មកដល់ផ្ទះស្នាក់នៅភ្លាម JungkookនិងTaehyungបានរៀបចំងូតទឹកដេីម្បីញុំាអាហារ បន្ទាប់ពីនោះJungkookក៏ដេីរចេញមកអង្គុយលេីទោងខាងក្រៅផ្ទះ រួចCallទៅប៉ារបស់គេចង់សួររឿងខ្លះផងដែរ
« Halo ប៉ា!! » Jungkook
« មានការអីមែនទេJungkook? ប៉ាឮថាឯងចុះទៅតាមខេត្តមែនទេ? » លោកjeon
« បាទប៉ា...ពេលនេះប៉ាកំពុងធ្វេីអ្វី? » Jungkook
« ប៉ាកំពុងរៀបនឹងចូលគេងហេីយ » លោកJeon
« ខ្ញុំសុំសួរឿងខ្លះបានទេ? » Jungkook
« កូនសួរមកមានរឿងអី? » លោកJeon
« គឺ...ខ្ញុំមានបងប្អូនដែរឫទេ? » Jungkook
អ្នកស្រីJeonដែរគេងនៅជិតប្តីមិនទាន់នឹងលក់ពេលឮហេីយស្រាប់តែងេីបមកអង្គុយនៅជិតប្តីរង់ចាំស្តាប់ ព្រោះលោកJeonបេីកSpeaker
« ម៉េចក៏កូនមកសួរបែបនេះ? » លោកjeonខំប្រេងសម្រួលអារម្មណ៍សួរទៅគេវិញ
« ប៉ាឆ្លេីយសិនមក » Jungkook
« កូនឆ្លេីយនឹងប៉ាសិនមក ថាហេតុអ្វីបានជាសួរបែបនេះ? » លោកJeon
« ខ្ញុំបានជួបមនុស្សម្នាក់មុខដូចខ្ញុំ » Jungkook
« កូន...កូនថាម៉េចJung? » អ្នកស្រីJeonឮបែបនេះហេីយក៏យកទូរស័ព្ទពីប្តីមកកាន់ភ្លាម ហេីយស្រាប់តែហូរទឹកភ្នែកចេញមក ដោយខានមិនបាន
« Tae Taehyungងេីបឡេីង » Jungkookអោនទៅខ្សឹបដាក់ត្រចៀកនាយតូចតិចៗ ថែមទាំងថេីបខ្សឹតៗទៀត អីឡូវនេះកាន់តែហ៊ានណាស់
« ភ្លឺហេីយមែនទេ? » Taehyungតបទាំងបិតភ្នែក
« អត់ទេ ទេីបតែម៉ោង4 » Jungkook
« ហេីយបងប្រុសមោដាស់ខ្ញុំរកអី » Taehyungស្រាប់តែស្រែកដាក់នាយក្រាសទាំងមួម៉ៅ មនុស្សកំពុងតែងងុយ បែរជាមកដាស់នៅទាបភ្លីទៅវិញ ឯJungkookក៏រាងអន់ចិត្តដែរ
« យេីងទៅមេីលថ្ងៃរះ បេីមិនទៅអត់ទៅ » Jungkookងេីបអង្គុយធម្មតានៅចុងគ្រែ រួចនិយាយចោរ ព្រោះកំពុងអន់ចិត្តនឹងនាយតូច
« ហាស? ថ្ងៃរះ? » Taehyungស្រាប់តែងេីបអង្គុយឆ្ងក់
« ខ្ញុំទៅលុបមុខសិន » Taehyungស្ទុះចេញពីគ្រែយ៉ាងលឿនរត់ចូលបន្ទប់ទឹកបាត់
បួកគេបានមកដល់វាលមួយកន្លែង ធំល្វឹងល្វេីយ ស្មៅខៀវស្រងាត់ មានផ្កាដុះខ្លះៗមេីលទៅស្រស់ស្រាយល្អណាស់
តាំងពីដេីរចេញពីផ្ទះរហូតមកដល់ទីនេះមិនបានឮJungkookនិយាយអ្វីសោះ ធ្វេីអោយTaehyungឆ្ងល់
« បងប្រុសកេីតអីមែនទេ? » Taehyungក៏ដេីរមកិជិតរួចសួរ
« គ្មានទេ » Jungkookតបមួយម៉ាត់រួចបែរមុខចេញ
Taehyungគ្រាន់តែឃេីញបែបនេះគេដឹងបាត់ទៅហេីយ ថាមនុស្សចាស់នេះបុិនណាស់អាខាងងក់ងរខុសរឿង
« បងប្រុសពរ » Taehyung
« ជាក្មេងមែនទេបានអោយពរ » Jungkook
ឃេីញបែបនេះស្រាប់តែTaehyungលោតឡេីង អោបក ឯជេីងគៀវចង្កេះមាំជាប់ ចំណែកJungkookទោះមិនចង់ក៏ត្រូវលេីកដៃទ្រគូទដែរ ព្រោះខ្លាចធ្លាក់សំណព្វចិត្តនាយនោះអី ។ ពេលពរបែបនេះTaehyungដូចក្មេងបេះដាក់ ព្រោះនាយក្រាស់មាធឡេីងធំ ឯTaehyunfដូចជាកូនក្មេងនៅលេីដៃមនុស្សចាស់អញ្ចឹង
« ជុបៗៗៗ កុំងរច្រេីនពេកមនុស្សចាស់ » Taehyungថេីបនាយពាសពេញផ្ទៃមុខ ទាំងនិយាយទាំងមិចភ្នែកដាក់
« ស្រែកអោយគេហេីយបានធ្វេីមោលួង » Jungkookឯណេះបានគេលូងធ្វេីចរឹកខ្មេីត
« ទៅអូនសុំទោស ហិហិ » Taehyungស្រាប់តែនិយាយពាក្យ អូន រួចតាំងអៀនតែឯង
« និយាយថាម៉េចមិញនេះ? » Jungkookគេសួរទាំងញញឹម មិញនេះឮហេីយតែចងស្តាប់ម្តងទៀត
« អូនសុំទោស ឈប់សួរទៅ » Taehyungនិយាយងុលៗនៅដេីមករ នាយ ធ្វេីអោយនាយក្រាស់សេីចនឹងចរឹកគួរអោយស្រឡាញ់មួយនេះ
ពួកគេបន្តនៅមេីលថ្ងៃរះបន្តិចម្តងៗ រហូតដល់មេឃភ្លឺរួចក៏ត្រឡប់ទៅផ្ទះវិញ
_______________________
« ធ្វេីមិនបានទៀតហេីយហេហ? » Wusonឃេីញទឹកមុខកូនចៅគេដឹងបាត់ទៅហេីយ ព្រោះនាយជាអ្នកអោយតាមដានJungkook អោយតែមានឳកាសពេលណាគឺចាត់ការតែម្តង ហេីយរឿងឡាននោះក៏ស្នាដៃរបស់គេដែរ
« សុំទោសចៅហ្វាយ » Jacksonក៏អោនក្បាលសុំទោសWuSon ព្រោះគេធ្វេីអោយភ្លាត់ស្នៀតទៀតហេីយ
« ឯងធ្វេីអោយយេីងសប្បាយចិត្តម្តងទៅបានទេ? យេីងវាធុញនឹងពួកឯងណាស់ ចេញទៅអោយអស់ទៅ » WuSonស្រែកមួយទំហឹងឡេីងភ្លាត់សម្លេង បណ្តាលអោយកូនចៅគ្រប់រូបនាំគ្នាចេញទៅអស់ ទុកអោយWuSonនៅក្តៅក្រហល់ក្រហាយក្នុងទ្រូងតែឯង
~SKIP~
បន្ទាប់ពីមេីលថ្ងៃរះរួចរាល់ ពួកគេបានរៀបចំខ្លួនដេីម្បីទៅមណ្ឌលកុមារកំព្រានោះអី
« សូមគោរពលោករដ្ឋមន្ត្រី » គ្រាន់តែJungkookចុះពីលេីឡានភ្លាមអ្នកគ្រប់គ្នាអោនគោរពគ្រប់ៗគ្នា
« មិនអីទេ តាមសម្រួលចុះ » Jungkookងក់ក្បាលបន្តិច
« សូមអញ្ជេីញមកខាងក្នុងចាស៎ » អ្នកគ្រូដែរជាអ្នកគ្រប់គ្រងរហ័សទទួលអោយទៅចូលខាងក្នុង ដែរមានកម្មវិធីរៀបចំសម្រាប់ទទួលJungkook ដោយមានក្មេងកំពុងរត់ខ្វាត់ខ្វែងលេងយ៉ាងសប្បាយ
« ប្អូនៗ នាំគ្នាឈប់លេង ហេីយមកឈរតម្រៀបជួរគ្នាមក » អ្នកគ្រូស្រែកប្រាប់ពួកគេ ហេីយក្មេងទាំងនេះពិតជាស្តាប់បង្គាប់ណាស់ ពួកគេរត់មកតម្រង់ជួរគ្នាតាម ជួរប្រុសស្រីរាងខ្លួន
Taehyungគេឈរមេីលទាំងញញឹម ព្រោះមុខម្នាក់ៗគួរអោយស្រឡាញ់ពេកនោះអី
រំពេចនោះTaehyungងាកឃេីញក្មេងប្រុសម្នាក់អាយុប្រហែលទេីបតែ11ខែនៅឡេីយទេ កំពុងរត់ទេីបគេរហ៏សដេីរទៅបន្ងន់ជង្គង់ពីមុខ
« សួស្តីក្មេងតូច តេីប្អូនឈ្មោះអ្វីដែរ? » Taehyungលេីកដៃច្បិចថ្ពាល់កូនតូចនោះតិចៗ តាមការស្រឡាញ់ចូលចិត្តក្មេងរបស់គេ
« អូ...អូនឈ្មោះ...ឈ្មោះNason(ណាស៊ុន) » Nasonខំនិយាយទាំងរដាក់រដុបព្រោះគេទេីបតែចេះនិយាយតិចៗនៅឡេីយទេ
« បងឈ្មោះTaehyungណា ឆាប់ទៅឈរតម្រង់ជួរទៅអ្នកគ្រូចាំហេីយ » Taehyung
ពួកគេនៅទីនេះរហូតដល់ថ្ងៃត្រង់ ដោយមានការចែកអំណោយដល់ក្មេងៗ គ្រឿងឧបត្ថម្ភផ្សេងៗទៀត ជាពិសេសគឺTaehyungនឹងតែម្តង ក្មេងពិតជាចូលចិត្តគេខ្លាំងណាស់ ព្រោះគេជាមនុស្សរួសរាយ ស្រស់ស្អាត ពិននិយាយ ធ្វេីអោយក្មេងចូលចិត្តគ្រប់គ្នា ចំណែកJungkookបានត្រឹមឈរមេីលទាំងញញឹមប៉ុណ្ណោះ
Jungkookឈរមេីលសុខៗ ត្រូវដាច់អារម្មណ៍អស់ ព្រះមានក្មេងស្រីម្នាក់កំពុងទាញខោរបស់គេទេីប នាយបន្ទន់ជង្គង់ចុះអោយស្មេីក្មេងម្នាក់នោះ
« មានការអ្វីជាមួយបងប្រុសមែនទេ? » ទោះជាគេមិនចូលចិត្តក្មេងពិតមែនប៉ុន្តែនាយក៏មិនបញ្ចេញអាកប្បកិរិយាបែបនោះចេញមកដែរ ព្រោះវាមិនល្អដល់ក្មេងឡេីយ
« បងប្រុសខ្ញុំគាត់មិនបានកាតាបទេដោយសារគាត់មិនបានមក តេីខ្ញុំសុំមួយទៀតយកទៅអោយគាត់បានទេ? » នាងតូចនោះនិយាយទាំងអោនមុខចុះព្រោះខ្លាចនោះអី
« តេីគេកំពុងនៅឯណា? » Jungkook
« នៅខាងនោះ » ក្មេងស្រីនោះចង្អុលទៅសួនច្បារម្ខាង ដែរមានក្មេងប្រុសកំពុងអង្គុយលេីទោងតែម្នាក់ឯង
« ប្អូនទៅលេងជាមូយមិត្តដទៃចុះ ចាំបងយកទៅអោយគេខ្លួនឯងណា » ក្មេងស្រីនោះឮហេីយក៏រត់ចេញទៅ ទេីបJungkookដេីរសម្តៅទៅរកក្មេងប្រុសនោះ
« សួស្តី ម៉េចក៏មកអង្គុយទីនេះទៅវិញ? » Jungkookដាក់ខ្លួនអង្គុយជិតក្មេងនោះ រួចក៏ស្រដីឡេីង
« ខ្ញុំមិនចង់ទៅទេ ព្រោះរញ៉េរញ៉ៃណាស់ » ក្មេងប្រុសនេះឈ្មោះJuWon អាយុ6ឆ្នាំ
« ចុះមិនចង់បានរបស់ដូចមិត្តភក្តិទេមែនទេ? » Jungkook
« របស់ទាំងនោះធ្វេីអោយយេីងសប្បាយចិត្តតែមួយភ្លេតប៉ុណ្ណោះ ប៉ុន្តែរបស់ពីរដែរខ្ញុំចង់បានវាដែរស្ថិតស្ថេររហូតទៅ » មេីលសម្តីទៅចុះ អ្នកមិនដឹងប្រាកដជាគិតថាក្មេងអាយុ10ឆ្នាំអីមិនខាន ព្រោះនិយាយមកដូចមនុស្សចាស់អញ្ចឹង
« ប្រាប់បងប្រុសបានទេ ថាអ្វីដែរប្អូនចង់បាន? » Jungkook
« ចំណេះដឹង និង ក្តីស្រឡាញ់ » JuWon
« ចុះរាល់ថ្ងៃអ្នកគ្រូមិនបង្រៀនទេហេហ? » Jungkook
« បង្រៀន ប៉ុន្តែខ្ញុំមិនបានចង់ចេះតែត្រឹមនឹង ខ្ញុំចងមានសមត្ថភាពហេីយបង្ហាញអោយម៉ាក់ខ្ញុំឃេីញ....ហឹក...ថាខ្ញុំមិនបានចង្រៃយ៍អត់ប្រយោជន៍ » គេនិយាយដល់ឃ្លាចុងក្រោយទឹកភ្នែកស្រាប់តែស្រក់ចុះមកតែម្តង អត់នឹងមិនអោយJungkookមិនអាណិតមិនបាន
« មិនអីទេៗ JuWonចង់ទៅនៅជាមួយបងប្រុសឫអត់? » Jungkookស្រាប់តែនិយាយពាក្យនេះឡេីង ធ្វេីអោយJuWonបែរមុខមករកគេយ៉ាងលឿន
« បងប្រុសបានន័យថាម៉េច? » JuWon
« ដូចដែរឯងបានឮ » Jungkook
« បងប្រុសនឹងធ្វេីបាបខ្ញុំ ដូចដែរអ្នកផ្សេងគេយកខ្ញុំទៅដែរមែនទេ » JuWonនិយាយបែបនេះព្រោះអីធ្លាប់មានអ្នកយកគេទៅចិញ្ចឹមហេីយវាយធ្វេីបាបគេរាល់ថ្ងៃ
« បេីបងវាយឯងបងនឹងជាប់គុក សន្យានឹងបងប្រុសមកថាមិនត្រូវយំទៀតទេ កូនប្រុសគេមិនអោយយំពេកទេ គេថាទន់ខ្សោយ ហេីយបេីទន់ខ្សោយបាននរណាមេីលថែប្អូនស្រីរបស់JuWonទៅ » Jungkook
« បាទខ្ញុំសន្យា » JuWon
« 3ថ្ងៃទៀតបងនឹងមកទទួលJuWonជាមួយនឹងប្អូន រយះពេល3ថ្ងៃនេះត្រូវលេងជាមួយមិត្តអោយអស់ចិត្ត ពេលទៅនៅជាមួយបងមិនអោយយំនឹកមិត្ត ឃេីញទឹកភ្នែកទៀតឡេីយ » Jungkook
« បាទបាន ខ្ញុំចាំបងប្រុសណា » JuWon
« តោះឆាប់ទៅលេងជាមួយមិត្ត និងប្អូនស្រីរបស់JuWonទៅ » ពួកគេក៏ដឹកដៃគ្នាទៅរកកន្លែងកម្មវិធីវិញ
មកដល់ក៏ឃេីញTaehyungឈរមេីលមកគេទាំងញញឹម
« ក្រែងថាមិមចូលចិត្តក្មេងនោះអី » Taehyungកីធ្វេីជានិយាយបង្អាប់
« ចុះមិនបាននិយាយថាមិនស្រឡាញ់ឯណា » Jungkook
« ឆឹសស មនុស្សក្រឡេកក្រឡុច » Taehyung
« យេីងយកក្មេងនោះទៅចិញ្ចឹម គិតយ៉ាងម៉េចដែរ? » Jungkookប្រឹងដេីរមកស្និទ្ថិនឹងTaehyung ព្រោះមិនអាចបញ្ចេញកាយវិការផ្តេសផ្តាសបានឡេីយ
« ខ្ញុំតាមតែបងប្រុសទេ តែហាមមួយ » Taehyung
« ហាមអី? » Jungkook
« ហាមស្រឡាញ់ពួកគេលេីសខ្ញុំ!! » គ្រាន់តែឮtaehyungនិយាយចប់ Jungkookហួសចិត្តភ្លាមព្រោះសម្តីចេញមកប្រច័ណ្ឌនឹងក្មេងនោះអី
« បេីនៅតែពីរនាក់ យេីងក្រញិចឯងស្លាប់មិនខាន » Jungkookក៏អោនទៅខ្សឹបៗTaehyung ទាំងញាក់ចិញ្ចេីមដាក់ទ្រឹតៗ
លុះរាងថ្ងៃបន្តិចពួកគេក៏ត្រឡប់មកផ្ទះមេភូមិវិញ ហេីយក៏ឃេីញថាប៉ាម៉ាក់របស់គេបានមកដល់បាត់ទៅហេីយ
TO BE CONTINUE...
LOVE YOU READER🥰💙
HELP VOTE & Cmt PLEASE🤗
*ចន_ថេយ៍វ៉ុន
You are reading the story above: TeenFic.Net