បន្តភាគទៀតចាស៎ រីករាយអាន
ត្រឡប់បន្តសន្យា
ភាគ៦៥+៦៦
«ម៉ាកូ..» អែលលីណាក៏ឧទានឡើងទាំងព្រួយបារម្ភកាលបើឃើញកូនចៅរបស់ជុននីអូក្រៀកម៉ាកូជាប់ អ្នកម្ខាងទៀតក៏មើលមកនាងរួចងក់ក្បាលបែបប្រាប់នាងថាគេមិនមានបញ្ហាអ្វីនោះទេ គិតតែរឿងរបស់នាងទៅចុះ។
«អែល..» ស្ដាប់បែបតឹងតែងអម្បាញ់មិញនោះក៏ប្ដូរមកជានិយាយស្រាលនឹងផ្អែមល្ហែមទៅកាន់ស្រីតូចដែលនៅក្នុងរង្វង់ដៃវិញ អែលលីណានាងក៏មិនទាន់ឆ្លើយតបតែងាកសំឡឹងមុខគេចំៗស្របនឹងកែវភ្នែករលីងរលោង ជុននីអូក៏បង្ហាញទឹកមុខបែបមិនពេញចិត្តរួចលូកដៃជូតវាសទឹកភ្នែកពីថ្ពាល់របស់នាង។
«អូនយំច្រើនពេកហើយអែល ទឹកភ្នែករបស់អូនមានតម្លៃណាស់កុំសម្រក់វាមកទាំងបែបនេះអី..» ជុននីអូលួងលោមនាងព្រោះគេមិនចង់ឃើញមនុស្សស្រីជាទីស្រឡាញ់ត្រូវយំម្ដងជា២ដងបែបនេះឡើយ គេក៏ទាញនាងមកកៀកបំណងនឹងចង់អោបតែក៏ត្រូវអែលលីណារុញគេមួយទំហឹង ភ្នែកងាកសំឡឹងមើលទៅវត្តមានអ្នកគ្រប់គ្នាដែលដើរមកពីត្រើយខាងផ្ទះនាងឯណោះ ក្នុងចំណោមនោះក៏មានវត្តមានមនុស្សម្នាក់ដែលនាងមិនចង់ចួបពេលនេះដូចគ្នាដែរ។
«អែល...» សំឡេងគ្រលរធំបន្លឺឡើងស្របនឹងស្នាមញញឹម អ្នកអង្គម្ចាស់ជុងហ្គុកសំឡឹងមើលម្ចាស់ប្អូនដែលទ្រង់នឹករលឹកឯណោះរួចក៏ប្រញាប់បោះជំហានយាងចូលមករកប្អូន ខុសប្លែកពីអែលលីណាកាលបើឃើញទ្រង់ភ្លាម នាងក៏បោះជំហានគេចចេញយ៉ាងលឿនតែម្ដង។
«អែល..កូនអែល» លោកវីលកាលបើឃើញកូនស្រីប្រញាប់រត់គេចចេញគាត់ក៏ហៅទាំងបារម្ភ ព្រោះនាងកំពុងតែមានពោះមានពុងផង បើសិនជាមិនបានប្រយត្ន័ច្បាស់ជាវីវរជាមិនខានឡើយ។
«លោកប៉ាទៅសម្រាកសិនចុះចាំខ្ញុំទៅតាមអូនអែលលីណា ពួកឯងនាំលោកប៉ាយើងទៅសម្រាកនៅខាងក្នុងទៅ»
«លោកប៉ា?!» លោកវីលក៏លាន់មាត់ឡើងទាំងឆ្ងល់ជាមួយនឹងសព្វនាមដែលនាងកម្លោះនេះបានដាក់ឲ្យគាត់ តែឆ្ងល់ក៏បានត្រឹមតែឆ្ងល់ព្រោះពេលនេះពួកគាត់ក៏ត្រូវបានកូនចៅមាឌឌាំងៗរបស់ជុននីអូគ្រានោះទៅសម្រាកនៅឯផ្ទះឯណោះបាត់ទៅហើយ។
«អែល..អែលឈប់សិន! អែលលីណា» សម្រឹបជើងធ្ងន់រត់តាមនាងតូចដែលកំពុងតែបោះជំហានដើរផឹបៗនៅលើខ្សាច់សក្បុសឯណោះ អ្នកអង្គម្ចាស់ជុងហ្គុកក៏ចូលទៅរកប្អូនរួចកាន់ក្រសោបដៃនាងជាប់ណែន។
«ហេតុអីក៏ឯងគេចពីបង?! អែល..» អែលលីណាកាលបើដំបូងឡើយនាងព្យាយាមរត់គេចពីទ្រង់តែនាងក៏ឈប់ទ្រឹងមួយកន្លែងវិញលែងរត់គេចទៅណានឹងងាកមកប្រឈមមុខជាមួយនឹងអតីតម្ចាស់បងដែលនៅចំពោះមុខនាងនៅពេលនេះ។
«អែល..អែលត្រឡប់ទៅវិមានយើងទៅណា បងសូមអង្វរ» អ្នកអង្គម្ចាស់ជុងហ្គុកកាន់ដៃនាងជាប់ណែនរួចពោលទាំងអួលដើមករតែម្ដងតែអែលលីណាឯណោះក៏មិនបាននិយាយអ្វីតែក៏នៅស្ងៀមទ្រឹង ភ្នែកងាកសំឡឹងមើលទៅវត្តមានរបស់មនុស្សម្នាក់ដែលមកព្រមគ្នាជាមួយនឹងជុននីអូឯណោះ ព្រះនាងអែលឡាសំឡឹងមើលទៅបងប្អូនភ្លោះរបស់ទ្រង់ព្រមជាមួយនឹងភាពអៀនខ្មាស សឹងតែមិនហ៊ានសំឡឹងចំមុខរបស់នាងទៅហើយ។
«ទ្រង់ប្រហែលជាយល់ច្រឡំហើយ ខ្ញុំម្ចាស់មិនមែនជាម្ចាស់ប្អូនទ្រង់ឡើយ ព្រះនាងអែលឡាឯណោះទេដែលជាម្ចាស់ប្អូនទ្រង់..» អែលលីណាលូកទាញដៃទ្រង់ចេញស្រាលៗព្យាយាមបដិសេធភ្លាមៗតែអ្នកអង្គម្ចាស់ជុងហ្គុកក៏លើកយករបស់មួយឡើងមកបង្ហាញនាំឲ្យអណ្ដាតនាងគ្រលាស់និយាយពាក្យកុហកលែងបាន។
«ចុះស្នៀតសក់នេះ? មានតែអែលលីប៉ុណ្ណោះដែលអាចយកវាមកបាន វាត្រូវបានចាក់ទុកនៅក្នុងទូអស់រាប់ឆ្នាំទៅហើយ មានតែបងនឹងអែលលីប៉ុណ្ណោះដែលដឹងពីលេខសម្ងាត់មួយនេះ អូននិយាយថាអូនចង់ទុករបស់អនុស្សាវរីយ៍របស់បងប្អូនយើងទាំងអស់នៅទីនោះ អូនមានអារម្មណ៍ថាបិតានឹងមាតាមិនស្រួល អូនធ្លាប់និយាយប្រាប់បងហើយតែបងមិនបានស្ដាប់ មិនបានយកព្រះទ័យទុកដាក់ អែល..» អ្នកអង្គម្ចាស់ជុងហ្គុកមានបន្ទូលបណ្ដើរ សម្រក់ទឹកភ្នែកបណ្ដើរ អែលលីណាឯណោះនៅឈរស្ងៀមមិនបញ្ចេញកាយវិការតបសោះទាំងក្នុងទ្រូងនាងឈឺស្ទើរតែធ្លាយទៅហើយ។
ប៉ះឪក្មេកកាចទៀតនុង៎..តែចង់បានកូនកាមុំគេទាល់តែពលី ហុហុ ឲ្យកម្លាំងចិត្តបងអូមួយ 🤍
You are reading the story above: TeenFic.Net