Ep33:បាត់ខ្លួន

Background color
Font
Font size
Line height



     ថ្ងៃថ្មី....
   ថ្ងៃនេះសាន់យ៉ាទទូចសុំជុងហ្គុកទៅក្រុមហ៊ុនជាមួយ
ដោយលើកហេតុផលមិនចេះចប់មិនចេះហើយរហូតទាល់តែជុងហ្គុកយល់ព្រមប៉ុន្តែមិនបានអោយជិះឡានជាមួយទេព្រោះមិនចង់អោយប្រពន្ធគិតច្រើន កំពុងតែមិនចង់និយាយជាមួយនាយផងបើអនុញ្ញាតទៀតច្បាស់ណាស់ថានឹងបានឈ្លោះគ្នាព្រោះអ្នកដទៃ។
  "អូនកើតអីមែនទេ?ឬក៏មិនស្រួលខ្លួន?"
  "អត់មានទេ"
"ហេតុអីធ្វើមុខស្អុយ?ប្រាប់បងមក បងប្រាប់អូនហើយតើថាមានរឿងអីប្រាប់បងកុំលាក់វាធ្វើអោយអូនគិតម្នាក់ឯងចែករំលែកអោយបងជួយគិតផង"
  "អូនអត់បានគិតអីទេ មុខអូនធ្វើអោយបងគិតថាអូនលាក់បាំងមែនទេ?"នាយតែងតែសួរនាំនាងរហូតទោះនាងមិនចង់ឆ្លើយប្រឹងហីៗដាក់ក៏នាយនៅតែចូលមកជិតសួរនាំដែរ។
  "មុខអូនមិនដែលស្រពោនបែបនឹង"
"មកពីអូនប្រែប្រួលរាងកាយលែងស្អាតទើបបងមើលឃើញអូនមុខស្រពោនទេដឹង"ថេយ៉ុងនិយាយ ណាមួយក៏ចង់ដឹងថានាយគិតបែបណាពេលនាងលែងស្រស់ស្អាតតើនាយនិងបោះបង់នាងទៅយកព្រះនាងនោះដែរទេ?ខួរក្បាលនាងគិតច្រើនណាស់ប៉ុន្មានថ្ងៃនេះ។
  "ថេយ៍...បងស្រលាញ់អូនជាអូនមិនមែនរូបរាងកាយមុខមាត់ទេ បងដឹងថាការពពោះមិនមែនជារឿងស្រួលវាប្រឈមនឹងការលំបាកខ្លាំងហេតុអីបងត្រូវធ្វើអោយអារម្មណ៍មនុស្សស្រីដែលខំស្រលាញ់ខំពពោះកូនបងខកបំណងព្រោះចំណង់តណ្ហា ព្រោះសម្រស់ដែលបានបាត់បង់នោះ?គូជីវិតមិនមែនសម្រេចលើប៉ុន្មានចំណុចនេះទេបើទោះវាមានក្នុងអត្ថន័យវាក៏ដោយតែវាមិនសំខាន់សម្រាប់បងជាងអូននិងកូនទេ ទោះថ្ងៃក្រោយអូនលែងស្អាត អូនធាត់ក៏បងនៅតែស្រលាញ់អូនជាអូន
លើលោកនេះគ្មានអ្វីស្ថិតស្ថេរទេ"ជុងហ្គុកចាប់ដៃថេយ៉ុងទាំងសងខាងកាន់ក្តោបជាប់បញ្ចូនភាពកក់ក្តៅនិងផ្តល់ទំនប់ចិត្តអោយអ្នកទល់មុខដែលចាំស្តាប់ស្ទើរតែស្រស់ទឹកភ្នែក។ជុងហ្គុកអោនថើបមាត់នាងមួយសន្ទុះទើបទាញមកអោបជាប់ផែនទ្រូង។
   "អូនត្រូវចាំថាបងស្រលាញ់តែអូនម្នាក់គត់គ្មានអ្នកណាមកជំនួសអូនក្នុងបេះដូងបងបានទេ"
   "ចុះបើមានអ្នកទី3?"
"បងនឹងចាត់ការគេចោលមិនអោយមករញ៉េរញ៉ៃនឹងជីវិតពួកយើងបានទេ"
"សូម្បីតែមាតាបងមែនទេ?"
"មែន!!បងហ៊ានធ្វើគ្រប់យ៉ាងបើសិនទ្រង់ហ៊ានមកជ្រៀតជ្រែកជីវិតរបស់បង"

  "ជុង..."
  "បងនឹងមិនធ្វើអ្វីអោយហួសហេតុតែបងនឹងធ្វើអោយទ្រង់ដឹងថាបងអាចជ្រើសផ្លូវជីវិត គូជីវិតដោយខ្លួនឯងបាន"និយាយចប់ថេយ៉ុងក៏អោបនាយវិញទាំងញញឹមស្រាលហើយសំណួរដែលជុងហ្គុកឮច្បាស់ណាស់ថាសាន់យ៉ានិងមាតាជាអ្នកនិយាយប្រាប់។
  "អូនកុំគិតច្រើនអីរវាងបងនិងសាន់យ៉ាគ្មានអ្វីលើសពីពាក្យថាបងប្អូនទេហើយបងសុំហាមអូនកុំជឿសម្តីនាងហើយគិតថាខ្លួនឯងជាជនទី3ព្រោះអូនមិនមែន"
  "បងដឹង?"
  "អ្វីដែលទាក់ទងនឹងអូនបងដឹងគ្រប់រឿងដូច្នេះកុំធ្វើអ្វីផ្តេសផ្តាសអោយបងបារម្ភ ពិសេសមុខនេះឈប់ជូរទៀតទៅរាល់ដងអូនមិនមែនបែបនឹងទេ"តាំងពីសាន់យ៉ាមកដល់ប្រពន្ធនាយមុខមិនស្រស់សោះ នាងកំពុងមានផ្ទៃពោះនាយមិនចង់អោយនាយមិនសប្បាយចិត្តមុខមិនរីករាល់ថ្ងៃបែបនឹងទេ។
   "អូនចង់ធ្វើ ចង់យ៉ាងមិច?"
  "អូនគួរតែញញឹមអោយបានច្រើនអោយកូនញញឹមតាមបើអូនមុខក្រញ៉ូវមុខកូនក៏កាត់តាមនឹងដែរ"
  "ឆឹស!បារម្ភពីអូនឬក៏ខ្លាចកូនបងកើតមកមុខក្រញ៉ូវ?"
  "បងបារម្ភទាំងពីរនឹង សឺត"
  "កុំប៉ះអូន"
"ហីយ៉ា!ប្រពន្ធសម្លាញ់ប្រញាប់តែខឹងបងបារម្ភពីអូននិងកូនទាំងពីរនាក់នឹង"
"អូនឃ្លានហើយ"
"ជីស៊ីនបើកទៅហាងអាហារទៅ"
"បាទចៅហ្វាយ"

   ក្រឡេកមកមើលសាន់យ៉ាវិញមិនបានដឹងថាអ្នកបើកឡានបើកនាំនាងបែកផ្លូវជុងហ្គុកឯណារវល់តែមើលទេសភាព សុខៗស្រាប់តែមកដល់សណ្ឋាគារទៅវិញ។
  "នេះជាសណ្ឋាគារតើ មិនមែនក្រុមហ៊ុនទេចុះឯណាម្ចាស់បង?ពួកឯងនាំយើងមកទីនេះធ្វើអី?!!"
  "លោកម្ចាស់បញ្ជាអោយនាំព្រះនាងមកទីនេះបន្តិចទៀតឥវ៉ាន់របស់ព្រះនាងនិងមកដល់ហើយ"
  "ថាមិច?!!នេះម្ចាស់បងកំពុងដេញយើងចេញមែនទេ?មិនពិត!!ឆាប់នាំយើងទៅវិមានម្ចាស់បងវិញភ្លាម"
  "វាជាបញ្ជាលោកម្ចាស់សូមយាងក្រាបទូល"

"យើងមិនទៅ!!បើឯងមិននាំយើងទៅវិញយើងនឹងខលប្រាប់មាតា"
  "ទ្រង់ចាំដោះស្រាយជាមួយលោកម្ចាស់ទៅទូលបង្គំគ្រាន់តែមកការពារប៉ុណ្ណោះសូមយាង"
  "អ្ហាយ!!!មិចក៏ម្ចាស់បងធ្វើបែបនេះ!"
"នោះមកពីម្ចាស់អូនទៅរញ៉េរញ៉ៃក្នុងជីវិតរបស់ទ្រង់"
  "ម្ចាស់បងរ៉ូទ្រីហ្គូ?ហេតុអីក៏បងមកទីនេះ?"
"បងមកនាំឯងទៅរាជវាំងវិញដោយទទួលបញ្ជាពីម្ចាស់ពូថាឯងធ្វើតាមម្ចាស់មីងមកបំផ្លាញគ្រួសារម្ចាស់បងជុងហ្គុក"
   "នេះ-នេះម្ចាស់បងមានបន្ទូលថាមិច?"
"មិនបាច់ធ្វើជាមិនដឹងរឿង ម្ចាស់អូនគិតថាបងមិនដឹងឬ?ថ្ងៃស្អែកត្រឡប់ទៅវិញជាមួយបងបិតាមិនពេញព្រះទ័យនូវរឿងនេះទេ"ទ្រង់ដឹងថាទៅវិញប្អូននិងទទួលពិន័យតែនោះក៏មកពីគេធ្វើខុស។
   "ខ្ញុំម្ចាស់មិនទាន់ចង់ទៅវិញទេ"
"មិនចង់ក៏ត្រូវតែទៅ!!"
  "ម្ចាស់បង!!!"
"កុំមកតម្លើងសម្លេងដាក់បងៗមិនវាយឯងអោយខ្មាសគេចាត់ទុកថាល្អណាស់ហើយ!នេះឯងអាយុប៉ុន្មានហើយមិនក៏ធ្វើចរិកដូចក្មេងស្តាប់គ្នាមិនបានបែបនេះ?"
  "ហឹស!!!"សាន់យ៉ាដើរចូលសណ្ឋាគារទាំងខឹងឯរ៉ូទហរីហ្គូក៏ចូលទៅតាមព្រោះវាជាសណ្ឋាគារដែលម្ចាស់ពូបានអោយមកស្នាក់នោះហើយវាក៏ជារបស់ជុងហ្គុកដូចគ្នា។

    ចំណែកឯថេយ៉ុងក្រោយពីមិនឃើញសាន់យ៉ាមកតាមទើបងាកមកសួរជុងហ្គុកតែនាយធ្វើជាមើលការងារធកវើមិនដឹងហើយក៏ឆ្លើយធ្វើដូចមិនបានដឹងរឿងអីពិតមែនតែដោយសារថេយ៉ុងសួរនាំរហូតទើបនាយប្រាប់
តែម្តង។
    លុះដល់ល្ងាចជុងហ្គុកបានអោយប្រពន្ធទៅមុនឯនាយក៏ត្រូវទៅមើលឃ្លាំងនិងទៅចាត់ការអ្នកដែលបន្លំ
ធ្វើជាជីស៊ីន។ទណ្ឌកម្មដែលមិនអាចចៀសផុតបានក៏កើតឡើង បន្ទាប់ពីរួចរាល់ជុងហ្គុកក៏ទៅនិយាយជាមួយយ៉ុនហ្គីបន្តិចព្រោះដោយសារតែកាលនោះឯងទើបឃ្លាំងនាយឆេះហើយតាមចាប់អ្នកធ្វើមិនបាន។
     "ខ្ញុំគិតថាធ្វើតែមួយជើងនេះខ្ញុំឈប់ពីការងារនេះហើយ ខ្ញុំចង់មើលថែប្រពន្ធកូន ចង់ចំណាយពេលអោយបានច្រើនជាមួយពួកគេ"
   "បងសម្រេចតាមការសម្រេចចិត្តរបស់ឯងជានិច្ច"

"អរគុណបងណាស់បើមានការអីបងក៏អាចទាក់ទងមកខ្ញុំបានដូចគ្នា"
  "បើមានបញ្ហាអីឯងកុំភ្លេចប្រាប់បងអោយបានដឹងផង"
"ខ្ញុំដឹងហើយ"
"បើឯងឈប់ មិនទាន់ធ្វើអីរួចរាល់អាចអោយបងធ្វើបន្តបាន"
  "ខ្ញុំនិងចាត់ការអោយអស់បងកុំបារម្ភអី"យ៉ុនហ្គីបានតែទះស្មាប្អូនតិចៗទើបជុងហ្គុកសុំទៅមុនដើម្បីទៅមើលប្រពន្ធ។
  
    រ៉ូទ្រីហ្គូកំពុងតែឆ្លេឆ្លាតាមរកសាន់យ៉ាពេញសណ្ឋាគារតែមិនបានឃើញទើបសម្រេចចិត្តខលទៅជុងហ្គុកទើបនាយប្រញាប់មកជួបនៅសណ្ឋាគារ។
    "ម្ចាស់បង"
  "យ៉ាងមិចរកឃើញទេ?"
  "រកមិនទាន់ឃើញទេក្រាបទូល មិនដឹងថានាងបាត់ទៅណា"
  "បាត់យូរហើយឬនៅ?"
  "បុគ្គលិកសណ្ឋាគារថាមុននេះនាងយកអាហារមកមួយម៉ោងមុននាងនៅបន្ទប់នៅឡើយទេ"
   "បានន័យថានាងបាត់ខ្លួន1ម៉ោងហើយ អោយកូនចៅតាមរកប៉ុន្មាននាក់?"
  "កូនចៅទូលបង្គំមានតែ4-5នាក់ប៉ុណ្ណោះ"
  "ចាំយើងអោយកូនចៅជួយរកបន្ថែម"
  "អរព្រះគុណក្រាបទូល"
  "ហាឡូ"ជុងហ្គុកបម្រុងនឹងខលទៅកូនចៅអោយហៅគ្នាមកជួយតាមរកសាន់យ៉ាស្រាប់តែជីស៊ីនខលមក
  <ចៅហ្វាយមានរឿងធំហើយអ្នកនាងថេយ៉ុងបាត់ខ្លួនបាត់ហើយ>
  "ឯងនិយាយថាមិច?"នាយគ្រាន់តែឮឈ្មោះប្រពន្ធត្រចៀកហឹងអស់ស្តាប់អ្វីលែងឮសូម្បីរ៉ូទ្រីហ្គូហៅ

ហួចអ្នកណាចាប់ពីរនាក់នឹងទៅ🫠


You are reading the story above: TeenFic.Net