៥ឆ្នាំក្រោយមក
រយៈពេលអស់មកជាយូរក្រែលដែរហើយគ្រប់យ៉ាងហាក់ដូចមិនសូវបានប្រួលប្រែអស់ឡើយជាពិសេសក្ដីស្រលាញ់ដែលមានឲ្យគ្នាទៅវិញទៅមក ។ ការបាត់បង់មនុស្សម្នាក់វាមានវិប្បដិសារីចំពោះមនុស្សម្នាក់ទៀតណាស់គេមិនដែលមានក្ដីសុខម្ដងណាឡើយនៅពេលនាងបានចាកចេញទៅចោលគេ ។ ជឿដែរទេ? មនុស្សដែលគ្រប់គ្នាឃើញពេញៗភ្នែកថាបានស្លាប់នោះនៅមានជីវិតតើគ្រប់គ្នាជឿដែរទេ? មែនហើយ ! អ្នកខ្លះគេមិនសូវជាជឿឡើយចំពោះរឿងមួយនេះប៉ុន្ដែក៏មានអ្នកផ្សេងទៀតជឿដែរថាវាមានពិត ។ រឿងគ្រប់បែបយ៉ាងពេលវេលាទាំងអស់ជាអ្នកកំណត់វាមកដើម្បីឲ្យយើងបានដឹងបាមយល់ពីហេតុផលទាំងនោះដោយខ្លួនឯង ។ ព្រហ្មលិខិតបានច្ចារ្យដើម្បីឲ្យគ្រប់គ្នាបានដឹង បានស្គាល់គ្រប់បែបយ៉ាង ។
ទីក្រុងតូក្យូ ប្រទេសជប៉ុន
ក្នុងប្រទេសមួយនេះមានភាពលេចធ្លោជាខ្លាំងផ្នែកជំនាញទាំងប៉ុន្មានទាំងអស់ ជាប្រទេសសម្បូរដោយភាពទាន់សម័យ មានសុវត្ថិភាព និងមានផាសុខភាពទៀតផង ។ អ្នកណាដែលបានចូលមកកាន់ប្រទេសមួយនេះហើយតែងតែសរសើរពីវារហូតតែម្ដងហើយព្រោះតែការរចនាអ្វីៗមួយគឺល្អប្រើប្រាស់ខ្លាំងណាស់ ។ បើមើលទៅអគារខ្ពស់ៗជាច្រើនជាន់មានអ្នកមកជួលស្នាក់អាស្រ័យនៅក្នុងប្រទេសមួយនេះមិនតិចមនុស្សនោះឡើយ ។
បើមកមើលនៅក្នុងក្រុមហ៊ុនមួយដែលមានភាពល្បីល្បាយខាងផ្សព្វផ្សាយនិងផលិតរបស់ល្អជាច្រើនតែមួយនោះទៀត ។ ប្រជាជនដែលតែងតែទិញរាល់សម្ភារៈ:ក្រុមហ៊ុនមួយនេះហើយមិនខកបំណងម្ដងណាឡើយ ។ ក្រុមហ៊ុននោះគឺទើបនិងមានអ្នកគ្រប់គ្រងមិនទាន់បានប៉ុន្មាននោះទេហើយវារីកចម្រើនហួសពីការស្មានទៅទៀត ។
ងឺត...!
ឡានស្ពាន់ទំនើបមួយគ្រឿងមានខ្នាតវែងនោះបានឈប់នៅខាងមុខផ្លូវចូលមកខាងក្នងក្រុមហ៊ុនដែលល្បីនោះ ។ បុគ្គលិកជាច្រើនគ្នាគោរព ស្រឡាញ់ លោកអគ្គនាយកម្នាក់នេះខ្លាំងណាស់ គ្រាន់តែ លោកអគ្គនាយកចុះពីក្នុងឡានភ្លាមក៏មានគេមកទទួលស្វាគមន៍ភ្លាមៗ ។ នាយកម្លោះសង្ហាញញឹមរាយមន្តស្នេហ៍បន្តិចមុននិងចូលខាងក្នុងក្រុមហ៊ុន ។
អ្នកមាននាមជាកូនចៅបានចុចជណ្ដើរយន្តឡើងទៅបន្ទប់ខាងលើគេបង្អស់របស់លោក អគ្គនាយកម្នាក់នេះ ។ តឺង....! ជណ្តើរយន្តបានមកដល់ជាន់ខ្ពស់បង្អស់ហើយក៏បានបើកនាយជាអគ្គនាយកបានដើរចេញពីក្នុងជណ្តើរយន្តមុនកូនចៅ ។
« ចៅហ្វាយទាន » កំពុងតែដើរសុខៗនោះកូនចៅរបស់អគ្គនាយកបានហៅគេ
« ហ៊ឹម...? » គេគ្រាន់តែក្រហឹមនៅដើមកចាំស្ដាប់កូនចៅនិយាយ
«ពេលនេះទំនិញនាំចេញនិងនាំចូលមានការរីកចម្រើនខ្លាំងណាស់ខាងផ្នែកទីផ្សារនីមួយៗ លោកប្រុសគាត់មិននឹកស្មានទាល់តែសោះថាចៅហ្វាយអាចធ្វើវាបានគាត់ថែមទាំងនិយាយសរសើរពីចៅហ្វាយមិនដាច់ពីមាត់សោះ » នាយហាមិដើរបណ្ដើរនិយាយពីរឿងរបស់ចៅហ្វាយបណ្ដើរព្រោះឲ្យតែគេបានទៅជួបលោកប្រុសដែលត្រូវជាលោកប៉ារបស់ចៅហ្វាយនាយរបស់គេនេះ ។
«គាត់មិនដែលមើលឃើពីទង្វើរបស់យើងប៉ុន្មានទេហើយឯងក៏ឈប់និយាយពីរឿងទាំងអស់នេះទៀតទៅធ្វើការងាររបស់ឯងចុះហាមិ » នេះជាសម្ដីមាសរបស់ ជុងគុក គូរ៉ូសាម៉ាគិ ដែលគ្រប់គ្នាបានស្គាល់តាំងពីរដូវកាលទីមួយនៃរឿង អន្ទាក់បេះដូង ឈ្មោះ ថានាយជេក ត្រូវជាកូនចៅជំនិតរបស់ ថេយ៉ុង សាន់ហ្កា ។ ជុងគុក គូរ៉ូសាម៉ាគិ ម្នាក់នេះជាកូនអ្នកមានដ៏ធំជាងគេនៅក្នុងប្រទេសជប៉ុនមួយនេះ កាលពីលើកមុននោះមិនទាន់មានអ្នកណាបានស្គាល់ពីគេច្បាស់ក្រៅពីថេយ៉ុង សាន់ហ្កា ឡើយ ។ រឿងរ៉ាវដែលបានកើតមកលើខ្កួនគេនិងត្រូវបានបង្ហាញនូវក្នុងរដូវកាលមួយនេះទាំងអស់ ។ ជុងគុកទោះបីគេទើបនិងមករស់នៅទីនេះបាន៥ឆ្នាំប៉ុន្តែការចេះដឹង ជំនាញគ្រប់យ៉ាងគេចេះទាំងអស់សឹងតែគ្មានគូរមកប្រដូចរូបគេបាន ។ ជុងគុកមានបក្សពួកច្រើនគួរសមនៅក្នុងប្រទេសជប៉ុន។
« បាទចៅហ្វាយ » ហាមិគេមោនអាចនៅប្រកែកឬនិយាយពាក្យដែលចៅហ្វាយមិនយល់ព្រមឲ្យគេនិយាយបន្តនោះនាយក៏ឈប់ហើយទៅធ្វើការងាររបស់គេវិញ ។
«ប៉ាជាអ្នកធ្វើមកលើខ្ញុំមុនគេរួចកុំមកបន្ទោសខ្ញុំឲ្យសោះ » ជុងគុក គេមិនបាននៅស្លូតបូតឲ្យអ្នកណាបានឃើញច្បាស់លាស់ឬយល់ពីគេច្បាស់នោះទេ កូនចៅម្នាក់នេះគេរើសមកចម្រាញ់ខ្លាំងគេត្រូវការអ្នកណាដែលស្មោះត្រង់ជាមួយនិងគេដូចគេស្មោះជាមួយនិងចៅហ្វាយលើកមុនណាស់ ។ ជុងគុកដើរទៅបន្ទប់ធ្វើការរបស់គេដោយទឹកមុខមាំទាំមិនញញឹម។
ក្រាក..!
ដៃក្រាស់បើកទ្វាចូលក្នុងអូហ្វីសធ្វើការនាយបិទទ្វាវិញមិននឹងដើរសំដៅទៅតុធ្វើការ ។ នាយអង្គុយសម្លឹងមើលទៅកុំព្យូទ័រដែលមានផ្ទុកគណនីយ៍ជាច្រើនហូរហែរជាមួយនិងគ្នានោះ ។ គេចុចកុំព្យូទ័រដោយសម្លឹងមើលទៅឥតប្រិចភ្នែកទាល់តែសោះហលយកែវភ្នែកមុតស្រួចមើលទៅកាមេរ៉ាសុវត្ថិភាព ដែលដាក់នៅក្នុងកាស៊ីណូ ។
ភាគ:១
ចូលមកដល់ក្នុងផ្ទះមួយកន្លែងកំពុងតែរើរបស់របរទាំងអស់រៀបនិងចាកចេញពីផ្ទះមួយនេះណាស់ ។ ពិតប្រាកដណាស់គឺពួកគេត្រូវប្ដូរផ្ទះមួយនេះចេញដើម្បីទៅរស់នៅកន្លែងផ្សេងមួយទៀត ។ មិនថាអ្នកបម្រើឬម្ចាស់ផ្ទះរៀបចំអីវ៉ាន់រៀងៗខ្លួនរបស់គេ ។
ក្នុងបន្ទប់គេងមាននារីក្រមុំពីរនាក់កំពុងតែបត់សម្លៀកបំពាក់ដាក់ក្នុងវ៉ាលីមួយយ៉ាងធំ ។
«បងតើពួកយើងនិងត្រូវទៅរស់នៅឯណាវិញទៅបើរើចេញពីទីនេះ? ម៉ាក់ហើយប៉ាគាត់មិនបានប្រាប់ខ្ញុំសូម្បីតែមួយម៉ាត់សោះគាត់បែរជាឲ្យខ្ញុំដឹងដោយខ្លួនឯង » អ្នកជាប្អូនស្រីអង្គុយគិតមួយសន្ទុះទើបសួរបងស្រីអង្គុយជាមួយគ្នា នាងងឿយឆ្ងល់ណាស់សួរទៅប៉ាម៉ាក់តាំងពីម្សិលមកមិនទាន់និយាយប្រាប់ទៀតជម្រើសចុងក្រោយគឺសួរបងស្រីក្រែងល៎គាត់បានដឹង ។
« បងមិនទាន់ច្បាស់ទេគាត់ក៏មិនបានប្រាប់បងដែរនិង អូរ.! យប់មិញនេះបងដើរកាត់បន្ទប់របស់ប៉ានិងម៉ាក់លឺពួកគាត់និយាយគ្នាពីការរើចេញនេះដែរបងដូចលឺថាត្រូវទៅប្រទេស.....ប្រទេសអីទេនៀកភ្លេចបាត់ហើយ នឹកឃើញហើយ គឺទៅប្រទេសជប៉ុន » វ៉ាង ហ្វាន់ឌីម៉ា ជាបងស្រីនោះបានប្រាប់មកប្អូនដោយភាពរៀងស្រពិចស្រពិលខ្លះដែរហើយក៏នឹកឃើញដល់ពេលប៉ាម៉ាក់អ្នកទាំងពីរកំពុងតែនិយាយគ្នានោះ អ្នកជាប្អូនបានលឺហើយពិតជាអន់ចិត្តនិងពួកគាត់មែនទែន ។
« ហ្វីដាអូនកុំធ្វើមុខអញ្ចឹងអីណា ធ្វើតាមតែគាត់ទៅចុះ »
«ប៉ុន្តែខ្ញុំមិនចង់ចាកចេញពីទីនេះសោះវាបានផ្ដល់ភាពកក់ក្ដៅច្រើនណាស់សម្រាប់ខ្ញុំរយ:ពេល៥ឆ្នាំជាងមកនេះណាបង » នេះជា រីហ្វីដា ហ្វៀឌីណា រឿងមួយនេះនឹកមិនឃើញសោះថានាងអាចនៅមានជីវិតបន្តរស់មកដល់ឥឡូវនេះ ។
*ត្រឡប់ទៅថ្ងៃកើតហេតុរបស់រីហ្វីដាប៉ុន្មានឆ្នាំមុន..
« នេះខ្ញុំមិនទាន់ស្លាប់ទេ? អ្នកណាយកខ្ញុំមកមន្ទីរពេទ្យទៅ? អ្នកមីងខ្ញុំមកដល់ទីនេះបានដោយរបៀបណា? អ្នកមីងនិយាយប្រាប់ខ្ញុំមក » រីហ្វីដានងរហ័សចាប់កាន់ដៃរបស់គាត់ជាប់រួចជម្រិតសួរគាត់ទាំងភ័យព្រួយតិចតួច ។
« ក្មួយស្ងប់អារម្មណ៍សិនណា គេងសម្រាកឲកយស្រួលខ្លួនសិនទៅ ចាំស្ងប់អារម្មណ៍ហើយមីងនឹងនិយាយប្រាប់ » រីហ្វីដានាងងក់ក្បាលស្ដាប់តាមគាត់តែចិត្តនាងមិនបានស្ងប់ជាមួយនិងនាងឡើយគឺនៅតែជម្រិតសួរដដែល ។
« អ្នកមីងនិយាយប្រាប់ខ្ញុំបានឬនៅច៎ាស? »
« រឿងវាគឺអញ្ចេក » អ្នកមីងបានរៀបរាប់ប្រាប់រឿងដែលគាត់បានស្វាមីនិយាយប្រាប់គាត់នោះ ហ្វីដានាងស្ដាប់លឺអស់ហើយក៏ព្រមអង្គយនៅស្ងៀមមួយកន្លែងនៅគិតរឿងខ្លះ ។
« ខ្ញុំគិតថាមានអ្នកចង់សម្លាប់ខ្ញុំច្បាស់ណាស់ »
« ហេតុអ្វីក៏ក្មួយគិតបែបនេះ? »
«ពេលខ្ញុំកំពុងតែបើកឡានទាំងយំនោះខ្ញុំដូចឃើញឡានមួយនោះឈប់មិនបានបើកឡើយប៉ុន្ដែពេលដែលខ្ញុំបើកឡានជិតទោដល់វាក៏បើកមកបំបុកខ្ញុំមួយទំហឹងបានជាខ្ញុំសន្និដ្ឋានបែបនេះ » រីហ្វីដានាងរៀបរាប់ចេញគឺពិតណាស់ ពេលនាងបើកឡាននោះនាងក៏ចាប់អារម្មណ៍មើលទៅឡានមួយនោះមិនបាត់ដូចគ្នាដែរ ។
« ក្មួយនិយាយពិតទេ? » គាត់ដូចមកសូវជាជឿសម្ដីរឿងមួយនេះឡើយតាមមើលរូបរាងនាងមិនសមមានគំនុំជាមួយនិងអ្នកណាសោះ ។
« ខ្ញុំក៏មិនច្បាស់ប៉ុន្មានដែរអ្មកមីង ប៉ុន្តែខ្ញុំគិតថាវាពិតមែន! ណាមួយខ្ញុំមិនដែលមានគំនុំជាមួយនិងអ្នកណាអីម្នាក់សោះចុះពួកគេត្រូវការអ្វីពីខ្ញុំឲ្យប្រាកដដែរទៅ ? » រីហ្វីដានាងក្រវីក្បាលនាងមិនយល់ពិតមែនចំពោះរឿងមួយនេះបើនាងមានរឿងជាមួយអ្នកលេងទៅវាសមមានអ្នកចង់សម្លាប់ប៉ុន្ដែនាងដឹងខ្លួនឯងច្បាស់ថាមិនដែលមានរឿងម្ដងណាឡើយ ។
« បើបែបនិងមែនក្មួយនៅទីនេះសិនទៅចុះ »
«អ្នកមីងតើខ្ញុំសមទៅរស់នៅជាមួយអ្នកមីងផងបានទេ? ខ្ញុំមានអារម្មណ៍ថាកក់ក្ដៅណាស់ពេលនៅជាមួយអ្នកមីង » រីហ្វីដានាងកាន់ដៃអង្វរគាត់ទាំងមុខខ្ចីខ្ចូតពេញទីហើយ ។
« ហ៉ឹម...! ក៏បានមីងមិនថាអ្វីទេ » អ្នកមីងគាត់យល់ព្រមដោយមិនស្ទាក់ស្ទើអ្វីទាំងអស់ចំពោះគាត់វិញក៏ដូចជានាងដែរគាត់ក៏សប្បាយចិត្តពេលបាននៅជាមួយនិងនាង ។ ចាប់តាំងពីថ្ងៃនិងមករីហ្វីដាត្រូវរស់ពឹងអាស្រ័យនិងគ្រួសារត្រកូល វ៉ាងមួយនេះរហូតមកដល់ឥឡូវនេះវាកន្លងហួសទៅច្រើនឆ្នាំហើយគាត់ក៏មានកូនស្រីម្នាក់ដូចគ្នា ប៉ុន្តែគាត់ចិត្តល្អណាស់មិនបានខឹងស្អប់ដែលនាងមករស់នៅទីនេះជាមួយគាត់ទេ គាត់មានតែជួយផ្គត់ផ្គង់មកកាន់នាងបន្ថែមទៀតផងទើបនាងមានក្ដីសុខមិនចង់ឃ្លាតចេញពីពួកគេទាំងនេះទេ ។
ត្រឡប់មកបច្ចុប្បន្ន...
ហ្វាន់ឌីម៉ានិងរីហ្វីដាពេលបានបត់សម្លៀកបំពាក់រៀបចំរួលរាល់អស់ហើយក៏នាំគ្នាគេងនៅលើគ្រែទាំងពីរនាក់អោបគ្មាឡើងស្អិតរមួតតែម្ដងហើយ ។ លោកប៉ាអ្នកម៉ាក់បើកទ្វាចូលមកក្នុងបន្ទប់មួយនេះថ្នមៗមើលទៅកាន់កូនស្រីទាំងពីរទាំងញញឹម ។
«បងអូនមិនចង់ឲ្យរីហ្វីដាចាកចេញពីពួកយើងឡើយអូនស្រលាញ់កូនណាស់ទោះហ្វីដាមិនមែនជាកូនស្រីបង្កើតរបស់ពួកយើងនោះ » អ្នកស្រីប៉ាងកាន់ដៃរបស់ស្វាមីពោលពាក្យដែលគាត់មិនចង់ឲ្យវាកើតឡើយព្រោះតែទំហំនៃក្ដីស្រលាញ់គាត់ចំពោះរីហ្វីដាវាធំធេងខ្លាំងមែនទែនដែលមិនអាចកាត់ថ្លៃបាន ។
« អូនកុំបារម្ភអី បងក៏ដូចជាអូនដែរណា » ពួកគាត់និយាយគ្នាតែប៉ុន្មានម៉ាត់នេះហើយក៏បិទទ្វាបន្ទប់វិញហើយចេញទៅសម្រាកវិញដោយសារស្អែកនេះត្រូវចេញដំណើរចាកចេញពីប្រទេសកូរ៉េទៅប្រទេសមួយទៀត ។
You are reading the story above: TeenFic.Net