មកដល់ហើយចាស៎ ២ភាគតាមសន្យាណា៎
ត្រឡប់បន្តសន្យា
ភាគ១៧,១៨
"ហេតុអីក៏មិនត្រូវ ហ៊ឹស!!!" ព្រះនាងអែលឡាទប់ព្រះទ័យលែងបាននឹងការខំប្រឹងប្រែងដោះលេខកូដនោះ ទ្រង់បានត្រឹមតែខ្ញាល់នឹងឈរក្ដាប់ម្រាមដៃខ្លួនឯងណែនសឹងតែបាក់ម្រាមទៅហើយ ទ្រង់យាងនាំព្រះកាយទៅរកតុធ្វើការរបស់អ្នកអង្គម្ចាស់ជុងហ្គុកដែលនៅមិនឆ្ងាយពីទីនោះ ទ្រង់មានបំណងចង់រើរកមើលក្រែងមានតម្រុយដែលអាចរកឃើញតែជារឿងចៃដន្យដែលមានមនុស្សម្នាក់ចូលមកល្មម ហើយវត្តមានរបស់មនុស្សម្នាក់នោះក៏នាំអោយព្រះនាងអែលឡាប្រញាប់បំភ្លេចចោលរាល់គំនិតទ្រង់ទាំងអម្បាល់ម៉ាននោះចោលរួចឈរញញឹមចាំទទួលអ្នកចូលមក។
"ម្ចាស់បងជុង?" ព្រះនាងអែលឡាឧទានឡើងពេលបានឃើញម្ចាស់បងជាម្ចាស់បន្ទប់នេះចូលមក អ្នកអង្គម្ចាស់ជុងហ្គុកកាលបើបានឃើញម្ចាស់ប្អូននៅទីនេះទ្រង់ក៏រៀងឆ្ងល់បន្តិចកាលបើព្រះនាងអែលឡាមិនដែលយាងមកទាំងមិនទូលទ្រង់ជាមុនបែបនេះឡើយ។
"អូនយាងមកមានភារកិច្ចអ្វីរឺ? អូនមិនបានទូលបងជាមុនសោះអែលឡា" អ្នកអង្គម្ចាស់ជុងហ្គុកក៏យាងចូលមកទម្លាក់ព្រះកាយអង្គុយនៅលើសាឡុងពូកទន់ៗដែលមួយសន្ទុះក៏មានរាងកាយព្រះនាងអែលឡាចូលមកជិតទ្រង់រួចអោបដៃម្ចាស់បងជាប់ណែន។
"ពេលនេះគ្រាន់តែនឹកម្ចាស់បង ចង់មកលេងម្ចាស់បងនឹងម្ចាស់បងហ្វីលីណាទាល់តែទូលម្ចាស់បងជាមុនទៀតរឺ?"
"វាមិនមែនបែបនេះទេ..បងគ្រាន់តែឆ្ងល់ទេតើ" អ្នកអង្គម្ចាស់ជុងប្រញាប់មានបន្ទូលកាត់ម្ចាស់ភ្លាមព្រោះទ្រង់សង្កេតឃើញព្រះភក្ត្រ័ព្រះនាងអែលឡាស្រពាប់ស្រពោនបន្តិច អ្នកអង្គម្ចាស់ក៏ងាកមើលទៅក្នុងកន្លែងជុំវិញបន្ទប់មុននឹងបានឃើញវាមានភាពរញ៉េរញ៉ៃបន្តិចទើបទ្រង់ងាកមើលទៅម្ចាស់ប្អូនជាថ្មី។
"អែលឡាមកចង់រករូបភាពចាស់ៗពីក្មេងរបស់ពួកយើង ព្រោះសុខៗក៏នឹកឃើញចង់ធ្វើសៀវភៅកម្រងអនុស្សាវរីយ៍សម្រាប់ខ្សែរាជវង្សពួកយើង តែមុននេះខ្ញុំម្ចាស់រកមិនឃើញទាល់តែសោះ" ព្រះនាងអែលឡាមានបន្ទូលកុហកទៅកាន់ម្ចាស់បងទ្រង់ព្រោះមិនចង់ឲ្យម្ចាស់បងសង្ស័យ ហើយវាក៏បានផលពិតមែនព្រោះអ្នកអង្គម្ចាស់ជុងហ្គុកក៏លូកដៃប៉ះព្រះកេសាព្រះនាងអែលឡាបន្តិចរួចក៏ក្រោកនាំព្រះកាយទៅកាន់ទូមួយដែលនៅក្បែរតុធ្វើការនោះហើយវាក៏ទីកន្លែងតែមួយនៃទូសម្ងាត់ដែលព្រះនាងអែលឡាព្យាយាមបើកមុននោះ។
"និយាយអញ្ចឹងម្ចាស់បង នេះជាទូសម្ងាត់របស់ម្ចាស់បងអែលលីរឺ?" គាប់ជួនម្ចាស់បងទ្រង់កំពុងតែបើកទូមួយទៀតយករបស់ដែលព្រះនាងចង់បាន ព្រះនាងអែលឡាក៏សួរនាំពីទូមួយដែលនៅក្បែរនេះដែរ អ្នកអង្គម្ចាស់ជុងហ្គុកក៏ងាកមកមើលតាមការហៅរបស់ម្ចាស់ប្អូនរួចទ្រង់ក៏ងក់ក្បាលទាំងញញឹមបន្តិច។
"ជាទូដែលអែលលីយកមកទុកនៅទីនេះ បងមិនដឹងថាមានអ្វីនៅក្នុងនេះខ្លះទេ.."
"ហេតុអីក៏ម្ចាស់បងមិនបើកមើលទៅព្រះពរ? យ៉ាងណាក៏ម្ចាស់បងអែលលីបានចាកចេញទៅហើយ ថាមិនត្រូវម្ចាស់បងអាចបន្សល់ទុករបស់អនុស្សាវរីយ៍នៅក្នុងនេះឲ្យពួកយើងផងក៏ថាបាន" ព្រះនាងអែលឡាមានបន្ទូលហាក់ដូចជាព្យាយាមលួងលោមម្ចាស់បងដែលដឹងលឺពីលេខកូដទូសម្ងាត់មួយនេះឲ្យបើកឡើង តែក៏ទ្រង់ក៏បែរជាទទួលបានការទតមើលបែបមានចម្ងល់ពីម្ចាស់បងត្រឡប់មកវិញ អ្នកអង្គម្ចាស់ជុងហ្គុកងាកទតមើលទៅព្រះនាងអែលឡាបន្តិចរួចក៏លូកទាញទ្វារទូបិទបន្តិចហាក់ដូចជាប្រាប់ជាប្រយោលថាទ្រង់មិនធ្វើវាឡើយ។
"អែលលីបានសុំបងថាក្រៅពីទ្រង់សូមមិនឲ្យនរណាម្នាក់បើកមើលឡើយ ទោះបីជាអែលលីមិននៅទីនេះទៀតក៏ដោយក៏បងចង់គោរពនូវការសម្រេចចិត្តរបស់ទ្រង់ ពួកយើងទុកវានៅទីនេះចុះល្អទេ? វាអាចជារឿងផ្ទាល់ខ្លួនរបស់អែលលីក៏ថាបានដែរ"
"ព្រះពរ.." ព្រះនាងអែលឡាមានបន្ទូលឡើងកាលបើម្ចាស់បងមានបន្ទូលបែបនេះទៅហើយ អ្នកអង្គម្ចាស់ជុងហ្គុកក៏យកស៊ុមរូបថតដែលនៅក្នុងទូចេញមករួចកាន់ស្មានាំអែលឡាចេញទៅខាងក្រៅបាត់ ទាំងដែលអារម្មណ៍ព្រះនាងអែលឡាមិនស្ងប់ ទ្រង់គិតតែពីរបស់ដែលនៅក្នុងទូមួយនោះ។
ពេលល្ងាច..
នៅឯវិមានចរណៃដែលជាទីកន្លែងស្រស់បំព្រងដូចជាឋានសួគ៌ បូកផ្សំជាមួយនឹងភាពស្កឹមស្កៃត្បិតថាទីនេះមានអ្នកអង្គម្ចាស់ច្បងគេគង់នៅជាមួយនឹងមហេសីទ្រង់ ទីនេះក៏ស្ងាត់បាត់ជាយូរទៅហើយរហូតទាល់តែថ្ងៃនេះវិមានក៏បែរមានពន្លឺចិញ្ចាចបូកផ្សំជាមួយនឹងសំឡេងសើចក្អាកក្អាយរបស់អ្នកគ្រប់គ្នានៅទីនោះ។
វត្តមានរបស់គ្រួសាររាជវង្សនឹងគ្រួសារសាច់ថ្លៃចូលរួមដែលគ្រួសារនោះជាគ្រួសាររបស់ជុននីអូដែលមានវត្តមានជុននីអូ ណាមជុន ជូហ្វីជាចាស់ទុំនៅទីនោះហើយពួកគេក៏ទទួលបានការអញ្ជើញពីអ្នកអង្គម្ចាស់ជុងហ្គុកក្នុងការទទួលទានអាហារជុំគ្នាមួយពេលនេះ ចាត់ទុកថាជាការស្វាគមន៍ដល់ការត្រឡប់មកវិញរបស់ហ្វីលីណាទៅចុះ។
"ក្នុងខ្លួនយ៉ាងមិចទៅហើយកូន? មានមិនស្រួលត្រង់ណាដែរទេ?" ជូហ្វីក៏សួរនាំទៅកាន់ព្រះនាងហ្វីលីណា មិនថាទ្រង់មានព្រះជន្មប៉ុន្មានទៅហើយក៏ដោយក៏ទ្រង់នៅតែជាក្មេងសម្រាប់ម្ដាយជានិច្ច។
"ម៉ាក់សប្បាយចិត្តខ្លាំងណាស់គ្រាន់តែលឺថាកូនត្រឡប់មកវិញនោះ" ណាមជុនក៏និយាយប្រាប់កូនស្រីបន្តិចដែលនាំឲ្យព្រះនាងដែលអង្គុយស្ដាប់ឯណោះញញឹមបន្តិចរួចកាន់ដៃម្ដាយជាប់ វត្តមានគ្រប់គ្នានៅទីនោះទៅហើយតែនៅតែមិនឃើញវត្តមានរបស់ព្រះនាងអែលឡា មិនដឹងថាទ្រង់យាងទៅទីណាសោះ?
"អែលឡាប្រហែលជានៅខាងក្រៅទេដឹង?"
"ចាំទូលបង្គំទៅតាមអែលឡា" ជុននីអូដែលនៅអង្គុយសញ្ជឹងមើលឯណោះក៏ប្រញាប់ឆ្លើយឡើងរួចសុំខ្លួនចេញទៅរកគូដណ្ដឹងខ្លួនភ្លាមតែម្ដង គ្រប់គ្នាក៏តាមមើលការចាកចេញរបស់គេរួចក៏ញញឹមដាក់គ្នាទៅមក មើលទៅប្រធានាធិបតីម្នាក់នេះដូចជាបារម្ភពីគូដណ្ដឹងគេខ្លាំងណាស់។
ផ្ទុយពីការគិតរបស់អ្នកគ្រប់គ្នាស្រឡះព្រះនាងអែលឡាមិនបានទៅក្រៅឯណាឡើយតែទ្រង់នៅវិមានធំឯណេះ ទ្រង់មកព្រោះតែទ្រង់ចង់ចួបនឹងមនុស្សម្នាក់ដែលនៅទីនោះ វត្តមានមនុស្សស្រីម្នាក់ដែលទ្រង់ចង់ចួបនោះកាលបើឃើញទ្រង់ភ្លាមក៏នាងក៏ក្រោកពីសាឡុងឡើងភ្លាម មិនភ្លេចអោនគំនាបទៅកាន់ព្រះនាងភ្លាម។
ព្រះនាងអែលឡាក៏យាងចូលទៅរកអែលលីណាទាំងញញឹមរួចក៏កាន់ប៉ះស្មានាងបន្តិច ទ្រង់ក៏ទាញនាងឲ្យបែរទៅកាន់កញ្ចក់ដែលនៅទល់មុខនោះទ្រង់ចង្អុលឲ្យនាងមើលរវាងព្រះភក្ត្រ័ទ្រង់នឹងមុខរបស់អែលលីណាហាក់ចង់ប្រាប់ថាពួកគេមានមុខមាត់ដូចគ្នាកម្រិតណា?
"ឯងគួរតែឈប់ឆ្ងល់ហើយថាហេតុអីបានជាអ្នកគ្រប់គ្នាតែងតែភ្ញាក់កាលបើបានឃើញវត្តមានរបស់ឯង ព្រោះឯងមានមុខមាត់ដូចជាយើង..ហើយក៏មានរឿងជាច្រើនដែលឯងគួរតែបានដឹងដែរ.." ព្រះនាងអែលឡាមានបន្ទូលរួចក៏កាន់ដៃនាំនាងឡើងទៅកាន់ជាន់ខាងលើដែលជាទីកន្លែងដែលព្រះនាងអែលលីធ្លាប់ស្នាក់នៅ មកដល់ជាន់ខាងលើទ្រង់ក៏នាំនាងមកដល់ខាងមុខបន្ទប់រួចក៏បើកចំហទ្វារឲ្យនាងចូលទៅ។
(ខ្ញុំ...)
អែលលីណាក៏ហាក់ទាក់ទើរចិត្តត្បិតនាងមិនហ៊ានចូលទៅខាងក្នុងព្រោះតែនាងមិនមានសិទ្ធិតែព្រះនាងអែលឡាក៏ចេះតែជម្រុញនាងឲ្យចូលទៅខាងក្នុងរហូត។
(នាងនឹងបានដឹងកាន់តែច្បាស់ ជាពិសេសមូលហេតុអីដែលជុននីអូព្យាយាមចូលជិតនាង)
ព្រះនាងអែលឡាមានបន្ទូលក្នុងចិត្តស្របនឹងស្នាមញញឹមញ៉ោចឡើងកាលបើបានឃើញវត្តមានអែលលីណាចូលទៅបាត់ ទ្រង់ក៏ទាញទ្វារបិទស្រាលៗរួចយាងនាំព្រះកាយទៅបាត់ពីទីនោះ។
ក្រឡេកមកមើលជុននីអូឯណេះវិញគេដើររកព្រះនាងអែលឡាស្ទើរតែពេញមួយវិមានទៅហើយតែមិនឃើញ កន្លែងចុងក្រោយដែលគេគួរតែមករកនេះគឺវិមានធំនេះឯង គេឡើងមកកាន់ជាន់ខាងលើមុននឹងបានលឺសំឡេងគ្រហឹមបែបតឹងចិត្តមួយបន្លឺឡើង នាយក៏ងាកភ្នែកមើលទៅបន្ទប់របស់ព្រះនាងអែលលីក៏បែរជាបានឃើញទ្វារចំហ ជើងមាំបោះជំហានមួយៗចូលទៅកាន់បន្ទប់មួយនោះរួចក៏ឈប់កាលបើទ្វារបន្ទប់បើកឡើងព្រោះតែស្នាដៃមនុស្សម្នាក់។
(អែលលីណា?)
ជុននីអូហើបមាត់ហៅឈ្មោះនាងបន្តិចមុននឹងឈប់កាលបើអែលលីណាលើកបង្ហាញរូបថតមួយសន្លឹកដែលមានរូបជុននីអូនឹងមនុស្សស្រីម្នាក់ទៀតដែលមុខមាត់ដូចជានាងទាស់ត្រង់ថានៅក្រោយសំបុត្រនោះមានឈ្មោះថា ព្រះនាងអែលលីជាទីស្រឡាញ់។
"អែលលីណា..អែលលីណាស្ដាប់បងសិន អែល..បងអាចបកស្រាយបាន" ជុននីអូលូកកាន់ដៃអែលលីណាជាប់ទាំងនាងយំឡើងហើមភ្នែកអស់ទៅហើយ អែលលីណាគ្រវាសដៃគេរួចលើកដៃគួកទ្រង់ខ្លួនឯងបន្តិច។
(បងតាមអូនកន្លងមកព្រោះតែអូនមានមុខមាត់ដូចជាព្រះនាងអែលលីមែនទេ? បងចង់យកអូនជំនួសទ្រង់ពិតមែនដែរទេ?)
"អែល..ស្ដាប់បងសិន អែល"
ផ្លាច់!
សុខៗក៏ស្រាប់តែមានវត្តមានរបស់មនុស្សម្នាក់ចូលមករួចពង្រាត់ដៃនាងនឹងជុននីអូចេញថែមទាំងទះអែលលីណាមួយកំផ្លៀងនាំឲ្យនាងដួលខ្ពោក។
"នាងស្រីថោកទាប! នាងគិតថាខ្លួនឯងជាស្អីបានជាចង់មកដណ្ដើមគូដណ្ដឹងយើង? គិតហេស៎ថាគ្រាន់តែនាងកើតមកមានមុខមាត់ដូចជាម្ចាស់បងយើងហើយនាងអាចមកដណ្ដើមគ្រប់យ៉ាងដែលយើងខំ កសាងនឹងអោបក្រសោប កន្លងមកទៅបាននោះ?" ព្រះនាងអែលឡាមិនដឹងជាមកពីណាចូលមកទះអែលលីណាមួយកំផ្លៀងនាំឲ្យស្រីតូចឈឺស្ពឹកភ្នែកក៏ងាកមើលទៅម្ខាងទើបឃើញថាមានខ្សែរាជវង្សនឹងអ្នកឯទៀតឈរមើលមកនាងនាំឲ្យនាងកាន់តែអាម៉ាស់។
"អ្នកអង្គម្ចាស់ជុង..ឈប់សិន" ក្រោយពីបានមកឃើញហេតុការណ៍នេះអ្នកអង្គម្ចាស់ជុងហ្គុកដែលបានមកឃើញក៏នាំព្រះកាយយាងចេញពីទីនោះដោយមានមហេសីចេញទៅតាម អែលលីណាក៏បានតែនាំខ្លួនក្រោកឡើងទាំងភ្នែកក្រហមរួចងាកមើលទៅជុននីអូទាំងទឹកភ្នែក...
គេមានម្ចាស់ហើយ! មិនមែនមានត្រឹមតែម្ចាស់កាយ គេក៏មានម្ចាស់បេះដូងរួចថែមទៀត ហេតុអី?
You are reading the story above: TeenFic.Net