ភាគ:១២១+១២២

Background color
Font
Font size
Line height


ភាគ:១២១

  ងឺត....!
ឡានមួយគ្រឿងបានឈប់ចតនៅកន្លែងចតឡានទុកជាច្រើននោះដោយមាននារីម្នាក់បើកទ្វាឡានចុះចេញយ៉ាងលឿនដូចជាប្រញាប់ដល់ហើយម្នាក់នោះគ្មានអ្នកណាផ្សេងក្រៅពីរីហ្វីដាហ្វៀឌីណាទេនាងបានមកដល់មន្ទីរពេទ្យហើយព្រោះនាងបានខលសួរទៅហាមិមុននេះរួចជាស្រេចជុងគុកនាយចុះពីក្នុងឡានដើរទៅតាមរីហ្វីដាសឹងតែមិនចង់ទាន់ឡើយបើនាងលឿននោះលឿន។
«លោកដើរឲ្យលឿនមកខ្ញុំខ្ជិលនៅរងចាំលោកឯងណាស់»រីហ្វីដានាងទើសចិត្តរឿងដែលជុងគុកដើរយឺតនេះណាស់បានឈរចាំគេមួយកន្លែងហើយឈរស្ដីឲ្យគេប៉ាច់ៗតែម្ដងឲ្យរៀងថ្ងៃក្រោយពេលដើរទៅណាមកណាជាមួយនាង។
«ខ្ញុំខំលឿនបំផុតហើយណាតែមកពីនាងខ្លួនឯងទេដែលយឺតប្រញាប់គ្មានខ្វាយខ្វល់ចាំអ្នកមកជាមួយទាល់តែសោះមកបន្ទោសតែខ្ញុំម្នាក់ឯងម៉េចកើតទៅ? » ជុងគុកនាយមិនទ្រនាងទៀតទេបើថានាងស្ដីឲ្យំេកីតបតទៅវិញលែងខ្លាចថានាងអាចនិងតូចចិត្តជាមួយគេដូចជាពេលមុនទៀតទេ។
« ឆឺស!បើមកពីលោកមែនកុំមកយកខ្ញុំដាក់ជាមួយ » រីហ្វីដានាងក៏ក្រវាស់សក់មួយខ្វាច់និងដើរទៅមុនគេបាត់ដោយលេចស្នាមញញឹមមកទៀតដែរសង្ស័យថាជេរស្ដីឈ្លោះប្រកែកជាមួយជុងគុកនេះដោយសារតែស្រលាញ់ក៏អាចថាបាន ។
« ស្រីកំពូលឆ្នាស់ » ជុងគុកស្រដីពាក្យប៉ុន្មានម៉ាត់នេះរួចក៏បានដើរតាមពីក្រោយរីហ្វីដាទៅមុខបន្តព្រោះថាបន្ទប់ដែលបានដាក់ហ្វាន់ឌីម៉ានោះវានៅឆ្ងាយដែរ។
« រីហ្វីដា?នាងត្រឡប់មកវិញហើយឬ?» កំពុងតែដើរនៅតាមផ្លូវមួយនោះមានសម្លេងបុរសម្នាក់បានស្រែកហៅនិងសួរនាងពីចម្ងាយមករីហ្វីដានាងបញ្ឈប់សកម្មភាពការដើររបស់ខ្លួនងាកមកតាមសម្លេងស្រែកហៅទៅ។
« ម៉ាគូស៊ីកា?លោកមកទីនេះធ្វើអី? » រីហ្វីដានាងមិនបានឆ្លើយតបជាមួយសំណួររបស់ម៉ាគូស៊ីកាឡើយមានតែសួរក្បកទៅកាន់គេវិញហើយនាងក៏មិនលាក់រឿងដែលបានដឹងដែរថាគេជាអ្នកណានោះ។
« ខ្ញុំមកមើលប្អូនស្រី » ម៉ាគូស៊ីកានាយមិនបានខឹងជាមួយពាក្យសម្ដីនិយាយគម្រោះគម្រើយរបស់រីហ្វីដាទេគេមានតែបញ្ចេញស្នាមញញឹមកស្ញេញដាក់នាងទៅវិញជុងគុកនាយក៏បានមកដល់ដែរនិយាយទៅគេប្រុសទេប៉ុន្ដេដើរយឺតជាងមនុស្សស្រីទៀត។
«តោះពួកយើងទៅកុំនៅនិយាយជាមួយមនុស្សបែបនេះទៀតអី»ជុងគុកមិននិយាយអីច្រើនក៏ចាប់ស្មារបស់រីហ្វីដាដើរទៅមុខជាមួយគ្នាទៅទុកឲ្យម៉ាគូស៊ីកាឈរមើលដំណើរពួកគេចេញទៅទាំងសោកសៅតិចដែរនៅពេលគ្មានអ្នកណាចង់នៅក្បែរឬនិយាយជាមួយគេនោះ។
«វាមិនអីទេឯងធ្វើវាបានល្អតិចៗហើយយ៉ាងណានាងក៏អាចនិងអភ័យទោសឲ្យឯងដូចជាហ្វាន់ឌីម៉ាដែរ » នាយញញឹមនិយាយលើកសរសើរពីខ្លួនឯងតិចៗរៀបនិងដើរទៅមើលហាមិដែលអង្គុយនៅមុខបន្ទប់របស់ហ្វាន់ឌីម៉ាម្នាក់ឯងនោះតែនាយបានឃើញមាននរណាម្នាក់កំពុងតាមឃ្លាំមើលសកម្មភាពរបស់ជុងគុកនិងរីហ្វីដា។
«ពួកគេតាមដានជុងគុកហើយរីហ្វីដាធ្វើអ្វីដែរទៅ?ពួកគេមិនទាន់ដឹងរឿងមួយទេឬ? » ម៉ាគូស៊ីកានាយសង្កេតមើលទៅមនុស្សបិតមុខនោះភ្លាមរួចមកក៏ដើរទៅមែនទែនហើយពេលបុរសបិតបាំងមុខនោះដើរចេញទៅវិញបាត់។
«លោកបងស្រីខ្ញុំគាត់យ៉ាងម៉េចហើយ?ហេតុអ្វីក៏លោកអង្គុយនៅខាងក្រៅបែបនេះ?ចុះបងស្រីខ្ញុំនោះ?លោកហាមិ...»រីហ្វីដានាងដើរមកដល់ភ្លាមបានឃើញហាមិអង្គុយមុខបន្ទប់មិនឃើញគេចូលទៅខាងក្នុងនាងកាន់តែព្រួយបារម្ភលើសដើមហើយពេលចឹងៗអីនោះនាងបារម្ភពីសុវត្ថិភាពរបស់បងស្រីស្ទើរស្លាប់នាងមិនអាចឲ្យបងស្រីម្នាក់នេះមានគ្រោះថ្នាក់បានឡើយ។

« គឺថា....គឺ... » ហាមិពេលរហន់ចឹងពេកទៅគេរកពាក្យមកនិយាយរៀបរាប់ប្រាប់នាងមិនចងចេញទេបានតែរដាក់រដុបប៉ុណ្ណោះនិងឯង។
« គឺអី?លោកឆាប់និយាយមក ហ៊ឹកៗៗៗ » រីហ្វីដានាងចាប់ស្មារបស់ហាមិឲ្យក្រោកពីកៅអីមកនិយាយជាមួយគ្នាឲ្យដឹងរឿងនាងសួរគេមិបឆ្លើយដល់ថ្នាក់ស្រែកយំខ្លួនឯងជុងគុកនាយមកជួយទប់ខ្លួនរបស់រីហ្វីដាពីក្រោយ។

«ឯងម៉េចក៏មិនឆាប់និយាយទៅ?នៅគឺៗៗនៅហ្បឹងហើយរីហ្វីដានាងចង់ដឹងពីសុវត្ថិភាពរបស់ហ្វាន់ឌីម៉ាខ្លាំងណាស់»ជុងគុកគេបែរមកប្រាប់ឲ្យហាមិឆាប់និយាយប្រាប់រីហ្វីដាគេមិនអាចទ្រាំឃើញនាងកើតទុក្ខបែបនេះឡើយគេតឹងទ្រូងខ្លាំងណាស់។
«ហ្វាន់ឌីម៉ានាងរួចផុតគ្រោះថ្នាក់ហើយក៏ប៉ុន្តែគ្រូពេទ្យមិនទាន់ឲ្យសាច់ញាតិចូលទៅមើលបានទេដោយសារតែខ្លាចឆ្លងមេរោគគ្រូពេទ្យត្រូវការតាមដានមើលអាការ:របស់នាងឲ្យបានល្អិតល្អន់ជាងនេះសិនរីហ្វីដានាងកុំភ័យខ្លាចពេក»ហាមិនាយនិយាយដោយស្នាមញញឹមយ៉ាងស្រស់ឲ្យរីហ្វីដាកុំឲ្យនាងនៅយំបន្តទៀតអីវាមិនល្អសម្រាប់សុខភាពរបស់នាងទេណាមួយទើបតែមកពីធ្វើដំណើរតាំងពីប្រទេសអ៊ីតាលីមកម្លេះ។
«ខ្ញុំបានលឺថាគាត់រួចផុតគ្រោះថ្នាក់ខ្ញុំសប្បាយចិត្តណាស់ទៅហើយ»រីហ្វីដានាងរឺតទ្រូងខ្លួនឯងតិចៗអាចញញឹមចេញមកបានដោយគ្មានស្ទាក់ស្ទើរបន្តទៀតឡើយជុងគុកនាយកីរាងធូរក្នុងចិត្តដូចគ្នា។
« លោកប៉ាមកដល់យូរហើយឬនៅ? » រីហ្វីដានាងទើបតែចាប់អារម្មណ៍ជាមួយលោកអារ៉ូគីមិញនេះរបល់តែចង់ដឹងពីសុខទុក្ខរបស់បងស្រីពេកមិនបានមើលទេថាមានមនុស្សប៉ុន្មាននាក់នៅទីនេះខ្លះ។
«មកដល់មួយសន្ទុះហើយឯងគួរតែនៅសម្រាកសិនមិនគួរណាប្រញាប់មកពេកទេណា » លោកអារ៉ូគីគាត់ដឹងហើយថារីហ្វីដាទើបតែមកពិណាបានជាគាត់និយាយដាស់តឿនប្រាប់។
«ខ្ញុំមិនអីទេលោកប៉ាម៉្យាងវិញទៀតបងឌីម៉ាមានគ្រោះថ្នាក់ក៏ដោយសារតែខ្ញុំដែរបើពេលនោះខ្ញុំមិនខលទៅគាត់ម្លេះហើយគាត់ក៏មិនមានរឿងកើតឡើងទេគាត់អាចនិងគេចខ្លួនទាន់ផងក៏ថាបានដែរពេលខ្ញុំមិនខលទៅរកនោះ»រីហ្វីដានាងទម្លាក់កំហុសគ្រប់យ៉ាងមកលើខ្លួនឯងនាងមិនបន្ទោសអ្នកណាផ្សេងទេព្រោះវាជាកំហុសរបស់នាងពិតប្រកដមែនលោកអារ៉ូគីបានត្រឹមក្រវីក្បាលមិនគួរណានាងគិតចេញមកដូច្នេះសោះ។
« ឈប់ទម្លាក់កំហុសលើខ្លួនឯងទៅ »
« តែវាការជាពិតប្រាកដ »
« តាមចិត្តនាងចុះខ្ញុំឈប់ហាមហើយ »
«ជុងគុកគេនិយាយត្រូវកូនឈប់និយាយបែបនេះទៀតឲ្យសោះប៉ាមិនចូលចិត្តទេ »
«អូខេ!ខ្ញុំស្របតាមសម្ដីរបស់លោកប៉ាក៏បានឥឡូវកូនសុំអោបលោកប៉ាមួយមក » រីហ្វីដានាងធ្វើមុខឡើងខ្ចូតគួរឲ្យស្រឡាញ់ណាស់ដាក់លោកប៉ារបស់ខ្លួនដើម្បីឲ្យគាត់យល់ព្រមឲ្យនាងអោប។
«ប៉ាចាំតែកូនមកអោបតើប៉ាមិនដែលហាមឃាត់កូនដ៏គួរឲ្យស្រឡាញ់របស់ប៉ាឡើយដឹងទេ?»គាត់លាតដៃចាំរួចជាស្រេចចំណែកនាងក៏ចូលទៅអោបគាត់ទាំងលេចស្នាមញញឹមមកស្គុះស្គាយហើយគ្មានណាស់ងឿយឆ្ងល់ចំពោះរឿងមួយនេះឡើយក៏ព្រោះតែលោកអារ៉ូគីបាននិយាយជាមួយណាកាស៊ីម៉ាពេលអ្នកទាំងពីរទៅញាំអាហារជាមួយគ្នាមកម្លេះ។
_____

ភាគ:១២២

«ចុះពេលណាគ្រូពេទ្យឲ្យចូលទៅមើលបងឌីម៉ាបាន?ខ្ញុំចងទៅមើលថែគាត់ណាស់ពីមុនគាត់បានមើលថែខ្ញុំបានល្អមែនទែនលើកនេះខ្ញុំនិងមើលគាត់ម្ដង » រីហ្វីដានាងងាកមកសួរហាមិព្រោះមានតែគេប៉ុណ្ណោះដែលដឹងពីរឿងរបស់ហ្វាន់ឌីម៉ាច្បាស់ជាងគេហាមិងាកមើលទៅមើលមុខគ្រប់គ្នាតែគ្មានអ្នកណាឆ្លើយជំនួសគេសោះម្នាក់ៗងាកមុខចេញអស់រលីង។
« លោកមានលឺខ្ញុំសួរអត់? » ហ្វីដានាងបញ្ជាក់មកម្ដងទៀត
«លឺតើ!ខ្ញុំមិនទាន់បានដឹងទេគ្រូពេទ្យគាត់មិនទាន់ច្បាស់រឿងមួយនេះដែរមានតែបន្តនៅរងចាំសិន » រីហ្វីដានាងងក់ក្បាលដឹងហើយរួចក៏ឈប់សួរហាមិទៀតនាងនៅមានចម្ងល់ក្នុងរឿងមួយចំនួនទៀតណាស់បានជាមើលមុខលោកប៉ាធម៌ជាប់មិនងាកមុខទៅណាសោះ។
«កូនចង់ដឹងមែនទេថាហេតុអ្វីបានជាណាកាស៊ីម៉ាមកទីនេះជាមួយប៉ា?ត្រូវទេ?ប៉ានិងបកស្រាយប្រាប់អ្នកគ្រប់គ្នានៅទីនេះឲ្យបានដឹងទៅចុះ»លោកអារ៉ូគីគាត់បានត្រៀមខ្លួនរួចរាល់អស់ហើយពេលមកដល់បានជួបរីហ្វីដានិងអ្នកផ្សេងទៀតនោះគាត់បានរៀបរាប់មកគ្មានសល់ចន្លោះគាត់បាននិយាយពីគម្រោងដែលអាចកែប្រែចិត្តគំនិតរបស់ណាកាស៊ីម៉ាឲ្យដើរតាមផ្លូវល្អដូចជាពេលតាំងពីមុនវិញគាត់មិនចង់ឈរអោបដៃមើលក្មួយប្រុសម្នាក់ទៀតនេះវេទនាក្នុងរឿងសង្គមងងឹតយូរជាងនេះឡើយវាអាចប៉ះពាល់ដល់រូបគេច្រើនខ្លាំងណាស់ម៉្យាងវិញទៀតគេជាមនុស្សចិត្តក្ដៅចឹងហើយពេលមានរឿងអ្វីមួយតែងតែនាំរភងធំចូលមករហូតដដែលនោះទើបគាត់មានផែនការឲ្យហាមិ ហ្វាន់ឌីម៉ា រីហ្វីដានិងជុងគុកតាមដានមើលរាល់សកម្មភាពពីខាងក្រៅរបស់ណាកាស៊ីម៉ារហូតទាល់តែគេចេះរលឹកខ្លួនដោយខ្លួនឯងបានជាគាត់អាចជួបនិយាយជាមួយគេបានដឹងរឿងខ្លះមកវិញអ្នកទាំងអស់គ្នាដឹងពីហេតុផលរបស់លោកអារ៉ូគីហើយគ្មានអ្នកខឹងគាត់ដែលលាក់បាំងរឿងនេះឡើយចំណែកជុងគុកពេលដឹងថាលោកពូខ្លួនមានក្មួយប្រុសម្នាក់ទៀតហើយគេក៏សប្បាយចិត្តទទយលយកណាកាស៊ីម៉ាដែរ។
« រឿងវាគឺបែបនេះឯងគ្រប់គ្នាយល់ដែរអត់? »
« បាទ/ច៎ាសពួកខ្ញុំយល់ហើយ »
«ចុះរឿងមួយទៀតរបស់ស៊ូមិអូរ!មិនមានស៊ូមិទេគឺម៉ាគូស៊ីការឿងវាយ៉ាងម៉េចទៅវិញហាមិលោកជួយនិយាយឲ្យខ្ញុំបានដឹងផងបានទេ?ខ្ញុំមិនចង់នៅវិលវល់តែម្នាក់ឯងបានទេ » ជ្រុលជាបានដឹងរឿងដែលនាងមិនដឹងហើយថ្ងៃនេះសរុបយកទាំងអស់ម៉ងទៅណាមួយនាងនៅស្អប់មុខរបស់ម៉ាគូស៊ីកាមិនទាន់បាត់ទេដែលគេបានសម្លាប់ប៉ាម៉ាក់របស់បងស្រីនាងនាងចាំមិនភ្លេចទេគេក៏មានផែនការចង់សម្លាប់នងនិងហ្វាន់ឌីម៉ាទៀតដូច្នេះវាពិបាកសម្រាប់នាងដែលត្រូវទទួលយកគេណាស់ឥឡូវនេះនាងចង់ដឹងពីហេតុផល។

«រឿងវាមិនសូវស្មុកស្មាញច្រើនដូចជាមុននេះទេគឺថា.....»ហាមិនាយក៏រៀបរាប់ចេញទៅដូចជាលោកអារ៉ូគីបាននិយាយដែរគេនិយាយចេញមកតាមដែលគេបានដឹងរឿងបាននៅកន្លែងជាមួយហ្វាន់ឌីម៉ានោះថ្ងៃដែលគេនាំនាងទៅជួបគ្នាជាមួយម៉ាគូស៊ីកាថ្ងៃដែលញេបានលឺសម្ដីនាងយល់ព្រមធ្វើជាប្អូនស្រីធម៌របស់គេដោយមិនបានគិតពីអ្វីទាំងអស់មិនគិតដល់ពេលគេបានសម្លាបើម៉ាក់ប៉ារបស់ខ្លួនសោះហើយពេលនោះគេព្រមទទួលស្គាល់ថាគេពិតជាស្អប់ម៉ាគូស៊ីកាណាស់តែគេធ្វើអ្វីបានដែរដោយសារវាជាការសម្រេចចិត្តរបស់ហ្វាន់ឌីម៉ាទៅហើយ។
«យ៉ាងម៉េច?សម្លាប់លោកប៉ាអ្នកម៉ាក់ខ្ញុំហើយនិយាយពាក្យថាយល់ច្រឡំលើបងឌីម៉ាចឹងឬ?ហើយលើកយកពាក្យសុំទោសមកនិយាយដាក់បងស្រីខ្ញុំ?ទោះបីគាត់មិនចង់មានរឿងច្រើនក៏ខ្ញុំមិនសុខចិត្តដែរលោកបែរថយក្រោយងាកទៅមើលកំហុសរបស់ខ្លួនឯងកាលពីមុនលោកបានសាងអ្វីខ្លះ?ទោះខ្ញុំមិនមែនជាកូនស្រីបង្កើតរបស់គាត់ក៏ប៉ុន្ដែពួកគាត់មើលថែខ្ញុំបានល្អណាស់ដូច្នេះលោកកុំចូលមកពាក់ព័ន្ធជាមួយពួកខ្ញុំទៀតបានអត់ខ្ញុំសុំលោកទៅចុះ»រីហ្វីដានាងអីម៉្យាងពីម៉ាគូស៊ីកាសុំឲ្យតេគេចាកចេញពីនាងនិងហ្វាន់ឌីម៉ាតែតាមមើលទៅគេដូចមិនយល់ព្រមជាមួយពាក្យស្នើសុំរបស់រីហ្វីដាឡើយ។
«តែខ្ញុំចង់មើលថែហ្វាន់ឌីម៉ាលុបលាងកំហុសដ៏ធ្ងន់ធ្ងរមួយនោះដោយមើលហ្វាន់ឌីម៉ាឲ្យបានល្អបើនាងនៅស្អប់ខ្ញុំយ៉ាងណាទៀតក៏ស្អប់ចុះតែខ្ញុំសូមប្រាប់ថាខ្ញុំមិនព្រមដើរចេញពីរឿងដែលខ្ញុំបានសន្យាជាមួយហ្វាន់ឌីម៉ាសូមនាងយល់ពីខ្ញុំដូចជាហ្វាន់ឌីម៉ាផងទៅខ្ញុំព្រមទទួលដឹងហើយថាវាជាអារម្មណ៍គុំមួយពេលទើបតែពេលនេះខ្ញុំបានភ្ញាក់ខ្លួនមកវិញហើយខ្ញុំទទួលយករឿងរ៉ាវអាក្រក់ខ្លួនឯងអស់រលីងហើយទោះនាងចង់ដេញខ្ញុំដល់ស្លាប់ទៀតក៏ខ្ញុំមិនទៅណាដែរ»ម៉ាគូស៊ីកានាយនិយាយទាំងដាច់អលង្ការព្រោះតែគេបាននិយាយសន្យាគ្នារួចរាល់ជាមួយប្អូនស្រីធម៌របស់ខ្លួនហើយតើចឹងគេមិនអាចស្ដាប់តាមសម្ដីរីហ្វីដាបានទេ។
« លោកចង់បានអីពីបងស្រីខ្ញុំទៀតហ៎ាស? » រីហ្វីដានាងក្រៅឆេវពេលនិយាយជាមួយគេហើយគេមិនស្ដាប់នោះនាងស្រែកមួយវ៉ាសគ្រប់គ្នាឡើងស្ងាត់ឲ្យជ្រៀបម៉ងទុកឲ្យតែពីរនាក់នោះនិយាយចចារគ្នាទៅ។
«ខ្ញុំមិនចង់បានអ្វីពីហ្វាន់ឌីម៉ាទេដូចដែលខ្ញុំបាននិយាយមុននេះអញ្ចឹង » ម៉ាគូស៊ីកានាយតវ៉ាជាមួយដោយសម្លេងរាបស្មើធេង
«ហ៊ឹស!ខ្ញុំមិនជឿឡើយបើលោកមិនចង់បានអីពីបងស្រីខ្ញុំលោកមានអ្វីមកបញ្ជាក់បានទៅ? »
«នាងចង់ឲ្យខ្ញុំបញ្ជាក់ពីអ្វី? »
« រឿងអ្វីក៏បានដែរ »
«ខ្ញុំនិងបង្ហាញឲ្យនាងបានឃើញតាមសកម្មភាពរបស់ខ្ញុំដែលបានធ្វើទោះនាងមិនជឿក៏ហីទៅចុះខ្ញុំមិនសូវចេះនិយាយច្រើនឬជជែកជាមួយអ្នកណាមិនដឹងក្បាលមិនដឹងកន្ទុយដូចជានងទេរីហ្វីដា » ម៉ាគូស៊ីកានិយាយដល់ពាក្យចុងក្រោយនោះហើយឡើងរីហ្វីដាសម្លក់មុខរបស់គេថ្មែរថានាងនិយាយមិបដឹងមិបដឹងកន្ទុយយ៉ាងម៉េច?គេឡប់ទេដឹងនៀក?
«លោកកុំចេះតែថានោះខ្ញុំនិននៅចាំមើលតែកុំគិតថាខ្ញុំព្រមឲ្យលោកនៅក្បែរបងឌីម៉ាឲ្យសោះចាំតែមើលទៅ »
«ខ្ញុំដឹងហើយ!ប៉ុន្តែនៅមានរឿងមួយទៀតដែលខ្ញុំចង់ប្រាប់លោកណាជុងគុកសូមជួយមើលថែរីហ្វីដាតាមដែលខ្ញុំមើលទៅអ្នកទាំងពីរប្រាកដជាមានំហរោះថ្នាក់មិនខានទេពេលទៅណាមកណានោះព្រោះពេលអ្នកទាំងពីរចូលមកដល់ក្នុងមន្ទីរពេទ្យខ្ញុំឃើញមានមនុស្សកំពុងតែតានឃ្លាំមើលអ្នកទាំងពីរតាមក្រោយទៀត»ម៉ាគូស៊ីកាគេនិយាយដាស់រឿនទៅប្រាប់ជុងគុកជាមុនបើនិយាយជាមួយរីហ្វីដានាងអាចថាគេនិយាយបង្វែរដានរឿងមួយនេះមិនខាន។


You are reading the story above: TeenFic.Net