ភាគ:១៧+១៨

Background color
Font
Font size
Line height


    ចំណែកអ្នកនៅខាងក្នុងទាំងអស់ត្រូវស្លាប់ដួលពេញកប៉ាល់ទាំងនោះកប៉ាល់ដែលពួកកូនចៅស៊ូរ៉ាកាក់ដាក់ក្មេងៗទៅវាមានទំហំណាស់ឯផ្លូវវិញក៏មិនតិចដែរមានបន្ទប់ជាច្រើនដូចគ្នារីហ្វីដានាងឈរមើលទៅពួកអ្នកដេកស្លាប់នោះដោយកែវភ្នែកមិនស្ដាយស្រណោះ នាងបានប្រាប់ហើយថាឲ្យបញ្ឈប់ពេលមុនហ្នឹងក៏ពួកគេមិនត្រូវស្លាប់ដេកលើគ្នាបែបនេះឡើយ កំហុសគ្រប់យ៉ាងមិនមែនសុទ្ធតែនាងអ្នកប្រព្រឹត្តឯណា?ពួកគេចូលមករកសេចក្តីស្លាប់ខ្លួនឯងនាងមិនបានទាក់ទង សំខាន់ពេលនេះនាងខឹង នាងស្អប់ អ្នកនិយាយមិនចេះស្ដាប់គ្នា ស្រាធម្មតាមិនចង់ផឹក ចង់ផឹកស្រាខ្លាំងខ្លួនឯងតើ? នាងមានបានបង្ខំផង  ។លើខ្លួននាងពោរពេញទៅដិយឈាមពេញខ្លួននាងវៃប្រតៃប្រតប់គ្នាទៅវិញទៅមកឈាមដែលនាងបាញ់ទៅរកពួកញេទាំងនោះខ្ទៀតដាក់មកឲ្យនាងប្រឡាក់ពេញហ្នឹង នាងដូចមិនមានអារម្មណ៍ថាស្រណោះសោកសង្រែកជាមួយអ្នកណាម្នាក់ទេ ។
«រីហ្វីដាអូនមានត្រូវត្រង់ណាដែរទេ?»ហ្វាន់ឌីម៉ានាងរត់ថេរមករករីហ្វីដានាងចាប់បង្វែរនាងតូចឡើងចង់វិលមុខហើយមុខនាងឃើញហើយចង់សើចណាស់ឡើងភ័យៗចង់ស្រក់ទឹកភ្នែកចេញមកទាំងមិនទាន់បានមើលប្អូនស្រីត្រឹមត្រូវផង ។
«ខ្ញុំមានត្រូវត្រង់ណាទេបងកុំធ្វើមុខដូចខ្ញុំនឹងកំពុងតែស្លាប់ជិតផុតដង្ហើមអញ្ចឹង?»នាងលេងទឹកមុខយ៉ាងម៉ាអេមស៊ែមម៉ងហើយនាងធ្វើដូចខ្លួនត្រូវគ្រាប់ជិតផុតដង្ហើមដួលទៅលើកប៉ាល់នោះ គ្រប់គ្នាសើចយ៉ាងសប្បាយ ។
« ផាច់...!  នេះណ៎ែក! មកនិយាយអីឡប់ៗចឹង? បងភ័យណាស់បើបងមើលពីខាងក្រោយមកខ្លួនអូនសុទ្ធតែឈាមពេញទាំងខ្លួនបែបហ្នឹង?ទាល់តែបងឃើញច្បាស់ហ្នឹងភ្នែកបានដឹងថាវាមិនមែនបែបនេះ លើកក្រោយឈប់ណាឈប់មកបំភ័យបងទៀត បងមិនចូលចិត្ត » ហ្វាន់ឌីម៉ាខឹងជាមួយរីហ្វីដាមែនទែន ចេះមកលេងចឹងៗទៅរួចនាងចង់អស់ព្រលឹងចេញពីខ្លួនដោយសារនាងអ្នកណាមិនព្រួយបារម្ភពេលមើលពីក្រោយឃើញនាងប្រឡាក់ឈាមពេញមិនបានពីខាងមុខឬខាងក្រោយទេនិយាយរួមទៅគឺខ្លួននាងសុទ្ធតែឈាម មានអីត្រូវហ្វាន់ឌីម៉ានាងវៃដើមដៃមួយធ្វើមុខជូរបាត់ ។
«អូខេ..!ខ្ញុំសុំទោសបង»នាងតូចអោនមុខចុះចាប់ដៃបងស្រីអង្រួនតិចៗ
«បានៗ..!ប៉ុន្តែឥឡូវនេះពួកយើងឆាប់ចាកចេញទៅនៅពេលប៉ូលីសមិនទាន់ចូលមកត្រួតពិនិត្យមើល»ហ្វាន់ឌីម៉ានាងមិនបានទៅខឹងអីជាមួយប្អូនឡើយគ្រាន់តែធ្វើយកចិត្តនាងមកដាក់ក្នុងចិត្តរបស់រីហ្វីដាវិញចេះអីតែខ្លួនឯង? នាងក៏ចេះដូចគ្នា ។
«ច៎ាសបង»ពួកគេទាំងអស់គ្នាព្រមព្រៀងគ្នាអស់ហើយបានចេញពីកប៉ាល់វិញហើយក៏មិនបានចេញតាមមាត់ទ្វាទៅដែរពួកគេត្រូវចេញពីទ្វាខាងក្រោយកប៉ាល់ចុះចូលក្នុងទឹកកន្លែងកំពង់ផែនោះទឹកវាក៏មិនជ្រៅប៉ុន្មានដែរព្រោះតែវានៅជាប់ច្រាងស្រាប់រីឯក្រុមប៉ូលីសក៏ចូលមកក្នុងកប៉ាល់ពេលលែងលឺសម្លេងអ្នកនៅខាងក្នុងបាញ់ប្រតៃប្រតប់បន្ត។
   ក្នុងពេលតែមួយជាមួយគ្នានេះដែរព័ត៌មានល្បីមួយបានរីកសុះសាយពេញទីក្រុងតូក្យូទាំងមូលនិយាយពីអ្នកជំនួញវ័យក្មេងម្នាក់ដែលមានរឿង វាធ្ងន់់ធ្ងរដោយការនឹកស្មានមិនដល់ថាគេហ៊ានធ្វើដល់ម្លឹង។គេម្នាក់នោះត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនចូលទៅក្នុងប៉ុស្ដិ៍ប៉ូលីសបាត់ទៅហើយ។ប្រជាជនជាច្រើនមិនយល់ស្របនឹងគំនិតឬការងាររបស់អ្នកជំនួញម្នាក់នេះឡើយជាពិសេសឪពុកម្តាយរបស់ជនរងគ្រោះទាំងអស់ពួកគាត់ពិតជាស្អប់គេម្នាក់ហ្បឹងខ្លាំងណាស់ធ្វើសុទ្ធតែអ្នកជំនួញយ៉ាងល្បីដូចគេដូចឯងដែរប៉ុន្ដែរកស៊ីមួយមុខទៀតមិនត្រឹមត្រូវសមខ្លួនជាមនុស្សដួចជាគេឯងសោះ  ។
«ឯងមានដឹងឬនៅថាវាជាស្នាដៃរបស់អ្នកណាដែលបានធ្វើរឿងមួយនេះ?វាមិនមែនសុខៗមានមនុស្សប្រគល់ភស្តុតាងឲ្យប៉ូលីសទៅស្រួលៗបែបនេះទេ ឬមានអ្នកនៅពីក្រោយរឿងនេះ?បើមែនវាជានរណា?  » ជុងគុកអង្គុយលើសាឡុងកាន់ពែងកាហ្វេរមើលទៅកញ្ចក់ទូរទស្សន៍គេចង់ដឹងថាអ្នកណាជាអ្នកឲ្យព័ត៌មានទាំងអស់ទៅឲ្យប៉ូលីសចំពោះរឿង ស៊ូរ៉ាកាក់ ។ មែនហើយអ្នកដែលកំពុងតែល្បីពេះទីក្រុងគឺស៊ូរ៉ាកាក់នេះហើយគេត្រូវប៉ូលីសចាប់ខ្លួនទៅហើយរួមមានកូនចៅច្រើននាក់របស់គេដែលនៅសល់។ជុងគុកគេងឿយឆ្ងល់ចំពោះរឿងមួយនេះណាស់ក៏ព្រោះតែគេបញ្ជាឲ្យកូនចៅស៊ើបការទាំងប៉ុន្មានមិនបានផលទាល់តែសោះវាមិនច្រើនដូចជាអ្នកឲ្យព័ត៌មានទៅប៉ូលូសដូចលើកនេះឡើយ  ។

«ខ្ញុំមិនទាន់ច្បាស់ដែរចៅហ្វាយតែមិនទាន់ស៊ើបដឹងតម្រុយពីអ្នកបញ្ជូលព័ត៌មានដែរទានខ្ញុំបានស្វែករកគ្រប់កន្លែងហើយនៅមិនទាន់មានដំណឹង »ហាមិនិយាយដោយអោនក្បាលចុះគេមិនបានដឹងពិតមែនតាំងពីព័ត៌មានមួយនេះរីកសុះសាយពេញទីក្រុងភ្លាមចៅហ្វាយគេឲ្យស៊ើបរកមើលយូរហើយនៅមិនបានឃើញទៀតគេអត់ដឹងគួររកវិធីអីបន្តទៀតឡើយ ។
«ស៊ើបមើលបន្តទៀតទៅរករហូតទាល់តែបានឃើញតម្រុយយើងចង់ដឹងថាវាជាអ្នកណា?»ជុងគុកមើលទៅទូរទស្សន៍ជាប់គេនិយាយតែមាត់ប៉ុន្ដែភ្នែកគ្មានបានទៅចាប់អារម្មណ៍ហាមិដែលជាកូនចៅរបស់គេឡើយ ។
«ទទួលបញ្ជាទាន»ហាមិមិនបាននឹងនិយាយឆ្លើយឆ្លងជាមួយចៅហ្វាយទៀតទេគេត្រូវទៅបំពេញតួនាទីជាច្រើនទៀតមិនអាចចេះតែនៅស្ងៀមៗដូចជាអ្នកផ្សេងឯទៀតទេនាយអស់អីត្រូវនិយាយរៀបរាប់បន្តមានតែដើរចេញទៅរកការងារធ្វើ ។
«ជាអ្នកណា?ហេតុអ្វីក៏អាថ៌កំបាំងម្លេះ?ប៉ូលីសក៏មិនបានដឹងថាជាអ្នកណាទៀត?គេជាជនលាក់មុខទើបតែបង្ហាញខ្លួនចេញមកឬ?ឬជាសត្រូវរបស់ពួកនោះស្រាប់ទើបមានឱកាសកំចាត់គេចេញតែម្ដង?»ជុងគុកអង្គុយវល់ខួរគិតចុះឡើងតែម្នាក់ឯងគេរកនឹកអ្វីមិនឃើញដែរ ម៉្យាងគេមិនសូវជាដឹងថាស៊ូរ៉ាកាក់មានសត្រូវជាមួយអ្នកណាខ្លះផង?មានតែប៉ុណ្ណឹងទេអាចកំចាត់គេបានយ៉ាងងាយស្រួលគ្មានបញ្ហាអីមកជំពាក់ជំពិនជាមួយនឹងគ្នា ហើយពួកគេបានដឹងពីម៉ោងពេលវេលាទាំងប៉ុន្មានរបស់ស៊ូរ៉ាកាក់គ្របយ៉ាងនេះដូចជាតាមដានបានល្អិតល្អន់ណាស់អរ..!នេះប្រហែលជាមនុស្សនៅក្បែរខ្លួនរបស់គេហើយបានដឹងពីគេសឹងគ្រប់រឿងដែលស៊ូរ៉ាកាក់បានប្រព្រឹត្ដវាចេញមក?
«ឬវាពិតមែនថាជាមនុស្សក្បែរខ្លួនគេបានរាយការណ៍មក?»ជុងគុកអង្គុយគិតរឿងអ្នកផ្សេងចង់ឆ្កួតខ្លួនឯងមិនគួរឲ្យជឿសោះហើយគុំអីគេមិនត្រូវមកអង្គុយគិតរឿងអត់ប្រយោគដូចជាពេលនេះទេដោយសារតែញេងឿយឆ្ងល់ថាស៊ូរ៉ាកាក់នឹងទើបបញ្ជាកូនចៅឲ្យមកតាមសម្លាប់គេមិនទាន់ម៉ានថ្ងៃផងគេត្រូវជួបរឿងមួយនេះឡើង។ដូច្នេះបានគេត្រូវមកគិតគិតហើយគិតទៀតរឿងកាន់តែវែងឆ្ងាយអ្នកណាឲ្យប្រកដដែរទៅ?គេមិនដឹងថាវាជាស្នាដៃរបស់អ្នកណាទេ ។

ភាគ:១៨

   ពេលយប់!
    ហ្វាន់ឌីម៉ាហើយរីហ្វីដានាងទាំងពីរបានត្រឡប់មកដល់ផ្ទះរបស់នាងវិញហើយចំណែកឯរីហ្វីដានាងក៏បានផ្លាស់ប្ដូរសម្លៀកថ្មីងូតទឹកហើយស្អាតអស់បាននាងមក ។ ប៉ាម៉ាក់ពួកនាងគាត់ពិតជាព្រួយបារម្ភចំពោះកូនស្រីទាំងពីរខ្លាំងណាស់បាត់ដំណឹងពេញមួយថ្ងៃហើយទើបតែបានឃើញនាងមក គាត់ក៏រត់មករកកូន ចិត្តអ្នកជាម្ដាយនេះនៀកឆាប់រន្ធត់ណាស់ពេលបានដឹងចឹងៗអី ។
«សុំទោសម៉ាក់ប៉ាដែលខ្ញុំនឹងប្អូនទៅដើរលេងខាងក្រៅមិនបានប្រាប់ខ្ញុំថាដើរលេងជុំវិញនេះទេប៉ុន្តែឃើញថានៅទីនេះមានកន្លែងដើរលេងច្រើនទើបចេះតែនាំគ្នាដើរទៅហិហិ»ហ្វាន់ឌីម៉ានាងជាអ្នកសុំទោសមុនរួចដឹកដៃគាត់ដើរមករកកន្លែងអង្គុយស្រួលបួលវិញ ។
« ហ៊ឹម! បើដូចជាកូននិយាយម៉ាក់សប្បាយចិត្តហើយ តែលើកក្រោយកុំធ្វើចឹងទៀតប្អូនធ្លាប់បានគេចាប់ទៅម្ដងទៀតរួចហើយតាំងពីមកទីនេះដំបូងមកម្លេះមកពីបែបនេះបានម៉ាក់មិនចង់ឲ្យកូនៗចេញទៅណាផ្ដេសផ្ដាស » គាត់និយាយអញ្ចឹងក៏ព្រោះតែបារម្ភរឿងរីហ្វីដានាងបានគេចាប់ខ្លួនទៅវានៅដិតដាមជាប់ក្នុងអារម្មណ៍របស់គាត់មិនទាន់បាត់ទើបចេះតែការពារមុនប្រសើរជាងព្យាបាល ។
«ច៎ាសម៉ាក់»ពួកនាងទាំងពីរឆ្លើយមកដំណាលគ្នយ៉ាងស្រុះឯលោកប៉ានាងគាត់មិនបានមាត់កអ្វីដែរបើកូនៗបាននិយាយប្រាប់ហេតុផលរួចអស់មកហើយគាត់មិនបានទៅថាឬស្ដីបន្ទោសនាងម្ដងទៀតទេ ។
«ម៉ាក់ប៉ាចឹងខ្ញុំសុំឡើងទៅបន្ទប់សិនហើយមានអារម្មណ៍ថាស្អុះស្អាប់ខ្លួនមែនទែន»រីហ្វីដាពោលប្រាប់ម៉ាក់ប៉ាហើយពួកគាត់ក៏មិនបានថាអ្វីយល់ព្រមឲ្យនាងទៅហ្វាន់ឌីម៉ានាងក៏ដូចរីហ្វីដាដើរឡើងមកបន្ទប់ជាមួយគ្នា ។

     ក្នុងបន្ទប់!
   ចូលមកក្នុងបន្ទប់រីហ្វីដាភ្លាមនាងតូចប្រាស់ខ្លួនគេងលើគ្រែដូចជាហត់អស់កម្លាំងណាស់ប៉ុន្តែបើមិនឲ្យនាងហត់ទើបវាចម្លែកណាស់វៃបាញ់ចាក់គ្នាអស់ច្រើនម៉ោងដែរហើយនៅមកនិយាយដោះសារជាមួយម៉ាក់ប៉ាទៀតនាងអស់ថាមពលពីខ្លួនរលីង។ហ្វាន់ឌីម៉ានាងមិនខុសពីប្អូនប៉ុន្មានទេនាងប្រាស់ខ្លួនទៅលើគ្រែដោយដកដង្ហើមធំ ។
«ពួកយើងធ្វើវាបានសម្រេចមួយរឿងទៀតហើយអូនសប្បាយចិត្តទេ?បើបងវិញមានអារម្មណ៍ថាធូរក្នុងខ្លួនវិញពេលបានកំចាត់មនុស្សដូចជាស៊ូរ៉ាកាក់បានដោយងាយដូច្នេះបងធ្វើវាតាំងពីយូរ»នាងនិយាយហើយយកទូរស័ព្ទមកអូសមើលធ្វើជាមិនដឹងនិយាយទៅនាងស្អប់ស៊ូរ៉ាកាក់ម្នាក់ហ្នឹងខ្លាំងណាស់ចូលចិត្តណាស់ខាងធ្វើឲ្យគេងប់ងល់ជឿជាក់ជាមួយថាគេនឹងជាមនុស្សល្អនៅក្នុងសង្គមជាអ្នកជំនួញដែលល្អឯក នេះហើយជាចរិតពិត ប្រវត្តិពិតរបស់មនុស្សល្អដែលគ្រប់គ្នាបានឃើញ នៅពីក្រោយភាពល្អទាំងប៉ុន្មានវាអាក្រក់ជាងការគិតរបស់អ្នកដែលបានស្គាល់ឈ្មោះប្រុសម្នាក់នេះ ។
«បងក៏ដឹងហើយថាខ្ញុំជាមនុស្សចូលចិត្តធ្វើអីមួយស្ងាត់ៗតែវាឆាប់បានផលច្រើនជាងយើងមានរឿងជាមួយពួកគេផងកាលពីមុននោះបើខ្ញុំឲ្យបងចាត់ការគេតាំងពីមុនហ្នឹងវាកាន់តែមានរឿងមិនឈប់មិនឈរមិនខាន » គិតមកដល់ត្រឹមនេះពួកនាងទាំងពីរបានស្គាល់ពីស៊ូរ៉ាកាក់មកជាយូរតាំងមិនទាន់បានមកដល់ទីនេះម្លេះ ពួកនាងពូកែលាក់វាពីមនុស្សគ្រប់គ្នាណាស់ ។ នៅមានរឿងជាច្រើនទៀតដែលពួកនាងមិនទាន់បានបង្ហាញឲ្យអ្នកណាបានដឹងពីពួកនាងបានច្បាស់ ។
« ហ៎ាសហ៎ា! បងយល់ហើយ អូរ...! នេះមានព័ត៌មានចុះផ្សាយចង់ពេញប្រទេសទៅហើយ »និយាយសុខៗនាងអូសប៉ះបានឃើញព័ត៌មានរបស់ស៊ូរ៉ាកាក់នាងអរសប្បាយភ្លាម រីហ្វីដានាងទាញទូរស័ព្ទមកពីហ្វាន់ឌីម៉ាមើល ÷
«ពិតជាមិនគួរឲ្យជឿទាល់តែសោះហើយដែលអ្នកជំនួញវ័យក្មេងលោកស៊ូរ៉ាកាក់ម្នាក់នេះបានប្រព្រឹត្ដរឿងដែលប្រជាជនគ្រប់រូបស្អប់នោះលោកបានចាប់យកក្មេងៗជាច្រើននាក់យកទៅលក់នៅឯក្រៅប្រទេសទៀត ថ្មីៗនេះដែរលោកក៏ត្រៀមនាំក្មេងៗចេះទៅម្ដងទៀតហើយវាក៏ជាខ្នាតធំដែរប៉ុន្តែវាពិតជាមានសំណាងមែនទែនពេលមានអ្នកមកជួយរំដោះក្មេងៗមុនពេលកប៉ាល់ចេញដំណើរតាមកំពង់ផែទៅបាត់ពួកយើងពិតជាស្ងើចសរសើរអ្នកដែលបានជួយមែនទែន»រីហ្វីដានាងយកមកអានឲ្យបងស្រីស្ដាប់អត្ថន័យដែលគេសរសេររៀបរាប់ការពិតទៅនាងអាននឹងគឺអានចន្លោះៗមិនសូវយកពាក្យទាំងអស់មកអានឲ្យហ្វាន់ឌីម៉ាបានស្ដាប់នោះទេឯនាងក៏មិនបានខ្វល់ជាមួយដែរចង់ឲ្យគេចេញផ្សព្វផ្សាយបែបណាទៀតក៏នាងធ្វើជាមិនដឹងនាងមិនចាប់អារម្មណ៍លើវាឡើយទោះមានអ្នកណាមកសរសើរនាងក៏នាងមិនខ្វាយខ្វល់ឬរវីរវល់ជាមួយនោះទេនាងធ្វើដើម្បីសន្ដិភាពធ្វើជាពលរដ្ឋល្អក្នុងសង្គមតែប៉ុណ្ណឹងនាងមិនប្រាថ្នាអ្វីផ្សេងទៀតទេបើនាងធ្វើបាននាងក៏ធ្វើបើធ្វ់មិនបាននាងក៏ទុកវាចិកសិនទៅរកដំណោះស្រាយមកវិញវាល្អជាង ។
« នេះសរសេរចេញមកមិនឲ្យអាក្រក់ជាងនេះទេឬ? » ហ្វាន់ឌីម៉ានាងនៅមិនអស់ចិត្តនិងការនិយាយរបស់រីហ្វីដាវាមិនដែលអ្នកណាធ្វើអំពើពុករលួយប៉ុណ្ណឹងហើយនៅសរសេរដូចរឿងមិនសូវធំទៀតចឹងនោះ? នាងទាញទូរស័ព្ទយកមកអានខ្លួនឯងម្ដង ។
«ហេតុអ្វីក៏អូនរំលងពាក្យទាំងអស់នេះ?និយាយដូចគេនឹងមិនសូវជាមានទោសធ្ងន់ណាស់ចឹង»ហ្វាន់ឌីម៉ានាងលើកទូរស័ព្ទចង្អុលកន្លែងជាច្រើនរីហ្វីដានាងមិនបានអានវាឲ្យអស់សេចក្ដីត្រឹមត្រូវបែបនេះ ។

«ខ្ញុំមិនចង់និយាយច្រើនជាងនេះអរ..!បងពូកែសម្ដែងណាស់ដែលថាមិនចេះនិយាយភាសាជប៉ុននោះបងនេះខ្ញុំស្មានតែមកនចេះមែនបានយល់ន័យដែលគេបានសរសេរចេញមក?ខ្ញុំនិយាយកាត់ព្រោះចង់សាកចិត្តបងហ្វាន់ឌីម៉ាឯងទេណា»ហ្វាន់ឌីម៉ានាងសរភ្នែកមិនស្ទើចេះមកចាញ់ល្បិចប្អូនកំហូចទាល់តែបាននាងរកពាក្យមកវាចារចេញមិនបានសោះហើយបើលេងមកកាត់ផ្លូវនាងបាត់ទៅហើយឯប្អូនក្បាលខូចអង្គុយសើចស្ញេញឌឺដងវៃចិញ្ចើមធ្វើព្រងើយឯបងវិញស្ពឹកមុខមិនស្ទើខំលាក់ដែរក៏នៅតែដឹងរីហ្វីដានាងដូចមិនសូវជឿទុកចិត្តហ្វាន់ឌីម៉ារឿងនាងថាមិនចេះជប៉ុននេះណាស់បានចេះតែសង្ស័យទើបឥឡូវនេះសាកល្បងលេងសោះបានដូចចិត្តមែន ។
«បងចាញ់ទៀតហើយចឹងនោះ»ទឹកមុខនាងឡើងកំសត់ពេបមាត់ទៀត
«ហិហិ!បងលាក់ខ្ញុំមិនដែលបានយូរទេចឹងហើយមានរឿងអ្វីក៏ត្រូវតែនិយាយពិភាក្សាជាមួយនឹងខ្ញុំរហូតបានទេ?»រីហ្វីដាដាក់បម្រាមហ្វាន់ឌីម៉ាជាមុនបើថាលាក់នាងមិនបានហើយក៏ឈប់ទៅព្រោះតែឥឡូវនេះនាងពូកែសង្កេតមើលខ្លាំងណាស់ចង់អ្នកណាមកបន្លំភ្នែកបន្តិចក៏មិនបានដែរ ។
«បងដឹងបងដឹងហើយទៅថាប្អូនបងឆ្លាតលើសគេលើសឯងគ្រប់គ្នាហើយ»នាងជ្រេញនឹងរឹកពារីហ្វីដាខ្លាំងណាស់ប៉ុន្តែចេះតែនិយាយលើកទឹកចិត្តលេងទៅ
«ច៎ាសបង»ពេលបានលឺគេសរសើរបែបនេះញញឹមបិតមាត់មិនជិតនោះទេ ។


You are reading the story above: TeenFic.Net