ត្រឡប់បន្តសន្យា
ភាគ៧៥
«ប្រ..ប្រធានាធិបតី?!» បុរសដែលកំពុងតែមានអំណួតក៏អស់អួតគ្រាន់តែបានលឺពីឋានៈតួនាទីរបស់កម្លោះសង្ហាដែលឈរក្បែរអែលលីណាឯណោះ លូសុីដែលជាអ្នកបាញ់ដោយផ្ទាល់អម្បាញ់មិញនោះក៏ចូលមកទាំងអោបដៃជាប់ស្របនឹងស្នាមញញឹមបែបកាច នាងចូលមកព្រមជាមួយនឹងទាហ៊ានប៉ុន្មាននាក់មកពីក្រោយដែរ គ្រប់យ៉ាងហាក់បីដូចជាបានត្រៀមទុកជាមុនអ៊ីចឹង។
«ជុននីអូ?!»
«បងមិនទុកចិត្តនឹងសុវត្ថិភាពអូនទើបបងឲ្យលូសុីមកប្រចាំការនៅអុីរ៉ាក់នេះមួយរយៈតាំងពីបងមករកអូននោះ ហើយពេលនេះក៏ពិតមែន មានអ្នកមកយាយីអូនទាល់តែបានតែម្ដង» ជុននីអូចោលសម្ដីថាស្មានមិនដល់នោះកណ្ដាលមុខបុរសចំណាស់ដែលក្រអើតក្រទមដាក់គេមុននោះឯង គេលើកចិញ្ចើមម្ខាងបែបឌឺដងរួចក៏ងាកមើលទៅលោកប៉ាទាំង២របស់អែលលីណាឯណោះបន្តិច លោកវីលក៏ងក់ក្បាលរួចកាន់ស្មាប៉ាតូចជាប់ហាក់ប្រាប់នាយថាគាត់ផ្ញើអែលជានឹងនាយហើយ។
«ខានចួបគ្នាព្រះនាងអែលលី..អូ!មិនមែនទេ អូនអែលលីណា» លូសុីក៏និយាយឡើងទាំងញញឹមទៅកាន់ស្រីតូចដែលធ្លាប់បានជួយសង្គ្រោះនាងកាលពីប៉ុន្មានឆ្នាំមុននោះ។ «មានគ្នាច្រើនណាស់ណ៎? មានឆាកល្ខោនអ្វីសម្ដែងឲ្យយើងមើលទៀតទេ? ហ្អាស៎ ក្មេងៗ?!» ទោះបីជាជើងត្រូវគ្រាប់ទៅហើយក៏ដោយក៏បុរសចំណាស់នៅតែមិនព្រមចុះញ៉មនឹងក្រអើតក្រទមដដែល បែបនេះហើយលោកវីលក៏ទ្រាំមិនបាននឹងនាំខ្លួនចូលមកលូកលាន់។
«ឯងចង់បានស្អីទៀត?! បើដូចជាអីដែលអែលនិយាយពិតមែន ឯងមិនសមសូម្បីតែដកអុកសុីសែនរបស់ផែនដីនេះ ឯងអាក្រក់ជាងសត្វធាតុទៅទៀត..អាចង្រៃយ៎»
«លោកប៉ា..» អែលលីណានាងកាន់ដៃលោកប៉ានាងជាប់ទាំងទឹកភ្នែកហាក់ព្យាយាមឃាត់គាត់មិនឲ្យទៅពាក់ពន្ធ័ជាមួយនឹងមនុស្សអស់នោះ ស្រីតូចលើកដៃជូតទឹកភ្នែករួចប្រឈមមុខនឹងគាត់បន្តិច។
«លោកចង់បានខ្ញុំទៅរឺក៏ចង់បានស្អីផ្សេង?!» អែលលីណាក៏និយាយឡើងនាំឲ្យគ្រប់គ្នាភ្ញាក់បន្តិច បុរសម្នាក់នោះក៏ញញឹមរួចឲ្យកូនចៅយកប្រអប់មួយមកបើកឲកយអែលលីណាមើល វាជាក្រដាសផ្ទេរទ្រព្យសម្បត្តិដែលមានឈ្មោះនាងជាស្រេចនៅលើនោះ សល់តែសុីញ៉េប៉ុណ្ណោះ។
«អែល..» ជុននីអូឧទានហៅឈ្មោះនាងបន្តិចកាលបើស្រីតូចបោះជំហានចូលទៅរួចទាញយកប៊ិចឡើងមុននឹងសំឡឹងចំទៅលោកប៉ាបង្កើតចិត្តខ្មៅរបស់នាង ចុងបញ្ចប់សាច់បង្កើតក៏គ្មាននរណាស្រឡាញ់នាង នាងសងកម្មប៉ុន្មានជាតិទៀតទើបផុតទៅ?!
«សុីញ៉េរួចលោកនឹងឈប់រញ៉េរញ៉ៃខ្ញុំពិតមែនទេ?!» អែលលីណាក៏និយាយឡើងស្របនឹងភ្នែកងាកមើលទៅគាត់ អ្វីដែលគាត់បង្ហាញមកវិញនោះគឺស្នាមញញឹមដោយភាពលោភលន់នឹងគ្មានមនោសញ្ចេតនាអ្វីសូម្បីតែបន្តិច។
អែលលីណាក៏ងក់ក្បាលរួចក៏សុីញ៉េប្រគល់គ្រប់យ៉ាងដែលដំបូងឡើយវាជារបស់នាង នាងគួរតែជាចំណែកបានសោយសុខតែនាងក៏សុខចិត្តបោះបង់ទ្រព្យនឹងជ្រើសរើសយកសេចក្ដីជំនួសវិញ នាងក៏មិនចង់ជំពាក់អ្វីជាមួយនឹងគាត់ទៀតដែរ។
បើភាគនេះបាន៨៥០នៅម៉ោង១០កន្លះអេតមីនជូន២ភាគ
You are reading the story above: TeenFic.Net