Ep20: យើងគួរតែកាត់ទាំងពីរល្អទេ?

Background color
Font
Font size
Line height

     ជុងហ្គុកបានចាកចេញស្របពេលពេលជួសជាមួយមនុស្សស្រីម្នាក់ប៉ុន្តែនាយមិនចាប់អារម្មណ៍តែមនុស្សស្រី
ម្នាក់នោះបានឃើញនាយនិងតាមមើលជាប់មិនដាច់ទាល់តែនាយទៅផុតទើបនាងដើរទៅបន្ត។
    "យន្តហោះត្រៀមរួចហើយទាន"មកដល់ឡានកូនចៅដែលចាំបើកទ្វារឡានអោយក៏រាយការណ៍ នាយងក់ក្បាលមុននឹងឡើងឡានសារ៉េអាវរួចទើបកូនចៅចេញដំណើរចាកចេញទៅ។

    យប់....
   ទម្រាំមកដល់កូរ៉េវិញវាក៏យប់ជ្រៅណាស់ដែរ កូនចៅដែលដឹងនៅចាំបើកទ្វារអោយចៅហ្វាយរួចទើបនាយអោយពួកគេទៅសម្រាកឯនាយក៏ឡើងទៅបន្ទប់ដោយមានកូនចៅអូសវ៉ាលីតាមទៅ។
    "ឯងទៅសម្រាកបានហើយ"ជុងហ្គុកឈោងដៃយក
វ៉ាលីពីកូនចៅទើបអោយគេទៅសម្រាក។
  "បាទចៅហ្វាយ"
  "សឺត!"នឹកណាស់ទ្រាំចាំងូតទឹករួចទើបថើបមិនបានទេ ថើបមួយសិនចាំសម្អាតខ្លួន។ជុងហ្គុកទុកអាវធំមុននឹងយកកន្សែងចូលបន្ទប់ទឹក មួយសន្ទុះទើប
ចេញមកវិញជាមួយឈុតគេងពណ៌ខ្មៅរលោង ឈរផ្លុំសក់មួយសន្ទុះទើបឡើងគេងទាញនាងអោយគេងកើយដៃអោបនាងយ៉ាងណែនទាំងអារម្មណ៍នឹក។បែកបីថ្ងៃដូចបែករាប់ខែ នាយគេងមិនសូវបានទើបធ្វើការអោយឆាប់ហើយប្រញាប់បានមកជួបក្មេងខ្លះតែពេលមកដល់គេគេងលក់គ្មានកម្រើកបើទោះជានាយលើកក៏នាងគេងធ្វើមិនដឹងពិតជាត្រមក់មែនបើគេចាប់រំលោភមិនដឹងថាក្រោកឬអត់។
    "ហ្ហឹម"ថេយ៉ុងក្រហឹមតែមិនបើកភ្នែកមុននឹងស្រវាអោបនាយវិញធ្វើដូចខ្នើយអោបឯជើងស្រាប់តែលើកគង
នាយភ្លាមៗធ្វើអោយជុងហ្គុកអស់សំណើចពេលឃើញងាយវិការរបស់នាងទើបស្របអោបថើបសក់នាងថើរៗទើបបិទភ្នែកគេង។

   ព្រឹកឡើង....
  "ហ្អឹស??"ថេយ៉ុងបម្រាស់ទាំងអោបនាយណែនប៉ុន្តែក៏ស្រាប់តែជ្រួញចិញ្ចើមពេលគិតដល់របស់ដែលនាងបានអោបទើបប្រញាប់បើកភ្នែកមកយ៉ាងរហ័សឃើញប្រុសចាស់កំពុងអោបនាងហើយនាងក៏អោបនាយហើយតើវាកើតឡើងបានយ៉ាងមិច?នាយមកវិញតាំងពីពេលណា?
តិចគេយល់សិប្តទេដឹង?ឬក៏គេនឹកនាយដល់មមើរឃើញនាយ?វាមិនអាចទេ!!

   "សាច់ពិតមែនតើ"ឆ្លាតណាស់សាច់ខ្លួនឯងមិនក្តិចទេបែរជាលូកទៅក្តិចអ្នកដែលគេងលក់ទៅវិញសំខាន់មួលគេហើយនិយាយដូចធម្មតាមិនគិតពីអ្នកដែលកំពុងគេងលក់កន្រ្តាក់បើកភ្នែកទាំងមិនទាន់អស់ងងុយមក
សម្លឹងនាងជ្រួញចិញ្ចើមទាំងមិនដឹងអីទាល់តែសោះបែរជាឈឺសាច់ទាំងព្រឹក។
   "សឺត!មិចក៏ធ្វើមុខបែបនេះ?"ជុងហ្គុកឈ្មុលចូលទៅថើបថ្ពាល់នាងមួយខ្សឺតអោបអឹបមុខនឹងទ្រូងនាងសង្ងំគេងតែមាត់សួរ។ចំណែកថេយ៉ុងជ្រួញចិញ្ចើមមុននេះប្តូរមកជាភ្ញាក់ផ្អើលព្រោះវាជាការពិតមិចក៏នាយមកមិនប្រាប់នាង?ហើយមកតាំងពីស្មើណា។
   "លោកមកដល់តាំងពីពេលណា?"ជុងហ្គុកចាប់ដៃនាងអោយអោបនាយវិញទើបថេយ៉ុងអោនសួរអ្នកដែលបិទភ្នែកសង្ងំក្នុងទ្រូងនាង។
  "ម៉ោង11យប់មិញបងសុំទោសដែលមិនបានប្រាប់អូនព្រោះបងប្រញាប់មកធ្វើការងារខ្លះ"
  "បើប្រញាប់ស្មើណាទើបក្រោក?"
  "ការងារធ្វើពេលថ្ងៃក៏បានតែពេលនេះបងសុំគេងព្រោះទៅអ៊ីតាលីបងមិនសូវបានគេងទេ អោបបងអោយជាប់អង្អែលក្បាលផង"ស្តាប់សម្តីនាយហើយនាងមិនជឿទេថានាយអាយុជិត40សំខាន់ធ្វើខ្លួនដូចកូននាង។ជុងហ្គុក
សង្ងំអោបនាងយ៉ាងណែនមិនប៉ុន្មានក៏គេងលក់វិញដោយមានថេយ៉ុងគេងបំពេរ អង្អែលក្បាលដូចម៉ាក់ៗ
បើនិយាយទៅថេយ៉ុងក៏ធ្លាប់ជួយបំពេរកូនក្មេងនៅមណ្ឌលជាមួយម៉ាដាមដែរដូច្នេះគេជំនាញដូចជាថ្នាំ
ងងុយយ៉ាងអ៊ីចឹងសូម្បីជុងហ្គុកមនុស្សមិនងាយគេងបាននាងអង្អែលក្បាលបន្តិចគេងលក់បាត់។

    ក្រោយពីគេងបានបីបួនម៉ោងជុងហ្គុកក៏ក្រោកព្រមជាមួយប្រពន្ធក្មេងទាំងញញឹមព្រោះនាងមិនបានទុកនាយចោលសុខចិត្តនៅកំដរដល់ក្រោក។
    "បងទៅធ្វើការហើយ"នាយអោនមកថើបថ្ងាសនាងមួយខ្សឺតមុននឹងចាកចេញទៅក្រោមទឹកមុខកំណាចស្មើបន្ទាប់ពីប្តូរពីញញឹមមុននេះ។
    <គាត់ផ្អែមល្ហែមណាស់ ឯងសំណាងណាស់នាងថេយ៍> យ៉ុនស៊ីផ្ញើរសារមកបន្ទាប់ពីថេយ៍បានថតរូបនិងវិធីអូជុងហ្គុកគេងក្នុងទ្រូងនិងអោបគ្នាអោយមិត្តបានមើលព្រោះតែមហាមិត្តកំពូលចង់ដឹង ពូកែតឿនគ្រប់រឿង។
  <គាត់ជាបុរសល្អកុំគិតយូរពេក>

  "យើងកំពុងបើកចិត្តហើយ"

   ងាកមកមើលទិដ្ឋភាពនៅក្នុងបន្ទប់ទារុណកម្មនៅកាស៊ីណូរបស់ជុងហ្គុកវិញកំពុងមានសម្រែកដ៏ឈឺចាប់
របស់អ្នកណាមិនដឹងស្តាប់ហើយអាណិតផងស្រៀវឆ្អឹងខ្នងផង។
    "តើសប្បាយទេ?"ជុងហ្គុកចូលមកជាមួយទឹកមុខញញឹមឌឺស៊កដៃចូលហោប៉ៅមុននឹងដើរចូលមករកអ្នកដែលបង្កររឿងវិសនឹងធ្វើអោយនាយខឹងក្មេងឆ្នាស។
   "ឯងឆាប់ដោះលែងយើងភ្លាម!!យើងនិងប្រាប់លោក
សាន់ហ្វូថាឯងធ្វើបាបយើង"
   "អូ៎ហ៌!អាចង្រៃនោះជាអ្នកណា?ឯងគិតថាយើងខ្លាចវាមែនទេ?បន្ទាប់ពីឯងគឺវានឹងហើយ"វាធ្លាប់មកលួចដុតឃ្លាំងរបស់នាយសំណាងហើយមិនខូចខាតខ្លាំង នាយគ្រាន់តែគម្រាមតែបើនិយាយបែបនេះនាយល៏លែងទុកទៀតដែរ។នាយមិនចង់ឃោរឃៅរនោះទេលុះត្រាតែពួកគេមកប៉ះនាយមុន។
   "អ្ហា!!!!!"ជុងហ្គុកស៊ីញ៉ូអោយកូនចៅចាក់លោហៈព្រមទាំងឆក់បន្ថែមដោយមាននាយឈរមើលទាំងញញឹមសម្លឹងសាច់ដែលចាប់ផ្តើនខ្លោចដោយលោហៈក្តៅនោះម្តងបន្តិចៗ។
  "ដៃណាចង់ប៉ះមនុស្សរបស់យើង?ខាងនេះឬខាងនេះ?មិនប្រាប់យើងគួរតែកាត់ទាំងពីរល្អទេ?"
  "អ្ហា!ហ្ហឹកៗជុងហ្គុកយើងខុសហើយសុំអង្វរ"វាឈឺជាងស្លាប់ទៀតគេអស់ការអត់ទ្រាំហើយមានតែអង្វរ គេមិនធ្លាប់ដឹងពីកម្រិតនៃសាតានរបស់គេទេបើដឹងថាពេលសាកហើយត្រូវអស់ជីវិតគេមិនហ៊ានឡើយ។
ជុងហ្គុកមិនខ្វល់កាត់ដៃគេអស់ពីរម្រាមមុននឹងបោះកាំបិទចោលទាញកាំភ្លើងមកបាញ់ទម្លុះដៃទាំងសងខាងអោយលែងសល់សភាពដើមរហូតដល់ម៉ូហ្វីនសម្លប់ទើបពួកគេឈប់ធ្វើទារុណកម្ម។
   "កុំទាន់សម្លាប់វាគ្រាន់តែធ្វើអោយវាវេទនារហូតទ្រាំលែងបានហើយស្លាប់ខ្លួនឯង"ជុងហ្គុកនិយាយរួចក៏ចាកចេញទៅបន្ទប់ធ្វើការរបស់នាយវិញ។

    ល្ងាចបន្តិចជុងហ្គុកក៏ទៅមើលក្លឹបបន្តិចនិងបានផឹកជាមួយមិត្តចាស់បន្តិចទើបត្រឡប់ទៅផ្ទះវិញ។តាមផ្លូវ
នាយក៏មិនភ្លេចចូលទិញផ្កាទុកអោយភរិយានៅផ្ទះដូចរាល់ដង។
    គ្រាន់តែមកដល់ផ្ទះភ្លាមនាយក៏ប្រញាប់ដើរចូលក្នុងផ្ទះដើម្បីជួបប្រពន្ធឆ្នាសឥឡូវបែបបន្តិចក៏នឹក ប៉ុន្តែពេលចូលមកដល់ អ្វីដែលនាយឃើញធ្វើអោយនាយភ្ញាក់ផ្អើលថ្នាក់ឈរភ្លឹក។

នឹងអត់ទាន់បានប៉ះថេយ៍ៗផងបើប៉ះទៀតស្រម៉ៃអត់ចេញ🫠
រ៉ាជេក៍♡


You are reading the story above: TeenFic.Net