#AMERICAN
"អាក្មេងធាត់"
"អាកំសាក"
"អាធាត់ដូចជ្រូក"
"គ្មាននរណាស្រឡាញ់ឯងទេ អាជ្រូក"
សម្លេងមនុស្សប្រុសស្រីជាច្រេីន ស្រែកថាអោយក្មេងប្រុសម្នាក់ដែលមានរូបរាងធាត់ ពាក់វែនតា កងរំពងពេញនឹង បណ្តាលអោយក្មេងប្រុសនោះបានត្រឹមអោនមុខចុះយំចេញមក ទាំងឈឺចាប់ពិបាកនឹងបរិយាយ
"ហឺយយយយយ"Jungkookស្រែកឡេីង ងេីបអង្គុយទាំងញេីសហូរពេញថ្ងាសព្រោះតែយល់សប្តិមួយនោះ វាមកលងបន្លាចគេសឹងតែរាល់រាត្រី ទេីបរសាត់បាត់អស់រយះពេល1ខែនេះមកទេ ប៉ុន្តែអីឡូវវាបានមកម្តងទៀតហេីយ វាមកបន្លាចក្នុងសុបិន្តរបស់នាយទៀតហេីយ ក្នុងជីវិតនេះ មានតែរឿងមួយនេះគត់ដែលនាយខ្លាចបំផុត
Jungkookងេីបអង្គុយទាញភួយចេញ សម្លឹងទៅនាឡិការនៅលេីតុក្បាលដំណេកឃេីញថាម៉ោងទេីបតែ4ព្រឹកប៉ុណ្ណោះ
នាយសង្ហារមាឌមាំឌាំងដេីរទៅបេីកវាំងននចេញមកវេរ៉ង់ដា សម្លឹងមេីលទៅខាងក្រៅទាំងស្ងប់ស្ងាត់
Jungkookបន្តឈរស្រូបខ្យល់អាកាសនាពេលព្រឹកត្រជាក់ល្ហឹម សម្លឹងមេីលទៅមេឃចាប់ផ្តេីមបញ្ចេញពន្លឺម្តងបន្តិចៗ
បន្ទាប់ពីឈរមេីលអស់ជាយូរJungkookដេីរចូលមកខាងក្នុងដេីម្បីងូតទឹកសម្អាតខ្លួន រួចរៀបចំវ៉ាលីដេីម្បីធ្វេីដំណេីរទៅប្រទេសកំណេីត វិញនាពេលថ្ងៃត្រងនេះ ទាំងទឹកមុខសោកសៅមិនចង់ទៅឡេីយ
Jungkookសម្លឹងមេីលទៅនាឡិកា ម៉ោងចង្អុលដល់ម៉ោង6ព្រឹកទៅហេីយ ទេីបនាយសម្រេចចិត្តចុះទៅខាងក្រោម មានអ្នកបម្រេីជាច្រេីនកំពុងរៀបចំអាហារពេលព្រឹក
"សូមគោរពលោកម្ចាស់"អ្នកបម្រេីទាំងអស់នាំគ្នាឈរទៅម្ខាងអោនគោរព ម្ចាស់ភូមិគ្រឹះនេះ
"អ្ហឹម!! ឯណាម៉ែដោះ"Jungkookក្រហឹមងក់ក្បាលរួចបន្តសំណួរបស់នាយ មុននឹងដាក់ខ្លួនអង្គុយលេីកៅអី
"រកម៉ែដោះមានការអ្វីមែនទេ? "ម៉ែដោះអុីនក៏ដេីរមកជាមួយនឹងចានស៊ុបមួយដាក់ពីមុខJungkook
"ម៉ែដោះមិនបាច់ធ្វេីក៏បាន អោយពួកគេធ្វេីទៅ"Jungkook
"មិនអីទេរឿងបន្តិចបន្តួចទេ កុំហាមម៉ែដោះអី"ម៉ែដោះ
"ពួកនាងចេញទៅសិនទៅ"Jungkookក៏ងាកមកនិយាយជាមួយពួកអ្នកបម្រេី
ពួកនាងឮហេីយនាំគ្នាប្រញាប់ចេញទៅអស់
Jungkookលោទៅអោបម៉ែដោះឈរនៅជិតនាយស្រាប់ទាំងដាក់ក្បាលកេីយលេីទ្រូងគាត់(Jungkookអង្គុយ)
ម៉ែដោះឃេីញបែបនេះក៏លេីកដៃអង្អែលក្បាលនាយថ្នមៗ
"កូនមានរឿងអ្វីមែនទេ? "ម៉ែដោះ
"គឺខ្ញុំមិនចង់ទៅវិញទេ"Jungkook
"ហេតុអីបានមិនចង់ទៅ? "
"កន្លែងនោះអាក្រក់ឃោឃៅណាស់"
"មិននឹងអាចនោះ"
"ម៉ែដោះ វាមកលេងខ្ញុំទៀតហេីយ វាបង្ហាញនៅក្នុងយល់សប្តិរបស់ខ្ញុំយប់មិញ"
"ហឹម ស្តាប់ម៉ែដោះណា រឿងវាកន្លងហួសហេីយ ឈប់គិតពីវាទៅ អីឡូវកូនមិនមែនដូចពីមុន កូនធំហេីយថែមទាំងមានអំណាចទៀតផង ហេីយទៅខ្លាចអ្វីទៀត កូនទៅបង្ហាញពួកគេទៅថាកូនមិនមែនជាក្មេងប្រុសពីមុន បង្ហាញអោយគេដឹងថាកូនជា Jeon Jungkookបុរសដែលគេកោតក្រែង ឈប់គិតពីវាទៅ"ម៉ែដោះអង្អែលក្បាល ទះខ្នងមាំនាយតិចៗ និយាយពន្យល់នាយដេីម្បីអោយឈប់គិតពីរឿងអស់ទាំងនោះ
"បាទខ្ញុំយល់ហេីយម៉ែដោះ"Jungkook
"ល្អណាស់ ប៉ុន្តែម៉ែដះសុំអ្វីមួយបានទេ"
"បាទបានស្រាប់ហេីយ"
"ឈប់ចងគំនុំបានទេ កូនមិនបានរស់នៅអតីតកាលទៀតទេ ម៉ែដោះដឹងថាកូននៅខឹងប៉ុន្តែម៉ែដោះសុំទៅចុះ"
"គឺ...."Jungkookរាងស្ទាក់ស្ទេីរបន្តិចព្រោះនាយចង់តែសងសឹកនូវអ្វីដែលពួកគេមេីលងាយនាយទេ
"ការកាប់សម្លាប់មិនមែនជារឿងល្អឡេីយ ទុកថានេះជាបំណងរបស់ម៉ែដោះទៅចុះណា"
"បាទបាន ប៉ុន្តែបេីគេនៅតែមករករឿងខ្ញុំមុន ខ្ញុំមិនលេីកលែងទៀតឡេីយ"
"ហឹម តាមនឹងចុះ ឆាប់ញុំាអាហារទៅ នឹងប្រញាប់ទៅក្រុមហ៊ុនហេីយឡេីងយន្តហោះទៅ"
"ម៉ែដោះមិនទៅជាមួយខ្ញុំពិតមែនហេហ"Jungkookបានសួរគាត់រយះពេលតាំងពីមួយអាទិត្យមុន តែគាត់បដិសេធ
"ម៉ែដោះដូចជាមិនចង់បែកពីទីនេះទេ កូនទៅចុះ"
"បាទ"
បន្ទាប់ពីញុំាអាហាររួចរាល់ អ្នកបម្រីនាំគ្នាលេីវ៉ាលីរបស់ជុងគុកទៅដាក់លេីឡានដេីម្បីរៀងចំចេញទៅ
"ថែសុខភាពផងណា ញុំាអាហារអោយបានទៀតទាត់ ស្តាប់បង្គាប់ប៉ាម៉ាក់កូនផង"ម៉ែដោះអោបនាយកម្លោះអង្អែលខ្នងនាយស្រាលៗ
"បាទ ខ្ញុំនឹងឧស្សាហ៍មកលេងម៉ែដោះ"Jungkook
"យូរៗម្តងក៏បាន ម៉ែដោះមិនរត់ទៅណាទេ មិនមែនផ្ទះជិតគ្នាទេ គឺក្រៅប្រទេសណាកូន"ម៉ែដោះ
"បាទខ្ញុំដឹងហេីយ!! ពួកនាងជួយមេីលថែគាត់ជំនួសយេីងផង"Jungkookលាចេញពីអោប រួចស្រែកប្រាប់អស់អ្នកបម្រេីមកឈរជូនដំណេីរនាយ
"ចាស លោកម្ចាស់"
"បេីគាត់កេីតអីយេីងមិនលេីកលែងអោយពួកនាងទេ"Jungkookដេីរមករកពួកនាងបញ្ចេញស្លេងត្រជាក់ស្រេបមិនអោយម៉ែដោះបានឮឡេីយ ព្រោះគាត់មិនចូលចិត្តធ្វេីចរឹកម៉ាហ្វៀនៅពីមុខគាត់
"ខ្ញុំទៅសិនហេីយ"Jungkookដេីរមកវិញនិយាយដាក់ម៉ែដោះ
"ទៅចុះសុខសប្បាយណាកូន"ម៉ែដោះ
"បាទ"Jungkookងាកមេីលភូមិគ្រឹះរបស់គេ ទាំងមិនដាច់អាល័យ រយះពេល5ឆ្នាំដែនាយរស់នៅទីនេះ អីឡូវក៏ត្រូវចាកចេញ
Jungkookមេីលអស់ចិត្តក៏ដេីរសម្តៅទៅរកឡាន
"មេីលថែគេងផងណាAlex"ម៉ែដោះនិយាយទៅAlexដែលឈរនៅជិតនោះ
"បាទអុំស្រី...ពួកនាងមេីលថែគាត់អោយល្អ"Alexនិយាយតែប៉ុណ្ណឹងដេីរទៅរកឡាន ចេញដំណេីរទៅ មានឡានពណ៍ខ្មៅចំនួន6គ្រឿងជិះអមសងខាងតាមការពារនាយ ព្រោះមិនអាចប្រហែសបានឡេីយ រហូតដល់ប្រលានយន្តហោះ នៅទីធ្លាចតយន្តហោះតែម្តងព្រោះនាយប្រេីយន្តហោះផ្ទាល់ខ្លួន
រយះពេល8ម៉ោង(ចេះតែដាក់ទេ)យន្តហោះក៏បានចុះចតលេីទឹកដីប្រទេសកូរ៉េស្រុកកំណេីតរបស់នាយ
ជុងគុកពាក់អាវយឺតដៃវែងកឹបលេវពណ៍ខ្មៅបញ្ចេញនូវដេីមដៃនិងទ្រូងហាប់មាំទាំ ទ្រនុយជាមួយខោជេីងវែងពណ៍ខ្មៅ អូសវ៉ាលី ពាក់វែនតាខ្មៅដេីរចេញមកជាមួយAlexយ៉ាងសង្ហារគ្មានកូនចៅតាមឡេីយ ព្រោះមកដល់ប្រទេសថ្មីហេីយ
ប្រទេសកូរ៉េស្គាល់Jungkookជាម៉ាហ្វៀJK ប៉ុន្តែមិនដែលចាប់អារម្មណ៍មុខមាត់ឡេីយ ថារូបរាងបែបណា ស្គាល់ត្រឹមឈ្មោះប៉ុណ្ណោះ ដូច្នេះនាយមិនបាច់ភ័យព្រួយឡេីយ
ចេញមកដល់ខាងក្រៅក៏មានឡានមកទទួលស្រាប់ នាយបានអោយកូនចៅមករៀបចំអោយរៀបរយតាំងពីមួយអាទិត្យមុន
នាយសង្ហារឡេីងឡានជិះចេញទៅដេីម្បីទៅវិមានរបស់លោករដ្ឋមន្ត្រី JEON JUNGHAជាប៉ារបស់Jungkookនេះហេីយ
TO BE CONTINUE.........
LOVE YOU READER😭💙
HELP VOTE PLEASE [^_^]
*ចន_ថេយ៍វ៉ុន