មកដល់ហើយចាស៎ រីករាយអានភាគនេះនឹងឡាច៎យកភាគបន្តទៀតណា៎
បើភាគនេះបាន៨០០ឡាច៎នៅម៉ោង៩កន្លះអេតមីនជូនភាគ១១ទៀត
ត្រឡប់បន្តសន្យា
ភាគ១០
ច្រាវ!
សំឡេងលាន់ច្រាវនៅខាងក្នុងក៏លឺដល់ត្រចៀករបស់អ្នកដែលនៅខាងក្រៅឯណោះធ្វើឲ្យជុននីអូនៅកាន់តែលែងសុខ នាយប្រញាប់គោះទ្វារខ្លាំងៗស្របនឹងទឹកថ្លាប៉ុន្មានតំណក់ហូរកាត់ផែនថ្ពាល់គេ។
"អែល..អែលលីណាបើកទ្វារឲ្យបង អែលកុំគិតអីផ្ដេសផ្ដាសណាបងសូមអង្វរ ហ៊ឺ" ជុននីអូគោះទ្វារផងស្រែកហៅនាងផង ដៃមាំលូកទាញយកទូរសព្ទ័ដែលនៅក្នុងហោប៉ៅយកមកមើលភ្លាមបំណងនឹងចុចផ្ញើសារទៅកាន់នាងតែក៏មានសារមួយលោតឡើងជំនួស។
(លោកចេញទៅ..មិត្តរួមបន្ទប់ខ្ញុំកំពុងតែត្រឡប់មកវិញហើយ កុំឲ្យបងអែលឡាដឹងអី ខ្ញុំសុំអង្វរ)
សារជាអក្សរត្រឹមតែមួយឃ្លាប្រយោគតែក៏អាចធ្វើឲ្យអ្នកទទួលបានវានោះហាក់ធ្ងន់ទ្រូងត្រដុកព្រោះគេដូចជាបានឃើញនាងកំពុងតែអង្វរគេនឹងភ្នែកអញ្ចឹងដែរ។
"បងចេញពេលនេះក៏បាន តែបងមិនចាកចេញពីជីវិតអូនដាច់ខាត បងនឹងនៅតែមករកអូន តាមមើលអូនជានិច្ចអែលលីណា ប៊ីអាន់សុី" ជុននីអូលើកដៃមាំលូកកាន់ប៉ះទ្វារបន្តិចរួចបង្ខំចិត្តចាកចេញទៅទាំងបង្ខំចិត្តតែម្ដង។
ស្រមោលរាងកាយមាំទាំចាកចេញទៅស្របនឹងការសំឡឹងមើលរបស់នាងតូចដែលនៅខាងក្នុង អែលលីណាក្ដាប់ដៃខ្លួនឯងមាំរួចអោនសម្រក់ទឹកភ្នែកក្បែរនឹងអំបែងថូដែលធ្លាក់ក្បែរជើងនោះ។
(បងគិតត្រូវហើយ បងទៅចុះ..ពួកយើងកុំជួបគ្នាទៀតអី វាមិនមានផលល្អសម្រាប់នរណាម្នាក់ទេ...)
....
ព្រឹកថ្ងៃថ្មី...
ដូចជាគេបាននិយាយថាកាយទៅបាត់តែចិត្តក៏នៅតែដក់ជាប់ជានិច្ច ជុននីអូអង្គុយតុអាហារជុំគ្នាជាមួយនឹងព្រះនាងអែលឡានឹងអ្នកអង្គម្ចាស់ជុងហ្គុក អ្នកគ្រប់គ្នាសោយអាហារយ៉ាងឆ្ងាញ់មាត់លើកលែងតែគេម្នាក់ដែលនៅអង្គុយធ្មឹងតាំងពីមកដល់ភ្លាម ជាហេតុនាំឲ្យអ្នកអង្គម្ចាស់ជុងហ្គុកមានការងឿងឆ្ងល់តែម្ដង។
"មិនសោយទេរឺជុននីអូ?" អ្នកអង្គម្ចាស់ជុងហ្គុកក៏មានបន្ទូលស្របនឹងព្រះនេត្រងាកបែរមើលទៅមហេសីដែលនៅអង្គុយកៀកក្បែរនឹងជុននីអូ ប្អូនប្រុសទ្រង់ឯណោះ ព្រះនាងហ្វីលីណាក៏កើតមានភាពមិនស្រួលព្រះទ័យរួចលូកដៃកាន់ស្មាជុននីអូ។
"ប្រុសអូ..មានរឿងអី?" ព្រះនាងហ្វីលីណាមានបន្ទូលព្រមនឹងភាពព្រួយបារម្ភកាលបើប្អូនប្រុសទ្រង់មួយរយៈនេះមានអាការៈប្លែកៗខុសធម្មតាពោលគឺគេអង្គុយធ្មឹងៗបែបនេះ មិនដឹងជាគេមានមូលហេតុអ្វីឡើយ។
"អត់មានទេបងស្រី ខ្ញុំគ្រាន់តែមិនឃ្លានប៉ុណ្ណោះ ទូលបង្គំសុំបង្គំលាទ្រង់ទាំងអស់គ្នាសិនហើយ" ជុននីអូលូកកាន់ប៉ះដៃបងស្រីបន្តិចរួចអោនគំនាបទៅកាន់ខ្សែរាជវង្សដែលកំពុងតែរួមតុជាមួយនឹងគ្នានោះរួចក៏ចាកចេញទៅ។
"គេមានរឿងអីទៅ?"
"អូនក៏មិនជ្រាបដែរព្រះពរ" ទាំងអ្នកអង្គម្ចាស់ជុងហ្គុកនឹងមហេសីមិនបានជ្រាបពីបញ្ហាក៏បានត្រឹមតែមានព្រះទ័យងឿងឆ្ងល់ ខុសប្លែកពីព្រះនាងអែលឡាដែលមានវត្តមាននៅទីនោះនឹងបានដឹងគ្រប់បញ្ហាពីក្រោយភាពសោះកក្រោះមួយនោះ ទ្រង់ក៏ហាក់កាន់តែក្រេវក្រោធក្នុងចិត្តថែមមួយកម្រិតទៀត។
(ស្រឡាញ់វាណាស់ហេស៎?)
នៅពីមុខសាលាឯកជនមួយកន្លែងដែលមានសិស្សច្រើនកុះករនៅទីនោះ មានសិស្សនិស្សិតជាច្រើននាំគ្នាចូលទៅសាលារៀនទាំងទឹកមុខសប្បាយរីករាយហាក់ពេញចិត្តនឹងថ្ងៃចូលរៀននាដើមសប្ដាហ៍នេះ។
ដំណើរបោះជំហានរបស់ពួកគេទាំងអស់គ្នាក៏មិនបានគេចផុតពីក្រសែភ្នែករបស់បុរសម្នាក់ដែលកំពុងតែអង្គុយនៅក្នុងឡានចតក្បែរសួនច្បារម្ខាងនៃផ្លូវដែរ ជុននីអូងាកភ្នែកសំឡឹងរកមើលម្ចាស់កាយតូចជារឿយៗរំពឹងចង់ឃើញវត្តមាននាងម្ដងទៀត យ៉ាងហោចណាស់ក៏បានឃើញនាងពីចម្ងាយក៏គេអស់ចិត្តដែរ។
"អែល..អែលលីណា" ជុននីអូក៏ឧទានឡើងទាំងភ្នែករលីងរលោងកាលបើបានឃើញវត្តមានរបស់នាងតូចស្ពាយកាតាបរៀនចាស់មួយរបស់នាងដោយគ្រាន់តែមើលពីចម្ងាយក៏ធ្វើឲ្យជុននីអូស្គាល់នាងដែរ ជុននីអូក៏តាមមើលនាងគ្រប់ជំហានរួចក៏ភ្ញាក់កាលបើឃើញដៃនាងម្ខាងមានរុំរបួសនឹងមិនអាចកម្រើកបាន ជាហេតុនាំឲ្យគេនឹកឃើញដល់ស្នូរសំឡេងដែលគេបានលឺកាលពីយប់មិញនោះ។
"ហេតុអីក៏អូនធ្វើបាបខ្លួនឯងបែបនឹងអែល? ហេតុអី?" ជុននីអូក៏គោះចង្កូតឡានបន្តិចហាក់តានតឹង នាយក៏ទាញខ្សែក្រវ៉ាត់បំណងនឹងចុះទៅរកនាងតែគេក៏បែរជាចាប់ភ្លឹកដឹងដល់ឡានមួយគ្រឿងដែលចតពីក្រោយគេឯណោះ នាយក៏ងាកមើលគេតាមកញ្ចក់ឡានរួចក៏មើលឃើញថាគេកំពុងតែមើលមកគេ។
"រួចមួយក៏ជាកូនចៅអែលឡា..មិនបានទេ! មិនអាចបែកការណ៍ជាដាច់ខាត អត់ទេ" ជុននីអូក៏បញ្ចប់គំនិតដែលចង់ចុះពីឡានទៅរកអែលលីណានោះរួចក៏ប្រញាប់បើកឡានចាកចេញទៅ ឡាននោះក៏បើកទៅតាមនាយដូចជាការគិតពិតមែន ជុននីអូក៏ងាកមើលទៅវត្តមានអែលលីណាដើរចូលសាលាស្របនឹងទឹកថ្លាមួយតំណក់ហូរកាត់ផែនថ្ពាល់។
(បងមិនឲ្យបែកការណ៍ឡើយអែល..បងមិនឲ្យអ្នកណាយកអូនចេញពីបងទៀតទេ)
....
ជុននីអូបង្វែងដានរបស់ពួកនោះដោយការទៅសេតវិមានតាមធម្មតាធ្វើការមួយរសៀលពេលរហូតទាល់តែពេលល្ងាចទើបនាយចេញពីធ្វើការមកវិញដោយចេញតាមទ្វារខាងក្រោយសេតវិមាន គ្រាន់តែចេញផុតនាយក៏បើកឡានមកកាន់សាលារបស់អែលលីណាដដែល ពោលគឺនាយនៅឈប់ឡានចាំវត្តមាននាងដដែលទាំងអន្ទះសារចង់ដឹងថានាងនឹងចេញមកពេលណា?
តែថាគេមិនបានដឹងថាវត្តមានគេក៏មាននាងតូចម្នាក់កំពុងតែលបលួចមើលឡើយ អែលលីណាក៏ឈរមើលគេពីជ្រុងម្ខាងនៃម៉ាត នាងចេញពីសាលាយូរហើយតែនាងមិនទាន់ទៅណាពោលគឺនាងនៅចាំមើលគេដូចជាគេចាំមើលនាកាលពីព្រឹកមិញអញ្ចឹង អែលលីណាលូកដៃកាន់ប៉ះបន្ដោងខ្សែករម្ខាងដែលជារបស់នាង ដៃតូចអង្អែលហាក់ដូចជាឯកោព្រោះខ្សែករម្ខាងទៀតនៅនឹងគេ វាប្រៀបដូចជាបេះដូងនាងមួយចំហៀងទៀតគឺនៅនឹងគេអញ្ចឹង អែលលីណាបិទភ្នែកសម្រក់ទឹកភ្នែកបន្តិចរួចក៏បើកទ្វារចាកចេញពីម៉ាតនោះ។
(ហ៊ឹម)
អែលលីណាក៏ភ្ញាក់កាលបើមានដៃមាំរបស់នរណាមិនដឹងចូលមកផ្ទប់បិទមាត់នាងរួចអូសនាងចេញពីទីនោះ ស្រីតូចងាកមើលទៅឡានរបស់ជុននីអូហាក់ដូចជាចង់ស្រែកហៅគេតែនាងក៏ដឹងថាវាមិនអាចឡើង...
ប្រាវ!!!!
រាងកាយនាងត្រូវបានមនុស្សប្រុសម្នាក់នោះរុញផ្ទប់នឹងធុងសម្រាមកន្លែងងងឹតក្បែរនោះ ស្រីតូចដេកអួលនៅលើដីអស់កម្លាំងកំហែង កអាវនាងក៏ត្រូវគេក្របួចឡើងខ្ពស់រួចដាល់មួយទំហឹងដៃនាំឲ្យមានឈាមហូរស្រក់ចុះមក អែលលីណាញ័រអស់មួយខ្លួនរួចព្យាយាមវាររួចអង្គុយព្រមទាំងលើកដៃត្រដុសសុំទោសគេ។
(កុំធ្វើបាបខ្ញុំ..ខ្ញុំឈប់ពាក់ពន្ធ័នឹងគេហើយ! ខ្ញុំលែងនៅចាំមើលជុននីអូទៀតហើយ) អែលលីណាលើកដៃត្រដុសសំពះគេគ្រាន់តែបានឃើញមុខគេភ្លាមហាក់បីដូចជាគេម្នាក់នោះធ្លាប់បានគម្រាមរឺធ្វើអ្វីនាងពីមុនអញ្ចឹង។
(ហ៊ឺ...)
ដៃមានរបួសក៏ត្រូវគេច្របាច់រហូតដល់មានឈាមហូរស្រក់មកតក់ៗលើថ្លុកទឹក គេសំឡឹងមើលនាងទាំងភ្នែកកំណាចគួរឲ្យខ្លបខ្លាច អែលលីណាញ័រមាត់មិនឈប់ព្រោះតែភ័យ។
"បើនាងមិនឈប់ លើកនេះមិនមែនតែអំបែងថូចាក់ដៃនាងទេ អាចនឹងគ្រាប់សំណរទម្លុះក្បាលនាងទៀតផង ចាំទុក"
You are reading the story above: TeenFic.Net