Ep15: ទើបតែមកពីណា?!

Background color
Font
Font size
Line height

   "ស្មានតែញញឹមព្រោះលង់សម្រស់យើង"សម្តីរបស់នាយធ្វើអោយថេយ៉ុងពេបមាត់ជ្រេញមនុស្សចាស់ខ្លាំងៗ
គិតថាខ្លួនឯងនឹងសង្ហារណាស់ទៅមកអោយគេញញឹមលង់នឹង?មិនទាន់ទទួលជាប្តីផងមកលង់ស្អី!!
   "អ៊ែក!ធ្វើតែការងារលោកទៅខ្ញុំញញឹមមិនពាក់ព័ន្ធនឹងលោកទេ"
  "មានលួចថតរូបយើងឬអត់?"
"ថតនាំតែពេញទូរស័ព្ទថតធ្វើអី"
"ប្រពន្ធក្មេងមិនយល់ចិត្តអន់ចិត្តដល់ហើយ"
"ស្អីរបស់លោក!បិទមាត់ហើយធ្វើការទៅ"គេត្រឡន់ខ្លាំងណាស់មកនិយាយធ្វើផ្អែមល្ហែមគេឡើងជ្រក់ជ្រេញតែម្តងហើយ។ចាស់ហើយញ៉ែអោយទាន់សម័យបន្តិចមិនបានទេគេជួបអស់ហើយប្រភេទនេះសុទ្ធតែគួរអោយធុញធ្វើដូចខ្លួនឯងក្មេងទៅកើត!
      ជុងហ្គុកក៏ស្ងាត់ធ្វើការទាំងមិននិយាយអ្វីទាំងអស់ធ្វើដូចមនុស្សខូចចិត្តអន់ចិត្តពិតមែនថ្នាក់ស្ងាត់ពេកថេយ៉ុងលួចសម្លឹងមើលនាយម្តងម្កាលឃើញថាមុខចាប់ផ្តើមងាប់ស្មើទៀតហើយច្បាស់ណាស់ថាខឹងពិតមែនតែនាងមិនខ្វល់ទេ នាងទៅខ្វល់ធ្វើអីទៅចង់ខឹងអីខឹងទៅនាងមិនលួង មិនទ្រទេមនុស្សចាស់រឿងច្រើន។
   "បានហើយ បន្តិចទៀតយើងទៅដល់"ជុងហ្គុកដាក់ទូរស័ព្ទចុះទើបរៀបចំឯកសាររួចទើបក្រោកទៅហៅអ្នកដែលកំពុងគេងលេងទូរស័ព្ទធ្វើមិនដឹងនោះ។
   "ក្រោកមកទៅផ្ទះយើងមានការប្រញាប់"នាយនិយាយហើយក៏ចេញទៅដោយមិនខ្វល់ពីនាងតូច មិនcare មិននិយាយថាបីឬក៏និយាយបារម្ភអ្វីទេគឺនាយប្រងើយសុទ្ធតែម្តង។
   "ហ្ហឹស!"គិតរួចថេយ៉ុងក៏ពេបមាត់ទន្រ្ទាំជើងចាកចេញទៅតាមពីក្រោនាយ។ហេតុអីនាងចាំបាច់មានអារម្មណ៍ខឹងពេលគេមិនខ្វល់?ក្រែងនាងមិនខ្វល់ឯណាហ្ហី?
      ជុងហ្គុកបានបើកឡានឈប់នៅមុខផ្ទះអោយថេយ៉ុងចូលផ្ទះរួចនាយក៏បន្តទៅឃ្លាំងដោយមានជីស៊ីននិងយ៉ុនហ្គីចាំនៅទីនោះស្រាប់ចំណែកថេយ៉ុងមិនបានសួរនាំគេអោយចុះនាងក៏ចុះ។គ្រាន់តែនាងចុះហើយគេក៏ចេញទៅមិនដឹងប្រញាប់អីណាស់ណាទេសង្ស័យខឹងគេទៅរកស្រីមិនខាន គួរអោយមួម៉ៅមែន។
   "អាវ!អ្នកនាងថេយ៉ុងមកវិញហើយមែនទេ?ចុះលោកម្ចាស់?"

  "គេថាប្រញាប់ បើកឡានដូចហោះទៅបាត់ហើយ"នាងតូចនិយាយរួចក៏ឡើងទៅបន្ទប់បាត់ទុកអោយម៉ែដោះឆ្ងល់តែមិនហ៊ានសួរព្រោះទឹកមុខដូចមិនសូវស្រួលទេច្បាស់ណាស់ថាខឹងលោកម្ចាស់គាត់។
     មកដល់បន្ទប់ថេយ៉ុងទម្លាក់ខ្លួនគេងមួម៉ៅម្នាក់ឯងរមួលពេញលើពូកចង់ទក់ទីអស់ហើយមិនដឹងថាកើតអ្វីទេកាយវិការខ្នាញ់ខ្នើយជាងមនុស្សទៀត។
    "ស្លាប់ទៅៗហ៊ានប្រងើយហ៊ានទុកយើងចោលហឹស!!"ថេយ៉ុងយកខ្នើយជុងហ្គុកមកវាយបញ្ចេញអារម្មណ៍ខ្លាំងៗពេលនឹកឃើញកាយវិការនាយកាលពីប៉ុន្មានម៉ោងមុន។
   "ទៅអោយបាត់ៗទៅតែហ៊ានមកផ្ទះរករឿងធ្វើបាបយើងទៀតអាលោកឯងពិការមិនខាន"ថេយ៉ុងគប់ខ្នើយលើពូករួចក៏ប្រមូលខោអាវទៅដាក់បន្ទប់ខ្លួនឯងបិទទ្វារចាក់សោជិត។
   "ចាំមើលយើងបំផ្លាញលុយនឹងអោយខ្ទេចចាំតែមើលចុះ!!"ថេយ៉ុងយកទូរស័ព្ទមកចុចកម្មង់នេះកម្មង់នោះជាច្រើនសុទ្ធតែឥវ៉ាន់សម្លៀកបំពាក់របស់ប្រើប្រាស់ទិញតាមonlineផងកម្មង់អោយគេដឹករបស់ញាំមកផង
ចាំមើលពេលនាយមកវិញនឹងមានអារម្មណ៍យ៉ាងមិច។

    មិនប៉ុន្មានឥវ៉ាន់កម្មង់ក៏បានមកដល់ថេយ៉ុងចុះទៅយកមកដាក់បន្ទប់ដោយមានអ្នកបម្រើជួជញ្ចូនមកដាក់ចង់ហ៊ាបន្ទប់នៅមានរបស់ញាំទៀត។ថេយ៉ុងបានអោយអ្នកបម្រើចែកគ្នាញាំនិងសល់ខ្លះគេទុកញាំខ្លួនឯង។
    "ចាយអស់1000$ហើយតើកាតនេះមានលុយប៉ុន្មានទៅ?"គេធ្លាប់តែឮកាតខ្មៅមានលុយច្រើនមិនអាចកំណត់គេមិនដឹងថានាយបានដាក់លុយក្នុងនេះប៉ុន្មានទេ ពេលនេះនាងចំណាយអស់1000$ហើយតើនាងគួរទិញអ្វីធ្វើអ្វីបន្តទៀតជាមួយកាតនេះ?សុខៗថេយ៉ុងក៏នឹកឃើញមណ្ឌលកុមារកំព្រាដែលនាងខានទាក់ទងទៅយូរគួរសម នោះជាមណ្ឌលដែនាយធ្លាប់ទៅទស្សនៈកិច្ចទើបចាប់អារម្មណ៍ជួយមកដល់ពេលនេះ។
    "ហាឡូMadam"
  《អ្នកនាងថេយ៉ុងមែនទេ?》
"ចា៎ស!គឺខ្ញុំ គឺខ្ញុំខលទៅចង់សួរថាក្មេងៗមានខ្វះអ្វីដែរទេ?"
《គឺដូចតែពីមុននឹងឯងអ្នកនាង ទីនេះមិនសូវមានអ្នកស្គាល់មិនសូវមានអ្នកឧបត្ថម្ភទេមានតែអ្នកនាងនិងមិត្ត
ឥឡូវស្ងាត់ដំណឹងមិត្តអ្នកនាងសល់តែអ្នកនាងម្នាក់ប៉ុណ្ណោះ 》
   "បើអ៊ីចឹងខ្ញុំនឹងជួយដល់មណ្ឌល1លានដុល្លាស្អែកខ្ញុំនឹងផ្ញើរទៅ"

  《អរគុណអ្នកនាងខ្លាំងណាស់》គាត់និយាយទាំងរំភើប
  "មិនអីទេMdamទំនេរខ្ញុំនឹងទៅលេងក្មេងៗប៉ុន្នឹងចុះ"
ថេយ៉ុងចុចបិទទាំងញញឹមសប្បាយចិត្តព្រោះតែបំផ្លាញលុយនាយតែគេបានជួយក្មេងៗរាប់រយនាក់អោយមានកន្លែងគេង កន្លេងស្នាក់នៅ មានអាហារហូបចុកគ្រប់គ្រាន់គេសប្បាយចិត្តណាស់។តាមពិតនាងមិនសូវជាស្រលាញ់ក្មេងទេតែពេលដែលនាងចុះកម្មសិក្សាតាមខេត្តនាងបានទៅលេងនៅមណ្ឌលនោះដែលនៅខេត្តប៊ូសានទើបធ្វើអោយនាងស្រលាញ់ក្មេងៗជាខ្លាំងនិងឧបត្ថម្ភដោយមិនអោយនរណាដឹងមានតែមិត្តនាងប៉ុណ្ណោះ។
       ថេយ៉ុងបានបើកមើលឥវ៉ាន់តាំងពីល្ងាចដល់យប់ហើយក៏មិនភ្លេចយកអាវទៅចែកអ្នកបម្រើផងដែរព្រោះនាងចេះតែទិញៗធ្វើមិចអោយតែអស់លុយដូច្នេះទិញមកច្រើនពាក់មិនអស់ទេចែកគេខ្លះ។ឯអ្នកបម្រើសប្បាយចិត្តព្រោះតែអ្នកស្រីផ្ទះនេះចិត្តទូលាយណាស់កម្របានញាំអាហារថ្លៃៗនិងសម្លៀកបំពាក់ល្អៗបែបនេះណាស់ដូច្នេះត្រូវតែទទួល។

     ស្អែកឡើង....
   យប់មិញជុងហ្គុកមិនបានត្រឡប់មកផ្ទះវិញនោះទេព្រោះរវល់ណាមួយក៏ជួបជុំជាមួយបងទើបផឹកបន្តិចហើយគេងនៅសណ្ឋាគាររបស់នាយព្រឹកទើបត្រឡប់មកវិញ។ជុងហ្គុកចូលសម្អាតខ្លួនរួចទើបចេញមកផ្លាស់សម្លៀកបំពាក់ចុះទៅញាំអាហារធម្មតា។មកដល់មិនឃើញច្បាស់ជាទៅគេងបន្ទប់ជិតនេះមិនខានទើបនាយខ្ចិលខ្វល់ចេញមកញាំអាហារគង់តែជួប។ជុងហ្គុកចុះមកឃើញអ្នកបម្រើនាំគ្នាញញឹមញញែមមិនឈប់ ចម្លែកណាស់ថ្ងៃនេះហើយជីស៊ីនក៏បានផ្ញើរសារមកថាថេយ៉ុងចាយអស់ប៉ុន្មានតែនាយមិនបាននិយាយអ្វីព្រោះដឹងថានាងគឺចាយច្រើន
ទើបកម្មង់អោយគេធ្វើកាតខ្មៅអោយនាងសម្រាប់ចាយ។
    "ថេយ៉ុងមិនទាន់ក្រោកទេ?"ចុះមកញាំអាហារមិនបានឃើញតើបនាយសួរ។
   "អ្នកនាងចេញទៅតាំងពីព្រលឹមមិនដឹងទៅណានោះទេលោកម្ចាស់"
   "??នាងមាននិយាយអ្វីទេ?"
   "គាត់ថាទៅក្រៅមួយភ្លេតនឹងមកវិញ"
  "ទៅយូរឬនៅ?"
"ទៅមួយសន្ទុះមុនចា៎"
  "ក្មេងនេះចំមែន!ទៅណាទៀតហើយ"ជុងហ្គុកសង្រ្គឺត

ធ្មេញព្រោះតែសម្តីនាយនាងនៅតែមិនស្តាប់ដដែល ឈ្លោះគ្នាដោយសាររឿងនឹងម្តងហើយបែបចង់បានម្តងទៀត។
   "ម៉ែដោះហ្វាខ្ញុំមកវិញហើយ"ថេយ៉ុងរត់ចូលមកខាងក្នុងព្រមជាមួយផ្កាមួយទងទាំងញញឹមប្រាប់ម៉ែដោះដែលឈរអោនមុខក្បែរជុងហ្គុក។
   "អ្នកនាងមកល្អហើយលោកម្ចាស់សួររក"ម៉ែដោះនិយាយទាំងខ្លាចៗអោយសញ្ញាថេយ៉ុងតែក្មេងខ្លះមិនខ្វល់ទើបដើរហួសធ្វើមិនដឹង។
    ផាំង....
   ថេយ៉ុងព្រមជាមួយអ្នកបម្រើនាំគ្នាភ្ញាក់ព្រើតព្រោះតែកម្លាំងដៃគោះតុរបស់ម្ចាស់ផ្ទះលាន់ខ្ទរធ្វើអោយអ្នកបម្រើចាប់ផ្តើមភ័យញ័រជើងអោនមុខចុះគ្រប់គ្នា។
   "ទើបតែមកពីណា?!"
   "មកពីណាក៏បានមានអីពាក់ព័ន្ធនឹងលោក?"សម្តីនាង
លើកណាក៏ធ្វើអោយនាយចង់តែវាយអោយបែកគូទដែរ ផ្គើនសម្បើមណាស់ទ្រាំមិនបានឥឡូវនឹង!។
  "ចង់អោយយើងនិយាយប៉ុន្មានដងទៀត?"នាយស្ទុះទៅចាប់ស្មានាងនិយាយទាំងសង្កត់សម្លេងភ្នែកមើលនឹងឆ្លាស់ជាមួយផ្កាក្នុងដៃនាងក្នុងចិត្តឆេះឆួលដោយភ្លើងប្រចណ្ឌដោយមិនដឹងខ្លួន។
"លែងភ្លាម!!ខ្ញុំឈឺណា"ថេយ៉ុងព្យាយាមបេះដៃនាយចេញ នាយកើតឆ្គួតអីនឹងមិចក៏មកធ្វើបាបនាងបែបនេះ?!
  "ឈឺហេតុអីមិនចេះចាំ?លើកក្រោយចង់ចេញទៅណា
មាត់មានអោយចេះប្រាប់កុំអោយយើងនិយាយដដែលៗច្រើនដង!"ជុងហ្គុករុញស្មានាងរួចក៏ចាកចេញដោយមិនងាកក្រោយខ្លាចទប់កំហឹងខ្លួនឯងមិនបានស្រែកគំហកជ្រុលដាក់នាង។
   "ហ្ហឹក!"ថេយ៉ុងក្តោបស្មាខ្លួនឯងទាំងដក់ទឹកភ្នែករត់ឡើងទៅលើផ្ទះទៅសង្ងំយំក្នុងបន្ទប់ទាំងខូចចិត្ត។នាយអាក្រក់ណាស់ពេលថ្នមក៏ផ្អែមតែពេលខឹងក៏អាក្រក់គួរអោយខ្លាច។ថេយ៉ុងលាត់អាវមើលស្មាឃើញថាឡើងក្រហមនាយដូចខ្មោចចូលយ៉ាងអ៊ីចឹងមុននេះ។តាមពិតផ្កានោះនាងបានទិញតាមផ្លូវព្រោះឃើញវាស្អាតពេលត្រឡប់មកពីផ្ញើរលុយវិញ។ក្រោយពីលាបថ្នាំយំអស់ចិត្តក៏ក្រោកទៅងូតទឹកញាំអាហារពេលព្រឹកដោយមិននិយាយអ្វីមួយម៉ាត់ ញាំរួចក៏ឡើងមកគេងវិញលាបថ្នាំនៅស្នាមរបួសដែលនៅនឹងពោះមិនទាន់ជានៅឡើយ។
    "យើងសុំទោស"ជុងហ្គុកច្បូតមុខសុំទោសមុខ Laptop ដែលនាយអង្គុយមើលកាំមេរ៉ាសុវិត្ថភាពឃើញសកម្មភាពនាងលាបថ្នាំខ្លួនឯងព្រមទាំងសង្ងំយំទើបធ្វើអោយនាយបន្ទោសខ្លួនឯងដែលធ្វើដោយមិនបានគិតទាំងមិនដឹងរឿង។ជីស៊ីនបានរាយការណ៍ពីលុយដែលថេយ៉ុងបានចាយព្រមទាំងតាមដានទើបប្រាប់នាយ ក្រោយពីដឹងនាយមានអារម្មណ៍ខុសភ្លាមទើបបិទLaptopគ្មានអារម្មណ៍ធ្វើការទេនាយត្រូវត្រឡប់ទៅផ្ទះវិញ។

រ៉ាជេក៍♡


You are reading the story above: TeenFic.Net