Ep01:កុំមើលមុខខ្ញុំ!!

Background color
Font
Font size
Line height


       "បងផ្ញើរកូនស្រីលើឯងហើយជុងហ្គុក"ណាមជូន
លើកដៃដាក់លើស្មាប្អូនជីដូនមួយថ្នមៗក្រោយពីកូនបានចុះអេតាស៊ីវិលជាមួយនឹងប្អូនជីដូនមួយរួចរាល់។គាត់ទុកចិត្តគេណាស់តាំងពីដើមហើយពេលនេះគាត់បានប្រគល់កូនស្រីតែមួយរបស់គាត់អោយទៅគេមើលថែដូចគ្នាដោយសារតែក្រុមហ៊ុនគាត់បានដួលរលំពេលនេះគាត់និងប្រពន្ធទៅរស់នៅDaeguដែលជាផ្ទះគាត់ទិញក្បែរម្តាយនៅតាមខេត្តដោយទុកកូនស្រីអោយប្អូនជីដូនមួយមើលថែបន្ត គាត់ដឹងពីចរិតកូនគាត់ណាមួយគេរៀនចប់ហើយគាត់អស់បារម្ភនិងអោយគេរៀនការងារជាមួយប្អូនតិចៗក៏មិនអីដែរ។

    មុនគាត់សម្រេចចិត្តគាត់បានគិតហើយក៏បាននិយាយជាមួយភរិយាយរួចអស់ហើយតែគាត់មិនបានប្រាប់កូនស្រីពីរឿងទាំងនេះទេសូម្បីនាំគេមកចុះអេតាស៊ីវិលជាមួយប្អូនជីដូនមួយក៏គាត់មិនប្រាប់មកដល់ក៏អោយគេស៊ីញ៉េដោយមិនអោយតវ៉ាអ្វីទាំងអស់បើទោះនាងមិនព្រមក៏មិនបានដែរ។តាមពិតគាត់ចង់អោយកូនល្អប៉ុណ្ណោះ គាត់មិនចង់អោយកូនស្រីទៅលំបាកជាមួយនៅឯខេត្តទេព្រោះកូនគាត់ចិញ្ចឹមមកមិនដែលអោយធ្វើអ្វីថ្នមដល់គេខូចអស់ទម្រាំរៀនចប់គាត់ចំណាយច្រើនណាស់ព្រោះនាងតូចនេះណាចូលចិត្តហាយសូរសម្បើមណាស់បើនាំទៅធ្វើចំការច្បាស់ជាស្រែកមិនចេះធ្វើមិនខានចុងក្រោយមានតែយកគេមកប្រគល់អោយប្អូនមើលថែបន្តណាមួយគេជឿថាប្អូនគេអាចធ្វើអោយកូនគាត់នេះចេះគិតឈប់ចាយវាយខ្ជីខ្ជាហើយក៏លែងសូវឆ្នាស់ដែរគាត់ជឿថាប្អូនអាចធ្វើបានអូ!មិនមែនទេគឺកូនប្រសារ។

   "បងទុកចិត្តចុះខ្ញុំនិងមើលថែគេដោយជីវិតរបស់ខ្ញុំ"នាយញញឹមស្រាលដាក់បងប្រុសព្រោះតែពួកគេរាប់អានគ្នាយកយូរហើយធាតុពិតបើអ្នកដទៃមុខនាយគឺស្មើហើយកំណាចណាស់អ្នកស្គាល់ទើបដឹង។

   "បងទុកចិត្តឯងមើលថែកែវភ្នែកបងអោយល្អបងទៅ
ហើយចំណែកកូនកុំរឹងរូសដាក់បងពេលនេះកូនក្លាយជាប្រពន្ធគេហើយឮទេ?"គាត់ញញឹមត្រជាក់ចិត្តពេលឮកូនប្រសារនិយាយបែបនេះ គាត់ស្គាល់ហើយក៏ដឹងថាគេជាមនុស្សបែបណាហើយក៏ជានរណាដែរហើយមុនធ្វើរឿងនេះគាត់ក៏បាននិយាយជាមួយជុងហ្គុកដូចគ្នាទោះនាយចង់ជួយក៏គាត់មិនព្រមគ្រាន់តែជួយមើលថែកូនគាត់អោយបានល្អគាត់សប្បាយចិត្តណាស់ទៅហើយ ណាមួយគាត់ក៏ចូលវ័យច្រើនដែរហើយគាត់ចង់សម្រាកយកពេលវេលាមកមើលថែប្រពន្ធនាំគ្នាដាំដំណាំរស់នៅជនបទក៏សប្បាយម្យ៉ាង។

  "ប៉ាម៉ាក់ហ្ហឹកៗ"នាងអង្គុយសម្លក់អ្នកខាងនោះតាំងពីបង្ខំចិត្តស៊ីញ៉េរួច គេមិនចូលចិត្តនាយទេហេតុអីសុខៗគាត់បង្ខំអោយគេក្លាយជាប្រពន្ធប្រុសម្នាក់នេះទៅវិញ?អាយុបងគេឡើងជិត2ខ្សែកោតគាត់ចេះអោយគេរៀបការជាមួយកើតថែមទាំងចុះតែអេតាស៊ីវិលទៀតគេមិនយល់។

  "កូនកុំយំអីរស់នៅជាមួយបងទៅបងនឹងមើលថែកូន"

"តែកូនចង់នៅជាមួយប៉ាម៉ាក់វិញ"

"មិនបានទេកូននៅជាមួយបងនេះហើយទំនេរអោយបងបង្រៀនការងារទៅកុំធ្វើខ្លួនឥតប្រយោជន៍នៅតែផ្ទះឮទេ?"

  "ហ្ហឹកៗកូនមិនចង់នៅទេ"នាយតូចពេបមាត់ដូចកូនក្មេង អាមនុស្សមិនស្គាល់គ្នាផងសុខៗមកអោយរៀបការហេតុអីក៏ប៉ាម៉ាក់គេជឿជាក់ប្រុសម្នាក់នេះទៅកើតគេឆ្ងល់ខ្លាំងណាស់។

  "ថេយ៍...នេះកូនធំហើយណាកុំធ្វើខ្លួនដូចកូនក្មេងអី"លោកស្រីគីមចូលទៅជូតទឹកភ្នែកអាណិតកូនស្រី តើអោយគាត់ធ្វើយ៉ាងមិចគាត់គ្មានសល់អ្វីទេ បើយកគេទៅ
គេនឹងពិបាកគាត់គ្រាន់តែចង់អោយនាងរស់នៅស្រួលដោយមានជុងហ្គុកជាខ្នងបង្អែកផ្តល់គ្រប់យ៉ាងអោយនាយជំនួសគាត់។

"ហ្ហឺ!មកពីប៉ាម៉ាក់នាំកូនអោយមកចុះអេតាស៊ីវិលស្អី
នៀកទើបកូនទៅជាមួយម៉ាក់មិនបានមែនទេ?"

  "កូនស្តាប់ប៉ាកូនទៅបងនឹងមើលថែកូនជំនួសប៉ានិងម៉ាក់ កូនក្លាយជាប្រពន្ធគេហើយដូច្នេះឈប់រឹងរូសធ្វើចរិតកូនក្មេងទៀតទៅ"

  "ឈប់យំទៅមិនចេះខ្មាស់បងទេហ្ហេស?ជុងហ្គុកនាំប្រពន្ធទៅបងក៏ត្រូវទៅដែរ"

  "ប៉ាម៉ាក់ទៅណា?នាំកូនទៅផងហ្ហឹកៗកូនអត់ទៅជាមួយគេទេលែងណា!!កុំមកប៉ះខ្ញុំ!!"នាងតូចយំគ្រវីក្បាលព្យាយាមបេះដៃអ្នកខាងនោះចេញតែគេក៏ចាប់គេជាប់នាំទៅឡានដែលបានដាក់វ៉ាលីរបស់គេស្រាប់ដែលម៉ាក់គេរៀបចំអោយយប់មិញទាំងគេស្មានថានឹងមានដំណើរកំសាន្តគ្រួសារតាមពិតនាងត្រូវចាកចេញពីពួកគាត់សោះ។

    "អូនអាណិតកូនណាស់បង"ក្រោយពីឡានបានចេញទៅផុតអ្នកស្រីគីមក៏យំអោបដៃស្វាមីសម្លឹងទៅទ្វារ
អាណិតកូនមិនគួរពួកគាត់បង្ខំគេបែបនេះសោះ។

  "បងក៏អាណិតប៉ុន្តែអនាគតកូនសំខាន់ណាស់បើនាំគេទៅវានឹងមិនជួយអ្វីនោះទេអោយគេនៅមួយជុងហ្គុកទៅបងទុកចិត្តជាង"

  "ចុះរឿងក្រុមហ៊ុនវិញនោះ?"

"បងបានប្រគល់អោយជុងហ្គុកចាត់ការហើយរួចរាល់គេនឹងផ្ទេរក្រុមហ៊ុនអោយទៅកូនស្រីរបស់យើងវិញ"តាមពិតក្រុមហ៊ុនគាត់ត្រូវគេមួលបង្កាច់ថែមទាំងមានអ្នកក្បត់ទើបធ្វើអោយដួលរលំភ្លាមៗ គាត់រកមុខអ្នកធ្វើមិនទាន់ឃើញទេប៉ុន្តែគាត់បានប្រគល់អោយកូនប្រសារធ្វើជំនួសហើយក៏ដាក់ទោសជំនួសដែរគាត់ស្គាល់ជុងហ្គុកច្បាស់ថាគេយ៉ាងមិច។គាត់បានលក់វាអោយទៅជុងហ្គុកហើយក៏បាននិយាយរឿងប្រគល់កូនស្រីអោយគេមើលថែដូចគ្នា។ភូមិគ្រឹះនេះគាត់មិនលក់ទេទោះសល់ត្រឹមសំបកផ្ទះក៏ដោយគាត់នឹងត្រឡប់មកវិញនៅថ្ងៃណាមួយដែលគាត់ចង់។

  "សង្ឃឹមថាជុងហ្គុកអាចមើលថែនាងបានអូនបារម្ភខ្លាចនាងមិនអាចនៅចុះសម្រុងជាមួយគេ បងក៏ចឹងថាចរិតកូនបងយ៉ាងមិចដែរ"

  "តែបងជឿលើជុងហ្គុកគេអាចបង្រ្កាបគ្រប់គ្នាបានរឿងអី
កូនស្រីយើងគេធ្វើអោយស្លូតវិញមិនបាន?"

  "ដូច្នេះមានតែចាំមើលទេថាគេអាចធ្វើបានឬអត់"

  "តោះពួកយើងគួរតែទៅៗម៉ាក់ប្រហែលចាំផ្លូវហើយមើលទៅ"ពួកគាត់នាំគ្នាលើកឥវ៉ាន់ដាក់ឡានរួចក៏នាំគ្នាចាកចេញទៅដេហ្គូទៅ។

     *ភូមិគ្រឹះចន

    ក្រឡេកមកមើលអ្នកខាងនេះវិញយំរើពេញក្នុងឡានជេរអ្នកដែលនាំនាងចេញមកគ្មានអោយជ្រុះមួយម៉ាត់ខឹង

ហើយក៏ស្អប់មុខ តាមផ្លូវនាងមិននិយាយរកគេៗក៏មិននិយាយរកនាងម្នាក់ៗស្ងាត់តែនាងតូចក៏លួចបង្ហូរទឹកភ្នែកងាកមើលទៅទេសភាពព្រោះនឹកប៉ាម៉ាក់។

    គ្រាន់តែមកដល់ភូមិគ្រឹះវិញអ្នកបម្រើនាំគ្នាចាំទទួល
ចៅហ្វាយទាំងជួរ រួសរាន់ចង់ឃើញចៅហ្វាយស្រីរបស់លោកម្ចាស់ពួកនាងប៉ុន្តែគ្មាននរណាហ៊ានងើបមុខទេព្រោះដឹងពីម្ចាស់ភូមិគ្រឹះច្បាស់ថាកាចកំរិតណា។

    "ចង់នៅលើឡានយូរទៀតទេ?"មនុស្សនាយមិនចូលចិត្តនិយាយច្រើនទេកាន់តែស្អប់ទៀតគឺមនុស្សស្រីរឿងច្រើនប៉ុន្តែចំពោះនាងចាត់ទុកថាករណីលើកលែងព្រោះនាងជាប្រពន្ធរបស់នាយ។

  "កុំមើលមុខខ្ញុំ!!"គ្រាន់តែសម្លឹងមុខក៏ខុសដែរគិតថានាយចង់មើលហ្ហេស?បើកុំតែគិតថាប្រពន្ធក្មេងទេកុំអី
អាកចោលមិនខាន។នាយសង្ហារថ្នាក់នេះមានតែអ្នកចង់បានតែមើលក្មេងនេះចុះតាំងពីជួបភ្លាមគេជេរនាយរាប់ភ្លេច។

     ថេយ៉ុងចុះពីឡានមកសម្លឹងមើលភូមិគ្រឹះឃើញថាវាធំជាផ្ទះនាងឆ្ងាយណាស់អាប៉ិនេះប្រហែលមានខ្លាំងហើយតែថាផ្ទះពណ៌ខ្មៅចិត្តមនុស្សក៏ប្រហែលខ្មៅដែរហើយមើលទៅ។នាងតូចមិនខ្វល់ក៏ដើរទៅមុននាំអោយជុងហ្គុកគ្រវីក្បាលនឹងចរិតនាងយ៉ាងខ្លាំង។ប៉ានាងនិយា
យដូចមិនសូវទេណាស់តែជួបផ្ទាល់មិនបាច់ថ្លែង មិនដឹងគួរនិយាយថាមិច។

  "សូមគោរពអ្នកនាងនិងលោកម្ចាស់"អ្នកបម្រើនាំគ្នាអោនគោរពឯនាងតូចក៏ដើរចូលក្នុងមិនបានខ្វាយខ្វល់ដែលវាជាចរិតនាងស្រាប់ណាមួយមិនមែនផ្ទះនាងទេ។

  "ឯណាបន្ទប់ខ្ញុំ?"នាងចូលមកដល់ខាងក្នុងរចនាបថ
ស្អាតតើ ត្រជាក់ភ្នែកល្អណាស់។នាងតូចងាកមកអ្នកខាងក្រោយសួររកបន្ទប់របស់នាងវិញ។

  "នាំនាងទៅបន្ទប់យើងទៅ"នាយបែរមកអោយម៉ែដោះ
ជូននាងទៅព្រោះនាយមានការងារត្រូវធ្វើបន្តមិនបានកំដរនាងទេគ្រាន់តែបានជូនមកប៉ុណ្ណោះ។

"ចា៎សលោកម្ចាស់ សូមអញ្ជើញអ្នកនាង"គាត់អោនទទួលបញ្ជារួចទើបងាកមកញញឹមដាក់នាងតូចវិញហើយក៏នាំគេទៅខាងលើដែលជាបន្ទប់លោកម្ចាស់គាត់ឯកូនចៅក៏យកឥវ៉ាន់របស់នាងទៅដូចគ្នា។ជាធម្មតានាយមិនដែលអោយនរណាចូលបន្ទប់នាយផ្តេសផ្តាសណាស់
តែថាថេយ៉ុងមកភ្លាមក៏ចូលបន្ទប់នាងភ្លាមបានន័យថាលោកម្ចាស់គឺស្រលាញ់នាងហើយថែមទាំងឮមកថាចុះអេតាស៊ីវិលជាមួយគ្នារួចទៀតផងគាត់ស្មានថាត្រឹមជាមនុស្សស្រីកំដរដូចរាល់ដងតើ។

     *JK Room

    មកដល់ម៉ែដោះបើកទ្វារបង្ហាញបន្ទប់របស់នាយដែលមើលទៅគឺមានតែពណ៌ខ្មៅនិងពណ៌មាសគ្មានពណ៌ផ្សេងទាល់តែសោះ។បន្ទប់នាយធំណាស់នៅជាន់លើនេះមានតែ4បន្ទប់ប៉ុណ្ណោះហើយបន្ទប់នាយគឺធំជាងគេ។

  "សូមអ្នកនាងសម្រាកចុះ"

"ឈប់សិន!អ៊ំជាម៉ែដោះមែនទេ?អ៊ំធ្វើការនៅទីនេះប៉ុន្មានឆ្នាំហើយ?"នាងតូចប្រញាប់រត់ទៅចាប់ដៃអោយគាត់ឈប់ព្រោះគេមានរឿងខ្លះចង់សួរ។

  "ចា៎សខ្ញុំជាម៉ែដោះទីនេះឈ្មោះថាយ៉ុងហ្វា ខ្ញុំធ្វើការនៅទីនេះតាំងពីលោកម្ចាស់អាយុ18ឆ្នាំម៉្លេះ"

  "អ៊ំដឹងអ្វីពីគេខ្លះអឺគឺពីលោកម្ចាស់អ៊ំខ្លះ?"

  "អ្នកនាងអាចហៅខ្ញុំថាម៉ែដោះហ្វាក៏បាន អ្នកនាងចង់ដឹងអ្វីពីលោកម្ចាស់ឬ?"

   "គឺ-គឺថាខ្ញុំមិនដែលស្គាល់គេទេខ្ញុំចង់ដឹងរឿងខ្លះៗទាល់ទងនឹងគេកុំអោយថាមិនបានដឹងអ្វី ខ្ញុំចង់ថាគេបែបណាអីបែបណាហើយគេចូលចិត្តអីមិនចូលចិត្តអី?"ដើម្បីកុំអោយគាត់សង្ស័យទើបនាងតូចសួរធ្វើដូចចង់ដឹងចង់ស្គាល់ពីនាយកាន់តែច្រើនតែធាតុពិតនាងក្បាលខូចចង់រកល្បិចធ្វើបាបគេច្រើនជាង។

   "អ្នកនាងជាប្រពន្ធលោកម្ចាស់មែនទេ?"គាត់សួរបញ្ជាក់ខ្លាចថាមិនមែន ហេតុអីមិនដឹងពីលោកម្ចាស់គាត់ផងមករៀបការជាមួយលោកម្ចាស់គាត់?

  "ចា៎សមែនហើយ គឺថាពួកយើងចុះអេតាស៊ីវិលជាមួយគ្នាទាំងមិនដែលបានជួបស្គាល់គ្នាទេ"មិនដែលស្គាល់គ្នាតែលោកម្ចាស់គាត់យល់ព្រមអោយនាងគេងបន្ទប់ជាមួយនាងសំខាន់សម្រាប់គាត់ថ្នាក់នេះឬ?

  "សម្រេចថាអ្នកនាងមិនដែលបានស្គាល់និងដឹងពីលោកម្ចាស់ពីមុនមកទេ?"ម៉ែដោះក៏សួរ នាងតូចងក់ក្បាលទើបម៉ែដោះសម្រេចចិត្តប្រាប់រឿងខ្លះៗទាក់ទងនឹងលោកម្ចាស់របស់គាត់អោយនាយដឹងចំណែកអ្នកបានឮហើយធម្មតាតេក្នុងខួរក្បាលកំពុងរកគំនិតយ៉ាងណាធ្វើអោយនាយខឹងចាំមើលនាងនឹងធ្វើអោយនាយដេញគេចេញព្រមលែងលះ គ្រាន់តែគិតក៏សប្បាយចិត្តដែរហ្ហាសហ្ហា។

ចៃដន្យមែនខឹងដេញចេញខឹងដោលចូល😞
To be continued.....
សរសេរដោយ៖ រ៉ាជេក៍♥️


You are reading the story above: TeenFic.Net