ភាគ:២+៣

Background color
Font
Font size
Line height

រឿង ត្រឡប់ស្នេហ៍ថែបេះដូង

ភាគ:២

    ព្រលានយន្តហោះ
    នៅពេលនេះគ្រួសារត្រកូលវ៉ាងបានចូលមកដល់ទឹកដីប្រទេសមួយទៀតហើយ អ្នកទាំងអស់គ្នាបានចុះចេញពីលើយន្តហោះ ។ ហ្វាន់ឌីម៉ានិងរីហ្វីដាដើរចេញមកខាងក្រៅដោយកាន់ដៃគ្នាជាប់មិនលែងឯប៉ាម៉ាក់ទាំងពីរគាត់ក៏សប្បាយចិត្តដែលកូនៗចេះស្រឡាញ់គ្នាបែបនេះទោះបីរីហ្វីដាមិនមែនជាបងប្អូនបង្កើតរបស់ហ្វាន់ឌីម៉ាក៏ដោយ ។
« នេះដូចជានៅទីក្រុងតូក្យូណាស់ ហ្វីដាគិតអញ្ចឹងទេ? » នាងងាកមកសួររីហ្វីដាថាដូចជានាងគិតដែរឬអត់? ដោយសារតែនាងបានមើលពីទីក្រុងមួយនេះមកច្រើនដែរអាចនិងមានកន្លែងដែលនាងកត់សម្គាល់ឃើញ ។
« នេះហើយជាប្រទេសជប៉ុនណាបង » រីហ្វីដានាងពោលទាំងមើលទៅមនុស្សម្នាពេញនិង នាងតូចបានឃើញអ៊ំស្រីម្នាក់កំពុងតែដើរឆ្លងថ្នល់នោះហើយ ។ នាងមិនបាននៅបង្អង់យូរក៏ប្រលែងដៃពីបងស្រីទៅជួយយកអាសាគាត់ភ្លាមមិនថាបងស្រីនាងខំស្រែកសួរទៅណានាងមិនបានឆ្លើយតបមកវិញដែរ ។
« អ៊ំស្រីយ៉ាងមិចហើយ? » រីហ្វីដានាងជួយគ្រាគាត់ឆ្លងថ្នល់រួចផុតហើយក៏សួរគាត់ដោយក្ដីបារម្ភជាខ្លាំងមិញនេះប្រហែលជាគាត់ភ័យដែរហើយដោយសារតែពេលនោះមានឡានបើកយ៉ាងលឿនមកមិនយល់ពីអារម្មណ៍អ្នកកំពុងតែឆ្លងថ្នល់ទាំងទទ្រីកទទ្រើកសោះឡើយ
( បញ្ជាក់នាងសួរទៅគាត់នោះជាភាសាជប៉ុនទេ) ។
« អ៊ំមិនអីទេក្មួយ! អរគុណក្មួយស្រីច្រើនណាស់ដែលបានមកជួយអ៊ំទាន់មិញព្រោះតែអ៊ំមិនបានមើលភ្លើងចរាចរណ៍បានច្បាស់ ! ក្មួយពិតជាចិត្តល្អខ្លាំងមែនទែន ! »គាត់ឆ្លើយតបមកនាងវិញដោយភាសាជប៉ុនវិញនោះ គាត់ពិតជាអរគុណនាងណាស់ នាងមានទឹកចិត្តល្អប្រណៃ ។
« ច៎ាសមិនអីទេអ៊ំស្រី » នាងញញឹមដាក់គាត់
« អញ្ចឹងអ៊ំសុំលាទៅផ្ទះវិញហើយណាក្មួយ បើមានឱកាសពួកយើងជួបគ្នាម្ដងទៀត »
« ច៎ាសអ៊ំស្រី ចុះផ្ទះអ៊ំនៅឯណាដែរចាំខ្ញុំជូនទៅ? »
« មិនអីទេ ផ្ទះអ៊ំនៅជិតនេះតើ »គាត់ចង្អុលទៅផ្ទះដែលនៅជិតទីកន្លែងនោះដែរឲ្យរីហ្វីដាមើលទៅតាមគាត់ ។
« ច៎ាសអ៊ំស្រី » នាងហើយនិងគាត់និយាយលាគ្នាចុះឡើងហើយគាត់ក៏ដើរទៅផ្ទះមុនឯរីហ្វីដានាងដើរឆ្លងថ្នល់ហើយមកកន្លែងប៉ាម៉ាក់និងបងស្រីវិញ ។
« តោះប៉ាម៉ាក់យើងទៅបានហើយ » នាងរត់សំដៅមកជិតគាត់ដោយរឹកពាក្រហេមក្រហប ។
« ច៎ាស/បាទកូន » ពួកគាត់ឆ្លើយដំណាលគ្នាហើយក៏ដើរហៅឡានតាក់ស៊ីជិះហើយក៏មិនបានសួរនាំអ្វីពីកូនស្រីនោះដែរពេលបានឃើញកូនចេះជួយអ្នកដទៃបែបនេះគាត់សប្បាយចិត្តណាស់ទៅហើយ ។
« ហ្វីដាបងសួរមួយ »កំពុងតែរៀបនិងឡើងឡានតាក់ស៊ីជិះនោះហ្វាន់ឌីម៉ាឆ្លៀតមកសួរប្អូន ចូលមកក្នុងឡានភ្លាមហើយនាងរៀបរឹកបន្តិចមិននិងងាកសួរមកវិញ។
« បងមានអី? »

« អូនចេះនិយាយភាសាជប៉ុននេះដែរ? » បើនាងវិញមិនចេះភាសាស្អីមួយសោះនិយាយទៅគឺនាងរៀនមិនចេះតែម្ដងហើយទើបចង់មកសួរប្អូនបើនាងចេះឲ្យមកបង្រៀនបងស្រីម្នាក់នេះវិញផង ។
«គឺចេះតិចៗនិងណាបងខ្ញុំមិនចេះខ្លាំងនោះទេគ្រាន់តែអាចនិយាយបានខ្លះៗ»រីហ្វីដានាងញញឹមស្ញេញមុននិងតបមកបងស្រីការពិតទៅនាងក៏ចេះច្រើនដែរប៉ុន្ដែនាងមិនសូវជាមនអំនួតលើខ្លួនឯងពេកឡើយ ។ ម៉្យាងនាងក៏បានរៀនភាសាជាច្រើនតាំងពីនៅជាមួយបងប្រុស ។
« អរ..! បើអញ្ចឹងអូនអាចបង្រៀនបងផងបានឬអត់?»អ្នកជាបងកាន់ដៃប្អូនអង្រួនតិចៗអង្វរឲ្យនាងជួយបង្រៀនផង ។
« អូខេ! ក៏បានដែរ » រីហ្វីដានាងងក់ក្បាលយល់ព្រមជាមួយគាត់ទាំងក្រវីក្បាលបន្តិចដែរធ្វើចរិតដូចជាកូនក្មេងបែបនេះទៅកើត គួរតែខ្មាសពូតាក់ស៊ីនោះផងទៅអត់ ។
« ហ៊ឹម...! មិនដឹងថាពួកយើងត្រូវទៅរស់នៅទីណាឡើយនៀក » អ្នកជាបងនោះអង្គុយត្អូញត្អែររអ៊ូមិនឈប់ទៀតហើយនាងមិនដែលកែចរិតបែបនេះសោះ។
« ចាំទៅដល់ដឹងហើយណាបង ម៉ាក់និងប៉ាគាត់នៅជិះឡានខាងមុខយើងនោះ បើគាត់ឈប់នៅទីណាកន្លែងនោះក៏ជាកន្លែងដែលយើងត្រូវរស់នៅ » ហ្វីដានាងជាមនុស្សចេះគិតរឿងល្អិតល្អន់ខ្លាំងណាស់ ហើយក៏ចេះពិចារណាគ្រប់បែបយ៉ាងដូចគ្នា ។ ហ្វាន់ឌីម៉ានាងមិនបានគិតអីបន្តទៀតក៏ឈប់និយាយអង្គុយមើលទៅទេសភាពខាងក្រៅទាំងអារម្មណ៍ស្រស់ស្រាយ ។ នាងកម្របានមកដល់ប្រទេសមួយនេះណាស់ព្រោះតែនាងបានស្រមៃថានិងបានមករស់នៅទីនេះទៀតផង ឥឡូវនេះដូចបំណងណាស់ ។
បន្ទប់ឃុំឃាំង....!
   បើមើលមកពីខាងក្រៅវាដូចជាបន្ទប់គេងមួយធម្មតានោះទេ ប៉ុន្តែអ្នកណាទៅដឹងទៅថាក្នុងបន្ទប់មួយនេះមានជាន់ក្រោយដីមួយទៀតសម្រាប់ចាត់ការពពួកអាក្រក់និងជនក្បត់ទាំងឡាយនោះ ។ ពេលនេះក៏មានប្រុសៗជាច្រើននាក់គួរសមត្រូវគេចង់ដៃចង់ជើងជាប់គ្នាទាំងមុខមាត់សុទ្ធសឹងតែឈាមពេញខ្លួនរបួសក៏មិនស្រាលដែរតាមការមើលឃើញ ។ ពួកគេសុទ្ធតែជាប់មុខងារធ្វើការខុសច្បាស់មិនគោរពវិន័យដែលនេដឹកនាំនៅក្នុងក្រុមហ៊ុនមួយនោះបាននិយាយទេ ។
   ហាមិគេឈរមើលទៅកាន់ជនក្បត់ដែលរួមដៃធ្វើរឿងមិនគប្បីដាក់ចៅហ្វាយនាយរបស់គេនោះ គិតហើយពិតជាក្ដៅខ្លាំងណាស់ចង់តែទៅច្របាច់កឲ្យពួកគេងាប់មួយកន្លែងស្ងៀមៗ ។
«ឯងនិយាយបានឬនៅថាអ្នកណាជាអ្នលបញ្ជាឲ្យពយកឯងចូលមកក្នុងក្រុមហ៊ុនរបស់លោក ជុងគុក? បើពួកឯងមិនចង់ងាប់ដោយសាកសពមិនស្អាតនោះក៏ឆាប់និយាយមក » ហាមិស្រែកសម្លុតសួរពួកគេជាច្រើនដងមិនអាចខ្លះបានហើយនោះ ក៏មិនខ្ចីឆ្លើយទោះត្រូវគេវៃដំធាក់ពេញខ្លួនទាំងមូលទៀតក៏មិនខ្វល់ជាមួយនិងអ្នកណាទាំងអស់ ពួកគេលាក់ការបានល្អណាស់ ។
«យើងប្រាប់ហើយថាទោះឯងចង់ដឹងទៀតក៏យើងមិននិយាយ ឯងនៅសួរដល់ពេលណាទៀត? » ពួកគេម្នាក់ក្នុងចំណោមនោះតំឡើងសរសៃកស្រែកឲ្យហាមិវិញដោយរឹកពាមានអំនួតជាខ្លាំងដូចមិនដឹងសោះថាពេលនេះពួកគេជិតដាច់ដង្ហើមងាប់ទៅហើយក៏មិនខ្ចីឆ្លើយប្រាប់ថាអ្នកនៅពីក្រោយខ្នងមួយនេះជាអ្នកណា ។
« មិនប្រាប់ ! បានតើ ពួកឯងឆាប់វៃគេបន្តទៅរហូតទាល់តែពួកវាព្រមសារភាព » ហាមិដើរចេញទៅម្ខាងទុកឲ្យកូនចៅក្រោយខ្នងគេជាអ្នកធ្វើឲ្យពួកគេសារភាពទាល់តែបាន ។
បុរសមាឌធំៗទាំងប៉ុន្មាននាក់នោះបានធាក់ទាត់ពួកញេជាច្រើនជើងហើយហាមិសម្លុតសួរទៀតក៏ពួកគេមិនឆ្លើយប្រាប់ ។
« អ្ហឹក...ទោះឯងវៃយើងដល់ងាប់ក៏យើងមិននិយាយ » ពួកគេទាំងនេះមាត់រឹងណាស់សោះស្ម័គ្រជាមួយនិងចៅហ្វាយខ្លាំងមែនទែន ទោះគេចង់វៃធាក់រូបគេដល់ផុតដង្ហើមលែងរស់ក៏មិនថ្វីទៀត ។
« ស្មោះពួកអាចៅហ្វាយពួកឯងខ្លាំងណាស់ឬ? » ហាមិដោយអត់ទ្រាំមិនបានទៀតមានតែដើរទៅទាត់ពួកគេទាំងនោះម្នាក់មួយជើងខ្លាំងៗតាមអារម្មណ៍ដែលកំពុងនឹងក្ដៅក្រហល់ក្រហាយ ។
« ចុះអ្នកទាំងអស់នេះវិញ? ឯងចង់ឲ្យពួកញេស្លាប់នៅចំពោះមុខដែរ? » ហាមិរកចំណុចខ្សោយពួកគេដោយលើករូបថតគ្រួសាររបស់ជនក្បត់នីមួយៗឲ្យពួកគេមើលគ្រប់គ្នា ។ អ្នកទាំងនោះស្ងាត់មាត់ឈឹងពេលបានឃើញរូបថតមួយនោះរួច ។
« គិតច្បាស់ឬនៅ? » ហាមិសង្កេតមើលទៅទឹកមុខម្នាក់ៗដូចជាកើតទុក្ខណាស់ អោនមុខចុះមិនហ៊ានងើបមកវិញសោះ ដូចតែកំពុងនិងគិតរឿងអ្វីមួយ ។
« បើខ្ញុំប្រាប់ហើយលោកនិងមិនធ្វើអីពួកគេទេ? » ម្នាក់ប្រុសនោះបានងើបមុខមកសួរហាមិ
«បើឯងប្រាប់យើងថាអ្នកណាជាអ្នកបញ្ជាហើយនោះយើងមិនធ្វើអីពួកគេឡើយ តែបើឯងហ៊ានតែនិយាយកុហកយើង ពួកគេរស់នៅក៏មិនស្រួលដែរណា »
« គេឈ្មោះ ម៉ាជិកា ស៊ូគីរិ » ម្នាក់នោះបានស្ដាប់លឺពួកគេនិយាយប្រាប់មករួចហើយក៏ងក់ក្បាលទទួលស្គាល់ថាជាគេម្នាក់នោះ ។
« អូខេ...! យើងមិនធ្វើអ្វីពួកឯងទេប៉ុន្ដែពួកឯងត្រូវតែចូលទៅទទួលទោសអំពីរឿងមួយនេះ »
« បាន...! » ពួកគេយល់អ្វីគ្រប់យ៉ាងដែលបានកើតឡើងមកនេះហើយក៏ព្រមឲ្យហាមិនាំពួកគេទៅចូលទទួលទោសកាត់ក្ដីចំពោះរឿងមួយនេះដែលបានរួមដៃជាមួយពួកជនអាក្រក់ ។ ចំណែកហាមិគេចាកចេញពីកន្លែងមួយនោះទុកឲ្យកូនចៅក្រោមបង្គាប់ធ្វើវាជំនួសគេ ។

រឿង ត្រឡប់ស្នេហ៍ថែបេះដូង

ភាគ:៣

ជុងគុកអង្គុយធ្វើការយ៉ាងស្ងៀមស្ងាត់គេមិននិយាយអីក្រៅពីរឿងការងារដែលកំពុងតែនិងធ្វើឡើយ ។ នាយកាច់ដៃពុតពែនខ្លួនឲ្យឈាមរត់បានស្រួលបួលហើយក៏ហៅនាយជាកូនចៅឲ្យចូលមកបន្ទប់គេ ។
តុក..តុក..
« ចូលមក » ជុងគុកស្រែកប្រាប់ពីក្នុងមកឲ្យអ្នកគោះទ្វាចូលមក ។ ហាមិចូលមកទាំងអោនគោរពជុងគុកតាមទម្លាប់របស់គេ ។
« កិច្ចការដែលឲ្យធ្វើរួចរាល់ហើយនៅ? » ជុងគុកបានឃើញវត្តមានរបស់ហាមិចូលមកហើយគេចាប់ផ្ដើមពាក្យសួរ ។
«រួចអស់ហើយចៅហ្វាយ ខ្ញុំក៏បានដឹងដែរថាអ្នកណានៅពីក្រោយខ្នងទៀតទាន » ហាមិអោនក្បាលនិយាយប្រាប់ជុងគុកឲ្យគេបានស្ដាប់តាម ហាមិនិងជុងគុកពួកគេនិយាយជាភាសាកូរ៉េទេដោយសារតែហាមិម្នាក់នេះក៏ចេះកូរ៉េហើយនិងភាសាអ៊ីតាលីទៀតដូច្នេះវាមិនពិបាកសម្រាប់អ្នកទាំងពីរក្នុងការនិយាយជាមួយនិងគ្នាឡើយ ។
« វាជាអ្នកណា? » ជុងគុកលើកកែវហ្វេនៅជិតដៃមកក្រេបបន្តិចទលបសួរបន្ត
« ជា ម៉ាជិកា ស៊ូគីម៉ា ទាន »
« វាទៀតហើយ? » ជុងគុកក្ដាប់កែវការហ្វេចង់បែកនៅពេលបានលឺថាជាគេម្នាក់ហ្នឹង! ការពិតទៅតាំងពីជុងគុកត្រឡប់មកជាន់ទឹកដីនេះម្ដងទៀត ចាប់កាន់គ្រប់គ្រងក្រុមហ៊ុនបន្តពីលោកប៉ានេះតែងតែមានអ្នកមកតាមឈ្នានីសគេគ្រប់ជំហ៊ាន ។ រហូតដល់ឥឡូវនេះ មានតែម្នាក់គត់គឺ ម៉ាជិកា ស៊ូគីម៉ា នេះហើយ គេតែងនាំចេញនូវរបស់ខុសច្បាប់ចូលមកក្រុមហ៊ុនគេដើម្បីនាំចេញពួករបស់ទាំងនោះចេញតាមកាប៉ាល់ទឹកទំនិញរបស់ជុងគុក ។ ដូច្នេះហើយបានជាគេស្អប់ ម៉ាជិកា ម្នាក់នេះខ្លាំងណាស់ គេតែងតែនៅស្ងៀមមិននិយាយអ្វីមិនមានសកម្មភាពអ្វីក្រៅពីនៅស្ងៀមចឹងកុំគិតថាគេចេះតែលើកលែងឲ្យវាគ្មានផ្លូវទៀតទេ ។
« បាទទាន ចៅហ្វាយចង់ឲ្យខ្ញុំធ្វើបែបណាចំពោះគេ? » ហាមិមើលដឹងពីជម្រៅចិត្តរបស់ចៅហ្វាយនាយកាយវិការខឹងក្រោធបានបង្ហាញឲ្យឃើញច្បាស់ភ្នែកក៏ដឹងដែរចៅហ្វាយគេមិនព្រមឲ្យពួកវានៅបានសុខឡើយនៅពេលនេះ ។
« ស្អែកនេះចេញដំណើរទៅកន្លែងពួកវាតែម្ដងទៅ យើងដូចជាទុកឱកាសឲ្យវាច្រើនពេកហើយបានជាវាបានចិត្តនៅតែប្រព្រឹត្តវាដដែល » ជុងគុកស្រដីទាំងកែវភ្នែកឆេះក្ដៅងំ គេទ្រាំមិនបានទៀតទេបើនៅតែអញ្ចឹងទៀតគេនិងខូចខាតទំនិញដែលត្រូវនាំចេញនោះច្រើនគួរសមសម្រាប់ដាក់ទំនិញរបស់ពួក ម៉ាជិកា ។
« បាទខ្ញុំនិងរៀបចំកូនចៅឲ្យហើយណាទាន ខ្ញុំសុំលាទៅបំពេញកិច្ចការសិន » ហាមិបានអោនគោរពលាចៅហ្វាយរូបសង្ហាចេញទៅបាត់ ។

« ស្អែកពួកយើងបានជួបគ្នាហើយ ម៉ាជិកា ស៊ូគីម៉ា » គេពោលដោយញញឹមកហរបួចមាត់ចាំតែមើលចុះថាពួកវាអាចទប់ទល់ជាមួយជុងគុកដែលមានអតីតជាកូនចៅថេយ៉ុងបានទេ? គេមិនចង់មានរឿងជាមួយអ្នកណាម្នាក់ទេមុននិងមកទីកន្លែង ។ តែចៃដន្យអីមានអ្នកមករករឿងគេមុនអារម្មណ៍ធ្លាប់តែស្ងប់ក៏ចេញពន្លឺមកយ៉ាងមានអំណាច ។ អ្នកដែលនៅក្រុមងងឹតទាំងប៉ុន្មាននោះគោរពេគេខ្លាំងណាស់ ទុកគេដូចជាបិសាចមួយរូបដែលលាក់បំបាំងកាយមិនងាយនិងចេញមកខាងក្រៅឲ្យអ្នកណាបានដឹងទេថាគេជាអ្នកគ្រប់គ្រងពួកអ្នលស្ថិតនៅក្នុងក្រុមភពងងឹតគ្រប់ច្រកល្ហកគ្រប់យ៉ាង ។ ភាពឃោឃៅ អាក្រក់ កាចសាហាវ គេមានទាំងអស់ប៉ុន្ដែមិនទាន់បញ្ចេញមកឲ្យអ្នកណាបានដឹងបានស្គាល់ពីគេបានយល់ពីគេច្រើននោះឡើយ ។
« បើឯងចង់ខ្លាំងមកកាន់យើងហើយ យលងចាំទទួលស្វាគមន៍ឯងគ្រប់មួយម្ភៃបួនម៉ោងណា » និយាយមិនស្ដាប់ ប្រាប់ហើយមិនធ្វើតាមទាល់តែប្រើថ្នាំខ្លាំងទើបព្រមបញ្ឈប់មែនទេល្អតើគេនិងចាំមើលពួកវាខ្លាំងបានប៉ុន្មាន? ឬមួយខ្លាំងបានតែខាងក្រោយខ្នង? ពឹងតែអ្នកផ្សេងឲ្យមកចាត់ការជំនួស? មិនហ៊ានបង្ហាញមុខ? នេះឬជាអ្នកមានអំណាចក្លែងក្លាយដែលគាប់សង្កត់ញេគ្រប់គ្នានោះ? មិនគួរឲ្យជឿសោះថាមានមនុស្សជឿជាក់លើអំណាចមិនពិតប្រាកដដូចជាគេបែបនេះមាននៅសល់ទៀត?គេគិតថាវាលែងមានទៀតទៅហើយ!
  កាត់មកមើលរីហ្វីដាឯណេះនាងបានមកដល់ផ្ទះថ្មីទីលំនៅឋានថ្មីហើយនោះនាងគឺរត់ជុំវិញផ្ទះទាំងមូលទាំងសប្បាយរីករាយ ។ នាងដើរមើលបរិវេណផ្ទះចុះឡើងដោយទឹកមុខរីកស្គុះស្គាយញញឹមបិទមាត់មិនជិតទេនិយាយទៅនាងក៏រីករាយជាមួយការរស់នៅទីកន្លែងថ្មីនេះដែរ ។ នាងតូចដើរមកដល់សួនច្បារខាងក្រោយផ្ទះដោយមានកូនផ្កាជាច្រើនដុះហែរហមគ្នាពេញហ្នឹង ។
« អាវ..! ទីនេះមានសួរហើយនៅមានកូនផ្កាសាគូរ៉ាច្រើនដល់ម្លឹងឬ? ដូចជាមានមនុស្សមកមើលថែរក្សារហូតមកអញ្ចឹង » ហ្វីដាយកដៃមកទ្រចង្កាសញ្ជឹងគិតបើគ្មានមនុស្សជួយមើលថែបោសសម្អាតផ្ទះមួយនេះទេវាក៏គ្មានផាសុខភាពនិងភូមិគ្រឹះមួយនេះទាំងមូលមានសភាពស្អាតគ្មានអ្វីរញ៉េរញ៉ៃនោះទេ ។ នាងបានសួរលោកប៉រួចហើយគាត់ក៏ប្រាប់ថានេះជាផ្ទះរបស់គាត់ប៉ុន្តែគាត់មិនដែលបានមកទីនេះម្ដងណាឡើយ បានជានាងសន្និដ្ឋានបែបនេះចេញ ។
«ប្រហែលជាមានអ្នកមើលថែហើយហ្វីដានាងល្មមឈប់គិតទៀតទៅ » នាងវៃក្បាលខ្លួនឯងប៉ុន្មានដៃរួចហើយក៏ដើរចេញពីទីកន្លែងមួយនេះទៅចូលក្នុងផ្ទះវិញ។  នាងតូចដើរចេញទៅហើយនោះក៏មិនដាច់អាឡៃពីកូនផ្កាទាំងអស់នោះទាល់តែសោះតែនាងគិតម្ដងទៀតថាវានៅក្នុងផ្ទះនាងតើចង់មកមើលពេលណាក៏បានដែរ ។
« កូនទើបតែមកពីណា? ម៉ាក់ខំតែឡើងទៅមើលខាងលើនៅតែមិនឃើញឥឡូវកូនលេចខ្លួនមកពីខាងក្រៅទៅវិញ? » អ្នកត្រូវជាម្ដាយនោះព្រួយបារម្ភពីកូនខ្លាំងណាស់ពេលឡើងទៅជាន់ខាងលើហើយនៅមិនឃើញកូនស្រីទៀតគាត់ភ័យឡើងត្រជាក់ចុងដៃចុងជើងអស់រលីង ។ ពេលដែលនាងចេញទៅគាត់មិនបានជាចាប់អារម្មណ៍ថានាងទៅឯណានោះទេបានជាគាត់មិនដឹងនោះរីឯអ្នកផ្សេងក៏ដូចគ្នាដែរ ។ រីហ្វីដាដើរមកជិតគាត់ទាំងស្នាមញញឹមនាងមិនគួរណាធ្វើឲ្យគាត់ភ័យខ្លាចអញ្ចឹងសោះហើយ ។
«ឲ្យកូនសុំទោសណាម៉ាក់ព្រោះមិញនេះកូនចង់ចេញទៅមើលបរិវេណជុំវិញទីនេះបានជាចេញទៅដោយមិនបានប្រាប់ម៉ាក់ អូរ!ម៉ាក់ ចុះបងហ្វាន់ឌីម៉ាគាត់នៅឯណានិងលោកប៉ាទៀតម៉ាក់ » រីហ្វីដានាងក្រឡេកឃើញតែអ្នកម៉ាក់នៅម្នាក់ឯងអញ្ចឹងហើយនាងក៏សួរគាត់ពេលបានឆ្លើយតបជាមួយនិងគាត់រួច ។
«ពួកគេគឺចេញទីរកកូននិងហើយដោយសារតែមិនបានឃើញកូនមានលើកក្រោយកុំធ្វើបែបនេះទៀតឲ្យសោះណាគ្រប់គ្នាគេបារម្ភម៉្យាងពួកយើងទើបនិងមកដល់ទីនេះមិនសូវបានស្គាល់ទីកន្លែងច្បាស់លាស់នោះទេណា » អ្នកជាម្ដាយរៀបរាប់ជាហូរហែរឲ្យកូនស្រីមួយនេះបានស្ដាប់ រីហ្វីដនាងងក់ក្បាលរួចចូលមកអោបគាត់ទាំងដឹងកំហុស នាងឃើញក្រខ្សែភ្នែកគាត់បារម្ភពីនាងហើយធ្វើឲ្យនាងរំជួលចិត្តខ្លាំងមែនទែន ក៏ព្រោះតែគាត់បែបនេះហើយបានជានាងមិនដាច់ចិត្តទៅណាចោលគាត់ ។
« ហ្វីដាអូនទើបតែមកពីណា? មិញបងមិនបានឃើញអូនបងភ័យណាស់ » ក្នុងពេលនោះហ្វាន់ឌីម៉ានាងបានចូលមកដល់ឃើញប្អូនស្រីនៅជាមួយអ្នកម៉ាក់ចឹងហើយប្រញាប់ដើរយ៉ាងលឿនសំដៅមក ។
« មែនហើយកូនទើបនិងមកពីណា? » លោកប៉ារបស់នាងគាត់ក៏បន្តសួរពីខាងក្រោយមុនដលរមកដល់ដាក់គូថអង្គុយឲ្យបានស្រួល ។
«ខ្ញុំទើបនិងមកពីដើរជុំវិញផ្ទះនេះហើយប៉ានិងបងហ្វាន់ហើយក៏ជាប់ចិត្តមើលកូនផ្កានៅសួនខាងក្រោយនោះផង » រីហ្វីដានាងញញឹមហើយនិយាយប្រាប់អ្នកដែលមកដល់ ។
« ហ៊ឹម..!បងខំតែភ័យ » ហ្វាន់ឌីម៉ានាងរឺតទ្រូងមិញពេលចេញទៅតាមរកនេះនាងឡើងភ័យស្លេកមុខអស់រលីងទៅហើយ ។
« បើចឹងល្អហើយ! សួននៅខាងក្រោយផ្ទះប៉ាបានឲ្យគេដាំច្រើនណាស់កូនឃើញដែរទេ? »
« ឃើញតើប៉ា! អរ..មានអ្នកនៅទីនេះជួយមើលថែផ្ទះមួយនេះដែរមែនប៉ា? » ដូចជាការគិតស្មារបស់នាងមែនប្រាកដថាមានមនុស្សនៅទីនេះណាស់ឥឡូវក៏មែន ។
«បាទនិងហើយកូនប៉ាបានជួលឲ្យគេមកមើលថែបោសសម្អាតវាជាប្រចាំទៅហើយមុននិងមកទីនេះ »
« ច៎ាសលោកប៉ា » រីហ្វីដានាងអស់អីត្រូវនិយាយហើយមានតែអង្គយកំដរពួកគាត់ទាំងបីនិយាយគ្នាលេងនោះបើរឿងដែលនាងត្រូវនិយាយវាអស់ត្រឹមនេះទៅហើយ ។


You are reading the story above: TeenFic.Net