PART 24 : គួរអោយស្រឡាញ់ប៉ុណ្ណឹងហេីយគ្មានអ្នកស្រឡាញ់

Background color
Font
Font size
Line height

ពួកគេក៏បានកម្មង់ភេសជ្ជះ​ ក៏ដូចជាអាហារសម្រន់ខ្លះ​ ដែលទេីបនឹងបញ្ចូលMenu ថ្មីក្នុង​ CafeStar មួយនេះ

ពួកគេបន្តនិយាយគ្នា​ សួរសុខទុក្ខគ្នាខ្លះដែរ​ អត់តែនាយក្រាស់គិតតែពីអង្គុយជិតនាយតូចគ្មាននិយាយអ្វីមួយម៉ាត់​ នាយអង្គុយសម្លឹងមេីលនាយតូចកំពុងនិយាយជាមួយអ្នករួមតុយ៉ាងសេីចសប្បាយ​ ទុកអោយនាយក្រាស់ម្នាក់នេះអង្គុយសម្លឹងមេីលទាំងញញឹមចេញមក​ ក្រោមរយះម៉ាសខ្មៅ

« អញ្ចឹងបងលាទៅហេីយ​Taehyung​ » DongSuងេីបឈរឡេីងស្រដីទៅកាន់នាយតូចអស់រយះពេលជិតកន្លះម៉ោង

« បាទ​ » Taehyung

« តោះ​ Junni » Junniដែរទេីបតែផ្លាស់សម្លៀកបំពាក់បុគ្គលិកចេញនះត្រូវនាយសង្ហារអូសទៅភ្លាមៗ​ រកតែនាងនិយាយលាមិនបានសោះ

« Taehyungសាកម្ហូបMenuថ្មីនេះទៅ​ យេីងទេីបតែដាក់ចូលទេ​ យេីងទៅមេីលភ្ញៀវមួយភ្លេត​ » Jiminបង្វែរអារម្មណ៍មកនិយាយជាមួយនាយតូច​ រួចងេីបចេញទៅបាត់

« ទំនងៗដល់ហេីយ​ បងប្រុសញុំាទេ? »

« ទេ​ ឯងញុំាទៅ​ តែកុំច្រេីនពេក​ របស់ទាំងនេះមិនល្អប៉ុន្មានទេ​ » នាយក្វីក្បាលប្រកែកទាំងមិនភ្លេចផ្តាំ​ ព្រោះនេះជាអាហារបំពងដូចជា​ មាន់បំពង​ spagatti មាន់ទឹកម្ទេសជាដេីម

« ដឹងហេីយ​ » Taehyungតបតែមាត់​ ប៉ុនុតែមិនបានគិតដូច្នោះឡេីយ​ ព្រោះយូរបានញុំាម្តង​ ប្រាកដជាញុំាអោយណាណៃហេីយ

_______________________

« សួស្តីលោកYoon កម្មង់អ្វីមែនទេ? » នេះហេីយគឺភ្ញៀវពិសេសរស់ម្ចាស់ហាង​ ដែរត្រូវមកទទួលដោយផ្ទាល់។ ពួកគេរាងនយាយគ្នាច្រេីនរហូតបានស្គាល់ឈ្មោះគ្នាទៅវិញទៅមក

« យកដូចដេីមមួយមក​! ចុះមិញនេះនិយាយជាមួយនរណា​ ព្រោះឃេីញទេីបតែដេីរមក​ » Yoongi

« គឺTaehyungគេមកលេងជាមួយ​ លោករដ្ឋមន្ត្រី​ » Jiminនិយាយដល់ឃ្លាចុងក្រោយក៏អោនមកខ្សឹបបាយសង្ហារ​ បណ្តាលអោយនាយងាកទៅមេីលគឺឃេីញJungkookពិតមែន​ ទោះជាពាក់ម៉ាសក៏នាយមេីលដឹងដែរ

« Okay ខ្ញុំទៅរកកន្លែងអង្គុយសិន​ » Yoongiងក់ក្បាលួចដេីរសម្តៅ​ ទៅរកពួកគេទាំងពីរ

« សុខសប្បាយទេលោករដ្ឋមន្ត្រីថ្មី​ » Yoongiដាក់ខ្លួនអង្គុយទល់មុខពួកគេ​ ទាំងបន្លឺ​ នាំអោយពួកគេងេីបមុខមេីល

« ពូYoon? មកបានយ៉ាងម៉េច? » Jungkookរាងភ្ញាក់ផ្អេីលដែរ​ ដែលឃេីញគាត់មកទីនេះ

« គឺមកជារេីយៗ​ តែសំខាន់មិនគិតណែនាំ​ ប្អូនប្រុសទេហេហ​ ពូទេីបតែដឹងថាឯងមានប្អូន​ មែនទេTaehyung? » Yoongiធ្វេីជានិយាយឌឺនាយក្រាស់

« ចាំនិយាយពេលក្រោយ​ ចុះម៉ាក់សុខសប្បាយទេ​ ខ្ញុំមិនសូវបានទៅ​ » Jungkook

« គាត់ធម្មតាទេ​ ប៉ុន្តែមួយអាទិត្យនេះពូមិនសូវបាននៅផ្ទះ​ ព្រះធ្វេីការដល់យប់ជ្រៅ​ ត្រូវគេងនៅCondo » Yoongi

« អរ​ ផ្តាំសួរសុខទុក្ខគាត់ផង​ ពេលទំនេរខ្ញុំទៅរកគាត់​ » Jungkook

« ចុះរឿងអាល្អិតម្នាក់នេះ​ បងប្រុសបងស្រីដឹងហេីយនៅ? » Yoongi

« ប៉ាដឹងហេីយ​ នៅតែម៉ាក់​ » Jungkook

« មិនអីទេ​ ចាំនាំទៅលេងពួកគាត់ទៅ​ » Yoongiគេដឹងបាត់ទៅហេីយថនាយតូចម្នាក់នេះពិតជាពិសេសសម្រាប់នាយក្រាស់ហេីយមេីលទៅ​ ព្រោះរាល់ដងមិនដែលរវល់នឹងអ្នកណាឡេីយ

« បងទាំងពីរស្គាល់គ្នាហេហ? » Taehyungញុំាបណ្តេីរស្តាប់បណ្តេីរក៏បន្លឺឡេីង

« ជាពូរបស់យេីង​ » Jungkook

« អរ​ » Taehyungងក់ក្បាល​ ទេីបញុំារបស់គេបន្ត​ ដែលYoongiមេីលទៅនាយតូចទាំងសេីច​ គួរអោយស្រឡាញ់បែបនេះតេីបានជាក្មួយរបស់នាយតាម

« អ្ហេម! អ្ហេម! » ឃេីញពូរបស់នាយមេីលមិនដាក់ថែមទាំងញញឹមទៀត​ នាយក្រាស់ក៏ធ្វេីជាក្រហឹម

« គ្រានតែមេីលតិចមិនបាន​ » Yooongiរអ៊ូតិចៗស្តាប់ឮតែឯង

« បងប្រុសឈឺក​ មែនទេ? » Taehyung

« ទេ! ឈប់សួរហេីយញុំាអោយលឿនទៅប្រញាប់ទៅវិញ​ » Jungkookនិយាយបណ្តេីរទាញក្រដាសមកជូតមាត់អោយនាយតូចបណ្តេីរ

​ #Skip

ងាកមកមេីលកម្លោះក្រមុំមួយគូរនេះវិញ​ បន្ទសប់ពីចេញពីហាងរបស់Jiminភ្លាម​ DongSuអូសដៃឡេីងឡានភ្លេត​ ហេីយពេលនេះនៅក្នុងឡា​នគ្មាននរណានិយាយអ្វីឡេីយ​ ។ DongSuដៀងភ្នែកមេីលនាងរហូត​ ព្រោះមិនសូវនិយាយដូចរាល់ដង

« កេីតអីឫអត់? ឃ្លានមែនទេ​ ? » DongSu

« មិនកេីតអីទេ​ ក៏ឃ្លានតិចៗដែរ​ យេីងឈប់ញុំាអីនៅសួរខាងមុខបានទេ​ » Junni

« Okay » DongSu ក៏បង្វែរឡានឈប់រកកន្លែង​ ចតរួចចុះទៅរកអីញុំាជាមួយJunni ។

ទោះនាយមេីលទៅសង្ហារមានឡាន​ ទំនេីបជិះប៉ុន្តែមិនដែរធ្វេីខ្លួនជាទំនេីងអ្នកមានឡេីយ​ គេជាមនុស្សចូលស្ទឹងតាមបទ​ បត់បែនគ្រប់កាលះទេសះ​ ដូចជាពេលនេះអញ្ចឹង​ នាយជិះឡានទំនេីប​ ស្លៀកពាក់ស្អាតបាតបែរជាមកអង្គុយញុំាអីតាមចិញ្ចេីមផ្លូវទៅវិញ

« លោកញុំាបានទេ? នេះមិនមែនហាងថ្លៃៗឡេីយ​ » junniសួរទៅអ្នកកម្លោះពេលអ្នកលក់លេីកគុយទាវមកដាក់ពីមុខ

«​ហេតុអីថាមិនបាន? ខ្ញុំមិនមែនមនុស្សរេីសច្រេីនឡេីយ​...មេីលចុះទំនងណាស់...ឆ្ងាញ់ទៀតផង​ » DongSuជ្រុំគុយទាវនោះបន្តិច​ រួចលេីកមកញុំា​ ទាំងញញឹម​ សប្បាយចិត្ត​ ធ្វេីអោយនាងក្រមុំសេីចចេញតាម

« មនុស្សបែបនេះខ្ញុំពិតជាពេញចិត្តណាស់​ ខ្ញុំស្រឡាញ់លោកមែនទេ? តែក៏មិនអាចព្រោះម្ចាស់បេះដូងលោកត្រឡប់មកវិញហេីយ​ » Junniជ្រុំគុយទាវទាំងបន្លឺឡេីង​ ក្នុងចិត្តមិនដឹងគិតដល់ណាឡេីយ

​« Jun..Junni កេីតអីបានភ្លឹក? »

« អស៎...គ្មានអីទេ​ »

« ឆាបញុំាទៅ​ ថ្ងៃនេះខ្ញុំកំដរនាងដេីរលេង​ » DongSu

« ល្អណាស់..សង្ឃឹមថាយប់នេះមិនមែនជាយប់ចុងក្រោយ» ឃ្លាចុងក្រោយនាងបានត្រឹមពោលក្នុងចិត្ត

បន្ទាប់ពីញុំារួចរាល់​ មេឃក៏ចាប់ផ្តេីមញញឹម​ ពួកគេបន្តដេីរទទឹមគ្នានិយាយពីនេះ​ ពីនោះជារេីយ​

« គេច​ គេច​ គេច​ » ភ្លាមៗ​ ក្មេងប្រុសជំទង់ម្នាក់បន្លឺឡេីង​ ព្រោះតែគេរៀនជិះក្តារស្គី​ (Skateboard)លេីកដំបូង​ ដូច្នោះហេីយមិនដឹងឈប់យ៉ាងម៉េច

« អាយយយ​ » Junniស្រែកខ្លាំងៗព្រោះមិនត្រៀមខ្លួនមនទាន់​ ឃេីញក្មេងនោះជិះស្គីសម្តៅមកយ៉ាងលឿន
​ ផឹបបប
« កេីតអីឫអត់​? » Junniបេីកភ្នែកឡេីងវិញ​ ពេលដឹងថាខ្លួនកំពុងតែស្ជិតក្នុងប្រអប់ទ្រូងរបស់នាយសង្ហារ

« មិន...មិនអីទេ​ អរគុណលោកហេីយ​ » នាងរហ័សរេី​ ខ្លួនចេញ​ ថ្ពាល់ទាំងគូរចាប់ផ្តេីមក្រហមដោយការអៀនប្រៀន

« Junni ចង់ស្តាប់ខ្ញុំច្រៀងទេ? » ពួកគេបណ្តេីរគ្នាមកដល់កន្លែងមួយ​ មានមនុស្សប្រុសម្នាក់កំពុតលេងព្យាណូ​ យ៉ាងពិរោះ​ ដេីម្បីរកប្រាក់

« លោកចេះច្រៀងដែរហេហ? » Junni

« ចាំតែមេីលចុះ​ » DongSu ដេីរទៅខ្សឹបអ្នកលេងព្យាណូនោះអ្វីម្យាងមិនដឹង​ រួចនាយរហ័សទាញហ្គីតានៅក្បែរនោះមកពាក់នឹងករ​ ទាំងញញឹមសម្លឹងទៅJunni​ ធ្វេីអោយនាងក្រមុំាប់ផ្តេីមអៀនទៀតហេីយ

សម្លេងព្យាណូ​ បូករួមជាមួយហ្គីតា​ បានបន្លឺឡេីងនូវបទចម្រៀង​ UNTILL I FOUND YOU ជាចម្រៀងសម្រាប់សារភាពស្នេហ៍ឫក៏​ និយាយទៅកាន់នរណាម្នាក់ថាគេនោះពិតសំខាន់

DongSu បានបន្លឺសម្លេង​ ទឹកដមរបស់នាយ​ ច្រៀងចេញមក​ បណ្តាលអោយមនុស្សម្នាឆ្លងកាត់ទីនោះ​ ដេីរមកមេីលគ្រប់គ្នា​ ថែមទាំងលេីកទូរស័ព្ទមកថតគ្រប់ដៃ​។ ងាយឯណាបានប្រុសសង្ហារមកច្រៀងអោយស្តាប់នោះ

DongSuច្រៀងបណ្តេីរ​ សម្លឹងទៅJunniបណ្តេីរ​ ទាំងបញ្ចេញស្នាមញញឹមផ្អែមល្ហែមបង្កប់ជាមួយចម្រៀងដែរJunniមិនដែរធ្លាន់ឃេីញពីមុនមកសោះ​ ធ្វេីអោយអោយនាងមានអារម្មណ៍រំភេីបញាប់ញ័របន្តិចដែរ​ មិនមែននាងស្តាប់ភាសាអង់គ្លេសមិនបានឯណា​ ព្រោះនាងក៏ជា.......

ផ្លាប់ៗៗ
គ្រាន់តែតូរតន្រ្តីបញ្ចប់ភ្លាម​ ស្នូរទះដៃបន្លឺយ៉ាងទ្រហឹងជុំវិញ

« អរគុណ​ អរគុណខ្លាំងណាស់​ » DongSu​អោនគោរពទៅកាន់អ្នកដែលដាក់ប្រាក់នៅក្នុងមួករបស់បុរសលេងព្យាណូនោះ​ មិនមែនត្រឹមតែច្រៀងអោយគេស្តាប់ទេ​ ថែមទាំងបានជួយដល់ប្រុសម្នាក់នោះទៀតផង

« ខ្ញុំពិតជាអរគុណណាស់​ នេះជាលេីកទី1ដែរខ្ញុំច្រៀង​ ហេីយចម្រៀងនេះក៏ច្រៀងទៅកាន់នារីម្នាក់ផងដែរ​ ដែរខ្ញុំមិនគិតថានឹងលង់ស្នេហ៍នាង​ វាពិតជាអស់សំណេីចណាសនៅពេលខ្ញុំធ្លាប់ស្រឡាញ់មិត្តរបស់នាង​ តែពេលនេះចិត្តក៏បានផ្លាស់ប្តូរ​ នាងធ្វេីអោយខ្ញុំស្គាល់អ្វីទៅថាជាស្នេហា​ អ្វីជាក្តីស្រឡាញ់​ ទេីបថ្ងៃនេះខ្ញុំចង់និយាយថា​........ » DongSuនិយាយទាំងសម្លឹងទៅកាន់Junni

Junniឈរខ្ទប់មាត់យំ​ មិនមែនដោយក្តីរំភេីប​ តែដោយក្តីឈឺចាប់ទៅវិញ​ ព្រោះនាងគិតថានាាយមិនមែននយាយសម្រាប់នាង​ ។ នាងពិតជាទទួសស្គាល់ថាពេលនេះនាងស្រឡាញ់ប្រុសម្នាក់នេះហេីយ

Junniបម្រុងនឹងបែរចេញ​ តែដល់ឮប្រយោគរបស់នាយកម្លោះដែរពោលថា

« បងស្រឡាញ់អូន​Junni ព្រមធ្វេីជារបស់បងដែរទេ? » អ្វីៗហាក់គាំងសម្រាប់នាង​។ Junniងាកបែរមករកនាយវិញ​ ទឹកភ្នែកហូររឹតតែខ្លាំង​។ មិញនេះនាងមិនបានស្តាប់ច្រឡំទេមែនទេថាបុរសម្នាក់នេះក៏ស្រឡាញ់ខ្លួនដែរ

DongSuដោះហ្គីតាចេញ​ រួចដេីរសម្តៅមករកនាង​។ នាយលុតជង្គង់ម្ខាងចុះ​ ទាញប្រអប់ក្រម៉ៅពណ៍ទិកប៊ិចមួយចេញមក​ រួចបេីកឡេីងបង្ហាញអោយឃេីញចិញ្ចៀនមួយវង់យ៉ាងភ្លឺស្រស់ស្អាត

« ធ្វេីជាមនុស្សរបស់បងទេ? » DongSu

« ហឹក....លោកប្រាកដទេ? ខ្ញុំមិនមែនមនុស្សដែរល្អសម្រាប់លោកឡីយ​ លោកអាចនឹងស្តាយក្រោយ​ » Junni

« គ្មានទេពាក្យថាស្តាយក្រោយនៅពេលដែរបងថាដាក់ចិត្តនឹងស្រឡាញ់អូន​ »

« ខ្ញុំ....ខ្ញុំព្រម​ »

​ ហ៊ោររររររររររ
សម្លេងហ៊ោរកញ្ចៀវពីមនុស្សនៅទីនោះ​ ដោយរំភេីបនូវក្តីស្នេហារបស់ពួកគេទាំងពីរ

DongSuដកចិញ្ចៀនចេញពីប្រអប់សកទៅដៃនាងខាងស្តាំរបស់នាង​ ព្រោះខាងឆ្វេងនឹងទុកសម្រាប់ថ្ងៃពិសេស

« បងកក់ដៃខាងស្តាំ​ ខាងឆ្វេងសម្រាប់ថ្ងៃពិសេសរបស់ពួកយេីង​ » DongSu

Junnniហក់ទៅអោបនាយទាំងទឹកភ្នែកហូរមិនដាក់​ ។ ប្រុសម្នាក់នេះលេងសេីចណាស់​ ម្តងអោយគេឈឺ​ ម្តងអោយគេរំភេីប​ ចង់តែច្របាច់កអោយស្លាប់ទេ

​ (​ ហឺបេីស្លាប់បានណាស្រឡាញ់ទៀតស្រីNi 😂)
#Skip

រំភេីបអីតែម្ចាស់សមីខ្លួន​ អ្នកមេីលឯណេះក៏រំភេីបមិនស្ទេីរឡេីយ​ ដូចជានាយតូចជាដេីម​ កំពុងតែអង្គុយមេីលIpadទាំងញញឹម​ ព្រោះមនុស្សLive គ្រប់គ្នា​ ក៏Shareចែកគ្នាពេញទាំងនឹង​ ធ្វេីអោយមនុស្សសឹងតែមួយប្រទេសច្រណែននឹងJunni

« មេីលស្អីបានអង្គុយញញឹមដូចឆ្កួតចឹង​? » Jungkookកំពុងអង្គុយធ្វេីការលេីសាឡិងជិតនាយតូច​ សួរទាំងមុខក្រញ៉ូវព្រោះខ្លាចលេងជាមួយអ្នកផ្សេងនោះអី

« មេីលគេSweet » Taehyungតបទាំងមិនមេីលមុខនាយ

« នរណាគេបានខំម៉េស? »

« គឺបងJunniនឹងហេីយ​ មេីលចុះច្រណែនគាត់ណាស់បានបងDongSu សុំស្រឡាញ់នៅពីមុខមនុស្សជាច្រេីន​ »

« ចងបានចឹងដែរហេហ? » Jungkookសួរទៅវិញ​ ព្រោះមេីលទៅទឹកមុខគេក្តីសុខខ្លាំងណាស់

« ប្រាកដហេីយនរណាមិនចង់បាននោះ​ » Taehyung

« ខំធ្វេីខ្លួនអោគួរស្រឡាញ់តិចទៅ​ នឹងមានអ្នកមកធ្វេីដាក់ហេីយ​ » Jungkook

Taehyungងេីបឈរឡេីង​ ទៅបង្វិលខ្លួននៅពីមុខផ្ទាំងកញ្ចក់ធំមួយ​ ពីមុខកន្លែងសាឡុង​ ។ គេបង្វិលចុះបង្វិលឡេីង​ ធ្វេីអោយរាងក្រាស់មេីលគេទាំងមិនយល់

« ហេីយថីនឹង? »

« Awwគឺមេីលខ្លួនឯងនឹងហេីយ​ គួរអោយស្រឡាញ់ប៉ុណ្ណឹងហេីយគ្មានអ្នកស្រឡាញ់​ »

« គេទុកយេីងជាឆ្កែមែនទេនេះ? » Jungkookលួចនិយាយក្នុងចិត្តម្នាក់ឯង។ នាយនេះហេីយអ្នកស្រឡាញ់ទៅរកពីណាទៀត

« បានហេីយឡេីងទៅគេងទៅយប់ហេីយ​ » Jungkook

« ដឹងហេីយ​ » Taehyungថារួចក៏ឡេីងទៅបន្ទប់បាត់

« យេីងមិនធ្វេីអញ្ចឹងទេ​ តែយេីងធ្វេីលេីសនឹង10ដង​ »
TO BE CONTINUE....
LOVE YOU READER🥰💙
HELP VOTE & Cmt PLEASE🤗
*ចន_ថេយ៍វ៉ុន


You are reading the story above: TeenFic.Net