ភាគបញ្ចប់:រៀបការជាមួយបងណាfot

Background color
Font
Font size
Line height

សូមទោសទុកមុនបើមានពាក្យណាដែលសរសេរមិនបានត្រឹមត្រូវ*

Fourth «Gem ហ្ហឹកៗ Gemភ្ញាក់ឡើង អាGemmmm» fotបានស្រែកទាំងយំដាស់gemឲ្យភ្ញាក់ព្រោះខ្លួនយល់សប្តិអាក្រក់ទាំងថ្ងៃ🥲 (ភាគមុនបោកអ្នកអានលេងនិងហាស៎កាពិតគេយល់សប្តិសោះ༎ຶ⁠‿⁠༎ຶ)

Gemបើកភ្នែកតិចៗមើលអ្នកដែរយំនៅមុខគេទាំងមិនយល់

Gemini«អូនកើតអីហេតុអីបានយំ »គេងើបមកអង្គុយទល់មុខfotយកដៃទៅប៉ះថ្ពាល់ដែលដាបទៅដោយទឹកភ្នែក

Fourth «អូនយល់សប្តិអាក្រក់អូនយល់សប្តិឃើញបងត្រូវបានគេបុកពេលមករកអូន» យំផងមាត់ពេបផងcuteហាស៎ពេលនិងធ្វើឲ្យgemបែរជាញញឹមខ្ជឹបទៅវិញ

Gemini«ចេះមកយល់សប្តិឆ្គួតទាំងកណ្តាលថ្ងៃ ចេះតែមានហើយ អូនឯងនេះ» gemនិយាយទាំងសើចក្នុងបំពង់កឲ្យកក្អឹកហួសចិត្តជាមួយនិងមនុស្សដែលកំពុងយំ

Fotឃើញgemអង្គុយតែសើចក៏រុញគេចេញ ទាំងអោនមុខចុះ

Fourth «បងសប្បាយណាស់ហេស៎បានមកសើចថ្នាក់និង»

Gemini«បងបិទមាត់ហើយ» គេបានយកដៃមកខ្ទប់មាត់ខ្លួនឯងព្រោះឃើញទឹកមុខអ្នកដែលនៅនិងមុខខ្លួនមិនសូវស្រួល

Fourth « ឈប់និយាយជាមួយបងហើយទៅងូតទឹកវិញ» ថាហើយក៏ដើរ ទៅកាន់បន្ទប់ទឹកបិទទ្វារក្រាំង!

Gemini«បងងូតដែរ....» gemស្រែកពីចម្ងាយ ហើយក៏ដើរទៅជិតបន្ទប់ទឹកស្រែកម្តងទៀត

Fourth «អត់..»

Gemini«បងងូតដែរណាៗ ណា...»

Fourth «បើប្រាប់ថាអត់ហីកុំតាប៉ែពេកបើមិនចង់ឲ្យអូនខឹងបងលើសនេះ»

Gemini«អត់ក៏អត់...» នាយបានដើរពីមុខបន្ទប់ទឹកមកអង្គុយធ្មឹងលើគ្រែ

បានបន្តិចfotក៏ងូតទឹកហើយ តែមកដោយស្លៀកតែកន្សែងបានឲ្យឃើញរាងស្តើងរបស់ខ្លួនច្បាស់ៗ គេមិនបានចាប់អារម្មណ៍អ្នកដែលនៅលើគ្រែមើលគេឡើងភ្លឹកនុះទេ គេបានដើរទៅយកសម្លៀកបំពាក់ក្នុងទូយកមកស្លៀក រើខោអាវដាក់លើពូកក៏ក្រលេកឃើញអ្នកដែលមើលមកគេតែក្រសែភ្នែកព្រាន

Fourth «មើលស្អី ឆាប់ទៅងូតទឹកទៅ ខ្វាចខ្វាក់ភ្នែកឡូវហើយ»

Gemini«បងចង់~»និយាយទាំងប៊ីប៊ឹកៗ

Fourth «បើចង់ទៅមើលថ្ងៃលិចនៅសមុទ្រក៏ឆាប់ទៅងូតទឹកទៅ»

Gemini«អូនយល់រឺធ្វើមិនយល់»

Fourth «មិនយល់អីទាំងអស់ ទៅងូតទឹកទៅ»

Gemini«ទៅក៏បាន» នាយក៏បានទៅងូតទឹកនិងបានយកសម្លៀកបំពាក់មួយសម្រាប់ចូលផងដែរ

_____________________

ម៉ោងប្រហែល5ល្ងាច

នៅឆ្នេរសមុទ្រ ពួកគេបានមកដើរទន្ទឹមគ្នាម្នាក់ៗពាក់អាវរលុងៗស្តើងៗ ព្រោះដើម្បីឲ្យសមស្របនៃបរិយាកាសនៅមាត់ឆ្នេរ



ិដ្ឋភាពសមុទ្រពេលនោះ*

Fourth «ស្អាតណាស់ខានមានអារម្មណ៍បែបនេះយូរហើយ» និយាយចប់ក៏ដកដង្ហើមចូលមួយហ៊ឹស

Gemini«ស្អាតចាញ់សម្រស់ ប្រពន្ធបងទេ» នាយដើរអោនទៅខ្សឹបដាក់ត្រចៀកfotពីក្រោយដោយសម្លេងស្រាលៗ ទាំងញញឹម ឯនាក់ម្ខាងឮបែបនេះក៏ញញឹមដែរ តែប្រឹងធ្វើមុខមាំ សួរបកទៅgem

Fourth «ខ្ញុំប្រពន្ធលោកពីពេល លោកមិនដែលសុំខ្ញុំរៀបការនុះទេ»

Gemini«ចឹងរៀបការជាមួយបងណាfot»នាយបានយកដៃfotមកកាន់ជាប់

Fourthមិនមាត់តែហុចដៃឆ្វេង បំណងចង់ឲ្យនាយបំពាក់ចិញ្ចៀនលើដៃខ្លួន ទាំងបែមុខទៅម្ខាងទៅមើលសមុទ្រ Gemឃើញបែបនេះក៏សើចហើយយកចិញ្ចៀនចេញពីក្នុងហោប៉ៅ លុតជង្គង់ពាក់ឲ្យfot ដូចជាគូស្នេហ៍គេផ្សេងៗដែលគេសុំគ្នារៀបការ

Fourthក៏បានបែមុខមកមើលអ្នកដែលលុតជង្គង់ ចំពោះខ្លួនបន្តិចរៀងភ្ញាក់ផ្អើលបន្តិចដែរពេលឃើញgemបែបនេះឯកូនចិត្តមួយទៀតក៏រំភើបចិត្តមិនស្ទើរដែរ

Gemini«រៀបការជាមួយបងណាfourth» fotងក់ក្បាលទាំងទឹកភ្នែកដោយសារក្តីរំភើបនៅពាក្យប៉ុន្មានម៉ាត់នេះ Geminiសើចយ៉ាងស្រស់និងបានបំពាក់ចិញ្ចៀនឲ្យfotថែមទាំងបានថើបដៃfotបន្តិចផងដែរ ឯអ្នកនុះរំភើបឡើងស្រក់ទឹកភ្នែកម៉ាត់ៗ ដោយក្តីរំភើបព្រោះមិនដែលគិតទេថាអាចនៅបន្តទំនាក់ទំនងជាមួយគេបានមកដល់ថ្ងៃនេះ

*រូបចិញ្ចៀន💍

Geminiឃើញfotយំដូចច្នេះក៏ក្រោកឡើងមកអោបfotជាប់ទ្រូង

Gemini«ឈប់យំទៅក្រហមភ្នែកអស់ហើយ » នាយនិយាយខ្សឹមអ្នកជាប់ទ្រូងដោយសម្តីផ្អែមល្ហែម

Fotក៏ចេញពីទ្រូងgemរួចយកដៃមកជូតទឹកភ្នែកចេញ Gemក៏អង្អែលថ្ពាល់ fotថ្នមៗដោយមនោសច្ចេតនាជ្រាលជ្រៅ កែវភ្នែកដ៏ស្រទន់ដែលសម្លឹងមើលមិនដាក់ភ្នែក មិនបង្អង់យូរGemក៏អោនចូលទៅជិតfotម្តងបន្តិចៗនិងទាញfotចូលមកអឹបជាប់ខ្លួនម្តងទៀតរួចទៅថើបបបូរមាត់fotយ៉ាងទន់ភ្លន់ ស្នាមថើបដែលGemបានផ្តល់ឲ្យfotគឺកក់ក្តៅនិងរំភើប ខ្លាំងបំផុត បន្ទាប់ពីបាននៅក្នុងរង្វង់ដៃរបស់Gem ដៃរបស់fotក៏បានតោងកgemយ៉ាងស្អិតដោយសារការទោទន់និងការថើបមួយនោះ!!

Gemini«បងស្រឡាញ់អូនណាFourth បងស្រឡាញ់អូនបំផុត»

Fourth «អូនក៏ស្រឡាញ់បងដូចគ្នា Gemini»

ក្រោយពីបានស្តាប់ពាក្យនេះហើយGeminiក៏បានអោនទៅថើបfotម្តងទៀត យ៉ាងអន្ទះសារ។

ចប់។

ចប់ៗហីអ្នកទាំងគ្នាចប់ដោយបរិបូរណ៍🥺🥲🤍

ភាគមុនបោកអ្នកអានបានមានអារម្មណ៍ថា Happi Happi 🤣❤️

ជួបគ្នារឿងថ្មីណា😚❤️


You are reading the story above: TeenFic.Net