«កុំៗ ! ខូចសម្រស់យើងអស់ហើយ កំពុងគម្រោងទៅញ៉ែអូនផង » នីគីឆ្លងហើយ គឺឆ្លងភាពជឿជាក់ពីសុងហុនរាប់អានគ្នាមកយូរហើយ ចឹងហើយទើបនីគីឆ្លងបែបនេះ អាជំងឺនេះហ៊ានតែឆ្លងគឺគ្មានពេទ្យឯណាព្យាបាលនោះទេ
« យើងប្រាប់ជាការប្រុងប្រយ័ត្នកុំមកញ៉ែជាន់ថ្ងៃជាមួយយើងឲ្យសោះ » សុងហុននិយាយឡើងដោយទឹកមុខស្វាហាប់មាំទាំតែម្ដង
« ស្អីឯង?!អ្នកណាទៅដឹងថាឯងញ៉ែសឹងសឹងរបស់ឯងថ្ងៃណានោះ !»
« យើងមិនដឹងទេ »
« ចុះបើឯងញ៉ែហុីសឹងបានចុះមាលា »
« ប្អូនជីដូនមួយយើងតើ យកមកបោកលេងនិងហា៎ »
« ឆុយ! » 😲នេះគឺទឹកមុខរបស់នីគីពេលឮសុងហុននិយាយបែបនេះ គេបោកសូម្បីមិត្តភក្តិខ្លួនឯងផងហេ៎
« ឯងបោកយើង !? »
« អប្សុកនិងហា៎ ក៏បោកលេងទៅ »
« អា៙*%£ » នីគីជេរយកៗមិនគិតចាំស្អែកនោះទេ ខឹងពេលនេះគឺត្រូវជេរពេលនិងហើយ តាហ៊ានទុកគឺប្អូមមិនខានជេរមិនលះទេ
« ឈប់ជេរសិនទៅមើល ចាំយើងប្រាប់ ម្សិលមិញមាលាឡើងពីខ្មែរមកនាងចង់ដើរលេងយើងក៏ជូននាងទៅហើយក៏បបួលឯងមកជាមួយបានជាគ្នា ហើយបន្ទាប់មកក៏នាំនាងមកលេងប៉ានិងអាប់ប៉ាបន្ទាប់មកក៏ជូននាងទៅផ្ទះវិញហើយចប់!!! » សុងហុនអង្គុយរៀបរាប់រឿងរាវកាលពីម្សិលមិញឲ្យមិត្តរបស់ខ្លួនបានស្ដាប់យ៉ាងក្បោះក្បាយដូចកំពុងតែតែងសេចក្ដីយ៉ាងអញ្ចឹង
« ចប់ហើយ!! »នីគីងើបឈរអស់កម្ពស់បើកភ្នែកធំៗប៉ុនពងមាន់ក្រោយនឹកឃើញរឿងកាលពីព្រឹកមិញ
«ចប់ហើយមានអីទៀត » សុងហុនតបទាំងធ្វើមុខឡេងឡង់ព្រោះមិនយល់ន័យដែលនីគីសំដៅដល់
« អញថាចប់ហើយ!! »
« អឺអញនិយាយចប់ហើយអត់មានអីទៀតទេ !! » សុងហុនកាន់តែមិនយល់
ផូស !
មួយដៃកណ្ដាលក្បាល នីគីវាយសុងហុនមួយដៃដោយមិនគិតថានេះជាក្បាលមិត្តមិនមែនថ្ម
« ព្រឹកមិញជេយ៍ច្រលំថាមាលាជាសង្សាថ្មីយើង ហើយយើងអត់ដឹងយើងក៏ប្រាប់ថាជាសង្សាឯងហើយបន្ទាប់មកហុីសឹងមកដល់អូសដៃជេយ៍របស់យើងចេញពីយើងមិនមិនដឹងថាគេបានឮយើងនិយាយក៏អត់ទេ » ឮហា៎បងហើយច្បាស់ទៀតផងហា៎បង អាណិតកូនខ្ញុំណាស់យំខាតទឹកភ្នែកអត់ប្រយោជន៍ តាមពិតគេបោកសោះ
« ហាស៎ ! កាលពីព្រឹកមិញយើងក៏ឃើញគេយំដែរតែមិនដឹងយំរឿងអីទេ ពេលសួរជេយ៍គេថាអត់ដឹងដែរ » ទឹកមុខប្រូហុនផ្លាស់ប្ដូរ90• តែម្ដងក្រោយឮមិត្តខ្លួនរាបរាប់ប្រាប់
« អញថាហើយថាកម្មពារវាអត់ចាំជាតិក្រោយស្អីទេវាសងជាតិនិងតែម្ដង » តែប៉ុណ្ណេះបានដៃនីគីបង្អាប់ប្រូហុនហើយ នៅមិននៅធ្វើឯងបោកគេបោកឯងអីណាលូវកម្មជាន់កងើបមិនរួច
« មិនជួយរកដំណោះស្រាយគ្នាទេ មកដាក់សម្ពាធឯងថែម នីគីឯងជាមិត្តយើងទេ លើកទឹកចិត្តបន្តិចទៅវាថី ! » សុងហុននិយាយតបតទៅនីគីទាំងទឹកមុខយ៉ាប់ពិបាកមើលបំផុតនាយមិនដែលភ័យរឿងអស់និងទេតែសារនេះភ័យឡើងញ័រអស់ទាំងខ្លួនតែម្ដង
« យើងជាមិត្តរបស់ឯង តែមកពីឯងទេដែលបោកយើង ចឹងហើយឯងលួងអូនរបស់ឯង យើងលួងអូនរបស់យើង បានហើយយើងទៅផ្ទះរបស់យើងហើយ » ថាហើយនីគីលើកដៃលាសុងហុនហើយក៏ដើរចេញពីបន្ទប់សុងហុនគាប់ជួននិងលោកជុងហ្គុកដើរចូលមកមើលកូនគាត់ ប្រាប់ចុះនីគីខូចណាស់
« ពូ ! កូនពូកំពុងលួចស្រលាញ់កូនប្រុសគេមិនតែប៉ុណ្ណោះវាធ្វើឲ្យគេយល់ច្រលំទៀត លូវវាអង្គុយភ័យញ័រខ្លួនអស៊ហើយ ចឹងក្មួយសុំលាសិនហើយ » នីគីរត់ទៅបាត់ទាំងលានអណ្ដាតដាក់មិត្តផងដែរ
«បាទ ក្មួយទៅចុះ »
« ប៉ាធំកុំស្ដាប់វាអី ! »🙄
+កាត់
ថ្ងៃនេះជាថ្ងៃដែលសិស្សទាំងអស់រងចាំគឺការចេញទៅបោះតង់លើកដំបូងរបស់ពួកគេក្នុងឆ្នាំសិក្សាថ្មី ក្នុងនោះក៏មានរាងតូចទាំងពីរផងដែរ
« ញញឹមឡើង! ដើរលេងណាម៉េចក៏មកកើតទុកវិញ » ឆេវ៉ុនដែលជាមិត្តរួមជំនាន់និងជាអតីតមិត្តរួមថ្នាក់កាលពីរៀនវិទ្យាល័យជាមួយរាងតូចទាំងពីរបាននិយាយឡើងក្រោយឃើញទឹកមុខមិនស្រស់បោះរបស់រាងតូចហុីសឹង
«🙂 »
« មិនមែនញញឹមបែបនិងទេ »
« 😊 បាននៅ »
« អឺ បានហើយ »
« និយាយចឹងចុះពួកម៉ាកយុិនសិនឯងហ៎ ពួកគេមិនមកជាមួយឯងទេអី »ជេយ៍សួរទៅកាន់រាងស្ដើងព្រោះឃើញថាគេឈរតែម្នាក់ឯង
« នោះ! មកល្មម » ឆេវ៉ុនចង្អុលទៅកាន់មិត្តរបស់ខ្លួនដែរកំពុងតែអូសវាលីដើរសំដៅមកកាន់ពួកគេទាំងបី
« ថ្មើរនេះហើយទើបមក ចុះបើឡានចេញចោលគិតយ៉ាងម៉េច ! » មិត្តមកដល់ភ្លាមឆេវ៉ុនស៊ុតដាក់ភ្លេត កុំថាឡើយដើរលេងជាមួយសាលា ដើរតែគ្នាឯងក៏បួននាក់និងយឺតដែរ យឺតគ្រប់ពេលគ្រប់ទីកន្លែង
« ជុៗ! កុំនិយាយចឹងសម្លាញ់ ឡានក្រុងមួយចេញទៅក៏នៅមានឡាន Mercedes Benz AMG G63 and ឡាន Mercedes Benz g-class នៅរងចាំដែរ » យូនជីននិយាយឡើងដោយស្នាមញញឹមបែបជឿជាក់ទៅកាន់ពួកគេ កុំថាឡើយបីនាក់នោះ បីនាក់នេះក៏ឆ្ងល់ដែរ
« ចេះតែថាម៉ង មានមកពីណាឡានក្រុងតែមួយនៅកណ្ដាលមុខនៀក» អ៊ុនឆេ
« ចុះនោះជាដុំដែកឬយ៉ាងម៉េច » យូនជីនចង្អុលទៅកាន់ឡានដែលកំពុងតែបើកសំដៅមកកាន់កន្លែងដែលពួកគេឈរ
« អរ »ពួកគេហាក់ដឹងរឿងអីម្យ៉ាងលើកលែតែរាងតូចទាំងពីរដែលមិនបានដឹងអ្វីសោះ
« អ្នកណា ? » ហុីសឹង
« ពួកឯងមិនដឹងទេ? » សាគូរ៉ា
« បើដឹងសួរធ្វើអី ? »
« ទៅបោះតង់លើកនេះគឺជាគំនិតរបស់សុងហុននិងនីគី ពួកគេថែមទាំងចំណាយលុយផ្ទាល់ខ្លួនដើម្បីការបោះតង់នេះទៀតផង » ខាហ្សូហារាបរាប់មកមិនបាត់ពាក្យសូម្បីមួយម៉ាត់
គ្រាន់តែរថយន្តទាំងពីរគ្រឿងចតភ្លាមគឺថាស្រីៗនាំគ្នាបញ្ចេញសកម្មភាពដូចតែរាល់ដងចឹងគឺស្រែកហោកញ្ចៀវ
ពួកគេទាំងពីរនាំគ្នាចុះពីឡានរាងខ្លួនហើយដើរសំដៅទៅរាងតូចទាំងពីរ ម្ចាស់កាយតូចឯណេះគ្រាន់តែគេដើរមកក៏ដឹងទៅហើយថាគោលដៅពួកគេគឺអ្នកណា នាយតូចទាំងពីរធ្វើជាមើលនេះមើលនោះបន្លំកុំឲ្យប្រាំនេះចាប់អារម្មណ៍
« ohhh my gosh ! you look so gorgeous today my little angel!» មកដល់ភ្លាមគឺថានីគីបញ្ចេញក្បាច់គុនមកភ្លាមតែម្ដងធ្វើឲ្យកញ្ញាទាំងប្រាំនាក់នេះមើលមុខគ្នាទៅមកបែបយល់ន័យហើយក៏ឡើងទៅលើឡានបាត់ទៅ ឃើញឡើងហើយមែនតែបើកបង្អួចមើលវិញទេ
« Ewww....sh*t ហើយវាថីលោកឯងថ្ងៃនិង កុំប្រាប់ឲ្យសោះណាថាលោកឯងចំណាយលុយនេះដើម្បី / you !» ជេយ៍អស់អីតបតហើយអ្វីដែលនាយតូចធ្វើបានគឺសម្លក់គេនិងឯង ចំណែកឯហុីសឹងគឺធ្វើអីមិនត្រូវនោះទេបានត្រឹមអោនមុខចុះក្រោម ព្រោះមិនហ៊ានប្រសព្វភ្នែកជាមួយគេ
« ខ្ញាដំរី ! ហេតុអីថ្ងៃនេះសុភាពម្ល៉េះ ( អូនកើតអី )» ធម្មតាទេមនុស្សលួចក្រាស់គេភាគច្រើនគឺមាត់ខុសពីចិត្តអញ្ចឹងឯង មែនហេ៎អ្នកអានទាំងអស់គ្នា😅
« លោកឯងហៅឈ្មោះខ្ញុំឲ្យត្រូវម្ដងទៅថី » ឮចឹងគឺថាងើបមុខមកសម្លក់យកម៉ង វាចេះតែថីបានជានាំឈ្លោះតែរឿងឈ្មោះចឹង
« អៅ! ឯងឈ្មោះអី ភ្លេចបាត់ហើយ » សុងហុនធ្វើជាគិតពីឈ្មោះរបស់រាងតូច
« ហ្ហើយ!! ឈ្មោះ!!/ prince (ss)!»
« b*tch ! wtf are you saying!? Idiot! And silly at the same time 😾» ចា៎! ជេរគេហើយក៏ដើរចេញ ទះដៃឲ្យកូនខ្ញុំមួយមកនាក់🥳👏
« bruhh! Can you say it again! » ជេយ៍គាំងជាងម្ចាស់ខ្លួនគេទៅទៀតចង់កកយកម៉ង
______________
ខ្ចិលចាំអ្នកទាំងអស់គ្នាទាយចឹងខ្ញុំផុសថែមម៉ងទៅ🙃