ត្រឡប់បន្តសន្យា
ភាគ២០
ខណៈអ្នកដែលនៅក្នុងវិមានចរណៃកំពុងតែចលាចលឯណោះ ក្រឡេកមកមើលកម្លោះក្រមុំមួយគូដែលចេញមកជាមួយគ្នាឯណេះវិញ អែលលីណាត្រូវបានគេអូសចេញមកខាងក្រៅទាំងកម្រោល ទាំងមិនសូម្បីតែប្រាប់នាងអីបន្តិចសោះថាមានរឿងអី? មុននេះគេបាននិយាយអីជាមួយព្រះនាងអែលឡា ហើយហេតុអីក៏គេអូសនាងចេញមកទាំងបែបនេះ?
នាងមិនយល់ទេ...
"ហ៊ឹស.." ជុននីអូនាំនាងមកជិតដល់ឡានក៏ត្រូវបានអែលលីណាគ្រវាសដៃគេមួយទំហឹងឲ្យរបូតរួចនាងក៏បោះជំហានបំណងចង់ចេញឆ្ងាយពីគេតែក៏ត្រូវបានជុននីអូក្រសោបអោបនាងជាប់រួចនាំនាងចូលទៅក្នុងឡានចាក់សោរខាងនាងជាប់រួចទើបគេរត់មកកន្លែងតៃកុងរួចបញ្ជាឡានចាកចេញទៅ ស្របនឹងភ្នែកគេក្រឡេកឃើញនឹងលឺសំឡេងរបស់ព្រះនាងអែលឡាស្រែកពីក្រោយមកតែវាមិនបានធ្វើឲ្យដំណើរចាកចេញគេបញ្ឈប់ឡើយ ជុននីអូកាន់តែបន្ថែមល្បឿនលឿនលើសដើមថែមទៀត។
"អែល..បងទៅជាមួយនឹងអូន! យើងចេញពីទីនេះជាមួយនឹងគ្នាណា៎" ជុននីអូនិយាយឡើងទាំងដៃកាន់ម្រាមដៃត្រជាក់ស្រេបរបស់អែលលីណា ស្រីតូចដែលកំពុងតែភ័យខ្លាចនឹងមិនយល់រឿងទាំងអស់ក្រៅពីដឹងថាព្រះនាងអែលឡាបានដឹងពីទំនាក់ទំនងរវាងនាងនឹងជុននីអូបែរជាភ័យញ័រខ្លួន នាងតូចលើកដៃខ្ទប់ក្បាលខ្លួនឯងរួចបិទភ្នែកសម្រក់ទឹកថ្លាមកប្រណាំងគ្នាមិនឈប់។
"អែល..អែលលីណា?" ជុននីអូដែលកំពុងតែបញ្ជាចង្កូតឯណោះក៏បន្ថយកម្លាំងជាន់ហ្គ៊ែររួចងាកមើលមកមនុស្សជាទីស្រឡាញ់ដែលកំពុងតែផ្ទប់ក្បាលខ្លួនឯងយំសឹងតែដាច់ខ្យល់ទៅហើយនោះ អែលលីណាយំខ្លាំងដែលជុននីអូមិនដែលឃើញនាងបែបនេះពីមុនមក។
ងឹក!
ឡានដែលកំពុងតែបើកលឿនដូចជាព្យុះនោះក៏បានមកដល់កន្លែងចំណតមួយកន្លែងដែលគ្រាន់តែជុននីអូបញ្ឈប់ឡានភ្លាមក៏មានកូនចៅគេជាច្រើនមកទទួល ជុននីអូលូកដៃដោះខ្សែក្រវ៉ាត់រួចក៏កាន់ដៃអ្នកដែលកំពុងតែយំនោះ ដៃមាំព្យាយាមលូកដៃជូតទឹកភ្នែកពីថ្ពាល់នាង ឃើញនាងយំគេក៏តឹងទ្រូងចង់យំដូចគ្នាដែរ។
"លោកប្រធានាធិបតី.." គ្រានោះក៏មានកូនចៅគេម្នាក់ចូលមករួចគោះកញ្ចក់ហាក់ដូចជាប្រាប់ដល់ចៅហ្វាយនាយថាពួកគេបានរៀបចំរួចហើយ ជុននីអូក៏ងក់ក្បាលរួចចុះពីឡាននឹងបន្តទៅខាងអែលលីណាអង្គុយឯណោះ ដៃមាំលូកក្រសោបបីអ្នកដែលទន់ខ្លួនល្អូកនោះមកបីជាប់នឹងទ្រូង អែលលីណាក៏លើកដៃគួកទ្រូងរបស់ជុននីអូលាន់ឌឹបៗ នាងឈឺចាប់ព្រោះរឿងគ្រប់យ៉ាងវាកើតឡើងភ្លាមៗខ្លាំងពេក ទីមួយគឺនាងបានដឹងពីវត្តមានរបស់ព្រះនាងអែលលីដែលមានមុខមាត់ដូចនាងហើយគេក៏ជាអតីតមនុស្សស្រីជាទីស្រឡាញ់របស់ជុននីអូ បែបនេះអាចបកស្រាយបានយ៉ាងច្បាស់ថាមូលហេតុអីបានជាជុននីអូព្យាយាមចូលក្បែរនាងនឹងរំលឹកនាងគ្រប់យ៉ាងព្រោះតែគេនៅគិតដល់នាង គិតថាព្រះនាងអែលលីជានាងអញ្ចឹងរឺ? ទីពីរនាងក៏មានឈ្មោះបំផ្លាញទឹកចិត្តអ្នកមានគុណរបស់នាង ព្រះនាងអែលឡាបានជួយនាងគ្រប់យ៉ាងសូម្បីតែរឿងលោកប៉ារបស់នាងនឹងថ្លៃសាលាដែលនាងរៀន តែពេលនេះនាងក៏បែរជាថ្លើមធំហ៊ានទាក់ទងនឹងគូដណ្ដឹងទ្រង់ទៀត កាន់តែគិតនាងកាន់តែឈឺចាប់នឹងបន្ទោសខ្លួនឯងលើសដើមទៀត។
"វាយចុះ បើសិនជាវាយបងហើយអូនបានស្រាលចិត្តអូនក៏ធ្វើវាចុះ ហ៊ឹម" ជុននីអូលើកបីនាងឡើងទៅកាន់ឧត្ថម្ភចក្រផ្ទាល់ខ្លួនរបស់គេឯណោះដោយមានកូនចៅប៉ុន្មាននាក់នៅឈរយាម គ្រាន់តែគេឡើងទៅផុតឧត្ថម្ភចក្រនោះក៏ហោះសំកាំងឡើងលើអាកាសរួចចាកចេញទៅតែម្ដង។
ជុននីអូងាកភ្នែកសំឡឹងមើលទៅទិដ្ឋភាពពីលើអាកាសរួចក៏ព្រលែងខ្យល់ដង្ហើមស្រាលហាក់បានធូរចិត្ត ដៃមាំក៏អោបក្រសោបនាងតូចអែលលីណាជាប់ដដែល គេក៏ងាកមកចាប់អារម្មណ៍ជាមួយនឹងនាងរួចក៏ឃើញថាអែលលីណាលែងកម្រើកទៅហើយ នាយក៏អោនមុខសំឡឹងមើលគិតថានាងគេងលក់បាត់ហើយ ផ្ទុយទៅវិញនាងតូចអែលលីណាឯណោះក៏គេងបើកភ្នែកសំឡឹងមើលទៅម្ខាងមិនមានកាយវិការរឺចលនាអ្វីសោះ ជុននីអូក៏ដាក់នាងលើពូករួចក៏ទម្លាក់ខ្លួនអោបក្រសោបនាងជាប់ណែនពីក្រោយ ផ្ទៃមុខសង្ហាក៏ផ្ទប់នឹងកញ្ចឹងករផ្នែកខាងក្រោយរបស់អែលលីណា ថើបស្រង់ក្លិនកាយមនុស្សស្រីដែលគេនឹកគ្រប់ពេល ចង់ក្បែរគ្រប់ពេល តែមួយរយៈនេះគេក៏មានបញ្ហាជាច្រើនទើបគេមិនអាចនៅក្បែរនាងនឹងមើលថែនាងដូចជាអ្វីដែលគេបានសន្យា ដំបូងគេក៏ខ្លាច ខ្លាចថាគេនឹងធ្វើឲ្យគ្រប់យ៉ាងកាន់តែយ៉ាប់យ៉ឺន តែឃើញអែលលីណាឈឺចាប់នឹងយំគ្រប់ពេល ភាពកំសាករបស់គេក៏រសាយបាត់អស់គ្មានសេសសល់ នៅសល់តែមហិច្ឆតាដែលគេចង់ធ្វើគ្រប់យ៉ាងដើម្បីនាង សងនាងនូវរាល់ការឈឺចាប់ដែលគេធ្លាប់បានសាង ទោះបីជានាងមិនមែនជាព្រះនាងអែលលី តែនាងក៏នៅតែជាមនុស្សស្រីម្នាក់ដែលគេស្រឡាញ់។
"កុំដេញមកទៀតអី.."
"បងមិនលែងដៃអូនទៀតទេ អែលលីណា" ជុននីងូថើបសក់នាងបន្តិចរួចក៏អោបនាងជាប់ណែននឹងបិទភ្នែកគេ មួយសន្ទុះក្រោយពីគេស្ងាត់មាត់ទៅអែលលីណាដែលនៅធ្មឹងនោះក៏ពេបមាត់រួចសម្រក់ទឹកភ្នែកមកតក់ៗ បបូរមាត់ហើបឡើងតិចៗនាំនូវសំឡេងស្អកៗចេញមក..
"ខ្ញុំ..ឈ..ឈឺ..ណាស់ ហ៊ឺ"
អរគុណសម្រាប់ការអាន
You are reading the story above: TeenFic.Net