ភាគ:១០៧
អគារបាក់បែក.....!
នៅក្នុងអគារមួយកន្លែងដែលត្រូវគេបោះបង់ចោលនោះមានក្រុមម៉ាហ្វៀពីរក្រុមកំពុងតែត្រៀមមកប្រឈមមុខជាមួយគ្នាកូនចៅទាំងសងខាងកំពុងតែសម្លក់សម្លឹងមុខគ្នាចង់ស៊ីសាច់ហុតឈាមជំនួសចៅហ្វាយនាយរៀងៗខ្លួនហើយ ។
« ពេលណាចៅហ្វាយនាយរបស់ពួកឯងមកដល់? យើងមកចាំយូរណាស់ហើយល្មមគេបង្ហាញខ្លួនមកឲ្យយើងឃើញ » ណាកាស៊ីម៉ា ខេនតូ ស្រែកសម្លុតសះរកូនចៅរបស់កូនចៅភាគីម្ខាងទៀត គេមិនសួរស្រួលបួលឡើយគឺស្រែកសម្លុតយកគ្មានខ្វល់ក្បាលអ្នកណា ។
« យើងមកហើយ » ភ្លាមៗមានសម្លេងបុរសរាងចំណាស់ម្នាក់ដើរចេញមកពីជ្រុងម្ខាងទៀតណាកាស៊ីម៉ាឈរទាំងស្រឡាំងកាំងមិនដែលដឹងសោះថាជាគាត់ ។
«នៅឈរធ្មឹងធ្វើអី?ក្រែងមិញនេះឯងចង់ជួបយើងណាស់?»បុរសរាងចំណាស់នោះចោទជាសំណួរសួរទៅណាកាស៊ីម៉ាទាំងមុខមាំមិនខ្ចីញញើតខ្លបខ្លាចជាមួយគេឡើយគាត់ដើរសំដៅទៅរកគេម្ដងមួយជំហ៊ានៗរហូតទាល់តែគេដើរថយក្រោយគេចចេញពីបុរសចំណាស់ម្នាក់នោះភ្លាមៗឡើងកូនចៅរបស់គេងឿយឆ្ងល់នឹងកាយវិការរបស់ចៅហ្វាយពួកនាយណាស់ ។
« លោកពូ... » ហ៎ាស? ហេតុអ្វីក៏គេហៅបុរសម្នាក់នោះជាលោកពូ? តើអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាដែរទៅ? បែបនេះមែនទេបានជាគេខ្លាចនិងអំណាចរបស់គាត់ណាស់ ។
« ឯងនៅដឹងថាយើងជាពូរបស់ឯងដែរឬ? យើងគិតថាឰងលែងចាត់ទុកយើងជាពូហើយតើបើឯងមិនចេះស្ដាប់តាមសម្ដីរបស់យើងនិយាយប្រាប់ហាមប្រាមឯងកុំឲ្យធ្វើរឿងមួយនេះបន្តទៀតក៏ឯងមិនព្រមបញ្ឈប់ឯងនៅមានគិតពីយើងជាពូដែរអត់នៅពេលឯងប្រព្រឹត្តហ្នឹង? » គាត់និយាយបញ្ឈឺសួរចាក់ដល់ក្រៅបេះដូងតែមួយរបស់គេនេះណាស់ណាមួយគាត់តែងតែដាស់តឿនក្រើនរំលឹកដល់គេជាច្រើនដងថាកុំឲ្យប្រព្រឹត្តឬធ្វើការងារណាដែលខុសច្បាស់ទៀតក៏គេមិនព្រមបញ្ឈប់វាទេឥឡូវនេះនិយាយហៅគាត់ថា"លោកពូ"មិនចេះអៀនមាត់ទេឬ? ណាកាស៊ីម៉ានាយបានតនរឹមឈរស្ងៀមចាំស្ដាប់លោកពូនិយាយឲ្យគេប៉ុណ្ណោះ ។
«ពូបានឲ្យឯងចូលមកក្នុងសង្គមម៉ាហ្វៀនេះចង់ឲ្យឯងចេះគិតថាអ្វីខុសអ្វីទៅត្រូវហេតុអ្វីក៏ឯងមិនចេះយកត្រចៀកទាំងសងខាងនិងស្ដាប់? ពូមិនបានឲ្យឯងទៅធ្វើអ្វីដែលមិនត្រឹមត្រូវទេ តែឯង...ហ៉ើយ! »
«ក្រឹប...!ខ្ញុំសុំទោសលោកពូខ្ញុំបានធ្វើតាមតែអំពើចិត្តខ្លួនឯងមិនចេះស្ដាប់់តាមលោកពូប្រាប់ពីមុនខ្ញុំធ្លាប់គិតថាបើចូលមកក្នុងពពួកអ្នកម៉ាហ្វៀហើយគឺត្រូវតែធ្វើអ្វីដឺលអាក្រក់តាមឈ្មោះប៉ុន្ដែឥឡូវនេះខ្ញុំបានគ្តវាសារឡើងវិញគឺដូចលោកពូនិយាយប្រាប់ណាស់ថាវាមានគ្រោះថ្នាក់មែនទែននៅពេលដែលខ្ញុំធ្វើរឿងទាំងអស់នេះ ខ្ញុំពិតជាសោកស្ដាយនឹងរឿងដែលខ្ញុំបានប្រព្រឹត្តនេះណាស់ » ណាកាស៊ីម៉ាលត់ជង្គង់ចុះទល់មុខលោកពូរបស់ខ្លួននិយាយរៀបរាប់ទុក្ខរបស់ខ្លួនប្រាប់ទៅគាត់វាពិបាកណាស់ក្នុងការធ្វើជាមេបងធំម៉ាហ្វៀក្នុងក្រុមរបស់គេនោះនៅមានរឿងឥតឈប់ឥតឈរឡើយអ្នកណាក៏បានដឹងបានស្គាល់ពីឈ្មោះបក្សដ៏កាចសាហាវរបស់ពយកញេតែអ្នកណាទៅដឹងថាក្រោយឈ្មោះល្បីល្បាយពួកគេទាំងអស់គ្នាមានទុក្ខលំបាកដូចជាអ្នកផ្សេងដែរគ្រាន់តែមិនបញ្ចេញមកខាងក្រៅឲ្យអ្នកណាបានដឹងទេ ។
«ពីមុនប៉ាម៉ាក់ឯងខំមកនិយាយសុំអង្វរឲ្យពូជួយហាមឯងមិនឲ្យធ្វើជាជនឧក្រឹតដើរតែចាប់ខ្លួនមនុស្សស្រីទាំងអស់ចេញទៅលក់នៅក្រៅប្រទេសប្រាប់ឲ្យពូហាមឯងមិនឲ្យធ្វើជាអ្នកលក់ថ្នាំញៀនចែកចាយឡើយព្រោះខ្លាចឯងមានបញ្ហានៅពេលក្រោយប៉ាម៉ាក់ឯងគាត់យំនឹកកូនសុំឲ្យកូនឈប់បន្តធ្វើវាទៀតតែទង្វើរបស់ឯងធ្វើដាក់ទៅលើពួកគាត់នោះ....ហ៊ឹម...! យើងមិនចង់និយាយទេ »
«លោកពូខ្ញុំឈប់ធ្វើជាអ្នកលក់គ្រឿងញៀនទៀតហើយណាចំណែកមនុស្សដែលខ្ញុំបានចាប់ខ្លួនមកឥឡូវនេះក៏បញ្ចូនឲ្យពួកនាងទៅផ្ទះវិញរៀងៗខ្លួនហើយតាំងពីខ្ញុំអង្គុយគិតរាល់ពាក្យសម្ដីរបស់លោកពូនោះ»កាលពីលើកមុនពេលដែលរីហ្វីដានាងបានតាមដានកូនចៅរបស់ណាកាស៊ីម៉ានោះពេលហ្នឹងពួកគេជញ្ជូនគ្រឿងញៀនទាំងអស់ទៅដុតបំផ្លាញចោលចំណែកមនុស្សស្រីទាំងនោះមានអ្នកមកជួយតែកូនចៅរបស់ណាកាស៊ីម៉ាមិនបានដឹងឡើយថាពួកគេជាអ្នកណាទើបមកដល់ឥឡូវគេបានកែខ្លួនជាថ្មីនិងមកស្ដាប់តាមសម្ដីរបស់លោកពូរបស់ខ្លួនដូចកាលពីមុនវិញ ។
«ហ៊ឹស!ពូដឹងហើយថាឯងនេះមិនមែនចេះតែអាក្រក់រហូតទេ ហ៎ាសហ៎ា » គាត់និយាយហើយក៏សចដាក់ណាកាស៊ីម៉ាទាំងសប្បាយចិត្តគាត់មិនបានគិតសោះថាគេបានកែប្រែខ្លួនមុនពេលគាត់និយាយប្រាប់ទៅទៀត ។
« ខ្ញុំចង់ក្លាយជាមនុស្សល្អដូចលោកពូដូចគ្នា »
នៅក្នុងផ្ទះរបស់រិកគីពេលនេះកំពុងតែរៀបចំផ្ទះតុបតែងមើលទៅដូចកំពុងតែធ្វើពិធីមួយយ៉ាងធំដុំណាស់ ។ រិកគីនាយអង្គុយលើសាឡុងទាំងដកដង្ហើមហត់គឃូសនៅសល់ប៉ុន្មាននាក់ទៀតប៉ុណ្ណោះដែលមិនទាន់មកអង្គុយដូចជាគេ ។
«ន៎ែកឯងទៅអង្គុយធ្វើអ្វី?នេះធ្វើមិនទាន់រួចរាល់ទេណា? » ជុងគុកស្រែកមកប្រាប់រិកគីនេះចង់មកគេចវេសយ៉ងាមិចបានទៅ?គេផ្សេងទៀតមិនបានត្អូញត្អែរថាហត់ដូចគេអីតិចផងរិកគីមិនមាត់តែបើភ្នែកវិញសម្លក់មុខរបស់ជុងគុកចង់ជ្រុះគ្រាប់ភ្នែកធ្លាក់មកដីហើយ ។
« បងបានហើយភ្នែកហ្នឹង » ម៉ារីនាងក៏នៅទីនេះដែរទើបងាកមកស្ដីឲ្យលោកប្ដីពូកែមានរឿងរហូត ។
« អូនហ៎ក.... » នាយងើបមុខមកធ្វើមុខឡើងកំសត់ឲ្យលោកស្រីភរិយាឈប់ស្ដីឲ្យគេបន្ត។
«មកៗជួយធ្វើគ្នាឆាប់ហើយបងនិងបានសម្រាកហើយណា »
« ឯងយកអីមកនិយានឹងហ៎ាសជុងគុក? ឯងកុំមកលេងបន្លាចយើងអី» ថេយ៉ុងនៅតែមិនជឿពីសម្ដីរបស់ជុងគុកដែលនាយគិតថាវាជាការលេងសើចនឹកឃើញដល់រីហ្វីដាប៉ុណ្ណោះ។
« មែនហើយ! លោកមានអីលាក់បាំងពួកខ្ញុំទាំងពីរឬ? ម៉ារីនាសាកនិយាយទៅមើល » ឡាគីរ៉ានាក៏មិនអស់ចិត្តដូចជាលោកប្ដីរបស់នាងដែរបើមកនិយាយប្រាប់ឆៅៗអ្នកណាមិនភ្ញាក់ផ្អើលបើរីហ្វីដានាងបានស្លាប់បាត់ហើយតើនៅធ្វើខួបឲ្យនាងទៀត?
«ពិតណាស់ពួកយើងរៀបចំកម្មវិធីនេះឡើងគឺដើម្បីរីហ្វីដានឹងឯងខ្ញុំដឹងថាអ្នកទាំងពីរឆ្ងល់ថាហេតុអ្វីនៅសុខៗក៏ពួកយើងនិយាយដល់រឿងរបស់រីហ្វីដាតែវាពិតប្រាកដមែនបន្តិចទៀតនានឹងមកដល់ហើយពួកយើងប្រញាប់ធ្វើឲ្យរួចចាំខ្ញុំនិយាយប្រាប់អ្នកទាំងពីរតាមក្រោយ » ម៉ារីនាងរៀបរាប់ដោយស្នាមញញឹមឡាគីរ៉ានាងនៅឆ្ងល់ច្រើនណាស់ប៉ុន្តែក៏ព្រមងក់ក្បាលតាមម៉ារីចាំរួចផុតការងារនេះបាននិយាយប្រាប់តាមដំណើររឿងមកតែម្ដងវាល្អជាង ។
កន្លែងផ្សារទំនើប....!
រីហ្វីដានាងកំពុងតែនៅដើរផ្សារជាមួយលោកប៉ាអ្នកម៉ាក់នាងមានក្ដីសុខខ្លាំងមែនទែនហើយ ពួកគាត់បាននាំនាងមកដើរទិញអីវ៉ាន់យ៉ាងច្រើនណាស់ ៕
«ហ្វីដាប៉ាគិតថាពួកយើងកុំទាន់ទៅផ្ទះយល់ល្អទៅមើលកុនសិនបានអត់?ប៉ានិងម៉ាក់ចង់ទៅមើលកុនជាមួយកូនណាស់ » លោកប៉ារបស់នាងសុំឲ្យកូនទៅមើលកុនជាមួយមួយណាមួយគាត់ចង់មាពេលវេលាល្អជាមួយកូនស្រីម្នាក់នេះណាស់ខានជួបគ្នាអស់ជាច្រើនឆ្នាំហើយបើបានដើររលេងសប្បាយជាមួយគ្នាទៀតពិតជាសប្បាយចិត្តខ្លាំងណាស់។
« ច៎ាសលោកប៉ាចឹងក៏បានដែរ តែឥឡូវនេះកូនឃ្លានការ៉េមណាស់កូនសុំទៅទិញមួយភ្លេតសិនណាលោកប៉ា » ពួកគាត់មិនទាន់បានឆ្លើយតបមកវិញផងនាងរត់ចេញទៅយ៉ាងលឿនរឹកពាបែបនេះមិនចេះកែប្រែអីបន្តិចឡើយឡើងពួកគាត់ឈរអស់សំណើចតែម្ដងហើយ ។
« កូនមួយនេះគ្មានចេះចរិតក្មេងមួយនេះសោះ » អ្នកម៉ាក់នាងគាត់ឈរក្រវីក្បាលឯនាងវិញនៅកន្លែងមួយទៀតងាកមកញញឹមឡើងស្រស់ដាក់ពួកគាត់ ។
« លោកអ៊ំខ្ញុំទិញការ៉េមមួយ » នាងតូចនិយាយជាមួយអ្នកលក់គាត់ប្រញាប់រៀបចំឲ្យនាងនិងរបស់ដែលនាងត្រូវការនោះ ។
« នេះក្មួយ» អ្នកលក់គាត់ហុចការ៉េមមកឲ្យឯនាងក៏ហុចលុយឲ្យគាត់ដើរចេញមកវិញបាត់។
« អ្នកនាងមិនទាន់បានយកុំលុយអាប់ទេណា » គាត់ស្រែកហៅឲ្យរីហ្វីដានាងក្បកមកយកលុយវិញមិញនេះគាត់រកលុយមកអាប់ឲនយតែនាងក៏ដើរចេញទៅវិញ ។
«ហ៊ឹម!មុនដំបូងខ្ញុំក៏មិនជឿដូចជានាងដែរប៉ុន្ដែក្រោយមកខ្ញុំបានយល់រឿងរ៉ាវទាំងអស់ហើយក៏សប្បាយចិត្ត »
« ខ្ញុំចង់ជួបនាងពេលនាងទើបនាងត្រឡប់មកវិញ? »
«ប្រហែលជាយប់ជាងនេះបន្តិចហើយព្រោះលោកប៉ាទើបតែផ្ញើសារមកប្រាប់មុននេះទេ »
« អូខេ! ខ្ញុំនិងនៅរងចាំនាងមកវិញក៏បានដែរ » ឡាគីរ៉ានាងពោលទាំងមុខកំសត់នាងពិតជាចង់ជួបរីហ្វីដាណាស់ឥឡូវនេះមានតែអង្គុយចាំនាងត្រឡប់មកវិញ ។
You are reading the story above: TeenFic.Net