ភាគ៥១+៥២+៥៣

Background color
Font
Font size
Line height

សុំទោសយឺតបន្តិចព្រោះអេតមីនរវល់រឿងការងារសាលា មោះបន្តភាគយើងទៀតណា ឈ្នះបានច្រើនចឹងគេជូន៣ភាគណា៎ រីករាយអាន

ត្រឡប់បន្តសន្យា
ភាគ៥១+៥២+៥៣

«ហ៊ឺ..ហ៊ឺ» សម្រឹបជើងតូចស្រឡូនរត់ចាកចេញពីបន្ទប់សម្រាកព្យាបាលដែលនាងសម្រាកមុននោះ នាងពួននៅក្បែរជណ្ដើរយន្តរង់ចាំដល់អ្នកយាមរបស់សេតវិមានទៅបាត់ទើបនាងប្រញាប់នាំខ្លួនចូលជណ្ដើរយន្តគេចខ្លួនបាត់មិនអោយអ្នកណាឃើញ។
ទីង!
សំឡេងជណ្ដើរយន្តចុះមកដល់ជាន់ខាងក្រោមក៏បន្លឺឡើង អែលលីណាងាកសំឡឹងមើលជុំវិញខ្លួនធ្វើឲ្យប្រាកដថាមិនមាននរណាឃើញនាងទើបនាំខ្លួនដើរចេញទៅយ៉ាងលឿនបន្តទៀត ស្រីតូចលើកដៃម្ខាងខ្ទប់ទ្រូងខ្លួនឯង កន្លែងដែលមានរបួសដោយការបុកនោះ នាងដកដង្ហើមញាប់ស្អេក តែក៏មិនចុះចាញ់នឹងនាំខ្លួនចេញទៅយ៉ាងលឿនតែម្ដង។
«តាក់សុី..ហ៊ឺ តាក់សុី» អែលលីណាមកដល់ខាងមុខពេទ្យនាងក៏រកកន្លែងកៀនមន្ទីរពេទ្យដើម្បីហៅតាក់សុី ភ្នែកនាងក៏បើកធំៗកាលបើបានឃើញឡានជាច្រើនបើកចូលមកនឹងមានឡានអមជាច្រើនអាចឲ្យនាងបានដឹងថាជាវត្តមាននរណាដែលមកដល់នោះ។
ងឹក!
សុខៗក៏មានតាក់សុីមួយមកឈប់ចតក្បែរនាង អែលលីណាបានឱកាសក៏ប្រញាប់នាំខ្លួនឡើងលើឡានរួចប្រាប់ឲ្យគេបើកចាកចេញទៅឲ្យលឿនជាទីបំផុត។
អែលលីណាកាលបើប្រាកដថានាងឡើងលើឡានបានសម្រេចហើយ គ្មានអ្នកណាតាមនាងឡើយទើបនាងប្រញាប់ងាកបែរមើលទៅកន្លែងដែលមានឡានឈប់ចតទាំងនោះ វត្តមានអ្នកអង្គម្ចាស់ជុងហ្គុកយាងចុះពីក្នុងឡានទាំងប្រញាប់ប្រញាល់ហាក់ដូចជាតក់ស្លុតក្នុងព្រះទ័យជាខ្លាំង បានន័យថាខាងមន្ទីរពេទ្យច្បាស់ជាបានទាក់ទងថ្វាយទ្រង់ថានាងបាត់ខ្លួនហើយមើលទៅ។
«លាហើយម្ចាស់បង..សូមម្ចាស់បងរស់នៅឲ្យមានក្ដីសុខ សង្ឃឹមថាគ្រប់គ្នានឹងត្រឡប់ទៅរកភាពស្ងប់សុខដូចជាកាលពីមុន ពេលដែលគ្មានខ្ញុំម្ចាស់ណា៎» អែលលីណាក៏ទម្រេតខ្លួនកើយក្បាលនឹងពូករួចលូកកាន់ប៉ះកញ្ចឹងករទទេស្អាតរបស់នាងដែលកាលពីមុនមានខ្សែករមួយជារបស់បញ្ចាំចិត្ត តែពេលនេះនាងបានប្រគល់វាជូនម្ចាស់ដើមវិញបាត់ទៅហើយ។
«បងក៏ដូចគ្នាជុននីអូ.. អូនស្រឡាញ់បងណាស់» អែលលីណាក៏មិនភ្លេចរំលឹកដល់បុរសជាទីស្រឡាញ់ផងដែរ នាងតូចងាកភ្នែកមើលទៅតៃកុងឡានរួចនាងក៏ភ្ញាក់បន្តិចកាលបើឃើញគេបត់ឡានចូលទៅកាន់ផ្លូវមួយដែលជាផ្លូវទៅកាន់ផែស្ងួត អែលលីណាក៏ក្រោកឡើងពីពូកយឺតៗរួចចាប់ទាញកអាវគេម្នាក់នោះ រួចនាងក៏សួរនាំភ្លាម។
«លោកចង់នាំខ្ញុំទៅណា?» អែលលីណាសួរនាំទាំងមិនខ្លាច មកដល់ដំណាក់កាលនេះហើយនាងមានអ្វីដែលត្រូវខ្លាចទៀតទៅ?
បុរសជាតៃកុងឡានម្នាក់នោះក៏ងាកមើលមកនាងរួចបើកម៉ាសនាំឲ្យអែលលីណានាងភ្ញាក់ផ្អើលមិនស្ទើរ ដៃតូចស្រឡូនក៏ទម្លាក់ពីករអាវគេយឺត មុននឹងរាងកាយផ្អែកបុកនឹងពូកឡានលាន់ភឹប។

«ក្រែងនាងចង់ដូចជាកាលពីមុនមែនទេ? ចាំខ្ញុំជួយនាង..» ឡានមួយនោះក៏បន្តដំណើររហូតចូលទៅកាន់ផែស្ងួតដែលមានទូកធ្វើដំណើរផងដែរ មិនដឹងថាគេជាអ្នកណាដឹងតែថាគេចង់ជួយនាង។

ត្រឡប់មកកាន់មន្ទីរពេទ្យនេះវិញ មិនត្រឹមតែអ្នកអង្គម្ចាស់មួយអង្គឯងឡើយដែលទទួលបានដំណឹងមួយនេះ សូម្បីតែមនុស្សម្នាក់ទៀតដែលស្រឡាញ់នឹងបារម្ភពីអែលលីណាក៏បានទទួលបានដំណឹងមួយនេះផងដែរ។
ជុននីអូត្រូវទុកចោលចានអាហារពេលព្រឹកទាំងមិនបានញ៊ាំអីសូម្បីតែមួយម៉ាត់ដើម្បីមករកអែលលីណានៅទីនោះគ្រាន់តែបានលឺដំណឹងមកថានាងបានបាត់ខ្លួនពីមន្ទីរពេទ្យភ្លាម។
«លោកប្រធានាធិបតី..» គ្រាន់តែជុននីអូមកដល់ភ្លាមក៏បានឃើញវត្តមានអង្គរក្សមកពីវិមានចរណៃដូចគ្នា អញ្ចឹងបានន័យថាអ្នកអង្គម្ចាស់ជុងក៏បានជ្រាបដំណឹងនឹងយាងមកទីនេះដូចគ្នាដែរ។
មិនបង្អង់យូរជុននីអូក៏ប្រញាប់នាំខ្លួនចូលទៅខាងក្នុងកាត់ក្រុមអ្នកការពាររហូតមកដល់បានឃើញគ្រែទទេស្អាតគ្មានវត្តមាននាង មានតែក្លិនក្រអូបសាយភាយដែលចេញពីរាងកាយនាង ជុននីអូបោះជំហានមួយៗចូលទៅរកកន្លែងគ្រែនោះរួចក៏ឈប់កាលបើបានឃើញវត្តមានអ្នកអង្គម្ចាស់ជុងកំពុងតែឈរនៅទីនោះ ទ្រង់នៅឈរសញ្ជឹងសំឡឹងមើលទៅខ្នើយដែលអែលលីណាកើយទាំងព្រះភក្ត្រ័ក្រៀមក្រោះ។
«នាងទៅបាត់ហើយ..» អ្នកអង្គម្ចាស់ជុងមានបន្ទូលស្រាលៗហាក់មិនអស់អាល័យជាមួយនឹងការចាកចេញមួយនេះសោះ ទ្រង់មិនបានខឹងនាង តែទ្រង់ក៏យល់ពីចិត្តនាង នាងចួបរឿងច្រើនណាស់ទៅហើយមួយរយៈនេះ មានសម្ពាធគ្រប់បែបយ៉ាងធ្លាក់ទៅលើនាង។
«អ្នកអង្គម្ចាស់ ខ្ញុំមានដំណឹងចង់ទូល..» សុខៗក៏មានអង្គរក្សម្នាក់ចូលមក អ្នកអង្គម្ចាស់ជុងហ្គុកក៏ងក់ក្បាលឆ្លើយតបជាមួយនឹងគេ ជុននីអូឯណោះក៏ដើរបង្ហូសទៅកាន់គ្រែគេងដែលម្សិលមិញមានវត្តមានរបស់អែលលីណានៅគេងនៅទីនេះ តែពេលនេះក៏បាត់ស្ងាត់មិនឃើញនាង។
«ឯងថាយ៉ាងមិច?» អ្នកអង្គម្ចាស់ជុងហ្គុកក៏ភ្ញាក់ផ្អើលកាលបើបានលឺអ្វីដែលកូនចៅបានជម្រាប ភាពភ្ញាក់ផ្អើលរបស់ទ្រង់ក៏នាំជាភាពងឿងឆ្ងល់ឲ្យជុននីអូឯណោះដែរ នាយក៏បែរខ្លួនបំណងចង់ទៅរកអ្នកអង្គម្ចាស់តែក៏បែរជាជាន់នឹងរបស់ម៉្យាងដែលជ្រុះនៅក្បែរជើងគ្រែ វាជាក្រដាសដែលមានសណ្ឋានដូចជាសំបុត្រ ជុននីអូមិនបង្អង់ក៏ប្រញាប់លើកវាឡើងមកមើល វាជាលិខិតខ្លីសរសេរដោយដៃ វាអាចជារបស់អែលលីណាក៏ថាបាន។
(ពេលដែលអ្នកគ្រប់គ្នាមកដល់ខ្ញុំប្រហែលជាបានចាកចេញទៅហើយ ឲ្យខ្ញុំសុំទោសដែលទៅទាំងមិនបានលា តែខ្ញុំគ្មានជម្រើសឡើយ..)
«អែលលីណា!» អ្នកអង្គម្ចាស់ជុងហ្គុកដែលឈរអានខ្លឹមសារជាមួយនឹងជុននីអូឯណោះក៏លាន់មាត់ឡើងទាំងចុកអួលទ្រូង ទ្រង់នឹងជុននីអូក៏មើលវាបន្តទៀត ដៃម្ខាងក៏កាន់ទប់ទ្រូងជាប់ណែនមិនឈប់ ព្រោះវាឈឺ..
(ហើយកុំតាមរកខ្ញុំអី..ខ្ញុំគ្រាន់តែចង់ចេញពីប្រទេសនេះហើយទៅរស់នៅតាមរបៀបជីវិតជាអែលលីណាដូចពីមុន មិនមែនជាព្រះនាងអែលលីទេ ព្រោះប្រទេសមួយនេះលែងជាប្រទេសកំណើតរបស់ខ្ញុំហើយ) ពាក្យពេចន៍គ្រប់យ៉ាងដែលអែលលីណានិយាយមើលទៅដូចជាធម្មតាតែអត្ថន័យក៏ចុកបេះដូងអ្នកដែលកំពុងតែអាននោះឲ្យចុកពើតផ្សាខ្លាំងដូចជាកាំបិតមុតស្រួចចាក់អញ្ចឹងដែរ។
«មិនពិតទេ..» អ្នកអង្គម្ចាស់ជុងហ្គុកក៏ក្រវីក្បាលរួចទាញយកសំបុត្រនោះមកអោបជាប់ទ្រូង កាយវិការនឹងភាពលើសលួសដែលទ្រង់មានទៅលើនាងមួយរយៈចុងក្រោយនេះវាបានបន្សល់ទុកនូវវិប្បដិសារីច្រើនលើសលប់ ទ្រង់ក្ដាប់ម្រាមដៃឡើងរួចយាងបង្ហូសទៅដាល់ជញ្ជាំងលាន់ឌឹបៗដល់ថ្នាក់ជុននីអូទ្រាំមើលមិនបាននឹងចូលទៅឃាត់ទ្រង់ភ្លាម។
«យើងនឹងបំបាក់ដៃនេះចោល ដៃដែលយើងវាយដំលើម្ចាស់អូន..កុំឃាត់យើង លែង..» ទោះបីជាជុននីអូឃាត់ប៉ុណ្ណាក៏អ្នកអង្គម្ចាស់នៅតែមានៈដដែល ទ្រង់ដាល់ជញ្ជាំងផាំងៗរហូតដល់បែកឈាមហូរសស្រាក់មកមិនឈប់។

«អ្នកអង្គម្ចាស់..ឈប់ទៅ ឈប់!!» គ្រានោះក៏មានវត្តមានរបស់មនុស្សម្នាក់ចូលមកនឹងអោបឃាត់ទ្រង់ រាងកាយធំជង្ក្រោងក៏ត្រូវបានរាងកាយតូចរបស់មហេសីអោបឃាត់ជាប់ណែន ការអោបរបស់ព្រះនាងហ្វីលីណាក៏នាំឲ្យបុរសដែលរឹងរូសម្នាក់នេះទន់ចិត្តនឹងលុតជង្គង់យំនៅមុខគេមុខឯងតែម្ដង។
«អែលលីណាមិនចង់ឃើញទ្រង់បែបនេះឡើយ ហ៊ឹកហ៊ឺ..» ព្រះនាងហ្វីលីណាក៏អោបលួងលោមទ្រង់តែខ្លួនឯងក៏យំដែរ ត្បិតថាក្រោយពីបានដឹងការពិងគ្រប់យ៉ាងអែលលីណាក៏ជាសាច់ញាតិរបស់អ្នកអង្គម្ចាស់ នឹងជាមនុស្សដែលគ្រប់គ្នារង់ចាំ តែគ្រប់គ្នាក៏បណ្ដោយឲ្យនាងបាត់ចេញទៅម្ដងទៀតឲ្យទាល់ែតបាន។
«បងខុសទៀតហើយ! ហ៊ឹកហ៊ឺ..ហ្វីលីណាបងធ្វើខុសម្ដងទៀតហើយ បងជាអ្នកប្រហែសធ្វើឲ្យម្ចាស់អូនអែលបាត់ទៅម្ដងទៀត ហ៊ឹកហ៊ឺ..បងខឹង..បងខឹងខ្លួនឯងណាស់» អ្នកអង្គម្ចាស់និយាយរៀបរាប់ទៅកាន់មហេសីរួចក៏ទទួលការអោបជាប់ណែនមួយនោះ។
ជុននីអូដែលនៅក្បែរនោះក៏ងើយក្បាលឡើងទប់ទឹកភ្នែក គេមិនបានដឹងឡើយថាមានមនុស្សម្នាក់កំពុងតែឈរមើលមក ព្រះនាងអែលឡាឈរមើលមកបុរសជាទីស្រឡាញ់យំជាលើកទីមួយ កាន់តែធ្វើឲ្យទ្រង់មានអារម្មណ៍ថាខុសឆ្គងខ្លាំងលើសដើម។
(ខ្ញុំសុំទោស..ជុននីអូ)
«មានគេរាយការណ៍មកថាម្សិលមិញប្រជាជនបានព្រួតគ្នាវាយធ្វើបាបអ្នកនាងអែលលីណាយ៉ាងដំណំ នាងមានរបួសច្រើនកន្លែងខ្លាំងណាស់ទៅហើយ តែនាងក៏នៅទៅរកព្រះនាងអែលឡាទៀត..»
«ទៅរកអែលឡា?» អ្នកអង្គម្ចាស់ជុងក៏មានបន្ទូលឡើងទាំងងឿងឆ្ងល់ ទ្រង់ក៏ដកខ្លួនពីការអោបក្រសោបរួចដើរទៅរកបុរសម្នាក់នោះ ព្រះនាងអែលឡាឯណោះក៏ភាំង ដៃជើងចាប់ញ័រអស់គ្មានសេសសល់ តែភាពភ័យខ្លាចរបស់ទ្រង់មិនធំស្មើនឹងចិត្តស្ដាយក្រោយនាពេលនេះដែរ ព្រះនាងអែលឡាក៏បោះជំហានយាងបំណងចូលទៅប្រាប់ម្ចាស់បងពីរឿងកើតឡើងកាលពីម្សិលមិញតែក៏បែរជាមានវត្តមានអង្គរក្សជុននីអូចូលមកកាត់ ព្រមជាមួយនឹងវត្តមានរបស់លោកដុកទ័រម្នាក់ផងដែរ។
«រកនាងមិនឃើញទេលោកប្រធានាធិបតី»
«លោកដុកទ័រ..» ឃើញវត្តមានលោកដុកទ័រចូលមកក៏នាំឲ្យជុននីអូនឹងអ្នកអង្គម្ចាស់មានប្រផ្នូលអ្វីម៉្យាង លោកដុកទ័រក៏ហុចក្រដាសមួយថ្វាយអ្នកអង្គម្ចាស់។
«ខ្ញុំម្ចាស់មកចង់និយាយពីការវះកាត់បំពង់សំឡេងនាង អែលលីណាអាចធ្វើការវះកាត់បាន វាមិនមានការប៉ះពាល់អ្វីឡើយ ហើយ..» គាត់ក៏ហុចក្រដាសមួយផ្សេងទៀតឲ្យទៅជុននីអូដែលនាំឲ្យអ្នកបានឃើញនឹងកាន់នោះភាំងភ្លឹកសំឡឹងមើលទៅគាត់វិញទាំងមិនយល់ទាល់តែសោះ។
«សោកស្ដាយដែលនាងបានចេញទៅបាត់ ខ្ញុំមានបំណងថាចង់មកជម្រាបដំណឹងល្អដល់អ្នកម៉ាក់..» បានលឺសព្វនាមរបស់លោកដុកទ័រនិយាយអ្នកអង្គម្ចាស់ក៏ភាំងនឹងទាញយកក្រដាសនោះពីជុននីអូមកមើល ទ្រង់ក៏បើកព្រះនេត្រធំៗតែម្ដង។
«លោក..លោកដុកទ័រចង់បានន័យថាមិច?»
«ក្រាបទូល! អ្នកនាងអែលលីណាកំពុងតែមានផ្ទៃពោះ កូនក៏មានសុខភាពល្អទៀតផង»
ព្រូស!

ឡាច៎ច្រើនៗសម្រាប់ហ្គេមស្អែកទៀតណា៎ អរគុណសម្រាប់ការអានណា៎

»


You are reading the story above: TeenFic.Net