ភាគ:១០៥
បើនៅខាងហ្វាន់ឌីម៉ាវិញនាងមមាញឹកខ្លាំងមែនទែនរកពេលទំនេរសឹងតែគ្មានពីព្រោះតែពេលនេះក្រុមហ៊ុនរបស់នាងត្រូវបានគេដកហ៊ុនចេញជាបន្តបន្ទាប់ដោយមិនដឹងពីមូលហេតុទាំងអស់ ។
នាងចង់ដួលសន្លប់ហើយឲ្យនាងនាងម៉េចទៀតឥឡូវនេះនៀក?នៅតែម្នាក់ឯងចំណែកប្អូនស្រីប្រហែលជាបានទៅជួបជុំបងប្អូនគ្រួសារនាងវិញនាងស្មុគស្មាញរកគិតអីមិនចេញទេវីវក់តែម្នាក់ឯងចំណែកស៊ូមិវិញគេមិនដឹងជាបាត់ខ្លួនទៅកន្លែងមួយណាទេទាក់ទងទៅក៏មិនបានទៀតនៅមានអ្នករួមហ៊ុនជាមួយនោះលក់ភាគហ៊ុនទៅឲ្យភាគីម្ខាងទៀតទាំងដែលនាងមិនទាន់បានដឹងសូមុបីតែបន្តិចឡើយថាមានរឿងអញ្ចឹងកើតឡើងមកភ្លាមៗដោយមិនបានព្រៀងទុកជាមុន ។
«អ្នកនាងប្រធានបន្តិចទៀតដល់ម៉ោងប្រជុំជួបគ្នាជាមួយអ្នករួមភាគហ៊ុនផ្សេងៗនិងអ្នករួមភាគហ៊ុនទើបតែមកថ្មីផងដែរច៎ាស » លេខារបស់នាងបានដើរមកប្រាប់ពេលនាងកំពុងតែដើររៀបនិងចូលទៅក្នុងអូហ្វីសនោះ ។
« ច៎ាស » ហ្វាន់ឌីម៉ានាងឆ្លើយតែមួយម៉ាត់រួចមកបើកទ្វារចូលទៅក្នុងអូហ្វីសបាត់លេខានោះក៏រាងស្រងាកចិត្តជំនួសហ្វាន់ឌីម៉ាដូចគ្នាដោយសារតែអាណិតអ្នកនាងម្នាក់នេះណាស់មិនគួរណាមកជួបរឿងបែបនេះដែរ ។
« ខ្ញុំសុំទោសអ្នកនាងដែលជួយអ្វីមិនបាន » នាងនិយាយតែម្នាក់ឯងនាងដឹងថាខ្លួនឯងជួយអ្វីមិនបាននាងព្រមទទួលស្គាល់ថានាងមិនបានដឹងរឿងមួយនេះពិតមែនបើដឹងនាងក៏អាចជួយរកដំណោះស្រាយបានលឿនដែរពេលនេះនាងជួយអីមិនបានមានតែចាំមើលលទ្ធផលទទួលបានចុះ ។
ប្រាវ....!
« ហេតុអ្វីក៏ទៅជាបែបនេះលោកអើយ? ខ្ញុំសុំទោសលោកប៉ាដែលជួយស្រោចស្រង់ក្រុមហ៊ុនមិនបានធ្វើឲ្យវាត្រូវមកធ្លាក់ដុនដាបបែបនេះ ហ៊ឹកៗៗៗ ខ្ញុំអស់កម្លាំងហើយលោកប៉ាអ្នកម៉ាក់ខ្ញុំលែងមានកម្លាំងចិត្តដើរទៅផ្លូវខាងមុខទៀតហើយ ហ៊ឹកៗៗៗ កូននេះកំសាកណាស់ត្រូវទេដែលមកចុះចាញ់ត្រឹមពាក់កណ្ដាលទីអញ្ចឹង? កូនសុំទោសលោកទាំងពីរ ហ៊ឹកៗៗៗ » ហ្វាន់ឌីម៉ានាងច្រានរបស់របរលើតុធ្វើកានោះចោលខ្ទេចអស់រួចមកអង្គុយក្រាបក្បាលជង្គង់ម្នាក់ឯងយំតួញសោកមករំលាយទុក្ខទាំងប៉ុន្មានចេញមកទាំងអស់ នាងអស់កម្លាំងចិត្តមែនទែនហើយនាងអន់នាងជួយធ្វើឲ្យក្រុមហ៊ុនរបស់លោកប៉ាខ្លួនឲ្យធ្លាក់មកដល់ចំណុចសូន្យបែបនេះអ្នករួមហ៊ុនជាច្រើនបានដកចេញរួចលក់ឲ្យទៅម្ចាស់ថ្មីទាំងមិនបានប្រាប់នាងអីមួយម៉ាត់គួរណាតែពិភាក្សាជាមួយនាងផងក៏អត់ដែរដូច្នេះហើយភាគហ៊ុនដែលនាងមានឥឡូវនេះវាតិចជាងម្ចាស់ភាគហ៊ុនថ្មីនោះទៅទៀត ។
« ហ៊ឹស! មែនហើយ វ៉ាង ហ្វាន់ឌីម៉ាមិនដែលមកអង្គុយយំត្រឹមរឿងប៉ុណ្ណឹងទេឯងខ្លាំងមករហូតណាឌីម៉ាឯងត្រូវតែដោះស្រាយបញ្ហានៅចំពោះមុខនេះឲ្យបានណា » ហ្វាន់ឌីម៉ានងគិតដល់សម្ដីដែលធ្លាប់និយាយជាមួយប្អូនស្រីថា"ទោះបីជាពួកយើងធ្លាក់ដល់ចំណុចមួយដែលគ្មានអ្នកណារាប់រកក៏ពួកយើងនៅតែមានស្នាមញញឹមសម្រាប់ខ្លួនឯងជានិច្ច"ពាក្យមួយឃ្លានេះហើយធ្វើឲ្យនាងអាចញញឹមងើបមកតតាំងជាមួយមនុស្សដែលត្របាក់ចង់បានក្រុមហ៊ុនរបស់លោកប៉ានាងបានដែរនាងជូតទឹកភ្នែកចេញឲ្យស្អាតរួចហើយទាញយកក្រេមក្នុងកាបូបស្ពាយរបស់ខ្លួនមកថែមពីលើបបូរមាត់នោះម្ដងទៀតដាក់ឲ្យវាក្រហមឆេះឲ្យសំជាមួយរឹកពាកាយវិការទាំងប៉ុន្មានរបស់នាង ។
«ខ្ញុំដឹងថាខ្លួនឯងតែងតែធ្វើអ្វីមួយអស់ពីសមត្ថភាពហើយទោះលទ្ធផកចេញមកបែបណាខ្ញុំព្រមទទួលយកវាដោយមិនស្ដាយ » នាងពោលដោយស្នាមញញឹមចុងមាត់សម្លក់សម្លឹងទៅមើលផ្នែកខាងក្រៅបន្ទាប់មកនាងក៏ចាប់ផ្ដើមរៀបចំខ្លួនឲ្យវាមើលទៅលេចធ្លោបន្ថែមទៀតរួចបើកទ្វាចេញពីក្នុងអូហ្វីសរបស់ខ្លួនទៅក្នុងបន្ទប់ប្រជុំ ។
« លោកមកអីនេះដែរ? »
«បាទខ្ញុំមកព្រោះតែចៅហ្វាយឲ្យតាមមើលនាងជំនួសហ្វីដា » ហាមិឆ្លើយយ៉ាងហំួនធ្វើខ្លួនឯងហកនឹងដូចសង្ហាណាស់ចឹង ហ្វាន់ឌីម៉ានាងឈរទាំងចង់ក្អួត។
« ល្មមៗទៅបានហើយលោក ចឹងលោកនៅចាំខាងក្រៅនេះហើយមិនចាំបាច់អីចូលទៅខាងក្នុងជាមួយខ្ញុំទេ »
« បាទខ្ញុំដឹងហើយ »
« ជៀសផ្លូវចឹង » នាងដេញឲ្យហាមិចេញពីផ្លូវរបស់ខ្លួនរួចមកនាងបន្តដំណើរដើរទៅមុខទៀតជាមួយលេខារបស់នាងនោះ ។
« សួស្ដីអ្នកទាំងអស់គ្នា » នាងបើកទ្វារចូលមកភ្លាមនិយាយរាក់ទាក់អ្នកមកអង្គុយចាំនាងនេះដោយស្នាមញញឹមតាមទម្លាប់របស់នាងរាល់ដង ។
« បាទ/ច៎ាសសួស្ដីអ្នកនាង » ពួកគេទាំងអស់គ្នាបាននិយាយមកវិញដោយភ្ជាប់ជាមួយស្នាមញញឹមដូចគ្នាដែរ ។
«ខ្ញុំបានដឹងហើយថាគ្រប់គ្នាចង់ដកភាគហ៊ុនចេញពីក្រុមហ៊ុនខ្ញុំប៉ុន្ដែខ្ញុំមិនបានហាមឃាត់អ្វីជាមួយគ្រាន់តែចង់ដឹងថាមកពីមូលហេតុអ្វីដែរទៅ?ខ្ញុំមានចម្ងល់ត្រង់នេះទាំងដែលរាល់ដងមិនឃើញមានបញ្ហាអីមកលាយឡំជាមួយផងនោះ?ខាងពួកខ្ញុំបានធ្វើគ្រប់បែបយ៉ាងដើម្បីតម្រូវចិត្តឲ្យគ្រប់គ្នាប៉ុន្ដែអ្វីដែលខ្ញុំទទួលបានមកវិញគឺថា....ខ្ញុំមិនចង់យករឿងនេះនិយាយប៉ុន្មានឡើយតែបើគ្រប់គ្នាលក់ភាគហ៊ុនរបស់ខ្កួនទៅឲ្យអ្នកផ្សេងនៀកមិននិយាយឲ្យខ្ញុំបានអីមួយម៉ាត់ នេះជាសមដែរឬ? » ហ្វាន់ឌីម៉ានាងរះទៅមួយខ្សែឡើងវែងទៅគ្រប់គ្នាស្ងាត់ទាំងអស់គ្មានបានមកនិយាយតបតជាមួយនាងទេនាងខឹងពិតមែនទោះអ្នកមកប្រជុំនេះលែងមានសិទ្ធអ្វីនៅក្នុងក្រុមហ៊ុនមួយនេះទៀតហើយអ្នកខ្លះលក់ភាគហ៊ុនខ្លួនឲ្យទៅអ្នកផ្សេងឯអ្នកខ្លះក៏ដើរចេញមិនប្រាប់អីមួយម៉ាត់នៅមានអ្នកឆាចោលការទិញទំនិញរបស់នាងថែមមួយទៀតបើចឹងៗអីអ្នកណាមិនខឹងទៅវាកើតឡើងមកផ្ទួនៗគ្នាដូចជាដាក់ណាត់ម៉ោងគ្នាណាស់ ។
«ខ្ញុំគ្មានអ្វីត្រូវនិយាយឡើយតែមកពីខ្ញុំលែងមានជំនឿលើក្រុមហ៊ុនមួយនេះទៀតប៉ុណ្ណោះ »
« ប៉ុន្តែទំនិញដែលខាងពួកខ្ញុំចេញទៅមួយណាក៏ល្អ! អរ!មួយទៀតចុះតាំងពីយូរលោកមិននិយាយអញ្ចឹងមកផងទៅ? ទើបមកដកហ៊ុនចេញនៅពេលឥឡូវ? តែថាខ្ញុំមិនហាមឃាត់អង្វរឲ្យលោកមករួមហ៊ុនជាមួយវិញទេណាខ្ញុំគ្រាន់តែចង់ដឹងហេតុផលប៉ុណ្ណឹងឥឡូវនេះខ្ញុំដឹងហើយហេតុផលរបស់លោកដូចមិបសមទំនងសោះឡើយម៉្យាងបើក្រុមហ៊ុនខ្ញុំមានរឿងអាស្រូវអីទៅវាសមទំបងដែលពួកលោកទាំងអស់គ្នាដកភាគហ៊ុនចេញនោះ ហ៊ឹស! ខ្ញុំយល់! យល់ច្បាស់ហើយ » នាងក្រោកឈរអស់កម្ពស់ភ្លេតរួចនិយាយរាងតម្លើងសម្លេងមើលទៅមុខគ្រប់គ្នាឡើងស្មើធេងគ្មានបានទៅញញើតជាមួយអ្នកណាទេបើសិនជាយល់ថានាងមិនល្អខ្លាំងណាស់ចាកចេញពីទីប្រជុំទៅកុំនៅបន្តស្ដាប់នាងនិយាយរៀបរាប់ច្រើនទៀតនោះនាងអស់ទ្រាំបើបែបណាក៏បែបហ្នឹងហ្នឹងមួយទៀតក្រុមហ៊ុនមួយនេះនាងអាចស្រោចស្រង់មកវិញបាននាងឆ្លាតពូកែយ៉ាងនេះអ្នកណាក៏ចង់រួមសហការជាមួយដែរបើអស់ពីអ្នកនៅទីប្រជុំនេះ ។
ក្រាក...!
« តោះចាប់ផ្តើម » ហ្វាន់ឌីម៉ានាងប្រាប់ឲ្យម៉ាគូស៊ីកាចាប់ផ្តើមនិយាយអ្វីដែលគេចង់និយាយមកនាងនិងអ្នកផ្សេងទៀតចាំនៅស្ដាប់វិញម៉ាគូស៊ីកាក៏មិនស្ទាក់ស្ទើរអ្វីទាំងអស់ក្រោកឈរអស់កម្ពស់និយាយរៀបរាប់ជាច្រើនហូរហែរដើម្បីពន្យល់ទៅគ្រប់គ្នានៅទីនេះបានយល់និងបានដឹងពីគេបានខ្លះៗដោយសារតែគេនិយាយចេញទៅគឺរៀបរាប់ពីខ្លួនឯងផងដែរម៉ាគូស៊ីកាមិនត្រឹមតែនិយាយតែនៅងាកមកមើលមុខហ្វាន់ឌីម៉ាញាក់ចិញ្ចើមដាក់នាងប្រៀបដូចជាគេបានឈ្នះណាស់ចឹងតែនាងដឹងពីគោលបំណងរបស់គេស្ទើតែគ្រប់បែបយ៉ាងហើយអញ្ចឹងបានជានាងធ្វើធម្មតាដូចមិនបានដឹងរឿងអ្វីទៅនោះវាស្រួលបំផុតហើយ ។
អស់រយ:ពេលជាយូរចំណាយពេលក្នុងការបករជុំមួយនេះត្រូវបានបញ្ចប់ទៅទាំងរលូនហ្វាន់ឌីម៉ានាងបើកទ្វាចេញមកដំណាលំេឯងទាំងគ្មានកម្លាំងកំហែងអ្វីសោះនៅក្នុងខ្លួនរបស់នាងតែយ៉ាងណាក៏បករឹហដើរចេញទៅដែរ ។ ហាមិឃើញនាងបែបហ្នឹងក៏ចេះតែបារម្ភតាមើលទៅដូចមិនសូវជាស្រួលជាមួយនាងសោះឡើយ ។
« នាងមិនអីទេ?នាងចង់ចេញទៅខាងក្រៅឬអត់? ចាំខ្ញុំស្ម័គ្រចិត្តជូននាងទៅគ្រប់ទីកន្លែងណាហ្វាន់ឌីម៉ានងកុំស្ងាត់ជាមួយខ្ញុំបានអត់? » ហាមិនាយតាមពីម្រោយដំណើរដើរចាកចេញរបស់ហ្វាន់ឌីម៉ាសឹងមិនចង់ទាន់ទេនាងលឿនលឿននោះលឿនគ្មានបានឃើញរូបរាងគេកំពុងតែដើរសួរទៅកាន់នាងទេ ។
« ហ្វាន់ឌីម៉ានាងនិយាយអីមកមួយម៉ាត់បានទេ? » ឥឡូវនេះនាយបានតាមនាងមកដល់ក្នុងអូហ្វីសហើយតែនាងនៅតែស្ងាត់ដដែលវាសែនចម្លែកណាស់នាងពីមុនមិនមែនជាមនុស្សអញ្ចឹងនោះឡើយនាងមានរឿងអីក៏មិននិយាយប្រាប់អ្នកណាទៀតឲ្យគេជួយនាងដោយវិធីណាវិញទៅលោកអើយ?
«នេះអ្នកនាងប្រធានហ្វាន់ឌីម៉ាមកអង្គុយធ្វើមុខពិបាកមើលដល់ថ្នាក់នេះ? » នាងចូលមកអង្គុយក្នុងអូហ្វីសមិនទាន់បានប៉ុន្មានផងក៏មានអ្នកមករំខានចង់យកឈ្នះនាងមកទៀតហើយនាងស្អប់មុខគេណាស់ ។
« ទើសស្អីជាមួយលោកដែរ? ម៉េចគិតឲ្យខ្ញុំអង្គុយញញឹមសើចម្នាក់ឯងដូចជាមនុស្សមិនគ្រប់ទឹកឬ? និងមានតែលោក ម៉ាគូស៊ីកាទេដឹង? លោកប្រហែលជាធ្លាប់ធ្វើអញ្ចឹងហើយតាមមើលទៅនោះហើយទោះមុខរបស់ខ្ញុំយ៉ាងម៉េចមិនបានទៅពាក់ព័ន្ធជាមួយលោក ម៉ាគូស៊ីកា ឆាគីតូដែរណាឲ្យដឹងផងកុំចេះតែមកភ្លាវដូចសម្លអត់ដាក់អំបិលពេកខ្ញុំលែងអាណិតលោកណាស់នៅពេលចឹងទៅ » ហ្វាន់ឌីម៉ានាងមិនចេះតែអង្គុយឲ្យគេមកនិយាយដាក់នាងឯណានាងក៏មិនណយដែរំេក៏ធ្លាប់បានដឹងពីនាងដូចគ្នាគេក៏ប្រហែលមិនភ្លេចវាភ្លាមៗទេណ៎? នាងមិនចេះចុះញមជាមួយអ្នកណាម្នាក់នោះឡើយដូចជាគេជាដើមហាមិនាយឈរនៅក្បែរនោះឈរយកដៃទប់មាត់សើចធ្វើមិនដឹងតែពេលគេសើចហ្នឹងគឺថាងាកមុខចេញប៉ុណ្ណោះមិនបានឲ្យស៊ូមិឬម៉ាគូស៊ីកាបានឃើញឡើយ ។
« ខ្ញុំចង់មកមើលមុខរបស់នាងប៉ុណ្ណឹងហ៉ើយ! តែថាឥឡូវនេះខ្ញុំឃើញហើយ »
«អ៎េកលោក!តាមខ្ញុំដឹងមុខមួយនេះមិនមែនជាមុខរបស់លោកទេត្រូវដែរអត់?បើខ្លាំងក៏បង្ហាញមុខពិតរបស់ឯងមក »
« ក៏បានដែរខ្ញុំមិនដែលខ្លាចផង » ម៉ាគូស៊ីកាងក់ក្បាលព្រមទទួលហើយក៏ទាញស្បែកមុខក្លែងក្លាយរបស់គេនោះចេញឲ្យបាត់អស់បង្ហាញមុខមាត់ពកតប្រាកដរបស់គេម្នាក់នេះមកឲ្យនាងនិងហាមិបានឃើញ។
«នេះខ្ញុំស្មានមិនចុសពិតមែនថាមុខមួយនោះមិនមែនជារបស់លោកឯងលោកបោកប្រាស់ខ្ញុំបានយូរដែរតើនៀក »
« ខ្ញុំក៏គិតចឹងមិនគួរណានាងល្ងង់ដល់ហ្នឹងទេ »
« មានតែលោកទេដឹងតែល្ងង់មិនដឹងអីនោះ? កុំស្មានតែឆ្លាតតែឯងណា ម៉ាគូស៊ីកា ឆាគីតូអ្នកផ្សេងទៀតឆ្លាតជាងឯងផង »
« ចឹងផង? »
«ខ្ញុំប្រាប់ឯងទៅចុះការពិតទៅខ្ញុំបានដឹងហើយថាឯងមានបំណងអ្វីជាមួយពួកខ្ញុំតែខ្ញុំមិនបានបញ្ចេញសកម្មភាពអ្វីឲ្យពួកឯងចាប់បានឡើយតែឥឡូវនេះជ្រុលជាបានដឹងហើយខ្ញុំក៏និយាយប្រាប់ទៅ »
« ហ៎ាសហ៎ា...! »
« ឯងមិនចាំបាច់អីមកសើចទេ »
« សើចអស់សំណើចសោះអត់បានមែន? »
«អត់ហ្នឹងហើយ»ហ្វាន់ឌីម៉ានាងឈរក្ដាប់ដៃខ្លួនឯងឡើងណែនជាប់មិនហ៊ានប្រលែងដៃចេញទេនាងក្ដៅក្រហាយមែនអែនស្ទើតែទប់កំហឹងនៅក្នុងខ្លួនមិនចង់បាន ។
« ឯងចង់បានអ្វីឲ្យប្រាកដដែរទៅ? ហេតុអ្វីចូលមកក្នុងគ្រួសាររបស់ខ្ញុំ ? » ហ្វាន់ឌីម៉ានាងបន្តសួរទៅទៀតគេទៅមានគំនុំអីជាមួយនាងដែរទៅនោះបានជាហ៊ានធ្វើអញ្ចឹងមកទៅរួចដែរ ។
ហ្វាន់ឌីម៉ានាងនឹកឃើញរឿងពីមុនហើយក៏និយាយប្រាប់ទៅម៉ាគូស៊ីកានាងគ្មានបានទៅសម្លាប់គេឡើយនាងព្យាយាមចូលទៅជួយវិញទេតែដូចនាងបាននិយាយអញ្ចឹងនាងទៅយឺតមួយជំហ៊ានបាត់ទៅហើយនាងខូចចិត្តនាងស្អប់ខ្លួនឯងខ្លាំងណាស់ម៉ាគូស៊ីកានាយមិនចង់ជឿជាមួយសម្ដីរបស់ហ្វាន់ឌីម៉ានិយាយចេញមកនេះទេនាយមិនជឿឡើយ ។
«ខ្ញុំមិនជឿពេលនោះខ្ញុំឃើញនាងសុទ្ធតែឈាមនៅជាប់ខ្លួនហើយនាងនៅរត់ចេញពីខ្ញុំថែមទៀត »
« លោកមិនជឿស្រេចតែចិត្តរបស់លោកចុះ ម៉ារ៉ូមិគេជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំតាំងពីនៅរៀនមកមហលេះហេតុផលអីដែលខ្ញុំទៅសម្លាប់គេដោយគ្មានមូលហេតុដែរទៅម៉្យាងវិញទៀតទើបតែឥឡូវនេះប៉ុណ្ណោះដែលខ្ញុំអាចយកដៃរបស់ខ្ញុំទៅប្រឡាក់ឈាមជាមួយនឹងកាវៃកាប់ចាក់គ្នានោះ »
«នាងកុហកខ្ញុំ » ម៉ាគូស៊ីកានៅតែប្រកាន់ជំហខ្លួនឯងជាប់នៅមិនជឿដដែលចង់នាងរៀបេាប់បែកអូរទៀតក៏ំេនៅតែមិនជឿ ។
« ហ៊ឹកៗៗៗ ខ្ញុំបានប្រាប់ហើយថាខ្ញុំមិនបានសម្លាប់ំេឡើយ » ដោយនិយាយគេនៅមិនជឿនាងមានងែនិយាយទាំងទឹកភ្នែកដាក់គេប៉ុណ្ណោះហ្នឹងឯងមើលមកនាងអាក្រក់ណាស់មែនទេទើបគ្រប់គ្នាមិនចង់ជឿនាង?
«ខ្ញុំមិនជឿនាងមានភស្ភុតាងអ្វីដែលយកមកបញ្ជាក់ខ្ញុំ? »នាយទាមទាររកភស្តុតាងមកដើម្បីឲ្យដឹងឬសគល់មកទាំងអស់បើគ្មានភស្ភុតាងទេគេមិនព្រមជឿរាមសម្ដីរបស់នាងទេ ។
«លោកចង់បានភស្តុតាងស្អីនៅពេលនេះបើរឿងវាកន្លងហួសទៅច្រើនឆ្នាំហើយនោះ? » ហាមិទ្រាំមើលទៀតអត់បានក៏ឆ្លើយតបទៅម៉ាគូស៊ីកាទៅ បើជាគេវិញរកភស្ភុតាងមកពីណាបាន? រឿងវាក៏បួសជាយូរចង់ទៅសើរើបន្តទៀតវាកាន់តែលំបាក ។
« ឯងកុំមកចេះដឹងរឿង »ម៉ាគូស៊ីកាអស់ពីនិយាយសម្លុតគ្នាចុះឡើងជាមួយហ្វាន់ឌីម៉ានោះក៏ងាកមកសម្លុតខ្លាំងៗដាក់ហាមិម្ដងកុំតែចេះដឹងរឿងគេផ្ដេសផ្ដាសពេកឲ្យត្រូវមាត់គេចឹងទៅ ។
« ខ្ញុំមានបើលោកចង់បាន » ហ្វាន់ឌីម៉ានាងនិយាយមកទាំងស្នាមញញឹមជឿជាក់បើគេចង់បានហើយនាងនិងយល់ព្រមឲ្យ ។
« អញ្ចឹងយកវាមកបង្ហាញខ្ញុំមក? »
«លោកចង់ដឹងស្អែកព្រឹកលោកមកចាំខ្ញុំមុខផ្ទះមកចាំខ្ញុំនាំលោកទៅរកភស្ភុតាងទាំងអស់មកវិញ »
« ពិតប្រកដមែន? នាងមិនមែនបញ្ឆោតខ្ញុំដើម្បីរួចគេចខ្លួនទេ? »
« មែន »
« ស្អែកចាំជួបគ្នាខ្ញុំនឹងទៅចាំនាង » ម៉ាគូស៊ីកានាយមិននៅឈ្លោះប្រកែកគ្នាជាមួយហ្វាន់ឌីម៉ាទៀតទេព្រោះនេះជាជំហ៊ានដំបូងរបស់គេហើយដែលធ្វើវាអញ្ចឹងវាគ្មានហេតុផលអ្វីទៅខ្លបខ្លាចឡើយ ។
« ហ្វាន់ឌីម៉ានាងទៅរកវាដោយរបៀបណា? » ហាមិដើរមកសះរនាងទាំងមានចម្ងល់ពេញខះរក្បាលម្ដងទៀតហើយបើនាងពូកែលាក់គេដល់ម្លឹងនោះ ។
« លោកមិនចាំបាច់ត្រូវដឹងទេ » ហ្វាន់ឌីម៉ានាងអាចញញឹមចេញមកវិញបានហើយ នាងដាក់ខ្លួនអង្គុយទៅលើកៅអីវិញដូចលែងមានទុក្ខកង្វល់អីទៀតហើយហាមិនាយជាមនុស្សដែលឆាប់យល់ច្រើនរួចហើយនាយក៏ចាកចេញពីបន្ទប់អូហ្វីសរបស់ហ្វាន់ចេញទៅបាត់ទាំងមិនសួរនាងទៀតគេចេញទៅបាត់ស្រមោលឈឹងតែហ្វាន់ឌីម៉ានាងមិនខ្វាយខ្វល់ទេចង់គេទៅណាក៏ទៅចុះណាមួយគេមិនត្រូវជាអ្វីជាមួយនាងផង?ចាំបាច់អីនាងទៅរវីរវល់ជាមួយគេ?ម៉្យាងនាងបែបនេះស្រាប់គ្មានអ្នកណាប្រកាន់ទោសអីទៀតនាងធម្មតា ធ្មឹងៗឡើងទម្លាប់ហើយ ។
You are reading the story above: TeenFic.Net