PART 38 : ដល់ថ្នាក់នឹងផង!!

Background color
Font
Font size
Line height

     ក្រាកក​  ក្រឹប
Jungkookបេីកទ្វាចូលមកក្នុងបន្ទប់​ រួចបិទវិញថ្នមៗ​ ទាំងឃេីញTaehyungកំពុងអង្គុយបែរមុខទៅបង្អួច

« Tae....Taehyung » Jungkookដាក់ខ្លួនអង្គុយជិតរាងតូច​ នឹងហៅគេតិចៗ​ តែនាយតូចមិនព្រមឆ្លេីយនឹងនាយ

« Tae.....អូន » jungkook

« ....... »

« ឆ្លេីយនឹងបងបន្តិចមក​ » Jungkookក៏លោទៅអោបនាយតូចពីក្រោយ​ ដាក់ចង្ការលេីស្មារបស់នាយតូច

« បងនិយាយអ្វីក៏និយាយមក​ » Taehyungតបទាំងសោះកក្រោះ

« រឿងបងជាម៉ាហ្វៀនោះបងគ្មានបំណងលាក់អូនទេ​ គ្រាន់តែមិនទាន់ដល់ពេលប្រាប់​ ​ព្រោះពួកយេីងទេីបតែយល់ចិត្តគ្នា​ បងមិនចង់អោយអូនដឹងហេីយខ្លាចបង បងសុំទោសដែរលាក់អូន​ » Jungkookនិយាយខ្សាវៗនៅជិតត្រចៀកនាយតូច​ ទាំងមានអារម្មណ៍ខុស

« បងសម្លាប់មនុស្សអស់ប៉ុន្មាននាក់? » Taehyung

« ច្រេីនណាស់​ តែពួកគេគួរតែទទួលវា​ រាល់កំហុសដែរបានសាង »​ Jungkook

« ចុះបេីអូនសាងកំហុសបងសម្លាប់អូនទេ? » Taehyung

« គ្មានឡេីយ...គ្មានថ្ងៃនោះជាដាច់ខាត​ បេីក្ងៃនោះកេីតឡេីងបងនឹងស្លាប់មុនអូនទៅទៀត​ » Jungkook

« បងដឹងហេីយថាលទ្ធផលដែរបងបានធ្វេីទៅជាបែបណា​ ក៏មេីលលោកប៉ាទៅ​ ត្រូវបាត់បង់កូនប្រុស​ រហូតមកដល់ពេលនេះទេីបតែបានជួបគ្នា​ » Taehyung

« បាទ..បងដឹង...កាលពីមុនបងមិនសូវគិតទេ​ តែតាំងពីអូនចូលមកជីវិតបង​ បងក៏មិនគិតមិនបាន​...នៅពេលបងលាលែង​ ហេីយលាងដៃស្រោបដោយឈាមកខ្វក់មួយនេះរួចរាល់បងនឹងសារភាពប្រាប់អូនមុនគេ​ សូមអូនកុំខឹងបងអី​ » Jungkook

« ហឹក..ហឹក...Jungkookអូនស្រឡាញ់បងណាស់​ បងធ្វេីចុះ​ ធ្វេីអ្វីដែរបងចង់ធ្វេី​ អូនមិនខឹង​ មិនថាអោយទេ​ គ្រាន់តែឮហេីយអូនបារម្ភខ្លាំង​ បងជាមនុស្សដំបូងដែរអូនស្រឡាញ់​ ចឹងហេីយអូនមិនចង់បាត់បង់បងឡេីយ​ » Taehyungបែរមករកអោបកនាយទាំងយំសស្រាក់

« កុំយំៗ​ បងមានបានកេីតអីឯណា​ ហេីយក៏គ្មាននរណាធ្វេីអីឫយកបងចេញពីអូនបានឡេីយ​ » Jungkookអង្អែលខ្នងនាយតូចថ្នមៗ​ ហេីយថេីបលេីសក់ខ្មៅរលោងរបស់នាយតូចស្រាលៗ

« អូនស្រឡាញ់បងណាស់​ » Taehyungនៅនិយាយខ្សាវរហូតគេងលក់ក្នុងប្រអប់ទ្រូងនាយក្រាស់​ ទេីបនាយលេីកដាក់អោយគេគេងស្រួលបួល​ សឹមទាញមកអោបក្នុងរង្វង់ដៃនាយ

« បងស្រឡាញ់អូនណាស់​ ស្រឡាញ់រាល់គ្រប់ដង្ហេីមរចេញចូលបស់បង​ រាត្រីសួស្តីអនាគតប្រពន្ធសម្លាញ់​...សឹត » Jungkookថេីបថ្ងាស់នាយតូចមួយខ្សឹតរួចសំងំគេងតាមក្រោយ

​    9ថ្ងៃក្រោយ
រយះពេលមួយសប្តាហ័ជាងបានកន្លងផុតទៅ​ ថ្ងៃនេះជាថ្ងៃមានសិរីមង្គល​ មានវេលាដ័រីករាយ​ ព្រោះជាថ្ងៃចាប់កំណេីតកូនប្រុសភ្លោះទាំងពីររបស់អតីតលោករដ្ឋមន្ត្រីចន​ ដោយធ្វេីយ៉ាងធំនៅពីមុខអគារក្រមហ៊ុនលក់ឡាន88ជាន់​ របស់Jeon Jungkook​ ដោយពេលថ្ងៃត្រង់បេីកសម្ភោធក្រុមហ៊ុនថ្មីរបស់Jungkook​ ហេីយរយះពេល4ម៉ោងទៀតក៏ដល់ពេលខួបកំណេីត​ ក៏ដូចជាប្រកាសមុខមាត់កូនប្រុសពៅជាសាធារណះដែរ

« Taehyungអូនកុំតែងខ្លួនពេកបានទេ​ បងមិនសូវបាននៅជិតអូនផង​ ពួកអស់នោះគេមេីលអូនស្លាប់ហេីយ​ » Jungkookចេញមកពីបន្ទប់ទឹកដោយមានរុំកន្សែងនឹងចង្កេះ​ និយាយទាំងរអ៊ូរទាំ​ ទឹកមុខមិនបាច់មេីលអោយក្រញ៉ូវ​ ព្រោះអនាគតប្រពន្ធតែមួយគ្រាប់របស់នាយធ្វេីខ្លួនឡេីងឈ្នះអស់មារតែម្តង​ ដោយនាយតូចពាក់ឈុតក្វាសេពណ៍ក្រហមរឹបរាងមានម៉ូតចាំងពេញអាវនឹងខោ​ មានអាវសុីមីពណ៍ខ្មៅពីខាងក្នុង​ មុខមិនបាច់ផាត់ គ្រាន់តែបន្ថែមក្រេមបន្តិច​ សក់ខ្មៅរលេីបរលោងក៏ត្រូវទម្លាក់ចាំងថ្ងាសពុះកណ្តាលសុីនឹងមុខតូចច្រមិចឥតខ្ចោះ

« អូនមិនទៅវិញតេីល្អទេ? » Taehyungគេសាំត្រចៀកពេកក៏សកឌឺនាយ

« អត់ទេៗ​ បងនិយាយលេងតេី​ » Jungkookរហ័សប្រកែកយ៉ាងលឿន​ បេីមិនទៅនាយគ្មានអារម្មណ៍ទៅដូចគ្នា

« ចាំអូនរេីសឈុតអោយបង​ » Taehyungដេីរទៅទូររបស់នាយ​ រូចទាញឈុតក្វាសេពណ៍ប្រផេះចេញមក​ រួចជួយរៀបចំខ្លួននាយ​ ដោយមានអាវសុីមីពណ៍ពីក្នុង​ សក់វិញលេីកឡេីងអស់​ បញ្ចេញមុខមាំតែម្តង​ ហេីយTaehyungក៏យកវែនតាដងខ្មៅកញ្ចក់ថ្លាបែកប្រផេះតិចៗដែរអោយសមនឹងខោអាវ​ មេីលមកសង្ហារអស់ទាស់

« បងសង្ហារខ្លាំងណាស់​ » Taehyungបាញ់ទឹកអប់អោយនាយបណ្តេីរសសេីរមិនដាច់ពីមាត់សោះ

« មេីលទៅអូនមិនខ្លាចស្រីៗចាប់បងទៅសោះ​ » Jungkookនិយាយទាំងធ្វេីមុខកំសត់

« មេីលបងនិយាយចុះ​ ស្រីៗចាប់បងទៅក័បងគ្មានអារម្មណ៍ជាមួយពួកគេទេ​ ព្រោះអារម្មណ៍របស់បងអូនយកទុកបាត់ហេីយហិហិ​ » Taehyungក៏តបទៅនាយវិញទាំងសេីចកក្អឹក

« សឹតៗៗៗ​...អូនគួរអោយខ្នាញ់ណាស់ដឹងអត់​ » នាយក្រាស់ចាប់ថេីបនាយតូចពេញផ្ទៃមុខ​ បានសំណព្វចិត្តមួយនេះស្រឡាញ់ចង់លេបទៅហេីយ

« បានហេីយម៉ោះអូនពាក់នាឡិកាអោយ​ » Taehyungក៏យកនាឡិកាមកពាក់អោយនាយតែនាយមិនព្រម

« អត់ទេ​ បងពាក់របស់អូនទិញអោយវិញ​ » Jungkookក៏យកនាឡិកាដែរនាយតូចទិញអោយចេញពីកិតុ​ ដែរដាក់ក្នុងប្រអប់ត្រឹមត្រូវលេីសរបស់ផ្សេងទាំងអស់

នាយតូចមិននិយាយអ្វីបានត្រឹមសម្លឹងនាយទាំងញញឹម

« បងមានរបស់អោយអូនដែរណា​ » Jungkookថារួចដកប្រអប់ធំមួយចេញពីកិតុ

« អ្វីទៅ? អូនបេីកបានទេ​? » Taehyung

« ជារបស់អូនហេីយ​ » Jungkook

Taehyungបេីកប្រអប់នោះឡេីងទាំងញញឹម​ ព្រោះវាជាឈុតខ្សែរក​ ខ្សែរដៃ​ ជាមួយនឹងក្រវិលផងដែរ

« ម៉ូតនេះមិនមែនសម្រាប់មនុស្សស្រីហេីយក៏មិនមែនសម្រាប់មនុស្សប្រុស​ បងអោយម្ចាស់ហាងធ្វេីដោយផ្ទាល់​គ្មានពីរទេនៅលេីលោក​ » Jungkook

« វាពិតជាស្អាតណាស់​ » Taehyungអង្អែលលេីខ្សែរកមានរាងតូចឆ្មា​ បណ្តោងជារូបព្រះច័ន្ទ​ ខ្សែរដក៏ដីចគ្នា​ ចំណែកក្រវិល​ជាក្រវិលកឹបដែរអ្នកមិនចោះត្រចៀកក៏អាចពាក់បាន​ វាមានរំយោលដោយមានបន្តោងព្រះច័ន្ទដូចគ្នា

« ចាំបងពាក់អោយ​ » Jungkookទាញខ្សែរ​ ខ្សែរដៃ​ ហេីយនឹងក្រវិលពាក់តែមួយជំហៀងប៉ុណ្ណោះ

« អរគុណបងណាស់​ » Taehyung

« អរគុណយ៉ាងម៉េច? » Jungkook

Taehyungដឹងចិត្តនាយ​ រួចក៏ចាប់នាយអោយអោនចុះបន្តិច​ ទេីបប្រីបបូរមាត់របស់ខ្លួនទៅបឺតជញ្ជក់​ ផ្គោះផ្គង​ ពពាក់ពពូនជាមួយអណ្តាតនាយក្រាស់

« ពេញចិត្តឫនៅ? » Taehyung

« ពេញចិត្តណាស់បាទ​ » Jungkook

« បងចុះទៅក្រោមមុនទៅ​ អូនទៅមេីលក្មេងៗសិន​ » Taehyungនិយាយរួចក៏ដេីរចេញទៅ​ ទេីបនាយក្រាស់ចុះទៅចាំខាងក្រោម

Taehyungបានមករៀបចំខ្លួនអោយក្មេងទាំងពីរព្រោះពួកគេក៏ត្រូវចូលរួមដែរ​ ទេីបដឹកដៃពួកគេចុះមកខាងក្រោម​ ឃេីញថាគ្រប់គ្នានៅអង្គុយចាំអស់ទៅហេីយ

« បងប្រុសJungGuឈប់សិន​ » Taehyungដេីរមកសារ៉េសក់អោយJungGuបន្តិចព្រោះនាយផ្លុំសក់អោយតែរួចប៉ុណ្ណោះ

« ចាំអូនពាក់ស្បែកជេីងអោយបង​ » Taehyungលុតជង្គង់ពីមុខនាយក្រាស់តែម្តង​ មិនគិតថាខ្មាស់នឹងមានមនុស្សនៅទីនេះឡេីយ

« អូនកុំ....​ » Jungkookប្រុងឃាត់តែគេពាក់អោយបាត់ទៅហេីយ

« Taehyungលេីកក្រោយកុំធ្វេីបែបនេះអី​ ទោះមាននាមជាប្រពន្ធគេក៏ដោយ​ គេមេីលមកមិនល្អឡេីយ» អ្នកស្រីចន

« មិនអីទេអ្នកម៉ាក់​ យេីងមិនអាចឃាត់មាត់មិនអោយគេនិយាយបានឡេីយ​ » អ្នកស្រីចនបានអនុញ្ញាតអោយTaehyungហៅបែបនេះហេីយ

« ទោះជាចឹងក៏ដោយ​ តែលោកក្រោយបងមិនអោយអូនធ្វេីបែបនេះទៀតទេ​ » Jungkookវិញក៏អារម្មណ៍មិនល្អឡេីយ​ គេមិនចង់ចាស់កម្រិលពេកទេ​ ដែរប្រពន្ធត្រូវនៅក្រោមប្តីនោះ

« ក៏បានៗ​ » Taehyung

« តោះឆាប់ទៅ​ ព្រោះពួកយេីងត្រូវនៅមេីលកម្មវិធីមុនចាប់ផ្តេីម​ » លោកចនក័ដឹកដៃក្មេងៗទៅឡានមុន

​    SKIP

មកដល់កម្មវិធីទាំងអ្នកស្រីចននិងលោកចន​ រួមទាំងTaehyungផងដែរ​ ត្រូវមេីលមុនកម្មវិធីមុនចាប់ផ្តេីមអោយរៀបរយ​ ទោះជាមានបុគ្គលិកច្រេីននាក់ក៏ដោយ​ ចំណែកឯនាយក្រាស់គិតតែពីដេីរតាមនាយតូចមិនអោយឃ្លាតសោះ

« អូនហា​ បានហេីយអោយពួកគេមេីលចុះ​ អូនដេីរចង់2ម៉ោងហេីយណា​ » Jungkookគេតាមអង្វររហូតតែនាយតូចគេមិនព្រម

« បងទៅអង្គុយចាំទ...អាយយយ​ » Taehyungងាកប្រកែកនឹងនាយ​ តែក៏ត្រូវនាយក្រាស់លេីកបីភ្លាមៗ

« ដាក់អូនចុះ​ ប្រយ័ត្នអូនខឹងទៅ​ » Taehyung

« ផាច់ៗ...បងនិយាយស្រួលបួលម៉េចមិនស្តាប់​? អូនទាល់តែបង្ខំបែបនេះ​ » Jungkookទះកំប៉េះគូទនាយតូចពីរដៃទាំងក្នាញ់​ ថែមទាំងធ្វេីមុខមាំទៀត

« មិនបាច់ខាំមាត់​ ប្រយ័ត្នបងខឹងអូនមែនទែនទៅ​ » Jungkookបីនាយតូចមកដល់តុដែរប៉ាម៉ាក់របស់ពួកគេអង្គុយដាក់អោយនាយតូចអង្គុយចុះ​ សឹមនាយអង្គុយជិត

« ប៉ាមេីលចុះកូនប្រសារប៉ាគិតតែពីធ្វេីការមិនខ្វល់ពីខ្ញុំទេ​ » Jungkook

« Taehyungមិនបាច់ខំពេកទេ​ អោយពួកគេមេីលបន្ត​ មេីលចុះJungkookដេីរតាមចង់ធ្លាក់អណ្តាតហេីយ​ » លោកចន

« បាទក៏បាន​ » Taehyungជាមនុស្សដែរចូលចិត្តជួយគេដល់ទីបញ្ចប់មិនមែនជួយអោយតែរួចពីដៃ

« ញុំាទៅ​ » Jungkookដាក់បង្អែមពីមុខនាយតូច​ រួចអោនទៅដោះស្បែកជេីងនាយតូចចេញឃេីញថាគេឡេីងក្រហមហេីយ​ ទេីបនាយលេីជេីងទាំងគូររបស់នាយតូចមកដាក់លេីភ្លៅម៉ាស្សាថ្នមៗ​ នៅពីមុខប៉ាម៉ាក់នាយតែម្តង​ ចាប់ផ្តេីមអោយនាយតូចធ្វេីខ្លួនលែងត្រូវ

« Jung...បង.....​ » Taehyungរកប្រកែកតែនាយក្រាស់កាត់

« ស្ងៀម​ » Jungkookបញ្ចេញសម្លេងក្រហឹមដូចជាខ្លា​ ធ្វេីអោយនាយតូចបាក់ស្បាតលែងហ៊ានកម្រេីកភ្លាម​ គិតតែពីឈ្ងោកញុំា

« ប្អូនថ្លៃទាល់តែបែបនេះ​ » JungGuនិយាយឡេីងទាំងសេីច​ ឯលោកចននិងអ្នកស្រីចនក៏អង្គុយច្រណែននឹងនាយតូចដែរបានJungkookយកចិត្តទុកដាក់បែបនេះ​ ទាំងដែរពួកគាត់មិនដែរទទួលបានផង​ តែក៏សប្បាយចិត្តដែរកូនចេះកែប្រែពីសោះកក្រោះមកផ្អែមល្ហែមបែបនេះ

ពេលរាត្រីក៏បានចូលមកដល់ ភ្ញៀវកិត្តិយស អ្នកជំទាវ លោកឧកញា អ្នកមានមុខមាត់ក្នុងសង្គមជាច្រេីនបានមកចូលរួមយ៉ាងកុះករ ញាំងអោយកម្មវិធីកាន់តែអបអរសប្បាយបន្ថែម

ងាកមកមេីលក្រុមរបស់នាយតូចឯណេះវិញ Taehyungឃេីញមនុស្សមកច្រេីនមានអារម្មណ៍យ៉ាងម៉េចមិនដឹង របៀបភ័យៗ សុខចិត្តនៅអង្គុយមួយកន្លែងជាមួយDoungSu&Junni មកជាមួយប៉ាម៉ាក់ព្រោះពួកគាត់ក៏មានមុខមាត់ក្នុងសង្គមដែរ ចំណែកJiminដែរមកជាមួយYoonGi

« ហីយ៉ាកម្លោះសង្ហារដាច់ចិត្តមកទីក្រុងហេីយហេហ? » DoungSuមកដល់ភ្លាមបង្អាប់JungGuភ្លាមព្រោះលេីកមុនបបួលមិនចង់មក ហេីយដែរនិយាយបែបនេះព្រោះពួកគេរាងស្នឹទ្ធិជាង DoungSuមិនសូវហ៊ាននិយាយដាក់jungkookព្រោះគេជានាយករដ្ឋមន្ត្រី

« មិនសូវចង់ទេ...មេីលចុះកម្មវិធីអីមនុស្សច្រេីនបែបនេះឈឺក្បាលចង់ស្លាប់ » JungGuនិយាយទាំងវិលមុខព្រោះនាយមិនទាន់ទម្លាប់នឹងបរិយាកាសបែបនេះ

« រៀនទម្លាប់អោយហេីយទៅព្រោះលោកអ៊ុំចនគាត់អ្នកមានមុខមាត់ក្នុងសង្គមអញ្ចឹងហេីយបន្តិចទៀតត្រូវចូលរួមកម្មវិធីជាមួយគាត់ » DoungSu

« ហឺយយ...មិនដឹងមិនឭអ្វីទាំងអស់ » JungGu

« កុំទាន់ធុញ ពេលដែរប្រកាសឯងជាសាធារណះហេីយ នឹងមាននារីមកចែចង់ ហេីយអុំខ្លះទៀតលេីកកូនស្រីដល់កន្លែងតែម្តង » DoungSu

« ចុះបងប្រុសនោះ? » JungGu

« លោករដ្ឋមន្ត្រីមែនទេ? » DoungSuសួរបញ្ជាក់ ទេីបJungGuងក់ក្បាលជាចម្លេីយ

« យេីងមិនច្បាស់ទេតែដឹងមកថាគាត់ជាមនុស្សនិយាយត្រង់ មិនចូលចិត្តរញ៉េរញៃច្រេីន នរណាមករវល់ជាមួយនឹងគាត់  ស្តីអោយគ្មានទុកមុខទេ » DoungSuអោនខ្សឹបតិចៗព្រោះខ្លាចនាយក្រាស់អង្គុយជិតនឹងឭ

« តែកុំគិតអោយសោះថាគ្មានអ្នកតាមនោះ នៅដដែល » DoungSu

« ដល់ថ្នាក់នឹងផង!!! » JungGu

TO BE CONTINUE...
LOVE YOU READER🥰💙
HELP VOTE & Cmt PLEASE🤗
*ចន_ថេយ៍វ៉ុន


You are reading the story above: TeenFic.Net