហ្វីដាក៏បានដឹងហើយប្រសិនបើនាងនិយាយជាមួយលោកវ៉ាងគឺនិយាយហូរហែរណាស់តែបើនាងនិយាយជាមួយលោកប៉ាធម៌វិញតែប៉ុន្មានម៉ាត់ក៏បិទវិញដូចឥឡូវនេះចឹង ។
«និងហើយបងគាត់ឲ្យពួកយើងទៅជួបគាត់ទៀត » រីហ្វីដានាងប្រាប់ប៉ុណ្ណឹងហើយនាងឡើងមិនយល់ម៉ងដូចធ្លាប់បានដឹងហើយថាហ្វាន់ឌីម៉ានាងមិនដែលបានជួប លោក យ៉ាគូសាឡើយពេលនេះទៅជួបគាត់ចឹងមានអារម្មណ៍ថាភ័យតិចតួចដែរ ។
« គាត់ចង់ជួបពួកយើងដើម្បីអ្វី? បើរាល់ដងគាត់មិនចង់ឲ្យពួកយើងទៅជិតផង? បងមិនយល់ពីចិត្តគាត់សោះ » នាងបានតែក្រវីកក្បាលមិនបានយល់មែន គាត់បានស្រដីថាមិនឲ្យពួកនាងទៅជិតឬខលទៅគាត់ផ្ដេសផ្ដាសឡើយដោយសារព្រួយបារម្ភពីសុវត្ថិភាអ្នកទទាំងពីរនេះ ប៉ុន្តែថ្ងៃនេះគាត់ប្លែក ។
«លោកប៉ាថាមានរឿងចង់និយាយប្រាប់តែខ្ញុំមិនបានដឹងថាវាជារឿងអ្វីឡើយទាល់តែទៅដល់បានដឹង » ពួកនាងមិនបាននិយាយគ្នាបន្តទៀតទេ ដោយហ្វីដានាងផ្ដោតអារម្មណ៍លើការរបស់នាងឯហ្វាន់ឌីម៉ានាងអង្គុយអង្អែលកន្លែងរបួសនោះតិចៗព្រោះថាវារាងឈឺផ្សាៗ ។
ងឺត!
ឡានសេរីទំនើបមួយគ្រឿងឈប់នៅក្នុងបរិវេណភូមិគ្រឹះដ៏ធំមួយគ្មានអ្នកណាអាចចូលមកផ្ដេសផ្ដាសបានទេ ហើយឃើញមានអង្អរក្សមកចាំបើកទ្វាឲ្យអ្និនៅខាងក្នុងឡាននោះចុះមកទៀត ។
« អញ្ជើញអ្នកប្រុស លោកប្រុសកំពុងតែអង្គុយរង់ចាំអ្នកប្រុសយូរហើយ » អង្គរក្សម្នាក់ប្រាប់ជុងគុកពេលគេចុះពីឡានផុត នាយបានតែងក់ក្បាលទាំងមុខស្មើធេងមិនញញឹមនោះដដែល ពួកអ្នកយាមនោះបានស្គាល់ពីអត្តចរិតរបស់ជុងគុកហើយមិនបានប្រកាន់ទោសពៃជាមួយនិងអ្នកប្រុសនេះឡើយ ។
« ជម្រាបសួរលោកពូ » ជុងគុកអោនជម្រាបសួរលោកពូរួចបានគេមកអង្គុយជិតគាត់ ។
« ឯងមកដល់ល្អហើយ ថ្ងៃនេះពូក៏មានរឿងចង់ប្រាប់ » មេយ៉ាគូសាវាចាពេលគាត់លើកពែងតែមកក្រេបបន្តិច ជុងគុករាងជ្រួញចិញ្ចើមចូលគ្នាមិនដឹងថាលោកពូគាត់មានរឿងអីត្រូវនិយាយជាមួយនិងគេ ។
« រឿងអ្វីទៅលោកពូ? » ជុងគុកមិនអស់ចិត្តអន្ទះសារចង់ដឹងណាស់បានត្រូវសួរគាត់បញ្ជាក់ម្ដងទៀត ឬមួយក៏គាត់ចង់ប្រាប់គេពីរឿងមួយនោះ? រឿងដែលមានអ្នកទីពីរមកគ្រប់គ្រងក្រុម? បើមែនគេក៏រីករាយទោះត្រូវមានម្ចាស់ពីរត្រូវគ្រប់គ្រងមើលការខុសត្រូវក៏ដោយគេមិនបានទៅខឹងស្អប់លោកពូរបស់គេឡើយណាមួយគេស្រឡាញ់និងគោរពលោកពូម្នាក់នេះខ្លាំងជាងប៉ាម៉ាក់បង្កើត?
«ក្មួយនិងបានដឹងនៅពេលបន្តិចទផតនេះហើយនៅរងចាំវត្តមានរបស់មនុស្សពីរនាក់ទៀតមិនបាច់អន្ទះសារចង់ដឹងពេកទេវាគុំតែបានដឹងនៅថ្ងៃនេះ ពេលវេលាមួយនេះហើយ » ជុងគុកគេក៏ឈប់និយាយអង្គុយញញឹមដាក់លោកពូរបស់គេមេយ៉ាគូសាដែលជាពូគេនោះក៏បញ្ចេញស្នាមញញឹមកឲ្យកាន់គេដែរទោះបីនាងកម្លោះចាស់យ៉ាងណាក៏ឃើញនៅតែស្អាតសម្រាប់ជុងគុក មិនថាគាត់ជាមេបងធំ ជាស្អីផ្សេងពៅនេះគេនៅតែស្រឡាញ់គាត់មិនប្រួលប្រែដដែល ។
« នេះប្រហែលជាមកដល់ហើយ » លោកពូរបស់គេគាត់ឧទានឡើងពេលបានលឺសន្ធឹកឡានឈប់ចតនៅក្នុងបរិវេណផ្ទះនេះ ជុងគុកនាយមិនបាននិយាយអីទេនៅផឹកទឹកក្រូចដែលអ្នកបម្រើយកមកឲ្យធ្វើមិនដឹង ។ លោកប្រុស យ៉ាគូសានោះក៏ក្រោកចេញអស់កម្ពស់មកខាងក្រៅដើម្បីមករាក់ទាក់អ្នកដែលទើបនិងមកដល់នេះ ។
« លោកប៉ា ខ្សឺត...ខ្ញុំនឹកលោកប៉ាខ្លាំងណាស់ » រីហ្វីដានាងចុះពីឡានឃើញលោកប៉ាធម៌ចេញមកទទួលនាងដោយផ្ទាល់ហើយនាងតូចប្រញាប់រត់ទៅអោបនិងថើបថ្ពាល់របស់គាត់ទៀត ហើយនិយាយថានឹកម៉្យាងនាងក៏នឹកគាត់មែមិនបាននិយាយតែនៅចំពោះមុខរបស់គាត់ឡើយ ។
« ប៉ាក៏នឹកកូនស្រីម្នាក់នេះដែ រខ្សឺត»ពេលនាងប្រលែងដៃអោបចេញរួចគាត់ក៏និយាយដាក់នាងម្ដងហើយថើបនាងមួយខ្សឺតដូចគ្នា ។
« ជម្រាបសួរលោកពូ » ហ្វាន់ឌីម៉ានាងឃើញប៉ាមូនគេកំពុងតែនិយាយសួរសុខទុក្ខគ្នានោះនាងមិនបានចូលទៅរំខានឡើយដល់ពេលអ្នកទាំងពីរឈប់និយាយបាននាងចូលខ្លួនមកជ្រែកនិយាយជាមួយលោកប្រុសមាននាមជា មេយ៉ាគូសានោះ ។
«បាទចឹងតោះកូនហ្វីដាក្មួយឌីម៉ាចូលមកខាងក្នុងសិនមកពូមានរឿងចង់និយាយជាមួយអ្នកទាំងពីរនាក់ដូចគ្នាដែរ»លោកជាប៉ាធម៌របស់រីហ្វីដាហៅអ្នកទាំងពីរឲ្យចូលមកខាងក្នុងជាមួយនិងគ្នាហ្វាន់ឌីម៉ានាងមើលទៅផ្ទះមួយនេះមិនដាក់ភ្នែក៏ព្រោះតែវាធំប្រៀបដូចជាវាំងមួយអ៊ីចឹងមើលហើយពិតជាចង់មើលចង់រស់នៅទីនេះណាស់នេះបើតាមអារម្មណ៍របស់នាងរីហ្វីដាឃើញហ្វាន់ឌីម៉ាបងស្រីមិនទាន់មកនាងដើរបកក្រោយចាប់ទាញដៃគាត់ដើរជាមួយគ្នា ។