ភាគ:១០១+១០២

Background color
Font
Font size
Line height


ភាគ:១០១

ប្រទេសអ៊ីតាលី ទីក្រុងរ៉ូម...!
    ការធ្វើដំណើរអស់ជាច្រើនម៉ោងមកជុងគុកហើយរីហ្វីដាបានមកដល់ទឹកដីប្រទេសអ៊ីតាលីហើយនាងពេលចុះមកពីយន្ដហោះមកបានឃើញទេសភាពទីក្រុងមួយនេះនិយាយពីថាញញឹមបិតមាត់មិនជិតទេ ។ រីហ្វីដានាងអូសវ៉ាលីរបស់ខ្លួនដើរចេញមកទាំងហំហួនមានទាំងពាក់វ៊ែនតាខ្មៅមកជាមួយដែរឯជុងគុកមិនខុសអីក្រៅពីរីហ្វីដាឡើយគឺថាស្រដៀងៗគ្នាបែបហ្នឹង ។
« នោះឡានមកដល់ហើយពួកយើងប្រញាប់ទៅ » ជុងគុកកំពុងតែដើរមកបានឃើញដែលគេឲ្យកូនចៅត្រៀមមកជូនពួកគេទៅកន្លែងត្រូវសម្រាកបានមកដល់ហើយទើបនាយប្រាប់រីហ្វីដាឲ្យដើរលឿនជាងនេះ ។
« ដឹងហើយ » ពាក្យដែលនាងនិយាយចេញទៅនេះគ្មានបានទៅដឹងហើយអីទេបើនាងរវល់តែមើលទៅស្រីៗអ្នកនៅប្រទេសអ៊ីតាលីនេះមិនដាក់ភ្នែកឡើយពករោះតែឃើញថាស្អាតៗពេកនាងចង់លង់ជាមួយ ។
ក្រឹប...!
   ជុងគុករុញទ្វាឡានបិទវិញឯឡានក៏ចេញដំណើរបើកទៅរីហ្វីដានាងបើកកញ្ចក់ឡានមើលទៅខាងក្រៅទាំងចម្លែកនៅក្នុងចិត្តយ៉ាងម៉េចក៏មិនដឹងដែរនាងតូចក៏ចាប់ផ្តើមនឹកឃើញរឿងកាលពីមុនមកភ្លាមៗទាំងមិនបានត្រៀមទុកនាងលេចស្នាមញញឹមមកទាំងសប្បាយចិត្តជាខ្លាំងដោយសារតែនាងបានមកជាន់អឹកដីមួយនេះម្ដងទផតហើយបានជានាងចម្លែកក្នុងចិត្តណាស់ឥឡូវេះលែងអីវិញហើយ ។
« ជុងគុកលោកអាចនាំខ្ញុំទៅផ្ទះរបស់ខ្ញុំបានទេ? ខ្ញុំពិតជានឹកពួកគាត់ខ្លាំងណាស់ » រីហ្វីដានាងបានងាកមកស្នើសុំជុងគុកឲ្យជូននាងទៅផ្ទះរបស់នាងកាលពីមុននោះមុនដំបូងនាងថាមិនចង់ត្រឡប់មកទីនេះឥឡូវទេប៉ុន្តែឥឡូវជុងគុកបាននាំមកទៅហើយនាងមានតែជួបពួកគាត់ទៅ ។
« ខ្ញុំកំពុងនាំនាងទៅហើយ » ជុងគុកនាយឆ្លើយមកទាំងស្នាមញញឹមទៀតហើយអ្នកមានស្នេហាគឺបែបនេះទាំងអស់ឬ?
« មែនឬ?»
« ហ្នឹងហើយ»
«ហេតុអ្វីក៏លោកមិននិយាយប្រាប់ខ្ញុំតាំងពីនៅជប៉ុនមក? »
« ខ្ញុំចង់ស៊ុនប្រាយនាងងែឥឡូវនាងបានដឹងហើយ »
« អរ »

« នាងចង់ចូលទៅញាំអីឬក៏អត់? » ជុងគុកនាយព្រួយបារម្ភពីសុខភាពនាងជាចម្បងបានជាសួរនាងបញ្ជាក់ព្រោះតែពួកគេធ្វើដំណើរមកអស់ជាច្រើនម៉ងទៅម៉ោងនាងប្រហែលជាឃ្លាន ។
« អត់ទេខ្ញុំចង់ទៅផ្ទះឥឡូវនេះវិញ » រីហ្វីដានាងមិនបានចង់ឃ្លានអីទេសំខាន់នាងចង់ជួយគ្រួសាររបស់នាងសិនបែកពួកគាត់អស់ប្រាំឆ្នាំហើយនាងនឹកពួកគាត់ខ្លាំងណាស់ ។
« បាទ ! ឯងបើកឡានទៅភូមិគ្រឹះហ្វៀឌីណាទៅ » នាយប្រាប់ទៅកូនចៅអ្នកបើកឡាននោះឲ្យជូនពួកគេទៅភូមិគ្រឹះរបស់រីហ្វីដាមុន ។
« បាទចៅហ្វាយ » នាយជាកូនចៅនោះក៏ងក់ក្បាលឆ្លើយយល់ព្រមដាក់ចៅហ្វាយនាយរបស់គេ ។
ប្រទេសជប៉ុន ទីក្រុងតូក្យូ...!
    នៅទីនេះគឺថាវាបានយប់បាត់ទៅហើយ ហ្វាន់ឌីម៉ានាងបានមកដល់ផ្ទះហើយប្រាសខ្លួនទៅលើសាឡុងភ្លាមព្រោះតែនាងហត់នឿយនឹងការងារខ្លាំងពេកចុកដៃចុងចង្កេះខ្លាំងណាស់ ។
«ហ៎ាក!ក្លិនអីមកពីណា?ក្រែងផ្ទះនេះមានតែខ្ញុំម្នាក់ឯងតើ?»មួយសន្ទុះក្រោយនាងទើបចាប់អារម្មណ៍ថាមានក្លិនឈ្ងុញមកពីខាងក្នុងផ្ទះបាយនាងក៏ឆ្ងល់ភ្លាមថាជាអ្នកណាលួចមកចូលក្នុងផ្ទះរបស់ខ្លួនទាំងយប់ដូច្នេះ? បើជាស៊ូមិក៏មិនកើតដែរដោយសារតែគេទើបចេញមកផ្ទះដំណាលនាងដែរនោះ?

« មានតែទៅមើល » នាងក្រោកឈររួចក៏ដើរយឺតៗទៅតាមក្លិនមួយនោះ ។
« ជាលោកជាទេឬ? » ពេលនាងមកដល់ជិតផ្លូវចូលផ្ទះបាយបានឃើញថាម្នាក់នោះជាហាមិសោះនាងខំតែភ័យស្មានតែជាអ្នកណា?នាងខំគិតមុនដំបូងថាជាចោរលួចចូលផ្ទះ ។
« និងហើយជាខ្ញុំនាងស្មានតែខ្ញុំជាចោរលួចចូលមក? » ហាមិនាងលើកចាបម្ហូបដើរចេញមកឯហ្វាន់ឌីម៉ាដើរតាមពីខាងក្រោយនាយជាប់ ។
« ចុះលោកមកផ្ទះខ្ញុំធ្វើអី? អរ..! នៅមានទៀតលោកក៏បានធ្វើអាហារកឲ្យខ្ញុំញាំ? លោកមានកិច្ចការអ្វីជាមួយខ្ញុំដែរទៅ? » ហ្វាន់ឌីម៉ានាងសួរគេញ៉ែតៗចង់ដឹងថាគេមកទីនេះដើម្បីបំណងអ្វីដែរទៅ?ហើយនាងកាន់តែឆ្ងល់មួយកម្រិតទៀតព្រោះតែគេបានមកចម្អិនអហារឲ្យនាង ថ្ងៃនេះគេលេបថ្នាំច្រឡំឬក៏យ៉ាងម៉េច? ចេះមកយកចិតនតរបស់នាងនៀក? នាងមិនយល់សោះ ។
«ចៅហ្វាយឲ្យខ្ញុំមកមើលថែនាងព្រោះតែគាត់បារម្ភពីនាងផងម៉្យាងនាងនៅផ្ទះធំល្វឹងល្វើយម្នាក់ឯងផងទើបគាត់ឲ្យខ្ញុំមកអីនេះនាងមានឆ្ងល់អីទៀតក៏សួរមកខ្ញុំចាំឆ្លើយ! ឆ្លើយរួចនិងអាលបានញាំបាយ » ហាមិនាយបើកសិទ្ធឲ្យនាងបានសួរគ្រប់បែបយ៉ាងមិនថាសំណួរនោះពិបាករកចម្លើយយ៉ាងក៏ដោយនាយនិងប្រឹងរកទាល់ងែឃើញហ្នឹងកុំចង់មកហក់លោតជាមួយហាមិម្នាក់នេះឲ្យសោះនោះហ្វាន់ឌីម៉ានាងមិនចង់សួរគេបន្តទេបើវាចឹងហើយក៏ចឹងសោះនាងនិងបានសប្បាយចិតនតខ្លះព្រោះតែបានអ្នកមកឈ្លោះជាមួយមករស់នៅជាមួយ ។
« ខ្ញុំអត់មានអីសួរទៀតទេ » នាងក្រវីក្បាលបញ្ជាក់គេ
« បើអញ្ចឹងចូលមកញាំបាយមក »
« លោកមានដាក់ថ្នាំពុលក្នុង ម្ហូបដែរឬទេ? » ហ្វាន់ឌីម៉ានាងដូចមិនសូវទុកចិត្តលើហាមិទេខ្លាចថាគេដាក់ថ្នាំពុលក្នុងម្ហូបអីទៅនាងមិនចប់ទៅហើយទេឬ?

« នេះខ្ញុំញាំហើយគ្មានថ្នាំពុលអីទេនាងសាកញាំទៅ » ហាមិនាយខ្ជិលឈ្លោះជាមួយហ្វាន់ឌីម៉ាទើបដួសម្ហូបមកញាំឲ្យនាងបានឃើញផ្ទាល់ភ្នែកនេះនាងនៅមិនទាន់ទុកចិត្តលើគេទៀត?តើគេគួរតែធ្វើបែបណាដែរទៅ?
« ពិតប្រាកដឬអត់? » ហ្វាន់ឌីម៉ានាងនៅតែសួរមិនឈប់ទៀតឡើងហាមិចង់ធុញហើយបើនាងនៅតែសួរដេញដោលច្រើនដូច្នេះ។
«បើនាងមិនទុកចិត្តខ្ញុំទេក៏មិនបាច់ញាំដែរទៅម្ហូបនេះបើខ្ញុំមិនអស់ខ្ញុំនិងយកវាចាក់ចោលទាំងអស់ » ហាមិនិយាយចេញមកដើម្បីបញ្ឈឺហ្វាន់ឌីម៉ា ។ នាងក៏ព្រមដួសម្ហូបមកដាក់មាត់កុំឲ្យហាមិនាយតូចចិត្តជាមួយនាងទៅដាក់បានតែមួយម៉ាត់សោះវាឆ្ងាញ់ខ្លាំងណាស់និយាយពិតមែនប៉ុន្មានថ្ងៃនេះនាងបានញាំម្ហូបឆ្ងាញ់ៗច្រើនណាស់នៀកហាមិនាយមិនមាត់តែលេចស្នាមញញឹមទាំងមិនបានព្រៀងទុកពេលបានឃើញហ្វាន់ឌីម៉ានាងញាំហើយមិនបាននិយាយអ្វីទៀតនោះដាក់យកៗតែម្ដងហើយ ។
   រីហ្វីដានិងជុងគុកបានមកដល់មុខផ្ទះរបស់បងប្រុសនាងហើយតែនាងមិនទាន់ចង់ចុះទៅប៉ុន្មានទេមានអារម្មណ៍ថាភ័យខ្លាចយ៉ាងម៉េចក៏មិនដឹងដែរ ។
« នាងនៅងាករ៉េដល់ពេលណាទៀតហ្វីដា? » ជុងគុកនិយាយតឿនឲ្យរីហ្វីដាចូលមកខាងក្នុងយូរដែរហើយក៏ប៉ុន្ដែនាងមិនព្រមចុះចេញពីក្នុងឡានសោះ ។
« ខ្ញុំធ្វើចិត្តមិនទាន់បានទេ » នាងឆ្លើយតបទៅគេនោះទាំងមុខស្លេក
«នាងកុំភ័យពេកខ្ញុំនៅក្បែរនាងរហូតតើបើនាងមានរឿងអីមិនស្រួលអាចចាប់កាន់ដៃរបស់ខ្ញុំបាន!គឺធ្វើបែបនេះ»ជុងគុកនិយាយប្រាប់នាងទាំងញញឹមរហូត្យតែនាងព្រមនិយាយជាមួយនាយនិងចុះពីក្នុងឡានចូលទៅខាងក្នុង ហើយថែមទាំងកាន់ដៃនាងជាប់។
«អូខេ!ខ្ញុំទៅក៏បានដែរ»រីហ្វីដានាងទទួលបានការណែនាំរបស់ជុងគុកអស់ច្រើនណាស់ហើយបាននាងចុះចេញពីក្នុងឡានទាំងដកដង្ហើមធមួយឃូសឲ្យវាធូរស្រឡះក្នុងខ្លួនរបស់នាងឯជុងគុកចុះមកតាមពីក្រោយ  ។
_____
ភាគ:១០២

    នាងតូចចុះពីក្នុងឡានហើយក៏ដើរចូលមកខាងក្នុងបរិវេណផ្ទះនាងមើលវាឆ្វេងស្ដាំដោយផ្ទះមួយនេះគ្មានកន្លែងមួយណាដែលវាផ្លាស់ប្ដូរឡើយគឺនៅដដែលគ្រប់យ៉ាង គ្រាន់តែឥឡូវនេះវារាងស្ងប់ស្ងាត់ជាងមុនបើពីមុនវិញផ្លូវចូលមកខាងក្នុងត្រូវតែមានអ្នកយាមបីបួននាក់ដែរឥឡូវគ្មានសូម្បីតែម្នាក់សោះ ។ នាងបញ្ចេញស្នាមញញឹមសោកសៅជាមួយផ្ទះនេះទាំងមិនដែលនឹកស្មានថាខ្លួនបានមកជាន់ទីនេះទៀតឡើយ។នាងចេះតែដើរយឺតៗបន្តទៅមិនឈប់ប៉ុន្ដែដល់ផ្លូវចូលមកខាងក្នុងផ្ទះម៉ងនាងមិនទាន់ហ៊ានចូលទៅទេ ។
« ហេតុអ្វីមិនបើកទ្វារចូល? » ជុងគុកដែលដើរតាមពីក្រោយនាងសួរចង់ដឹងថាម៉េចនាងមិនចូលទៅខាងក្នុងម៉ងទៅនៅឈរអេះអុញនៅហ្នឹង ។
« ខ្ញុំមិនទាន់ហ៊ានទេលោកចូលទៅខាងក្នុងមុនខ្ញុំទៅ » នាងស្រដីទាំងទឹកមុខកំសត់ដាក់ជុងគុក ឯគេយល់ហើយក៏បើកទ្វារចូលទៅខាងក្នុងមុននាង ។
«ឯងត្រូវតែក្លាហានណានាងហ្វីដានេះជាគ្រួសារឯងណាបើឯងនៅតែមិនក្លាហានទៅជួបពួកគាត់ទេឯងនិងមិនសមជាកូនពួកគាត់ឡើយ » នាងឈរនៅខាងមុខទ្វាបើកចូលទៅញីក្បាលតិចៗនាងពិបាកធ្វើចិត្តខ្លាំងមែនទែនមួយវិញទៀតបើនាងចូលទៅគ្រប់គ្នានិងសួរដេញដោលពីនាងថាហេតុអ្វីមិនពនរមប្រាប់ពួកគាត់តាំងពីរយូរថានាងនៅមានជីវិតទេ? នាងបានចាកចេញទៅហើយមិនប្រាប់ឬឲ្យដំណឹងអ្វីទៅកាន់ពួកគាត់សោះដូច្នេះហេតុផលរបស់ដែលមិនទាន់ចង់ចូលទៅនាងនៅរិះរកចម្លើយមកត្រៀមរួចជាស្រេចហើយចាំចូលទៅ ។
    ជុងគុកនាយបានបើកទ្វាចូលមកខាងក្នុងបានឃើញរិកគីនិងម៉ារីកំពុងតែអង្គុយលើសាឡុងទាំងមានកូនរបស់ពួកគេនៅជាមួយដែរ។រិកគីនាយក្រឡេកឃើញជុងគុកហើយក៏និយាយ÷

« លោកមកដល់តាំងពីពេលណា? » នាយរវល់តែប្រឡែងលេងជាមួយកូនភ្លេចមើលថាមានអ្នកណាមកដល់ផ្ទះនេះ ។

« ទើបតែមកដល់ដែរទេ » នាយឆ្លើយប៉ុណ្ណឹងហើយក៏ដើរមកអង្គុយជិតរិកគី។
« បាទ! ចុះលោកមកទីនេះរកអ្វីដែរទៅ? » រិកគីបានដឹងបានស្គាល់ហើយថាជុងគុកនេះជានរណាក៏ព្រោះតែថេយុងអតីតចៅហ្វាយនាយរបស់ជុងគុកនេះជាអ្នកនិយាយប្រាប់គេដោយខ្លួនឯងផ្ទាល់ ។
« ខ្ញុំមានរឿងបន្តិចបន្ដួចមកប្រាប់លោក ហើយខ្ញុំជឿថាលោកនឹកស្មានមិនដល់ដូចគ្នា » ជុងគុកលើកជលងគងទាក់ខ្លានិយាយដាក់រិកគីយ៉ាងទំនងគ្មានទៅជំពាក់អ្នកណាមួយរៀលឡើយនាយមើលទៅនាងតូចម៉ូមឯូនោះជាប់មិនដាក់ភ្នែកទាល់តែសោះហើយព្រោះតែនាងជាក្មេងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។
« ម៉ូម៉ូឯណាម៉ាក់របស់ក្មួយ? គាត់ទៅណា? » ឃើញថារិកគីនៅភាំងជាមួយពាក្យគេនិយាយនោះក៏ងាកមកសួរកូនរបស់ញេថាម៉ាក់របស់នាងតូចនៅឯណា។
« ម៉ាក់ម៉ាក់របស់អូនម៉ូនៅក្នុងផ្ទះបាយឯណោះលោកពូ »នាងតូចនេះអាយុទើបតែ3ឆ្នាំទេប៉ុន្ដែការនិយាយស្ដីចេញមកចេះដឹងជ្រៅជ្រះខ្លាំងណាស់ឡើងជុងគុកគេចុះពីសាឡុងមកអង្គុយចោងហោងនិយាយជាមួយ ។
« បាទ » នាយឆ្លើយទាំងសម្លេងស្រទន់ត្រជាក់ដល់បេះដូងរបស់អូនតូចនោះឲ្យវាលោតញាប់ចង់ខុសចង្វាក់ទៅហើយគឺដោយសារតែគេម្នាក់គត់ ។
« ឯងចង់សំដៅលើរឿងអ្វី? » រិកគីនាយត្រឡប់មកធម្មតាវិញទាំងចង់ដឹងពីរឿងរបស់ជុងគុកចង់ប្រាប់គេនេះវាស៊ុបប្រាយខ្លាំងដល់កម្រិតណាដែរទៅគេពិតជាចង់ដឹងខ្លាំងណាស់ ។
« រីហ្វីដានាងឆាប់ចូលមក » ជុងគុកស្រែកហៅឲ្យនាងបើកទ្វាចូលមកខាងក្នុងឯរិកគីបានលឺជុងគុកហៅឈ្មោះប្អូនស្រីខ្លួនមកចឹងដូចមិនចង់ជឿជាមួយគេឡើយព្រោះតែគេបានដឹងរួចមកហើយថារីហ្វីដានាងបានស្លាប់ហើយឡានវិញក៏ឆេះខ្ទេចខ្ទីដែរ នេះគេចង់មកលេងសើចអ្វីជាមួយនាងដែរទៅ?
« ឯងកុំមកកុហកយើងឲ្យ..... រីហ្វីដា ? » រិកគីកាន់តែគាំងស្ដូកមួយកន្លែងទៅហើយនៅពេលដែលបានឃើញប្អូនស្រីរបសគេចូលមកខាងក្នុងពិតមែនពាក្យរៀបនិយាយសនដីបន្ទោសជុងគុកក៏ត្រូវបានបញ្ឈប់ភ្លាមៗអ្នកនៅចំពោះមុខគេនេះជាប្អូនស្រីគេពិតប្រាកដឬក៏អត់?វាដូចគ្នាសឹងតែទាំងអស់ហើយមិនថាមុខមាត់រូបរាងរបស់នាងទេគឺដូចប្អូនស្រីគេទាំងអស់ ។
ប្រាវ....!
   សម្លេងធ្លាក់របស់មកពីផ្ទះបាយបង្វែរអារម្មណ៍របស់ពួកគេឲ្យទៅមើលភ្លេតព្រោះតែនោះជាម៉ារីនាងបានលឺសម្លេងជជែកគ្នាទើបលើកទឹកផ្លែឈើមកឲ្យប៉ុន្ដែពេលនាងដើរចេញមកបានឃើញ រីហ្វីដា នាងឡើងស្លតអារម្មណ៍ភ្លាម។
«នាងជាអ្នកណា?បើជាប្អូនស្រីខ្ញុំក៏មិនកើតដែរព្រោះនាងបានស្លាប់បាត់ហើយនៅចំពោះមុខរបស់ខ្ញុំ » រិកគីនាយនៅមិនទាន់អាចជឿថាម្នាក់នេះជាប្អុនស្រីរបស់គេឡើយគេមិនជឿទេប្អូនស្រីគេស្លាប់ឡើងនៅចំពោះមុខប៉ុណ្ណឹងហើយអ្នកណាក៏បានឃើញដូចគ្នា  ។
« បងរិកគីបងពិតជាមើលខ្ញុំមិនដឹងទៀតឬ? ខ្ញុំគឺជារីហ្វីដារបស់បងនោះអី?ខ្ញុំនៅមិនទាន់បានស្លាប់ទេបងឃើញទេថាខ្ញុំកំពុងតែឈរនៅចំពោះមុខបងទេឬ?»រីហ្វីដានាងប្រឹងនិយាយពន្យល់បងប្រុងឲ្យជឿតាមនាងនិយាយមកនេះគឺសុទ្ធតែជាការពិតគ្មានបានប្រឌិតអីមួយពាក្យឡើយ តែរិកគីនៅតែមិនជឿដដែល ។
«  ជុងគុកឯងនាំអ្នកណាមក? នេះមិនមែនជាប្អូនរបស់យើងទេ » គេនៅមិនជឿហើយមកនិយាយដាក់ជុងគុកទៀតគេនៅវិលវល់ម្នាក់ឯងគិតអ្វីលែងចេញអស់រលីងហើយ ។
« នេះជារីហ្វីដាពិតប្រាកដមែនទេ? »  ម៉ារីនាងដើរមកជិតរួចហើយក៏ចាប់ដៃរបស់រីហ្វីដាសួរនាងទាំងចង់រលីងរលោងទឹកភ្នែកចេញមកហើយ ។
« ច៎ាសបងនេះជាខ្ញុំពិតមែនណា ជាហ្វីដាក្មេងក្បាលខូចរបស់បងពីមុននោះអី? បងចាំខ្ញុំបានឬនៅ? ហ៊ឹកៗៗៗ » នាងងក់ក្បាលថែមទាំងរៀបរាប់់ទឹកភ្នែកនាងក៏ស្រក់ហូរមកទៀត នាងសង្ឈឹមថាម៉ារីនិងមើលចំណាំនាងស្គាល់ ។
« ពិតមែន? ហ៊ឹកៗៗៗ រីហ្វីដាជាឯងពិតមែនទេ? ហ៊ឹកៗៗៗ បងមើលមិនច្រឡំទេឬ? » ម៉ារីនាងកាន់តែយំលើសដើមនាងកាន់ដៃរីហ្វីដាជាប់មិនព្រមលែងទេរួចមកនាងក៏បានអោបរីហ្វីដាយ៉ាងណែននាងសែននឹកណាស់រាល់យប់នាងបន់ឲ្យតែបានជួបរីហ្វីដាម្តងទៀតនាងចង់ជួបមុខនិយាយជាមួយគ្នាខ្លាំងណាស់ពេលនេះដូចបំណងប្រាថ្នារបស់នាងហើយមិនឲ្យនាងយំក៏មិនកើតព្រោះតែវារំភើបពេករកអីនិយាយចេញមកសឹងតែមិនបានទៅហើយឥឡូវនេះម្នាក់ៗមានតែទឹកភ្នែកហូរមកកាត់ថ្ពាល់ដូចគ្នាសឹងតែមិនជឿនិងភ្នែកពួកគេដោយផ្ទាល់ថារីហ្វីដានាងនៅមានជីវិតរស់នៅហើយបានមកឈរចំពោះមុខពួកគេបែបនេះ ។


You are reading the story above: TeenFic.Net